ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមពីគណនីបណ្តាញសង្គមមួយដែលចែករំលែកការបង្ហោះតារាចម្រៀង SK ដោយនិយាយថារូបភាពរបស់តារាស្រីរូបនេះ Edit ច្រើន App និងមិនត្រូវ Type របស់គេនោះទេ។ ឃើញមានការនិយាយបែបនេះអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងការហួសចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkQE_vUpa5b65TMVjLzmlLWO7nVkGXtMTFaTRaZiIojapZGPQHdybVOXVYkbMKxT9iHhcSCXJI3GKDzizlgUYu5tlAmZyCQgRrWvp9uWuPHqzdp3UDFz4oDX0jUwlecZlxBqKIQ7feNhH2M35LDieYGFLQ79CvRilhNil5iaDJWcKOAT6Aaej4JnpGC3-k/s2048/image_2025-09-11_16-15-43.png

សម្រស់របស់កញ្ញា ទាង រតនៈ មានឈ្មោះក្នុងអាជីពសិល្បៈ SK តែងតែត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់មិនថាមនុស្សប្រុស ឬមនុស្សស្រីដូចគ្នានោះទេ។ មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេ សូម្បីតែតារាចម្រៀង ពស៊ាង កាលពីកន្លងមកនេះក៏បានចែករំលែករូបភាពរបស់ SK និងបានចោទសួរថា នាងជាមនុស្សឬទេវតាទៀតផង។ ក្រៅពីការច្រៀង និងរាំ SK ក៏បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំងបន្ទាប់ពីនាងដើរបង្ហាញម៉ូតក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMhS6cO_kHWL-bzpdCET_1Bc9rHyZogPEz36XUiX-GqMkEJ2ezLP-Eeh1AaeygKMZWlpPA8T_-_FAIfNFhD4ys8D-ArM3flGpltCY84QhF5HqYqLKwmD1b1hsM8MT6FLHYqyYDVmqLg0L3GSTzO0QCbXaeiH_0j7ZqSXxU4SENScGqXYGMBkAlvZKE7vd5/s2048/image_2025-09-11_16-15-32.png

យ៉ាងណាមិញនៅថ្ងៃទី១០ ខែកញ្ញា នេះ SK ក៏បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតក្នុងរដូវកាលភ្ជុំបិណ្ឌ ប៉ុន្តែវាបានក្លាយទៅប្រធានបទបន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមម្នាក់ចេញមកនិយាយ SK មិនស្អាត Edit ច្រើន App មិនត្រូវ Type របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi9Jvmntm3A0xkLFwO7bUY7HYBKT9vwr8K4e0XAXJ0kIGMxSgUmrxhMnEr5SQWsehi8v-QcX-PanTDPgO4xwnRagS27seJzIieqMwDgikIwtHlsUAOXebozJJ0l_c-V2QyXV0hm0lwkCMaPKoPSEDjnF9-GdZ9HNb84tcVeuGAxgWlMGXZ1cHtjiM7Frp4/s2025/image_2025-09-11_16-15-34.png

ក្រោយពេលគណនីនោះបានចែករំលែករូបថត SK អមដោយសម្តីទាំងនេះហើយអ្នកលេងបណ្តាញសង្គមជាច្រើនសម្រុកចូលទៅខម្មិនឌឺដងទៅកាន់គណនីនោះថា SK ក៏មិនយករូបគេដែរ។ មានការបញ្ចេញមតិច្រើនហួសប្រមាណគណនីដែលចែករំលែកនោះក៏បានដាក់កម្រិតក្នុងការបញ្ចេញមតិយោបល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr4V-mkzkx7FpP0wdVen_665xJhaoAlS0IOSf5u4Jr_5DHTL587QBeGNtV-0eZn1tyc7LrumuxCcF5li-GIru37wxVfcIJs-rXtl4nrUSJ1wQ1xbW1W8f-DW8-SKAG2QBoNgIFF4uR34jXCI42iGc3eY3GBCvtLm3Srkm-cFJU9ypQG0MX_WWw_uIjbhaX/s2025/image_2025-09-11_16-15-35.png

គួរបញ្ជាក់ផងដែរថា រូបភាពរបស់ SK តែងតែទាក់ទាញខ្លាំងនិងមានការពិភាក្សាយ៉ាងច្រើននៅលើបណ្តាញសង្គមអំពីសម្រស់របស់នាងស្រស់ស្អាតដូចទេពធីតា។ ក្នុងអាជីពសិល្បៈ SK និង Step តែងតែចាប់ដៃគូគ្នាបង្កើតទស្សនីយភាពដល់អ្នកទស្សនា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgZVIWQBr4t84ladaN4yk6Jiyr8RSOwmmEHBgHLJqJuhL9PMrAnOJamrFm1ad-WN_2YRMXO7q-lI9OjEQ6QJ3pZapx7MwCOHPlEa67nsMmyY0UfOL_Dg5Ivk2-nXMXdkut_x4wxAhR6RqaJJ3GLgn2mPgn3OD3ykw-PpEk49x13LdtVfgLUN1B5Thcqkb6/s2025/image_2025-09-11_16-15-38.png