Home Blog Page 333

មកស្គាល់អ្នកនៅពីក្រោយវីដេអូអត្ថាធិប្បាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ដែលកំពុងផ្ទុះការចាប់អារម្មណ៍

0

“ហូបស្ពឺអត់?” ជាប្រយោគខ្លីដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅលើបណ្ដាញសង្គម ក្នុងរយៈពេលប្រមាណ ២-៣ ថ្ងៃមកនេះ ជាពិសេសយុវជន បាននាំគ្នាប្រើពាក្យនេះ ក្នុងន័យកម្សាន្តជាមួយដៃគូ មិត្តភ្ដិ ។

ប្រយោគខ្លីខាងលើនេះផងដែរ ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា បានដកស្រង់ចេញពីប្រវត្តិស្នេហារបស់ថ្នាក់ដឹកនាំកំពូលរបស់យើង គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ដែលមានសរសេរនៅក្នុងសៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ស្រាវជ្រាវ និងចងក្រងដោយ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFlDlGn4VJKMUvoonui41k0TEt8eKqDcd3pbxass3vDWTEUXtRgyU3NFO8Kq5lYCiZ87dt_1-DBz2vdTkVvx44v7DY_i8TU0wpqvUms1HQIyHJdDYziAzonFdkTwlE1faFVi9KNCB92lhv2wPw-nyHFgGmEXoDwwduKxLIeCabvSXbraY93UiXg_OKCto/s1600/fn-2024-12-17-21-14-32-2.jpg

ដោយសារតែទទួលបានប្រជាប្រិយភាពខ្លាំង បច្ចុប្បន្ន សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ត្រូវបានយកមកផលិតជាវីដេអូសំឡេង ប្រកបដោយគុណភាព និងផ្សាយជាទម្រង់ឌីជីថល ។ ហើយថ្មីៗនេះ ចំណាប់អារម្មណ៍មហាជនបានផ្ទុះឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពី ទំព័រហ្វេសប៊ុក Pich Chanmony Fan និង ប្រាក់ ម៉េងហ៊ុយ បានយកវីដេអូអត្ថាធិប្បាយខាងលើ ត្រង់ចំណុច ប្រវត្តិស្នេហារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី យកទៅផ្សព្វផ្សាយ ។

តើនរណា ជាម្ចាស់សំឡេង អត្ថាធិប្បាយប្រវត្តិលោកជំទាវ ពេជ ចន្ទមុន្នី ស្ត្រីទី១ របស់កម្ពុជា ?

អ្នកនាង សក្ដ័ ពុទ្ធារី មានអាជីពជាពិធីការិនី អ្នកសារព័ត៌មាន និងអត្ថាធិប្បាយព័ត៌មាន ដែលបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាព និងឱកាសការងារច្រើនទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ។
ដោយសារតែសមត្ថភាព បទពិសោធន៍ និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ អ្នកនាង សក្ដ័ ពុទ្ធារី ក៏ទទួលបានឱកាសពីឯកឧត្ដមបណ្ឌិត ឆាយ សុផល ជាអ្នកអត្ថាធិប្បាយផ្លូវការ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLMn4GhWsv7SEoCxsVzdtl7t4kDmCZgD5OX9L3COhUWVh3whLUWXYHareWbs9VBBm1NN0CDMIgnmt0cN9WtcIm0C7vrtafU4k0gLABaXkl5ml1-bxXIp4c0a_Fjuw2uS3_hiFV84W5_EtdumSyV3I_ZEqv_GUdlDx9Js1aAuLIdPZeFPC4du03OmQficxp/w457-h686/photo_2025-08-15_11-46-44.jpg

ក្នុងនាមជាអ្នកអត្ថាធិប្បាយសៀវភៅប្រវត្តិរបស់ស្ត្រីទី១ នៃកម្ពុជា អ្នកនាង សក្ដ័ ពុទ្ធារី បានបង្ហាញអារម្មណ៍រំភើបថា ត្បិតតែការងារជាពិធីការិនី អ្នកអត្ថាធិប្បាយ ជាអាជីពរបស់អ្នកនាងក៏ពិតមែន ប៉ុន្តែសម្រាប់ការចាត់តាំងទទួលបន្ទុកលើការងារអត្ថាធិប្បាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» បានធ្វើឱ្យអ្នកនាងសប្បាយចិត្តកាន់តែខ្លាំង ។ ហើយសេចក្ដីស្រឡាញ់ និងគោរព កាន់តែបណ្ដាលចិត្តឱ្យអ្នកនាង ប្ដេជ្ញាថារ នឹងបំពេញការងារឱ្យបានល្អបំផុត ។

អ្នកនាងបន្តថា នៅក្នុងដំណើរការនៃការងារបញ្ចូលសំឡេង អ្នកនាងបានដាក់មនោសញ្ចេតនាឱ្យស្ថិតនៅក្នុងទិដ្ឋភាពពិតៗនៃសាច់រឿង មានចំណុចខ្លះរីករាយ រំភើប ហើយមានចំណុចខ្លះស្រក់ទឹកភ្នែក ក៏មានដែរ ពោលគឺអារម្មណ៍បានអណ្ដែតអណ្ដូងទៅតាមកាព្យព្យាង្គនីមួយៗនៃដំណើរប្រវត្តិរបស់លោកជំទាវតែម្ដង។

ជាចុងបញ្ចប់ អ្នកនាង សក្ដ័ ពុទ្ធារី បានបញ្ជាក់ថា ដូចការរំពឹងទុកមែន តួយ៉ាងលទ្ធដែលទទួលបាននៅពេលនេះ គឺ វីដេអូអត្ថាធិប្យាយ សៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសពីសំណាក់ក្រុមយុវវ័យ តែម្ដង ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyluJ6FWJouEmPMqdYMVTCeEGAPkWPAH3Uf4HZ3rJO5j8CoE637eufMk3uvTZx85TKfnktDzxtimqsEprScy77W2Ym-uok9PfWQPK4CDYC-pkdr3BH-EPGofjlqmHDOdb7bWm242C5a0D6B53FUtZfb_VU8c-DP5bMaTGxbny8PuBscwH9U6_uiBcTCbPG/s960/photo_2025-08-15_11-45-31.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqYOtWp-M6-5wrvCB593_M7OCPfP-dXiRDrDILm5JCA_u8Li15N1tjhILBUVNgHPhtfwp_az_VpMBubfK4qust1zi0q8aINFmxM5lVNKn20mYDyJvSfpnOyzSjQ4PjCi66Wm3wAkuz8rHtJRHxTGDjd3mA1QXrU45Mf1bw-VCsr5mlVWkosQDNZDfmwigB/w465-h621/photo_2025-08-15_11-45-28.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKAyzzgDMtG4mVl4Tq_LNaXIWJqXVneiBhWJH7lsWSr_MdjnfquUF_6gJ0ZCIuTeYY174p8LfblEb7wN5fDkCWZbGcU7QOIWD9zRwvlQCnnzBG9p7uKEeX4V3sED_yzfPCG2ckxC3gqT9rWoo7LyxWUyosRD4ODDuTngPK_fU2wSpuu3PFK_hJMKOwIqEC/w639-h425/photo_2025-08-15_11-45-27.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEyowp2k_ZT12GmPOO4-K1fJegvZ-4MsrICaH9BlcOrkHOM2vsqy4qqPnEBUd10660fH1KPnb2i14SoDh1s-_w_LebMh0JzWKXMyLSSj5FxywAPwcmHNuP7MSzVbEzarUnNmfXr65x_4ovlTu8KRPAO4kFXGivzeX0LkEtO_DxuRXx-wlWXrEZAGD8gaGx/w528-h704/photo_2025-08-15_11-45-27%20(2).jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdWd35lSexa6ADbPE9ErbkLMAVM9scxgbhBWoEaPUOIgHJ31xeV01bWYwxRrV4ErLbpo8xxJacydupnrg3QgRCCqt23xtBJvup-bxwVkHPSR9LmgemL5Cf1u4ksWEtB1ZMTKXvoLNamuHUg-NnZ1IUT68SykJUggnNhgd4jVtkY7B2k5XoZmzsu2h_javw/w461-h615/photo_2025-08-15_11-43-12.jpg

ប្រផ្នូលល្អសម្រាប់ជាតិ! ពលរដ្ឋនៅខេត្តកំពង់ធំប្រទះឃើញបដិមារ«ព្រះពោធិសត្វ» ដែលមានអាយុកាលខ្ទង់ពាន់ឆ្នាំ

0

កំពង់ធំ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានប្រទះឃើញបដិមាមួយអង្គ ផុសចេញពីដីកំឡុងពេលដែលពួកគាត់កំពុងកាយដីធ្វើប្រឡាយ។ ហេតុការណ៍នេះបានជំរុញឲ្យមានពលរដ្ឋជាច្រើនជឿថា អាចជាប្រផ្នូលល្អសម្រាប់ប្រទេសជាតិ ខណៈបដិមាអង្គនេះត្រូវបានគេស្គាល់ថាជារូបតំណាង «ព្រះពោធិសត្វ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdxKHBfUFqmWo-p6HloZ4jys6ieF68LIbDTnx69O6JfUTpAVe3JGeA0DVUeeP6_DgZkzGEDd_o8-zBlnjZKoaDUdHeydXtufjwBei9U13bbW6drMbq5uskNlsoH-wVXY7FB9Qi7WTKg8GoXs9M-vPFZdJcO6hokoZL4I9zdfmLhXiRNCqhBsvJ7Te0xWM/s747/photo_2025-08-15_16-14-52.jpg
តាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី14 ខែសីហា នេះប្រជាពលរដ្ឋនៅភូមិពង្រ ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ បានកាយដីប៉ះរូបបដិមាមួយអង្គ ទម្ងន់ប្រហែល20គីឡូក្រាម មានព្រះកាយពណ៌ខៀវ និងមានព្រះភ័ក្រញញឹម ប៉ុន្តែមិនទាន់ដឹងច្បាស់ពីប្រភពថាបដិមានេះ គឺជារូបដែលទើបសូនថ្មី ឬជាវត្ថុបុរាណនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6DE2jwaY0mpxVjcdYV6sIwJVFO-oNFWdTcVupxfsam172MQ-vTtRs8NVDBLogCOfCm_BdOjUp-lV5UBBOqgggGrDh8l76qW8XSSwTCTDoXp2iEcDdGSD7-84oKJFSC1Og68dNDHfRxXTz5okXBuU3gcl6j3v-ThBuGhmkJ24hk3eC0bXEbrU2N1QHifwS/s1280/photo_2025-08-15_16-14-56.jpg
ក្រោយមក បើតាមការលើកឡើងរបស់ផេកមួយដែលមានឈ្មោះថា «វប្បធម៌ខ្មែរ» បានឲ្យដឹងថា៖ រូបនេះគឺជាព្រះពុទ្ធបដិមា ព្រះពោធិ៍សាត់លោកកេស្វរៈ សាងឡើងអំពីសំរិទ្ធ នៅសតវត្សទី១០ (រចនាបទកោះកេរ?) និងអាយុកាលជាង១០០០ឆ្នាំ ងើបចេញពីព្រះធរណី នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ ។ ចំណែកបើតាមផេក «បុរាណាចារ្យ» បានឲ្យដឹងដែរថា រចនាបថបដិមាព្រះពោធិសត្វអង្គនេះ ទំនងជាស្ថិតនៅក្នុងសម័យអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6aycn223SYIbWa-QrVYLPI1NnWq-H7uRgbFd3RCpSem7asXK8lWtG56TbYIonNxJ7g2dNt0Bb3UClMDS7r7Cv2QWSo8fLJN-LtlWjaRSbO4uyGuE-UABbr_wRMXpKIj0UzoLgYKBUBWpcJOxecqhSEVzW1ki3l97d-SWfHYG0iO_wVqrtMA6UZ7k9SSRJ/s1012/photo_2025-08-15_16-14-59.jpg

គួរជម្រាបផងដែរថា បច្ចុប្បន្នរូបបដិមានេះ ត្រូវបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានដើម្បីយកមករក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរខេត្តកំពង់ធំ ដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJaO0-aCmmsoiGTuNPl3B1qgtbCcaqKJCPcZxbUTHvMOxTM4QZUztvXz1NBgpQi2fO8i6eNkLQHIhZiXVdc2uqeje0Dx60dxDDHgDY6-TB0TqvZhjQ_L2xlvV1q3zNTICH5OzXZPlodW6-BPxkwuXI6xkhuTYCPeRPiAcphPshF1jNF9es9mLncO95GEha/s1280/photo_2025-08-15_16-15-00.jpg

ជាមួយនឹងការបំផុសខ្លួនចេញពីធរណីឲ្យបានឃើញនេះ ប្រជាពលរដ្ឋខ្មែរមានជំនឿថា នេះច្បាស់ជាប្រផ្នូលសុខសប្បាយ ត្រជាក់ត្រជុំសម្រាប់មហានគរ ដោយសារព្រះពោធិសត្វ ព្រះភ័ក្រ្តញញឹមអង្គនេះ គឺប្រៀបបានជាតំណាងឲនៃដួងព្រលឹងដូនតាខ្មែរ ដែលរួមមានទាំងបរមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ លោកមេទ័ពល្បីល្បាញទាំងឡាយ នឹងតាមជួយថែរក្សា ប្រោសព្រំ ប្រសិទ្ធពរជ័យ ដល់កងទ័ពឈាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានមានសុវត្ថិភាព និងជោគជ័យលើពួកចោរឈ្លានពាន៕

ហេតុអ្វីចិន តែងដាក់គំនាបលើសម្តេចសង្ឃ​ដាឡៃ ឡាម៉ា?

0

សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី១៤ ឈ្មោះ Tenzin Gyatso ត្រូវបានប្រទេសចិនចាត់ទុកជាអ្នកនៅពីក្រោយចលនាបំបែករដ្ឋទីបេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVqR2skn-8U-jyHO6H8pA7Pp9DGD0Izje_7whUpstYjciDBouKDTS97RQJvTNpuryUCVLF6MVlEmFuCL2MW8ESE_QojobwG1va9VKTQgZe0MS_LfpnXw-iXkgEnn8aXmSO0uZXz2lD8lF43AJp5D1bMcF0HHQpSUkGg7CC1MlkmP97-Idn4COryg_lMVJy/s1200/image_2025-08-14_14-54-47%20(2).png
រដ្ឋាភិបាលចិន បានចាត់ទុកតំបន់ទីបេ ស្ថិតក្នុងដែនអធិតេ្យភាពរបស់ខ្លួន ដូចដែលពួកគេចាត់ទុកកោះតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv9fdCBko36-FcuMfunRlyA-UF1aYLIpGB1SsDSPHnw__1uqRMv1SouBiKiy8tJ3II9WapMIbyfOJbn68QtaSxNwXwUxhcbDZeT2fUfwYGkGZsWor6lm15SnZllkjjsfzCEIC_RpZkKXxX4C0Xf9jghoM3sL09ZDFumwYP5JuLgtM9wxuo9E3UwGJtUh2Z/s946/image_2025-08-14_14-54-46%20(2).png

ចិន បានចូលគ្រប់គ្រងតំបន់ទីបេនៅឆ្នាំ១៩៥០ ដោយបានរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពសាសនា និងអភិរក្សវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZF9wD8njtnt9g-qXHqa91BuaBd-F63JGu_6h7r_cUBC3cAPcRAJhpan551SihLt2w79ZSBv_kWohH0bXey7y0VKae8RFzgFck6AShKhtNdjeW4NTfeR6yJqF-lF385Q7a7Y5ZbnhgEQ1RyHIWmzgekd_G62Ga_ywoJGfZtxWdVNv_FV9KxoKLNDWAkiX7/s1100/image_2025-08-14_14-54-48%20(2).png

ប្រជាជនទីបេ យល់ឃើញថាខ្លួនកំពុងក្លាយជាជនជាតិភាគតិចនៅលើទឹកដីកំណើតខ្លួន ដោយរងការឈ្លានពានពីជនជាតិហាន ដែលជាជនជាតិចិនបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzP80Bsvt9D-U5D-N7LmfKL-JNSlwqHR97H9ckbtfSjplH9fo4ihrNfXiJ0GN2X93Okk2fwFzk0Cqn1n5EnmrTfEyJMKPj8z62-3DX3o54AqUXgbibqsIxGOAhA33pukslHZfhB8cnmbMTJ5BlL3BhVXFtFNKsCFLGVDcgs2NZGX7h6E60tUwRPSN0vhu0/s1600/image_2025-08-14_14-54-50.png

រដ្ឋាភិបាលចិន បានអភិវឌ្ឍន៍តំបន់ទីបេ ដោយប្រយោជន៍ភាគច្រើនឱ្យទៅពួកហាន ជាងពួកទីបេ ដែលជាម្ចាស់ទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JzSGU6pYD99eAxqZSo20Gjk9pa66Efrnfnvgki56KzN9pGPviYc-x_AaZ7mzXjDW_vbXNgO4mXEAXIKqmfPaexmJr3K2uoB9pR6YO_sPeWwPqTRfQb2pXzy0OG-XYEQJ6-BM6wE-dn2cc5j-VdfZ0grPPpt7ffpc77JiTNIwEv1UXrO4xUZzmTVR5P3Q/s1200/image_2025-08-14_14-54-50%20(2).png

មកទល់សពថ្ងៃនេះ ការបះបោរបំបែករដ្ឋទីបេនៅតែបន្តមាន ក៏ប៉ុន្តែហាក់មិនមានសំលេងគាំទ្រខ្លាំងដូចពីមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ5XmhhRrti4yivFnPGBioeK6viPdfuzMHwfftnwzobpJxSTL0JC0sD1C0T0BCK_boWe7Vr5J2q_gEiyBz7vDPxwM3OOnC__up11vdud_Z5VJGLWRgcjKx1tDj93kXfhuV4n7IZmXyjwwtqWvh6_AVWWXuu1AN9pQiIDGva1IGlo6rv1_omeWhIN-S1Hiv/s770/image_2025-08-14_14-54-47.png

សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី១៤ មិនជំទាស់នឹងការដាក់តំបន់ទីបេឱ្យបន្តស្ថិតជាតំបន់ស្វ័យយ័តទេ ក៏ប៉ុន្តែទាមទារឱ្យរដ្ឋាភិបាលចិនផ្តល់សិទ្ធស្វ័យភាពពិតប្រាកដ ពិសេសការគោរពសិទ្ធិសេរីភាពសាសនា និងការថែរក្សាវប្បធម៌របស់ប្រជាជនទីបេ៕

ថៃ ប្រើសុនខ ភ្ជាប់GPS ឱ្យដើរចូលទឹកដីកម្ពុជា

0

កងទ័ពសៀម បន្តឈ្លានពានចូលទឹកដីកម្ពុជា ក្រោមរូបភាពផ្សេងៗ ដោយហាក់មិនអើពើនឹងបទឈប់បាញ់ ដែលមានម៉ាឡេសុី អមេរិក និងចិន ជាសក្សី។

បើយោងតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែ សីហា នេះថា៖”កងទ័ពថៃបានសាងសង់ស្នាក់ការរបស់ខ្លួនធ្វើពីឈើលើទឹកដីកម្ពុជា ក្នុងឃុំឯកភាព ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង ជីកលេនដ្ឋានយោធានៅខាងកើត និងខាងលិច ប្រាសាទតាមាន់ធំ”។

បន្ថែមពីនេះ ទ័ពឈ្លានពានថៃ ក៏បានប្រើប្រាស់សុនខល្បាត បំពាក់ប្រព័ន្ធកំណត់ទីតាំងពីផ្កាយរណប ដើរចូលមកដែនអធិបតេយ្យភាពកម្ពុជា។

មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៣ ខែសីហា ទ័ពថៃក៏បានដាក់កាមេរ៉ានៅប្រាសាទតាក្របី ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ អំពីការរំលោភបំពានបទឈប់បាញ់កម្ពុជា-ថៃ ដែលធ្វើឡើងនៅម៉ាឡេសុី៕

ដំណឹងក្ដៅ! បុត្រីច្បងរបស់ព្រះមហាក្សត្រថៃកំពុងប្រឈួនជាទម្ងន់

0

បាងកក៖ ព្រះនាង Bajrakitiyabha Narendira Debyavati របស់ប្រទេសថៃបានធ្លាក់ព្រះកាយប្រឈួនធ្ងន់ធ្ងរជាមួយនឹងជំងឺច្រើនមុខ ហើយខណៈនេះស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរដ្ឋ Chulalongkorn ក្នុងទីក្រុងបាងកក។ នេះបើតាមសេចក្ដីជូនដំណឹងដោយការិយាល័យរាជវាំងនៃព្រះរាជាណាចក្រថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XHfRJrUjsLNNUcn8lKPzi6-08zPUaa6ub8A_GBAm-aezCjGm4J2K3vkKwdIL1X5zIlYrd0bn5RSxPw6Z2lGFNfISGPHjLEKvOu47jIZYouE7lgm710gdz2I7UUaAmVMV_t2gmdDzdGEE3RAmsupj2RAx1Y7lvlIMxgFcHQ1JS6wFSSdkeW8x5Q1FL3Pr/s1280/photo_2025-08-15_14-59-19.jpg
នៅថ្ងៃសុក្រ ទី15 ខែសីហា ឆ្នាំ 2025 ការិយាល័យរាជវាំងបានចេញសេចក្ដីជូនដំណឹងទៅដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ព្រះនាងម្ចាស់ Bajrakitiyabha Narendira Debyavati បុត្រីនៃព្រះមហាក្សត្រ Rajasarini Siribajra Maha Vajiralongkorn បានដួលសន្លប់ភ្លាមៗដោយសារបញ្ហាបេះដូង ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5JfK6dNk2G44HTabz6kpaM0ADZX95D4Wo10mbr7Hr00ouklRHIeEARrGAsn_Y4q9_d02LI0irQJzmJHS3RSx_2jAygCtRoDomnD2C3E7q-0Vts_z3h9aGaE_QwY0PMJc-djV9goQXFC9K9bSSwrHBOdeoemnlxuL82LbUjlliG40gZzl7sEww0-3O6jC/s1280/photo_2025-08-15_14-59-17%20(2).jpg
ក្រុមគ្រូពេទ្យដែលកំពុងផ្តល់ការព្យាបាលព្រះនាងបានរាយការណ៍បន្ថែមថា បច្ចុប្បន្នគ្រូពេទ្យបាននិងកំពុងផ្តល់ឱសថ និងឧបករណ៍ជំនួយដល់ដំណើរការនៃសួត និងគ្រលានរបស់ទ្រង់។ ក្រុមគ្រូពេទ្យក៏បានប្រទះឃើញថា មានការជ្រៀតចូលយ៉ាងធ្ងន់ធ្ងរនៃមេរោគចូលទៅក្នុងប្រព័ន្ធសសៃឈាមរបស់ព្រះអង្គ ដែលតម្រូវឲ្យគ្រូពេទ្យត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយោទិច ដើម្បីទប់ស្កាត់ការឆ្លងទាំងនេះ ក៏ដូចជាថ្នាំប្រឆាំងនឹងជំងឺលើសឈាមរបស់ទ្រង់ ដើម្បីធ្វើឱ្យសម្ពាធឈាមមានស្ថេរភាព ចាប់តាំងពីថ្ងៃទី 9 ខែសីហា ឆ្នាំ 2025មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8dBifcTLC8sdhiVJKIHW9rawx29Cl6hRdNBjNG_SrSZNycEITfjKr0d5HyiqO5rXVIJAS6I-X7JW7ZACkBrmMB0gqMDYk7WGUn-u7pUgmPbH3ZvnkjLIsWEkVxJG_sxEuoN-Xm9WHUcjZgrgxVK-f5XTSiFvmufE5oKIaRUJOuuH2wOjXoHPSc3ZNORNj/s1280/photo_2025-08-15_14-59-17.jpg

គិតត្រឹមថ្ងៃទី15 ខែសីហា ឆ្នាំ2025 នេះក្រុមគ្រូពេទ្យកំពុងបន្តផ្តល់ការថែទាំយ៉ាងយកចិត្តទុកដាក់ និងតាមដានស្ថានភាពរបស់ព្រះអង្គយ៉ាងដិតដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0BZ_zs1KxcBPhaDJKBtCGwPR4-CYfQqenbZxUTixXCPeq3ifBy0h6YsQlPe7CMa2NPsP5jpwN4AV4LQ9r-xt_IPTmP2IicbB25jZD9A047fAwWcwpu9_GpKmHA-OGLdaDfZuolcB2AQmD_pNmC3jdIvBYUXTC0KiO1cWNt3EDtcL8ZMFBhUA5xjg2v3M/s950/photo_2025-08-15_14-59-19%20(2).jpg

គួរជម្រាបថា ព្រះនាង Bajrakitiyabha Narendira Debyavati បច្ចុប្បន្នមានព្រះជន្ម 46 ព្រះវស្សា គឺជាបុត្រីច្បងរបស់ព្រះបាទ Maha Vajiralongkorn ត្រូវបានរាជវាំងប្រកាសថាបានចូលសម្រាកនៅមន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ 2022 បន្ទាប់ពីសន្លប់បាត់បង់ស្មារតីដោយសារជំងឺបេះដូង ប៉ុន្តែស្ថានភាពទ្រង់ហាក់មិនទាន់មានការធូរស្បើយនៅឡើយទេរហូតមកដល់ឆ្នាំ2025នេះ៕

លោក ខាំ ភូរិ ថាការគាំទ្រផលិតផលក្នុងស្រុកមិនមែនជាការបិទទ្វារពាណិជ្ជកម្មប៉ុន្តែជាការជួញដូរដោយយុត្តិធម៌

0

នាពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនពហិកាឈប់ប្រើប្រាស់ផលិតផលថៃតទៀត ហើយទំនិញថៃជាច្រើនមុខនៅតែមានការនាំចូលតាមរយៈមធ្យោបាយផ្សេងៗជាហេតុធ្វើឱ្យអ្នកមួយចំនួននៅតែមានចម្ងល់អំពីករណីនេះ។ យ៉ាងណាមិញ លោក ខាំ ភូរិ បានពន្យល់ខ្លីៗចំពោះចំណុចនេះ ខណៈលោកជំរុញឱ្យមានមនសិកាជាតិ ស្គាល់ការឈឺចាប់ និងមានស្មារតីជាតិនិយមប៉ុន្តែតែមិនជ្រុលនិយម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRL3xwKD_Y5aeChBUM0umGlicVkJ_vC7HWoOydjazjTB_WhT7VJHmm2sbwH56QWcy5WrizeH-4cPPkOBYxH0Lba7rqEQBl1FE4QX8zF8jrP_qCnAk5QHFFczLVx9q7WOjyEsQtCJfz_nHEyw0KOcq_98Ohk2ZU-SHCM331X2p7c7ixe_K0rQkKPG1vMsYs/s1920/image_2025-08-14_16-12-32%20(2).png
នៅថ្ងៃទី១៣ សីហា លោក ខាំ ភូរិ ផលិតករជើងចាស់ដ៏មានស្នាដៃរួមទាំងមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈបានលើកឡើងត្រួសៗអំពីការពហិកាទំនិញថៃនិងផលប្រយោជន៍នៃការគាំទ្រផលិតផលក្នុងស្រុក។ លោកបានសរសេរថា យើងពុំអាចបិទទំនិញថៃព្រោះ យើងកំពុងរស់ក្នុងប្រជាជាតិអាស៊ាន និងយើងជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក(WTO គឺជាអង្គការអន្តររដ្ឋាភិបាលដែលកំណត់ច្បាប់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ)។ យើងអាចប្រែក្លាយការបិទទំនិញថៃមកជាការដាក់ពន្ធបន្ថែមលើទំនិញជាយុទ្ធសាស្ត្រមួយចំនួន ទំនិញដែលខ្មែរផលិតបាន(ដាក់ពន្ធលើស្រា ភេសជ្ជៈកំប៉ុង ធ្វើឱ្យតម្លៃទំនិញថៃខ្ពស់ មកប្រជែងផលិតផលក្នុងស្រុកក្នុងតម្លៃទាប គុណភាពប្រហែលគ្នា…ជួយបង្កើនចំណូលពន្ធ។ល។)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWPif_OHagDfLzr3qDPrR4gBHqOAFUKrW88xbE2cBYp-z4mnlUVqqpsxGTYISsUSMQi7VtyMzFdk-l6gB0oJZWef1UVUH7KLol3a7EFDEn9HzUQVxkPNJKaycayJ2BRBn0KnaPdxfG3cC2gs8Dau3wbIFvfaBJFwaB5kMRKSORtJ97vSgBPROswvTnSWJJ/s1758/image_2025-08-14_16-12-32.png

លោក បានរៀបរាប់ទៀតថា ការបិទនាំចូលមិនមែនជាជម្រើសទេ តែរឿងសំខាន់គឺយើងត្រូវមានមនសិកាជាតិ ទទួលស្គាល់នូវការឈឺចាប់ និងមានស្មារតីជាតិនិយម(តែមិនជ្រុលនិយម)។ លោក ខាំ ភូរិ ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការគាំទ្រផលិតផលក្នុងស្រុក ដែលជួយគាំទ្រសេដ្ឋកិច្ចក្នុងស្រុក អាចបង្កើតការងារ និងជំរុញចំណូលដល់ប្រជាពលរដ្ឋ
ពង្រឹងថាមពលសេដ្ឋកិច្ចជាតិ កាត់បន្ថយការនាំចូល រក្សាទុនរូបិយប័ណ្ណជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgefm0jHVyubnml2ldscpoXRC89sReXo6IepiYjrWQkTk6PidITOQI79MQZmtNAzAtNFr0r1Z83MfYlVofkN0j3n9tLULQldnOCrtNyUxkU550NYiCh4pVuXXc6f0AQMAHmyYIQSJcbwti6Fbbaj2FL3Q1sdie4pviICnjREHEqN4QGDVHhns7CCv3JuKTm/s1600/image_2025-08-14_15-45-01.png

មិនត្រឹមតែប៉ុណ្ណោះផលិតកររូបនេះបានលើកឡើងទៀតថា ការគាំទ្រផលិតផលក្នុងស្រុកជួយពង្រឹងសហគមន៍ លើកកម្ពស់ស្មារតីស្នេហាជាតិ និងភាពឯកភាព ជំរុញសហគ្រាសតូច-មធ្យម។ លោក ខាំ ភូរិ បានសង្កត់ធ្ងន់ចុងក្រោយថា ការគាំទ្រនេះមិនមែនមានន័យថាបិទទ្វារពាណិជ្ជកម្មនោះទេ ប៉ុន្តែជាការធ្វើឱ្យផលិតផលក្នុងស្រុកមានអត្តសញ្ញាណ និងជួញដូរដោយយុត្តិធម៌៕

ពិតជាអស្ចារ្យ និងលើសពីធម្មតា! ចិនពង្រាយសត្វយន្តដូចសត្វពិតៗ ទាំងរូបរាងនិងសកម្មភាព តាមដានសត្វកម្រ!

0

ទីក្រុងប៉េកាំង៖ ចិនបានបង្ហាញបច្ចេកវិទ្យាថ្មី ​ មនុស្សយន្ត antelope ដែលមានរូបរាងស្ទើរតែដូចទៅនឹងសត្វពិតៗ ដោយមានភ្នែកដូចសត្វ និងរោមព័ត៌ត្នោតក្រាស់។ វាត្រូវបានបំពាក់ដោយប្រព័ន្ធ 5G និងបញ្ញាសិប្បនិម្មិត​ AI សម្រាប់តាមដានសត្វកម្រ (antelope) នៅវាលខ្ពង់រាប Hoh Xil នៅតំបន់ទីបេ។ នេះបើតាមសារព័ត៌មានរ៉យទ័រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHbzViypoaiiGqqDPGTeY9vU0-aJ-ZRcuRF29oDz9ar_3FPv1npNT1QQjdPINFplrSSoTPcxucPgThk7gkid0iQU-XfAd7e1OnW_Dp2brEqZj7h3oX2n3pMpqjCM5lEEt-ZX1TlEM6gjI4BZdptW0BW52UrEuuiIEkTN4MzpmYWAwr_FXEFHMFHcRfK-Hp/s1140/image_2025-08-15_14-50-24.png
បង្កើតឡើងដោយ Xinhua បណ្ឌិតសភាវិទ្យាសាស្ត្រចិន និង Deep Robotics ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou មនុស្សយន្ត antelope ត្រូវបានបំពាក់ដោយការតភ្ជាប់ 5G និងប្រព័ន្ធចក្ខុវិស័យបញ្ញាសិប្បនិម្មិត ដែលអនុញ្ញាតឱ្យវាអាចត្រួតពិនិត្យពេលវេលាជាក់ស្តែង ការបរិភោគ និងអាកប្បកិរិយារបស់សត្វកម្រជិតផុតពូជផ្សេងទៀត នៅតំបន់សត្វចម្រុះទីបេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJHgOWqjEdM6DpVyJm0VleXQCv9vDKGKeP-UtMfvCRN3e6FXyDzaJgev54Cz_YPVZnhpbZX8H_cDVQ9PE12Kal1PUrSj4b9rzvm5_s35jxqwCETdUaqsehDiWxbTB4N1LHBvrUmyM5t0q7MIQbof5enW70VDlvsGBMUHAcHnNEDYo2E4QfIwkO1wsFUhSn/s856/image_2025-08-15_14-50-25.png
បច្ចេកវិទ្យា 5G ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទីបេចាប់ពីឆ្នាំ ២០១៩ មក ហើយក្នុងឆ្នាំ ២០២២ មានអ្នកប្រើប្រាស់រហូតដល់ទៅលើស ១ លាននាក់។ នៅចុងឆ្នាំ ២០២៣ ការបើកស្ថានីយ៍ 5G នៅទីក្រុង Gogmo ត្រូវបានគ្របដណ្ដប់គ្រប់ស្រុកទាំងអស់ក្នុងតំបន់ទីបេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbcIz6xs38yxuFJUzIy6CMMtcQhQcy0kqVQoGfmxid5tbfoq0FkN1c-jePYEij4JVac6GSJIYCd8xwFEDZvSo64NQMo9IBOE-e3v5EGE5ulaCFKFnl5TLKTrXGtTr5yhsGrXX2aZs5BPYnxJX7MhJ-8X2pk3peIV3ifyZPIM-ta-zFa44T-GWORseyeEbc/s1200/photo_2025-08-14_10-39-51%20(2).jpg

យ៉ាងណាមិញ ក្រៅពីការតាមដាន សត្វ antelope បណ្ដាញ 5G នៅទីបេក៏គាំទ្រកម្មវិធី AI ផ្សេងៗទៀត ដូចជា ដ្រូនសម្រាប់តំបន់ដែលរ៉ាដាមិនអាចទៅដល់ ការពិគ្រោះវេជ្ជសាស្រ្តតាមវីដែអូ ព្រំទាំងបច្ចេកវិទ្យាចិញ្ជឹមសត្វយ៉ាងឆ្លាតវ័យផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhayETGzyJM-auKxLqba4_GccWf7djWgPCYeaha1poyfIghyphenhyphenNHA0gqUeMk3APCHbuYBEGxxSocldnE1gcmTF8msdk1aXXh8HkL99S47Nzlx3_SDd8PTYrjhhQBmFOzJG0srgSIYaHCKS3QnJhtjCYSWIQcgxvEdhWkIrrThSFQc0xRzUPtO1Vy-139CCjoW/s1280/photo_2025-08-14_10-39-51.jpg

ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើននៅទីបេ ដោយជំរុញតួនាទីក្នុងតំបន់ដែលនៅសេសសល់ក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ របស់ប្រធានាធិបតី Xi Jinping ដោយការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយអាស៊ីកណ្តាល ខណៈពេលដែលក៏រឹតបន្តឹងការឃ្លាំមើលលើចំនួនប្រជាជនរបស់ខ្លួន និងពង្រីកផ្លូវឌីជីថលរបស់ទីក្រុងប៉េកាំងឆ្ពោះទៅរកគូប្រជែងជិតខាងឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9ovArbyBQHAeAxdiqhhmy3PE0aZXioD_qcLpVNY_CkypxIokDz-yMNEfltWZeiTZSt4SCEM6EiJlV2ppwbWgd-A6VAYU9rpN9eM1WboQy81tBwdbhM8793y5ZA2_ZfOyQqMQxd_QZY2mXbwv6vLXzdTp4ut_UlLrFIDNNX2iZyC-z8qwYB8VKsgAKZf8T/s900/image_2025-08-15_14-50-24%20(2).png

ទោះជាយ៉ាងណា អ្នកវិភាគ និងក្រុមអ្នកការពារសិទ្ធិមនុស្សបានចោទក្រុងប៉េកាំងពីការដាក់ពង្រាយកលល្បិច “តំបន់ប្រផេះ” ប៉ះពាល់នឹងប្រទេសជុំវិញតំបន់ខ្ពង់រាបទីបេ។ របាយការណ៍ខែកក្កដា ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានបង្ហាញថា ចិនប្រើប្រាស់បណ្តាញទូរគមនាគមន៍ក្នុងស្រុកដើម្បីឃ្លាំមើលអ្នកប្រឆាំងដែលរស់នៅជិតខាង ដូចជានេប៉ាល់ រួមជាមួយនឹងករណីចោរកម្មតាមអ៊ីនធឺណិតផងដែរ៕

វៀតណាមនឹងនាំចេញដ្រូនធុនធ្ងន់ចំនួន ៥,000 គ្រឿង ទៅកូរ៉េខាងត្បូង

0

ហាណូយ៖ ក្រុមហ៊ុន CT Group នៃប្រទេសវៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (UAV) ប្រភេទធុនធ្ងន់ ចំនួន ៥,០០០ គ្រឿង ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាកិច្ចព្រមព្រៀងនាំចេញលើកដំបូង និងជាជំហានដ៏សំខាន់មួយសម្រាប់វិស័យផលិតបច្ចេកវិទ្យាខ្ពស់របស់ប្រទេសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI0yNHHQjpLJovb9kj2mUHTuNkzSUHG3-FbkUlxSQJZE_6NDpPZLxwTSR8UgGWk1hm2D-LcOxdby8mzG18G0hN8xfXuFyWdsjlmRa7g9Ft5lrmN1hYjebdeo5-Ee7w-HUfje2eBmjx7aayK4-vsfG1-g7nur8sQ3V_9CEct7Q2y3SOwKuLFZgZJUn6Ss9b/s720/image_2025-08-15_14-45-13.png
កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាកាលថ្ងៃអង្គារ(ទី ១២ ខែសីហា) ក្នុងវេទិកាសេដ្ឋកិច្ចវៀតណាម–កូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ជាមួយវត្តមានរបស់លេខាធិការទូទៅបក្ស To Lam និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Min Seok។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងនេះ គឺជាការសហការជាមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក Airbility របស់កូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។

តាមការបញ្ជាក់របស់ CT Group ក្រុមហ៊ុនបានស្ទាត់ជំនាញខាងបច្ចេកវិទ្យាស្នូល ហើយអភិវឌ្ឍបានម៉ូដែល UAV ចំនួន ១៦ ប្រភេទ ដែលមានសមត្ថភាពខុសៗគ្នា។ UAV ធុនធ្ងន់ ដែលផលិតដោយ CT UAV អាចដឹកទំនិញមានទំងន់ចាប់ពី ៦០ ដល់ ៣០០ គីឡូក្រាម ហើយមានអត្រាផលិតក្នុងស្រុកដល់ទៅ ៨៥%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie6Om4NNSqUAP8H6vtYLrstJ0ouBPEjpp6o-o1F9290DDu1vNItOlz_wkWGzCai6lKrCEgclEFvshs997KpDnOj9vFRV9lpARIo8zgbRS9PFqT6OqjKMN9Siy3N1XyGGc76qOvhoFNypl5fSpJ2vfdYeYKaHxinMNM1E_SiNW69ztaYJoTJVXvHQuakPsI/s1000/photo_2025-08-14_15-36-47.jpg

យន្តហោះគ្មានមនុស្សបើកទាំងនេះអាចប្រើប្រាស់ក្នុងវិស័យជាច្រើនដូចជា វិស័យកសិកម្ម ដឹកជញ្ជូនទំនិញ ការគ្រប់គ្រងទីក្រុង សន្តិសុខ ការពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍ UAV ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) បញ្ចូលជាមួយបច្ចេកវិទ្យា semiconductor និងប្រព័ន្ធកំណត់ទីតាំងតាមបណ្តាញកម្រិតខ្ពស់ផងដែរ។

បើតាមការវាយតម្លៃរបស់ Markets & Data ទីផ្សារ UAV របស់វៀតណាមមានតម្លៃប្រហែល ៧៣ លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ហើយអាចនឹងកើនដល់ ១៩១ លានដុល្លារ ក្នុងឆ្នាំ ២០៣១។ ក្រៅពីនេះ នៅថ្ងៃដូចគ្នានោះ CT Group ក៏បានចុះកិច្ចសន្យាផ្គុំ តេស្ត និងវេចខ្ចប់ឈីប semiconductor ចំនួន ១០០ លានឈីបផងដែរ សម្រាប់ក្រុមហ៊ុន Imagis របស់កូរ៉េខាងត្បូង និងបានចុះកិច្ចព្រមព្រៀងសហការជាមួយសាកលវិទ្យាល័យ Inha ក្នុងការបណ្ដុះបណ្ដាល និងផ្ទេរបច្ចេកវិទ្យា semiconductor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYxIZhyphenhyphenJLw7lOIzBFd62hsJupFkjEpVYqNg7A9ix2SS1gCZk9qw6Z_kqWnSKyDUAU5uaw3xGue0t7ZXms-JBuZOX74EgITMUV2t0pg95Ukl_6oqpfAIYZzcXM6pDTUe5Nf-Xi-WhWztptQDP4ICyfgZAKdE81p1vybWXiatjZOD7HohiALocx74W7oU1pR/s720/photo_2025-08-14_15-36-48.jpg

គួររំលឹកថា ក្រុមហ៊ុន CT Group បានបង្កើតឡើងនៅឆ្នាំ ១៩៩២ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែបច្ចុប្បន្នបានពង្រីកចូលទៅវិស័យបច្ចេកវិទ្យាខ្ពស់ រួមមាន semiconductor បញ្ញាសិប្បនិម្មិត UAV ព្រមទាំងបច្ចេកវិទ្យាថាមពលថ្មីជាដើម។ កាលខែមិថុនា ក្រុមហ៊ុនបានបង្ហាញការរចនាឈីប IoT ដោយប្រើបច្ចេកវិទ្យា CMOS និង III/V Semi ដែលហៅវាថាជាជំហានមួយក្នុងការគ្រប់គ្រងផលិតកម្ម semiconductor ដោយខ្លួនឯង៕

នេះបានចំជាដូចគេថាថៃមានក.លល្បិចពេញពោះ «ពង្រាយកម្លាំងយ៉ាងរឹងមាំនៅតាមព្រំដែនក្រោមហេតុផលទប់ស្កាត់ការល្មើសអធិបតេយ្យ»

0

ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ ឱ្យដឹងថា បើទោះជាគ្មានការប៉ះទង្គិចគ្នា ប៉ុន្តែកងទ័ពថៃបានពង្រាយកម្លាំងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការល្មើសអធិបតេយ្យ ។ ជាមួយគ្នានេះ ថៃបានទំនាក់ទំនងជាមួយអន្តរជាតិ ដើម្បីឱ្យអន្តរជាតិមើលឃើញពីការប្តេជ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងយុត្តិធម៌ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ។

លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលថៃគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍មនុស្សធម៌ ព្រមទាំងទំនាក់ទំនងជាមួយអន្តរជាតិ ដើម្បីឱ្យអន្តរជាតិមើលឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការដោះស្រាយជម្លោះជាមួយកម្ពុជាដោយសន្តិវិធី និងយុត្តិធម៌ ។

រដ្ឋាភិបាលថៃនឹងចាត់វិធានការគ្រប់យ៉ាងដើម្បីការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ។ បច្ចុប្បន្ន កងទ័ពថៃបានពង្រាយកម្លាំងយ៉ាងរឹងមាំនៅតាមព្រំដែនខេត្តទាំង៧ និងពង្រាយបន្លាលួសជាបន្តបន្ទាប់កុំឱ្យប្រទេសជិតខាងល្មើសចូលមកជាដាច់ខាត កងទ័ពថៃត្រៀមខ្លួនប្រឆាំងតបតរវិញភ្លាមៗ ប្រសិនបើមានការល្មើសអធិបតេយ្យ ។

លោក ជិរ៉ាយុ ហួងសាប់ បន្តថា ភ្នាក់ងារដោះមីនបានរកឃើញគ្រាប់មីនបង្កប់ក្នុងទឹកដីថៃ ហើយលោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់គ្រាប់មីនទាំងនេះបណ្តាលឱ្យកងទ័ពថៃល្បាតនៅព្រំដែនរងរបួសម្តងហើយម្តងទៀត ។ លោកថែមទាំងចោទថា នេះជាការបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងល្មើសសន្ធិសញ្ញាអូតាវ៉ា ដែលហាមប្រើប្រាស់មីនប្រឆាំងបុគ្គល ។

ក្រៅពីនេះ រដ្ឋាភិបាលថៃគោរពតាមកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ជាពិសេស ពុំប្រើប្រាស់កម្លាំងកងទ័ព និងពុំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានជូនដំណឹងទៅពលរដ្ឋភៀសសឹកដែលធ្វើដំណើរត្រឡប់មកផ្ទះវិញនៅព្រំដែន បើឃើញសំណល់ផ្ទុះគួរឱ្យសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ ឬសមត្ថកិច្ចក្នុងតំបន់ជាបន្ទាន់ដើម្បីបញ្ជូនភ្នាក់ងារបោសសម្អាតសំណល់ផ្ទុះ ។

បើទោះជាស្ថានការណ៍បច្ចុប្បន្នគ្មានការប៉ះទង្គិចគ្នា ប៉ុន្តែនៅតែមានភាពតានតឹង និងត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ ថៃសូមបង្ហាញគោលជំហរច្បាស់លាស់ក្នុងការរក្សាសន្តិភាព ប៉ុន្តែថៃត្រៀមការពារអធិបតេយ្យរបស់ខ្លួនគ្រប់ពេលវេលា ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ។

គួរបញ្ជាក់ថា កម្ពុជាបានគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ដែលប្រទេសទាំងពីរបានចរចាក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែបែរជាថៃបំពានកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ រួមមាន ៖ ចាប់វរៈកងទ័ពកម្ពុជា ១៨រូប និងពុំទាន់ដោះលែងត្រឡប់មកវិញ, ប្រើប្រាស់ជំពាមកៅស៊ូបាញ់មកលើទឹកដីកម្ពុជា, ពង្រាយលួសបន្លាយនៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបន្ថែមកម្លាំងកងទ័ពក្រោយបទឈប់បាញ់ ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននាម៉ោង១២អធ្រាត្រ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕

N.John ចេញបទ «Sweet Love» ពេលណាមានការរិះគ.ន់ ជា វណ្ណារិទ្ធ លើកឡើងបែបនេះ

0

កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ មានឈ្មោះថា សុវត្ថិ មុន្នីនាគ ឬហៅថា N.John ត្រូវបានសាធារណជនមានការជជែកវែកញែកច្រើនដោយសារតែលោកបានចេញវីដេអូខ្លីពីបទចម្រៀង «Sweet Love» ដែលសហការជាមួយនឹងតារាបរទេសម្នាក់ត្រៀមនឹងចេញក្នុងពេលខាងមុខនេះ។ ឃើញមានការរិះគន់ច្រើនទៅកាន់ N.John ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធបានពន្យល់ទៅកាន់មហាជនរួមទាំងលើកទឹកចិត្តកូនខ្មែរកំពុងសាងឈ្មោះនៅសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK9SpRntqAn2NAqOzD51EmOo795sBzPA4zx5085Ve0P-AytTJveYR4c1tTxPhsbmBmKjRAMJvjpEQNb1AvmIjBImhYWozzePTVVC620q0u1Pby8Hl6CTKj4fxHPLveEb_csmVfaNHXn9z6BMri8YWibbbu8HhgM1XRuvknx2CcHzUXNFp3ussI3EqgIFV8/s1179/image_2025-07-26_16-37-09%20(2).png

គេចាំបានថា កាលពីថ្ងៃទី២៥ ខែកក្កដា N.John បានចេញវីដេអូខ្លីនៃបទ «Sweet Love» ប៉ុន្តែត្រូវបានមហាជនរិះគន់ចាស់ដៃព្រោះគិតថាការចេញចម្រៀងនេះគឺខុសកាលៈទេសៈព្រោះតែប្រទេសកម្ពុជាកំពុងមានសង្គ្រាមក្តៅគគុកជាមួយនឹងថៃ ដែលប្រទេសថៃចូលមកឈ្លានពានកម្ពុជា។ រងការរិះគន់យ៉ាងច្រើនលើសលប់ N.John បានកែប្រែស្ថានការណ៍វិញដោយចេញមកបង្ហោះពីប្រទេសកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ហើយ MV ចម្រៀងរបស់លោកក៏បានលើកពេលចេញផ្សាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIJRJWUd1m8McZmw5_VL0YJh0jf-mHjcBZTICiSh-UAy5RWVNvKh0ynk0GDuZB2tjS_HNwIm8AYfttgvbyBeO7KdDRcfWy1q1_zzK6HprbaARC5_QFBTpIt0j6pE4t4zP3v55PtLBs0Cuamssx3hyphenhyphenXQePvGw4MAp1VM7Afj72tNvUv0pO5tORbZCGSDOq/s1349/Snapinst_app_472331985_18479733259010433_4567764237118464436_n_1080.jpg

យ៉ាងណាមិញ N.John បានបង្កឱ្យមានការជជែកវែកញែកម្តងទៀតនៅពេលលោកចេញផ្សាយវីដេអូខ្លីៗពីបទ «Sweet Love» កាលពីថ្ងៃទី១៣ សីហា ស្របពេលមានដំណឹងថាថៃនឹងបើកការវាយប្រហារឈ្លានពានមកកម្ពុជាម្តងទៀត ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកចាត់ទុកថាលោកចេញចម្រៀងខុសកាលៈទេសៈម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhstOvavdRbRd9Ppn2U_HkW92p8TmOBcLN2_ZOfChPsrMcIz3CrxxHlYll1_gUSA-GygaqeQBiofrODyUHELLkpDKyJhA2cQPubqIR1FtKk7sg9CObP0IhV087kC4ADfT35yHUgQyIay86zd2Xm3O-CrChdemUPz3ze2rX__WEdoTKLstndKajtPAlM33Po/s2048/image_2025-07-26_16-37-08.png

ទោះជាយ៉ាងណា ទន្ទឹមនឹងមានការរិះគន់ចំពោះកូនប្រុសទី២ឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀង «Sweet Love» នេះពិធីករ ជា វណ្ណារិទ្ធ បានពន្យល់ទៅកាន់សាធារណជនថា N.John ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នបរទេសដូច្នេះគេជាអ្នកចាត់ចែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnh_27SIqMKSaag8_meMeaAzFGFvM9P3-gxihCublEl_2WW3BbGNZass11azSpuW7A_GVXn9oiaASqdGfbzXFdZuFRjQm0xRBky4EioJiNyedwA8_MfeGr4eI1wP2-1Ih0iHXhBMkl__nPaUvncPwPupWVbZzzE3q8xHHjMNo4qE9uF8DwiXC_GNJk0-s/s1920/image_2025-07-07_08-49-35.png

លោក ជា វណ្ណារិទ្ធ បានលើកឡើងនៅយប់ថ្ងៃទី១៤ សីហា ថា «សុំនិយាយរឿង N.John កូនប្រុសពូសុវត្ថិបន្តិច។ ខ្ញុំបានឮមកថា Acc & Page របស់គាត់ បរទេសជាអ្នកកាន់ ដូច Kpop អ៊ីចឹង។ គាត់នៅផ្ដោតរៀនហ្វឹកហាត់ក្នុងស្ថាប័នបរទេសមួយហ្នឹង ដូច្នេះគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ។ គ្រប់ Vìdeo ទាំងអស់ ត្រូវបាន Schedule គឺតម្រូវឱ្យ Release តែម្ដង ។ ពេលគាត់បានល្បីល្បាញគេស្គាល់ពាសពេញ ក៏អាចជួយលើកស្ទួយមុខមាត់ប្រទេសយើងផងដែរ។ អ៊ីចឹងសូមអ្នកទាំងអស់គ្នា Understand him ផងចុះណា៎ ខ្មែរស្រឡាញ់ខ្មែរ ប្រឹងបន្តទៀត Bro @n.johnworld»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUoqAnoBAOZ-DN9ZBgvUSJGgOTO2XxVJ7TI4GNhP4F7gteOZrWWLoRoGRIbrJgFIZlQdnIEeL4xKEfb-k3Fa2QDRjq1HIBhikt6YIDQnziybgFu09tf6hdH_LRa7RNXo1O8nA5KDSIIpqmjT12iBpro01GUAzPrBPQQWou5BxDH8ng9lUZ1gVK4PipLvuM/s1920/image_2025-08-13_09-47-43.png

មិនត្រឹមតែពិធីករ ជា វណ្ណារិទ្ធ ប៉ុណ្ណោះទេដែលបង្ហាញការយល់ចិត្តទៅកាន់ N.John ដែលកំពុងបម្រើអាជីពសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិក ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្តាយក្មេក ហេង វិសាល អ្នកបង្កើតមាតិកា ឡាយ ប៊ុនឡេង ក៏បានចែករំលែកបន្តអត្ថបទរបស់លោក ជា វណ្ណារិទ្ធ ផងដែរ៕