នៅដំណើរក្បួនព្យុះហយាត្រាពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ទិវាបុណ្យឯករាជ្យជាតិ ប្រទេសវៀតណាម បានសម្ញែងសព្វាវុធទំនើបៗ ដើម្បីជាការបង្ហាញសាច់ដុំ នៃការធ្វើទំនើបកម្មយោធាវៀតណាម។

នៅក្នុងនោះគេប្រទះឃើញមានមីសុីលប៉ាលីស្ទីក SCUD-B ដែលផលិតដោយសហភាពសូវៀត កាលពីអំឡុងសង្គ្រាមត្រជាក់។
មីសុីលនេះ ត្រូវបានវៀតណាម ធ្វើទំនើបកម្ម ដោយង្កើនសមត្ថភាពរយៈចម្ងាយនៃការបាញ់ និងបំពាក់ជាមួយបច្ចេកវិទ្យាទំនើបខ្ពស់ ដែលវាអាចបាញ់ចំគោលដៅច្បាស់ជាងមុន។
មីសុីល SCUD អាចបាញ់បានក្នុងរយៈចម្ងាយខ្លីត្រឹមតែ១៣០គីឡូម៉ែត្រ តែបើក្នុងករណីវៀតណាមមានលទ្ធភាពផលិតល្បាលគ្រាប់នុយក្លេអ៊ែរ វាអាចបាញ់ចេញ១៥០គីឡូម៉ែត្រ។
បច្ចុប្បន្ន វៀតណាម កំពុងប្រើប្រាស់មីសុីលប៉ាលីស្ទីកចំនួន២ប្រភេទក្នុងនោះ SCUD-B របស់រុស្សុី និង SCUD-C ជារបស់ប្រទេសកូរ៉េខាងជើង៕
 
		 
	









