ប្រទេសថៃ ៖ ក្រោយរដ្ឋាភិបាលថៃមានគម្រោងបើកព្រំដែនជាមួយកម្ពុជាមួយចំនួនបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីដឹកទំនិញ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច គឺមានមតិយល់ឃើញផ្សេងៗគ្នាពាក់ព័ន្ធនឹងការបើកព្រំដែនទាំងគាំទ្រ និងមិនគាំទ្រ ។ មតិមិនគាំទ្រលើកឡើងថា ថៃពុំគួរប្រញាប់បើកព្រំដែនពេលនេះទេ ត្រូវរង់ចាំមើលកម្ពុជាបង្ហាញភាពស្មោះត្រង់សិន ម្យ៉ាងទៀត ការបើកព្រំដែននឹងធ្វើឱ្យថៃខាតប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vB72g_nDq9uW5J2rHlLvRF-I4QFGS0iHoYaYgssQGVBZxqj_PN49MEeD57ZK2b1UEgOGJzOEkjpxlrmrxJBcelHAdhW2zz3rCJ4C71HA2C2Ag99aIsWzGXdoNBVgBpgrg23FhuXqvViLrbabwkgdY9Chmi3bvUyhjrxetoivmPU0aKnf_04yDwdltEG3/s1280/photo_2025-09-04_14-50-52.jpg

ដូចគ្នានេះ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ស្នើពិចារណាឱ្យច្បាស់លាស់មុនសម្រេចបើកព្រំដែនកម្ពុជា-ថៃ ដោយសារបារម្ភពីថៃខាតប្រយោជន៍ ហើយថា ការបិទព្រំដែនដើម្បីទប់ស្កាត់ពលរដ្ឋថៃទៅលេងកាស៊ីណូនៅកម្ពុជា និងទប់ស្កាត់កុំឱ្យពលរដ្ឋថៃបោកពលរដ្ឋថៃគ្នាឯងតាមអនឡាញ ។ លោកយល់ពីអាជីវកម្មថៃរងផលប៉ះពាល់ដោយសារការបិទព្រំដែន ប៉ុន្តែត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR_gBCZyX-CoreauPzc8v0grWK_NKUb1EQDpabylBXEhclwNyLhvEBnWVkIMEki8ufRN8S3py4J5HhrSyhMpGVFBhbtwRoo4w8MTklVY7_BBlkcErTkh7LCR4UYMwNPYxeXh3C01EQozbison9-ztG0vL9CvUniI4JNqzU7c_y8K2_ELO8XnKeWpqhNlVE/s1280/photo_2025-09-04_14-50-52%20(3).jpg

នៅថ្ងៃទី១១ ខែកញ្ញា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចូលរួមកម្មវិធី «រួបរួមឈាមដើម្បីរក្សាអធិបតេយ្យជាតិ» នៅសាកលវិទ្យាល័យរ៉ាជឆាផាត់យ៉ាឡា ដែលមានការចូលរួមពីនិស្សិតសាកលវិទ្យាល័យនេះ ។ ពេលមានការសាកសួរពីកម្ពុជា-ថៃពិចារណាបើកព្រំដែនក្នុងកិច្ចប្រជុំ GBC លោក ប៊ុនស៊ីន និយាយថា ហេតុអ្វីពលរដ្ឋថៃត្រូវប្រកែកគ្នារឿងការបើក-បិទព្រំដែនជាមួយកម្ពុជា? ដោយសារវាពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជា ។ ការបិទព្រំដែនធ្វើឱ្យពលរដ្ឋថៃពុំអាចទៅលេងកាស៊ីណូនៅកម្ពុជា ហើយលោកនិយាយបំភ្លៃថា ពលរដ្ឋថៃមួយចំនួនឆ្លងដែនទៅកម្ពុជាដើម្បីបោកប្រាស់ថៃគ្នាឯងតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

លោកនិយាយបំភ្លៃទៀតថា នៅព្រំដែនកម្ពុជាមានទាំងកាស៊ីណូ និងការបោកប្រាស់តាមអនឡាញ ទើបធ្វើឱ្យកម្ពុជាមានលទ្ធភាពធ្វើសង្គ្រាមជាមួយថៃ ដែលនេះជាមូលហេតុថៃត្រូវបិទព្រំដែន ។ លោកសំណូមពរឱ្យគិតពីផលប្រយោជន៍ជាតិខ្លាំងជាងផលប្រយោជន៍ឯកជន សម្រាប់អាជីវកម្មរបស់ពលរដ្ឋថៃរងផលប៉ះពាល់ដោយសារការបិទព្រំដែនត្រូវតែទទួលស្គាល់ ប៉ុន្តែពលរដ្ឋថៃផ្សេងទៀតពុំគាំទ្រការបើកព្រំដែន និងចង់ឱ្យថៃធ្វើសង្គ្រាមឈ្នះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ការបើកព្រំដែននឹងធ្វើឱ្យកម្ពុជារឹងមាំដោយសារការនាំចូលផលិតផលពីប្រទេសថៃ រួមមាន ៖ ប្រេងឥន្ធនៈ ស៊ីម៉ងត៍ និងផលិតផលប្រើប្រាស់ ទើបលោកនិយាយជានិច្ចថា ត្រូវតែពិចារណាឱ្យច្បាស់លាស់មុនសម្រេចបើកព្រំដែន ។ ក្រៅពីនេះ លោក ប៊ុនស៊ីន ក៏បានសំណូមពរឱ្យពលរដ្ឋថៃរួមគ្នាការពារអធិបតេយ្យជាតិ និងតាមដានព័ត៌មានពីរដ្ឋាភិបាល ដោយសាររដ្ឋាភិបាលអាចមានហេតុផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

លោក ប៊ុនស៊ីន នឹងចូលនិវត្តន៍ពីការងារកងទ័ពនៅថ្ងៃទី៣០ ខែកញ្ញា នេះ លោកជាមនុស្សនិយាយបាតដៃ ខ្នងដៃ និងចូលចិត្តញុះញង់ឱ្យពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុល ។ កាលពីគណបក្សភឿថៃគ្រប់គ្រងរដ្ឋាភិបាល លោកចង់ឃើញប្រទេសទាំងពីរមានសុខសន្តិភាពបញ្ចប់ជម្លោះឆាប់ៗ ប៉ុន្តែពេលប្រទេសថៃមានរដ្ឋាភិបាលថ្មី មាននាយករដ្ឋមន្ត្រីថ្មី បែរជាលោកពុំគាំទ្រការបើកព្រំដែនក្រោមហេតុផលជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png

គួរបញ្ជាក់ថា ក្រោយកម្ពុជា-ថៃបានបញ្ចប់កិច្ចប្រជុំ GBC ស្រាប់តែសារព័ត៌មាននានារបស់ថៃ រួមទាំងសារព័ត៌មាន Khaosod និង Thairath ផ្សាយថា ក្រោយបញ្ចប់កិច្ចប្រជុំ GBC ត្រឹម១ថ្ងៃ កងទ័ពភូមិភាគ២ថៃ បានឃើញកងទ័ពខ្មែរបង្កើនកម្លាំង និងអាវុធនៅព្រំដែន ដែលធ្វើឱ្យកងទ័ពថៃតាមដានយ៉ាងដិតដល់ ។ សារព័ត៌មានថៃពុំគួរផ្សាយព័ត៌មានក្លែងក្លាយទេ ក្នុងពេលប្រទេសទាំងពីរកំពុងចរចារកសន្តិភាពដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតី ម្យ៉ាងទៀត ការផ្សាយព័ត៌មានក្លែងក្លាយរបស់ថៃធ្វើឱ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ ៕