Home Blog Page 371

ឈប់ឆ្ងល់ទៅហេតុអ្វីបានជាថៃវង្វេងប្រវត្តិសាស្រ្តចង់បានទឹកដីខ្មែរតជំនាន់

0

បវរកញ្ញា ភឹម ស្រីនោ ដែលកើតនិងធ្លាប់រៀននៅប្រទេសថៃបានបញ្ជាក់យ៉ាងច្បាស់ៗថា សៀ.មគឺបានបង្រៀនប្រវត្តិសាស្រ្តដល់ប្រជាជនខ្លួនគ្រប់ជំនាន់ថាប្រទេសខ្មែរជាអ្នកដណ្តើមទឹកដីសៀមជាពិសេសប្រទេសនេះចិញ្ចឹមចិត្តលើទឹកដីព្រះវិហារដោយថាជារបស់សៀម។ ការបំភ្លៃប្រវត្តិសាស្រ្តនេះហើយទើបបានជាសៀមតែងតែចង់បានទឹកដីខ្មែរគ្រប់ជំនាន់ ចូលមកឈ្លានពានទឹកដីខ្មែរដោយមិនមានក្តីអៀនខ្មាសយករបស់គេមកធ្វើជារបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtitd7vdeVJ45evuUX6i-bq3YhUseK5EWbW-YZ9bX4lBJzxKRyCXxwBrr61pKsbZxT4nuPtHjiq2K6MmKbSRMV5nVGPyg3Ft2MHpTH6UaC7dG9bh0Aai5HDR9xzSC4sYQWEutZ2xTcWVOBNagkZ1LNd2fi3j1LKArZ7-6RgrfvwaN0ik64Yf2eMSftksfv/s1567/image_2025-07-28_11-58-32.png
កាលពីយប់ថ្ងៃទី២៧ កក្កដា ភឹម ស្រីនោ បានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីនាង Live នៅលើបណ្តាញសង្គមហ្វេកប៊ុកជេរយ៉ាងចាស់ដៃទៅកាន់បវរកញ្ញាភ្នែកស្រឡេង នាងម៉ាលីន និងតាណាវ៉ាត់។ នៅក្នុងការ Live នេះ ភឹម ស្រីនោ ក៏បាននិយាយពីចរិតរបស់សៀមគឺបានបំភ្លៃប្រវត្តិសាស្រ្តបង្រៀមកូនចៅជំនាន់ក្រោយថាខ្មែរជាអ្នកដណ្តើមទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4ON-4Cir369pRKQ4g1yGww93RRHjxtsV7hkIPwQiEwkyP-FacUvR5_oJ8S5v7jC_54kTrJEhXgkT6vUbPWrQQYZYIawrAPJrHjMjKGpX_Lf7vsHxPcD6657U-gdG2-mMBOW_mAfdfG-7i5qDPp4OzbsmSRjyG74HIxxktCXg2ueKYpiZnP2WDKDzvDzm/s2048/image_2025-07-28_11-58-25%20(2).png
កើតនិងធ្លាប់រៀននៅប្រទេសថៃ ភឹម ស្រីនោ បាននិយាយថាសៀមគឺបានបង្រៀនកូនចៅជំនាន់ក្រោយពីប្រវត្តិសាស្រ្តថា ខ្មែរដណ្តើមទឹកដីសៀមពីឆ្នាំណាដល់ឆ្នាំណា សូម្បីតែទឹកដីព្រះវិហារក៏សៀមបានបង្រៀនកូនចៅថាជារបស់វាដែរ។ ភឹម ស្រីនោ បានសារភាពត្រង់ៗថាកាលពីមុននាងមិនដឹងអ្វីនោះទេព្រោះនាងរៀននៅទីនោះ(ប្រទេសថៃ) គឺទទួលបានបែបនេះ។ ភឹម ស្រីនោ ថានាងជាកូនខ្មែរមួយដែលល្ងង់ពីព្រោះកាលពីមុននាងមិនដឹងអ្វីពីខ្មែរ ប៉ុន្តែនាងគ្រាន់តែមានអារម្មណ៍គិតថាសម័យនេះហើយហេតុអ្វីបានជាឈ្លោះគ្នា ដណ្តើមទឹកដីគ្នា យករបស់គ្នា។ ស្រីនោ បានបញ្ជាក់ទៀតថា សៀមបានបង្រៀនឱ្យកូនចៅជំនាន់ក្រោយស្អប់ខ្មែរ ហើយនាងមានភាពងឿងឆ្ងល់យ៉ាងខ្លាំងកាលពីឆ្នាំ២០១១-២០១២ហេតុអ្វីបានជាខ្មែរធ្វើបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIvmpQX3kaPN3-lPoG_5FSoywamSDFxXi9QzsdZrGt1p7UodF0owLjw0foq0MF3LfBht3maFgQg1_K_EQcgMao7MLwXIZWuTnvpDkXCujOFkDKkibQOQVJobFHox942OixIr5dpsMX_uqlSQfd9vLedZx4iB-mnWqGyO5VI4X1fZ1hoPfr9GFeBg9qOcy/s2048/image_2025-07-28_11-58-25.png

ទោះជាយ៉ាងណា ភឹម ស្រីនោ ថាបន្ទាប់ពីមករស់នៅក្នុងប្រទេសខ្មែរក្នុងឆ្នាំ២០១២-២០១៣ រហូតមកដល់ពេលនេះទើបនាងយល់គ្រប់យ៉ាង។ បវរកញ្ញាខ្មែររូបនេះថា ការបំភ្លៃប្រវត្តិសាស្រ្តថៃបែបនេះហើយបានជាជនជាតិថៃខ្លះភ្លើ មិនដឹងអ្វីជារបស់ខ្លួនឯង មិនដឹងអ្វីជារបស់គេ ដូច្នេះនាងមិនសូវខឹងនោះទេព្រោះនាងយល់ពីព្រោះប្រទេសជាតិរបស់សៀមគឺបង្រៀនបែបនេះតែម្តងរបស់គេក៏ថាជារបស់ខ្លួនឯងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhuXfNAfBFWOcZse5i2rF1ALAIx-y1EoOoCUs6Mrd_Ef3WGq0VGP5sfSUK8wrZxxoB4ilnv4hA8-V8fVXXqdL_bqKgbz7ZBgA95mROEOPcq2zWpX9G0rOYntg2i6DtZL4jXk0gtXQjPSb2zLONNAosc1PEfxiOKIlBiUpSAjKDGUAFpan2R4M0zUs6pP6u/s2048/image_2025-07-28_11-58-27%20(2).png
ក្នុងនោះ ភឹម ស្រីនោ ក៏បាននិយាយអំពីស្បៃដែលប្រទេសទាំងពីរតែងមានវិវាទគ្នាលើបញ្ហាវប្បធម៌ នេះ។ ស្រីនោ ថាខ្មែរចេះបែងចែកថាមួយណាជាស្បៃខ្មែរមួយណាជាស្បៃរបស់គេប៉ុន្តែថៃមិនមែនអ៊ីចឹងទេឱ្យតែជាស្បៃគឺជារបស់សៀមទាំងអស់៕

ទទួលកម្មពៀរភ្លាមៗ! ជ.នជាតិថៃបា.ញ់គ្នាឯងស្លា.ប់ជាច្រើននាក់ក្នុងផ្សារនៅទីក្រុងបាងកក

0

ប្រទេសថៃ ៖ សារព័ត៌មាន Khaosod រាយការណ៍ថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បុរសជ.នជាតិថៃម្នាក់បានបា.ញ់រះក្នុងផ្សារនៅតំបន់ចាក់តុចាក់ ទីក្រុងបាងកក បណ្តាលឱ្យសន្តិសុខស្លា.ប់ជាច្រើននាក់ រួមទាំងអាជីវករផងដែរ បន្ទាប់មក ខ្មាន់កាំភ្លើង.ក៏បានបា.ញ់សម្លាប់ខ្លួនឯងតាមក្រោយដើម្បីគេចពីការចាប់ខ្លួន ។ ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកកាន់កន្លែងបា.ញ់រះដើម្បីប្រមូលភស្តុតាង និងស្រាវជ្រាវមូលហេតុពិតប្រាកដ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUvVm8dk3jOMzgY7CoVuLE-_VO-pLdwxPFxzls5ES_X29IpEUislrDKR566pmbM3LRLNd-9ShEptP7lrgu8x5nWZkWro4L94Q2CJ8d8Y205AtFdt60FaSDhFwqwBlpUumnRqAXgnMfjx_g6NIBEQ4yVwBbDpFUOUc8Ueg1H9-LYfrr8NaV9KOV6tnhzNmp/s800/image_2025-07-28_16-15-12.png

ខ្មាន់កាំភ្លើងបានពាក់អាវពណ៌ខ្មៅ ស្លៀកខោខ្លី និងស្ពាយកាបូបដើរចូលទៅកន្លែងកើតហេតុ និងបាញ់រះតែម្តង ក្រោយពីបង្កសកម្មភាពរួច ខ្មាន់កាំភ្លើងក៏បានបញ្ចប់ជីវិតរបស់ខ្លួនក្នុងផ្សារ ។ ហេតុការណ៍នេះបណ្តាលឱ្យសន្តិសុខស្លាប់ ចំនួន៤នាក់, អាជីវករស្លាប់ម្នាក់ សរុបចំនួន៦នាក់ (បូករួមទាំងខ្មាន់កាំភ្លើង) ព្រមទាំងមានស្ត្រី២នាក់រងរបួស ហើយសមត្ថកិច្ចបានបញ្ជូនស្ត្រីទាំង២ទៅព្យាបាលនៅមន្ទីរពេទ្យ ។

តាមការត្រួតពិនិត្យបឋមឃើញថា ខ្មាន់កាំភ្លើងបានដាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃជាប់ខ្លួន ឈ្មោះ ណយ អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅខេត្តនគរាជសីម៉ា ។ ខ្មាន់កាំភ្លើងធ្លាប់ធ្វើការជាសន្តិសុខក្នុងក្រុមហ៊ុនជាមួយសន្តិសុខ៤នាក់ដែលស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVPuJ_fCf7YCIepKSqAp9BbzEeyZg8UZk5dWH8djCuG4_cpEZjiDgxvj1iOxi0ulK7-XJEcVoVZBJCLuxrf_-bGrGxVCM9z9maX1RQCwBUWfyHv_K8xMumbUHTyRSEx0bp96BPU-KZmkji86YxLE1WpDftdNhjgtIGmq3DthY2KDFGbTbvxtqungbw_mxR/s800/photo_2025-07-28_15-37-57%20(2).jpg

សមត្ថកិច្ចពុំទាន់ប្រាប់ពីមូលហេតុពិតប្រាកដនៃការបាញ់រះទេ ប៉ុន្តែហេតុការណ៍នេះបានបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់អាជីវករ និងពលរដ្ឋថៃ ហើយមានការសន្និដ្ឋានថា ខ្មាន់កាំភ្លើងជាសន្តិសុខអាចមានទំនាស់ជាមួយសន្តិសុខទាំង៤នាក់ដែលធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ទើបឈានទៅបង្កហេតុបែបនេះ ។

បច្ចុប្បន្ន ប្រទេសថៃសម្បូរក្រុមស្ទាវ និងក្រុមជ្រុលនិយមដើរបង្ករឿងកាប់ចាក់ធ្វើបាបពលករខ្មែរស្លូតត្រង់ រហូតដល់មានការអំពាវនាវពីរដ្ឋាភិបាលថៃឱ្យក្រុមជ្រុលនិយមបញ្ឈប់សកម្មភាពជាបន្ទាន់ ។ ប៉ុន្តែហេតុការណ៍នេះ គឺជនជាតិថៃបាញ់សម្លាប់ជនជាតិថៃគ្នាឯងដោយគ្មានខ្លាចញញើតច្បាប់ និងសមត្ថកិច្ច ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUJVdkB0kVfumuXRkVCw7K5i9I6Fk_Q8q07CMKZQKAiZBWPZZ8Ia2viG4zP1dLyXa4tTG7pRVyanyEpZtzdrJiUcobbQnA9nllZ_ndMzCcLuMyHl_z2-0lum-x0rFScbSPWcMMhgFZ3tCVLUS3JXdaYZwIzBBoJnjdO80-PJc3SE3Zg4jEad4xxeeo9qqt/s800/photo_2025-07-28_15-37-57.jpg

ខ្លាំងជាងកងទ័ពទៀត! សមត្ថកិច្ចថៃគំរា.មកម្ទេ.ចរាជធានីភ្នំពេញ បើពលរដ្ឋថៃរងគ្រោះដោយសារសព្វាវុធ PHL-03

0

ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃបានផ្សព្វផ្សាយពីសព្វាវុធ PHL-03 របស់កម្ពុជា ដែលអាចបា.ញ់បានចម្ងាយជាង១០០គីឡូម៉ែត្រ ហើយបើកម្ពុជាប្រើប្រាស់អាវុធនេះដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃមែននោះ គឺវានឹងប៉ះពាល់ដល់ខេត្តជាច្រើនរបស់ថៃ ។ ក្រោយការផ្សព្វផ្សាយបែបនេះធ្វើឱ្យអាជ្ញាធរខេត្តមួយចំនួនរបស់ថៃនៅជាប់ព្រំដែនកម្ពុជាបារម្ភ និងជម្លៀសពលរដ្ឋខ្លួនទៅកន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivnkLQ5_bt7DN8uNesBLNU2WbbjH4vxj9U_AT244SYZLQL7CGMDf95gLw7hNe6eTnQgG6fGX106jNuea0J-azi_RTGAaz3NQVBz8bwDzN174W6D-ZjEP7GVBtCIA5m97ZlOwvkiw6lwVG7PWoU_AFvddiPhuC7tB9X1F5OZLIgH0HJz6sDEJP1Z_AqVe62/s1280/photo_2025-07-28_14-35-06.jpg
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោក រុណាក់កន រតនៈផន សមត្ថកិច្ចថៃបានជូនដំណឹងឱ្យពលរដ្ឋថៃរកកន្លែងជម្លៀសខ្លួន និងប្រុងប្រយ័ត្នសុវត្ថិភាព ពីព្រោះកម្ពុជាអាចប្រើប្រាស់សព្វាវុធ PHL-03 បាញ់បានចម្ងាយរហូតដល់១៣០គីឡូម៉ែត្រ ។ បើកម្ពុជាប្រើប្រាស់សព្វាវុធនេះមែន វានឹងមានគ្រោះថ្នាក់ដល់ខេត្តជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តឧប៊ុនរ៉ាជថានី សុរិន្ទ ស៊ីសាកេត បុរីរាំ និងតំបន់ខ្លះក្នុងស្រុកមហាឆាណៈឆ័យ និងស្រុកខរវាំង ខេត្តយៈសូថន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUFGwmnuRWcZdqTMYagb44OHPbNExt0DV7Akg_ICKohgKwOL2YdlzTtOJe1JzFmgGF66dRro0e_kV72YVZY3wUZrVJhXWUv-Jh-HN8Y3d9kOA84ioL0ukqH06IBQ1Aaz3eshbcYE9bvRvnmJHTqCfRZp67puMfNWEIxNzplvd3mfUiFuhN3v_rOrODLpeb/s1280/photo_2025-07-28_14-35-06%20(2).jpg

វានឹងមានគ្រោះថ្នាក់ដល់ស្រុកមឿងសួង ស្រុកសុវណ្ណភូមិ ស្រុកផូនសាយ ស្រុកផានុមព្រៃ ស្រុកណងហ៊ី ស្រុកក្សេតវិស័យ និងសរុកប៉ាធុមរ៉ាត់ ខេត្តរ៉យអេត ។ ក្រៅពីនេះ ស្រុកផាយ៉ាក ខេត្តមហាសារ៉ាខាម និងស្រុកជាច្រើនទៀតក្នុងខេត្តនគរាជសីម៉ា ក៏មានគ្រោះថ្នាក់ដោយសារសព្វាវុធនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJN4UVMxfF-VMqfjB5vZt5iHMzWwGKDSy6p9GZvv7wA0i5YH2I0lF16rrMAaI9vIs3zPbZ7R11xMqQGpqlwMLfrABKcQC7Z_1ElO1Vc7dPQUKkWb4rhe0xm358_vHDMv3XUh0fx5GbwaLY1PzZqZEAPVvyFh3sVt3gQOW5-ElgPMG4fd92kpQWc298pab1/s1200/image_2025-07-26_14-54-52.png

សមត្ថកិច្ចថៃរូបនេះបានបង្ហោះរូបយន្តហោះចម្បាំង F-16 និងយន្តហោះចម្បាំង Gripen ដើម្បីគំរាមកំហែងកម្ពុជា ហើយសរសេរថា ៖ «ប្រសិនបើសព្វាវុធ PHL-03 បាញ់ត្រូវពលរដ្ឋថៃពេលណា រាជធានីភ្នំពេញនឹងខ្ទេចពេលនោះ ។ ដូច្នេះ ចូរគិតឱ្យបានច្បាស់លាស់ ពីព្រោះជនជាតិថៃស្រឡាញ់សន្តិភាព ប៉ុន្តែមិនកំសាកក្នុងការប្រយុទ្ធទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglCnx5UV9GNo-AdtXQmg9Wy8vudDFUG6Q0_SeUExs-dgfhxdk0yrjUAz6ZM7EWXEh8xlcliYlibEJSlLydxIAFDYA6e3rKSSnLjN21goVMZJzyQ82cEbYZvnA5-KztM4wd0Ui-vEpXUqiLmjqCui_993O07UEyKJc3ud_wpTdf69RI2Dnwn1omWQpwAMp9/s2560/image_2025-07-26_14-54-53.png

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា មកទល់ពេលនេះ កម្ពុជាមិនទាន់មានភាពចាំបាច់ណាមួយត្រូវប្រើប្រាស់សព្វាវុធ PHL-03 ឡើយ ពីព្រោះអាវុធនេះបានកំពុងបង្កភាពភ័យខ្លាច និងបង្កើតការស្លន់ស្លោទាំងកងទ័ព និងពលរដ្ឋថៃ ៕

ក្រសួងការពារជាតិផ្ដាំថៃកុំទាន់ភ័យខ្លាំងពេក កម្ពុជាមិនទាន់ដល់ពេលត្រូវប្រើ PHL 03 នោះទេ

0

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាសច្រានចោលការចោ.ទប្រកាន់ពីសំណាក់ភាគីថៃ ថាកម្ពុជាបានប្រើប្រាស់ប្រព័ន្ធបា.ញ់មីសុីលចម្ងាយឆ្ងាយ PHL 03 បា.ញ់ចូលទឹកដីថៃ ដោយក្រសួងបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ កម្ពុជា មិនទាន់បញ្ចេញ និងប្រើអាវុធដ៏មានសក្តានុពល PHL 03 របស់ខ្លួននៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqJnftbs9GKNDz70byvLjdI8bk2cAVUIQsPPpe7eW64DInmiGei4ZgvDuxPulFB9rbbRu7jY8KFxQxv2JZq7VSC6_XP_wagIfXhqoeJJNY1ZPz_V1irGdNiko0gxbaisuoXUuk2N5DoLPQNrY_3FSEEOzqvLa1WvOT3kVf7HDdTRPXZNT-ZBq5INx3_ctg/s1280/photo_2025-07-28_14-01-32.jpg
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា “ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស និងច្រាលចោលចំពោះការចោ.ទប្រកាន់ខុសពីការពិត និងមានចេតនាទុច្ចរិត របស់ភាគីថៃ ដែលបានចោ.ទប្រកាន់ថាកម្ពុជាបានប្រើប្រាស់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 បា.ញ់ចូលទឹកដីថៃ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRRYGLwPv85FYVEVK940-arptUXu9C3fyRlWAUQRZanJ6lLFdwS7tQO7c0OD1tqIVRXhAemmo_jeov3VfWWGcikqOqMLYe4kCiEZ2zxaMlDwffBzWVbw3vLADlVSbvYFH-K-BODW1aiyXssIKFVyK3JrKsS4BuWwqwJtrQtSWa-tFUjv1Qk3ouOsnpOXGx/s1000/photo_2025-07-28_14-55-09.jpg
ស្របពេលជាមួយនឹងការប្រកាសបដិសេធចំពោះការចោ.ទប្រកាន់នេះ ក្រសួងក៏បានបញ្ជាក់ជាថ្មីថា គិតមកដល់ថ្ងៃទី២៨ ខែកក្កដានេះ កម្ពុជានៅមិនទាន់បានប្រើប្រាស់ និងមិនទាន់ដល់ពេលប្រើ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ PHL 03 នៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHV8kAx7R0QOWDZlXFAm7DqzIx3safhmif6Ce88WIgyyDslmYMH-kKgrPOB1mTFqampYQAzLOloMZFquFRCWo2E0vt1aojn88R08iWXnVSY7NQHpWqHTVZrTaxT1pWgUKvJjR_B-7qw1YT4bRZrg2NTkOpVrHopYzyxgdOLDC3W3a024UWhNSTlW4GIfT/s925/photo_2025-07-28_14-55-11.jpg

គួរជម្រាបថា ការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ ដើម្បីខ្លួនអាចតម្លើងកម្រិតនៃការប្រើប្រាស់អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន ឃោរឃៅជាងមុន អមនុស្សធម៌ជាងមុន ក្នុងការវា.យប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ គឺដើម្បីបំភ័ន្តប្រជាជនខ្លួនឯងផង និងសហគមន៍អន្តរជាតិផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdPZZGzQjKl97Xx-9VymTBBmkVzU7Fc-y4ly_btvLHGA9f7UZb5j3Km5AT9KQH2JvJhA1tXfu27QOx8hfXIqZD-3XrgCr2QuTGepI9tu-zVNu4kUTToNjn3xMF6hq_qvfaG_45Sa9N5WZzCJbmh0k6J0T1ptXJbp2dr91tVPLo9Dn59ZCgEyRqSAIY9uA/s1280/photo_2025-07-28_14-55-06.jpg

ស្តែងៗ! ថៃ បាញ់គ្រាប់ផ្លោងកម្ទេចអគារសិក្សាមួយខ្នងនៅឧត្តរមានជ័យ

0

នៅថ្ងៃទី១៨ ខែកក្កដានេះ ប្រទេសថៃបន្តឈ្លានពានកម្ពុជា ដោយបានគ្រាប់ផ្លោងរំលោភដែនអធិបតេយ្យភាពកម្ពុជា។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ បានបង្ហាញឱ្យឃើញពីឃ្លីបវីដេអូមួយ ដែលថៃបានផ្លោងគ្រាប់បណ្តាលឱ្យអគារសិក្សាបាក់បែកជាទម្ងន់ នៅសាលាបឋមសិក្សាតាមន្ដសែនជ័យ ខេត្តឧត្តមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ហេតុការណ៍នេះ មិនបណ្តាលឱ្យមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រងរបួសនោះទេ តែវាជាការបញ្ជាក់ឱ្យឃើញថាថៃបានឈ្លានពានកម្ពុជាយ៉ាងពិតប្រាកដ។
ជាពិសេស ថៃបានកំណត់គោលដៅគ្រាប់ផ្លោងចំកន្លែងជនសុីល និងសាលារៀនតែម្តង ដែលនេះជាការប្រព្រឹត្តិខុសទៅនឹងច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបិទសាលារៀន៦០០កន្លែងនៅខេត្តចំនួន៥ ក្នុងនោះខេត្តឧត្តរមានជ័យមានរហូតដល់ទៅ២៦០កន្លែង៕

អតីតប្រធានសភាតំណាងរាស្ត្រថៃណែនាំឱ្យរដ្ឋាភិបាលខ្លួនយកខេត្តខ្លះរបស់កម្ពុជា និងអះអាងថាជាទឹកដីខ្លួន

0

ប្រទេសថៃ ៖ ការអប់រំប្រវត្តិសាស្ត្រក្លែងក្លាយបានធ្វើឱ្យពលរដ្ឋថៃយល់ច្រឡំរហូតមក គឺពួកគេតែងតែយល់ថា កម្ពុជាជាប្រទេសទើបបង្កើតថ្មី ហើយបារាំងបានយកខេត្តមួយចំនួនរបស់ថៃប្រគល់ឱ្យកម្ពុជា ដូចជា ៖ ខេត្តកោះកុង បាត់ដំបង សៀមរាប និងស៊ីសូផុន ។ ហេតុនេះ ពលដ្ឋថៃតែងតែខឹងសម្បារ ឈឺចាប់ចង់បានខេត្តទាំងនេះ និងជំរុញឱ្យកងទ័ពខ្លួនធ្វើសង្គ្រាមជាមួយកម្ពុជាដោយពុំខ្លាចច្បាប់អន្តរជាតិ ។

អតីតប្រធានសភាតំណាងរាស្ត្រ និងស្ថាបនិកសាកលវិទ្យាល័យ Rangsit លោក អាថីត អ៊ុរៃរ៉ាត់ បានសរសេរក្នុងហ្វេសប៊ុក នៅខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា រដ្ឋាភិបាលថៃត្រូវតែចេញសេចក្តីថ្លែងការណ៍ប្រកាសឱ្យប្រទេសនានានៅទូទាំងពិភពលោកដឹងច្បាស់ថា ទឹកដីមួយចំនួនរបស់កម្ពុជា គឺជាអតីតទឹកដីថៃពីមុនមក ដូចជា ៖ នៅសម័យរជ្ជកាលទី៥ ខេត្តកោះកុង បាត់ដំបង សៀមរាប និងស៊ីសូផុន គឺជាទឹកដីថៃ ។

លោក អាថីត អ៊ុរៃរ៉ាត់ និយាយថា ពេលបារាំងមកដាក់អាណានិគមនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ និងធ្វើសន្ធិសញ្ញានៅទីក្រុងតូក្យូ បារាំងក៏បានប្រគល់ខេត្តកោះកុងឱ្យកម្ពុជា ។ កាលពីសម័យរជ្ជកាលទី៦ ខេត្តកោះកុង គឺជាខេត្តរបស់ថៃមានឈ្មោះថា ប្រាជួបស៊ិរីខេត្ត ជាគូជាមួយខេត្តប្រាជួបស៊ិរីខាន់ ដែលមានទីតាំងនៅទល់មុខឈូងសមុទ្រថៃ ហើយបារាំងក៏បានប្រគល់ខេត្តបាត់ដំបង សៀមរាប ស៊ីសូផុន ទៅឱ្យកម្ពុជាដែលជាប្រទេសទើបបង្កើតថ្មីយ៉ាងអយុត្តិធម៌ ហើយថៃត្រូវតែយល់ព្រម ។

តាមសន្ធិសញ្ញាព្រំដែនទឹក គឺបណ្តាប្រទេសទាំងឡាយ រួមទាំងប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺស្ថិតនៅលើទឹកដីថៃទាំងអស់ ។ ពេលនោះ បារាំងពុំបានប្រើប្រាស់ផែនទីថៃ គឺបារាំងប្រើប្រាស់ផែនទីអន្តរជាតិជាគោល ហើយថៃត្រូវព្រមទទួលយកតាមផែនទីបារាំងរហូតមក ។ តាំងពីពេលនោះមក ថៃចាត់ទុកប្រទេសកម្ពុជា និងពលរដ្ឋកម្ពុជាដូចជាបងប្អូន (គឺប្រទេសថៃជាបង ប្រទេសកម្ពុជាជាប្អូន) ហើយថៃបានជួយកម្ពុជាគ្រប់ផ្នែករហូតមក ទោះជាពេលកម្ពុជាមានសង្គ្រាមផ្ទៃក្នុង ថៃក៏បានជួយជម្លៀសជនភៀសខ្លួនពីសង្គ្រាម ។

លោកបន្តថា កម្ពុជាពុំធ្លាប់ទទួលស្គាល់ការពិត ហើយអតីតប្រធានសភាតំណាងរាស្ត្រចោទប្រកាន់ថា កម្ពុជាបានល្មើសចូលទឹកដីថៃជាបន្តបន្ទាប់ តាំងពីប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗ រួមទាំងឃុបឃិតជាមួយអ្នកនយោបាយថៃបែងចែកផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាបែងចែងទ្រព្យសម្បត្តិជាតិ និងអធិបតេយ្យ រហូតដល់កម្ពុជា-ថៃត្រូវធ្វើកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ។

លោកបន្តទៀតថា កម្ពុជានៅតែទាមទារទឹកដីថៃជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដោយកម្ពុជាពុំដឹងគុណ និងមានមិត្តភាពជាមួយប្រទេសថៃទេ ហើយថែមទាំងស្អប់ថៃទៀត ។ ហេតុនេះ បើកម្ពុជានៅតែពុំបញ្ឈប់ការទាមទារទឹកដីពីថៃ គឺកម្ពុជាជាអ្នកបង្ខំឱ្យថៃគ្មានជម្រើសអ្វីក្រៅពីទាមទារទឹកដីថៃទាំងអស់ពីកម្ពុជាមកវិញ ដូចជា ៖ ខេត្តកោះកុង បាត់ដំបង សៀមរាប និងស៊ីសូផុន ។ កម្ពុជាត្រូវប្រគល់ខេត្តទាំងនេះឱ្យថៃវិញដើម្បីឱ្យជនជាតិថៃនៅខេត្តទាំងនេះរស់នៅមានសេចក្តីសុខបន្តទៀត ។

ចុងក្រោយ លោក អាថីត អ៊ុរៃរ៉ាត់ អតីតប្រធានសភាតំណាងរាស្ត្របញ្ជាក់ថា ប្រទេសថៃគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ ។ ព្រះមហាក្សត្រថៃមានអំណាច និងតួនាទីការពារសន្តិសុខជាតិ និងពលរដ្ឋ ព្រះមហាក្សត្រជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងពុំមែនជារដ្ឋមន្ត្រីក្រសួងការពារជាតិទេ ។

គួរបញ្ជាក់ថា ពលរដ្ឋថៃពុំទទួលស្គាល់ការពិតឡើយ ពលរដ្ឋថៃរៀនសូត្រតែប្រវតិ្តសាស្ត្រក្លែងក្លាយពីជំនាន់មួយទៅជំនាន់មួយ ទើបធ្វើឱ្យពួកគេមានមហិច្ឆតាឈ្លានពាន និងលេបទឹកដីកម្ពុជា ។ រដ្ឋាភិបាលថៃតែងតែងអំពាវនាវឱ្យមានកិច្ចចរចាទ្វេភាគីដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា និងបដិសេធពុំឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសារខ្លាចចាញ់កម្ពុជា ៕

ហេង វិសាល បញ្ជាក់ពីស្ថានភាពជនភៀសសឹកនិងសូមឱ្យទុកចិត្តជឿជាក់លើរាជរដ្ឋាភិបាល

0

លោក ហេង វិសាល និង ជា ស្រីនា រួមទាំងក្រុមគ្រួសារនិងក្រុមការងារបានដឹកដៃគ្នាយ៉ាងសកម្មក្នុងការជួយទៅដល់ជនភៀសសឹកដែលរងគ្រោះដោយសារតែថៃឈ្លានពានទឹកដីកម្ពុជា។ វិលត្រឡប់មកពីផ្តល់ស្បៀង ហេង វិសាល បានបញ្ជាក់ពីស្ថានភាពនៅទីនោះគឺទទួលបានស្បៀងគ្រប់គ្រាន់ ប៉ុន្តែតំបន់ដែលទើបបង្កើតថ្មីអាចខ្វះស្បៀងតិចតួចប៉ុន្តែមិនដាច់អាហារនោះទេ។ influencer រូបនេះបានសង្កត់ធ្ងន់សូមឱ្យទុកចិត្តនិងជឿជាក់លើរដ្ឋាភិបាលមិនទុកឱ្យប្រជាពលរដ្ឋនិងកងទ័ពចោលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHSSMYxbeaDuIi9Tt1VMa3vL2j3gpB8fEQnBl_5gB4GNjn5jCt7Z7qboqtBEn_B0863bjZdZmttxwwWgLWm_1iu7sJ-ABd5gxX0BW9GgLEgomJRwR9TEiEayoxlH7r8XP1Cy6l4L1-Kk-BHPaJScp-Z_8ziIXf6c4AqXBWWFfDpb7_XiKBN0P-nFqbIEl/s2048/image_2025-07-28_09-50-51.png

នៅព្រឹកថ្ងៃទី២៨ កក្កដា លោក ហេង វិសាល បានចេញមករៀបរាប់ពីស្ថានភាពយ៉ាងដូច្នេះថា «ខ្ញុំនិងក្រុមការងារបានត្រឡប់មកពីផ្តល់ស្បៀងវិញហើយ។ រយៈពេល២ថ្ងៃនេះ ពួកយើងបានផ្តល់ស្បៀងនិងសម្ភារៈប្រើប្រាស់ ថ្នាំសង្កូវសរុបចូលគ្នាគឺជាង ១៥០តោន ដល់បងប្អូនជនភៀសសឹក និងបងៗជួរមុខនៅខាងព្រះវិហារ, ពោធិ៍សាត់, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យក៏ដូចជាបាត់ដំបង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQBOz5DMvDuJbZsiscW44QJwKap-LsacOPALx-XnOSIIpKuHsKrgv9RppaKUz7kR4JmceCbJIsu4ENPA7zDrQeSWXQ0AAPW_IpV0DQq3QaaMZMsL_F6_g_UcbBagkOQEe71h97SM1ICowrE7QIAbGCj9RDndduDa0b_G7IFA-7Q5EJNH6iKN9q9fTF9oFH/s2048/image_2025-07-28_09-50-57.png
លោក ហេង វិសាល បានបញ្ជាក់ពីស្ថានភាពថា កំឡុងពេលដែលលោកទៅតំបន់ខ្លះគឺទទួលបានស្បៀងគ្រប់គ្រាន់ ប៉ុន្តែតំបន់ខ្លះជាពិសេសដូចជាតំបន់ដែលទើបតែបង្កើតថ្មីខ្វះស្បៀងតិចតួច ប៉ុន្តែមិនដល់ដាច់អាហារទេ ព្រោះរាជរដ្ឋាភិបាលបានចាត់ចែងជូនពួកគាត់ ហើយពួកយើងក៏ដូចជាបងប្អូនខ្មែរជាច្រើនទៀត ក៏បានទៅផ្តល់ជូនជំនួយបន្ថែមដល់ពួកគាត់ផងដែរ ហើយម្សិលមិញពេលយប់នេះពួកលោកក៏បានផ្ញើទៅសរុបជាង៨០តោន ទៅកាន់ ព្រះវិហារ, ស្រីស្នំ,បាត់ដំបង(បងប្អូនពលករ) , បន្ទាយមានជ័យ, ពោធិ៍សាត់បន្ថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSluIVFmX4oT2lIXrhcF1l3UoBSHEEXUMaeKhbrPV5MjFo7bTgHYDtXqyEn-x1-KGeQNuiKoqdHwNe-VhxOQ42YWFKs2GAZNog2-g1pKVC-0V5ec7pPuKpHcTXL75DoCiKyS_Szd5Sq1MlL0Y4FPImeWcgPw0VMRq8KH3g_n7rhq9TU-YsTR4YALGBfurH/s2048/image_2025-07-28_09-50-52.png

influencer រូបនេះបានបញ្ជាក់ទៀតថា តាមកន្លែងនីមួយៗគឺមានក្រុមគ្រូពេទ្យប្រចាំការដើម្បីមើលបងប្អូនយើង ហើយកន្លែងបងប្អូនភាសសឹកភាគច្រើនគឺនៅតាមភូមិ ដូច្នេះអ្នកភូមិយើងគឺគាត់ជួយគ្នា មានតែព្រះវិហារពោ៥០០០ប៉ុណ្ណោះដាច់ស្រយាល។ ចំណែកឯ
តាមខេត្តនីមួយៗក៏មានបងប្អូនយើងតាមខេត្ត និងខេត្តជិតនោះបានរ៉ៃអង្គាសផ្តល់នៅស្បៀងជូនបងប្អូនជនភៀសសឹកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPnKIX-S8Vc1HWwtk_6lCDFCNApeJeqZ8QBUFJ3YuxMU5rinUEzsTvEYdwSDCL3x-lg6uRYClYngqIrwyeev8VfSVaIVMWQErGIgME7eH3wQYr5gRWseWGIv0waPUYAkyt60oIkRn4g2Pr5Fdnwx3JxZoLYkco6w8QSnawxMpcSwU0OQ6_bmqrudpJlAQb/s2048/image_2025-07-28_09-50-53.png

សា្វមី ជា ស្រីនា បានបញ្ជាក់ទៀតថា ភាគច្រើនអ្នកដែលខ្វះខាតគឺបងប្អូនដែលទើបនឹងភៀសមកថ្មី មូលហេតុមានច្រើន តែ២ធំៗគឺ ១. គឺដោយសារតែជំលៀសមកច្រើនលឿនពេកក្នុងពេលតែមួយ ២. ខ្វះសម្ភារៈ ភាគច្រើនគឺតង់កៅស៊ូ។ ការបញ្ជាក់ពីស្ថានភាពខាងលើនេះ ហេង វិសាល បានអះអាងថាគឺជាអ្វីដែលលោកនិងក្រុមការងារបានចុះទៅដល់ហើយបានសាកសួរផ្ទាល់ជាមួយនឹងមន្រ្តីប្រចាំការក៏ដូចជា បងប្អូនដែលនៅទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrVE3azkpQOaCc8IvXVQlgrpCruq9p0MKnmh-nlRpw1T4SYTaKTw5TcpEsgjZsdVoO801MnDWBJb8QDR1Nj2HjDhNIEi8Cj3Ug4GabF4fbmWmJwcV0uf8YiVYUA9VgicJjWSoyu9NH1t26MHBdVLK3Tlr_tLKyxdXRMrMXW8ea-a-i0Urh7Q-L1qXzyW1i/s2048/image_2025-07-28_09-50-54.png
ជាមួយគ្នានេះ ហេង វិសាល បានស្នើឱ្យពលរដ្ឋទុកចិត្តហើយនឹងជឿជាក់ទៅលើរាជរដ្ឋាភិបាល ថាពួកគាត់នឹងមិនទុកបងប្អូន និងកងទ័ពយើងចោលនោះទេ គ្រាន់តែពេលខ្លះគឺពួកគាត់ត្រូវការពេលវេលាចាត់ចែង ដូច្នេះពួកយើងត្រូវមានភាពអំណត់ ហើយអ្វីដែលយើងធ្វើបានគឺនៅតែចូលរួមជួយអ្វីដែលយើងអាចជួយបាន។ លោកក៏បានបញ្ជាក់ចុងក្រោយដែរថា លោកនឹងនៅតែបន្តការប្រមូលស្បៀង និងផ្គត់ផ្គង់ស្បៀងដល់បងប្អូននិងបងៗកងទ័ពយើងបន្តទៀត ដែលកន្លែងបរិច្ចាគគឺនៅ Eat More Eden Garden ៕

ថៃបិទបណ្ដាញសារព័ត៌មានក្នុងស្រុកមិនឲ្យពលរដ្ឋកម្ពុជាមើលឃើញ ព្រោះរអៀសខ្លួនដែលផ្សាយព័ត៌មានខុសការពិត

0

(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ បណ្តាញសារព័ត៌មានក្នុងស្រុកថៃ និងបណ្តាញផេកផ្លូវការរបស់ភាគីថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជននៅកម្ពុជាអាចចូលមើលពីការផ្សាយព័ត៌មានរបស់ខ្លួនបាននោះទេ នេះក៏អាចដោយសារតែថៃរអៀសខ្លួន ខ្លាចគេដឹងការពិត ព្រោះកន្លងមកតែងផ្សាយព័ត៌មិនពិតបង្កាច់បង្ខូចកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUBtUmCZmYIs_GBzes7FFinjwU8QVJE9mg5K136cnf5vrCEKQqMwOL5Qx_DqQpclAm37-1RuCw1z7fZKwt8SakbBiRp1fAswkEAwYWBZiagNcDp4KBypg22NFRf0Hhvf4zW_g1QZHdQf8tv1TlggQd9vf9zyaLlUhHhRJimOdWjjc1O6RDDA-JW4ArnnUm/s1167/photo_2025-07-28_14-01-33.jpg

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា មកទល់ពេលនេះ បណ្តាញសារព័ត៌មានក្នុងស្រុកថៃ និងបណ្តាញផេកផ្លូវការរបស់ភាគីថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាចូលមើល ដើម្បីដឹងថា ភាគីថៃបានផ្សាយព័ត៌មានមូលបង្កាច់ បំពុល និងមូលបង្កាច់កម្ពុជាយ៉ាងណានោះទេ ដែលចំណុចនេះហើយ សបញ្ជាក់ថា ភាគីថៃ រអៀសខ្លួន ដែលខ្លួនប្រព្រឹត្តតែខ្លាចគេដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQA7NHqV8aOPCgtK-iQ7spLsPSCoqxNyxgcgxvBkiCHQlKwujtSAVlE9xZLnVu113mDSN57-4-fVSl1UuAdDeIBcU_FDwawFW-Arn7TqlmxMXegqT7lpR7HiamYHrGu5A75X4ruFDbgtsz6fvXX8uariCn6pH0GsMMJiXVdpZJEOn2zKs5C79XHu8rR-U8/s1280/photo_2025-07-28_14-01-32.jpg

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា «កម្ពុជាសូមធ្វើការទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យកើតឡើងនៃការបិទបាំងអំពីការរំលោភបំពានលើច្បាប់អន្តរជាតិរបស់ខ្លួន។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinuy-Jep5_UGuVr4t3xJ2VIqPFH1C6sVdAeP82UAP8aHKXmn3BIVixqhlGDFkjWJtdXRzqQb3KAoReGw5Tzljq0Ciwglv5j7X5Vdk67DtWeFUgSrV3TLe25MfEjByRmuWeUdZcBKG0bFMJLBnBeCWdfEZmrTJx6Rx_szmYI3i51ps2eGezi8rC4BkPn2g_/s638/photo_2025-07-28_14-01-33%20(2).jpg

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានបន្ថែមថា៖ ដោយយោងតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ នេះគឺជាសិទ្ធស្របច្បាប់របស់កម្ពុជា ក្នុងការការពារខ្លួន និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកំរោលរបស់ភាគីថៃ។ កងយុទ្ធពលខេរភូមិន្ទរបស់កម្ពុជា បានធ្វើសកម្មភាពដោយការអត់ធ្មត់ខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ដោយធ្វើការវា.យបកការពារខ្លួនតែប៉ុណ្ណោះ ដោយផ្តោតតែលើមូលដ្ឋានកងទ័ពតែមួយគត់ និងមិនផ្តោតលើគោលដៅជនស៊ីវិលនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzSfP5exVSaMBPihq88NJ_bByZXHF2vMp3tXC3qO7qjQt-LFQMI95PTIhwrum3CzjRNCsX19oo65OcRIo3SWL8Am-iziuj9Y0uF5lI99anYzB_J4Q4YzJF3dNlSOmlBSG8z7T-3AyoLb1s-9yDwkxUqwLz85i0z1vG8YwpUsVX1Ob1KscilNJZWrCz3Xfb/s1280/photo_2025-07-28_14-01-33%20(3).jpg

កម្ពុជានៅតែប្តេជ្ញាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ កាទូត ស្របតាមច្បាប់អន្តរជាតិ។ ក្រសួងការពារជាតិ ក៏បញ្ជាក់ពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់កងយុទ្ធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជនរបស់ខ្លួន មិនថាក្នុងតម្លៃណាមួយក៏ដោយ៕

តារាសម្តែងចិន៣រូបកើនអ្នកគាំទ្រខ្លាំងជាងគេតាមរយៈគម្រោងភាពយន្តរបស់ខ្លួន

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បន្ទាប់ពីត្រឡប់មកវិញជាមួយនឹងគម្រោងខ្សែភាពយន្តថ្មីតារាសម្តែង Liu Yu Ning , Ao Ruipeng និង Zhang Linghe សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBY6Muck_0hSf0wjTLezH0DFo0C80SuFy39eAIISs9rxUM-QYlMUXxiO6IqGIhxJmbabxue48Gyb9Y9e2CNONIJhqB9YZR5viaDILFioiXEP0CX_ww_MzH9hvgp1L9gIB3J-KHCWfg4vYBNzHXuwBfr1uEIOJ2fRz03W-Ygm1IN5lFetMOyCcjOdLJIx8r/s660/image_2025-05-22_09-39-20%20(2).png
នៅក្នុងចំណាត់ថ្នាក់តួអង្គដែលទាក់ទាញអ្នកគាំទ្រចុងក្រោយ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃចំនួនអ្នកគាំទ្របានកើនឡើងនៅលើ Weibo របស់តារាសម្តែងគឺជាពេលវេលានៃស្ថិតិ ដែលរឿងបានចាក់ផ្សាយដល់ ១ ខែបន្ទាប់ពីការបញ្ចប់នៃការចាក់ផ្សាយ ហើយតារាសម្តែង Liu Yuning ជាប់ចំណាត់ថ្នាក់លេខ ១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-ROl8ysFHMtCBVREckjCmut2qA7By0T5Ovv-lvH8AoY1EZ_i-pDaQ7cqjQQ6a-6MjHi_1YTYwnQALCZePGlQDHLSOHrx2bDEdhs5bBZ5DvMPFx8gdo9CUyEdsWR_I3rM0BjojorEvoRvOxV2A2hw0vbNxbUoSRgY8UgOvP-dbfqfW9ptx_heQbtfhMDoL/s1624/image_2025-07-10_16-31-25.png

តារាសម្តែង Liu Yu Ning ដែលដើរតួឯកក្នុងរឿង «A Dream within a Dream» ទទួលបានអ្នកគាំទ្រចំនួន ១៤៦,៩០០ មូលហេតុដែលអ្នកគាំទ្រលោកកើនឡើងច្រើនជាងគេគឺដោយសារតួនាទីរបស់តារាសម្តែងរូបនេះត្រូវបានគេវាយតម្លៃខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwNHmNn8d89cb6dqASws3aJpBVB-Tjk01-Foxn61-15e7ew4DOZz0z4_k5xIPOJMirP3MyG1Z9PxWiwB9C8NorQmXIMb5p2fHO2yBkbTgVsnVRImUzcTMessWsMWQgF_wvgXQkouQAGcYL3wuWfgMGB6HrGWVX52at__oAs7i2WsKIkgcaDU_M7Mo32D6b/s2048/image_2025-07-21_15-49-06.png

Liu Yu Ning ត្រូវបានគេចាត់ទុកថាមានការរីកចម្រើនច្រើនក្នុងការសម្ដែង ហើយការបង្កើតតួអង្គក៏ទទួលបានការសរសើរផងដែរ។ ឆ្នាំ ២០២៥ ត្រូវបានគេចាត់ទុកថាជាឆ្នាំដែល Liu Yu Ning មានរបកគំហើញជាច្រើនក្នុងអាជីពរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gpzV8SeMjIZ_gvnQLfAAyviti16s8Wa43U3g1aXVjOxLl9xVWD0f0ygEJktpdrJpHn4yfFtoB35LPN1zryAlFz9NG5928MHi5aAgJuxiso6a0vGkDS3uQGFlWTvCqI3a_Musd0K6UCfrFniXqVbn5NzwcOhBxGk-ie_EcBXtIqG_sASn2bvwUegcqnZf/s2048/image_2025-07-25_17-03-01.png

Zhang Linghe ជាតួអង្គ Jiang Qiaoxi ក្នុងរឿង «Our Generation» បទទួលបានអ្នកគាំទ្រ ១២៦,៩០០ ។ ក្នុងនាមជាតារាសម្ដែងម្នាក់ដែលមានអ្នកគាំទ្រច្រើនដោយសាររូបរាងដ៏លេចធ្លោរបស់លោក វាមិនពិបាកក្នុងការយល់ថាហេតុអ្វីបានជា Zhang Linghe ទទួលបានអ្នកគាំទ្រថ្មីដោយសារគម្រោង «Our Generation» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVDe_g6YMNKAfEKTYDTjxq5VebDatYSs5pWb9yVBjvQvI_pYW4CCmAG04T2FXOOM78PoWyCTO9SeUUFgdLG9_YDM-Nqw2yerC0iSDDTPQcFv5tB3341CAe7TpuH_E7UrDppObBYexryAn5wnLwT8YEJZNOBFXKkwOhfyrDQt0vAoeF2p8kxNW7MdL_6inw/s1440/image_2025-07-25_17-03-03%20(2).png

ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង៣គឺ Ao Ruipeng ។ តួប្រុសរូបនេះមានអ្នកគាំទ្រកើនដល់ ១២៤ ៦០០នាក់ តាមរយៈរឿង «Coroner’s Diary »។ ដូច្នេះបើប្រៀបធៀបទៅនឹង Zhang Linghe អ្នកគាំទ្របន្ថែមរបស់ Ruipeng មានអ្នកគាំទ្រតិចជាង ៣០០ នាក់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrMUTEavBdj07_4ZbN0d53fpDws5uaYCdvCBpL6EyskIuqu-13F3eyM_oUyC-ddoEwJIC_8GSTtF51MKCO6isOfPKJIpooC6kV0GPARXL7ktd6gFK8Nno4bFZc49Gy_4F2jvDpuS5GJjpCiQFB3NJd4oryHfdczm6SAQV39led31yfm47pe3Lu-1q_XO8/s2000/image_2025-07-25_17-03-03.png

ថ្មីៗនេះ Liu Yu Ning , Ao Ruipeng និង Zhang Linghe កាន់តែសកម្មក្នុងវិស័យសិល្បៈ។ ជាពិសេស Liu Yu Ning ក្រៅពីសម្ដែងក្នុងភាពយន្ត ក៏រៀបចំរាត្រីតន្ត្រីទាក់ទាញទស្សនិកជនជាច្រើន៕

មាត់ឆៅតែចិត្តល្អ! រ៉ាប៊ី យកថវិកាផ្ទាល់ខ្លួនរួចចំណែកជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក

0

តារាចម្រៀង រ៉ាប៊ី ដែលប្រិយមិត្តមួយចំនួនធំតែងតែនិយាយថានាងជាមនុស្សមាត់ឆៅមិនចុះញមជាមួយនឹងអ្នករិះគន់នោះ បានបង្ហាញពីទឹកចិត្តដ៏សប្បុរសរបស់នាងដោយបានចូលរួមចំណែកជួយទៅដល់កងទ័ពជួរមុខ រួមទាំងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBEFvtf2goWm7kXxzzo6412CE-7GzOrimH6sjNiXqZNjjFHb2altoHMEa6sFYhi27P3RmNng2uihvJ4wtrlULyHU6G9-UZqfTiYnWc0XiO_PpRMG2GspODmX-RFVAnjSECOpcMrSjVQGNrddW8jnu0eZ5hqMlVia7IaykyqUznNIXNeqg8PVE6YDN5SPNn/s1920/image_2025-07-28_13-47-35.png
កាលពីយប់ថ្ងៃទី២៥ កក្កដា នេះ រ៉ាប៊ី បានបង្ហោះនៅលើបណ្តាញសង្គមថា «ស្អែកនេះនាងខ្ញុំនឹងទៅទិញស្បៀងសម្រាប់បងៗកងទ័ពនិងបងអូនដែលត្រូវការចំណីអាហារ។តែអត់ដឹងទិញអ្វីដែលងាយស្រួលញ៉ាំហើយទុកបានយូរ។បងៗអាចជួយ comment ប្រាប់នាងខ្ញុំបន្តិចបានទេ»។ សំណួររបស់ រ៉ាប៊ី ទទួលបានមតិយោបល់ល្អៗជាច្រើនចូលរួមជាគំនិតសម្រាប់ឱ្យនាងទិញជូនកងទ័ពនិងជនភៀសសឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAvgdRTCRPzKe39uWPb-A4vFYrjU61za9prynCqTRRkpd6U96_6V5Z1MMs9vslm93B6qmcZ8mHR3_RM0Sx8j28F7t0ihlYBx_FbtbC0cCRy-AFsOmmVGOH1AXn1P8kG2H66gEAJVta5JICTtyTJJozOWQ2FtVL8lVhLnu1hbtviRU8-cp8uJ10LWM88m6c/s2048/image_2025-07-28_13-47-36.png
ដូចអ្វីដែលបានប្រកាសកាលពីយប់ហើយខ្លួនគឺជា BA ផងគេបានឃើញតារាចម្រៀង រ៉ាប៊ី បានទិញទឹកពិសាប្រណីត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ និងភេសជ្ជៈ គ្រុឌ ជូនទៅដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ មិនត្រឹមតែទឹកពិសាដែលមិនអាចខ្វះបាន រួមទាំងភេសជ្ជៈដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង រ៉ាប៊ី ក៏បាននាំយកស្បៀងនិងថវិកាមួយចំនួនទៀតនាំទៅជាមួយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkIwLgTmwWgHStw_LqqB9RugeGtZqnGmTEDvpmIo0eewURAAiDbuoUe1md2aJecksHb_CdGb4V2pS6XBeonGHep-A5BdzzNzxIUWh0THUnpkYoChTe7Gekul3o9266kqkD2WA0xGvlfbxvdLIiWLNPWm6H6hVPGG1O6Kj59-QvAkYXonQmb1O5AqnjlQE_/s1920/image_2025-07-28_13-47-37.png
ក្នុងស្មារតីខ្មែរជួយខ្មែរនេះ រ៉ាប៊ី គឺបានចំណាយថវិកាផ្ទាល់ខ្លួនហើយមានការរួមចំណែកពិសេសដោយក្រុមហ៊ុនវឌ្ឍនៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKXrvrMC4dqjzSlpRC6_kXAI8WZyGO7ouOUMTBzrclT0msHsJdu6CWoXEGG17Tu39MJTz8NZUN4GNRrV33K9NoyqNSeHb1HZ5p_g2myOn7LqgBlxMcdeam6bhOqallA-UVubVEO7lyQgBN7rTVO1Uj4jCoIcxOHeBshb3Cm2SuJH6gz78v5XZ1cYbDBMfl/s1706/image_2025-07-28_13-47-38.png
ទង្វើរបស់ រ៉ាប៊ី បានឆ្លុះបញ្ចាំងថា ដ្បិតតែសម្តីរបស់នាងឆៅពុំសូវពីរោះក្តី ប៉ុន្តែនៅពេលប្រជាពលរដ្ឋខ្មែរកំពុងជួបទុក្ខលំបាកនាងក៏មិនឱបដៃឈរមើលដូចគ្នា ប្រៀបដូចជាពាក្យចាស់មួយពោលថា «សម្តីអាក្រក់តែចិត្តល្អ» ខុសពីសកម្មភាពរបស់ប្រទេសសៀម សម្តីល្អតែចិត្តអាក្រក់ពិសពុល៕