Home Blog Page 370

មិនបញ្ចប់ដោយងាយទេ! ថៃចោ.ទប្រកាន់កម្ពុជាថារំលោ.ភបទឈប់បា.ញ់

0

សូរិន្ទ៖ ព្រឹកថ្ងៃអង្គារ ទី២៩ កក្កដា កងទ័ពថៃបានចោ.ទប្រកាន់កម្ពុជា ថាបានរំលោ.ភលើបទឈប់បា.ញ់ ដោយនៅតែបន្តសកម្មភាពបា.ញ់បោះដោយអាវុ.ធជាបន្តបន្ទាប់បើទោះបីជាមានកិច្ចព្រមព្រៀងមានគោលបំណងបញ្ចប់ការប្រយុទ្ធបង្ហូរឈាមហើយក៏ដោយ។ នេះបើសារព័ត៌មានអន្តរជាតិ CNA បានចុះផ្សាយ។

ប្រភពខាងលើបានឲ្យដឹងថា បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទម្សិលមិញ ភាគីទាំងពីរបានព្រមព្រៀងគ្នាថាបទឈប់បា.ញ់ដោយគ្មានលក្ខខណ្ឌ នឹងចាប់ផ្តើមចូលជាធរមាន«នៅពាក់កណ្តាលអធ្រាត្រដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជុំវិញប្រាសាទបុរាណនៅតំបន់ជម្លោះនៅតាមព្រំដែន 800 គីឡូម៉ែត្ររបស់ពួកគេ។

បើតាមអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwaree បាននិយាយថា “នៅពេលកិច្ចព្រមព្រៀងចូលជាធរមាន ភាគីថៃបានរកឃើញថា កងកម្លាំងកម្ពុជាបានបើកការវា.យប្រហារដោយអាវុធចូលទៅក្នុងតំបន់ជាច្រើនក្នុងទឹកដីថៃ”។ លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កត្តានេះបង្កើតជាការបំពានដោយចេតនានៃកិច្ចព្រមព្រៀង និងការប៉ុនប៉ងច្បាស់លាស់មួយដើម្បីបំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក”។

អ្នកនាំពាក្យកងទ័ពថៃខាងលើនេះបានអះអាងថា «ដូច្នេះថៃត្រូវបានបង្ខំចិត្តឆ្លើយតបដោយសមរម្យ ដោយអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន»។

ប៉ុន្តែបើតាមពាក្យសំដីរបស់ភ្នាក់ងារសារព័ត៌មាន AFP ម្នាក់ ដែលចាំយកការណ៍នៅក្នុងក្រុងសំរោងខាងទឹកដីកម្ពុជា ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីព្រំដែនបាននិយាយថា សំឡេងនៃការបំផ្ទុះបានឈប់ក្នុងរយៈពេល 30នាទី មុនឈានដល់ពេលពាក់កណ្ដាលអាធ្រាត ហើយភាពស្ងប់ស្ងាត់នេះបានបន្តរហូតដល់ពេលទាបភ្លឺ។

គួរជម្រាប់ថា ការចោ.ទប្រកាន់ជាថ្មីពីសំណាក់ភាគីថៃមកលើកម្ពុជានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងទទួលយកការឈប់បា.ញ់ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌពីសំណាក់ភាគីទាំងពីរ។ លើសពីនេះ នៅព្រឹកថ្ងៃអង្គារ ទី២៩ កក្កដានេះផងដែរ កម្ពុជានិងថៃ ក៏បានឯកភាពរៀបចំឲ្យមានការជួបប្រជុំក្រៅផ្លូវការមួយរវាងមេបញ្ជាការយោធភូមិភាគ១ និងទី២ថៃ ជាមួយយោធភូមិភាគទី៤និងទី៥កម្ពុជា នៅម៉ោង៧:០០នាទីព្រឹក។ ប៉ុន្តែដោយសារមានការចោ.ទប្រកាន់បែបនេះ ការប្រជុំខាងលើក៏ត្រូវបានពន្យាពេលរហូតដល់ម៉ោង ១០ព្រឹក នៅថ្ងៃដដែល៕

មេបញ្ជាការអ្នកនាំពាក្យកងទ័ពថៃមកចោ.ទប្រកាន់ថា កម្ពុជាបានល្មើសកិច្ចព្រមព្រៀងឈប់បា.ញ់គ្នានាព្រឹកនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានចរចាពីការបញ្ចប់ឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ជាមួយនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ នៅប្រទេសម៉ាឡេស៊ី ដោយមានការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។

កិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នាបានចាប់ផ្តើមចូលជាធរមានត្រឹមម៉ោង០០និង០១នាទី ថ្ងៃទី២៩ ខែកក្កដា ដែលបានសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ពីសង្គ្រាមកម្ពុជា និងថៃ ប៉ុន្តែកងទ័ពថៃបែរជាចោទប្រកាន់ថា កម្ពុជាល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នានៅម៉ាឡេស៊ី ។

នៅថ្ងៃទី២៩ ខែកក្កដា សារព័ត៌មាននានារបស់ថៃរាយការណ៍ថា កងទ័ពថៃបានចោទប្រកាន់កម្ពុជាពុំព្រមឈប់បា.ញ់ និងល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នា ហើយចោទប្រកាន់ថា កងទ័ពកម្ពុជាបានផ្ទុះអាវុធនៅភ្នំទ្រព្យ រួមទាំងបើកឆាកបាញ់នៅតំបន់ប្រាសាទតាក្របីម្តងទៀត ។ កងទ័ពថៃថា កម្ពុជាបំផ្លាញទំនុកចិត្ត ខណៈថៃប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែចាំបាច់ត្រូវការពារខ្លួន ។

នាវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៩ ខែកក្កដានេះ នៅទីបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃចោទប្រកាន់ថា កម្ពុជាល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បា.ញ់គ្នានៅម៉ាឡេស៊ី ។ វាខុសពីអ្វីដែលរដ្ឋាភិបាលកម្ពុជា-ថៃបានព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ព្រំដែនប្រទេសទាំងពីរចូលជាធរមានត្រឹមម៉ោង០០និង០១នាទី ថ្ងៃទី២៩ ខែកក្កដា ដើម្បីបង្កើតសន្តិភាព កាត់បន្ថយភាពតានតឹង និងជំរុញកិច្ចសហការរវាងប្រទេសទាំងពីរ ។

កងទ័ពថៃសូមប្រកាសថា ភាគីថៃនឹងអនុវត្តតាមកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នាយ៉ាងម៉ឺងម៉ាត់នៅតំបន់ព្រំដែនកម្ពុជា-ថៃតាមពេលវេលាកំណត់ ក៏ដូចជាប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋាភិបាលកម្ពុជា-ថៃ ។ ប៉ុន្តែកងទ័ពថៃសោកស្តាយយ៉ាងខ្លាំង គឺដល់ពេលវេលាកំណត់ឈប់បាញ់គ្នា ភាគីកម្ពុជាបានប្រើប្រាស់អាវុធវាយប្រហារមកលើតំបន់ជាច្រើនរបស់ថៃ ។ ថៃចាត់តុកថា ជាការល្មើសកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា ដោយកម្ពុជាមានចេតនាបំផ្លាញទំនុកចិត្តរវាងគ្នា ហើយថៃចាំបាច់ត្រូវអនុវត្តវិធានការក្រោមសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន ។

ចុងក្រោយ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃបញ្ជាក់ថា ជំនួបរវាងថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងពន្យាររហូតដល់ម៉ោង១០ ថ្ងៃទី២៩ ខែកក្កដា ខណៈពេលវេលាកំណត់ដំបូងនៅម៉ោង៧ព្រឹក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW5Jq8RSxa4Gv6BDAcqFehyp9vs43HXIh4nwqX5py-qrDRNAX-IjK0eYC6kq6ZwBarEyQlX8BSA8TBOV4xbMfUXodHAtoNPLg6sgzOBUwDP-aHt1qxNxkzaO4uFDuIvwBn27RsVzFcUFrgYUMClYGE23nhTG4Gt7jBjtDQXk_sCcyrNan3eL3qAv2DgBQu/s892/photo_2025-07-29_09-22-08.jpg

យោធភូមិភាគ១ និងភូមិភាគ២ថៃ នឹងត្រូវជួបប្រជុំជាមួយមេបញ្ជាការយោធភូមិកម្ពុជានាព្រឹកនេះ

0

(រាជធានីភ្នំពេញ)៖ លទ្ធផលដ៏ត្រចះត្រចង់ដែលបានមកពីចំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីស្តីទីនៃថៃ លោក Phumtham Wechayachai ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាលើបីចំណុច ក្នុងការបញ្ឈប់សង្រ្គា.មរួមមាន៖ បទឈប់បា.ញ់ដោយគ្មានលក្ខខណ្ឌ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ និង កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3HqB8JyQWf7l9XNu9lf3kmfdNn5uEbWOqblo4NyJfUwF0FSI2j1Pdw76Se_f2vl1MOvT6KWzhmLxHkZD02EBL9hdhcyWBBSMACHn7pgy-O8HMOeE4lHm2LuveN2D6n9DSBLSz9eGNUpf3ZfI1kxReeMi_s2jpWSVcZKA-cKR1f263T5efAbTXunIcAwEY/s1024/photo_2025-07-29_08-39-22.jpgក្រោយកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន កម្ពុជានិងថៃ បានសម្រេចបាននូចកិច្ចព្រមព្រៀងលើការឈប់បា.ញ់ជាបន្ទាន់ ដែលក្នុងនោះប្រទេសទាំង២បានឯកភាពគ្នាលើបីចំណុចដូចខាងក្រោម៖
1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។
2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង
3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Pc8Ikl0T9zDeYQQFYhu4wxFSrxR_0I91xRb9AYj_kHiPQnLjMx0Kw5qPlgmVwUe5z6t6vPJevNeCcyoeL2tcec6WWGPn_MXfl7eQCUBXJDn9gciCHYHf93-rphuPeckg7j5TM1ziAbyuWoVTrecWUi7JTZ0G5x2LgXJxhasC1Z4QQWLQWd9AWgJRbLtn/s1080/photo_2025-02-22_13-24-02.jpg

ទន្ទឹមនឹងការព្រមព្រៀងនេះ សម្ដេចធិបតីក៏មិនភ្លេចអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ សម្ដេចក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បា.ញ់ភ្លាម ដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ជាងនេះទៅទៀត សម្ដេចក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕

ព្រះនាង នរោត្តម ចេណ្ណា ចេញវីដេអូ៤ភាសាប្រាប់ពិភពលោកថាប្រទេសកម្ពុជាមិនទទួលបានប្រយោជន៍ពីជម្លោះព្រំដែនឡើយ

0

ព្រះនាង នរោត្តមចេណ្ណា ចេញសារប្រាប់ពិភពលោកចំនួន៤ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ចិន និងបារាំង អំពីគោលជំហររបស់ប្រទេសកម្ពុជាគឺចង់បានសន្តិភាពហើយ ប្រទេសដ៏តូចមួយនេះមិនទទួលបានផលប្រយោជន៍អ្វីឡើងអំពីជម្លោះព្រំដែនខ្មែរ-ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBq5L5OAbllA0wUjgyLBd46kJG43OF09CMRujsta-CCtTFGsV7dlEkYuTELL6DHF-NubSzMKQIkcOxpGzKM1dHCLZac-LthehMLTMt34-xj7AYq1G-DnbvNI2oJ9EN3VVYgzJ6YWNSK9uhggV3xlFfm3niJnLEn6qatuo66POXEi0wrZ65qFWqpxSFFy2E/s2048/image_2025-07-28_13-55-13.png

នៅថ្ងៃទី២៨ កក្កដា នេះព្រះនាង ចេណ្ណា បានបង្ហាញព្រះភ័ក្រ្តដោយស្រងូតស្រងាត់និងបានប្រើប្រាស់សំឡេងរបស់ទ្រង់បញ្ជាក់ទៅកាន់ពិភពលោកយ៉ាងម៉ឺងម៉ាត់អំពីប្រទេសកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសន្តិភាពនោះទេ។ ទ្រង់ បានបញ្ជាក់ថា « កម្ពុជា » មិនទទួលបានផលប្រយោជន៍អ្វីសោះឡើយ ពីជម្លោះព្រំដែននេះ មិនថាជាដីធ្លី ឬអំណាច តែបែរជាមានតែសេចក្តីទុក្ខព្រួយ ព្រោះសង្គ្រាមលើកនេះបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ព ប្រជាជនស្លូតត្រង់ បំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិមរតកដូនតា បន្សល់ទុកនូវស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ផ្ទះសំបែងដែលត្រូវបានកម្ទេចខ្ទេចខ្ទី និងប្រជាជនរត់ភៀសសឹកសង្គ្រាមរាប់សិបម៉ឺននាក់ គ្មានការងារធ្វើ ព្រមទាំងអាក់ខានពុំបានសិក្សារៀនសូត្រ កម្ពុជាគ្មានមូលហេតុអ្វី ក្នុងការចាប់ផ្ដើមសង្គ្រាមតាមការចោទប្រកាន់នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGurN-mmDl_7ku4LNJVdtKgk0S-y7X3pin2HVSmD4KxS_nFHMdPPp6N7y-iCyaeW2f7YSsb9BMXVZ5OWs6UHCumKLUqe1lA5nnInuLhjDyoBMfNLZM2YRas_n0yxw_uZWwt_IzBhr9UBya2TUtmm-ddzkiYvbTbB8HakpkB9Hm6h19NbyZsEuAF9joLO2t/s1280/image_2025-07-28_13-55-12.png

ជាមួយគ្នានេះ ព្រះនាង ចេណ្ណា ស្នើឱ្យពលរដ្ឋនៅតែបន្តស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាគ្រួសារតែមួយ ព្រមទាំងបន្តជឿទុកចិត្តចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ដែលនឹងអាចស្ដារបានឡើងវិញ នូវសេចក្ដីសុខសន្តិភាពពេញលេញជូនប្រជាជាតិខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9kJLWT8ToZYAGM1dJSxkeIj9St3vqAIyfiSfEZkObWrT4wINQpehPjyRqUjoqCRsercEFWoxGC22lTlN7MzYhX7adsS_XQTLQDg36lnEpKAMobSXAxKAQ41wFClpW6SnVw2TyNZc6NVC029zTRZPrL_dlfVRpZ-4PFPog083aLzfXQh876BS0msC4lp_/s960/image_2025-07-28_13-55-10%20(2).png

នៅក្នុងការប្រើប្រាស់ភាសានិងសំឡេងរបស់ ព្រះនាងនរោត្ត ចេណ្ណា ទ្រង់បានបញ្ជាក់ទៅកាន់ពិភពលោកថាកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ កម្ពុជាត្រូវការតែសន្តិភាពប៉ុណ្ណោះ។ វីដេអូរបស់ ព្រះនាង ចេណ្ណា គឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងហើយនេះជាផ្នែកមួយជួយជំរុញឱ្យក្រសែភ្នែកបរទេសបានដឹងបានយល់ថាកម្ពុជាមានគោលជំហរបែបណាមិនដូចអ្វីដែលខាងភាគីថៃបានចោទប្រកាន់ លាបពណ៌ សព្វគ្រប់បែបយ៉ាងមកខាងភាគីកម្ពុជា៕

ទោះធ្លាប់សហការគ្នា វណ្ណដា ព្រលះ Youngohm ចាស់ដៃលែងទុកមុខឱ្យទៀត

0

ពេលនេះចូលទៅដល់សង្គ្រាមតារារ៉េបខ្មែរនិងថៃវិញម្តងទោះបីជាកន្លងមកនេះតារារ៉េប វណ្ណដា ធ្លាប់សហការនិងសរសើរពី Youngohm ក្តី ប៉ុន្តែពេលនេះអ្វីៗបានប្រែប្រួលព្រោះតែអំពើរបស់ថៃធ្វើមកលើកម្ពុជា។ វណ្ណដា បានព្រលះចាស់ដៃដាក់ Youngohm និងបានលុបបទចម្រៀងដែលធ្លាប់សហការគ្នាដោយមិនស្តាយស្រណោះអ្វីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX97G6q4vkDxl7ivSl0HGyDxwnVHTPxRTvuqX5BZLggCnvrPaYjKXM6EOuaGwEtlIwIgHYIttqo7e5vAGcBVMzxZH6C9-ixDT6VQGyElepl5QCs1IiNAxsBE8wqLnhdmglCef6rIF7rzLeYXrMgeyRrD6e4nfyqKQbxr5KQsejUYazLJJfrd1c2cwQu_vU/s2048/image_2025-05-08_10-10-19.png
កាលពីថ្ងៃទី២៧ កក្កដា Youngohm បានចេញចម្រៀង Diss Track មកខាងកម្ពុជាបន្ទាប់ពីមានជម្លោះព្រំដែនខ្មែរថៃយ៉ាងក្តៅគគុកចាប់តាំងពីថ្ងៃទី២៤ កក្កដា មក។ ទោះជាយ៉ាងណា បារ៉ូលរបស់ Youngohm ត្រូវបានអ្នកគាំទ្រកម្ពុជាចំអកថាសាបៗគ្មានរសជាតិមិនសមនឹងឈ្មោះថាជាតារារ៉េបល្បីប្រចាំប្រទេសថៃទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះ Youngohm ថែមទាំងជេរមកកាន់ វណ្ណដា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzLgUlFP4uU99ZFtnMPhCfYuEFGU9vafcapKF_c-JuX1TNoJULBQ1DTXcH9gsLFJdG0oPqd-_nr0ofbrnUpwzaSFUe5Gv1aMJE-zwjR6n5iu7o8d3ZZaRzeZ2RaRT_jPJbkgn_puA4S2MLPkJhFsFqQi9W8BR4wZe1O01ValsnSCS8yke5dbJsmjOX31l3/s2048/image_2025-05-08_10-10-16.png
ឃើញបទចម្រៀងសាបៗពីអតីតដៃគូសហការបែបនេះ វណ្ណដា បានព្រលះវិញថា «អាលាមកអើយ មានអាលើហ្នឹងអត់? អញស្មានតែខ្លាំង»។ មិនត្រឹមតែពោលពាក្យនេះប៉ុណ្ណោះទេ វណ្ណដា គឺបានមេនសិន Youngohm ចំៗខុសពី Youngohm ជេរ វណ្ណដា សរសេរតែឈ្មោះមិនហ៊ានមេនសិនគណនីបណ្តាញសង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAte3LJDJx-Nn9quuZEmn21zG32D79KIKi7ArtUDKLMcKOsLi6SY6BmQi-SJ6taxmWeKTbrpWaZ4Uoj5QWzMsK25nEBFFayOZuTQsuPmq6JJIMiUaZ_tf5OM16c5M2jn4g1LkDybmdvBBqVCy-_25AP-RQm9aM3eEiHpV1aW6_aQYb-pJAnviy7B1uzB4/s2048/image_2025-03-06_08-35-27.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត វណ្ណដា ក៏បានពោលពាក្យយ៉ាងចាក់ដោតឱ្យទស្សនិកជនថៃឈឺចិត្តផងដែរគឺបានបង្ហោះថា «ទៅអាម៉េរិកទិញ micថ្លៃៗ ទុកវ៉ៃមាត់ឆ្កែហ្នឹងហ្អា»។ លើសពីនេះទៅទៀត វណ្ណដា ក៏បានចាប់ដៃគូចាស់គឺសង្ហា ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំពីស្នាដៃរបស់អ្នកទាំងពីរទៅកាន់ Youngohm និងសៀម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNhgZo6qAHlxYbGfgrF-3BnrrXaPI9Rs9CPoCz2hyphenhyphenBq9fu8UswjPIbc72oqEWW9Dk7SasXisBg65y5_VDZema3dSbzp-_0jIAaiIrZJ0YAS7JjB8c11ve1fE1NGjhDcXx2wjCH_M01t8YKmMghxpqPF5OLc5uS9OLGLVBOrkRvGDitdNtBrm88iMjbqz0A/s2048/image_2025-05-08_10-10-20.png

    មានការឈ្លោះប្រកែកគ្នាជាសាធារណៈបែបនេះហើយ វណ្ណដា ក៏មិនខ្ចីទុកបទចម្រៀងដែលធ្លាប់សហការគ្នាជាមួយនឹង Youngohm មានចំណងជើងថា «smoke up» ដែលបានទម្លាក់ MV កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ៕

តារាចម្រៀង ឆាយ វីរៈយុទ្ធ អំពាវនាវកុំឱ្យអ្នកលក់ទំនិញឡើងថ្លៃ ខណៈលោកចូលរួមផ្តល់ស្បៀងអង្ករជាច្រើនតោន

0

ដ្បិតការបង្ហោះសាររបស់ខ្លួនធ្វើឱ្យមានការអក់អន់ចិត្តពីអ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រពិតមែន ប៉ុន្តែតារាចម្រៀង ឆាយ វីរៈយុទ្ធ ក៏បានចូលរួមផ្តល់អង្ករជាច្រើនតោនទៅដល់កងទ័ពជួរមុខនិងជនភៀសសឹកដែលរងគ្រោះពីអំពើឈ្លានពានរបស់សៀម។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះបានអំពាវនាវដល់អ្នកលក់ដូរទាំងឡាយកុំឆ្លៀតឡើងថ្លៃក្នុងពេលប្រទេសជាតិកំពុងជួបការលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSIRWe6Ja6WHAOb2vWk16RFb-wqz1wfHWkxdXmm2wDpZmpAs-k2nuQGCf18bQ81kjz-vA90f4H54RWcGwi5oIbO5QscJpB7uEVldZURwU7QNKlKVjVkzF5JXSoswgylRMUj556KAnDFYhDm2TOWNaCh2Wxen9whI9OWLQBvhQnll2_rlwufQa-sR_018sJ/s2048/image_2025-07-28_14-37-40.png
កាលពីព្រឹកថ្ងៃទី២៥ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា បានប្រកាសចូលរួមស្បៀងអង្ករដល់ ប្រជាពលរដ្ឋ ភាសសឹក នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ចំនួន ២០០បេ។ នៅថ្ងៃបន្ទាប់(២៦ កក្កដា) តារាចម្រៀងរូបនេះបានប្រកាសចូលរួមចំនួន២០០បេបន្ថែមទៀតដល់ជនភៀសសឹក ស្រុកគូលែន ខេត្តព្រះវិហារ ហើយការជួយរបស់លោកទាំងពីរលើកនេះគឺតាមរយៈលោក Sean Chandara ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpvPdrPn1QXAh11f96uR6jKfRPSjI-_QEMBfvGAPnsN_2B44u-NQtiPhuSNI3ckWvGq4IAuy67d1BhAeHEeglHjILgaq9nRw6SzXQtzcCPRxhKHCtC0oHeZL0sk0b0bcdMpzx7yDzAUXq7bns3jdotw0HoYC-yrzbUw64p7iNPYwZ-Pl9mo5tnohSzrRve/s2048/image_2025-07-28_14-37-42%20(3).png
ស្របពេលសប្បុរសជនជាច្រើនចូលរួមយ៉ាងសកម្មជួយទៅដល់ជនភៀសសឹក និងកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំបូជាឈាមស្រស់ សាច់ស្រស់ ស្រាប់តែលោក តាំង គីមឡេង បានត្អូញត្អែថាអ្នកលក់មួយចំនួនគឺឆ្លៀតឱកាសឡើងថ្លៃ។ ឃើញអ្នកលក់ដូរឡើងថ្លៃបែបនេះ តារាចម្រៀង ឆាយ វីរៈយុទ្ធ បានអំពាវនាវកុំឱ្យអាជីវករឡើងថ្លៃស្របពេលប្រទេសជាតិកំពុងជួបទុក្ខលំបាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTWfJm6OSJRb-n18Qbmb49t1RqXW0Q_QJcnDaLK0tBCb-OiYxhfh8m4k77oCXLKSUQ4y-KitrkfDOqlFqE7jK4TQ7MD0809DdMxNC3qPu_EDAxyGGdxbVefgMTnkmijpmyOq3fyz1c2IGYz-92GQA6PPRRvmVI0HzuCDhq5c4UeldtsrO_SAL5Omr0rL34/s734/image_2025-07-28_14-37-43.png
លោក ឆាយ វីរៈយុទ្ធ បានសរសេរយ៉ាងដូច្នេះថា «កម្លាំងសាមគ្គីជាតិខ្មែរ សូមបងប្អូនលក់ទំនិញមេត្តាកុំឡើងថ្លៃអី ក្នុងគ្រាដ៏លំបាកនេះដើម្បីជាតិនិងប្រជាជនយើងទាំងអស់គ្នា សូមអរគុណបងប្អូនដោយក្តីអនុគ្រោះពីខ្ញុំបាទ ឆាយ វីរៈយុទ្ធ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1R09jE3DjhGQ17KKhk6J_870oZx6g969CPiQHOgq-hUvuszhwEkbqYxJICV1TSgKOBmj7GpeJS_oGsW8wFDDW9J0VuB1J4eUZ_4L-5BU1gHZJyLqVd1VdQGt7_FRwN07FIEx7ynoICD6j_7uUtepe_4DNHDLzDSVLz8d36O4rrLWd9lY8FScin8ZMpx2V/s2048/image_2025-07-28_14-37-39.png
មិនត្រឹមតែចូលរួមផ្តល់ស្បៀងចំនួន៤០០បេដល់ជនភៀសសឹកខាងលើនេះប៉ុណ្ណោះទេ នៅថ្ងៃទី២៧ កក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ គឺបានប្រកាសចូលរួមអង្ករចំនួន១តោនដល់មូលនិធិដើម្បីទ្រទ្រង់កងទ័ពកម្ពុជាការពារព្រំដែន។ នៅថ្ងៃទី២៨ ខែកក្កដា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយា គឺបានចូលរួមអង្គរដល់ទៅ២តោនបន្ថែមទៀតផងដែរ៕

ក្នុងអំឡុងពេលប្រទេសកំពុងតែវឹកវរពីការឈ្លានពានរបស់ថៃ សូមបងប្អូនជនរួមជាតិខ្មែរផ្អាកធ្វើរឿងទាំងនេះសិន

0

បើគិតមកដល់ថ្ងៃទី ២៨​ ​ខែ​កក្កដា ​នេះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅមិនទាន់បានធូរស្រាលនៅឡើយទេ ដោយភាគីថៃនៅតែបន្តប្រើប្រាស់អាវុធធន់ធ្ងន់វាយប្រហារមកកាន់កម្ពុជាឥតឈប់ឈរ បើទោះបីជាការចូលតុចរចានៅម៉ាឡេស៊ី នៅថ្ងៃជាមួយគ្នាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUYHW3GJYqshOHEoFGmG7drQHJflxzEcugnXMOHsBikWXfb-gCr-4W43SUgDL3d8o-3spUjWhTUdBEaFKmtr-0GjcRfCyjm8zyd3Qa_2Wec8tqQOvY3fJdewpzP4YGHT87YyAJ1IeZ3tJ_HlTlmd8tVVhp9fnn7VvWqpIZh3nHNQndq-RSgUOUt1kqk5o0/s2048/image_2025-07-28_10-53-32%20(2).png
ជាមួយគ្នានេះផងដែរ គេឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មិនបន្ថយដៃនោះឡើយ ក្នុងការពាំនាំយកជំនួយជួយដល់បងៗកងទ័ពជួរមុខ ដែលកំពុងតែតស៊ូយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីពីចោរឈ្លានពាន ព្រមទាំងជួយប្រជាជនភៀសសឹករាប់ម៉ឺននាក់នៅជំរំភៀសខ្លួន មិនថាជាថវិកា ស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈចាំបាច់មួយចំនួន និងអ្វីដែលខ្វះមិនបានគឺកម្លាំងចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8bKj1mr7ljjsYO_ORhhxctptect61jRSIEBhO83wBZ6ApvLpPSgeLKSbVSo9KHHzSc-Rjscdk6FoDXNqghET2izbMgTIG2vIsgCSJdV7VOy6rVp-uEU817uR0MY6IHYAHjoDJZ13-JOoP6vZEIB4J1XIUjAZV_W_3AR1gprGTQ-fxHwutsW8TmzfMu4C/s2048/image_2025-07-28_10-53-32.png
ដោយឡែក នៅក្នុងស្ថានការណ៍ប្រទេសកំពុងតែជួបទុក្ខបែបនេះ បងប្អូនជនរួមជាតិខ្មែរគ្រប់រូបគូរតែបញ្ឈប់ ឬផ្អាកសកម្មភាពខាងក្រោមនេះសិន ដើម្បីជាការផ្ដល់កម្លាំងចិត្តដល់បងៗកងទ័ពជួរមុខ ក៏ដូចជាទុកជាការចូលរួមកាន់ទុក្ខដល់កងវីរៈជនកម្ពុជាដែលបានពលីជីវិតជូនជាតិមាតុភូមិ ការពារទឹកដីពីការឈ្លានពានយ៉ាងគឃ្លើនរបស់ថៃ:
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbLIdnH7zd-3wGtdRrqnTjDR34r2CI8x3naHUK_HWeDYqIBvDmhtRGbq7vNW-IDrGCwBWCfgcOOTmMTcjd2RA7FnNUFhMnfIobrtANoUOlXH01Q4svMBYD8v1nZJ3r4U2HQCOHIfOjNpiHSE6tGYJuKYpytv76LSqeqFWC20c70rC3G1lO8vodWuWv5Kd/s1280/photo_2025-07-28_16-18-23.jpg
១.ផ្អាកការជួបជុំផឹកស៉ីសប្បាយទាំងឡាយ: ស្របពេលដែលបងៗកងទ័ពជួរមុខកំពុងតែតស៊ូការពារអធិបតេយ្យភាពទឹកដី ព្រោះវាប្រៀបដូចជាមិនផ្ដល់តម្លៃដល់ការលះបង់របស់វីរៈជនកម្ពុជាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpk52L5ooHeqmSpwCYV2zrHH8qV36gy6mSImOatcMGmMSOhuooJkcGi5pdJTzPHu5uh6D3Wz_v63VYJR4574Rxp0sPE8nG7y0f2A7MUPnL_vn0GHUWFxwLHTJOnTnQrbyU0YnsEni6iCJ6dPBa9DJBGNBAoX5nH_IF4SRZcRZGZJEluxTq57GOZfo0S25l/s600/photo_2025-07-28_16-18-24.jpg
២.ផ្អាកបង្ហាញរូបភាព ឬវីឌីអូពីម្ហូបអាហារសម្បូរហូរហារក្នុងបណ្ដាញសង្គមសិន: មិនហាមឃាត់ទេប្រសិនបងប្អូនបរិភោគឆ្ងាញ់ គេងស្រួល តែក្នុងកាលៈទេសៈនេះ ងាកទៅកាន់បងៗកងទ័ព និងពលរដ្ឋភៀសសឹកវិញ ពួកគាត់ស្ទើរតែគ្មានពេលទទួលទានអាហារឲ្យបានសមរម្យឡើយ ឬមួយចំនួនមិនមានសូម្បីទីជម្រកស្នាក់នៅ​ និងអាហារហូបចុកគ្រប់គ្រាន់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-MBxZTWtcYwZ3eZRBAHlOv2oXnm0Xn_AOHwj8CW6HL35pr9KYAMjqMe_jeB4gqOrotJINx6DWeUs2S2JwKHQpG586MIIDVdd0wn70q-vCfo0zL_sxkT8vy0Cs7stG-pfMWJdb5DNN3i283_3JSwi7jlmXX2eOOSfdWEoVi4NN0wQmJqSnEpB-DVTdvqoM/s768/photo_2025-07-28_16-18-23%20(3).jpg
៣.ផ្អាកការបង្ហាញរូបភាពសើចសប្បាយរីករាយខុសកាលៈទេសៈ ស្របពេលដែលប្រជាជនខ្លះ​ត្រូវបាត់បង់ផ្ទះសម្បែង បាត់បង់សមជិកគ្រួសារ និងខ្វះខាតស្បៀងអាហារ ប៉ុន្តែងាកទៅកាន់បងប្អូនឈាមខ្មែរមួយចំនួន បែរជាមានទឹកមុខរីករាយពោរពេញទៅដោយស្នាមញញឹមទៅវិញ នេះស្ដែងឱ្យឃើញថាដូចជាគ្មានមនុស្សធម៌ក្នុងខ្លួនបន្តិចសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvEuNV34P3mRfhGqNwL8126bD-R7QAKzA6pCHuygvaT6P1-w_nh5lZ8tFGUk-v1peRYj4dLysu3AhIKZC0_DgYtTb6_WwZ_9_eaEMab5VV1n-xZtp23dcB61E7zB7XP5uwLCl74XN05DA8g5cqgdyJNEJOur9u-33lA0gWPVTN8I4tVIQPtDQvtdQZBKBb/s643/photo_2025-07-28_16-18-24%20(3).jpg

យ៉ាងណាមិញ សកម្មភាពខាងលើមិនមែនជាការបំបិទសិទ្ធិក្នុងការប្រើប្រាស់សកម្មភាពប្រចាំថ្ងៃឡើយ គ្រាន់តែជាការក្រើនរំលឹកថា ពេលប្រទេសជាតិជួបការលំបាក ប្រជាជនខ្មែរគួរចេះសាមគ្គីគ្នា ទាំងកម្លាំងកាយ និងកម្លាំងចិត្ត មិនមែនជាពេលដែលត្រូវសប្បាយសារទេនឹងសង្រ្គាមឡើយ។ ម៉្យាងវិញទៀត វាគ្រាន់តែតែជាសកម្មភាពដែរគួរផ្អាកសិន មិនមែនជាការបិទទាំងស្រុងឡើយ ដូច្នេះបងប្អូនអាចបន្តសកម្មភាពទាំងនេះវិញជាធម្មតា នៅពេលណាដែលប្រទេសជាតិមានសុខសន្តិភាពឡើងវិញ៕

ទ័ពស្រួចឌីជីថលកម្ពុជា ប្រាប់ពីរបៀបការពារ Account Facebook ពីការលួច Hacked ចូលរបស់ជនខិលខូចថៃ

0

ថ្មីៗនេះបន្ទាប់ពីមានការវាយប្រហារតាមបែបចិត្តសាស្ត្ររបស់ថៃក្នុងប្រព័ន្ធឌីជីថល មានទាំងការលួចចូលអាខោនរបស់ពលរដ្ឋខ្មែរ និងការបង្កើតអាខោនក្លែងបន្លំធ្វើជាពលរដ្ឋខ្មែរ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបំបាក់ទឹកចិត្តប្រជាជន រួមទាំងកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចការពារជាតិនោះ ពេលនេះក្រុមអ្នកជំនាញ IT កម្ពុជាចេញមកប្រាប់ពីរបៀបដាក់ 2FA លើ Account ដើម្បីការពារ Account Facebook ពីការវាយប្រហារតាមប្រព័ន្ធឌីជីថលរបស់ថៃ។

តាមរយៈអាខោនហ្វេសប៊ុករបស់អ្នកជំនាញ IT ឈ្មោះ Heng Makara ដើម្បីការពារអាខោនរបស់អ្នកពីការ Hacked របស់ជនខិលខូចថៃសូមអនុវត្តតាមជំហានដូចខាងក្រោម

-ជាដំបូងចូលទៅក្នុងអាខោន Facebook របស់អ្នក
-បន្ទាប់មកចុចលើពាក្យ Setting
-រួចហើយចុចលើពាក្យ Password and Security
-ចុចយកពាក្យ Two-factor authentication
– ចុចលើឈ្មោះ Facebook របស់អ្នក
– បន្ទាប់មកដាក់លេខទូរសព្ទ័ ឬ email ហើយបញ្ចូលលេខសម្ងាត់ដែលបានផ្ញើរទៅលេខទូរសព្ទ័ ឬ email របស់អ្នក និងជាចុងក្រោយគ្រាន់តែចុចពាក្យ Confim ជាការស្រេច។ ធ្វើដូចនេះ ពេលដែលមានអ្នកណាព្យាយាមចូលក្នុង Account Facebook របស់អ្នក វានឹងតម្រូវអោយយើងបញ្ចូលលេខកូដសម្ងាត់ដែលផ្ញើរមកតាមសារ ឬ email របស់អ្នក ហើយពួកជនខិលខូចទាំងនោះនឹងមិនអាចទទួលបានលេខសម្ងាត់នោះបានទេ។

យ៉ាណាមិញ មិនត្រឹមតែប្រាប់ពីគន្លឹះដើម្បីការពារអាខោនអ្នកពីការហេករបស់ក្រុមជនខិលខូចថៃប៉ុណ្ណោះទេ អ្នកជំនាញ IT ខាងលើ បានចេញមកធានាផងដែរ សម្រាប់ Account ឬ Page ដែលកំពុងវាយប្រហារបែប Digital និងចិត្តសាស្ត្រទៅកាន់ថៃ ហើយត្រូវបានពួកគេវាយប្រហារមកវិញ លោកនឹងផ្តល់ជូននូវការរៀបចំ Verified Blue Tick ជូនដោយឥតគិតថ្លៃ ។

លើសពីនេះ លោកបានបន្តថាប្រសិនបើត្រូវបានភាគីថៃ Hacked Page លោកនឹងធានាជួយទាញយកមកវិញជាមួយនឹងការរៀបចំប្រព័ន្ធសុវត្ថិភាពជូនដោយមិនគិតថ្លៃអ្វីទាំងអស់ទៀតផង ។ ដូចនេះ សម្រាប់បងប្អូនដែលជាអ្នកផលិតមាតិកា Videos វាយប្រហារតាមឌីជីថលទៅកាន់ថៃហើយបារម្ភខ្លាចភាគីថៃ Report ឬយកទៅ Claim Copyright ហើយមិនមាន RM ដើម្បីការពារ អាចទាក់ទងទៅលោកភ្លាមៗ លោកនឹងផ្តល់ជូនការការពារចេញពី RM របស់លោកដោយឥតគិតថ្លៃ
ហើយមិនចាំបាច់បារម្ភពីបញ្ហាភាគីថៃ Report នឹងវាយប្រហារវិញទៀតឡើយ។

ហេតុដូចនេះ ដើម្បីជៀសវាងការហេក ពីសំណាក់ភាគីជនខិលខូចថៃ លោកអ្នកអាចអនុវត្តតាមជំហានដូចខាងលើ ឬប្រសិនបើអាខោនត្រូវបានភាគីថៃហេកបានហើយ សូមទាក់ទងទៅកាន់អ្នកជំនាញខាងលើភ្លាមៗ ដើម្បីទទួលបានដំណោះស្រាយ ជៀសវាងបាត់បង់អាខោនដោយសារទង្វើរដ៏ស្មោគគ្រោករបស់ភាគីថៃ៕

ក្នុងរយៈពេលត្រឹមតែ ១ថ្ងៃ អាចមានពលករខ្មែរចំណាកស្រុកវិលចូលប្រទេសវិញប្រមាណ ១៥ ម៉ឺននាក់

0

យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់ ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm1DSPywnZDzvVyiHSRZVQ4Zw8T4mNruqFuLCKeX22TPrkGHEle2hycn522tgEgeSZHQLPdciS5kIl8AyZ1urTvT6XXsb_YU8rLFRgg8N_3_7TK2yBB253y-OJbm1nryekEeRyk6Jlu03DxXOG1NZmx8rb8puoGwYSsJJbfkqYXKogNiyCseY49Z-uS6jp/s1280/photo_2025-07-28_09-27-53%20(2).jpg
នៅថ្ងៃទី ២៨ នេះ ក្រសួងការពារជាតិរំពឹងថានឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណជាង ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ(រាប់ចាប់ពីថ្ងៃទី ២៤ ដល់២៨) ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណជិត ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8X2KCz2N55HdU1MnHnV4rhoSo6nbUEzM7l8KJ70BBuTQo78qyR_cy6Bk2bPB_LD2vx4uwaQCV5KstKs2BwRus8wf3IOVcFvRy4eVY1vYg6Q5szTMWUN-npJnm-KvnYCb9VbM7Gcff0A4lOoSi1smAQathMBzmHlAF2xP-DS1qesYKqmouNJZ_Ztf5ZuET/s1280/photo_2025-07-28_09-27-53%20(3).jpg
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិមានចំនួន ៤ ខេត្ត មានចំនួនសរុប ៣៩ ៨២៨ គ្រួសារស្មើនឹង ១៣៤ ៧០៧ នាក់រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4SH6UW7vR2AL5xfX1GL1KSF4x02S0UpB-4a5lw2fLxxRw2M4zcu2C5pe5_TpcHiEaiU03_qPNSDGAqu1HnulmPF37gOWzLzrxRzaIWRqQe0nFYEcPZCTK0oAVlIvvQdXvDu8Lsui1RFAumb7BJowh0cJNkqJM_apC7drhTEjG1r4ULzseYft5FAgWKvAQ/s1280/photo_2025-07-28_09-27-53.jpg

សមមុខ! ពលរដ្ឋថៃនៅខេត្តសុរិន្ទស្រែកជេរនាយករដ្ឋមន្ត្រីព្យួរតំណែងថា «ចិត្តអាក្រក់ខ្លាំងណាស់»

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ផេងថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃព្យួរតំណែងបានចុះសួរសុខទុក្ខពលរដ្ឋនៅខេត្តសុរិន្ទ ដែលរងគ្រោះដោយសារសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយសារកងទ័ពឈ្លានពានថៃ ស្រាប់តែស្ត្រីថៃម្នាក់បានមកសុំនិយាយជាមួយលោកស្រី ផេថងថាន ដោយផ្ទាល់ ប៉ុន្តែលោកស្រីពុំឆ្លើយតប ទើបស្ត្រីរូបនេះស្រែកខ្លាំងៗថា «លោកស្រីចិត្តអាក្រក់ខ្លាំងណាស់» ។

ស្ត្រីរូបនេះបានឈរប្រជ្រៀតគ្នាជាមួយមនុស្សជាច្រើនទៀតព្រោះតែចង់និយាយជាមួយលោកស្រី ផេថងថាន ប៉ុន្តែលោកស្រី ផេថងថាន ពុំឆ្លើយតប ។ អ្នកស្រីក៏និយាយជាមួយសារព័ត៌មានថា អ្នកស្រីរំភើបពេលឃើញលោកស្រី ផេថងថាន ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារសង្គ្រាម ប៉ុន្តែពលរដ្ឋនៅព្រំដែនឈឺចាប់ខ្លាំងណាស់នឹងពាក្យសម្តីរបស់លោកស្រី ផេថងថាន ។

លោកស្រី ផេថងថាន ដោះស្រាយបញ្ហាយឺតយ៉ាវខ្លាំងណាស់ ពលរដ្ឋថៃនៅតាមព្រំដែនប្រឈមនឹងការស្លាប់ដោយសារសង្គ្រាម ហើយទង្វើលោកស្រីធ្វើឱ្យពលរដ្ឋឈឺចាប់ទូទាំងប្រទេស ពុំមែនឈឺចាប់តែអ្នករស់នៅព្រំដែនទេ ពលរដ្ឋទាំងអស់ឈឺចាប់នឹងទង្វើលោកស្រីយ៉ាងខ្លាំង ។

ហេតុនេះ សូមលោកស្រីគិតឱ្យបានគ្រប់ជ្រុងជ្រោយថា ទង្វើរបស់លោកស្រីធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និងពលរដ្ឋទូទាំងប្រទេស ។ តើអ្នកទាំងអស់គ្នាដឹងទេថា លោកស្រី ផេថងថាន បានធ្វើអ្វីខ្លះ? ពលរដ្ឋគ្រប់រូបសូមប្រាប់ទៅលោកស្រីថា ពួកយើងឈឺចាប់ ប៉ុន្តែពុំដឹងធ្វើដូចម្តេច ដូច្នេះ សូមមេដឹកនាំទាំងអស់ស្តាប់សំឡេងរបស់ពលរដ្ឋផង ។

លោកស្រីសំណូមពរទៅលោកស្រី ផេថងថាន សូមកុំធ្វើបែបនេះ ពួកយើងយល់ពីផលប្រយោជន៍ជាតិ ប៉ុន្តែសូមលោកស្រីគិតពីពលរដ្ឋរងគ្រោះ ។ ពលរដ្ឋសូមអង្វរឱ្យលោកស្រីគិតឡើងវិញពីរឿងជម្លោះព្រំដែនដើម្បីប្រទេសជាតិ ពីព្រោះលោកស្រីបានធ្វើអ្វីកន្លងមក គឺលោកស្រីបានដឹងខ្លួនឯងច្បាស់ ។

គួរបញ្ជាក់ថា បើទោះជាពលរដ្ឋថៃនៅទូទាំងប្រទេសបណ្តេញលោកស្រី ផេថងថាន ឱ្យលាលែងពីតំណែងក្តី ក៏លោកស្រីនៅតែក្រាញននៀលពុំចុះចេញពីតំណែងឡើយ ។ លោកស្រីជឿជាក់ថា នឹងអាចត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីឡើងវិញ ដោយព្យាយាមយកចិត្តពលរដ្ឋ ព្យាយាមយកចិត្តព្រះមហាក្សត្រ និងអំពាវនាវឱ្យពលរដ្ឋសហការជាមួយរដ្ឋាភិបាលតស៊ូធ្វើសង្គ្រាមជាមួយកម្ពុជា និងលាបពណ៌កម្ពុជាប្រាប់ពិភពលោក ៕