រឿងភាគទូរទស្សន៍កូរ៉េ «Bon Appétit, Your Majesty» ពីតារាចម្រៀងនិងសម្តែង YoonA និង Lee Chaemin ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាពិសេសគឺឈុតឆាកធ្វើម្ហូបតែម្តង។ មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេងាកមកកាន់តារាចម្រៀងរ៉េប king Chi ទេព ពិសិដ្ឋ និង សង្ហា វិញក៏បង្ហាញថាជាហ្វេនរបស់រឿងនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWIfFix-k7JNxAFIfZy-7Bgca31B3givaTA34rERl8p3w_YFMK3FTqKwRBrXEDoyBNZUDY84RNh1O8HbQhSdsEsixeVw2_dzzNOpLawp2SqD08ekcNBVHrCum2QOXnrFnTA0ejWgt1jWzKtT_bzoEgehBCkf3S_cKv8Z21x4CnM2R0ir3EnJqn6_DWyGdl/s2048/image_2025-09-16_14-35-39.png
នៅលើគណនីផ្ទាល់ខ្លួនរបស់ king Chi លោកបានបង្ហោះរូបភាពមួយសន្លឹកពីការទន្ទឹងរង់ចាំភាគថ្មី «Bon Appétit, Your Majesty» ព្រោះតែរឿងនេះចាក់ផ្សាយតែពីរភាគក្នុងមួយសប្តាហ៍ប៉ុណ្ណោះនៅថ្ងៃចុងសប្តាហ៍ ខណៈភាគទី៨បានបន្សល់ទុកឱ្យអ្នកគាំទ្ររង់ចាំលទ្ធផលការប្រកួតធ្វើម្ហូបរបស់តួស្រីក្នុងនាមជាមេចុងភៅចូសុន និងចុងភៅខាងរាជវង្ស Ming។ តារារ៉េបរូបនេះបានបង្ហាញអារម្មណ៍ថា «ហេតុអ្វីខ្ញុំ ធ្លាក់ខ្លួនបែបនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8top9bk2OX86y5AuQ0yRT3PzbB_gW26HNat7BdDAlcd-41QCphhcyaxf19uaAk1p09SSaNTNzL9PYcnu1XxLtbF7QEuSbdqqlrXDK0kFhHh0pkNVeOBzyOpzjO2LEy4HeGX8IjrU2qVpWjQAWaGA8m-oU_Ckpk5Swcnx0JyQe_ZAfxUOduRViRVw-p4yQ/s2048/image_2025-09-16_14-35-40.png
ងាកមកកាន់តារាចម្រៀង ទេព ពិសិដ្ឋ បានចែករំលែកការបង្ហោះរបស់ KingChi ជាមួយនឹងសម្តីថា «យូរអើយយូរ» ខណៈ KingChi ចូលទៅខម្មិនថា «តឹងធូងណាស់»។ មិនខុសពីតារារ៉េប KingChi និង ទេព ពិសិដ្ឋ ប៉ុណ្ណោះទេ ងាកមកកាន់តារាចម្រៀងនិងជា Producer សង្ហា វិញក៏បានចែករំលែកបង្ហាញថាលោកក៏ជាហ្វេនសាច់រឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrO2inV_xYqlCVm-6UOzrXgqLjgbQjzsXgp2JA6Rj94T1kLFPNdqaZBx6LTW3ngxsQxHXom0Yl3-NrnPdC9ptp9PdNiCtOxf_8AZ66lb2AFgMjt6rSutHCNH5kjY8BVdJvv096AzqkyFQq1YmMGAu2WuTelbjQ6u1AZ-498RV7Op5p176YLNzyrshiC3Ki/s1201/image_2025-09-16_14-35-43.png

គួរឱ្យដឹងសាច់រឿងឆ្លងពេលវេលា «Bon Appétit, Your Majesty» បានទាក់ទាញទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាមួយនឹងការវាយតម្លៃខ្ពស់។ ចំណុចគោលនៃរឿងនេះគឺជាការធ្វើម្ហូបពីតួឯកស្រី Ji Young ដែលសម្តែងដោយ YoonA ដែលមានភាពរស់រវើកមើលទៅមិនឆ្គង។ តាមការបញ្ជាក់របស់តារាសម្តែង YoonA នៅក្នុងកម្មវិធីមួយ រូបនាងបានបង្ហាញថានាងបានព្យាយាមធ្វើប្រហែល ៩៥% នៃឈុតឆាកធ្វើម្ហូបនៅក្នុងភាពយន្តដោយខ្លួនឯងដោយនាងស៊ាំនឹងការចម្អិនអាហារបន្តិចម្តងៗ ដូច្នេះនាងអាចធ្វើដូចចុងភៅពិតៗ។ នេះដោយសារតែ YoonA បានចំណាយពេល ៣ ខែដើម្បីរៀនធ្វើម្ហូបមុនពេលនាងថតរឿងនេះ។ នៅក្នុងភាគទី៨ បន្ទាប់ពីរឿងនេះបានចាក់ផ្សាយ ក៏មានមតិជាច្រើនបានសរសើរដល់ការប្រកួតរបស់ចុងភៅក្នុងភាពយន្តនេះថា ថតបានប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងរំភើបមិនអន់ជាងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបល្បីៗក្នុងជីវិតពិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5DeiwReIu0-aX7C1giL7WSpH2bIdYLbxNGlyYT-NkRVBUMI-Q5QVIDvvm4WspkW8mYOdpu5CruO7P7gu3MsyARnIegrEZDe8LMaOhG9sQzZ60Xsinp5fWZEJJv-uzX0MlgD6MtGFPFGzZor38BwaB8bdYsQhlzzE4GKK1XzKs_BGwkD8juLeRD1S7nxxA/s2025/image_2025-09-16_14-36-03.png

គួរឱ្យដឹងថារឿងភាគទូរទស្សន៍ «Bon Appétit, Your Majesty» បានទទួលការវាយតម្លៃទូទាំងប្រទេសជាមធ្យម ១៥.៤០៥% នៅពេលដែលភាគទី ៨ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ tvN នៅយប់ថ្ងៃទី ១៤ខែកញ្ញា ជាមួយនឹងអត្រាពេលវេលាជាក់ស្តែង ៣២.២៨% ។ សមិទ្ធិផលនេះបានជួយឱ្យខ្សែភាពយន្តនេះបំបែកកំណត់ត្រាក្លាយជារឿងកូរ៉េដែលមានអត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២៥រហូតមកដល់ពេលនេះ។ រឿងភាគល្បីនេះបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃរឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ tvN ៕