រូបភាពរបស់តារាស្រី មាលា និង ដេវិដ អ៊ឹងហាវ ក្នុងសកម្មភាពការងារថតរូបអាពាហ៍ពិពាហ៍បានបង្កឱ្យសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះស្រីស្អាតប៉ះនឹងប្រុសសង្ហាសមជាមួយគ្នាឥតទាស់។ មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេងាកមក ទីនីន វិញបានស្រមើស្រមៃមិនធម្មតាឃើញដល់មុខកូនអ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIBMYEG_Y-P8LrSzMVFfzTwZNBhX8zdQUTDmbp2qly2vAhcxQwXH3Wegr-heWhyphenhyphenkhaJ0aN90rcQJwjBhDHmRLb4cl1nO8kZe1Oo03tpdGgIyuhyphenhyphengYLqBrVel302Wi4ZVBYBVT-WGUjaLUgLd0tM_o8b6-t3DyLwLC4wyor_clFuqvRn8OaQUmqnwSKPLbS/s2048/image_2025-09-01_14-45-33.png
ប្រិយមិត្តមួយចំនួនជ្រាបហើយថាតារាម៉ូដែលខ្មែរកាត់បារាំង មាលា និងតារាចម្រៀងនិងសម្តែង ដេវិដ អ៊ឹងហាវ បានចាប់ដៃគ្នាសម្តែងក្នុងខ្សែភាពយន្តខ្នាតធំកាលពីកន្លងមកនេះ។ កាលពីខែមិថុនា ឆ្នាំ២០២៥ អ៊ឹងហាវ បានបង្ហោះវីដេអូខ្លីពេលអ្នកទាំងពីរថតរឿង «កំហឹងធ្មប់» ពីការហូបម្ជូរដោយ អ៊ឹងហាវ យកម្ជូរដែល មាលា ភ្លក់យកមកហូបបន្តធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ សកម្មភាពនានាជាច្រើនទៀតរបស់អ្នកទាំងពីរពិតជាស៊ីចង្វាក់គ្នាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsXLKmedrRFet9mImGcDsWp0j-7Gvl9B62V0iu1su-DxL5u6LGYR9Za6ASvTlaOHQWmQ7rlxnYGnxkYKO6OF90XwJyWD8l7fHMwqWAIYdv8GwZ_r4BmpAFNjZEGhDkrGsfzdiWmy8MOu0dv0dRwA52kP96WaAU-S0HhOudTDUmkU3RKhpGWea8pTXSiuMG/s2048/image_2025-09-01_14-45-23.png

ស្របពេលចាប់ដៃគ្នាហើយមានការចាប់អារម្មណ៍ពីទស្សនិកជនថ្មីៗនេះ មាលា និង អ៊ឹងហាវ ក៏បានរួមការងារជាមួយគ្នាទៀតដោយថតរូបអាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាតជាកូនក្រមុំហើយនឹងកូនកំលោះប្រៀបដូចជាគូស្នេហ៍ពិតៗ។ ឃើញរូបភាពស្អាតៗខ្លាំងពីស្រីស្អាត មាលា និងកំលោះសង្ហា អ៊ឹងហាវ ស្រាប់តែ ទីនីន បានចែករំលែករូបថតអ្នកទាំងពីរភ្ជាប់មកជាមួយនឹងសម្តីថា «សមគ្នាខ្លាំងស្រមៃចេញមុខកូនហ្មង បើស្អាតៗទាំង២ចឹង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUVDMW0dB7_Is6K3TEL2rbr91idM-8iKDdV31mkVvLXr8Gq4hrqLuE9en_8TruFL36bTm9C8HME_cqGlWHhIyTiUq1m5wX95Q1EeDYdyTAXpHSsXPMWyAIYPBaUqGp7waQtAs0vrAFSdy7Mb-nUbTg3P47SoVaEuiKogT-uibYhUDSUT_KAWqOI54wBuW/s2048/image_2025-09-01_14-45-31.png
ក្រោយពេលមានការលើកឡើងថាសមគ្នាស្រមៃចេញមុខកូនរបស់ មាលា និង អ៊ឹងហាវ ក៏មានអ្នកមួយចំនួនបានបញ្ជាក់ទៅកាន់ ទីនីន ថាទំនាក់ទំនងរបស់ អ៊ឹងហាវ និង មាលា គឺជាមិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ។ ឃើញមានការចេញមកបញ្ជាក់ច្រើនខ្លាំងពេក ទីនីន បានបង្ហោះសារថានាងបានដឹងពីទំនាក់ទំនងរវាង មាលា និង អ៊ឹងហាវ ជាមិត្តភក្តិនឹងគ្នាហើយព្រោះនាងក៏ជាមិត្តភក្តិអ្នកទាំងពីរដូចគ្នា ហើយអ្វីដែលនាងនិយាយនោះគឺគ្រាន់តែជាការស្រមៃ៕