កំពង់ធំ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានប្រទះឃើញបដិមាមួយអង្គ ផុសចេញពីដីកំឡុងពេលដែលពួកគាត់កំពុងកាយដីធ្វើប្រឡាយ។ ហេតុការណ៍នេះបានជំរុញឲ្យមានពលរដ្ឋជាច្រើនជឿថា អាចជាប្រផ្នូលល្អសម្រាប់ប្រទេសជាតិ ខណៈបដិមាអង្គនេះត្រូវបានគេស្គាល់ថាជារូបតំណាង «ព្រះពោធិសត្វ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZdxKHBfUFqmWo-p6HloZ4jys6ieF68LIbDTnx69O6JfUTpAVe3JGeA0DVUeeP6_DgZkzGEDd_o8-zBlnjZKoaDUdHeydXtufjwBei9U13bbW6drMbq5uskNlsoH-wVXY7FB9Qi7WTKg8GoXs9M-vPFZdJcO6hokoZL4I9zdfmLhXiRNCqhBsvJ7Te0xWM/s747/photo_2025-08-15_16-14-52.jpg
តាមប្រភពរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីថ្ងៃទី14 ខែសីហា នេះប្រជាពលរដ្ឋនៅភូមិពង្រ ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ បានកាយដីប៉ះរូបបដិមាមួយអង្គ ទម្ងន់ប្រហែល20គីឡូក្រាម មានព្រះកាយពណ៌ខៀវ និងមានព្រះភ័ក្រញញឹម ប៉ុន្តែមិនទាន់ដឹងច្បាស់ពីប្រភពថាបដិមានេះ គឺជារូបដែលទើបសូនថ្មី ឬជាវត្ថុបុរាណនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6DE2jwaY0mpxVjcdYV6sIwJVFO-oNFWdTcVupxfsam172MQ-vTtRs8NVDBLogCOfCm_BdOjUp-lV5UBBOqgggGrDh8l76qW8XSSwTCTDoXp2iEcDdGSD7-84oKJFSC1Og68dNDHfRxXTz5okXBuU3gcl6j3v-ThBuGhmkJ24hk3eC0bXEbrU2N1QHifwS/s1280/photo_2025-08-15_16-14-56.jpg
ក្រោយមក បើតាមការលើកឡើងរបស់ផេកមួយដែលមានឈ្មោះថា «វប្បធម៌ខ្មែរ» បានឲ្យដឹងថា៖ រូបនេះគឺជាព្រះពុទ្ធបដិមា ព្រះពោធិ៍សាត់លោកកេស្វរៈ សាងឡើងអំពីសំរិទ្ធ នៅសតវត្សទី១០ (រចនាបទកោះកេរ?) និងអាយុកាលជាង១០០០ឆ្នាំ ងើបចេញពីព្រះធរណី នៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នេះ ។ ចំណែកបើតាមផេក «បុរាណាចារ្យ» បានឲ្យដឹងដែរថា រចនាបថបដិមាព្រះពោធិសត្វអង្គនេះ ទំនងជាស្ថិតនៅក្នុងសម័យអង្គរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6aycn223SYIbWa-QrVYLPI1NnWq-H7uRgbFd3RCpSem7asXK8lWtG56TbYIonNxJ7g2dNt0Bb3UClMDS7r7Cv2QWSo8fLJN-LtlWjaRSbO4uyGuE-UABbr_wRMXpKIj0UzoLgYKBUBWpcJOxecqhSEVzW1ki3l97d-SWfHYG0iO_wVqrtMA6UZ7k9SSRJ/s1012/photo_2025-08-15_16-14-59.jpg

គួរជម្រាបផងដែរថា បច្ចុប្បន្នរូបបដិមានេះ ត្រូវបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានដើម្បីយកមករក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរខេត្តកំពង់ធំ ដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJaO0-aCmmsoiGTuNPl3B1qgtbCcaqKJCPcZxbUTHvMOxTM4QZUztvXz1NBgpQi2fO8i6eNkLQHIhZiXVdc2uqeje0Dx60dxDDHgDY6-TB0TqvZhjQ_L2xlvV1q3zNTICH5OzXZPlodW6-BPxkwuXI6xkhuTYCPeRPiAcphPshF1jNF9es9mLncO95GEha/s1280/photo_2025-08-15_16-15-00.jpg

ជាមួយនឹងការបំផុសខ្លួនចេញពីធរណីឲ្យបានឃើញនេះ ប្រជាពលរដ្ឋខ្មែរមានជំនឿថា នេះច្បាស់ជាប្រផ្នូលសុខសប្បាយ ត្រជាក់ត្រជុំសម្រាប់មហានគរ ដោយសារព្រះពោធិសត្វ ព្រះភ័ក្រ្តញញឹមអង្គនេះ គឺប្រៀបបានជាតំណាងឲនៃដួងព្រលឹងដូនតាខ្មែរ ដែលរួមមានទាំងបរមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ លោកមេទ័ពល្បីល្បាញទាំងឡាយ នឹងតាមជួយថែរក្សា ប្រោសព្រំ ប្រសិទ្ធពរជ័យ ដល់កងទ័ពឈាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានមានសុវត្ថិភាព និងជោគជ័យលើពួកចោរឈ្លានពាន៕