ទីក្រុងឌីលី៖ គម្រោងរបស់រដ្ឋាភិបាលប្រទេសទីម័រខាងកើតក្នុងការទិញរថយន្តថ្មីសម្រាប់សមាជិកសភាចំនួន ៦៥នាក់ បានបង្កើតជាកំហឹ.ងយ៉ាងក្ដៅគគុកពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយជំរុញឲ្យមនុស្សប្រមាណជាង១ពាន់នាក់ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីឌីលី បង្ករបួសស្នាមលើជនសុីវិលជាច្រើននាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអន្តរជាតិ NHK។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNAADP13kJvDDacJlpX1zcNvLhPiA5jfTsrkOd9EMJLYjBqUdmVCUJZDO00D_77Cu7H4cQJ2XuQULWUGJIBIVWa9tIEBgobcOUMdN3vgBrJyJpTltcha_F_lvnqxJJDkMq5hYqbwmxsgnfBgWCzWf89WwQ7wA2Z5_CYWxBacjdAyNod_e5xH4q_661a_2i/s862/photo_2025-09-17_10-15-17%20(2).jpg
ប្រភពខាងលើនេះបានឲ្យដឹងថា មនុស្សរាប់សិបនាក់ ដែលភាគច្រើនជានិស្សិតសាកលវិទ្យាល័យ បានប្រមូលផ្តុំគ្នាសម្រាប់ការតវ៉ាថ្ងៃទីពីរ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅជិតសភាជាតិក្នុងរដ្ឋធានី Dili ។ ពួកគេបានធ្វើការបរិហារអ្នកតំណាងរាស្រ្តថាមានទទួលបានផលប្រយោជន៍ច្រើន និងមានសិទ្ធិពិសេស ហើយហៅពួកគេថាជាចោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCFuU36-ELiLFnn-13JeOxczLKbNQO6-ElszpbEYpoFA2dMnlrMAl8sA_vQLOXO6L9Rvh62PFafDnbIDkA3KdhD1P27o5u4CDFT5JDQ3ENASi5V5oLmL8iUErKNvfFCG3lJWhYpGnPGBCBQqF35tK6YuJTHiiT0ywHezsg7cgm2PB17uiiRQrG7_udIXG/s800/photo_2025-09-17_10-15-18%20(2).jpg

បាតុករម្នាក់ក្នុងចំណោមអ្នកចូលរួម្នុងចលនាខាងលើបាននិយាយថា ក្នុងនាមនិស្សិតសាកលវិទ្យាល័យ កម្មករ និងប្រជាជនទីម័រខាងកើត អ្វីដែលពួកគេចង់ឱ្យរដ្ឋាភិបាលធ្វើបំផុតនៅពេលនេះ គឺបង្កើតគោលនយោបាយយុត្តិធម៌សម្រាប់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYd61q-srJPoboyazk8tUWpzwoKNs0da06QE_u40BKV1PCmdesJl0XcI6IubRmBhNSGNs55ggN4atamIhaKc3uv9ROQQY-sg7N5XUwz9ZCAiDWpTjuQoQh9oAvr4iQd0goohiS3icXxZLYfRZh7thPXvXhyPvkmN7919IhDYg3Nig47NsVNlEjI7KvVb2/s1140/photo_2025-09-17_10-15-17.jpg

ការតវ៉ានេះបានចាប់ផ្តើមឡើងដំបូងដោយសន្តិវិធីកាលពីថ្ងៃចន្ទ ទី១៥ ប៉ុន្តែអ្នកចូលរួមមួយចំនួនបានប្រែក្លាយកំហឹងទៅជាហិង្សា និងគប់ដុំថ្មមកលើអគារសភា។ ស្របពេលជាមួយគ្នានោះ ក្រុមប៉ូលិសក៏បានឆ្លើយតបវិញ ជាមួយនឹងការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដោយមានរបាយការណ៍ថាមានជនសុីវិលជាច្រើននាក់បានរងរបួសនៅហេតុការណ៍នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEvkPpRd6UkUQfFWlPMmHKsBCPq9xmdN20l-H3huGt-1tWSuduJeqvmMoIOYsGhjqn_AEEK3FBPFz4tsStjhOJurrp-9SxB51U9Ze6J5vpIrVYoTvENdqazcNReFc42IRsHT2FOIOITMCp3vXtiaWjTk1TTRXAMcM_YgugUfECCQ5SIBW6yAEMtgOwNjSh/s1280/photo_2025-09-17_10-15-18.jpg

គួរជម្រាបថា ទីម័រខាងកើត គឺជាប្រទេសមួយដែលពីមុនត្រូវបានគេស្គាល់ថាជាប្រទេសដែលក្រីក្របំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសនេះទើបតែទទួលឯករាជ្យពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០២ បន្ទាប់ឥណ្ឌូនេស៊ីកាន់កាប់អស់រយៈពេល ២៤ឆ្នាំ ប្រទេសនេះបច្ចុប្បន្នមានផ្ទៃដី ១៥,០០៧ គីឡូម៉ែត្រការ៉េ និងប្រជាជនចំនួន ១.៤លាននាក់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmAndYmHWi8nilxjHEK2fg0sEW4S6KrM0qUbW4lQqu4gxsmf-2yZJ_rpR4ozUqoWIs1EAhJSMwFvE6dywmwNmeiD5DtL3v3bJVMn1uwJDiMTXq6d0MFdwc2M84AgfcfuGeRYvmHiXaRpiHnNUUxx25-tcVudC-OVhc7eLRoOnVq55s7eSubPFyAn07Lg5E/s1024/image_2025-09-17_14-53-01%20(2).png

បន្ទាប់ពីការតវ៉ារបស់ប្រជាជន គណបក្សនយោបាយមួយចំនួនបាននិយាយថា ពួកគេនឹងស្នើឱ្យសភាលុបចោលការគ្រោងទិញរថយន្តនោះចោលវិញ។ ប៉ុន្តែបើគិតត្រឹមថ្ងៃទី ១៦ ខែកញ្ញាម្សិលមិញនេះ រដ្ឋាភិបាលទីម័រខាងកើត នៅមិនទាន់ចេញការឆ្លើយតបជាផ្លូវការណាមួយចំពោះការតវ៉ានេះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY3zrYIigpmXUUy6DlexsIx8Z3VHeRM3Ny2Hv3U9J0KnYbDX9zQluE6EJZDKu9wVmCHFLxTYHG85W2l_NMeYBr2UpYd48ToKZ99TQg63tp9L4bIZ8dqPLf9d1ubmQpdS-aFgDZ7lujEA5UarTRbAtMipzA1dP84-fC333uBqkYaUu8LBvmMydkksNJSV9F/s1280/image_2025-09-17_14-53-01.png