ប្រទេសថៃ ៖ ថៃតែងតែបង្កបញ្ហា និងចោទប្រកាន់កម្ពុជាតាមទម្លាប់ដើម្បីឱ្យពិភពលោកមើលឃើញថៃរងគ្រោះ ទោះជាប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលចរចាដើម្បីទទួលបានសន្តិភាពក្តី ។ មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាតបានចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានថា ល្មើសអធិបតេយ្យខ្លួនសរុប១៧កន្លែង និងល្មើសកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ ហើយថៃតវ៉ាជាមួយកម្ពុជារហូតមក ប៉ុន្តែស្ងប់ស្ងាត់គ្មានដំណោះស្រាយ ។ នេះជាការព្យាយាមចោទកម្ពុជារបស់កងទ័ពជើងទឹកថៃដើម្បីកុំឱ្យរដ្ឋាភិបាលបើកព្រំដែនខេត្តត្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS_QkFHJjN9PXjhvWXTHoUxFn7m7lqn_CU44X_UIlQCuSsrP0XqUl2U4-WxRWXzFjnNY0TyCMMitxnDHaSXxa0KOtXY-shfr_Sr3RgYENnNDBSM5ZTjQdN8VIuPRAkyjDTZLeJEQyQA03fF8KOsOawjC410z3D_zKhnEjJNRuPamO7bXQsoPMvfKeFrxf/s640/photo_2025-09-16_10-54-42%20(4).jpg

មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាត លោក ភូរីសន វង្សផេនស៊ី បានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យនៅភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត ជាច្រើនឆ្នាំហើយ ប៉ុន្តែការល្មើសអធិបតេយ្យក្នុងភូមិនេះមិនច្រើនដូចនៅភូមិណងចាន់ ខេត្តស្រះកែវ ថៃបានតវ៉ារហូតមកដើម្បីឱ្យពលរដ្ឋកម្ពុជាចាកចេញ ប៉ុន្តែមិនទទួលការឆ្លើយតប ។ ក្រោយពីសារព័ត៌មានថៃផ្សព្វផ្សាយពីរឿងនេះ កងទ័ពថៃបានបណ្តេញពលរដ្ឋខ្មែរចេញអស់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrFjg8BTBY2816AwzmYhCTH2TppRWHkLvSEnlM5PosMbzY-L1FjsisTNj2h1eCs0sh38gmD9ADZvODDFufniaiW4qNIKfF2sObIbFcZcQD3coXmC3ruJYMDCYju-Jp4NEsUMZFRealAKC4v2iAiVs9eOLQiZTURorcW4ptuSs9QQATdcFZM3v22NWNXDE/s1280/photo_2025-09-16_10-54-42%20(2).jpg

កងទ័ពថៃប្តេជ្ញាការពារអធិបតេយ្យមិនឱ្យមានការល្មើសដាច់ខាត ហើយកងទ័ពថៃត្រៀមចាត់វិធានការដោយប្រើប្រាស់កម្លាំងផងដែរ ប៉ុន្តែលោក ភូរីសន បារម្ភពីពលរដ្ឋខេត្តត្រាតរងផលប៉ះពាល់ បើកើតហេតុការណ៍ប៉ះទង្គិច ។ ខេត្តត្រាតមានស្រុកចំនួន២ មានព្រំដែនជាប់កម្ពុជា រួមមាន ៖ ១-ស្រុកមឿងត្រាត ជាប់ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង២-ស្រុកឃ្លងយ៉ៃ ជាប់ខេត្តកោះកុង ក្រៅពីនេះ លោកក៏បានចោទកម្ពុជាល្មើសកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងល្មើសអធិបតេយ្យសរុប១៧កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGDOwVee3Nt_h8krHiXN7hM3gDQZagNF29EEm6hH2Wzt5k9-yusDec-D4S5Dr0QEK_XvlHjrA031UafDeAdRxStWaahvpRNLhqzC04Za3pRmUGf4RWtnC1pZqNjCoCAO01mDPptWu2w7_bdEjSfpn63alNqhKgdpDeMOwCnLBa-bfjhSnhNNb8QgMvwIPR/s1280/photo_2025-09-16_10-54-42.jpg

លោក ភូរីសន បន្តថា ៣ឆ្នាំ ទៅ៤ឆ្នាំមកនេះ គណៈកម្មការពាក់ព័ន្ធទាំងរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិ ដូចជា ៖ គណៈកម្មការបរទេស និងគណៈកម្មការកងទ័ព បានមកពិនិត្យមើលស្ថានការណ៍ព្រំដែននៅខេត្តត្រាតជាបន្តបន្ទាប់ ។ រយៈពេលនេះដែរ កងកម្លាំងពិសេសខេត្តត្រាត និងកងទ័ពជើងទឹក ក៏បានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ ។ កន្លងមក អាជីវកម្មខេត្តត្រាតស្នើផ្តល់ថវិកាចំនួន៣លានបាត (ឬជាង៩ម៉ឺនដុល្លារ) សម្រាប់រុះរើសំណង់ដែលថៃចោទល្មើសអធិបតេយ្យ ប៉ុន្តែកម្ពុជាបដិសេធ ទើបថៃសម្រេចពុំបើកព្រំដែនខេត្តត្រាត ទោះជាផ្នែកឯកជនទាមទារឱ្យបើកព្រំដែនដឹកទំនិញក្តី ក្រោយធ្វើផ្លូវ៤ខ្សែតភ្ជាប់ជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLE9MLfTF8hiJVveB4JgS2b8WG4YhjBGjIduCIssWoBcCfetMgBObiBG61ZdbH_ba43TbwjthmGzoc1MM7cEl6ynajU4b40vfkHgK6njn2DDaCUTIfbVEVKueMubN_i62-IkOh1OvNUCCwN7Ygy4gHwIxtfVjt0jsiBIcQV67hfzfV6r34Do_3OyxJnMrl/s1280/photo_2025-09-16_10-56-08.jpg

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានសុំកម្ពុជាបើកព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីដឹកទំនិញដោយសារជប៉ុនសំណូមពរ ពីព្រោះខេត្តទាំងពីរនេះគ្មានការតានតឹង ឬល្មើសអធិបតេយ្យទេ ប៉ុន្តែត្រូវបានពលរដ្ឋថៃជ្រុលនិយម និងបុគ្គលមួយចំនួនប្រឆាំងការបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYq7T_sRTMSUUwxmDZhuiwNL9T0IqcOIcp1BkQMh1MTk318fUWUkq0U9-mNxraGnbmytg8LJly70LpWDhW1Je-cz8_Vokw1DgcLIGGg9fLttVL5HzKWTFOwGvHCKCV3dv6AFvRL53_Y27W5hinaSA_5BCpVKLCTIkB4i0e3TlVaD_dloFV_rEWFxAxghZ/s1000/photo_2025-09-16_10-56-09.jpg

ក្រោយពីរដ្ឋាភិបាលថៃមើលឃើញខេត្តចាន់បុរី និងខេត្តត្រាត គ្មានភាពតានតឹងជាមួយកម្ពុជា និងមានបំណងបើកព្រំដែនឡើងវិញ ទើបកងទ័ពជើងទឹកថៃព្យាយាមប្រឌិតរឿងកម្ពុជាល្មើសអធិបតេយ្យនៅខេត្តត្រាតដើម្បីកុំឱ្យបើកព្រំដែន ។ វាគ្រាន់តែជាការចោទប្រកាន់របស់កងទ័ពជើងទឹកថៃប៉ុណ្ណោះ ដោយពួកគេប្រឹងញុះញង់ឱ្យខេត្តត្រាតមានភាពតានតឹងដូចខេត្តផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVlX3inthiPB72X5qBzjmEwVipIFUP0Xz13yU59ueCGAlHKxtTHIhElq3icj2Jp2nXXxIt7Gzx34n4_FR9ug6Vq97PQtnPpl6RmxCNDmwAhqJbPE6MFOwGpgFUf6tvN1WrxdneTKFuNK860hBfr1n-C_d7W_s91tdj0OMAtnYV6LMGpOZf4NruuvUXRp23/s1300/image_2025-09-17_14-58-44.png
ជាការឆ្លើយតបនឹងការចោទប្រកាន់របស់ថៃ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថា បញ្ហាការឈរជើង និងការតាំងទីលំនៅរបស់ពលរដ្ឋកម្ពុជានៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត) កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqiHP3jLsJcIl0EijBW_0aunE_gqBz1gm_js6FxHxWM05DDbTo7w6IC-dYmlAWANA9W75pxN5qVtMT2sP9EFuHxwFLDPZwXIS_CYCtaT1Hk2hcGLculEaAk66qYrmE8fj1GUM2B0BzvUUOKRgNrsb11h3IRo8UNXdWKwjxmkRhNV0uqmsoUwL_NPdX8zum/s960/photo_2025-09-17_11-03-42.jpg

ដោយឡែក បញ្ហានៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន(JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងខណ្ឌព្រំសីមាព្រំដែនគោក (MOU 2000) ៕