ហូជីមិញ៖ ដំណើរដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាចំនួន 100នាក់ នៅក្នុងក្បួនព្យុហយាត្រាយោធានៅវៀតណាម ក្នុងការប្រារព្ធខួបលើកទី80ឆ្នាំនៃការប្រកាសឯករាជ្យរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមនៅថ្ងៃអង្គារទី 2 ខែកញ្ញា ជាមួយនឹងការដង្ហែក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7zkB6tDivx6HHvnhlap6wB4JmxaC8WN5Ij9eWosBnBIDRwQveGzPkf9MSRGV0Pvd9HIX1lNDrLSp2LVkApsQ7VhSMZHfBCxcnlcSr8Igf8_Zv4m3mDlJzGgdVNTgj8Sh_5Y5w0i9hnLtZocEaMatypIVCuvHstRhmzUSbsM7aruclNhzYXjPsGdeIEuj/s1280/542681725_1252164393614555_5678622596660714800_n.jpgបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា អង្គភាពយោធាទាំងនោះមានមកពីប្រទេសចិន រុស្ស៊ី ឡាវ និងកម្ពុជា បានចូលរួមពិធីនេះជាមួយក្បួនកងទ័ពវៀតណាមនៅទីលាន Ba Dinh ក្នុងទីក្រុងហាណូយ។ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីហាណូយ ដើម្បីបង្ហាញពីស្មារតី ជាតិនិយមរបស់ពួកគេ។

  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzV0f_3F6OGbfLaf7t3qo6LscM9GI7A2bGB1C30irFz9OdPnqjRicv0zqAFu518HT8TlBdg_hvYwF-LiNyy69rRF3U07-5wG45RhknvZ7G7w6Wy4eLrvt5QLq0e5E0A0vV04TP5TBWTZbz6uenvu10qGbEtfztDK3P9mhb_riz-AaTGvQuK3WtxAv4UPUA/s1000/540946532_1252164366947891_1398742366214228863_n.jpg

នៅក្នុងពិធីដ៏អធិកអធមខាងលើនេះ វៀតណាមបានបង្ហាញអាវុធទំនើបៗរបស់ខ្លួនក្នុងនោះរួមមានរថក្រោះ មីស៊ីល ឧទ្ធម្ភាគចក្រ នាវាមុជទឹក និងយន្ដហោះចម្បាំង ដាក់ដង្ហែទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក នៅក្នុងក្បួនព្យុហយាត្រា អមដោយកងទ័ពរាប់ពាន់នាក់របស់ប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួម។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6wuZp0DEtdWD1txustnO3HPsqBv31rimWuFda0DEyh7lgUdrmDzoZHkuY8fFCOwE7KJKdoQtbyWoDzc_aA4o_VwvtUUNMo57Bsws5LZvQ8KSwBOZi6esg2TXrGAksOdWN8Rv4AgiJY4REJwsVJ3K7KUK0YleDzcHGFTccYrfPrrl66t27_didFLrH0cAO/s1024/photo_2025-09-02_14-34-39%20(3).jpg

ក្នុងនោះកងទ័ពកម្ពុជាជាង100នាក់ បានដើរក្បួនព្យុហយាត្រា ក្នុងដំណើរដ៏អង់អាចក្លាហាន មានរបៀបរៀបរយ ជ្រោងទង់ជាតិកម្ពុជាក្នុងទឹកមុខដ៏មុតមាំ បង្ហាញឡើងនៅចំពោះមុខមនុស្សរាប់មុឺន រួមមានទាំងអន្តរជាតិ នៅកណ្ដាលទីលានបាឌិញក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-WjtC07JEtHdq8SO6apeMz1TTVrGnwO5adZyeraS3Iwe9wBQo1nw5zkq_Lq00uFft7xfTgG7kang6Qd0kPMBk1NrVF_qagX6xOLbmPTHml5LLeN3RMfn_N35gkiW7Qfx1gOxcB1pfGfqy1rfFd2ZA06uIhtJS5iX4zKc2W4vsRHSkUaEKvQ5X-ho-90Af/s1024/photo_2025-09-02_14-34-40.jpg

គួរជម្រាបថា កងទ័ពរបស់កម្ពុជា គឺស្ថិតក្នុងចំណោមកងទ័ពដែលមកពីប្រទេសផ្សេងៗទៀតដូចជាឡាវ រុស្ស៊ី ចិន ដែលវៀតណាមបានអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មានមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFkDH3cDVk-_CiBsgZSTHup-axBRYEwlO4l7Xl8SojhNE0MJQgiBceNm-kFcUComuvHg5jKsshtCJTH9FgVDrELhyphenhyphentWjLrT2IAgVL-I542_DEGWRLJXKphfM9JdLRwxw8ZeZcU8CHYMEbkOpumM986EdHhCJpNpgUPl7HutfgNXS_n9n208cRrIUxHx2UO/s820/photo_2025-09-02_14-34-37.jpg

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៅថ្ងៃទី2 ខែកញ្ញា គឺជាគំរប់ខួបថ្ងៃអតីតមេដឹកនាំបដិវត្តន៍វៀតណាម លោក ហូ ជីមិញ បានប្រកាសជាប្រវត្តិសាស្ត្រពីឯករាជ្យរបស់វៀតណាម ក្រោយស្ថិតក្រោមអាណានិគមបារាំងជិតមួយស.វ និងស្ថិត ក្រោមការគ្រប់គ្រងរបស់ជប៉ុនមួយរយៈពេលខ្លី អំឡុងសង្រ្គាមលោកលើកទី2៕