Home Blog Page 369

រដ្ឋាភិបាលថៃប្តឹងទៅប្រធានអាស៊ាន ចិន និងអាមេរិក ដោយចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់

0

អុញនោះៗ រដ្ឋាភិបាលថៃប្តឹងទៅប្រធានអាស៊ាន ចិន និងអាមេរិក ដោយចោទប្រកាន់កម្ពុជាជាអ្នកបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ម្តេចទៅជាចឹងវិញទៅ ដូចគេនិយាយមែន បើមិនកុ.ហ.ក គឺមិនមែនថៃឡើយ!

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា រដ្ឋាភិបាលថៃបានប្តឹងទៅប្រធានអាស៊ាន ចិន និងអាមេរិក ដែលបានធ្វើជាសាក្សីក្នុងការចរចាបញ្ចប់ការបា.ញ់ជាបន្ទាន់រវាងកម្ពុជា-ថៃ ដើម្បីឱ្យពិភពលោកដឹងថា កម្ពុជាពុំស្មោះត្រង់ និងបំពានកិច្ចព្រមព្រៀងលើបទឈប់បា.ញ់ ។ ពេលនេះ រដ្ឋាភិបាលថៃបានបញ្ជាឱ្យពង្រឹងកម្លាំងកងទ័ពដើម្បីរក្សាអធិបតេយ្យ និងពុំយល់ព្រមឱ្យប្រទេសជិតខាងរុករានចូលទឹកដីថៃដាច់ខាត ។

នាវេលាម៉ោង១និង២០នាទី ថ្ងៃទី២៩ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ ព្រមទាំងលោក មារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក ណាតថាផុន ណាតផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ស្តីពីចំណាត់ការរបស់រដ្ឋាភិបាលថៃពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។

លោក ភូមិថាំ និយាយថា រដ្ឋាភិបាលថៃព្យាយាមបញ្ចប់សង្គ្រាមនៅព្រំដនឱ្យបានឆាប់រហ័សបំផុត រហូតដល់ភាគីទាំងពីរបានចរចាឈប់បាញ់គ្នាដោយប្រកាន់យកផលប្រយោជន៍របស់ពលរដ្ឋ និងរក្សាអធិបតេយ្យជាតិ ក៏ដូចជាអាយុជីវិតពលរដ្ឋ កងទ័ព និងទ្រព្យសម្បត្តិពលរដ្ឋ ។ ចំណុចទាំងនេះជាក្តីសង្ឃឹមរបស់ពិភពលោកដែលចង់ឱ្យពលរដ្ឋកម្ពុជា-ថៃមានសន្តិភាព ហើយរដ្ឋាភិបាលថៃគោរពតាមលទ្ធផលការចរចានៅម៉ាឡេស៊ី និងអនុវត្តយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់ការបាញ់ដែលភាគីទាំងពីរថ្លែងរួមគ្នា ។

ប៉ុន្តែកងទ័ពកម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយបានប្រើប្រាស់អាវុធបាញ់កងទ័ពថៃនៅតំបន់ជាច្រើននាថ្ងៃទី២៩ ខែកក្កដា ដែលធ្វើឱ្យកងទ័ពថៃបាញ់តទល់វិញដើម្បីការពារអធិបតេយ្យ និងពលរដ្ឋ ។ ហេតុនេះ រដ្ឋាភិបាលថៃបានប្តឹងទៅប្រធានអាស៊ាន ចិន និងអាមេរិក ដែលបានធ្វើជាសាក្សីក្នុងការចរចារវាងកម្ពុជា-ថៃដើម្បីឱ្យពិភពលោកជ្រាបថា កម្ពុជាពុំស្មោះត្រង់ ល្មើសកិច្ចព្រមព្រៀងបទឈប់បាញ់ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ។

ស្ថានការណ៍បច្ចុប្បន្ន គឺរដ្ឋាភិបាលថៃបានបញ្ជាឱ្យពង្រឹងកម្លាំងកងទ័ពដើម្បីរក្សាអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ ដោយពុំព្រមឱ្យប្រទេសជិតខាងឈ្លានពានទឹកដី ។ នៅថ្ងៃទី២៩ កក្កដា មានជំនួបរវាងថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ ហើយភាគីទាំងពីរនឹងចរចាកម្រិតខ្ពស់ជាងនេះតាមការព្រមព្រៀងគ្នាបញ្ឈប់ហិង្សា និងកុំឱ្យបាត់បង់ជីវិតពលរដ្ឋ និងកងទ័ពទាំងសងខាង ។

ចុងក្រោយ លោកបានចោទប្រកាន់មានព័ត៌មានក្លែងក្លាយមួយចំនួននៅកម្ពុជា និងប្រាប់កុំឱ្យពលរដ្ឋជឿព័ត៌មានក្លែងក្លាយនាំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង ។ រដ្ឋាភិបាលនឹងបំពេញតួនាទីឱ្យអស់ពីសមត្ថភាពដើម្បីរក្សាផលប្រយោជន៍ជាតិ និងពលរដ្ឋ ៕

យ៉ាងម៉េចចេះ? នាយករដ្ឋមន្រ្តីស្ដីទី និងយោធាថៃ រាយការណ៍ផ្ទុយគ្នាស្រឡះជុំវិញស្ថានភាពព្រំដែន

0

តើគួរជឿខាងណាឲ្យប្រាកដ? សារព័ត៌មានរ៉យទ័របានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទាក់ទងនឹងស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ ដោយលោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីបាននិយាយថា ឥឡូវនេះវាមានភាពស្ងប់ស្ងាត់ល្អ។ ខណៈខាងកងទ័ពថៃឯណោះវិញ បានប្រកាសក្ដែងៗថា កម្ពុជាបានរំលោ.ភលើបទឈប់បា.ញ់ ហើយនៅតែបន្តសកម្មភាពបំផ្លោ.ងគ្រាប់ចូលមកកាន់ទឹកដីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuKcRZQol5PzEtBN7AJOu4ecXVPAlv9kj5Hu-XRHp1AzD0QzX7Zplaa0_JY3nbdlJzv4jAOurQ1uV4GKQcuSV7MASiByoDjQrNvFdbF8YZ6NiIypn8_m7GEJuNt867JX-V8e_4ft2seyUUvxOwzXchf9cUwznonu9vFNNIwq2MGplytxkvj_iIUI8fHFuY/s1280/photo_2025-07-29_13-19-51.jpg
បាងកក៖ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថា៖ ការប្រយុ.ទ្ធគ្នាដែលបានផ្ទុះឡើងកាលពីសប្តាហ៍មុន គឺជាជម្លោះដ៏សាហាវបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេល 5ថ្ងៃ ដែលបានសម្លា.ប់មនុស្សយ៉ាងហោចណាស់ 38 នាក់ ភាគច្រើនជាជនស៊ីវិល និងជាង 300,000 នាក់ត្រូវបានគេជម្លៀសជាបណ្ដោះអាសន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QwbbtuJZxFS54hfxosheKbvZMaedaeziGdwKr0QWRD5LEFoDvUXvLQE1r8Bv9PwvtfN65-kuRtTtpBEGHzJ36uX1YnCW7sqnOh4myNe-ElAjUpYahf6o6E2mLQ7sgrLGtnvQmc_GZACaxhyetJUjGjysw3nSXeUwaHH4XvydMEfay9Aml3Zz16BP2xgi/s1080/photo_2025-07-29_13-19-49.jpg
លោក Phumtham បានបន្ថែមថា៖ យ៉ាងណាមិញ ពេលនេះវាបានត្រឡប់មកស្ងប់ស្ងាត់វិញនាថ្ងៃអង្គារ ទិ29 ខែកក្កដាហើយ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ហើយមេបញ្ជាការយោធានៃភាគីទាំងពីរ គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZ3Qvwu2XikUYmouM5IHFE8n8YaE2uyx2e6hNwjKdgjIBiphw-IBPMhEgfGnCOMck-qvtaf85EiH426_tKzK9b87ciZ5uOCxgwo6QB_gS_5jkUCi0WOefOSXulNFc0j-pdDzx0WV0pDcic7Y26489ykPyQW3oeVheY0UQjJGx_WEiZ9sTDBozXSTRpNHb/s1280/photo_2025-07-29_13-19-49%20(2).jpg

ដោយឡែក បើតាមកងទ័ពថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា ការវា.យប្រ.ហារគឺនៅតែមានដោយកងទ័ពកម្ពុជាយ៉ាងហោចណាស់លើប្រាំទីតាំង ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយរំលោ.ភលើបទឈប់បា.ញ់ដែលបានចូលជាធរមានតាំងពីពាក់កណ្តាលអធ្រាត្រ ហើយយោធាថៃបានសងសឹកវិញទៅតាមការសមស្រប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjK7-CN9Tsk3Fihv5qV9tN0Y2yrFe7FRSfbzYsiiTDyAluJOcQObEjJBg68YpnaJebd6U3IdwWwseIo7MC_u8TQJHHObMN8EI9unPHJUmSDopjkYI0tGhyphenhyphen_PzB5uJz2mR4SDBoKttbteEj7Ug3ridKrlkrus8US87nwVD964ff1jRa5SDYRUhtYprPLT8/s720/photo_2025-07-29_13-19-50%20(2).jpg

នៅពេលអ្នកសារព័ត៌មានសួរនាំបញ្ជាក់ទាក់ទងនឹងការលើកឡើងបែបនេះរបស់ខាងកងទ័ព លោក Phumtham ព្យាយាមសម្របសម្រួលស្ថានការណ៍នេះ ដោយនិយាយថាលោកបាននិយាយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាមុនការចរចានេះ ហើយ“មិនមានការប៉ះទង្គិចបានកើនឡើងនោះទេ” “ពេលនេះអ្វីៗបានស្ងប់ស្ងាត់ហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipN24vRO240nozpl0010SwZ8n4b3Jxj2sUrVkx_PqmGJ712aCpgnvAznvstf8yfAur7zZ6dUfdUfmgEjE-qH3uNquqeNzKouqe2pp-TgUtp5RvHBweKXMWmhzV-o5Qn9LlFYLZT-tyw3MgfFC1tPkAuVJX3R-Kq7RLlf-YwiEWwVG54bs0KMMz7Ad5wlFp/s1080/photo_2025-07-29_13-19-50.jpg

ជាមួយគ្នានេះ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏ទើបបានបញ្ជាក់ដែរថា មិនមានការប្រយុទ្ធថ្មីបានកើតមាននៅតាមព្រំដែនទេ នៅថ្ងៃអង្គារនេះ។ កងកម្លាំងប្រដាប់អាវុធកម្ពុជាបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ដូច្នេះជាចម្ងល់របស់កម្ពុជា ក៏ដូចជាសមាគមន៍អន្តរជាតិចោ.ទសួរថារវាងកងទ័ពថៃ និង នាយករដ្ឋមន្រ្តីស្ដីទី តើខាងណាមួយដែលនិយាយការពិត?

កាសែត«បាងកកប៉ុស្តិ៍» ថាបិទកម្ពុជា ព្រោះក្រុមអាយធីកម្ពុជាវា.យលុកទិន្នន័យខ្លួនជាង ២៥០លានដង

0

ថៃ៖ កាសែតបាងកកប៉ុស្តិ៍បាននិយាយកាលពីថ្ងៃចន្ទ ទី២៨ ខែកក្កដា ថា ការបិទមិនឲ្យអ្នកតាមដាននៅកម្ពុជាអាចចូលមើលផេក ឬគេហទំព័ររបស់ខ្លួនបានគឺជាវិធានការទប់ស្កាត់ការវា.យប្រហា.រដោយក្រុមអ្នកជំនាញអាយធី (IT) នៅកម្ពុជា ខណៈមានការរាយការណ៍ថាក្រុមនេះបានវា.យលុកលើសារព័ត៌មានជាច្រើននៅក្នុងប្រទេសថៃរហូតដល់ទៅ ២៥០លានដង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAOvI8eLLXQBDbgzZ-5-iff4j7cJqQVp6WMcNF9b0GcJF0hKggIW5hp6RLc2IjPBBvzOy4_lz1qsCbHM5Nl-veA0dv_PykgHiwx7eC-rLR1qaN9bkf9p8WZ6kMDq4wMnOII9twpssOHWixogXhFsf3P9zYhVcGGaquUNCjC50OuRsN1-J-e0K8TFR8EduZ/s1080/photo_2025-07-29_11-06-16.jpg
សេចក្ដីជូនដំណឹងពាក់ព័ន្ធនឹងការបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជានេះបានឲ្យដឹងថា កាសែតបាងកកប៉ុស្តិ៍បានអនុវត្តការរឹតបន្តឹងការចូលមើលនៅក្នុងប្រទេសជាបណ្តោះអាសន្ននៅលើទំព័រ Facebook របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវា.យប្រហារតាមប្រព័ន្ធអ៊ីនធឺណែតដែលត្រូវបានគេជឿថាមានប្រភពមកពីប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXFyb8gsw4ZvQHdKnEpkyCuNX7_AyhLrBTLwpK-1K5DElGhsDzf8PNaGc-BgMgV_CY6bK_g6LUnAIIpUeTk-0iE5pRQ7BDQ1-pKYw1edeP5I17ld725F0cCAUpFrWsONsnQAYHNa5NoxDMnq3AB3vlAl2FxXdVMh-HgoaSaP5nLtIDCSplz2ki4lBF6Lyd/s1280/photo_2025-07-29_11-06-17%20(2).jpg
ប្រភពខាងលើនេះបានបកស្រាយបន្ថែមទៀតថា ទំព័រ Facebook របស់បាងកកប៉ុស្តិ៍ បានក្លាយជាគោលដៅកំណត់នៃការវា.យប្រហា.រទាំងប្រព័ន្ធប្រតិបត្តិការខាងក្នុង និងការបញ្ចេញមតិលើការបង្ហោះនីមួយៗជាមួយនឹងរូបភាព និងសារមិនសមរម្យជាច្រើននៅផ្នែកមតិយោបល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJzeEfGtDDcwti0jP7H6MWVtyMk0nhEHI64ZXYpuBQo7HrZZETHaKmE7DueC8YpuiMaWPKkXxVe9k5n1trt8DF56_q0VPnXoLrJ54ZpAD4-sWvYxpcqf3RgJdE5WO_eXaGYo1T16R-zHi4tZdTJsG0yVGaAJ-cwN1-UbYATlgd72a2IeoBIqynOwFCfrsR/s1280/photo_2025-07-29_11-06-17.jpg

ពួកគេបានអះអាងថា ក្នុងរយៈពេលពីរថ្ងៃ គេហទំព័ររបស់បាងកកប៉ុស្តិ៍ និងវេទិកាហ្វេសប៊ុកនៃបណ្ដាញសារព័ត៌មានថៃផ្សេងៗទៀត ត្រូវបានអុកឡុកដោយការវា.យប្រ.ហារតាមប្រព័ន្ធជាបន្តបន្ទាប់ លើសពី 250 លានសំណើ ដែលបណ្តាលឱ្យមានការរំខានជាលំដាប់ និងធ្វើឱ្យទំព័រមួយចំនួនត្រូវបានគេបំបិទ ឬមិនអាចចូលទៅដំណើរការបាន។ ជាការឆ្លើយតប បាងកកប៉ុស្តិ៍ និងសារព័ត៌មានដទៃៗទៀតបានអនុវត្តការកំណត់ប្រទេសនៅលើ Facebook ដើម្បីកំណត់ការចូលប្រើពីអាសយដ្ឋាន IP កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-uhTqRK6A0ibYxDKqLehBpGoncbD023GmUI_x7EOtS6FpwNo8wkb6_VbITHvgaiy-tVuZlTWKAvLQDL0JHRIYT93iXEpQiL9q27urkwH7BK-s7X80ddkZbzHE9GiVNonjKlek-oOSKaV5zXt_orXhVpF7DH2d4aeTiIdKXvDLI-cOU6R-ezIY9JAXHx7/s620/image_2025-07-29_15-19-09.png

ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ការបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាចូលមើលពីសំណាក់សារព័ត៌មានថៃ គឺដោយសារតែសារព័ត៌មានទាំងនេះរអៀសខ្លួនដែលផ្សាយព័ត៌មានមិនពិត ទើបបិទអ្នកតាមដាននៅកម្ពុជា ដើម្បីកុំឲ្យដឹងថា ភាគីថៃបានផ្សាយព័ត៌មានមួលបង្កាច់ បំពុល និងបង្ខូចកម្ពុជាដូចម្ដេចខ្លះប៉ុណ្ណោះ៕

សម្ដេចធិបតីសង្ឃឹមបទឈប់បា.ញ់ អាចនាំឲ្យកម្ពុជានិងថៃវិលមកដូចសភាពដើមវិញ

0

រាជធានីភ្នំពេញ៖ ក្រោយបានឯកភាពគ្នាទទួលយកបទឈប់បា.ញ់ នៅក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា និង ថៃ អាចនឹងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ តាមរយៈបទឈប់បា.ញ់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFm1Exao5jlbt_CwpyBYTj1h08b3qOzfRq7vAJ6ua_jDsME8xJFJe12Rh3Ybf4zSTGAZCgKp2vVJ-3IL0GmRYQyovPaCZD85synD_S7Lv4mMT_YslB2AAbecNOJY-g09Afi6n-donFOTxRmIomMMM_W2sXmzF5yHkNyz-v8ZkJOLKyZwgB4FbebKbvqAFf/s1360/image_2025-07-29_10-45-55.png

នៅថ្ងៃអង្គារ ទី28 ខែកក្កដា ឆ្នាំ2025 បន្ទាប់ពីបានចូលរួមកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី ដែលឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ជាអ្នកផ្តួចផ្តើមគំនិតសម្របសម្រួល សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមដោយតំណាងចិន កម្ពុជា និង ថៃ បានឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀមឈប់បា.ញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយបានចូលជាធរមានចាប់ពីម៉ោង 24:00 នាទីយប់ថ្ងៃទី 28 កក្កដាតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiunNyLd_vzwQ6_1zPIZgS6W6lV1iiOarSGzWEKDU8CUAP1fVKGzbqm3WsLNRR4hc0z_A5kWS9q4cBI1We3UDfjZTSmFe2TBhZuf6oN5ZppW02jlOU6D_U-PzQZ6KV6Vd-hwEkopNFhJ9lMMGvLR6bMHch0TLz6zD0nYVJUdQLc-1R9lSyGvZvIAXeUQa1m/s830/image_2025-07-29_10-45-56.png
ជាមួយនឹងលទ្ធផលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃដដែល ដើម្បីសម្ដែងនូវការអរគុណចំពោះលោក Anwar Ibrahim និង លោក Donald Trump ក្នុងការជួយជ្រោមជ្រែងឲ្យមានកិច្ចប្រជុំខាងលើ និងបង្ហាញពីអារម្មណ៍រីករាយ ក្នុងការទទួលយកបទឈប់បា.ញ់នេះថា «ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បា.ញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh68-Lu9mLHBM2jrJcUXRO4MHCZww3IPOmsR4HX5d0iqVexs3P6Abksa92ngHXqK0ixQZE6LoNY4hjSeiPUUKk8msF818Hj-noDSWcMlL7VNDLIgAqkrHYK1O0qesxUGchY0-jimJdYOJ-eG1tCnV8FpJteglZl4jCeX-vMTeFOEzOLESg0oIpxqf9SxxIQ/s1280/photo_2025-07-29_08-39-20.jpg

គួរឲ្យដឹងថា កន្លងមកប្រមុខថ្នាក់ដឹកនាំកម្ពុជាតែងអំពាវនាវឲ្យប្រជាជនប្រកាន់យកនូវគោលការណ៍មនុស្សធម៌ ដើម្បីរក្សាទំនាក់ទំនងជាអ្នកជីតខាងល្អ និង យូរអង្វែង កុំយកបញ្ហារវាងប្រទេសមកធ្វើជាមូលហេតុក្នុងការប្រកាន់រើសអើង ឬប្រមា.ថធ្វើបាបទៅលើជាតិសាសន៍ដទៃដាច់ខាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0LxNmQWw6VdXvtxyvaWVE-iVe_Bs6tTOKaj_jRi3ciMrdIOsQHXx80vmSplSdf7L3xUJ8uC-_i3Y5FAvLUshUH7_H5ROWJDay8Avn1IB30MxhlNy7e0o6h9E1BJQHcxXPuJ6q4lbZB9HT0HMNFKwb2A3ku-0WkZt4TrLuBO3JOJsVbOCoYh0Ds2ig68Xo/s1280/photo_2025-07-29_14-37-21%20(2).jpg

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីកើតមានបញ្ហាប្រយុទ្ធគ្នារវាងកងកម្លាំងកម្ពុជានិងថៃ នៅតាមបណ្ដោយព្រំដែនរហូតមកដល់មានកិច្ចព្រមព្រៀងឈប់បា.ញ់នេះ ក្រៅពីស្ងប់ស្ងាត់ការផ្ទុះអាវុ.ធ គេនៅមិនទាន់ឃើញមានស្ថានភាពធូរស្រាលអាចវិលទៅរកសភាពប្រក្រតីនៅឡើយទេ ខណៈការចោ.ទប្រកាន់ ទម្លាក់កំហុសនៅតែកើតមានចំពោះកម្ពុជា ពីសំណាក់ភាគីថៃ ពាក់ព័ន្ធនឹងការបំពានកិច្ចព្រមព្រៀងលើបទឈប់បា.ញ់៕

ប៊ី សុធារី និង ទេព ពិសិដ្ឋ ផ្តាំកូនបែបនេះចំពោះប្រទេសថៃ

0

សង្គ្រា.មព្រំដែនខ្មែរនិងថៃរយៈពេល៥ថ្ងៃមកនេះបានធ្វើឱ្យប្រជាជនកម្ពុជាសាមគ្គីគ្នាជាធ្លុងមួយស្វះស្វែងជួយគ្នាគ្រប់ទិសទី។ ចំណុចមួយទៀតជម្លោះលើកនេះបានធ្វើឱ្យអ្នកសិល្បៈមួយចំនួនផ្តាំតកូនតចៅរបស់ខ្លួនមិនឱ្យជាន់ទឹកដីប្រទេសថៃនិងប្រាប់ពីចរិតរបស់ថៃបែបណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheovfz5IsrdvAW3aWU_ilxp6DnqpjjuuLD_-Ol8MSi-aEiZOr8zwhMQVc8rxiQtAPWZjlb4s5MwOLaWTKpfPAHhyphenhyphenm5o_eJhfSvQB1oOq9pBqrMNTEDozZcGC1zpda78h1yYAz30JE_WSkRdChGTc2BBsIexhrpQqiDgP4WI2rcDu4Uvk1_PahyGDhOpTte/s2048/image_2025-07-29_09-14-13.png

បវរកញ្ញា ប៊ី សុធារី runner up Miss Cosmo Cambodia 2025 បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនាយប់ថ្ងៃទី២៧ កក្កដា ថា «មួយជីវិតនេះស្បថឈប់ជាន់ដីសៀមមួយជីវិតផ្ដាំទាំងកូនទៀត!!»។ មុននឹងបង្ហោះសារនេះគេបានសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃនេះ ប៊ី សុធារី មិនខុសពីប្រជាជនខ្មែរទូទៅនោះទេមានក្តីខឹងសម្បារចំពោះការឈ្លានពានរបស់ថៃ។ កាលពីថ្ងៃទី២៤ កក្កដា ប៊ី សុធារី ក៏បានសរសេរនៅលើបណ្តាញសង្គមដែរថា សៀមជា សណ្ដានជាចោរ ចិត្តស្រែកឃ្លានចង់បានរបស់អ្នកដទៃ តាំងពីដូនតាបន្តរហូតដល់កូនចៅជំនាន់ក្រោយ ចូលចិត្តលួចខាំគេពីក្រោយហើយសម្ដែងធ្វើជាជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4WTd4Yfkny24vTQagf4GAuPthciwge_fd8KrfyHtK68GLm-J3S0khNJRder_l9VUNculbUeY9QEUGtX3U-7Ovhk8DeeeIwXmtSNPJwC0xCGChnrxC8-GrOATD9z5M0BgIjhottVzWLrqxL_xkAKmh50qtJDzIc4lj4to6NRshx4TU3ZS3e5drpsyvmWYx/s2048/image_2025-07-29_09-14-16.png

ងាកមកកាន់តារាចម្រៀង ទេព ពិសិដ្ឋ វិញ ទស្សនិកជនក៏បានឃើញពីតារាចម្រៀងរូបនេះនិងដៃគូរបស់លោកគឺ NPN បានចេញចម្រៀងលើកទឹកចិត្តកងទ័ព ហើយក៏មិនភ្លេចជួយស្បៀងទៅដល់ជនភៀសសឹករងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFqYGbokQBDOBpvMXfdCcblNLRaTVxknMa4ZmostPJR_S5CGUqQlmdsxFMEq42obQ_G2UIhyphenhyphenxFK1kCb3G5IHtXznuQ3WH-sFfypau_jyhn2POAL-V1JDC5VXaSJ1iy7NHZQ-caaz4BI3PdRi2COXs_fZJ0NoVjvorLKwgKPenAWnc4U793QGv3JKThwga/s2048/image_2025-07-29_09-02-11.png

នៅថ្ងៃទី២៧ កក្កដា ទេព ពិសិដ្ឋ បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនថា «ទោះឈប់បាញ់គ្នាក៏ដោយ រឿងរ៉ាវលើកនេះ អញនឹងបង្រៀនកូនអញឱ្យស្អប់កាពូជថៃហែងតជំនាន់
ស្អប់រហូតគ្រប់ៗជាតិ»។

ម្ចាស់បទ «យប់ស្ងាត់» បានបង្ហោះសំណេរមួយទៀតថា «ថៃពួកអញជូនពរឱ្យពួកហែងឆាប់មានទំនាស់ផ្ទៃក្នុងអញនិងបងប្អូនខ្មែរអញរង់ចាំឈរសើចពីទឹកដីអញទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5_EFdk-AJrdP3sQChwR54XQ8wqsFTdz8HC-q7GrCah-6Nd_1vjM9L8OIkn-LSpQ_IGlnZQmDgod7-rUoCHIBFne8O5TaVAvTeGt3OPxUGQxaZoqMGvFg2t9Qu8DwMIIvp2Pb_QYUgS5O6CW7XTF2bGxbCx-Yo6r3jm1bu-vol48eVLaBNquWizad_wpGx/s2048/image_2025-07-29_09-02-10%20(2).png

គួរបញ្ជាក់ផងដែរថា ភាគីកម្ពុជា ថៃ បានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការឯកភាពនេះគឺបន្ទាប់ពីភាគីទាំងពីរចូលរួមកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះសហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន៕

ជី ដេវីត ចូលរួមគោរពវិញ្ញាណក្ខន្ធមេទ័ពដែលបានពលី, បង្កើតមូលនិធិ ហើយមិនលូកដៃជាមួយតារារ៉េបថៃ

0

ប្រិយមិត្តគឺពិតជាបានជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស គឺពិតជាសំឡេងដ៏ធំនិងបានជួយឈឺឆ្អាលប្រទេសជាតិយ៉ាងខ្លាំងចាប់តាំងពីមានជម្លោះរវាងខ្មែរនិងថៃមក។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរូបនេះបានទៅចូលរួមគោរពគោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ដួង សំនៀងដោយផ្ទាល់បន្ទាប់ពីចូលរួមរំលែកទុក្ខតាមបណ្តាញសង្គមកាលពីថ្ងៃទី២៧ កក្កដា។ លើសពីនេះ ជី ដេវីត បានសម្រេចចិត្តបង្កើតមូលនិធិមួយក្នុងគោលបំណង៣ ខណៈលោកសម្រេចចិត្តមិនលូកដៃជាមួយនឹងបទចម្រៀងតារារ៉េបថៃចេញមកឌឺដងកម្ពុជាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijFsfAQfUpfEWsNVNaEQ2elQMTczkLgFLzCocvKBz_n-nMaQISxGY66V_pHy6R9yCWy1z7TAi8s3_98cm6Sr8NvdetIMoupOX21v1pr-m-b4uXAaMzmAyP_ti4IyNPqfw-p6jyf9u0lcNNmhD808poQ689smDSXjFdPcGnEuYEl0HXG1NQwaU95tGt6Xel/s2048/image_2025-07-28_16-42-47.png
នៅថ្ងៃទី ២៧ កក្កដា ជី ដេវីត បានបង្ហោះសំណេរយ៉ាងឈឺចាប់ចំពោះការពលីរបស់កងទ័ពកម្ពុជា។ លោកបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមឱនក្បាលដោះមួកគោរពវីរៈបុរសកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ។ នេះគឺជាឈឺចាប់ដែលបង្កឡើងដោយការឈ្លានពានរបស់ចោរថៃ។ សូមដួងវិញ្ញាណក្ខន្ធរបស់លោកពូបានទៅកាន់សុគតិភពដើម្បីឃ្លានឃ្លៀងឃ្លាតឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4KUfmCEzJ0PUrWxHQT1I7mR0GfeEMdeVzXcFTVTKqN5_8P-nPZw6eXuJO0oEta32fo28OjiAeZGfjhyphenhyphenWcUFX9WvjFMkhVr_61DyNF4QMGrMbVkUBp5RUpjJ0AugABc9sb10uH4aiW6yc8ZSsKs3RQNGQnT-k6XsO0Qd7eAfDej21ZFD3aLgk1XO1AGyG/s2048/image_2025-07-28_16-42-46.png

នៅព្រឹកថ្ងៃទី២៨ កក្កដា នេះ ជី ដេវីត គឺបានទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ចំពោះវីរៈបុរសកម្ពុជា ឧត្តមសេនីយ៍ឯក ដួង សំនៀង។

មិនត្រឹមតែប៉ុណ្ណោះ ជី ដេវីត និង ទេព បូព្រឹក្ស បានសម្រេចចិត្តបង្កើតមូលនិធិអ្នកចម្បាំងឈាមខ្មែរដោយអ្នកទាំងពីរមានគោលបំណង ៣សម្រាប់មូនិធិនេះគឺ គោលដៅទី ១- ផ្តោតសំខាន់ទៅលើយោធាវីរៈកងទ័ពសមរភូមិជួរមុខគ្រប់មូលដ្ឋាន។ ធានាបាននូវស្បៀង ដែលហែកហូបបានភ្លាមៗ និង ស្បៀងឆ្អិនស្រាប់ ថ្នាំសង្កូវ ឧបករណ៍ប្រើប្រាស់ចាំបាច់ និង បម្រុងសម្រាប់ករណីចាំបាច់។ គោលដៅទី ២ – បន្ទាប់ពីបញ្ចប់សង្គ្រាមផ្តោតទៅលើកការសាងសង់ និង ជូនទៅដល់គ្រួសារវីរៈជនខ្មែរដែលបានពលីនៅសមរភូមិជួរមុខ និង គ្រួសារវីរៈភាពកងទ័ពដែលពលីដៃជើងឈាមស្រស់ ‘ ករណីពិការ’ ពីការប្រយុទ្ធការពារទឹកដី ។ គោលដៅទី៣ – ថវិកានឹងស្តុកទុកមួយចំណែកដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលផ្គត់ផ្គង់បន្ថែមក្នុងករណីចាំបាច់ផ្នែក « ពេទ្យ និង យុវជនស្ម័គ្រចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5BkLIykCGtpMJFtzrp8byE8E50-tbxRR8hjRkhc3cZE25dlrgdtAaWkbUV6QozTNhrEZys_ojneHobk7HmP-M5mjJPg4ro1tB_vw0h9tCmKEZvxvo-fnsfLOZ7lV825_6RaE2lWWP0CHAHfo48EuJs27gIp2Du-O_L3W_MPtfyfiGfboIO1cy_F0NOcZm/s2048/image_2025-07-28_16-42-45.png

តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះក៏បានប្រកាសធានាអះអាងដែរថាថវិកាជនរួមជាតិចូលរួមគឺមិនឱ្យបាត់មួយកាក់មួយសេនណាឡើយ។ ក្នុងការប្រកាសមូលធិនិ «អ្នកចម្បាំងឈាមខ្មែរ» ជី ដេវីត និង ទេព បូព្រឹក្ស គឺបានចូលរួមចំនួន២ម៉ឺនដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlxvNzBG2BqvBKAZFpv4X8LA91CCg4F9q51C_-aYny90OYoJ79v2EX69TwjkgcNOEtXNWT_8lifO2YOrhSASTIYAVXFmAbTLXK00ITjoAwcvyoopqNvBpJZtp6fRFwyvSoJQbJhHa6sMWIH4nW-ghlqsxcBtrR0EiP-D0cu4AG0EXhWvfZSFJZBwU62nHU/s2048/image_2025-07-28_16-42-49.png

ស្របពេលមាញឹកនឹងសកម្មភាពនានារបស់ខ្លួន ជី ដេវីត គឺបានប្រកាសកុំឱ្យអ្នកគាំទ្រយកលោកទៅពាក់ព័ន្ធនឹងតារារ៉េបថៃបើទោះបីជាកន្លងមកលោកធ្លាប់បាន mention តារារ៉េប Youngohm ក៏ដោយ។ ជី ដេវីត បានសរសេរថា «កុំយកខ្ញុំទៅពាក់ព័ន្ធជាមួយតន្រ្តីអត់ប្រយោជន៍របស់ចោរ កាលៈទេសៈនេះគឺខ្ញុំសុំចែករំលែក ចំណេះដឹង ផ្តល់ព័ត៌មាន និង ស្មារតីទឹកចិត្តស្នេហាជាតិខ្មែរ។ ចម្រៀងក្នុងកាលៈទេសៈនេះមិនអាចការពារទឹកដី និង ប្រាសាទយើង បានទេ យុវជនអើយស្វាងឡើង ខ្ញុំសំពះ កងកម្លាំង យើងប្រើគ្រាប់ ប្រើអាវុធ យើងគួរប្រើប្រាជ្ញាបំផុសព័ត៌មាន បំផុសចំណេះដឹង ។ យុវជនអើយយើងជាជនបន្តវេន បើសមរភូមិជួរមុខត្រូវការគឺយើងនឹងហើយជាអ្នកបន្ទាប់កុំ ភ្លេចខ្លួន កាលៈទេសៈនេះ សតិ កម្លាំង និង ប្រាជ្ញា ទើបជា អាវុធ…»៕

ប៉ីប៉ី ឌី បញ្ជាក់ថាថវិកាដែលនៅសល់លោកនឹងជូនទៅគ្រួសារស.ពដែលបានពលីតាមរយៈរាជរដ្ឋាភិបាល

0

មហាជនគ្រួសារខ្មែរប្រាកដជាជា្របមកហើយថាបុគ្គលល្បីឈ្មោះ ប៉ីប៉ី ឌី គឺពិតជាចូលរួមយ៉ាងសកម្មទៅដល់ជនភៀសសឹកដែលរងគ្រោះនៅតាមព្រំដែនពីការឈ្លានពានពីសំណាក់ប្រទេសថៃ។ កម្លាំងចលកររបស់លោកគឺពិតជាធំធេងហើយទឹកចិត្តរបស់លោកពិតជាមិនអាចកាត់ថ្លៃបានហើយមហាគ្រួសារខ្មែរបានចូលរួមបរិច្ចាគទឹកប្រាក់សរុបបានទៅដល់ជាង៧០ម៉ឺនដុល្លារឯណោះ។ អ្វីដែលសំខាន់ ប៉ីប៉ី ឌី បានបញ្ជាក់ថាថវិកាដែលនៅសល់លោកនឹងជូនទៅដល់គ្រួសារសពដែលបានពលីតាមរយៈរាជរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_uRqcHMBR4789n0Hg1HykEGH2ubYF6Trd7ugMH5rvs9K9Uf8OLOXOSAP6v1_Q_ZeBUxVGttpju3jGOXIve5x6RSpyaNAr6Ze2oFss2GwbxXHyk3GXGacDP51IxLGrfor3LP8kq1Nah3F1vwsIP_keH0hyphenhyphenF6RAxP_x4-iW-pn037VVZhve5pX4VLNGHYhI/s1440/image_2025-02-20_08-55-13.png

នៅយប់ថ្ងៃទី២៧ កក្កដា ប៉ីប៉ី ឌី បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «រូបភាព និងវីដេអូសកម្មភាពចុះមកដល់តំបន់ភៀសសឹកខ្ញុំនៅតែមិនទាន់ហ៊ានបង្ហាញ ព្រោះមិនទាន់ទុកចិត្តចោរទេ។ ២ថ្ងៃនេះ ខ្ញុំបានឃើញពីទុក្ខសោករបស់ប្រជាជនខ្មែររាប់ម៉ឺននាក់ដែលគេចពីការឈ្លានពានរបស់សៀមនិងឃើញពីការរួបរួមដ៏អស្ចារ្យពីមហាគ្រួសារខ្មែរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3u9LEQ__ssMSgYzhZhabWfUroraIAJQD6yppsgnUEhIbIbDtqJNtzeUWEkTQqMlrTGCRoEADX6AuhnFXDEC8cAxqX9tCCZ-kInhdHQbzYqlsHKo9qKeBfcqCFxdnsqWT3ejB9fO-iak-rf63mcp1s-dvPAah1zx1e8PwUyJ3gtx9RHhcDeTOxZ3bIM5h_/s1195/Snapinst_app_475443597_18481575907052862_1535146164208863947_n_1080.jpg

ប៉ីប៉ី ឌី បានបន្ថែមថា «ការសាមគ្គីមួយនេះ សូមឱ្យមានជារៀងរហូតនិងចងចាំទុកចំពោះសណ្តានដ៏ព្រៃផ្សៃរបស់ខ្មាំង»។ លោកបានអះអាងថានឹងបន្តនាំយកសម្ភារៈនិងស្បៀងទៅតំបន់ផ្សេងបន្តទៀត ហើយនៅពេលចប់សង្គ្រាមថវិកានៅមាននឹងជូនទៅគ្រួសារសពដែលបានពលីដើម្បីជាតិតាមរយៈរាជរដ្ឋាភិបាល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjysoJV5SchQ90Bo4UJSt-tjVOya3dWB3qKrzrtWkeKyNti2TDIAG0V-aFrPFoN2_8sIjNpXSJepjMSYsHojZHTChdb7OygpkswU-D_B9rz7QMtp-sFI-Hs-DXn-R7rdLNFXtQhNgYetxB62gRooqj01FwXpwalRRUd-JF23rDytsBrRa8qftqyG5KIy9UO/s1440/image_2025-07-29_09-50-19%20(2).png

រូបភាពមួយសន្លឹកដែលមានប្រជាជនថៃម្នាក់បានសរសេរថា «មិនទទួលយកការបញ្ជាទិញពីប្រជាជនខ្មែរ» ប៉ីប៉ី ឌី បានឆ្លើយតបទៅវិញថា លោកក៏មិនទិញរបស់ចោរដែរហើយមួយជីវិតនេះលែងឱ្យមានត្រាប្រទេសនេះក្នុងលិខិតឆ្លងដែនរបស់លោកទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09G8iTVrQE4kK_z7RsygZXyCJJH4ugAjSyO6oy1kxMv25Foo8q4s4y9AYVajApqj34ReYq9XTyIxG7t0vaiqlfcAqzR92_KKB7HCpEX-ljBA8nXIldMBsH55avSdCRoQwRBTDrncU0dyC1kK_vM6-f5KQ8aHV-zPj4awyf6nPK_-OqSZonNrTRpx83SGp/s758/image_2025-07-29_09-44-04%20(2).png

គួរបញ្ជាក់ផងដែរថា វេលាម៉ោងជិត១រសៀលកាលពីថ្ងៃទី២៨ កក្កដា ប៉ីប៉ី ឌី បានធ្វើបញ្ជាក់ថា ជិត៣ថ្ងៃលោកទទួលបានពីសប្បុរសជនចំនួន ៧៦៥,៤៤៣.២២ USD
និងចំណាយអស់២៥ម៉ឺនដុល្លារ៕

លោក Trump ជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេល១០ថ្ងៃ ឬ១២ថ្ងៃ

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់រយៈពេលខ្លីជាងមុនឱ្យរុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ក្នុងរយៈពេល១០ថ្ងៃ ឬ១២ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ពីព្រោះវាគ្មានមូលហេតុអ្វីដែលរុស្ស៊ីត្រូវរង់ចាំទៀតទេ ។ រុស្ស៊ី និងអ៊ុយក្រែន នៅតែពុំអាចបញ្ចប់សង្គ្រាម ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចាត់ទុកការអន្តរាគមន៍របស់អាមេរិកមានសារៈសំខាន់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVrSu18jliENiXE5YRiFxFXtxfV5po39ALSBhTXfA4r-PG1bTfc_HgUYxOc73Oh90iQ7tJUBbkrky2AEbJbWjlB8wQ5UIwPqHVGha6ZNl9X13XbtHCd6_iwSxdl5fpDsnjUrAeoKqPe_N_QpmwsuyNGPLSlj4n7FjHZDC3YO9mkWhKyuXZHEUUIuZgcoRv/s862/image_2025-07-29_13-16-39.png

កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ លោក Trump ថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានរយៈពេល៥០ថ្ងៃក្នុងការបញ្ចប់សង្គ្រាម បើពុំដូច្នោះទេ រុស្ស៊ីនឹងប្រឈមជាមួយវិធានការពន្ធធ្ងន់ធ្ងរ ។ នៅប្រទេសស្កុតឡេន លោក Trump បានបញ្ជាក់ពីការកំណត់ពេលវេលាជាថ្មី ប៉ុន្តែលោកថ្លែងពីការដាក់ទណ្ឌកម្ម និងកំណត់ពន្ធជាមួយរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoudNmIhgVQ57ivWIF4mGpNplQOUnEHxVKL2Zq0v5QWwsjSWychEQSYyHEhSamEso2fpVXu44I4ifO5cY2h3unrXRHIAeCDCVzNDnzPRjtkjEwsDiv8YynHBZnX2A7Dt7sC1jPhsgtp6OC6Bn3i3WMvgnt-CqpW5Z-AN96T_5DVVXuWfP7sp4xN6l0sIik/s1600/image_2025-07-29_13-16-40.png
លោក Trump នឹងដំឡើងពន្ធទំនិញខ្ពស់រហូតដល់១០០% សម្រាប់ប្រទេសណាធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។ ការដំឡើងពន្ធនឹងធ្វើឱ្យទំនិញឡើងថ្លៃរហូតដល់អាជីវកម្មនៅអាមេរិកងាកមកទិញទំនិញប្រទេសផ្សេងៗដែលមានតម្លៃថោកជាង ហើយធ្វើឱ្យរុស្ស៊ី និងដៃគូពាណិជ្ជកម្មបាត់បង់ចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcKrGLD6ml8Yc2g8QwWNcNnG62SknJnK4d3KCWuryRTxcLVujqMj4zzq1LdgbOiwdx3lJg3sFXU9iTd8wszLQfEjGZUmIt_exPIudFl_YNshW2Jjul8sFuJIG4pVn_FPPVJcwf5efVJ2FIBwQnM17ABcuZ3ufdYsNA8goDzTtFz3mvRPpAy2JKMaqq0__y/s976/image_2025-07-29_13-16-39%20(2).png

ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអរគុណលោក Trump ចំពោះការដាក់សម្ពាធលើរុស្ស៊ី ដោយលោកសរសេរក្នុងបណ្តាញសង្គម X ថា «ដល់ពេលល្មម» ។ លោកក៏បានសរសើរពីគោលជំហរច្បាស់លាស់ និងការតាំងចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការជួយជីវិតមនុស្ស និងបញ្ចប់សង្គ្រាមដ៏អាក្រក់នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiruGuefR8bMtiqjzrZwmAlUGcoMB9SNAN-cNZGcXACOb-AQv4fN7e6E8ERaolOCU7iuiWQvzdW3Wrwmnv-cLSvQoa2Fq9Y874d1AcM-Y2bbNKbGuEF2rZIcWJ50ZuZHFC7s9Xn0xPiJufC_Alx07jNNeTDE5i2FfcB_8WVrPtyHLt20Ct019d7QXAM7qfk/s886/image_2025-07-29_13-16-41.png
ក្រោយកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅប្រទេសស្កុតឡេន លោក Trump បានបង្ហាញការមិនពេញចិត្តម្តងទៀតចំពោះទង្វើរបស់លោក Putin នៅអ៊ុយក្រែន ។ លោកនិយាយពីភាពខុសគ្នារបស់ប្រធានាធិបតីរុស្ស៊ីពេលសន្ទនាផ្ទាល់ និងការបាញ់មីស៊ីលរបស់រុស្ស៊ីទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែនស្ទើររាល់យប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJMSY4Ucku35i9bBF047Td7XnkwgHVcjSmtFh07iDBHHvznmzgLkeLVis3DWvkNeexGpKZSb4tmPJ91ZQ6gaiGJH6fnLQ76uW52p6djSApb58VSjPUVqDqcCRlCIPqB4D4HHK44fcpeBBh6GQVlHWDAS4jsbKdyLA3LPpBq7pV_RqhOVVIGLSwgQYI59XU/s1480/image_2025-07-29_13-16-40%20(2).png

លោក Trump ពុំចាប់អារម្មណ៍ការចរចាទៀតទេ ដោយសាររុស្ស៊ីពុំឆ្លើយតបនឹងពេលវេលាបញ្ចប់សង្គ្រាម ។ កន្លងមក អាមេរិកបានកំណត់រយៈពេល៥០ថ្ងៃដើម្បីឱ្យរុស្ស៊ីបញ្ចប់សង្គ្រាម ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីថា រុស្ស៊ីត្រូវការពេលវេលាពិចារណា ។ បើតាមសមាជិកសភារុស្ស៊ី គឺលោក Trump កំណត់ពេលឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមគ្មានប្រសិទ្ធភាពទេ ខណៈរុស្ស៊ីមានអាវុធ និងគោលការណ៍របស់ខ្លួន ៕

លោក Trump ជាប្រធានាធិបតីសន្តិភាពក្រោយជំរុញកិច្ចព្រមព្រៀងឈប់បា.ញ់រវាងកម្ពុជា-ថៃ

0

សហរដ្ឋអាមេរិក ៖ មុនពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅទីក្រុង Turnberry ប្រទេសស្កុតឡេន ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងពីកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនៅម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានថា អាមេរិកបានបង្កើតសន្តិភាពជំរុញឱ្យមានកិច្ចព្រមព្រៀងឈប់បា.ញ់រវាងកម្ពុជា-ថៃ វាជាសន្តិភាព ពីព្រោះរឿងនេះអាចជាសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFLBVjaOzC-ZHBsO29TtZDrs7lYrA0amYI3sxboiogAxlZX3-zno-0-CzfUGA5qfmOsvcYIcknVUTedc_lnmxGSfQyZ0XJ0wrWqC2e5sthUoPowjt5Ub0FVL1tTYAmYBwrdMM81jK9ETlf_nBO6s3OUME3VipKACJY748OekRMzPrLhz3TU_CdbrXWIlLO/s1200/photo_2025-07-29_11-08-59.jpg
ប្រធានាធិបតីអាមេរិក លោក Trump ថ្លែងបន្តថា ៖ «សង្គ្រាមលើកនេះអាចអូសបន្លាយរយៈពេលជាច្រើនឆ្នាំ និងអាចមានមនុស្សស្លាប់បាត់បង់ជីវិតរាប់លាននាក់ ប៉ុន្តែយើងបានបញ្ឈប់សង្គ្រាម ហើយយើងរីករាយខ្លាំងណាស់ដែលប្រទេសទាំងពីរមានសន្តិភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYyTew0GUys5w00hg9xnjTRj4azjlkppk0J6IjC0bW0GWPNCdbIZZM2IzncbYF3c3Rof3-zH5r3goD1i0y3owuRH_nBHwEy0enm_qwBsPa_nqJETaqcQ7GCZD4_Y-9pj3Qiwkxyox7M-pwdywBNDFbwWGRYS7tQZZZ_9PeDXvQZkEePVR69gxxcpb9RRN/s1486/image_2025-07-29_10-45-53.png

លោក Trump បានជជែកតាមទូរស័ព្ទជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៦ ខែកក្កដា ថា អាមេរិកពុំអាចរចាពាណិជ្ជកម្មជាមួយកម្ពុជា-ថៃបានទេ ប្រសិនបើប្រទេសទាំងពីរនៅតែធ្វើសង្គ្រាមជាមួយគ្នាបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLHMOHHsGWP0KuN7OIue9OAuCYbzhcmfmYb0vEM5PYm5JvTzMotFgpWKuAqLO-SZKf2_2quvjOUUkgdISIH5kxBQ6q2FKtfXUkSZIscG9sSKWH5AXrz9mI6AWmDM9-dhRI6-rOlaZuEJXzE4BBbR9OoNDOKYKWjzYPiAMNMuc7zcTW06mK4k0L7LIZGZO/s830/image_2025-07-29_10-45-56.png

កាលពីថ្ងៃទី២៨ ខែកក្កដា លោក Trump បានហៅខ្លួនលោកជាប្រធានាធិបតីសន្តិភាព (President of Peace) ហើយលោកសរសេរក្នុងបណ្តាញសង្គមថា លោកជំរុញឱ្យកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ហើយរយៈពេល៦ខែនេះ លោកបានបញ្ឈប់សង្គ្រាមជាច្រើនលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03Vnd2rsj4jyDzXfLVZ_JyfJUai7-1UryjQ7JHKMG2_1CvTQTjj1aOMRHjk6eDA8SuJl3OXa65pH8-c_Yv1SN5YdXA5lQi4SPbhOSKs2fho20pvuBZnO6Gcsj_L2p4oYCQyNd67HV7R0LimAP05aAkg07DfZ1uT1h90avQL-fx4ZYIGkSk3lnj5Kgr8cV/s1360/image_2025-07-29_10-45-55.png

លោក Trump សរសេរក្នុងបណ្តាញសង្គម TruthSocial ថា ៖ «ខ្ញុំទើបតែបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ហើយខ្ញុំមានអារម្មណ៍រីករាយដែលមានការប្រកាសថា ក្រោមគំនិតផ្តួចផ្តើមរបស់ខ្ញុំធ្វើឱ្យប្រទេសទាំងពីរបសម្រេចកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងទទួលបានសន្តិភាព ។ ខ្ញុំសូមបង្ហាញក្តីរីករាយទៅកាន់ប្រទេសទាំងពីរផង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7cQKKUwRMu0JrPWj2Pm1KZ5fOGIJZQiczSEFIyQ7dT6Rbclpivwd3bk2gCNapLCgFtZcRnmBDtyqo7M7MawzGOt7QNUzA94TwdsRdCdihkX2nV4MRJiLEI_IVfjcMXRSPV11VAlEAknY_JTGiSD0JMdVZqfusNjHYWv7y7jo_lzvI7ACml0FG6Doia2F/s960/photo_2025-07-29_11-08-59%20(2).jpg

ការបញ្ឈប់សង្គ្រាមលើកនេះបានជួយជីវិតមនុស្សរាប់ពាន់នាក់ ហើយខ្ញុំបានបញ្ជាឱ្យក្រុមការងារចរចាពាណិជ្ជកម្មរបស់ខ្ញុំចាប់ផ្តើមការចរចាម្តងទៀត ។ រយៈពេលត្រឹមតែ៦ខែ ខ្ញុំបានបញ្ឈប់សង្គ្រាមជាច្រើនលើក ខ្ញុំមានមោទនភាពដែលបានធ្វើជានាយករដ្ឋមន្ត្រីសន្តិភាព ៕

អាមេរិក និងបារាំងរីករាយដែលកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌ

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានសរសើរ និងរីករាយចំពោះកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ហើយអាមេរិកក៏សូមអរគុណដល់ប្រទេសម៉ាឡេស៊ីផងដែរ ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងជំនួបចរចារបស់នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ។ អាមេរិកសង្ឃឹមថា ប្រទេសទាំងពីរនឹងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYyTew0GUys5w00hg9xnjTRj4azjlkppk0J6IjC0bW0GWPNCdbIZZM2IzncbYF3c3Rof3-zH5r3goD1i0y3owuRH_nBHwEy0enm_qwBsPa_nqJETaqcQ7GCZD4_Y-9pj3Qiwkxyox7M-pwdywBNDFbwWGRYS7tQZZZ_9PeDXvQZkEePVR69gxxcpb9RRN/s1486/image_2025-07-29_10-45-53.png

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio និយាយថា អាមេរិកសូមសរសើរចំពោះការប្រកាសឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ប្រធានាធិបតីអាមេរិក លោក Donald Trump និងខ្លួនលោកបានប្តេជ្ញាបញ្ចប់អំពើហិង្សាភ្លាមៗ ហើយសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ថៃ នឹងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03Vnd2rsj4jyDzXfLVZ_JyfJUai7-1UryjQ7JHKMG2_1CvTQTjj1aOMRHjk6eDA8SuJl3OXa65pH8-c_Yv1SN5YdXA5lQi4SPbhOSKs2fho20pvuBZnO6Gcsj_L2p4oYCQyNd67HV7R0LimAP05aAkg07DfZ1uT1h90avQL-fx4ZYIGkSk3lnj5Kgr8cV/s1360/image_2025-07-29_10-45-55.png
សហរដ្ឋអាមេរិកសូមអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងជំនួបចរចាបញ្ចប់ការឈប់បាញ់គ្នា ។ យើងសូមអំពាវនាវឱ្យគ្រប់ភាគីអនុវត្តតាមកិច្ចព្រមព្រៀងរបស់ខ្លួន ហើយអាមេរិកនៅតែប្តេជ្ញាចិត្តបញ្ចប់ជម្លោះនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBBuzVEeGU-VSWGlYBJGtcyG_yXoJZ9z9q8_zGb291NsrXtcyODZt_7yoHB7Sxs8YiIuKzAx2BsX8AiKM_hACIVSkjzn9g01qEFSHr4vzo6Y7VzEvTHYZdk_x7dLYf0-TT7BtnKOfA-ScjxmZ98Rrap3y7ZmRwiCWC9rlHfVRMid7F-41L4OebDoWUbvfo/s1280/image_2025-07-29_10-45-54.png

ដោយឡែក នៅថ្ងៃទី២៩ ខែកក្កដា សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុង Instagram ឈ្មោះ «@emmanuelmacron» ដែលមានអ្នកតាមដានប្រមាណ៥លាន២សែននាក់ ជាភាសាខ្មែរ និងភាសាថៃ ក្រោយពីប្រទេសទាំងពីរសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា «ពេលវេលាមកដល់ហើយដែលត្រូវផ្អាកអាវុធនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLHMOHHsGWP0KuN7OIue9OAuCYbzhcmfmYb0vEM5PYm5JvTzMotFgpWKuAqLO-SZKf2_2quvjOUUkgdISIH5kxBQ6q2FKtfXUkSZIscG9sSKWH5AXrz9mI6AWmDM9-dhRI6-rOlaZuEJXzE4BBbR9OoNDOKYKWjzYPiAMNMuc7zcTW06mK4k0L7LIZGZO/s830/image_2025-07-29_10-45-56.png

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុង Instagram ទៀតថា ៖ «នាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញភាពរឹងមាំដោយជួបជាមួយគ្នានៅថ្ងៃនេះ ដើម្បីឱ្យមានការពិភាក្សាសន្តិភាព ។ ខ្ញុំសូមលើកស្ទួយយ៉ាងពេញទំហឹងចំពោះការចរចាកំពុងបន្តនៅម៉ាឡេស៊ី ដែលមានគោលបំណងបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងចាំបាច់ដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី» ៕