Home Blog Page 334

N.John ចេញបទ «Sweet Love» ពេលណាមានការរិះគ.ន់ ជា វណ្ណារិទ្ធ លើកឡើងបែបនេះ

0

កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ មានឈ្មោះថា សុវត្ថិ មុន្នីនាគ ឬហៅថា N.John ត្រូវបានសាធារណជនមានការជជែកវែកញែកច្រើនដោយសារតែលោកបានចេញវីដេអូខ្លីពីបទចម្រៀង «Sweet Love» ដែលសហការជាមួយនឹងតារាបរទេសម្នាក់ត្រៀមនឹងចេញក្នុងពេលខាងមុខនេះ។ ឃើញមានការរិះគន់ច្រើនទៅកាន់ N.John ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធបានពន្យល់ទៅកាន់មហាជនរួមទាំងលើកទឹកចិត្តកូនខ្មែរកំពុងសាងឈ្មោះនៅសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK9SpRntqAn2NAqOzD51EmOo795sBzPA4zx5085Ve0P-AytTJveYR4c1tTxPhsbmBmKjRAMJvjpEQNb1AvmIjBImhYWozzePTVVC620q0u1Pby8Hl6CTKj4fxHPLveEb_csmVfaNHXn9z6BMri8YWibbbu8HhgM1XRuvknx2CcHzUXNFp3ussI3EqgIFV8/s1179/image_2025-07-26_16-37-09%20(2).png

គេចាំបានថា កាលពីថ្ងៃទី២៥ ខែកក្កដា N.John បានចេញវីដេអូខ្លីនៃបទ «Sweet Love» ប៉ុន្តែត្រូវបានមហាជនរិះគន់ចាស់ដៃព្រោះគិតថាការចេញចម្រៀងនេះគឺខុសកាលៈទេសៈព្រោះតែប្រទេសកម្ពុជាកំពុងមានសង្គ្រាមក្តៅគគុកជាមួយនឹងថៃ ដែលប្រទេសថៃចូលមកឈ្លានពានកម្ពុជា។ រងការរិះគន់យ៉ាងច្រើនលើសលប់ N.John បានកែប្រែស្ថានការណ៍វិញដោយចេញមកបង្ហោះពីប្រទេសកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ហើយ MV ចម្រៀងរបស់លោកក៏បានលើកពេលចេញផ្សាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRIJRJWUd1m8McZmw5_VL0YJh0jf-mHjcBZTICiSh-UAy5RWVNvKh0ynk0GDuZB2tjS_HNwIm8AYfttgvbyBeO7KdDRcfWy1q1_zzK6HprbaARC5_QFBTpIt0j6pE4t4zP3v55PtLBs0Cuamssx3hyphenhyphenXQePvGw4MAp1VM7Afj72tNvUv0pO5tORbZCGSDOq/s1349/Snapinst_app_472331985_18479733259010433_4567764237118464436_n_1080.jpg

យ៉ាងណាមិញ N.John បានបង្កឱ្យមានការជជែកវែកញែកម្តងទៀតនៅពេលលោកចេញផ្សាយវីដេអូខ្លីៗពីបទ «Sweet Love» កាលពីថ្ងៃទី១៣ សីហា ស្របពេលមានដំណឹងថាថៃនឹងបើកការវាយប្រហារឈ្លានពានមកកម្ពុជាម្តងទៀត ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកចាត់ទុកថាលោកចេញចម្រៀងខុសកាលៈទេសៈម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhstOvavdRbRd9Ppn2U_HkW92p8TmOBcLN2_ZOfChPsrMcIz3CrxxHlYll1_gUSA-GygaqeQBiofrODyUHELLkpDKyJhA2cQPubqIR1FtKk7sg9CObP0IhV087kC4ADfT35yHUgQyIay86zd2Xm3O-CrChdemUPz3ze2rX__WEdoTKLstndKajtPAlM33Po/s2048/image_2025-07-26_16-37-08.png

ទោះជាយ៉ាងណា ទន្ទឹមនឹងមានការរិះគន់ចំពោះកូនប្រុសទី២ឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀង «Sweet Love» នេះពិធីករ ជា វណ្ណារិទ្ធ បានពន្យល់ទៅកាន់សាធារណជនថា N.John ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នបរទេសដូច្នេះគេជាអ្នកចាត់ចែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnh_27SIqMKSaag8_meMeaAzFGFvM9P3-gxihCublEl_2WW3BbGNZass11azSpuW7A_GVXn9oiaASqdGfbzXFdZuFRjQm0xRBky4EioJiNyedwA8_MfeGr4eI1wP2-1Ih0iHXhBMkl__nPaUvncPwPupWVbZzzE3q8xHHjMNo4qE9uF8DwiXC_GNJk0-s/s1920/image_2025-07-07_08-49-35.png

លោក ជា វណ្ណារិទ្ធ បានលើកឡើងនៅយប់ថ្ងៃទី១៤ សីហា ថា «សុំនិយាយរឿង N.John កូនប្រុសពូសុវត្ថិបន្តិច។ ខ្ញុំបានឮមកថា Acc & Page របស់គាត់ បរទេសជាអ្នកកាន់ ដូច Kpop អ៊ីចឹង។ គាត់នៅផ្ដោតរៀនហ្វឹកហាត់ក្នុងស្ថាប័នបរទេសមួយហ្នឹង ដូច្នេះគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គេ។ គ្រប់ Vìdeo ទាំងអស់ ត្រូវបាន Schedule គឺតម្រូវឱ្យ Release តែម្ដង ។ ពេលគាត់បានល្បីល្បាញគេស្គាល់ពាសពេញ ក៏អាចជួយលើកស្ទួយមុខមាត់ប្រទេសយើងផងដែរ។ អ៊ីចឹងសូមអ្នកទាំងអស់គ្នា Understand him ផងចុះណា៎ ខ្មែរស្រឡាញ់ខ្មែរ ប្រឹងបន្តទៀត Bro @n.johnworld»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUoqAnoBAOZ-DN9ZBgvUSJGgOTO2XxVJ7TI4GNhP4F7gteOZrWWLoRoGRIbrJgFIZlQdnIEeL4xKEfb-k3Fa2QDRjq1HIBhikt6YIDQnziybgFu09tf6hdH_LRa7RNXo1O8nA5KDSIIpqmjT12iBpro01GUAzPrBPQQWou5BxDH8ng9lUZ1gVK4PipLvuM/s1920/image_2025-08-13_09-47-43.png

មិនត្រឹមតែពិធីករ ជា វណ្ណារិទ្ធ ប៉ុណ្ណោះទេដែលបង្ហាញការយល់ចិត្តទៅកាន់ N.John ដែលកំពុងបម្រើអាជីពសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិក ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្តាយក្មេក ហេង វិសាល អ្នកបង្កើតមាតិកា ឡាយ ប៊ុនឡេង ក៏បានចែករំលែកបន្តអត្ថបទរបស់លោក ជា វណ្ណារិទ្ធ ផងដែរ៕

ឡានដឹកទំនិញថៃជាង៥០០គ្រឿងជាប់គាំងនៅច្រកព្រំដែន ក្រោយមីយ៉ាន់ម៉ារឹតបន្តឹងការនាំចូល

0

ខេត្តតាក៖ មានរថយន្តដឹកទំនិញយ៉ាងហោចណាស់ប្រហែល 500 គ្រឿងកំពុងជាប់គាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោយរដ្ឋាភិបាលមីយ៉ាន់ម៉ា បានដាក់ការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើចលនានាំចូលទំនិញពីប្រទេសថៃមកកាន់មីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PBS News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUGIzjRlQsuw5sELkGbP7Jw3L6ky-gqX38s7HmmYcunAwR61beS4flTeFcybM32Z4oOOI8Tzxne7t0q8m1blKo_LNq7hgQngbE2x2ZJIBwzColXEUx-ERxKz_8f0Zv-LXq2ftEF8n8synnG9BmrFFCtjFFbNT39WRJav8JGwwI74pmntVzVfwDMbQ4dGx7/s1080/photo_2025-08-15_13-42-20.jpg
ប្រភពព័ត៌មានខាងលើនេះបានរាយការណ៍ថា រថយន្តដឹកទំនិញចំនួន 500 គ្រឿងបានជាប់គាំងនៅមុខច្រកព្រំដែនមេសុត ទល់នឹងចក្រ មីយ៉ាវឌីលេខ២ ក្នុងខេត្តតាក ប្រទេសថៃកាលពីថ្ងៃទី14 ខែសីហា ម្សិលមិញនេះ។ ការជាប់គាំងនេះ គឺជាលទ្ធផលដែលបានមកពីវិធានការរឹតបន្តឹងទំនិញនាំចូលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់ និងក្រុមភេរវករនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg
កាលពីថ្ងៃទី១២ ខែសីហា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិសន្តិសុខ និងសន្តិភាពរដ្ឋ លោក Min Aung Hlaing ដែលជាមន្ត្រីយោធា និងជាមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន បានបញ្ជាឲ្យមានការចាប់ខ្លួនឈ្មួញខុសច្បាប់នៅតាមតំបន់ព្រំដែន។ លោកបានឲ្យដឹងថា៖ ការអនុវត្តនេះ គឺជាយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ សកម្មភាពនៃឈ្មួញខុសច្បាប់ ដែលនឹងមិនត្រឹមតែបង្កើតនីតិរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយអំពើហិង្សាប្រដាប់អាវុធផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIitcmoBPFTRy97zicM4ID68Pfcn3bezoTa5w_mH5KwWFlqamxVeDz0kfC_s305fikIGPXPO8Gddj8j55cuNVuLRBOiEtGVFcPaQrRzTJ6w0y9rrlHdZ1io9esGi64aKuacbkO_NqHOXj8TDt2byltWq1KDWGlzXrKCWhYqxtU0rN9D8usA4TedxzQ4BYl/s1024/photo_2025-08-15_13-42-24.jpg
គួរជម្រាបថា ក្រុមភេរវករប្រដាប់អាវុធនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា កំពុងពង្រឹងអំណាចរបស់ពួកគេបន្ថែមទៀតជាមួយនឹងសំណូកដែលប្រមូលបានពីឈ្មួញខុសច្បាប់ដែលចូលមកតាមច្រកអន្តរជាតិមីយ៉ាន់ម៉ា-ថៃ ដែលសកម្មភាពនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាយល់ឃើញថា សកម្មភាពនេះច្បាស់ជានឹងប៉ះពាល់ដល់ស្ថិរភាព និងនីតិរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

ដូច្នេះ មេដឹកនាំរបបយោធា លោក Min Aung Hlain បានកំណត់ថា មានតែការទប់ស្កាត់ការហូរចូលនៃឈ្មួញខុសច្បាប់ទាំងនោះទេ ទើបអាចរក្សាស្ថិរភាពនៅក្នុងតំបន់ និងនីតិរដ្ឋបាន។ ដោយឡែក ចំពោះអ្នកដែលទទួលខុសត្រូវក្នុងការទប់ស្កាត់ឈ្មួញខុសច្បាប់ទាំងនេះ ក៏នឹងត្រូវអនុវត្តតួនាទីរបស់ខ្លួនជាប្រព័ន្ធ តឹងរ៉ឹង និងដោយស្មោះត្រង់ចំពោះរដ្ឋផងដែរ៕

តិចអត់ដឹង! ហាងកាហ្វេ Starbucks ប្រកាសហាមអតិថិជនប្រើប្រាស់ទីធ្លាហាងធ្វើជាការិយាល័យផ្ទាល់ខ្លួន

0

ប្រទេសកូរ៉េខាងត្បូង ៖ ហាងកាហ្វេ Starbucks ដ៏ល្បីនៅប្រទេសកូរ៉េខាងត្បូងឈប់អត់ធ្មត់ទៀតហើយ និងប្រកាសថា ហាងកាហ្វេពុំមែនជា Co-Working Space របស់មនុស្សគ្រប់គ្នានោះទេ សូមអតិថិជនឈប់អង្គុយក្នុងហាងរយៈពេលយូរ ឈប់យកកុំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ពឯកសារ និងឌុយភ្លើង មកអង្គុយធ្វើការក្នុងហាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiffZerFsViJoLgGgEaKGnkpjznJ6VF8Kb7i8uOkkzRUuaaLtpgJEZZdK1CA5Q_PIydhoEO00ZfY2StZnoDxBX03V8SQE0oTaLh94Now-O6BGkXMqIhgCpUvP6iOZdxZRFjgU0BLkdl3J6zWsuLr4p4-SkZKR9RE21wyLQzusw7oTPQASczZ7g-gXC-ZqYf/s1200/image_2025-08-15_13-26-50.png
ការប្រកាសបែបនេះក្រោយពីអតិថិជនចំនួនអង្គុយធ្វើការក្នុងហាងដូចគ្នានឹងការិយាល័យផ្ទាល់ខ្លួន រហូតដល់យកវាំងននមកបិទបាំងសម្រាប់អង្គុយធ្វើការទៀតផង ជា​ពិសេស នៅទីក្រុងសេអ៊ូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCC5IaztdMCoKeAT6ghwF7Ri3SmkTXFtbaQRd0LWlzyzLzNe8-pN64b0TKniwlbA3beMUFjDwj64p29kzC0pxHNmM-Z2eA5FaCtIEZIKXCiDO6uO01NxxNi3RUvI0Jcq05FfCDCC0caQvmeBZt9KNytaIfaVHa4kahIWKXU1PG_DKk_auG7CAJLG7kdVH/s2915/image_2025-08-15_13-26-51%20(2).png

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង នៅខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ហាងកាហ្វេ Starbucks បានបិទស្លាកតាមសាខាផ្សេងៗនៅទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីកុំឱ្យអតិថិជនយកឧបករណ៍ធ្វើការធំៗចូលហាង ដូចជា ៖ កុំព្យូទ័រលើតុ ម៉ាស៊ីនបោះពុម្ពឯកសារ ឌុយភ្លើង និងវាំងនន ។ វាជាការប្រកាសប្រាប់អតិថិជនមួយចំនួនដែលយកហាងកាហ្វេធ្វើជាការិយាល័យផ្ទាល់ខ្លួន និងធ្វើឱ្យអតិថិជនផ្សេងៗលំបាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN9W64snu2XMb9skZPK3YFsL5nSZs05k9HbES5LIbaS1iJElHkksu36ow7cmUrnk5OHeFPs8HIbRECxVdJdX0Z3y1Ugqhf0OoLpHEShJXABgfN4ixWgDm9ZqSlDhE21svnIj59tT6IDooe2JyqUf840Y6pgn3ZtzohiJykdastpUn5AGCN0tR-Xo2zezKX/s2000/image_2025-08-15_13-26-56.png
សេចក្តីប្រកាសបញ្ជាក់ថា អតិថិជនត្រូវប្រមូលសម្ភារៈធ្វើការទៅជាមួយផងពេលក្រោកពីកន្លែងអង្គុយយូរ និងគួរទុកឱកាសឱ្យអតិថិជនផ្សេងៗបានអង្គុយផឹកកាហ្វេជួបជុំគ្នានៅកន្លែងដ៏ធំទូលាយ ។ Starbucks នៅកូរ៉េខាងត្បូងបានកែសម្រួលគោលការណ៍ថ្មីដើម្បីឱ្យអតិថិជនគ្រប់រូបទទួលបានបទពិសោធន៍ងាយស្រួលចូលហាងកាហ្វេ ។ យើងស្វាគមន៍អតិថិជនប្រើប្រាស់លេបថប ឬឧបករណ៍តូចៗ ប៉ុន្តែសូមអតិថិជនកុំយកកុំព្យូទ័រលើតុ ម៉ាស៊ីនព្រីនឯកសារ ឬឧបករណ៍ធំៗចូលហាង ពីព្រោះរំខានដល់អតិថិជនផ្សេងខ្វះកន្លែងអង្គុយ ប៉ុន្តែគោលការណ៍ថ្មីនេះពុំបានកំណត់រយៈពេលអង្គុយក្នុងហាងទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlkd_P2mbeDocpjJzx8cKGLKeKfOVjOwojZ_Gw0BeAPxbWeKdHuU6KvWyvT8tp04I3MK9CludAacCmCEL6wiBPAx4XAy-ypQJ65lEDZ_ODrPyzsOvJ_p66fyhxSGLJjDmX8ComEzOCTokaW_JP4ASFL7joj0sZtTjachPcNFpESRql2GYl0wYDMM4Te1Qd/s1080/image_2025-08-15_13-26-57.png
កន្លងមក អតិថិជនមួយចំនួនបានយកវាំងនមកបិទបាំងកន្លែងអង្គុយក្នុងហាង Starbucks ដើម្បីធ្វើជាការិយាល័យផ្ទាល់ខ្លួន ហើយធ្វើឱ្យអតិថិជនផ្សេងទៀតពុំអាចអង្គុយនៅកន្លែងរួមគ្នាដ៏ធំទូលាយ ។ ការប្រកាសហាមឃាត់អតិថិជនរបស់ Starbucks ស្របពេលបច្ចុប្បន្ន ពលរដ្ឋកូរ៉េដែលហៅខ្លួនឯងថា «Cagongjok» និយមអង្គុយធ្វើការ អានសៀវភៅ និងរៀនសូត្រក្នុងហាងកាហ្វេរយៈពេលយូរ ជាពិសេស នៅទីក្រុងសេអ៊ូល ដោយសារសម្បូរហាងកាហ្វេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuqEAV4CbO8YAuSVw4qpw5zKtag3imNRGHCeR4yK6DHj37VUymbDOo-RBoW6Yf4-GG19xGFwCR5JMeisb0NofgCY3UEFan-C7rJDrTx9jpbIepsU68eLrXBiwWS2ojsMHcv7jGRb0ApTmOqhZdTxb1XVA0LDg2KESjAcP4b7Ymsd1PIHQqQrUknWMQaXux/s1280/image_2025-08-15_13-26-49.png

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាទីផ្សារធំលំដាប់ទី៣ របស់កាហ្វេ Starbucks បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន គឺនៅកូរ៉េខាងត្បូងមានសាខា Starbucks រហូតដល់ជាង២,០០០កន្លែង ។ កាលពីចុងឆ្នាំ២០២៤ ចំនួនសាខារបស់ Starbucks នៅកូរ៉េខាងត្បូង បានវ៉ាដាច់សាខានៅជប៉ុន ៕

កម្រណាស់! ឱក សុគន្ធកញ្ញា ហូរទឹកភ្នែកឈឺចាប់នូវទង្វើរបស់ថៃធ្វើដាក់ទាហានខ្មែរ

0

ព្រឹត្តិការណ៍១សីហា ដែលកងកម្លាំងថៃដោះលែងទាហានខ្មែរពីរនាក់នៅតែបង្កឱ្យប្រជាជនខ្មែរចងចាំមិនភ្លេចហើយនៅតែមានភាពឈឺចាប់ចំពោះការប្រព្រឹត្តរបស់ថៃ។ ជាក់ស្តែងតារាចម្រៀង ឱក សុគន្ធកញ្ញា កម្រនឹងហូរទឹកភ្នែកបង្ហាញអារម្មណ៍ទន់ខ្សោយឱ្យទស្សនិកជនឃើញណាស់ប៉ុន្តែការឈឺចាប់ដ៏មិនអាចភ្លេចបានអមជាមួយនឹងបទ វណ្ណដា ទៀតធ្វើឱ្យ តារាចម្រៀងរូបនេះស្រក់ទឹកភ្នែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChVcsCxgOPuv71xK3L0poxcXzhLJEdudC134y89k5LavO5OUxis83qusjggq-YOArgHXX_7ARNa2jyyUkpst8tNpcX6gaT5amP3FD-x3x0MMj7okQPY9DTB3rcf1nOtOYJm07CvJwroQ2NdKxZlVjWpm3xEXYsTnOO1GL-ZIq8w3lvAbHQXm3wLrzt_0S/s2048/image_2025-08-13_09-01-18%20(2).png
នៅយប់ថ្ងៃទី១៣ សីហា អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយបានដាក់បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «១សីហា»ជាមួយនឹងចំណងជើងថា «ពួកយើងនៅតែឈឺចាប់»។ ក្នុងវីដេអូនេះ អ្នកនាង ឱក សុគន្ធកញ្ញា ស្ថិតនៅក្នុងរថយន្តកំពុងធ្វើដំណើរតាមផ្លូវ ប៉ុន្តែបានស្តែងឱ្យទស្សនិកជនឃើញពីភាពឈឺចាប់របស់កំពូលតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV8GUqUFkQeelEEdOM39Sa1CeRZjiT2jClICjfg1p5ctg6KFaFuZsMfzl2HOzs4fqVDMvT8pLpxVIr2b1cz8EquStgiKpxDBEu_SX0rPERQQa58Sglndzo-ydiQ9tZI6t5IpT6BJqFUmeett-iJUk6mcMW_6vbhb-J6W8HvvSTCUiKweKRHN-vvSKFl2Wi/s1280/photo_2025-08-01_11-37-45.jpg
ទោះបីជាមិនបញ្ជាក់ ប៉ុន្តែមហាជនជ្រាបច្បាស់ពីទំហំឈឺចាប់មិនមែនតែតារាចម្រៀង ឱក សុគន្ធកញ្ញា តែប្រជាពលរដ្ឋនៅតែឈឺចាប់ចំពោះទង្វើរបស់ថៃធ្វើដាក់ទាហានខ្មែរខណៈមកទល់ពេលនេះកងកម្លាំងថៃនៅមិនព្រមដោះលែងកងកម្លាំងកម្ពុជាដែលនៅសល់ឱ្យវិលមកមាតុភូមិនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipHehFzGi2bSXWv4PkRRIJLtEZcqUaM3BMOEaLpqqy1QOaeE1HCSh5CqefaInjjfw_fyKTx3WjfyPVKzoouCH3x4PToLPMnTkcQ5LDjBdDhdhiWWdzmaHfmsCqlNr1IQ1lnYQluI4e8Rf7R6pUz7n8IyE6ylS4QVGfn-Ua2TKXCsrnKlTt6fkAzu79G4Oc/s960/image_2025-08-13_09-01-20.png

ទឹកភ្នែករបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលពោរពេញដោយឈឺចាប់នេះ ទស្សនិកជនដទៃទៀតបានលើកឡើងស្រដៀងៗគ្នាថាពួកគេនៅតែឈឺចាប់ដូចគ្នា។ អ្នកមួយចំនួនក៏បានកត់សម្គាល់ដែរថានេះគឺជារឿងដ៏កម្ររបស់អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញរូបភាពទឹកភ្នែកបែបនេះឱ្យទស្សនិកជនឃើញណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVUFwYtGgxda36puoGi1SAxqFbR53hs6OLtP21DF3sJJPZpGOneWtF83MJLzpND8iIDD2hfsyVLtehFPsxW1efazIiIvhdyhpbj27n-mzEYyLLcRJS604vg393wdqLOWaweUc0FdC5Q9-JY4LgrkLVFmQtd5_S3TknibGSDOxa5lmU9UekhIcdtA93fGcu/s1440/image_2025-08-13_09-01-20%20(3).png

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗមកនេះអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេកប៊ុកអំពីបេះដូងខ្មែរ ឈាមខ្មែរ ពោរពេញទៅដោយសច្ចៈធម៌ គុណធម៌ ស្អាតស្អំ មិនកុហកភូតភរ មិនក្លែងបន្លំ មិនចេះសម្តែង។ លើសពីនេះតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសរូបនេះថាប្រជាជនខ្មែរ ធ្វើចេញពីចិត្ត សាមគ្គីភាព ស្រឡាញ់ និងឱ្យតម្លៃគ្នាដើម្បីជាចំណែកមួយក្នុងប្រទេសជាតិនាពេលនេះ៕

ជី ដេវីត និង លីម តិចម៉េង ស្នើកុំឱ្យខ្វល់រឿងស្តេចនាគមនុស្សស.តិមិនគ្រប់ម្នាក់ព្រោះមានរឿងច្រើនទៀតត្រូវខ្វល់

0

ជុំវិញរឿងអ្នកលក់អនឡាញម្នាក់អះអាងថាជាកូនស្តេចនាគហើយត្រូវកម្លាំងនគរបាលចាប់ខ្លួនបង្កឱ្យបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ តារាចម្រៀង ជី ដេវីត បានដាស់ស្មារតីជនរួមជាតិកុំខ្វល់នឹងមនុស្សសតិមិនគ្រប់ម្នាក់ ចំណែកឯ លីម តិចម៉េង ថាគួរខ្វាយខ្វល់រឿងជាតិជាង «ស្តេចនាគ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25P8EAGOVsWySjY-EWHPkzpjUPhyphenhypheno4dxTegAkiFCp4M_Ru5VFLaZG8tpqVmfsD0dL8zNg6jcaUy6y3zKgVRzmTrkflnsyMEtJU2eQ7PmlcVAT9Q99aCu4xjumJgeuL81RPYH8SclJ2N1m66LlPJZDnnyF9PSqXU6EvBjNkUHq7tspBwV4tYVOXyOYvvTw/s1716/image_2025-08-05_15-39-16.png
តារាចម្រៀង ជី ដេវីត បានសរសេរនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនថា «យើងកើតសេចក្តីប្រមាថពូជពង្សដោយមិនដឹងខ្លួន ត្រឹមមនុស្សសតិមិនគ្រប់ម្នាក់ក៏អាចពង្វក់បង្វែងស្មារតីធ្វើឱ្យយើងគ្រប់គ្នាចម្អកដល់អតីតកាលនៃការកកើត។ កុំទៅឆ្ងាយពេកត្រឡប់មកវិញមានរឿងច្រើនទៀតដែលយើងត្រូវធ្វើ និង ត្រៀមចិត្ត»។ តារាចម្រៀងដែលតែងតែខ្វាយខ្វល់ចំពោះជម្លោះព្រំដែនកម្ពុជាថៃរូបនេះបានបង្ហាញថាលោកដេកឱបកំហឹងរាល់រាត្រី នៅពេលបានឃើញកុមារៗរងគ្រោះបែកផ្ទះសម្បែងរស់នៅជំរុំភៀសខ្លួន បន់ឱ្យឪពុកមានសុខសុវត្ថិភាព ខណៈដែលទាហាន១៨នាក់ដែលថៃចាប់ទៅនៅមិនទាន់មានការដោះលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXy_dN8TZYuPFb23MozfqPYvVTwMxsndnoLebKFZfMQrSyjO48qpoAfyerz1YqWi3NokSMFtwtaa_hXBrJbVUzfy5dzuhC3DPOYjCYdDHEvyKtZ84Wo0fVFNQ7gvVRim8bFO9Urekkt4fY1OJUqp-vwodSNElLOYF98gRUfULFnTR6_lN_X4ZXHzP0Q8hs/s2048/image_2025-07-30_09-11-36.png

ងាកមកកាន់តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ វិញមិនខុសគ្នាប៉ុន្មាននោះទេដែលចង់ឱ្យពលរដ្ឋខ្វាយខ្វល់រឿងផ្សេងជាងរឿងកូនស្តេចនាគ។ តិចម៉េង បានបង្ហោះថា «អាចគិត អាចតាមដាន អាចខ្វល់ខ្វាយពីរឿងដែលត្រូវខ្វល់ក្រៅពីរឿង
« ស្តេចនាគ » បាននៅ? ១ ថ្ងៃពេញហើយគួរតែបានហើយមែនអត់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5hL2kUZihdRZtG5S2Eo1hhQspho4LZ6Fo3YGFsExYJYH_7OArmdOTL3Bz2Di0vrLFFKexDPumKd3o0uuJ1pbCj4SlPLnw_vif1AEZhfM2Ioyd8nmejQ0uvbvw_zx8tjbzkALJ-B0h7K2pYp2IEQtYAyHAPcchOo-WewrvllYLsOPstIsO0bTwX8bLld7/s960/image_2025-07-16_09-40-11.png

នៅព្រឹកថ្ងៃទី១៥ សីហា នេះ លីម តិចម៉េង ក៏មានអាក់អន់ស្រពន់ចិត្តដែលលោកនិយាយពីរឿងប្រទេសជាតិមិនសូវមានអ្នកខ្វល់ខ្វាយ តែរឿងលេងសើចបែរជាមានការគាំទ្រខ្លាំងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ACH-_VoyxxQbCzcmavocNnMWrVkyA23VEj11E5LHZ6TnwbinVRkVuaPxoPw5aHzIhDScq7mbNvDryY3NFqzge9QflmvOntkWuEp0mRdJCho7K9UgcEw03zvJjcz_6k2ItvrShrkN7TZ_tTtqbl4sp6GoPT0r2GbbhPENSlbagyTTkKuRBfaJ7Vw4cCMD/s2048/image_2025-07-24_09-28-41.png

តិចម៉េង បានរៀបរាប់យ៉ាងដូច្នេះថា «តាមពិត Page នេះច្រើនតែ អ្នក Follower ទេ ! ជាងកន្លះលាននាក់ តែតាមពិតអ្នកគាំទ្រពិតប្រាកដប្រហែល ១០% ទៅ ២០% ទេ។ រឿងលេងសើចគេនាំគ្នាគាំទ្រខ្ញុំណាស់ តែបើនិយាយរឿងជាតិ មិនមានច្រើនទេដែលគាំទ្រ មានមួយចំនួនធំទៀតមិនទាំង share ពីរឿងប្រទេសជាតិទៅទៀតព្រោះខ្លាច ព្រោះមិនខ្វល់ នេះជាការពិតដែលមិនអាចប្រកែកបាន ហើយខ្ញុំនឹងចងចាំ»៕

ច្បាស់ការហើយ! សុីម៉ាក់រកឃើញភស្តុតាងថ្មី ដែលបញ្ជាក់ថាថៃពិតជាបានប្រើប្រាស់ផ្សែងពុលលើកម្ពុជា

0

(ភ្នំពេញ)៖ អង្គភាពសុីម៉ាក់ បានស្រាវជ្រាវរកឃើញគ្រាប់កាំភ្លើងធំ155មីលីម៉ែត្រ ដែលមានផ្ទុកសារធាតុផ្សែងគីមីពុល White Phosphorus របស់យោធាថៃបានប្រើក្នុងរយៈពេល5ថ្ងៃ កន្លងមកនេះជាមួយកម្ពុជា ។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកអង្គភាពសុីម៉ាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSu5s3wb5FKfIvI7wTobaKOO9b4Me52k-Dvf7gkjF12USz56Gr-SAfvgutvumpjwEUfmTOSx0cIA8MRVgAKfvAidxJPW1hdHFSQ7zSWFph-gfQBV-ySwYtr46-OMa2ct91p75y-axCUqXGaErCuX53KxRfJ1CHxCod6U3WSg46uEMeUcgxxb9-AwFKrmR/s1280/photo_2025-08-15_11-41-22.jpg

លោក ហេង រតនា បានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី14 ខែសីហា ថា៖ កម្លាំងជំនាញសុីម៉ាក់បានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះ និង ផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃបានបា.ញ់ក្នុងសង្គ្រាមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vVbGgl6JO1iPk3e9M8T-0BdLX0t14oU91Y7wxUeo94U4Cq0ADlJewBzpMbZcq5rnc4TDy3VOvwSjP2fB1R5dD4F3nhyiq7L_gOB4i2unAX2gO02ElaMXTV-uM7H9N8yffxpPuces8bHr88SFTCruYfxz2bdk45UZxtqg7Iv0WvFTQufUWxRIJfD6pFVo/s1280/photo_2025-08-15_11-41-06.jpg

លោកបានបញ្ជាក់ថា គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃេីញនៅតំបន់វាលស្រែរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSu5s3wb5FKfIvI7wTobaKOO9b4Me52k-Dvf7gkjF12USz56Gr-SAfvgutvumpjwEUfmTOSx0cIA8MRVgAKfvAidxJPW1hdHFSQ7zSWFph-gfQBV-ySwYtr46-OMa2ct91p75y-axCUqXGaErCuX53KxRfJ1CHxCod6U3WSg46uEMeUcgxxb9-AwFKrmR/s1280/photo_2025-08-15_11-41-22.jpg

ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលមានលំនៅដ្ឋាននៅតំបន់ប្រឈម សូមមេត្តាមានការប្រុងប្រយត្ន័ខ្ពស់ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1uOktaTYBWyuYQfHOCn6_XohqWWotUqZM8G0u3ddDyWSF0TA5g1A2Ze2hxYdNHbfkMGxQ-EQDFoia_4yq08Y-mWaVy6LDbNXp_x8-1kb4vmLkzXM1wW3F4CL54_IWdf0xxcYSJ4lxpLknlRPd-zdWpOeVoSOiv6q3t7Lu-D4oo5EDPbFhrlhhOUFVNYnJ/s1280/photo_2025-08-15_11-41-38.jpg

គួររំលឹកថា ក្នុងការប្រយុទ្ធគ្នារយៈពេល5ថ្ងៃ និង6យប់ កងទ័ពអាកាសថៃបានប្រើប្រាស់នូវអាវុធធនធ្ងន់ជាច្រើន ដែលខុសពីច្បាប់អន្តរជាតិ និងបំពានច្បាប់មនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃទី 12 ខែសីហា កន្លងទៅ អង្គភាពសុីម៉ាក់បានស្វែងរកឃើញនូវកូនគ្រាប់បែ.កចង្កោ.មជាច្រើនដែលមិនទាន់ផ្ទុះ មាននៅតាមដើមឈើ វាលស្រែ លើដំបូលផ្ទះ លើដី ឬក្នុងដី និងក្នុងទឹកជាដើម ដែលគ្រាប់ទាំងនោះមានហានិភ័យខ្ពស់ណាស់ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេលវេលា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwiEKVZeLEZRBZjf7H0H6LoVulC0Qcsu_8HFKJvr7HEN4-duuHn0Z5K8VTFj6MRaHTCaBdJGpX-OLdG6gwC8SLTdceSXsqO4Wktrl0w_qzX4peG0497X2bNh20yTV3dVNVaUyDZnc5e3uxDAE1DFqbfVAre8QpJUOiRH6uWm7dnbQBY1To81RTTtoz4uYu/s1280/photo_2025-08-15_11-41-28.jpg

កាន់តែកាច! នាយករដ្ឋមន្រ្តីស្ដីទីថៃថានឹងប្ដឹ.ងអ្នកណាក៏ដោយ ឲ្យតែហ៊ានរិះគ.ន់លោក

0

បាងកក៖ នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បានប្រកាសក្ដែងៗនៅចំពោះមុខអ្នកកាសែតកាលពីថ្ងៃទី13 ខែសីហានេះថា លោកនឹងចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលនិយាយបំភ្លើស ឬបំភ្លៃពាក្យសំដីរបស់គាត់ និងអ្នកដែលធ្វើការរិះគ.ន់ទាំងមិនសមទំនង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qEttJTgmKimKhDSaRvibLsrUUfAHsPwwFyFnZocmP_3urpn4rKMZFwNlZ0iCroSxtLApM-U_U9j6_VM4HrUgRXUm1V2DgKiNUiqu_cE8wBTBE9AyN29qiFEd5IyCsipaHEwqC6UGV-6U68eX_fnJktnlgF8-p-reJXyDcb9ysiZQoVZYyv-odxXiCprl/s1110/image_2025-08-15_11-41-06.png
ការប្រកាសបែបនេះរបស់លោក Phumtham ត្រូវបានធ្វើឡើងបន្ទាប់ពីលោករងការចោ.ទប្រកាន់យ៉ាងធ្ងន់ធ្ងរពីប្រជាជនថៃថាលោកកាន់ជើងកម្ពុជា។ បន្ថែមពីនេះ រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សភឿថៃ ក៏មិនសូវទទួលបានការគាំទ្រពីប្រជាជនថៃផងដែរ។ ពួកគេតែងរិះគន់ និងបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាល មិនថារឿងអ្វីក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi35Ih4NYzniIzXYSszHeVuxos3MqVvzUCjGj4HZgh4n3LggS7TEXsTE1Z2hP97YT0k5dhw34Zgzg2lAHzdA0WmjLDYf6i_hOCwwdRGiocgzJdssxjYfTO0rDJg27G0yB1XSxxU49tqp8hTaHAvYdlV-gbAjpjP7NtEtK5lg8PJE7qdTyLp7qbQzZNFIger/s1280/image_2025-08-15_11-41-07.png

កាលពីថ្មីៗនេះ លោក Phumtham បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា លោកគិតថាខ្លួនមិនទទួលបានភាពយុត្តិធម៌ទាល់តែសោះ ស្របពេលដែលមានព័ត៌មានមិនពិតជាច្រើនបានព្យាយាមបង្កាច់បង្ខូច និងបំភ្លើសពាក្យសំដីរបស់លោក ទើបធ្វើឲ្យពលរដ្ឋមានការយល់ច្រលំ។ ជាក់ស្ដែងនៅក្នុងការអត្ថធិប្បាយរបស់លោកពាក់ព័ន្ធនឹងគ្រាប់រ៉ុកក្កែត BM-21 ដែលបា.ញ់ធ្លាក់លើមន្ទីរពេទ្យថៃនៅព្រំដែន មានអ្នកនយោបាយមួយចំនួនបានបំភ្លើសការបកស្រាយរបស់លោក ហើយនាំឲ្យប្រជាជនចោ.ទប្រកាន់លោកថា លោកមានចិត្តកាន់ជើងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgv0vQfL1RJUTSEcur1uu5SiLkJM424bBoLvpIJOaQOj25DBuqAnyANNzu18RC5vs9OH35Ss0U2zkLqJqIDLvz6XqSHAHT72f76DJRJZXBz87BvMGMyoJVLNb4b-snQgXGfVHAjSXh7ADQcUXjntitWUdzprO8xSYZ-A9x785JQAjRYGN5VImJ5Xb8QG4/s1280/image_2025-08-15_11-41-05%20(2).png

លោក Phumtham បានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកវិភាគណា ដែលនិយាយលេងសើចថាឲ្យលោកគួរតែកាត់ជើងខ្លួនឯង ដើម្បីស្វែងយល់ពីភាពឈឺចាប់របស់ទាហានថៃដែលរងរបួសដោយសារគ្រាប់មីនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMGtTDo-C2HGo80DiUCSb5UKwjd7uQUZWFb19SSTctXMmJvj7_4mAe3o7Vu9kGWXRdB8I9BcsHKZTlvdNeaJR96xIZgpATl3HXxAS8wp9bodc1a8k4836nQ8v_sofMM_iMVYsSjsGspQE5_UzogJ_voll8LdFEubho4D88IXHkjfNgbpkpm5JtHJPk8gv/s1500/image_2025-08-15_11-41-05.png

លើសពីនេះ នាយករដ្ឋមន្រ្តីស្ដីទីរូបនេះបានគំរាមថា៖ ដូច្នេះចាប់ពីពេលនេះទៅ លោកនឹងប្តឹងរាល់អ្នកទាំងឡាយណា ដែលបង្វែរការពិតដើម្បីធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល ឬរូបលោកផ្ទាល់។ លោកបន្ថែមថា៖ ការលើកឡើងមិនពិតណាមួយពាកព័ន្ធនឹងលោក នឹងធ្វើឱ្យខូចដល់ការទុកចិត្តរបស់សាធារណជន និងជំរុញឲ្យមានការបែកបាក់ផ្ទៃក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

គួររំលឹកថា លោក Phumtham Wechayachai បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពី តុលាការធម្មនុញ្ញថៃ ចេញដីកាព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នៅថ្ងៃទី ១ ខែកក្កដា។ ចាប់តាំងពីឡើងកាន់តំណែងមក លោក Phumtham និងរដ្ឋាភិបាលគណបក្សភឿថៃទទួលបានតែពាក្យរិះគន់ម្ដងហើយម្ដងទៀតពីពលរដ្ឋថៃ៕

ថៃអាចបិទព្រំដែនរហូតដល់ពេលមេបញ្ជាការយោធភូមិភាគ២ ចូលនិវត្តន៍

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Amarin News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីរឿងការបើកច្រកព្រំដែនកម្ពុជា-ថៃថា ថៃពុំទាន់ត្រៀមខ្លួនបើកព្រំដែនឡើងវិញទេ គឺព្រំដែននឹងបិទបន្តទៀតរហូតដល់ពេលលោកចូលនិវត្តន៍ នៅថ្ងៃទី៣០ ខែកញ្ញា ។ បច្ចុប្បន្ន លោកបានកែសម្រួលការល្បាតនៅព្រំដែនកុំឱ្យកងទ័ពថៃជាន់មីន ព្រមទាំងរកវិធីយកប្រាសាទតាក្របីពីកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz0h2ytSu5qKHTGM4I0af6Ah5CsCx9KryA3xXUP1u9n9-qH3cOF07h0jriWxecYgnkc_IvO0P4YEF8Npiiqf_2rs3GHgznQf-DNfANVEjpX2h4LIPjbX_0nnsmNiV36Q4Zf6bDdwRo-BRyc79e0OY7etukDcO9hmJzIeFqOKCY8uLLOyhMzIf6I7XdgV_y/s1706/533956086_816865790668124_6054103847332123457_n.jpg

មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងមេបញ្ជាការកងទ័ពកម្ពុជា-ថៃ ថា ភាគីទាំងពីរនឹងចូលរួមប្រជុំនៅចុងខែសីហានេះ ។ ភាគីទាំងពីរនឹងពិភាក្សាគ្នាម្តងទៀតថា តើនឹងនិយាយពីប្រធានបទអ្វីខ្លះ ហើយទីកន្លែងប្រជុំអាចនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

លោក ប៊ុនស៊ីន បាននិយាយបំភ្លៃថា ប្រាសាទតាក្របីជារបស់ថៃ ហើយលោកកំពុងរកវិធីយកប្រាសាទនេះពីកម្ពុជា មិនថាវិធីណាក៏ដោយទាំងក្នុងប្រទេស និងក្រៅប្រទេស ។ រីឯដំណោះស្រាយរឿងមីន លោកបានកែសម្រួលការល្បាតនៅព្រំដែន និងប្រើប្រាស់ឧបករណ៍ពិសេស ព្រមទាំងដ្រូនត្រួតពិនិត្យការដាក់បន្លាលួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPi2r4x2Ca9LMn4qIhpN9h5gFNPLljfciy1L4akwqGpC9x2ll-yimzxwDQ5BSPpV6Q6_Pgza6ne_58tya6M_AYsRu5sKakWJnUI3_2RlIU7TAR8ao1M2hYr30SLUNRazQknt_kDvLmD9d-6T_6ifD5QouMvM9M9rO4tDt8d8OU0rrFd8rm4O56XUP0P99G/s1477/530401663_813834067637963_8876288864144871245_n.jpg

លោកនឹងលើកយកប្រធានបទមីនមកពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដោយលោកចោទប្រកាន់ថា នេះជាការបំពានលក្ខខណ្ឌអនុសញ្ញាអូតាវ៉ាប្រើប្រាស់មីនប្រឆាំងបុគ្គល ដែលកម្ពុជាក៏ជាសមាជិក ។ បើកម្ពុជាពុំទទួលស្គាល់ ថៃនឹងតវ៉ា និងទំនាក់ទំនងជាមួយអន្តរជាតិឱ្យដឹងឮ ។ ក្រៅពីនេះ ថៃនឹងស្នើទៅអង្គការសហប្រជាជាតិ (UN) ឱ្យពិនិត្យមើលមានអ្វីកើតឡើង ក៏ដូចជាឱ្យមជ្ឈមណ្ឌលជាតិកម្ចាត់មីន (TMAC) មកពិនិត្យផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwfWmjvI3jlD6wcHnYKsYxb7uWhsapGGyAtaP7aFZoFFDxHz33xOpGQAL5Xk_Wz6OooV3nr-pC3BGKi8-rx4nz-nbM_PgpqEfS6mwvlw3Fh7F_fLL5p443u3ewdnu1hEuKYd6sV5Ov9_bGcHJ__fsSmJ2Jyty6kP8j-KsDxkZgJyp3fkRx8oNZVyXC-FGh/s768/532185347_814647207556649_5406960367880274150_n.jpg

ចំណែកកម្ពុជាបដិសេធពុំបានបង្កប់មីន វាជារឿងរបស់កម្ពុជា ប៉ុន្តែលោកបានត្រៀមជូនដំណឹង ព្រមទាំងត្រៀមកម្លាំងរួចរាល់ហើយ ។ ថៃពុំទាន់ដកថយកម្លាំងកងទ័ព និងអាវុធផ្សេងៗទេ គឺស្ថិតនៅទីតាំងដដែល ។ ចំពោះការប្រើប្រាស់គ្រឿងចក្រឈូសឆាយមីន គឺប្រើប្រាស់បានតែកន្លែងមួយចំនួនប៉ុណ្ណោះ ប៉ុន្តែកន្លែងខ្លះទៀតគ្រឿងចក្រចូលពុំដល់ ពីព្រោះជាព្រៃក្រាស់ ត្រូវប្រើប្រាស់វិធីផ្សេងសម្រាប់បោសសម្អាតមីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

ចុងក្រោយ លោក ប៊ុនស៊ីន បាននិយាយពីការបើកច្រកព្រំដែនកម្ពុជា-ថៃថា ថៃពុំទាន់ត្រៀមខ្លួនបើកព្រំដែនឡើងវិញទេ ថៃនឹងបន្តបិទព្រំដែនរហូតដល់ពេលលោកចូលនិវត្តន៍ នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0HfYj9jJVPQhbynla7MFG5PWsRBQwh-yIM2y_LXAUMWgZ0cw0KBAojKF4fmTvYGguQ4qvskR0Rr97Guo2mA3UYMN79DI9sonwivfqxY0aD6FjxW36_1p7okdAc7eRGMPaVWWgxDpnFsba0EVk7fuHfHzt5YvUbMYWbEDhEs7sPVkpAXSwlPxZQnVjLwt/s860/image_2025-08-07_14-57-42.png

គួរបញ្ជាក់ថា កងទ័ពថៃបានបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីក្រោមហេតុផលទប់ស្កាត់ការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរដ្ឋាភិបាលថៃព្យាយាមទម្លាក់កំហុស និងលាបពណ៌មកលើកម្ពុជា ។ រហូតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃនៅតែបន្តបិទព្រំដែនដដែល ក្រោយពីព្រះមហាក្សត្រថៃ និងរដ្ឋាភិបាលប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចចិត្ត ៕

ជ័យ សុវ៉ាត ប្រើសំឡេងបំពេអារម្មណ៍មហាជន ប្រើវិជ្ជាជីវៈគ្រូពេទ្យជួយដល់ជនភៀសសឹក

0

ទឹកដមសំឡេងដ៏ពីរោះរបស់តារាចម្រៀង ជ័យ សុវ៉ាត គឺបានបម្រើអារម្មណ៍មហាជនតាមរយៈតន្រ្តី ហើយលោកក៏បានប្រើជំនាញវិជ្ជាជីវៈរបស់ខ្លួនមួយទៀតក្នុងនាមជាគ្រូពេទ្យចុះទៅព្យាបាលពិនិត្យជនភៀសសឹកនៅតាមបន្ទាត់ព្រំដែន។ ការចុះទៅកន្លែងងាយរងគ្រោះថ្នាក់នេះ ជ័យ សុវ៉ាត ក៏បានបង្ហាញថាម្តាយលោកមានការព្រួយបារម្ភខ្លាំងប៉ុន្តែលោកថាមិនខ្លាចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB4Uo2nN60Qpr5-7E0XRgnNqaa-9sM_ZaievN6mOvLN_TrGO-GhM7Y29tGj31CmaGSNtW1B1juimlZhiAhdVVhMiKLX3wZPt58_ichuSsK-DXOjVU7d54aECdwybNDtrAYu95gYTa4uECgMqNQeyBpuI1idhSZK79pVGrp9TPKukTmPkPClijC9c8kQNt_/s1440/image_2025-08-14_13-49-00%20(2).png

ជឿជាក់ថាប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀងក្នុងទ្រនំសាន់ដេគឺលោក ជ័យ សុវ៉ាត ក្រៅពីការងារសិល្បៈគឺមានអាជីពជាគ្រូពេទ្យ។ កាលពីឆ្នាំ២០២១ អំឡុងពេលមានជំងឺរាតត្បាត លោកសុខចិត្តផ្អាកសកម្មភាពលើឆាកតន្រ្តី មកស្ម័គ្រចិត្តធ្វើជាកងទ័ពអាវស ចេញប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQjSsyaq2ghcmEQuNk82uXsVYjZsooQPs8vo-DoyF_O0Jbcm8_cZorOlGA3p4rXmeOnyuhoMpjkB2ldmAGdErAtjpibTx8H7u_uSzVc-zA9KIQgWGucfMn1JQliezlThZ3Y7TMXveshuC5NIh7p2OpgeJRrJZI6NtsFbV8C4RlghmwgKsgPYiNI5GTOzFN/s1280/image_2025-08-14_13-48-58%20(2).png

មិនត្រឹមតែស្រស់សង្ហាទឹកដមសំឡេងពីរោះប៉ុណ្ណោះទេប៉ុន្តែម្ចាស់បទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់» ក៏មានបេះដូងបរិសុទ្ធក្នុងនាមជាគ្រូពេទ្យមួយរូបចេញមកជួយសង្គ្រោះអាយុជីវិតដល់ប្រជាជនភៀសសឹកក្នុងពេលប្រទេសជួយទុក្ខសង្គ្រាមម្តងទៀត។ នៅថ្ងៃទី១៤ សីហា នេះលោក ជ័យ សុវ៉ាត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេកប៊ុកក្នុងការពិនិត្យដល់ប្រជាជនស្ថិតក្នុងតំបន់ភៀសសឹកមួយកន្លែង។ តាមរយៈរូបភាពនិងខ្លឹមសារដែលលោកបង្ហោះគឺបានបង្ហាញនូវអារម្មណ៍ក្រៀមក្រំរកពាក្យនិយាយមិនត្រូវអំពីប្រជាជនដែលរងផលប៉ះពាល់ពីសឹកសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lrx_tRZIv9TF4KIAOxrxOm1KS_-kxGBGpVyKcZU58PieqoRCuqEfyD1xnZ-o8wvNAYKXoy6oycPrRZ_KRPFu923yDkVYO0FSl5DQsarx_rEOL5kN9oS2azoaqtheR6ZobigRwqz5P-xpNSfp2ZQS7kDZWY6ja-FQkiUbc4Y5Zl3aXbCbiayr1GlpwC0m/s1440/image_2025-08-14_13-48-59%20(2).png

ក្នុងនាមជាកងទ័ពអាវស លោក ជ័យ សុវ៉ាត បានបង្ហាញថាម្តាយរបស់លោកមានការព្រួយចិត្តបារម្ភសុខទុក្ខលោកយ៉ាងខ្លាំងដោយសារតែស្ថិតនៅតំបន់មានសង្គ្រាមខណៈដែលភាគីថៃនៅបន្តការឈ្លានពានអុកឡុកចង់បង្កសង្គ្រាមជាថ្មី។ ទោះយ៉ាងណា តារាចម្រៀងរូបនេះបានបង្ហាញចិត្តមោះមុតថាលោកមិនខ្លាចនោះទេ៕

អ្នក Review ភាពយន្តដ៏ល្បីម្នាក់ហ៊ានរិះគ.ន់ការសម្តែងរបស់ Jisoo ថា៤ឆ្នាំហើយនាងមិនពង្រឹងសមត្ថភាព

0

ថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងច្រើនពីការបង្ហោះនៅលើសហគមន៍អនឡាញកូរ៉េ ពី YouTuber ម្នាក់ដែលមានជំនាញក្នុងការផលិតមាតិកាភាពយន្ត និង Review ភាពយន្ត ហ៊ានរិះគន់ការសម្តែងរបស់ Jisoo សមាជិក BLACKPINK ចំៗខណៈកន្លងមកលោកតែងតែការពារតារាស្រីរូបនេះ។ ទោះយ៉ាងណា សម្តីរបស់អ្នក Review ភាពយន្តដ៏ល្បីរូបនោះទទួលបានមតិចម្រុះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCa8wbzpmnmQCh9WeCd4Ps6K61VvbkKrCcay7_fx9Bt4rQM1QHmXl8xx8gyhFF1VFakDhCz98jmG2TxoWf7sD4-XjUtYCL2kU0CMNUIYM4pHWRe8uoErrYtk756Xo2Vhjivis8wgK8gAdnu-EJAvwiF6ahNotu85ti2eY-ZNJaugtdk3tAztb-gqZk2sH1/s2048/image_2025-08-14_11-51-58.png
YouTuber ម្នាក់បានរិះគន់ការសម្ដែងរបស់ Jisoo ដោយសង្កត់ធ្ងន់ថា តារាស្រីរូបនេះមិនបានពង្រឹងសមត្ថភាពសម្ដែងរបស់នាងទេ បើទោះបីជាបានចូលរួមក្នុងខ្សែភាពយន្តជាច្រើនក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះក៏ដោយ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រខឹងសម្បារចំពោះប្រលោមលោកដើមគឺគ្មាននរណាក្រៅពីការសម្ដែងរបស់ Jisoo នោះទេ ការសម្តែងរបស់នាងគឺមិនល្អ។ នាងក៏មានវ័យចំណាស់ក្នុងវ័យ ៣០ ឆ្នាំ និងហួសសម័យស្លៀកពាក់ឯកសណ្ឋានសិស្សដែរ។ វាហាក់ដូចជាពួកគេទើបតែប្រើមុខរបស់នាងជាឧបករណ៍សំខាន់។ តើនេះអាចហៅថាជាតារាអាជីពបានទេ?»។ នេះជាសម្តីរបស់ YouTuber រូបនោះដែលមានការខកចិត្តចំពោះ Jisoo។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRMgGjnLKL6hqAvuebo29ztOg3J7J9s9joxOvrOGFKnNfyC29aV7n8r_jqu4JrqDYVd3FSBiO4YTDkLWBkgbEYzpPAc6-_jz-R4lM_C2vmlawN9G-YLO5Fe0p9a5EHkUW9FtzxwnJE-Oih9SY7dPO5FOrnhyphenhyphenjm4SZopMbm2fPq60qQMphklbWJAUkNYiJY/s1350/image_2025-08-14_11-52-00%20(2).png
ការរិះគន់របស់អ្នក Review ភាពយន្ត ទទួលបានមតិចម្រុះជាច្រើន។ មតិមួយបានសរសេរថា “នេះគឺជា YouTuber ដែលតែងតែការពារការសម្ដែងរបស់ Jisoo ព្រោះដំបូងឡើយនាងជាមនុស្សថ្មីថ្មោង។ ប៉ុន្តែឥឡូវនេះ មនុស្សម្នាក់នេះបានផ្ទុះឡើង ប្រហែលជាដោយសារតែលោកតូចចិត្តដែល Jisoo មិនមានភាពប្រសើរឡើងទាល់តែសោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមតិចម្រូងចម្រាសអំពីវិធីដែល YouTuber ម្នាក់នេះនិយាយអំពីអាយុរបស់ Jisoo ដោយនិយាយថា នេះជាការអត្ថាធិប្បាយ «ឈ្លើយ» និងមានបំណងជាការវាយប្រហារផ្ទាល់ខ្លួន។ មួយវិញទៀត ទស្សនិកជនបានវិភាគថា សមត្ថភាពសម្ដែងរបស់ Jisoo មិនមែនជាហេតុផលតែមួយគត់ដែលធ្វើឱ្យរឿង «Omniscience Reader» រងការរិះគន់នោះទេ។ អ្នកគាំទ្ររឿងប្រលោមលោកដើមភាគច្រើនមិនពេញចិត្តទេ ដោយសារការសម្របតាមភាពយន្តមានខ្លឹមសារ ការកំណត់ និងការអភិវឌ្ឍន៍តួអង្គខុសពីដើម ដែលធ្វើឱ្យវាមិនសូវទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrUN0lG76K0zBDprN1P3BxZN43GtB7I_R-y94bvm6ErLVdJx-NjifzhyphenhyphenqHVvzrSfD-jDWvFCEJZk3Ub4Q3eOqrMOmfWBv6khnuhD5Q1LeiLOliHl2KfNugsvubJJlZcbETEn7jYErmChxp9i5prZKg8QHbghBfDJD8jFBWGztgonD7YT88lovPH6arsm2/s2048/image_2025-08-14_11-51-59.png

ទោះបីជា Lee Ji Hye (សម្តែងដោយ Jisoo) គឺជាតួអង្គសំខាន់នៃប្រលោមលោកដើមក៏ដោយ នៅក្នុងការសម្របខ្លួនដោយអ្នកដឹកនាំរឿង Kim Byung Woo ពេលវេលាចាក់បញ្ចាំងរបស់ Ji Hye ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយនាងបានបង្ហាញខ្លួននៅលើអេក្រង់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ដូច្នេះហើយ ទើបមានមតិជាច្រើនថា Jisoo មិនសមនឹងទទួលការរិះគន់ខ្លាំងនោះទេ នៅពេលដែលនាងសម្តែងតែតួតូច ជាមួយនឹងរយៈពេលខ្លីប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggy8Z2tm4f0YzELLpeYTMk30Im9EzQ59kv1AnkRvFc2AWEAM3RWoIQRypIoACjBTAbjGfvoMNHEsvHfv-UiwDxfG66wYWkJCl_7KfUg6GAVDsuUKGGq9gZrHiytce_AkAF80MIjd1fL1ggxenP9gnjnHLHaEb5K7zIwLEQJJaXLgzd8pqc2ysp4el0NcGQ/s1440/image_2025-08-14_11-52-01.png
ការអត្ថាធិប្បាយមួយបានប៉ាន់ស្មានថាការរិះគន់យ៉ាងចាស់ដៃរបស់ YouTuber លើ Jisoo គ្រាន់តែជា «ល្បិច» ក្នុងការប្រើឈ្មោះរបស់នាងដើម្បីទាក់ទាញការចាប់អារម្មណ៍។ ក្នុងនាមជាតារា Kpop ដែលឆ្លងកាត់ការសម្ដែង សមត្ថភាពសម្ដែងរបស់ Jisoo តែងតែក្លាយជាប្រធានបទដ៏ចម្រូងចម្រាស៕