រយៈពេល ៣៥ថ្ងៃហើយគិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ដែលទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ អ្នកបង្កើតមាតិកា ជន រតនៈ បានបង្ហោះសារនៅលើបណ្តាញសង្គមដោយសង្ឃឹមថាកងកម្លាំងកម្ពុជាអាចវិលមកមាតុភូមិវិញមុនពិធីបុណ្យភ្ជុំបិណ្ឌព្រោះសមាជិកគ្រួសារពិតជានឹករលឹកខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTQ1kBZfdbj4dYhkztFw8n6MWbHN3BKTLASptIoWinHZd6zcwUEwY3LzsqPixecBt2GpvAIOVIxQgV7vr9ywOfCJR4sfr1JrI-bDhAtRaWgGb5e8Eq0BU9i_QkJWyQDN8jtK10fOfnvhIabdkv-Z7tOtmghsVs8zWKs6K0RZtc7Zm-fNXDKyx1WAQn3me/s1440/image_2025-09-02_08-55-45%20(2).png
នៅតែមានការនឹករលឹកមិនភ្លេចខ្លួនដែលទាហានទាំង១៨នាក់ដែលថៃចាប់ខ្លួនទៅដោយខុសច្បាប់មិនទាន់មានការដោះលែងមកវិញអ្នកបង្កើតមាតិកា ជន រតនៈ បានសរសេរបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី១ កញ្ញា ថា «គិតម៉េចឥលូវ? ប្រុងអត់ដោះលែងកងទ័ពខ្មែរទេមែន? គិតថាខ្មែរភ្លេចត្រចៀកហើយមែន? តើហេតុផលអីដែលត្រូវទុកពួកគាត់យូរដល់ថ្នាក់នេះ? ដឹងថាគ្រួសារម៉ែឪប្រពន្ធកូនគេ នឹកកូននឹកប្ដីគេទេ? សំខាន់ជិតភ្ជុំទៀតមិនដឹងជាពួកគាត់នឹកផ្ទះ នឹកប្រទេសយើងយ៉ាងណាទេ! សូមឱ្យពួកគាត់មានក្ដីសុខ មានសុខភាពល្អ ឆាប់វិលមកកាន់មាតុភូមិយើងវិញ! ពួកយើងជាប្រជាជនទាំងអស់ពិតជានឹករលឹក និងបារម្ភអស់លោកទាំងអស់គ្នាណាស់ សង្ឃឹមថានឹងបានមកស្រុកយើងវិញមុនភ្ជុំនេះផងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0zI3iD_VQ6P590wP6bnqBhNVnbh3sSIxkC3XbAIvLnBhIgfY0eImohMnpUCzLyWg0csWpNyVE1FoJVnhXMncfaoHK25O-iCL2MrJMgpOK2JprycBYrq0nP3fL4O9VrIwSjYYKoyg9kH5wNvpPd79kbCX_MvEknQmuw0R2x_E4QquZQjTp1xx1_uDnEYgN/s2048/image_2025-09-02_08-55-45.png

អ្នកបង្កើតមាតិការូបនេះបានបន្ថែមទៀតថា «ឪពុកម្ដាយនឹកកូន ប្រពន្ធនឹកប្ដី កូននឹកឪ លោកអើយលោក មិនដឹងថាសុខទុក្ខយ៉ាងណាទេ យើងជាប្រជាជនបារម្ភគាត់យ៉ាងនឹងហើយ ចុះទម្រាំជាគ្រួសារសាច់ញាតិទៀត តើអន្ទះសារយ៉ាងណាទៅ។ នឹកណាស់បារម្ភណាស់ មិនដឹងថាមួយយប់ៗសម្រាន្តលក់ឬក៏អត់ទេ! មិននឹកស្មានថា២០២៥ ជាឆ្នាំដែលលំបាកសម្រាប់ប្រទេសយើងសោះ កម្សត់ណាស់គេបំពានរហូត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlL1bp9WFk5eLp7OqYErQ87h5rGqJsWmYvN3RgnMMpPzYOG5oEsbvIW8d-rA2aRNCfSFbmkBy5NvIEfcskYssFz_ivqeiLX1-LEuZpMz5Uumyuck4x3xH8WTRAi6FxfSXENi0Onvle-0CWQmxafeYe2j9vRvECQlcwmR7sCy7ycwXGU8kui5Z-UMf1vPWQ/s1280/image_2025-09-02_08-55-43%20(2).png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ទាហានកម្ពុជាចំនួន២រូប ត្រូវបានភាគីថៃប្រគល់ត្រឡប់មកវិញហើយ នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយឡែក១៨នាក់ទៀតថៃពុំទាន់ដោះលែងនៅឡើយ៕