Home Blog Page 392

ឯកអគ្គរដ្ឋទូតចិនលើកសរសើថា៖ សម្លេងរបស់កម្ពុជាកាន់តែឮខ្លាំងឡើងលើឆាកអន្តរជាតិ

0

រាជធានាភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការសាទរក្រោយថ្នាក់ដឹកនាំកម្ពុជាបានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅសាធារណរដ្ឋប្រជាមានិតចិនជាមួយប្រទេសធំៗដទៃទៀតជាច្រើន ដោយលោកបានថ្លែងថា៖ សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ នេះបើតាមសំណេររបស់ឯកត្តម វ៉ាង វិនពីន ផ្ទាល់នៅលើទំព័រហ្វេសប៊ុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOCR5ikyyq5fffsmeDz6nwt5SHhoTd4ApD6MFm-5UEcg-0cZWTNJDE6X6zMGbYSLIPXqRjwP-i_Pl6tfVH9dVO9vdx40lpGKEHVliRedQwsUT1AojR5LrahXMx0BS9TuIuARGdJRmZZBDaeIf76iGweVCWpHHTPgJQSKJ6XNOr99SjAKl8GH22j5YYya5e/s1280/photo_2025-09-02_09-32-08.jpg
បន្ទាប់ពីកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលបានប្រពឹត្តទៅនៅទីក្រុងធានជីង ប្រទេសចិនបានបញ្ចប់ទៅដោយរលូនក្រោមវត្តមានចូលរួមដោយមេដឹកនាំប្រទេសធំៗជាច្រើនរួមមាន រុស្សុី ឥណ្ឌា អុីរ៉ង់ អារ៉ាប៊ីសាអ៊ូឌី ព្រមទាំងប្រទេសក្នុងតំបន់ដូចជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ, កម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងល្អជាមួយចិន ហើយត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តការណ៍ដ៏សំខាន់នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUgWeEXbgBcHlhyphenhypheniE7hGalASQbVD81BVXn8ot9fAqxHTMqgO2FNBZsLvBHFAK5CfE3OcO7_0o8RSXykmhSMpDxA2prWkGbIXM6fDt_zaN12fvqkQcTYjmGlD24r-8XR5WZ-AyK99b20IMQU6ODIum_sfMfO-qSqEIF0UsMYLaggzlXNwSRCtxk11J2nsck/s1280/photo_2025-09-02_09-32-09.jpg

ជាមួយនឹងការលេចមុខនៅក្នុងកិច្ចប្រជុំកំពូលក្នុងចំណោមប្រទេសធំៗដូចនេះ ឯកឧត្ត វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា បានលើកឡើងពីអារម្មណ៍រីករាយចំពោះកម្ពុជាយ៉ាងដូច្នេះថា៖ សូមអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមដោយជោគជ័យក្នុងកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសៀងហៃ+។ ឯកឧត្តមបានគូសបញ្ជាក់ថាពេលនេះ «សម្លេងរបស់ប្រទេសកម្ពុជាកាន់តែខ្លាំងឡើងៗនៅលើឆាកអន្តរជាតិ។ កម្ពុជា ស៊ូៗ»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWNSQrdSsG_0Mttg6vI0NNINGYWNxsi-T4SVlgk-avCvN0Y3sMfA5ER3I4t2m2_l_gsQ3dYTdFtdswssSqRR2_czqZjFxr0zTwdJsgFK7tt9pOJJZSicdHlCRTz5mjIIZxU1dFdtI2o4PSmkXivqNckcGRPzCd-imzRxU6ygOO5zN9kcBW7HfqxuJUk8ya/s1280/photo_2025-09-02_09-32-11%20(2).jpg

លោក វិនពីង បានសរសេបន្ថែមទៀតថា៖ ចំណងមិត្តភាពរវាងចិននិងកម្ពុជា នឹងត្រូវបានបន្តនិងអភិវឌ្ឍបន្ថែមទៀត។ ការលើកឡើងបែបនេះ បង្ហាញពីភាពយកចិត្តទុកដាក់របស់ប្រទេសចិនចំពោះកម្ពុជា ដែលជាប្រទេសមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្តជាមួយមហាអំណាចចិន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAG5p8xFisHZ_tojZT7ABSg4zLoOAtrNtbQFNG-JyP_Vap4_q5-c9QYU-nVbvL7Ss3SEvyKNl8CxYdibGs7hpgoROsa_KuPUuwSBpzA23BjI83xLJFV4tDTT70nGwGdg0Lo_rxAHQFU7YerWJ48or0LKZVAkAXl3gJkNPp0t4uxxky8suI_WR2JPDdJX6H/s1057/photo_2025-09-02_09-32-11.jpg

    លើសពីការលើកទឹកចិត្ត និងសរសើកម្ពុជា ប្រទេសចិនក៏បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយសារសកម្មភាពឈ្លានពានរបស់ថៃបង្កឲ្យកើតមានជាសង្រ្គាមផងដែរ។ ប្រធានាធិបតីចិន ឯកឧត្តម សុី ជីនពីង បានមនប្រសាសន៍ថា ជំនួយនេះត្រូវបានផ្ដល់ឲ្យដើម្បីជួយស្តារឡើងវិញនូវការខូចខាត ព្រមទាំងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលពីចុងខែកក្កដាកន្លងទៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXx-HKQkcy8vOb-nvD-hXVLJolmd292FcstuT1cJS61HXRgHI2wi1Rh8x8jy_SmIYNIpg4GFQFC1XHF_Cc2MgKRa2rkIWB3zpGkO7XQEEUS1pO118wY8dcy7kZ84ql8NL1a2noasrf5g1lBHdvKC-03gQJspYQZU4VCJeLh1YeIkZpmwR9EIdplh603n58/s1280/photo_2025-09-02_09-32-10.jpg

មេបញ្ជាការរងយោធភូមិភាគ២ នឹងឡើងកាន់តំណែងជំនួសលោក ប៊ុនស៊ីន ចាប់ពីថ្ងៃទី១ ខែតុលា

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា លោក វីរៈយុទ្ធ រ៉ាក់ស៊ីន បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគ២ នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ផាកក្លាង ដែលនឹងចូលនិវត្តន៍ពីការងារ នៅថ្ងៃទី៣០ ខែកញ្ញានេះ ។ លោក វីរៈយុទ្ធ ​បានចូលរួមភារកិច្ចជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខកាលពីខែកក្កដា នឹងគ្រប់គ្រងកងទ័ពភូមិភាគ២ ចាប់ពីថ្ងៃទី១ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Afzswk-xcqJPzm7INmJgP_lvzzZUFBAUR_LsoYF_FXjk6g3GR20YVJ7GmSulOn_QENY7JqMKVk6lQMCzWk2nQtIUBLBP32SxW4puD2IaU3TqAy4rhSzo-xKSjoOXTcC8gDUbSbUlsD4OeffJNvEFFD26vxT4_kdaJVdHlqfYjVHX0zc9zHt-qLn-eTpE/s1043/image_2025-09-02_10-26-03%20(2).png

លោក វីរៈយុទ្ធ រ៉ាក់ស៊ីន នឹងឡើងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ផាកក្លាង ពុំមែនជាការផ្លាស់ប្តូរមេបញ្ជាការកងទ័ពភ្លាមៗទេ ប៉ុន្តែ ដោយសារអតីតមេបញ្ជាការកងទ័ពជាច្រើនពេញចិត្តនឹងការបំពេញការងាររបស់លោក វីរៈយុទ្ធ ។ អតីតមេបញ្ជាការយោធភូមិភាគ២ ជាច្រើននាក់ទទួលស្គាល់ថា លោក វីរៈយុទ្ធ គឺជាមេបញ្ជាការកងទ័ពល្អ មិនខុសគ្នាពីលោក ប៊ុនស៊ីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWCikk_NlgrxYrzfn8HsRBc31WUtU2AXWVUzegBInnsNaddTYSGV67oJczNhrPWgnAdg5N3mc5Vjufr89qYmF_CQdifVS73qbkEUUYaoFwKYlRzsLxv0oR52Ofjh158lOfpuD3IW5JUPMmEWMMD7Cw71VgZSyJjKnhcXg2IN-WT1uMX1s_9oW0EbPsUpsn/s2048/image_2025-09-02_10-25-59%20(2).png
លោក វីរៈយុទ្ធ បានទទួលតំណែងជាមេបញ្ជាការយោធភូមិភាគ២ ជំនួសលោក ប៊ុនស៊ីន ដោយសារធ្លាប់ធ្វើការរួមគ្នាជាមួយលោក ប៊ុនស៊ីន រហូតមក ។ កាលពីឆ្នាំ២០២១ លោកកាន់តំណែងជាមេបញ្ជាការកងពលធំថ្មើរជើងលេខ៦ និងជាមេបញ្ជាការកងកម្លាំងស៊ុណារី ដែលគ្រប់គ្រងភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ បន្ទាប់មក លោកក៏តំណែងជាមេបញ្ជាការរងយោធភូមិភាគ២ ដោយសារស្គាល់ភូមិសាស្ត្រក្នុងខេត្តភាគឦសាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0HNcyJ2BGUDJcAaWHG_cNYufKPYngo_zITOXdh9zXC6Xxxc5QmhVg8C_Pn2bkF9T_iu8KYfeZgYyCOYfSLsTR430XGsK8c10zb6G6h04reUS4IlFtQSZ-8T6e-_diM1kJv-qs0FQFGrvSi3xbrlIn0oRtzJiE4nL3UFN8JbL4gRSnyppipgzhFM_imL-k/s686/image_2025-09-02_10-25-59.png
ពេលសង្គ្រាមរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយសារកងទ័ពថៃបាញ់ប្រហារមុនមកលើកងទ័ពខ្មែរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា លោក វីរៈយុទ្ធ បានចូលរួមជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខ ។ ក្រៅពីនេះ លោកបានឱ្យធ្វើជាតំណាងកងទ័ពភូមិភាគ២ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅរាជធានីភ្នំពេញ, កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

កាលពីចុងខែកក្កដា លោក វីរៈយុទ្ធ បានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៨ប្រទេស ចុះពិនិត្យមើលការខូចខាតក្នុងខេត្តនានាដែលថៃចោទប្រកាន់ថា បង្កឡើងដោយកងទ័ពខ្មែរ ។ ចាប់ពីថ្ងៃទី១ ខែតុលា តទៅ លោកនឹងគ្រប់គ្រងកងទ័ពភូមិភាគ២ ជាពិសេស គ្រប់គ្រងតំបន់ឦសានដែលមានជម្លោះជាមួយកម្ពុជាពុំទាន់បញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

ចំណែកលោក ប៊ុនស៊ីន នឹងចូលនិវត្តន៍ពីការងារ នៅថ្ងៃទី៣០ ខែកញ្ញា នេះ ក្រោយពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋថៃ ដោយសារចេញមុខធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងជាបុគ្គលបង្កជម្លោះព្រំដែនមិនឈប់ឈរ ៕

អាមេរិកបិទឆ្នេរសមុទ្រជាច្រើនកន្លែងក្រោយរកឃើញទឹកសមុទ្រលាយឡំជាមួយលាម.ក

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានហាមឃាត់ពលរដ្ឋ និងភ្ញៀវទេសចរហែលទឹកនៅឆ្នេរសមុទ្រជាច្រើនកន្លែងទូទាំងសហរដ្ឋ ក្រោយរកឃើញទឹកសមុទ្រលាយឡំជាមួយលាម.កមានបរិមាណលើសកម្រិតស្តង់ដារដែលអាចធ្វើឱ្យអ្នកហែលទឹកឆ្លងមេរោគផ្សេងៗពីទឹកកខ្វក់ ហើយបញ្ហានេះពុំមែនទើបតែកើតឡើងលើកទី១ទេ វាធ្លាប់កើតឡើងដោយសារកត្តាជាច្រើន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjwhjUNa3XXtRkid2JGUGa86GdGGFErYpuZTY126qnfeQK9Onm8UrkOyMBUlTu9BUSbbdJkre6xQRGylW6QlQdnrKz_Bc0qzGWDyZ9wWDcMnYGamvejzKiCv5lDTzWbRAszKn1XNT1wMecO1dzDY2nZW4rK6QKpQ0i1iQr-bCu1uSECizaIZyT89coKyZb/s1200/image_2025-09-02_09-22-27%20(2).png
អាជ្ញាធរបានដាស់តឿនពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកលេងទឹកសមុទ្រនៅឆ្នេរសមុទ្រជាច្រើនកន្លែងក្នុងរដ្ឋផ្លរីដា រដ្ឋម៉េន និងរដ្ឋហាវ៉ៃ ព្រមទាំងបិទឆ្នេរសមុទ្រមួយចំនួនបណ្តោះអាសន្ន ក្រោយពីទឹកសមុទ្រលាយឡំជាមួយមេរោគហួសកម្រិត និងបារម្ភពីការហែលទឹកសមុទ្រកខ្វក់អាចធ្វើឱ្យពលរដ្ឋប្រឈមផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgecX-9HPV_u7ibobKt2Ll4uaV0419QOqm8CYGU_sm71zEow4TWbSRuDEoN0Y3MlDNwKgJ-oiCu-CInCH31o5uU5E6Z6R2JOk0lh8BMNfB8qQnx65s_qYZA4JII-9Psur4zsJPMI_YDpCbisWV7gWtoNR8psq4FVnUr7SjtsFvGncvhHhzSHbIkeoU8xvPx/s1200/image_2025-09-02_09-22-27.png

អាមេរិកតែងតែបិទឆ្នេរសមុទ្រពេលត្រួតពិនិត្យឃើញមេរោគមួយចំនួន ដូចជា ៖ មេរោគ E. Coli និង Enterococcus ក្នុងបរិមាណខ្ពស់ ដែលបណ្តាលឱ្យមានបញ្ហាក្នុងក្រពះពោះវៀន ដូចជា ៖ រាគរូស ក្អួតចង្អោរ ជំងឺផ្លូវដង្ហើម និងឆ្លងមេរោគក្នុងដំបៅ ។ កុមារ មនុស្សចាស់ និងអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ គឺកាន់តែប្រឈមនឹងការឆ្លងមេរោគខ្លាំងជាងមនុស្សទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoj-1Syg3TumynP-wG62T7UB2N_EqmWprtTJEgFNi_Uxqq55iG7HD5OME9Sw7LONTdjjdwS4SL-vz6BrIIA1MoV0tDwJ6OuJV1ZE4cvf7-DIbGbORjdu3zpOWEFjRv5hceESP9RCZ1yjSDH8Xp6jPYg0VKiMHZYor3KVVG8Gzx61GJv7H3blXxAUeFqPlp/s1250/image_2025-09-02_09-22-28%20(2).png

នេះមិនមែនជាលើកទី១ទេ ដែលទឹកសមុទ្រនៅអាមេរិកលាយឡំជាមួយមេរោគ ដែលបញ្ហានេះបានកើតឡើងយូរមកហើយដោយសារកត្តាមួយចំនួន រួមមាន ៖

-រោងចក្រកម្ចាត់ទឹកស្អុយជាច្រើនកន្លែងពុំទទួលបានការថែទាំត្រឹមត្រូវ ឬធ្លាយបំពង់បង្ហូរទឹកស្អុយពីទីក្រុង
-បញ្ហាប្រព័ន្ធបង្ហូរទឹក និងកាកសំណល់ពីទូកភ្ញៀវទេសចរ
-ទឹកភ្លៀងហូរលាយឡំជាមួយទឹកស្អុយក្នុងទីក្រុង ឬកាកសំណល់ក្នុងកសិដ្ឋានចិញ្ចឹមសត្វហូរចូលសមុទ្រ និង
-គ្រោះធម្មជាតិកាន់តែញឹកញាប់ និងធ្ងន់ធ្ងរធ្វើឱ្យខូចខាតប្រព័ន្ធបង្ហូរលូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIeGMzRvYSgpLLINgSfnsvhg-YmCX5ZF7Ipn5dde37lUt71uqEb4LEWsuyraVJPam-BB2pQ24DMqeaUunzgxFAOIaTMZm_bso7b1l9vDa5LhFxBX3zjHnQiFajXNGNBtTpQCRZYzblCHhoEIE22vW7YN_NM-mo6BgTlk4pX1BcWfijj_vQers7iM91W4UY/s1280/image_2025-09-02_09-22-28.png

បញ្ហាទឹកសមុទ្រលាយលាមកធ្វើឱ្យអាជ្ញាធរអាមេរិកបង្កើនការត្រួតពិនិត្យគុណភាពទឹកសមុទ្រជានិច្ច ជាពិសេស ក្រោយមានគ្រោះធម្មជាតិកើតឡើង និងរដូវក្តៅដែលមានភ្ញៀវទេសចរច្រើន ។ ក្រៅពីនេះ នឹងមានសេចក្តីប្រកាសឱ្យអាជ្ញាធរក្នុងតំបន់បិទឆ្នេរសមុទ្រជាបន្ទាន់ បើរកឃើញទឹកសមុទ្រលាយលាមកក្នុងកម្រិតគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFD66OUrDztX3M8sCk2voTx8AC7sgo48YwphXx6h0kRsKwrDjvXilfS0URb2O6KrTLLB30NuCI3uVDpxP8ndqsTr-euVrRTA2tC882skcQ5WOXLgJ1_P-yJddxP39kwaWia0NeHorwunl7vBcPz3GuyTnL4mFvoN9pJdG2bnqXEMi0wMNS37JaIK7LVUFk/s1024/image_2025-09-02_09-22-29.png

បើទោះជាមានការហាមឃាត់ចុះលេងទឹកសមុទ្រក្តី ប៉ុន្តែពលរដ្ឋអាមេរិក និងភ្ញៀវទេសចរមួយចំនួនធំនៅតែចុះលេងទឹកសមុទ្រធម្មតា ដោយសារពួកគេជឿថា ខ្សែទឹកតាមធម្មជាតិរបស់មហាសមុទ្រនឹងអាចកាត់បន្ថយគ្រោះថ្នាក់ដោយសារមេរោគក្នុងទឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisIogAef-y667NcpoB_2rsYHD5-6z4FoI5Hia9XA28dzaYGEi-E3t6o64zHU6KHtPgt_EvppThH0AV7LUnW6TJnTH8wXDEABCl3J1ej5_FSgI7h7xOvs_PVh7DQ03INm3KdPsiTxtBkD6HCfc6y4tPtB9KtDrFJohREQhjbjGaSo9kWn_VOVuPbZEEICoS/s1600/image_2025-09-02_09-22-26.png

ជប៉ុនប្រើបច្ចេកវិទ្យាឆ្លាតវៃ ស្កេន QR Code ដើម្បីស្វែងរកបន្ទប់ទឹកសាធារណៈ!

0

តូក្យូ៖ ក្រុមហ៊ុនផលិតបង្គន់ដ៏ល្បី ឈ្មោះ TOTO នៃប្រទេសជប៉ុន បានបើកដំណើរការសេវាកម្មថ្មីមួយ កាលពីខែសីហា​ ថ្មីៗនេះ ដែលជំនួសឲ្យការឈររង់ជាយូរៗ ទម្រាំបានចូលបន្ទប់ទឹក គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចស្កែន QR code តាមទូរស័ព្ទដៃ ដើម្បីស្វែងរកទីតាំងបន្ទប់ទឹកសាធារណៈ និងងាចពិនិត្យមើលថាតើមានមនុស្សចូលច្រើនឬអត់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT4_0AYxqqKuqTfhudBQmvnC2O7maYIdKmB69-TgeizXfxDvEHkSOxz6KQMYOp8_axw3vWYsQfiZZRLcZvqNygPqAvrKuAp4g0d-8BWd46V9fgtBoC7S5If58bWarKL4QJ7AGf5ii7YFm3YDFLWhVzpNp0Ud-U8LWnon3MUF6qsRQYuA9ijBBxsYRX1Pev/s1200/image_2025-09-01_11-46-31.png
ជប៉ុនក៏ដូចជាប្រទេសផ្សេងៗជាច្រើនទៀតដែរ ដែលមានបញ្ហាតម្រង់ជួរនៅខាងក្រៅបន្ទប់ទឹកសាធារណៈ ដើម្បីបានប្រើប្រាស់បង្គន់ ជាពិសេសសម្រាប់ស្ត្រី នៅតាមស្ថានីយរថភ្លើង និងកន្លែងសាធារណៈជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-fEHC5MYzHy9tgERlJ287TD5-NSQSyNSD7aValffgV3aXIRW9u1hoPjaP6WF5al6XglkQYQLafjP1S10qh7ucu4eUqzu8-NVjuX_cgn-c1UinTcD22xaAYBITVxRRsdkvGFLcqmXqD9zvKDSFnRl-sytTyXAlZJDWudo1UtrLNARTlP4QIaHA0WOcWAL8/s1240/image_2025-09-01_11-46-32%20(4).png
បន្ថែមលើនេះ សេវាកម្មថ្មីៗរបស់ក្រុមហ៊ុន TOTO ដែលល្បីដោយសារមានបង្គន់បាញ់ទឹកស្វ័យប្រវិត្ត និងមានតន្ត្រីកំដរអារម្មណ៍នៅក្នុងបង្គន់ ដែលអាចភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងបង្គន់តាមអ៊ីនធឺណិត។ ប្រព័ន្ធនេះអាចជូនដំណឹងស្វ័យប្រវត្តិទៅកាន់បុគ្គលិកថែទាំ នៅពេលបង្គន់មានភាពកខ្វក់ ឬត្រូវបានប្រើប្រាស់យូរពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNpZfjLesjYJrSxx00IIsgdiLuRfF_PytGfTVqkrCpRjVqVJE8zKw_Ka_q03G_N_-1Dptwajlf5zWZm13talxZgCzD_TFxRi7edW_xjO6T2qFPrBl_uui4R6aBK5zo4KxPyiLE9r4WTmCf6ljI8p6Q8lI1uyDSB6hhEyzW5EwBqq0HBjZe8NqiGIvc-7vL/s640/image_2025-09-01_11-46-33.png

លោក Tasuku Miyazaki អ្នកនាំពាក្យក្រុមហ៊ុន TOTO បានប្រាប់សារព័ត៌មាន AFP ថា ក្នុងបង្គន់ក៏មានដាក់ QR code ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់រាយការណ៍បញ្ហាដូចជា មិនអាចប្រើទឹកបាន ឬឧបករណ៍ខូច។ពិសេសជាងនេះ សេវាកម្មនេះមានបកប្រែជាភាសាជាច្រើន រួមទាំង អង់គ្លេស ចិន និងកូរ៉េផងដែរ ដើម្បីងាយស្រួលសម្រាប់ភ្ញៀវទេសអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwEmNpqaYF0qyVWVQBU_hUPrfuyjrMQAN9UeZ-yW6HrAecgx0bBmjsQC9OSUCypolDArR0H6Nx1lqItsVgG6dJiob7wPlMf53jAAJ73UZ3LHXHYwRO3SPHYWOy4qtMj_qhseMVKVZgeURv7aJFQXk8AumUp1Om0ePVff0d-5uPuTeo0E4RQrJCaM3_S8x/s840/image_2025-09-01_11-46-29.png

យ៉ាងណាមិញ នៅសិង្ហបុរី និងចិន ក៏មានកម្មវិធីឆ្លាតវៃសម្រាប់ស្វែងរកបន្ទប់ទឹកផងដែរ តែភាគច្រើនការរាយការណ៍ពីអ្នកប្រើប្រាស់ មិនមានទិន្នន័យជាក់លាក់ ដូចជាប្រព័ន្ធថ្មីរបស់ជប៉ុនទេ។ ខណៈនៅអាមេរិក និងអឺរ៉ុប ក៏មានកម្មវិធី toilet locator apps ដែរ ប៉ុន្តែមិនទាន់អាចបង្ហាញភាពមមាញឹកជាក់ស្តែងឡើយ។ នេះបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងដែលអនុវត្តសេវាកម្មបង្គន់ឆ្លាតវៃជាផ្លូវការ និងទូលំទូលាយជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisKFxYC0pjUlZMwmndy0bXGO-TIrOTr9-yV8rYjbcieFGBAuEA-BWfZZ0ewjNEIJF92ZiWBQXk8NKeik0j_9IKX-81yOQMEQq0bMsPjABzX54MlifKDr7_HxsBoxS7p93uZm6LCFPifp-rDKjrdm1X0OOpfVQoopbljBRICpAPmu2CQtHnisZB6WzZdmHP/s1024/image_2025-09-01_11-46-30%20(2).png
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏កំពុងពិចារណាដោះស្រាយបញ្ហាជួរវែងៗសម្រាប់ស្ត្រីផងដែរ ដោយក្រសួងដឹកជញ្ជូនកំពុងស្នើសុំថវិកាបន្ថែមសម្រាប់ឆ្នាំហិរញ្ញវត្ថុក្រោយ ដើម្បីដំឡើងអេក្រង់ឌីជីថល និងជញ្ជាំងបង្គន់ចល័ត ដែលអាចបន្ថែមចំនួនបង្គន់សម្រាប់ស្ត្រី តាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុក៕

ប្រាសាទមួយ អាយុកាលជាង ១ ពាន់ឆ្នាំ កំពុងដង្ហោយហៅភ្ញៀវទេសចរណ៍ទៅទស្សនា

0

សៀមរាប៖ ប្រាសាទព្រៃមន្ទីរ ដែលស្ថិតនៅកណ្ដោចកន្ដែងតែឯកកណ្ដាលព្រៃ កំពុងរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជាង ១២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី ៩ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី ៣ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOh29lMB7pMMKuB6yjhdn6OJUtQM3b9ojixP_EIsr_Pd-01Hfm0R02-8QFsTQ70MisD2pRN8guTX17tEbFUn_eyXRWAuNHDmZPrYNTzuLsuF2lmOugQzElW_iIsx9ikZMz9YflBs-_BLGDnCKYlTPnBlYg1v2t3TRAHugtafhg08ssemP6xuqEOGloODM/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%83%E1%9E%98%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%9A%E1%9F%A2.jpg
ប្រាសាទព្រៃមន្ទីរកសាងឡើងពីឥដ្ឋ ស្ថិតក្នុងរចនាបទព្រះគោ មានប្រាង្គចំនួន ៣ ស្ថិតនៅលើអ័ក្សត្រង់ជើង-ត្បូង មានគ្រឹះរៀបស្មើមួយធ្វើអំពីថ្មភក់។ តួប្រាង្គទាំងបីមានទ្វារចំហរបែរមកទិសខាងកើត ឯទ្វារនៅទិសទាំងបីផ្សេងទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ទ្វារទាំងអស់មានផ្ដែរ សសរពេជ្រ និងស៊ុមទ្វារ ធ្វើពីថ្មភក់។ នៅខាងខាងកើតតួប្រាង្គទាំងបីបន្តិច មានវត្ថុរាងចតុកោណកែងដូចអាងស្តុកទឹកតូចមួយធ្វើពីថ្មភក់។ នៅលើសាច់ថ្មជុំវិញអាងនេះ គេឃើញមានចម្លាក់ទេពស្រីកាន់ថូ មើលទៅទំនងជាថូដាក់ទឹកស័ក្តិសិទ្ធ ក្នុងពេលដែលគេរៀបចំពិធីបូជាដល់ព្រះ ហើយពេលចប់ពីធី គេដងទឹកចែកគ្នា យកទៅប្រើប្រាស់ដើម្បីការពារឧបទ្រពចង្រៃផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQyUUhyphenhyphenjMHkOFim0MBu5fopynkeIuIRolrDyUHJ7Vptln4XjOCRjTHbRNl-IO8N7-L8AWa9eQynwoRt9e0cjfj0vTvS6WJXxI6qzxxREqAIWlyGULqVVUfyaIDx0sr7lm1ruUrIAtHLoXYC0LkWbnAmuYu76TTOF7w8jrYjsrvOYarSMw-dO5UFITjHWXE/s1080/2-10.jpg
ដោយសារតួប្រាសាទ បាក់បែកច្រើនជាអន្លើរ ទើប សសរពេជ្រ ផ្ដែរ និងស៊ុមទ្វារ ត្រូវបានធ្លាក់ចេញមកក្រៅតួប្រាសាទខ្លះ ត្បិតឈររឹងមាំកណ្ដាលព្រៃរាប់សតវត្សរ៍។ បច្ចុប្បន្ន ប្រាសាទនេះ ទទួលបានការថែទាំ ដោយអ្នកជំនាញអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ហើយប្រាង្គខាងត្បូងក៏កំពុងទទួលបានការជុសជុលឡើងវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0VYcX8IYwYc0JD6ChDLg3ApEjg0GehXW8otyRb-0OZNNVav64DbCITTdtMjPzsATZDZro33qwPjWK0FwXg6Tn8N4DoDnSpUw7E4YTXj-DgR9b6CTt_8dQfosquvxGLg-l6VMX5ij06Eo4XhIvj5ndzvF2nCOh2MZK2tsbvJ9rCtzzHvXtNiSKr1EJIP0f/s1280/3-10.jpg

គួរបញ្ជាក់ថា ប្រាសាទព្រៃមន្ទីរ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងតំបន់រលួស ខេត្តសៀមរាបឡើយ។ បើតាមអ្នកសិក្សាស្រាវជ្រាវ ប្រសាទនេះជាអតីតរាជធានី ហរិហរាល័យ ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ម្ដុំប្រាសាទព្រៃមន្ទីរគឺជារាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ ៧០០)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGuh6XaW2g2CYMJnkesPR_oxZoMwYSjyu_AFPQuOKT-yCg3iE1Vz9crF56sbDMpPbCWR1fZ4r-3da-mn2oP3OPAV6n4V3dYdIhnWQ0haqBvWYelH-9kqNHErH9udncl9gK_8SCpVFEfLe_PglzdA3xPq2c19TLoIA8bYiYmNzEtSdESfetfkAmwdkcHG_B/s960/08-04-2023-5.jpg

ទោះបីជា នៅប្រមាណត្រឹមតែ ១ គីឡូម៉ែត្រពីប្រាសាទបាគងក្ដី ប៉ុន្តែប្រាសាទនេះហាក់ដូចជានៅឯកោរតែឯងកណ្ដាលព្រៃ ព្រោះមិនងាយមានអ្នកទេសចរណ៍ធ្វើដំណើរទៅដល់ បានទស្សនាធម្មជាតិដ៏ស្រស់ត្រកាលឡើយ ហើយពេលនេះកំពុងទន្ទឹមរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តប្រាសាទដ៏ឯកោរនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCyXuAPPNUT1plvWxSrqFIdvpCkymNqxAkQiSes1xEN9GUXralRD9jyuS2sv14I2oG98HWLD-ocGh-GUzQdSmpP8TG-N0ECFpgPYHMfwO2bnYIrguU1rqtExUihEvBOIUNxCz8It7V-rl0GBUQaj7-J6iTSTE5FtOyAYoD7eh_W7uFmDegGRxYJZdtWyWK/s960/08-04-2023-9.jpg

ប្រមុខអង្គការសហប្រជាជាតិ កំពុងតាមដានស្ថានការណ៍បទឈប់បា.ញ់រវាងកម្ពុជា និង ថៃ

0

រាជធានីភ្នំពេញ៖ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតាមដានស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដោយជំរុញឲ្យភាគីទាំងពីរបញ្ជៀសការប្រើប្រាស់កម្លាំងយោធាដាក់គ្នា ដើម្បីដោះស្រាយវិវាទតាមយន្តការព្រំដែនតាមច្បាប់ដែលមានស្រាប់។ នេះបើតាមការឲ្យដឹងរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjakktDjWbh6I1h1_f7U8p-7cb_VS5g3lj31_HJc28U67I12DTo_43rudJLl8rCenfAolAhrfdvpoTd-aIBnlZooiYP4LYA0T7ez02PU2BAU4x1X3BUVxW93nOOB8I5gUTOeIKB_DRcSMsF9jRmKTAjtQF_dpouKPKS_sEHIR3_NXwIoVqnzpArBIyBOLn/s801/photo_2025-09-02_08-33-33%20(2).jpg
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ នៅក្នុងជំនួបរវាងសម្ដេច និងឯកឧត្តមអគ្គ António Guterres លេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បញ្ហាទំនាស់ព្រំដែនរវាងកម្ពុជានិងថៃ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញអោយស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz2WJWE-FWoh6eLP_61zs-ieQ66zWiOLQap-Wlg3n89T7yp3ZwJmjba0eQhuSD35b-O-rfqvIMpSQXBR4Dqw0EieRZ8Jbdh5ZFOEQvBi8yHNP88hYVr0sC9vGxLU-0wO-5YBr6QMh_-D-SVXx1R-_9lGRAASslhurTyRlMIV1nR8U-x5WN1TK6CIx3ODlN/s1280/photo_2025-09-02_08-33-32.jpg

ជាមួយគ្នានេះ ឯកឧត្តមក៏បានទទួលយកសំណើ ក្នុងការជំរុញអោយភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-odQEauHkv0yhY5BudOO212qRCsZ2ytDrrJgJEGd8zEk5ALrlQjlK7NwTsC9tTBVYTyETmkzOdvsICNEtZtn_mQ7xcq6wKtChCGTNlYIQHCLPf-z8bFumchbXIJxRPQiZfAPZ7eYcavmq05Ppova1JzsUjanljJfxktIFDLlU0ltwHWXi1kZ89gJtxd-u/s1200/photo_2025-09-02_08-33-33.jpg
ឯកឧត្តម António បានអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWMLw97wRBhCUPby40UAmgE5L_RvpsTQZQB8NhanctIonnfmqBwfQ-6Zg-Vj-EUxwTEwUjUVK7mn2kiC_ikLivUhvF7p7IYzdlEmb17WFklwojE376a68142sNfpkovmaWOIHjsVJkgJQaYpjL2ayIv1V-Tjyz5aw2zjPQJ5rA5Pa2dMN0tGOJvd4AXrfo/s1280/photo_2025-09-02_08-33-32%20(2).jpg

គួរជម្រាបថា ជំនួបពិភាក្សាការងាររវាង ឯកឧត្តម António និង សម្ដេចធិបតី ត្រូវបានធ្វើឡើងនៅឯទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន នាឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ៕

ឃើញ សម្តេចធិបតី ប្រែរូបរាងខ្លាំងតារាចម្រៀង ខេម បង្ហាញជម្រៅអារម្មណ៍នេះឡើងមក

0

រយៈពេលចុងក្រោយនេះរូបរាងរបស់ សម្តេចធិបតី ហាក់មានការប្រែប្រួលយ៉ាងខ្លាំងរហូតតារាចម្រៀង ខេម បានបង្ហាញថារូបរាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបង្ហាញឱ្យឃើញយ៉ាងនូវការលះបង់និងការគិតគូរពីប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCAgOfFaat9Av3_MeMAIZX7dte5KfSuoJrzs_usT3uckFJhfCKzOwpTdWWgy-aCCFbkTkax3nxPgdNBm9ZCSjgdfnJIZbvJVn6lQ5rU57O1fCSCEBgiw0-kfdHwrnDe9Twpf3Ii3LkNuNsccLL2IqJICyD50tLB7Xxy9O5NfCs52a13H6_kHDkfR1lPNV-/s1280/image_2025-09-01_13-24-07.png

ក្នុងពេលដែលកម្ពុជានិងថៃមានជម្លោះព្រំដែន ប្រជាពលរដ្ឋបានឃើញយ៉ាងច្បាស់ពីការខិតខំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងនិងបន្តមានទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសជាច្រើនទៀត។ កាលពីកន្លងទៅនេះ សម្តេចធិបតី ក៏បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីជំនួញការម្នាក់បានលើកឡើងថាសម្តេចដូចកើនអាយុ៥ឆ្នាំក្នុង៥ថ្ងៃដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbtthgUtiqT3mxmjs-9LEBliXhib261Lu8ak9M1kg5zC1p9ypvoTp-fdTgKLlIg3S3PwaQmQLd4oMPgaB9PEJP_kPjjnoudChRorSBuO0otHxkoOXBLSoqvGXquo8tShpni4np4_iugAVK_T2MfI1qgxfvKbLHVQraMyBdTReb6t6LkEhZf-agG2Th3aDJ/s1200/image_2025-09-01_13-24-02%20(2).png

ទោះបីជាពេលនេះស្ថានភាពមិនក្តៅដូចពេលមុនប៉ុន្តែ សម្តេចធិបតី នៅតែបន្តនិងកំពុងដោះស្រាយបញ្ហាជាច្រើនទៀត ខណៈលោកនៅមិនទាន់បានប្តូរពណ៌សក់នៅឡើយនោះទេព្រោះពេលនេះបញ្ហាចំពោះមុខរបស់សម្តេចធិបតីគឺរឿងប្រទេសជាតិ។ ឃើញពីការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលតារាចម្រៀង ខេម ស្រាប់តែបង្ហាញពីជម្រៅអារម្មណ៍របស់ខ្លួនតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP0FA05uLrA4PQncTksXCBzR2WGB03USpGlcYo5R2Tv9UpO8QCzrKJZScPp9i9AvLxmOipyCfDaViciB8d74CNv7KpWy0iGAojKXWd478A7llvAdBFJeSFb8B5i7BxiA1u6Lwp7a74q85pLdv731qL6-KjrCSb6vkAdSLOhgH8810Vijw2FgKns7ka1YhR/s1280/image_2025-09-01_13-24-02.png

កាលពីយប់ថ្ងៃទី៣១ ខែសីហា តារាចម្រៀង ខេម បានបង្ហោះរូបសម្តេចធិបតី ហ៊ុន ម៉ាណែត មួយសន្លឹកក្នុងពេលចូលរួមប្រជុំរដ្ឋសភា ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៧ ដោយអមមកជាមួយនឹងពាក្យពេចន៍ថា «មានតែពាក្យអរគុណ ទើបតែ២ឆ្នាំសោះ ដែលលោកទទួលតួនាទីជាអ្នកនាំប្រទេសបន្ទាប់ពីសម្តេចពុក ធ្វើឱ្យលោកប្រួលប្រែខ្លាំង ទាំងសម្រស់ និង វ័យ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR-y3BJ0PCPZrz0kqAP2v_N6_xwl9hgKgUhX8-s413oyD5b1jePTjqRQdMOzyKt1y8d8dRchgs3ne45RkqYPXPbjzDvS3LVBWbDGbiC1-pSpYPBU7YY1VmIs7KCrMOGn26p2Rprp0nkVnQFwXNPSgqMoUNlr80qmMzyJaecfU4ylUNpRQb-hnyiQwiBjLZ/s2048/image_2025-09-01_13-24-05.png

លោកបន្តទៀតថា «នេះគឺយើងដឹងច្បាស់នូវការលះបង់ទាំងពេលវេលានិងការគិតគូរស៊ីជម្រៅដើម្បីជាតិ សូមជូនពរសម្តេចធិបតី កាន់តែមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ បន្តដឹកនាំប្រទេសឱ្យកាន់តែមានភាពរីកចម្រើនជាបន្ត»៕

ថៃនៅបន្តបើក «មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» ដដែល បើទោះជានាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរក៏ដោយ!

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានចុះហត្ថលេខាអនុញ្ញាតឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដំណើរការបន្តទៀតដើម្បីដោះស្រាយជម្លោះព្រំដែន ប្រសិនបើស្ថានការណ៍ព្រំដែនត្រឡប់មកប្រក្រតីវិញ មជ្ឈមណ្ឌលនេះត្រូវរាយការណ៍មកកាន់រដ្ឋាភិបាលឱ្យបានជ្រាបដើម្បីរដ្ឋាភិបាលបិទមជ្ឈមណ្ឌល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjWEKvb8AiNObC-VOVS0a0tIZuMe5RVDNm3UgRPvW6YzonCI1urZaiYbPwpaF_ijmg8rJwvtEyxISBXZ1PvGQOoXQhNSWjr7ODSoEqb8Xtc9rQ6MaMrfa8SS59s3Rj9Lh0oCvoxaEpw85ywyxE7KkqW6kKgPfgI_SKPIi2wcEMrCsFohoYgpUmzzAv39J-/s785/image_2025-09-02_08-29-38.png
កន្លងមក រដ្ឋាភិបាលថៃបានប្រកាសបិទមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញថា ថៃចង់បានសន្តិភាព និងបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗ ប៉ុន្តែដោយសារកងទ័ពថៃប្រឌិតរឿងកងទ័ពជាន់មីនជាបន្តបន្ទាប់នៅតំបន់ព្រំដែន និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ទើបរដ្ឋាភិបាលថៃសម្រេចចិត្តដំណើរការមជ្ឈមណ្ឌលនេះបន្តទៀត រហូតដល់ស្ថានការណ៍ត្រឡប់មកប្រក្រតីវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbPTgP_1kBiqz11Mvczjmwoa8gYG1ndmeMAjP4LTM1_yDZxR0XUPvyQmnPUWIlrmLRSWbM1e-gy3IS-awePhwB45V1QwLFab7CH6RRohy4GmZngaEsM3Uwo4klcRCYs84GnbZyvu_X78GNZ4h0-momRC1MI2iXzsIs9o7yzXl_a5_a5K1XUIZdeYGs-Dpk/s2048/image_2025-09-02_08-29-36.png

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែសីហា អនុញ្ញាតឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃដំណើរការបន្តទៀត ដើម្បីបំពេញការងារពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន និងដោះស្រាយបញ្ហាតានតឹងដែលកើតឡើងតាមបណ្តោយព្រំដែនជាមួយកម្ពុជាក្នុងនាមប្រទេសជាមិត្ត ដោយ ប្រទេសទាំងពីរនឹងស្វែងរកសន្តិភាពតាមយន្តការទ្វេភាគី គោរពគ្នាទៅវិញទៅមក ការពារអធិបតេយ្យ និងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ។ រីឯលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺជានាយកមជ្ឈមណ្ឌល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

មជ្ឈមណ្ឌលនេះមានតួនាទី និងអំណាច ដូចជា ៖ តាមដាន ត្រួតពិនិត្យ វាយតម្លៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ រាយការណ៍ពីលទ្ធផលអនុវត្តការងារ និងគ្រប់គ្រងស្ថានការណ៍ព្រំដែនទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិ, នាយករដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រី ដើម្បីឱ្យថ្នាក់លើជ្រាប ។ មជ្ឈមណ្ឌលនឹងដោះស្រាយស្ថានការណ៍តានតឹងដែលកើតឡើងដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីវិញ ដោយកម្ពុជា-ថៃប្រកាន់យកការគោរពឯករាជ្យ និងអធិបតេយ្យទៅវិញទៅមក ហើយថៃពុំចង់ឱ្យមានការអន្តរាគមន៍ពីប្រទេសផ្សេង ឬអង្គការអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

នៅពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃត្រឡប់មកប្រក្រតីវិញ នាយកមជ្ឈមណ្ឌល (គឺលោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ) ត្រូវជូនដំណឹងទៅកាន់រដ្ឋាភិបាលឱ្យបានជ្រាប ដើម្បីរដ្ឋាភិបាលបិទមជ្ឈមណ្ឌលនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijLEus-TkADx8y16yx4Mj5AfJm9TcLpqysYW4fUV2XbxQyC4vxn6kv0tFjcmN4m9mQ-Nm_k1ZPLVTLAXnkUru-7ByMdljKXiyoU5EXrRkqv6ngxbqbQPAgBzLkPCzEuDykfqPd6mc7t8QcwoHcAweRhLmOM77CkIWg_9H8JntnPEEKyD0Sj0cugMXNj4z1/s1110/image_2025-09-02_08-29-38%20(2).png
គួរបញ្ជាក់ថា លោក ភូមិថាំ វីឆាយ៉ាឆៃ បានចូលរួមប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ចាប់ពីថ្ងៃទី១៣-១៤ ខែសីហា កន្លងមក ដើម្បីពិចារណាបិទមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសារមើលឃើញស្ថានការណ៍ស្ងប់ស្ងាត់ និងមានតែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុណ្ណោះនៅប្រទេសថៃ ក្នុងគោលបំណងបង្កើតភាពវឹកវរពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnuA8dJfJUs2O-Nm4md9d9MsJHt4DLHoNcZga4tN86vBMHshvx6J_cDCBOisZMLTSHCwGFDQFXn3C030Hzwp8DKCImPWoY-K6Rq7HDU7XXQUFwG2z-pcjoa7Wxdb8umUgBF-a3CKkbhvPL0RxUT88gKMozyKwSEM0CYxr0ItLfnprycN3w7GB6w5b8JcSq/s980/image_2025-09-02_08-29-38%20(3).png
គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះ គឺផ្សព្វផ្សាយព័ត៌មានពីជម្លោះព្រំដែនទៅកាន់ពលរដ្ឋ ដែលមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ។ មជ្ឈមណ្ឌលធ្វើការងារផ្តោតសំខាន់លើផលប្រយោជន៍ខ្លាំងបំផុតរបស់ពលរដ្ឋ និងប្រទេសជាតិ ៕

គណបក្សនយោបាយនានាពុំគាំទ្រគណបក្សភឿថៃបង្កើតរដ្ឋាភិបាលព្រោះអសមត្ថភាពដោះស្រាយជម្លោះព្រំដែន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News បានដកស្រង់សម្តីរបស់អ្នកនាំពាក្យគណបក្សថៃសាងថៃថា ពុំទទួលយកបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ពីព្រោះគណបក្សភឿថៃអស់សិទ្ធិបង្កើតរដ្ឋាភិបាលស្របច្បាប់ ប្រទេសថៃត្រូវការនាយករដ្ឋមន្ត្រីថ្មីមកពីគណបក្សផ្សេងដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ។ រីឯអតីតសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ប្រកាសពុំទទួលយកបេក្ខជនគណបក្សភឿថៃដាច់ខាត ពីព្រោះធ្លាប់ក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsLpl-1rM414vEafpVxnm_bWAebUWHYVckpaZXGgCq3o1F6V-YvxYT1seF1sKGcUqtFPATKaQOzTxzu-g0qdDh8eWg0JWJJyY4d-Rh1vbuRlJG9DbAjWAzSQs-eZp3tSbOQv_Bh-TWHz0rxQdPJJ5Df0wmRfpbFaeZry5aW5mtjKnaqLKqiSDJWG32PTrD/s1280/photo_2025-09-01_12-49-45.jpg
លោក ប៉ារិយ៉ត អាំងគូនគិទិ អ្នកនាំពាក្យគណបក្សថៃសាងថៃ បាននិយាយកាលពីថ្ងៃទី៣១ ខែសីហា អំពីតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដោយសារលោកស្រីខុសក្រមសីលធម៌រដ្ឋមន្មនុញ្ញថៃក្នុងសារសំឡេងបែកធ្លាយជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ នេះបង្ហាញយ៉ាងច្បាស់ថា គណបក្សភឿថៃអស់សិទ្ធិបង្កើតរដ្ឋាភិបាលដោយស្របច្បាប់ទៀតហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyt6HxLXS4MpfRjKXU9-d_d9suhWXOw6R18zNbqtFAxMEo-O0iH0mztJ7aVPRbGczywx6YuE1zBojWQkGmL8GgghyZ47k-hCBVml1qEFttPNDjGP-XV0Mn_nARdYjRAErB73wvg9nlJAd1yiv1LRt3JgCX-entJNWFIxJhjm-crCCJAZkgJDTP9Jv07-7W/s1200/photo_2025-09-01_12-49-45%20(3).jpg

អ្នកនាំពាក្យគណបក្សថៃសាងថៃបញ្ជាក់ថា សន្តិសុខជាបញ្ហាប្រឈមដ៏ធំរបស់ថៃនាពេលនេះ ហើយពេលនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃធ្លាក់ពីតំណែងដោយសារអសមត្ថភាពដឹកនាំប្រទេស គឺគណបក្សភឿថៃពុំអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសឱ្យឆ្លងផុតពីវិបត្តិឡើយ ។ ប្រទេសថៃត្រូវការនាយករដ្ឋមន្ត្រីថ្មី រដ្ឋាភិបាលថ្មី ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ស្តារសេដ្ឋកិច្ច និងជំរុញជីវភាពពលរដ្ឋ ខណៈគណបក្សថៃសាងថៃបានស្នើដំណោះស្រាយដើម្បីឱ្យថៃបន្តដំណើរឆ្ពោះទៅមុខដោយស្ថិរភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWAhcmP1aG2eZJixCs2-jlgsiYqW6miQxt4v0FhCdiufUScErDgIRBpBtLGEc7XgTWS00Qlo4Gq0-M0CwF0ZKIiHJJFaWPngPs92DnAJM8qr9dkwBmNCCDsu_QmiBuYn_m-bHyu1mYdEOOj9hPbkGUeK5qQOAw6tN9TcQ4NTC5Aiv2RgCd20SP-5qqwH26/s800/photo_2025-09-01_12-49-45%20(2).jpg
លោក ប៉ារិយ៉ត អាំងគូនគិទិ ក៏បានដាស់តឿនទៅកាន់អ្នកនយោបាយគ្រប់គណបក្សថា ត្រូវតែគិតពីផលប្រយោជន៍ជាតិ កុំគិតតែចង់បានតំណែងនាយករដ្ឋមន្ត្រីមុនការរំលាយសភា ពីព្រោះបើខ្វះភាពស្មោះត្រង់ និងពុំធ្វើអ្វីដើម្បីពលរដ្ឋ គឺពលរដ្ឋនឹងពុំអភ័យទោសឱ្យអ្នកនយោបាយទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoK8njh4iJq-CJWB-v9vg4pfIc2jc4lrtaWGOugapUj1zAwiMHvxOf4ZDNk7g3yG3Zmd_QmUK6v0WwHB1mwsam360KrVEGxuEoVttnz9FEkNYFM4Zc0-uwZAQW_vLm7wk-6NQ7Z1S4O8-U3F72WAhM0gHyPd80U28yGkPiJsl0aBBqAs6-yE0l90rZaJ7/s3500/image_2025-09-02_08-24-40.png

    ដូចគ្នានេះ អ្នកស្រី អាំម៉ារ៉ាត ឈូកប៉ាមីតគូន អតីតសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Amarat Chokepamitkul» ថា ពុំឯកភាពឱ្យគណបក្សភឿថៃបង្កើតរដ្ឋាភិបាល និងពុំទទួលយកបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដាច់ខាត ពីព្រោះគណបក្សនេះធ្លាប់ក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAwolAfdXknyW2JLPgNrYuDLaT6QQumoAsVlX5jAXS2vBmoGDfyW8eZjy-FeXdd16H5xqW7rgAcPsjR_tjl4998WYtuAhJDzOwSoCuhE4sQDvg-ce_wwVzEgAfIDS8aZBqUmeZGjzaRXs6xPVye0_sm-_cEgmGpsCP8ieW2J-5krAyWQu42wHKUtC4nF-B/s862/image_2025-09-02_08-23-38.png

    អ្នកស្រីបញ្ជាក់ថា គណបក្សភឿថៃធ្លាប់បំផ្លាញកិច្ចព្រមព្រៀង MOU ជាមួយគណបក្សកាវក្លៃដោយឥតអៀនខ្មាស់ ដែលបន្សល់នូវការឈឺចាប់រហូតដល់បច្ចុប្បន្ន និងបំផ្លាញឱកាសពលរដ្ឋថៃដែលប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោតរំពឹងចង់ផ្លាស់ប្តូរនយោបាយ បែរជាគណបក្សភឿថៃក្បត់ឆន្ទៈពលរដ្ឋ ។ លើសពីនេះ គណបក្សភឿថៃតែងតែវាយប្រហារគណបក្សប្រជាជនជាបន្តបន្ទាប់ និងពុំចាត់ទុកគណបក្សប្រជាជនជាបងប្អូន ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKXkv140EKcPk8RMUGHmDukTdplgm0YOaSD4Pu-OVPJdThwtOBljIRMP5YhJYYWD1K9Q8pGcKr7t8-cFnjwY0Un2nMR5k8zYPFKlpk1ugPKcphK96pITTKSxLRsQkmJqHHSmaibKXc-_GwFou3AJZ-yeI82apF4o7xj95lxOwcqB3EWeO8TV6xaJkaBLER/s1280/image_2025-09-02_08-23-38%20(3).png
    លោកស្រីបានជំរុញឱ្យគណបក្សនយោបាយផ្សេងបង្កើតរដ្ឋាភិបាល ទើបអាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង ពីព្រោះរដ្ឋាភិបាលគណបក្សភឿថៃពុំអាចដោះស្រាយជម្លោះព្រំដែន និងកាន់តែធ្វើឱ្យស្ថានការណ៍នេះអូសបន្លាយ ។ ភឿថៃ ពុំមែនជាគណបក្សនយោបាយទេ ភឿថៃគ្រាន់តែជាក្រុមហ៊ុនប៉ុណ្ណោះ ដែលសមាជិកគ្រប់រូប គឺជាបុគ្គលិករបស់លោក ថាក់ស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA143ukoTVJqls2jsTaGacznvNLseqIV6uIXss5IfpPV5RK7PLMwWqlO1FJW_SHKvcQTmYeg742BSrUvmCxgBsceIcaXxn7PsTb2J2bN4VSLOoYYCq2Am4394aEgbJJRs9YjyjUxCay3VQPbWzd8R7-p1Vtepsh-wPVJmwvDWz9D7x0i4IyiUhBMNU-inV/s750/image_2025-09-02_08-23-38%20(2).png

    គួរបញ្ជាក់ថា គណបក្សភឿថៃបានសុំឱ្យគណបក្សប្រជាជន (គណបក្សប្រឆាំង) ជួយគាំទ្របេក្ខជនរបស់ខ្លួន លោក ឆ័យក្សេម និទិសិរិ ធ្វើជានាយករដ្ឋមន្ត្រីថ្មី និងសន្យាទទួលយកសំណើទាំង៣ចំណុចរបស់គណបក្សប្រជាជន ប៉ុន្តែគណបក្សប្រជាជនពុំទាន់ឆ្លើយតបយ៉ាងណាទេ ។ មានសេចក្តីរាយការណ៍ថា កាលពីថ្ងៃទី៣១ ខែសីហា លោក ថាក់ស៊ីន បានខ្នះខ្នែងជជែកជាមួយអ្នកនយោបាយផ្សេងទៀតដើម្បីសុំសំឡេងគាំទ្រគណបក្សភឿថៃបង្កើតរដ្ឋាភិបាល ៕

ឆ្នាំនេះ ប្រទេសថៃលិចទឹកធ្ងន់ធ្ងរបំផុតនៅក្នុងរយៈពេល៥ឆ្នាំ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ខេត្តពេជ្រឆាប៊ូនរបស់ថៃកំពុងតែលិចទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥ឆ្នាំ ដោយសាររងឥទ្ធិពលខ្យល់ព្យុះត្រូនិកណងហ្វា ។ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា និងទឹកហូរពីតំបន់ព្រៃភ្នំបណ្តាលឱ្យលិចលង់ស្រុកចំនួន៣ រួមមាន ៖ ស្រុកឡុមកៅ ស្រុកណាមណាវ និងស្រុកឡុមឡាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MyTsxBsV7Vw87gA7DQyREDsaZDG54FE9wWslYexu3S51Vs2CAcYIu41bTCoNemI3gxO7p1RHMkHS1uGVCysrU1thyNHQ617kqQ7RYHJo_IKsklKY3ax1daf2QBPBCnhzGBCAE2BewkfcVBxykq43xYIjY3X1AK4D85dYJ2864E9a4Q-SwtTnmnCTen4y/s800/photo_2025-09-01_16-35-58.jpg
ក្នុងចំណោមស្រុកទាំង៣ គឺទឹកជំនន់បានលិចស្រុកឡុមកៅ ខ្លាំងជាងគេ ក្នុងនោះឃុំចំនួន២ ដែលមានពលរដ្ឋរស់នៅជាង៥០០គ្រួសារ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ គឺកម្រិតទឹកជំនន់ជាមធ្យម ចាប់ពី៥០សង់ទីម៉ែត្រ ទៅ៨០សង់ទីម៉ែត្រ ។ ហេតុនេះ ធ្វើឱ្យផ្ទះពលរដ្ឋជាច្រើនខ្នងលិចក្នុងទឹក ខណៈហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខូចខាតធ្ងន់ធ្ងរ ផ្លូវធំៗ និងស្ពាន ត្រូវបានទឹកហូរកាត់ផ្តាច់ពុំអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyuXx9IFMQzeM4Ixs-9azpXP9kToYtX7r_VxRDn1nJpccpE7sak9Z0wgL-VdJXtEEBUM-JpK9XeG8kXDANOgvxjM-Iy8upr5lcNMz9FpK7KcdbRO0K8O_VKYNuW_3NqGEIiUiT6mFwRk_ofD_ntk1quR4PYdesmHwxtmA78Ter6FyPAsr51VZvfr979e9O/s800/photo_2025-09-01_16-35-52.jpg

ចៅហ្វាយស្រុកឡុមកៅ លោក ឆាន់ឆ័យផាកថាគូន បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធក្នុងតំបន់ និងក្រុមសង្គ្រោះស្ម័គ្រចិត្តសហការគ្នាជួយជម្លៀសពលរដ្ឋ រួមទាំងកុមារ មនុស្សចាស់ និងអ្នកជំងឺចេញពីផ្ទះជាបន្ទាន់ ជាពិសេស ជួយពលរដ្ឋក្នុងទឹកតំបន់មានទឹកជំនន់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrA7UXwezQvO-DstX05X5A3W8HJgLRznELndjl-h6jzLvDjnSgZXVcZMbZY1Z6eBW6GpkiCEeC1Evo2-cbCY43HA3bQx_H7cnKntjIrfTbjvN0nQ18wFjb9zokio0EK145pI_QLbeFzaMJbWIvV6EZX_stUwbWbqVq3UCbNImhabgsjLG8wfeZhcesr5A/s800/photo_2025-09-01_16-35-54%20(2).jpg

តាមសេចក្តីរាយការណ៍របស់មេឃុំតាកក្លយ លោក ផនសាក់ គុនក្រៀង គឺទឹកជំនន់បានលិចផ្ទះពលរដ្ឋរហូតដល់ជាង២០០ខ្នង ស្ថិតក្នុងភូមិចំនួន៦ បរិមាណទឹកជំនន់លើកនេះច្រើនខ្លាំងណាស់ និងហូរខ្លាំងទៀតផង ។ បើគ្មានភ្លៀងធ្លាក់ជាប់ៗគ្នាទេ ស្ថានការណ៍ទឹកជំនន់អាចធូរស្រាល លោកក៏បានផ្តាំផ្ញើទៅពលរដ្ឋឱ្យត្រៀមខ្លួនទប់ទល់ទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitvoPhZAgruHPmQN25ryuIPJvr-aY24e3-0wsyBvmr-agq2tmeHE1OyAgIdNMtHnAabbXZuUxDRkvTbH7ibwJbQrE-4r0Jl7ffXAEyy3lZW-UOVoTglrOxbQ5_ZejHXLEuWyPzojSl4dPJw5d07-nM436mDBcZFect8VgfiaCnlA5at9z9bgBhVDAj_Yvf/s800/photo_2025-09-01_16-35-54%20(3).jpg

របាយការណ៍របស់មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តពេជ្រឆាប៊ូន គឺភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃធ្វើឱ្យតំបន់ជាច្រើនរងផលប៉ះពាល់ ផ្ទះពលរដ្ឋខូចខាតចំនួន៥២ខ្នង ខណៈភូមិជាច្រើនត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវធ្វើដំណើរ ។ អាជ្ញាធរបានវាយតម្លៃការខូចខាតទ្រព្យសម្បត្តិផ្សេងៗដោយសារទឹកជំនន់ ប៉ុន្តែពុំមានពលរដ្ឋថៃរងរបួស ឬស្លាប់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8LI1iDfng87G9yoq6yJz8yreUmy4V1U5rAqVKbVCLNFqwbVle9oYDhcIev1L-2H4jFjtl0yE4Lw_rfFWu7Y59xQh1N0YSte878tBaq7vddZxoIBFwYeRF-PIM7S3v-u_H_zHD_obo6XDZTY8Sav7TPEfveaW90ALsOYxR5WzW4NUgmWZXL801Ins9vmS3/s800/photo_2025-09-01_16-35-54.jpg
អភិបាលខេត្តពេជ្រឆាប៊ូន លោក សារ៉ាន់យូ មីថងខាំ បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ រួមទាំងក្រុមសង្គ្រោះស្ម័គ្រចិត្ត ប្រមូលកម្លាំង និងប្រើប្រាស់ឧបករណ៍ជួយសង្គ្រោះពលរដ្ឋទាំងយប់ ទាំងថ្ងៃ ។ ក្រៅពីនេះ ត្រូវប្រុងប្រយ័ត្នស្ថានការណ៍ទឹកជំនន់ និងជូនដំណឹងទៅពលរដ្ឋជាបន្តបន្ទាប់ រហូតដល់ទឹកជំនន់ស្រកចុះ ៕