បាងកក៖ មិនខុសពីប្រទេស ជប៉ុន និងកូរ៉េ ដែរ ប្រទេសថៃកំពុងធ្លាក់ចូលក្នុងសង្គមដែលមានមនុស្សវ័យចំណាស់យ៉ាងឆាប់រហ័ស បន្ទាប់ពីចំនួនមនុស្សចាស់បានកើនឡើងលើសចំនួនកុមារ។ នេះបើយោងតាមរបាយការណ៍ថ្មីពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (GISTDA)។
ការវិភាគប្រជាជនឆ្នាំ ២០២៥ របស់ GISTDA បានបង្ហាញថា ចំនួនជនជាតិថៃអាយុ ៦០ ឆ្នាំឡើងទៅ បានកើនដល់ ១៣.៦ លាននាក់ ខណៈកុមារអាយុក្រោម ១៥ ឆ្នាំ មានត្រឹមតែ ៩.៥ លាននាក់ប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះបញ្ជាក់ថា ប្រទេសថៃកំពុងប្រឈមមុខនឹងការប្រែប្រួលប្រជាសាស្ត្រដ៏ធ្ងន់ធ្ងរ ដែលនឹងមានឥទ្ធិពលយូរអង្វែងលើសេដ្ឋកិច្ច និងសង្គម។.png)
បើតាម GISTDA គេបានប្រើទិន្នន័យរដ្ឋបាលខេត្ត ដើម្បីបង្កើតផែនទីប្រជាសាស្ត្រលម្អិត ដែលបង្ហាញពីភាពខុសគ្នាតាមតំបន់ ដូចខាងក្រោម៖
-ភាគខាងជើង និងកណ្តាល មានសន្ទស្សន៍មនុស្សចាស់ខ្ពស់បំផុត ខេត្តជាច្រើនមានមនុស្សចាស់ច្រើនជាងកុមារ។ តំបន់ទាំងនេះត្រូវបានពិពណ៌នាថា “អាយុច្បាស់លាស់” ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងសម្បើមក្នុងសង្គម។

-ភាគឦសាន ក៏កំពុងជួបប្រទះប្រជាជនវ័យចំណាស់ច្រើនដែរ ដោយសារការចាកចេញរបស់កម្លាំងពលកម្ម និងអត្រាកំណើតទាប។ តំបន់នេះត្រូវបានគេព្រមានថា អាចក្លាយជាសង្គមមនុស្សវ័យចំណាស់នៅអនាគតដ៏ខ្លី។
.jpg)
-ផ្ទុយទៅវិញ ភាគខាងកើត មានដង់ស៊ីតេមនុស្សវ័យកណ្ដាលខ្ពស់ជាង ហើយចំនួនមនុស្សចាស់មានតិចជាងតំបន់ខាងជើង និងឦសាន។.jpg)
-ចំណែកឯ ភាគខាងលិច និងភាគត្បូងផ្នែកខាងក្រោមវិញ៖ រួមទាំងខេត្ត Tak, Kanchanaburi, Yala, Pattani និង Narathiwat នៅតែជាតំបន់ដែលមានចំនួនកុមារច្រើនជាងមនុស្សចាស់។
.jpg)
យ៉ាងណាមិញ GISTDA ព្រមានថា បញ្ហានេះមិនមែនមានមូលហេតុ តែចំនួនមនុស្សចាស់កើនឡើងទេ ប៉ុន្តែបណ្ដាលមកពីអត្រាកំណើតថយចុះយ៉ាងខ្លាំងផងដែរ។ កត្តានេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកម្លាំងពលកម្ម សេដ្ឋកិច្ច និងប្រព័ន្ធសុខុមាលភាពសង្គមរបស់ប្រទេសថៃក្នុងពេលអនាគត។

អ្នកជំនាញបានរំលឹកថា ប្រសិនបើគ្មានវិធានការបន្ទាន់ ដូចជាគោលនយោបាយលើកទឹកចិត្តឲ្យមានកំណើត ការបន្តឲ្យមនុស្សចាស់នៅធ្វើការ ការកែលម្អសេវាសុខាភិបាល និងប្រព័ន្ធសោធនទេ នោះប្រទេសថៃអាចប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្ម ការចំណាយថ្លៃសុខភាពកើនឡើង និងសម្ពាធកាន់តែខ្លាំងលើប្រព័ន្ធសន្តិសុខសង្គម៕










