អាមេរិក បានដាក់ពង្រាយនាវាចម្បាំងចំនួន៨គ្រឿង អមជាមួយនាវមុជទឹកមួយគ្រឿង និងមីស៊ីល ១២០០គ្រាប់ សម្តៅទៅលើប្រទេសវ៉េណេស៊ុយអេឡា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRGCd4ABDHtSB8xHYuJovKN21r4ErtcUAjbpYdxQgb5DTZqJw1xjYfnYXCk2t57ItDO-HksYpMFvOO8KtHocscAhrz07fHrceMgApL7yDDJ4-gngZAOQURBcCN1Jsx-feVrlS42BOnRMOSQRp3lPck6GV4TZNgZnehI_ItlCxLTHveiEvUi0sCHyOZJIuX/s1242/image_2025-09-02_16-14-05%20(2).png

ការដាក់ពង្រាយនេះ ធ្វើឡើងនៅតំបន់ភាគខាងត្បូង នៃសមុទ្រការ៉ាប៊ីន ដើម្បីបោសសម្អាតការជួញដូរគ្រឿងញៀនពីប្រទេសវ៉េណេស៊ុយអេឡា ទៅកាន់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwdrRbM86su1zKzUoAjY4V-99wH-Bt9qzAhM6dhmcuRRblYfUVRdzdhJIVH0pcDa5H9FhPHnPjzx1b-vfSTaHe-JrOWvn1D_tHS975RiQ1361tmQ2zVHjOwfzjrtJLgYBnlCB0c-8QE5CAiZh_6NQQVNghRHvYcV6V4lUic8HIk0hLxwMCvVkGDYr1WKMl/s768/image_2025-09-02_16-14-05.png
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានអះអាងថា៖” នេះជាការគំរាមកំហែងដល់សន្តិសុខជាតិដ៏ខ្លាំងក្លាមិនធ្លាប់មាន ពីកងទ័ពអាមេរិកនៅក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWV8vBYNi18xPRjB5QV62kTQUtSEKLsBplizU6hlWh3pVoPQSB-xO9XszCxs0TkG5dL4ibTASfGdEZezflMfeU8Q9Y4J-r_CyIvmunjapxlb9hCYvb26__HzqlTIPz7ccAb8Hu6inudrx-XjLBeqUhEKbaCX-UM_jgjUg6LvNNZSUz9vaCpMvpTG5shs9/s1140/image_2025-09-02_16-14-07.png

ជាការឆ្លើយតបនឹងសម្ពាធយោធាពីអាម៉េរិក លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានដាក់ប្រទេសក្នុង “ស្ថានភាពត្រៀមប្រយុទ្ធ” ក្នុងកម្រិតខ្ពស់បំផុត ដើម្បីការពារអធិបតេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYx70pk2N9jccnenXF74rt-u20Z3GGzFKlhxZYxDNCutgPNjlJROjui31O12jpiKGdc2LyvNpEMgtctkx11VVayXxzf04Dxhmv4WZM4ryQZafBoA5TMu0IeAdI_-2GLo_05prv0tb5trZ6qTWBu0tpjyM2N3coFWObSIetscGbC5Wx4C_PwEBAcgu0Bj74/s2851/image_2025-09-02_16-14-08.png

គួរបញ្ជាក់ថា ភាពតានតឹនប្រទេសទាំង២ កើតឡើងក្រោយពីរដ្ឋបាលលោក ត្រាំ បានចោទប្រកាន់លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ថាជាមេក្លោងនៃក្រុមជួញដូរគ្រឿងញៀន៕