Home Blog Page 2006

ហេតុអ្វីបានជាបារាំងកសាងអគារ Tour Eiffel​?

0

អន្តរជាតិ៖ ទួរអេហ្វហ្វែល (Tour Eiffel) ជាសំណង់ស្ថាបត្យកម្មដ៏ខ្ពស់មួយនៅទីក្រុងបារីស ប្រទេសបារាំង ដែលសង់ឡើងដោយគ្រោងដែកស្ទើរទាំងស្រុង ស្ថិតនៅសួនសាធារណៈហ្សង់ឌឺម៉ាស (Champ de Mars) ជាប់នឹងស្ទឹងសែនបារីស (Cygnes River)។

* តើអ្នកដឹងទេងថាហេតុអ្វីបានជាបារាំងសាងសង់អគារដែកមួយនេះឡើង?

អគារទួរអេហ្វហ្វែល សង់ដោយជាងមានថ្វីដៃជាតិបារាំងឈ្មោះ ហ្គូសស្តាវ អេហ្វហ្វែល (Gustave Eiffel) និងក្រុមរបស់គាត់។ ប៉មនេះមានកម្ពស់៣២៤ម៉ែត្រ ប្រើដែកសរុបអស់ចំនួន៧ពាន់តោន។

ដំបូងឡើយ គេសង់អគារនេះជាបណ្តោះអាសន្នសម្រាប់អ្នកមកទស្សនាតាំងពិព័រណ៍ពិភពលោកក្នុងឆ្នាំ១៨៨៩ និងដើម្បីអបអរសាទរខួបគម្រប់១០០ឆ្នាំនៃបដិវត្តបារាំងផងដែរ។ ទួរអេហ្វហ្វែលមានថ្នាក់៣ជាន់ ដែលគេអាចទិញសំបុត្រទៅមើលទស្សនីយភាពនៅខាងលើបាន ដោយឡើងតាមជណ្តើរជើងផង និងជណ្តើរយន្តផង។ នៅខាងក្នុងអគារមានប្រៃសណីយ៍ សារមន្ទីរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់ទំនិញផ្សេងៗ។

នៅក្នុងអំឡុងពេលសាងសង់មានមតិរិះគន់ជាច្រើនអំពីទ្រង់ទ្រាយប៉មនេះថាជាស្នាដៃគ្មានសិល្បៈ សាងសង់ឡើងដោយគ្រាន់តែខ្វែងដែកចុះឡើងៗ ពុំបានគិតតាមគោលការណ៍វិទ្យាសាស្ត្រអ្វីឡើយ។

លុះក្រោយមកនៅឆ្នាំ១៩០៩ ទួរអេហ្វហ្វែលត្រូវគេប្រើធ្វើជាមជ្ឈមណ្ឌលបញ្ជូនសំឡេងវិទ្យុ និងនៅតែបន្តរហូតមកទល់បច្ចុប្បន្ន។ គេចាត់ទុកទីនេះជានិម្មិតរូបតំណាងក្រុងប៉ារីស និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសបារាំងផងដែរ​ ៕

និស្សិតថៃមួយក្រុមលើកយកបទ” នារីជាជួរ”មកច្រៀងយ៉ាងពីរោះក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយរបស់សាលា(មានវីដេអូ)

0

នាពេលថ្មីៗនេះផ្ទុះការសរសើរពេញទាំងក្នុងបណ្ដាញសង្គម​ ក្រោយពីមាននិស្សិតថៃជាច្រើននាក់បានលើកយកបទចម្រៀងប្រពៃណីរបស់ខ្មែរមួយបទមានចំណងជើង “នារីជាជួរ”ជាសំនៀងខ្មែរ លើកយកមកច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំរបស់សាលាដែលពួកគេបានរៀន។

ល្បីពេញក្នុងបណ្ដាញសង្គម ក្រោយពីមានការបង្ហោះពីម្ចាស់អាខោនហ្វេសប៊ុកដែលមានឈ្មោះថា Sok Visal ដែលបានធ្វើការបង្ហោះជាមួយនឹងនិស្សិតជាជនជាតិថៃ តែបែរជាជ្រើសរើសបទចម្រៀងរបស់ខ្មែរ “នារីជាជួរ” យកទៅច្រៀងយ៉ាងពិរោះដើម្បីបង្ហាញពីសមត្ថភាពក្នុងការក្នុងកម្មវិធី ការប្រគំតន្រ្តីថៃកម្រិតឧត្តមសិក្សា លើកទី ៤៥ ហើយពួកគេជានិស្សិតថៃនៃខេត្តបុរីរម្យ រៀនផ្នែកបច្ចេកវិទ្យា និងផ្នែកកុំព្យូទ័រ។

ពិតណាស់ក្រោយពីមានការបង្ហោះពីក្រុមនិស្សិតក្មេងៗមានសម្ថតភាព និងទេពកោសល្យក្នុងការច្រៀងយ៉ាងពិរោះ និងជាពិសេលលើកយកបទ នារីជាជួរ ជាសំនៀងខ្មែរមកច្រៀងយ៉ាងអស្ចារ្យនេះរួចមក ក៏ផ្ទុះការសរសើរជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងថៃពីគំនិតស្រឡាញ់ជាមួយនិងវប្បធ៌មរបស់ប្រទេសផ្សេងៗ និងការខិតខំហាត់រៀនច្រៀងបានយ៉ាងច្បាស់ បើទោះបីជាមិនមែនជាភាសាខ្លួនក៏ដោយ៕

FDA អនុញ្ញាតឱ្យឱសថស្ថានអាមេរិកចែកចាយថ្នាំរំលូតកូនលើកដំបូង

0

សហរដ្ឋអាមេរិក ៖ គណៈកម្មការម្ហូបអាហារ និងថ្នាំពេទ្យរបស់អាមេរិក FDA បានអនុញ្ញាតឱ្យឱសថស្ថានទូទៅនៅអាមេរិកចែកចាយថ្នាំឈប់មានផ្ទៃពោះ ឬថ្នាំរំលូតកូនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដល់អ្នកដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ។

តាមទិន្នន័យឱ្យដឹងថា ឱសថស្ថានទូទៅអាចស្នើសុំលិខិតអនុញ្ញាតការចែកចាយថ្នាំរំលូតកូនជាផ្លូវការ ជាប្រភេទថ្នាំគ្រាប់នៅអាមេរិក ។ បើបានទទួលការអនុញ្ញាតហើយ ឱសថស្ថានទាំងនោះអាចចែកចាយថ្នាំដល់អតិថិជនរបស់ខ្លួនដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យ ។

នេះជាលើកទីមួយហើយបន្ទាប់ពី FDA បញ្ជាក់កាលពីខែធ្នូ ឆ្នាំ២០២១ថា នឹងបន្ធូរបន្ថយរឿងហានិភ័យ និងយុទ្ធសាស្ត្រកាត់បន្ថយផលប៉ះពាល់នៃថ្នាំគ្រាប់ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០០០មក ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានប្រកាសឱ្យផ្អាកប្រើថ្នាំនេះបណ្តោះអាសន្នសិន ដោយសារស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីត-១៩ ។

ទោះបីជា FDA បើកភ្លើងខៀវដល់ឱសថស្ថានអាចស្នើសុំចែកចាយថ្នាំរំលូតកូននេះក្តី តែបណ្តាឱសថស្ថានធំៗនៅអាមេរិកនៅតែពិចារណាថា តើពួកគេគួរតែស្នើសុំលិខិតអនុញ្ញាតចែកចាយថ្នាំប្រភេទនេះឬអត់ ខណៈរដ្ឋជាច្រើនរបស់អាមេរិកកំពុងប្រឆាំងនឹងនីតិវិធីរំលូតកូន ៕

ប្រភព TNN World

Amazon ត្រៀមបញ្ឈប់បុគ្គលិកជាង១ម៉ឺននាក់

0

សារព័ត៌មាន Wall Street Journal រាយការណ៍ថា Amazon កំពុងដាក់ផែនការបញ្ឈប់បុគ្គលិកជាង១៧.០០០នាក់ ដែលជាចំនួនមួយខ្ពស់ជាង Amazon ធ្លាប់បានដាក់ផែនការលើកដំបូង ។ បុគ្គលិកដែលត្រូវបញ្ឈប់ពីការងារលើកនេះ គឺជាបុគ្គលិកកាន់តំណែងផ្នែកគ្រប់គ្រងរបស់ Amazon ។

កាលពីខែវិច្ឆិកាកន្លងមក Amazon បានបញ្ឈប់បុគ្គលិកផ្នែកការិយាល័យ និងបច្ចេកទេស ចំនួន១០.០០០នាក់ ។ ការបញ្ឈប់បុគ្គលិកកាលពីខែវិច្ឆិកា គឺផ្តោតលើផ្នែកទាក់ទងនឹងផលិតផលរបស់ Amazon ។

បុគ្គលិកធនធានមនុស្សបានបង្ហាញតួលេខខាតទុនក្នុងផ្នែកនេះដល់ជាង៥.០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ Amazon បញ្ជាក់ថា ការឈប់ជួលបុគ្គលិកក្នុងផ្នែកនេះ នឹងបើកផ្លូវឱ្យក្រុមហ៊ុនអាចបន្ថែមសក្តានុពលផ្នែកថ្មីៗទៀត ខណៈអតិថិជន Amazon ប្រើឧបករណ៍ទាំងនេះសម្រាប់មុខងារមួយចំនួនប៉ុណ្ណោះ ។

Amazon ជាក្រុមហ៊ុនឯកជនមួយមានទំហំធំលំដាប់ទី២របស់អាមេរិក ដែលមានបុគ្គលិកជាង១,៥លាននាក់ រួមទាំងបុគ្គលិកឃ្លាំងផងដែរ ។ ក្រុមហ៊ុននេះរីកចម្រើនយឺតដោយសារអត្រាអតិផរណាកើនឡើង ធ្វើឱ្យអាជីវកម្ម និងអតិថិជនកាត់បន្ថយការចំណាយ ។

ការកាត់បន្ថយបុគ្គលិកបន្ថែមរបស់ Amazon វាបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុននេះ ដែលកាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនបានបន្ថែមប្រាក់ខែទ្វេដងដល់បុគ្គលិកមានជំនាញ ដើម្បីប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត ។

ទោះយ៉ាងណា Amazon មិនបាននិយាយអ្វីឡើយពាក់ព័ន្ធនឹងព័ត៌មានបញ្ឈប់បុគ្គលិកនេះ ។ Amazon ជាក្រុមហ៊ុនចុងក្រោយរបស់អាមេរិក ដែលប្រកាសបញ្ឈប់បុគ្គលិកដើម្បីទប់ទល់នឹងសេដ្ឋកិច្ចធ្លាក់ចុះ តាមក្រោយ Meta ក្រុមហ៊ុនមេរបស់ហ្វ៊េសបុក ដែលកាត់បន្ថយបុគ្គលិកចំនួន១១.០០០នាក់ ស្មើប្រមាណ១៣%នៃកម្លាំងពលកម្មក្រុមហ៊ុន រួមទាំងក្រុមហ៊ុន Twitter និងក្រុមហ៊ុន Snap ។ ក្រុមហ៊ុន Salesforce ផ្នែក software និយាយកាលពីថ្ងៃទី៤ ខែមករាថា ក្រុមហ៊ុនមានផែនការកាត់បន្ថយបុគ្គលិក១០% ដូចគ្នានឹងក្រុមហ៊ុន Microsof បានបញ្ឈប់បុគ្គលិកជាច្រើនតំណែងដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ៕

ប្រភព ៖ thairath

កូរ៉េខាងត្បូងព្រមានផ្អាកកិច្ចព្រមព្រៀងយោធា បើកូរ៉េខាងជើងបំពានដែនអាកាសម្តងទៀត

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូងបានព្រមានផ្អាកកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨ ផ្នែកយោធារវាងប្រទេសកូរ៉េទាំងពីរ បើកូរ៉េខាងជើងនៅតែបំពានដែនអាកាសកូរ៉េខាងត្បូងម្តងទៀត ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Seok Yeol បានថ្លែងកាលពីថ្ងៃទី៤ ខែមករាថា លោកនឹងពិចារណាផ្អាកកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ រវាងប្រទេសកូរ៉េទាំងពីរ បើកូរ៉េខាងជើងរំលោភដែនអាកាសរបស់កូរ៉េខាងត្បូងទៀត ។ លោកបានថ្លែង ខណៈមានកិច្ចប្រជុំវិធានការឆ្លើយតបរបស់កូរ៉េខាងជើង ក្រោយប្រទេសនេះបញ្ជូន Drone ជាច្រើនគ្រឿងទៅកាន់ដែនអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែធ្នូ កន្លងមក ។South Korea's leader calls for drones to monitor North Korea - Los Angeles  Times

លោក Yoon បានអំពាវនាវក្នុងកិច្ចប្រជុំខាងលើ ឱ្យកូរ៉េខាងត្បូងពង្រឹងសក្តានុពលការវាយលុកដ៏លើសលប់ ដោយបញ្ជាឱ្យក្រសួងការពារជាតិកូរ៉េខាងត្បូងបង្កើត Drone គ្មានមនុស្សបើក ដែលអាចប្រតិបតិ្តការបានគ្រប់ផ្នែក ដូចជា ត្រួតពិនិត្យ និងធ្វើសង្គ្រាមអេឡិចត្រូនិក ។ នៅឆ្នាំ២០២៣នេះ លោកប្រធានាធិបតីក៏បានបញ្ជាឱ្យផលិត Drone ទំហំតូចឱ្យបានច្រើនផងដែរ ។

ទោះយ៉ាងណា សម្ព័ន្ធភាពរវាងកូរ៉េខាងជើងនិងខាងត្បូងកាន់តែតានតឹងខ្លាំងឡើង ក្រោយពីលោក Yoon ទទួលតំណែងកាលពីខែឧសភាឆ្នាំមុន ហើយលោកប្រកាសប្រើវិធានការតឹងតែងជាមួយកូរ៉េខាងជើង ។S Korea, US fire eight missiles in response to N Korea tests | News | Al  Jazeera

ក្រោយពីកូរ៉េខាងជើងបញ្ជូន Drone ទៅដែនអាកាសកូរ៉េខាងត្បូងជាលើកដំបូងកាលពីសប្តាហ៍មុន លោក Yoon បានរិះគន់យោធាកូរ៉េខាងត្បូង និងបន្ទោសរដ្ឋាភិបាលកូរ៉េខាងត្បូងអាណត្តិមុនថា នៅតែគោរពកិច្ចសន្យាយោធាឆ្នាំ២០១៨ ខ្លាំងពេករវាងកូរ៉េទាំងពីរ ។ លោកបានជំរុញឱ្យយោធាកូរ៉េខាងត្បូងត្រៀមខ្លួនប្រឈមមុខជាមួយកូរ៉េខាងជើង ។ កិច្ចព្រមព្រៀងយោធាប្រទេសទាំងពីរឆ្នាំ២០១៨ មានសារសំខាន់ដល់ការហាមឃាត់សកម្មភាពខុសឆ្គងនានាក្នុងបរិវេណជាយដែនកូរ៉េទាំងពីរ ៕

ប្រភព ៖ TNN World

មីយ៉ាន់ម៉ាដោះលែងអ្នកទោស ៧០០០នាក់ទៀត ក្នុងឱកាសខួបនៃឯករាជ្យជាតិ

0

បរទេស៖ របបយោធាមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសប្រមាណ ៧០០០នាក់បន្ថែមទៀត ក្នុងឱកាសខួបនៃឯករាជ្យភាព ខណៈឧត្តមសេនីយ Min Aung Hlaing បានថ្លែងអំណរគុណដល់ប្រទេសជិតខាងជាប់នឹងប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន នៃប្រទេស មីយ៉ាន់ម៉ា ថាស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ា (MRTV) បានរាយការណ៍នៅថ្ងៃពុធនេះថា ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ និងជានាយករដ្ឋមន្ត្រីនៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការចុះហត្ថលេខាលើកលែងទោសសម្រាប់អ្នកទោសចំនួន ៧,០១២ នាក់ ដែលជាការប្រារព្ធខួបទទួលឯករាជ្យភាពពីចក្រភពអង់គ្លេស ដែលត្រូវនឹងថ្ងៃទី ៤ ខែមករា និងគម្រប់ខួបលើកទី ៥៧ ឆ្នាំរបស់ប្រទេស។

ជាមួយគ្នានោះគេបានដឹងថាអ្នកទោសដែលត្រូវបានគេលើកលែងទោសភាគច្រើន ត្រូវបានកាត់ ទោសពីបទ រំលោភសេពសន្ថវៈ និង ការរំលោភបំពានផ្លូវភេទ ឃាតកម្ម ការកាន់កាប់អាវុធដ៏គ្រោះថ្នាក់ ការប្រមូលផ្តុំខុសច្បាប់ ករណីគ្រឿងញៀន អំពើពុករលួយ និងការបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ល្មើសច្បាប់គ្រប់គ្រងកូវីដ-១៩។

ដោយឡែកសម្រាប់លោកស្រី Aung Suu Kyi អតីត មេដឹកនាំរដ្ឋាភិបាលស៊ីវិល ត្រូវបានតុលាការមានសាលក្រមមុនចូលឆ្នាំថ្មី ដោយលោកស្រីត្រូវបានទទួលទោសបន្ថែមទៀតក្នុងគុកប្រាំពីរឆ្នាំពីបទ ល្មើសជួល និង ទិញឧទ្ធម្ភាគចក្រ ។

នេះសបញ្ជាក់ឱ្យឃើញថាការកាត់ក្តីត្រូវបានចាត់ទុកថាជាចុងក្រោយ ហើយនោះមានន័យថាលោកស្រីស៊ូជី អាយុ ៧៧ ឆ្នាំ ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ សម្រាប់ការរាប់ចំនួន ១៩ ដែលចំណាយពេលសរុប ១៨ ខែដើម្បីស៊ើបអង្កេតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១មក ដែលគ្របដណ្តប់ពីការកាន់កាប់វិទ្យុទំនាក់ទំនងដោយគ្មានការអនុញ្ញាត ការបំពានច្បាប់ កូវីដ-១៩ ដើម្បីទទួលយកសំណូក។

យ៉ាងណាមីញទន្ទឹមនឹងនោះ ទូរទស្សន៍ MRTV បានផ្សាយដកស្រង់ចេញពីសុន្ទរកថារបស់មេដឹកនាំរបបយោធា នៅក្នុងពិធីព្យុហយាត្រារបស់កងទ័ពទាំងអស់ នៅទីក្រុង Nay Pyi Taw ដោយលោកបាន ថ្លែងអំណរគុណដល់អ្នកជិតខាងជាប់ប្រទេស ក៏ដូចជាអង្គការ និងបុគ្គល ដែលសម្របសម្រួលជាវិជ្ជមានជាមួយមីយ៉ាន់ម៉ា ចំពេលមានសម្ពាធនៃការរិះគន់ និងការវាយប្រហារពីភាគីជាច្រើនរួមមានប្រទេសចិន ឥណ្ឌា ថៃ ឡាវ និងបង់ក្លាដែសជាដើម។ បន្ថែមពីនោះនាយឧត្តមសេនីយ៍ Min Aung Hlaing ក៏បានបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងព្រមសហការដើម្បីសន្តិសុខ និងការអភិវឌ្ឍន៍ តាមព្រំដែនឱ្យបានល្អ៕ ប្រភព៖ dailynews

 

 

 

 

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានការទទួលស្គាល់ពីក្រសួង

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar Post Acne ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាង Hiruscar”. POST ACNE – គ្មានលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល ដែលស្រដៀងនឹង ផលិតផលគ្រឿងសម្អាងឈ្មោះ Hinuscar” POST ACNE មានលេខ ប្រវេទន៍ CAM(6822CN-21 ដែលចែកចាយ ដោយក្រុមហ៊ុន DKSH (Cambodia) Ltd។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរផលិតផលគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពី ក្រសួង សុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្រប្រវេទន៍ដែលមានបិទលើសំបក វេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណ ២-ផ្នែកខាង ក្រោមមានលេខប្រវេទន៍ ដូចមានគំភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាផលិតផលគ្រឿង សម្អាងក្លែងក្លាយ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ រួមទាំងជន ពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ខាងលើនេះជាបន្ទាន់។

ជាមួយគ្នានោះក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ និងជន ពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿង សម្អាងដែល គ្មានលេខប្រវេទន៍ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពី នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZB2fh0DzUsimA6B2JZcyEiau0bati7HOqBocxrg5a4rtYNryFfY2Z727EkOJxUzU6wnCqhtI95SnB4BmzznQnurUicKjWFARxjHesF4wc5YQiyxYIMsdt_NEU7nQG-UrT1o3WQ60OMT3mGHMaCMcMJ7RKC9B3FD3u57jd9rssykgT6tQX0Utk6VT/s1280/photo_2023-01-05_10-25-54.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf177FLPq8zUqlsLGKdN3_Gg_4KgHekK52T-V6in8ltes7bWI7lPWVmmG8fK2yH69GL3mu1AmQ1gFYNrvYx9jwWVHEUEVfdKJBkaO5YBPK35h0FszVPmvuhDvUd84WqG4uTcbbH3TR8wUWZzPZdMtMt9KX-IlsH0iIRWfyRvCDCeKmC8Tyayhmud0x/s1280/photo_2023-01-05_09-05-46.jpg

តំបន់មួយចំនួននិងរអាក់រអួលក្នុងការផ្គត់ផ្គង់ ចរន្តអគ្គិសនី

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីកម្ពុជាបញ្ជាក់ថា “បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”។

ជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWWgueoCb3APvFQfXdhRHF0c5zdK_2mwOb0va9mYOT-zD3pkJZmiPKuahssGHG9b4uZUGGZv5WyQwobMelYb8xXW8mayctbV93jegZBmlbIP1sIMaE4nwNMRNuKC50oj6XbHn7ZX6jeMdPa8zFvEHwo-PiktuW6YQ7zMBQ1ZAn9_7KdxPDiWTK53X/s1280/photo_2023-01-05_09-05-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf177FLPq8zUqlsLGKdN3_Gg_4KgHekK52T-V6in8ltes7bWI7lPWVmmG8fK2yH69GL3mu1AmQ1gFYNrvYx9jwWVHEUEVfdKJBkaO5YBPK35h0FszVPmvuhDvUd84WqG4uTcbbH3TR8wUWZzPZdMtMt9KX-IlsH0iIRWfyRvCDCeKmC8Tyayhmud0x/s1280/photo_2023-01-05_09-05-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuIEr1B-OlrN1qQWTOrx_yZGXB8cR1RYZFYYnW7ckY4VfgdAEs33cao1To4vOIZoqh--sRP6teumY_WlQk5gBOH8fW6NMd9vKp8qASIZCrk3-vYv6b2qWaXdDmTPA9bo6mWBKiXESGgcB2LwPxC2xqP7M8B_UBGYTWlcrrO3jcrT1vSOHqXWXWe__X/s1280/photo_2023-01-05_09-05-46%20(2).jpg

យុទ្ធសាស្រ្ដសន្ដិសុខថ្មីរបស់ជប៉ុន នឹងជួយដល់ប្រទេសជាច្រើន ប្រឈមមុខនឹងចិន

0

រាជធានីតូក្យូ៖ ជាមួយនឹងការធ្វើយោធូបនីយកម្មយ៉ាងឆាប់រហ័សរបស់ក្រុងប៉េកាំង និង ការបង្កើនឥទ្ធិពលយោធា នៅក្នុងតំបន់ ធ្វើឲ្យជប៉ុន ចាត់ទុកជាការគំរាមកំហែងយ៉ាងខ្លាំង ហើយមានការព្រួយបារម្ភកាន់តែខ្លាំងឡើង រហូតក្រុងតូក្យូ បានដាក់ចេញនូវយុទ្ធសាស្រ្ដសន្ដិសុខថ្មី ដោយបានបង្កើននូវកញ្ចប់ថវិកា លើវិស័យការពារជាតិ រហូតដល់៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន The Eurasia Times បានផ្សាយ ថា អស់រយៈពេល៩ឆ្នាំ ក្រោយពេលជប៉ុន បានបោះពុម្ពផ្សាយនូវយុទ្ធសាស្រ្ដសន្ដិសុខជាតិលើទី១របស់ខ្លួនរួចមក ឥឡូវនេះ ក្រុងតូក្យូ បានដាក់ចេញនូវយុទ្ធសាស្រ្ដសន្ដិសុខជាតិលើកទី២ ជាមួយនឹងឯកសារចំនួន២ផ្សេងទៀត ដោយផ្ដោតលើយុទ្ធសាស្រ្ដការពារជាតិ និង ផែនការកម្មវិធីការពារជាតិ។ នេះជាការផ្លាស់ប្ដូរឥរិយាបថខាងនយោបាយការពារជាតិដ៏ខ្លាំងក្លាបំផុត សម្រាប់ប្រទេសអាស៊ីបូព៌ាមួយនេះ ដែលបានលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោយការចាញ់ នាដំណាក់កាលចុងក្រោយ នៃសង្គ្រាមលោកលើកទី២។Fumio Kishida to prepare Japan's defences for 'any possible scenario' |  Financial Times

ប្រទេសជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ បានប្រកាស អំពីផែនការថ្មីជាមួយនឹងកញ្ចប់ថវិកា រហូតដល់ជាង៣២០ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកសាងកម្លាំងយោធាដ៏ធំបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ដោយផ្អែកលើកញ្ចប់ថវិកាវិស័យការពារជាតិដ៏ធំសម្បើម សម្រាប់ផែនការ រយៈពេល៥ឆ្នាំទៅមុខនេះ នឹងធ្វើប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៣ នៅលើពិភពលោក ក្លាយជាប្រទេសចំណាយលើវិស័យយោធាដ៏ច្រើនបំផុតលំដាប់លេខ៣ នៅលើភពផែនដីនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន។ នេះបើតាមទីសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍។

គណៈរដ្ឋមន្រ្ដីរបស់លោក ហ៊្វូមីអូ គីស៊ីដា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ទើបានអនុម័តនូវឯកសារសន្ដិសុខដ៏សំខាន់បំផុតចំនួន៣។

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា «យើងម្នាក់ៗ ត្រូវតែដឹង ថា យើងកំពុងតែការពារប្រទេសជាតិរបស់យើង។ នេះមានសារៈសំខាន់ខ្លាំងណាស់ ដូចអ្វីដែលយើងបានរៀនមេរៀន អំពីប្រទេសអ៊ុយក្រែន»។Japanese Public Needs to Know SDF to Appreciate It | RAND

បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Washington Post បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្រ្ដី យកមកផ្សាយ ថា «ឥឡូវនេះ យើងកំពុងឈានដល់ចំណុចមួយ នៃរបត់គោលនយោបាយសន្តិសុខជាតិរបស់យើង»។

ការផ្លាស់ប្តូររបត់នយោបាយការពារជាតិដ៏សំខាន់ នៅក្នុងប្រទេសជប៉ុន គឺជាការចាំបាច់ ដោយការយល់ឃើញ អំពីការគំរាមកំហែង បាន និង កំពុងតែកើនឡើង ជាបន្តបន្ទាប់ នៅលើពិភពលោក។ យុទ្ធសាស្រ្ដសន្ដិសុខជាតិរបស់ជប៉ុន បានកំណត់ប្រភពគំរាមកំហែង ចំនួន៣ ដោយសំដៅលើប្រទេសចិន កូរ៉េខាងជើង និង រុស្ស៊ី ជាអាទិភាពខ្លាំងក្លាបំផុត។How US, British, and Japanese Aircraft Carriers Compare

ការកំណត់អត្តសញ្ញាណ លើប្រទេសចិន ថា ជាការគំរាមកំហែងខ្លាំងបំផុត គឺមានសារៈសំខាន់ខ្លាំងណាស់ រហូតដល់ពេលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) បានបោះផ្សាយដ៏ល្បីល្បាញ ដោយមានចំណងជើង ថា «Asia’s Democratic Security Diamond»។ នៅក្នុងឆ្នាំ ២០១៣ រដ្ឋាភិបាលក្រុងតូក្យូ មានការស្ទាក់ស្ទើរ នៅក្នុងការហៅប្រទេសចិន ថា ជាគូប្រជែងកំពូលរបស់ជប៉ុន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ យុទ្ធសាស្ត្រសន្តិសុខជាតិ និង យុទ្ធសាស្ត្រការពារជាតិ ហើយឯកសារទាំងពីរផ្សេងទៀត ក៏លើកឡើង អំពីសម្ពន្ធមិត្តផងដែរ។ ជប៉ុន បានលើកឡើង អំពីមិត្តភក្ដិដ៏ល្អបំផុត នៅក្នុងយុទ្ធសាស្រ្ដសន្ដិសុខរបស់ខ្លួន រួមមាន ប្រទេសអូស្ត្រាលី ស្ថិតនៅលំដាប់ទី១, ឥណ្ឌា ស្ថិតនៅលំដាប់ទី២ ហើយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និង អ៊ីតាលី ឬ កូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី៣។ កូរ៉េខាងត្បូង មានឋានៈខ្ពស់ជាង កាលពីអតីតកាល។

លោក ស៊ីនហ្ស៊ូ អាបេ កាលស្ថិតនៅក្នុងតំណែង ជានាយករដ្ឋមន្រ្ដីជប៉ុ បានចាក់គ្រឹះដ៏រឹងមាំ សម្រាប់សាមគ្គីភាពឥណ្ឌូ-ជប៉ុន។ ឥណ្ឌា និង ជប៉ុន កំពុងតែរៀបចំផែនការ ធ្វើសមយុទ្ធ ប្រយុទ្ធរួមគ្នាមួយ។ សកម្មភាពនេះ ក៏ផ្ដល់លទ្ធភាពឲ្យឥណ្ឌា នាំចូល UNICORN របស់ជប៉ុន សម្រាប់នាវាចម្បាំងរបស់កងទ័ពជើងទឹករបស់ក្រុងញូវដេលី ផងដែរ។ ចំណែកក្រសួងការពារជាតិ នៃប្រទេសទាំងពីរ បានចាប់ផ្តើមគម្រោងអភិវឌ្ឍគ្រឿងសព្វាវុធរួមគ្នា សម្រាប់យានយន្តគ្មានមនុស្សបើក រួចមកហើយដែរ។Japan building missile defense sword and shield – Asia Times

ការសម្រេចចិត្ត នៃគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្រ្ដី Kishida ក្នុងការផ្តល់ឱ្យឥណ្ឌា នៅក្នុងឋានៈទី២ នៃឋានានុក្រមមិត្តភាព គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្រោយការស្លាប់របស់អតីតនាយករដ្ឋមន្រ្ដី លោក ស៊ីនហ្ស៊ូ អាបេ ហើយឥឡូវគាត់មិនមែនជាមេដឹកនាំ នៅក្នុងឋានានុក្រមនយោបាយរបស់ប្រទេសជប៉ុន សម្រាប់ការយល់ឃើញ និង ដោះស្រាយជាមួយឥណ្ឌា នោះដែរ។

ប្រទេសចិន ត្រូវបានគេរាយការណ៍ ថា បានកត់សម្គាល់ អំពីសក្តានុពល នៃមីស៊ីល រយៈចម្ងាយឆ្ងាយរបស់ឥណ្ឌា ដែលបានបាញ់សាកល្បង កាលពីពេលថ្មីៗនេះ។ ចំណែកយុទ្ធសាស្ត្រសន្តិសុខថ្មីរបស់ជប៉ុន បានផ្តោតលើការស្វែងរកសមត្ថភាព វាយប្រហារដោយមីស៊ីល រយៈចម្ងាយឆ្ងាយ។

ជាមួយគ្នានេះ អូស្ត្រាលី ជាសមាជិក នៃកិច្ចសន្ទនាយុទ្ធសាស្រ្ដ (Quad-4 ដែលមាន៤ប្រទេស រួមមាន អូស្រ្ដាលី ឥណ្ឌា ជប៉ុន និង សហរដ្ឋអាមេរិក) ក៏កំពុងស្វែងរកបច្ចេកវិទ្យាមីស៊ីល បាញ់រយៈចម្ងាយឆ្ងាយផងដែរ។ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ អូស្ត្រាលី បានប្រកាស អំពីចេតនារបស់ខ្លួន នៅក្នុងការបង្កើនសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយ ដោយបំពាក់ទៅលើនាវាមុជទឹករបស់ខ្លួន ជាមួយនឹងមីស៊ីលគ្រូស។Japan commissions its first submarine running on lithium-ion batteries

ស្របគ្នានេះ ឥណ្ឌា បានបំពាក់មីស៊ីលគ្រូស មានល្បឿនលឿនជាងសំឡេង នៅតាមតំបន់ព្រំដែនរបស់ខ្លួន ជាប់ជាមួនឹងចិន ហើយក្រុងញូវដេលី ក៏បានធ្វើតេស្ដសាកល្បងមីស៊ី ជាមួយនឹងក្បាលគ្រាប់មីស៊ីលមានល្បឿនលឿន ជាងសំឡេងរួចមកហើយ សម្រាប់ត្រៀមទប់ទល់នឹងចិន។

បើតាមសារព័ត៌មាន The Economic Times បានចេញផ្សាយ កាលពីចុងខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ ថា ជាមួយនឹងកញ្ចប់ថវិកា លើវិស័យការពារជាតិ កើនឡើង រហូតដល់ជាង៣២០ពាន់លានដុល្លារ នឹងធ្វើឲ្យក្រុងតូក្យូ មានលទ្ធភាព បង្កើនសមត្ថភាពកងទ័ពរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ដូច្នេះ ជប៉ុន នឹងក្លាយជាអ្នកផ្ដល់សន្ដិសុខ ដល់បណ្ដាប្រទេសនានា ដែលប្រឈមមុខនឹងការពង្រីកដែនដីរបស់ចិន៕

ផ្អើលដល់ FIFA ស្នើសុំឱ្យមានការរឹតបន្តឹងសន្តិសុខ ក្នុងជំនួបឥណ្ឌូនេសុី និងវៀតណាម

0

ដោយមើលឃើញពីភាពតានតឹងនៃការប្រកួត AFF Mitsubishi Electric Cup 2022 សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានស្នើឱ្យរឹតបន្តឹងសន្តិសុខក្នុងការប្រកួត ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងឥណ្ឌូនេស៊ី និងវៀតណាម នៅថ្ងៃទី៦ ខែមករា ខាងមុខនេះ។

ក្នុងនោះផងដែរ FIFA នឹងចាត់ចែង៖

  • FIFA នឹងបញ្ជូនមន្ត្រីដែលមានបទពិសោធន៍ចំនួន 1 នាក់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រួតពិនិត្យការប្រកួត
  • AFC តែង​តាំង​អ្នក​មើល​ការ​ខុស​ត្រូវ​ការ​ប្រកួត​២​នាក់ អាជ្ញា​កណ្តាល​១​រូប និង​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ម្នាក់
  • AFF បានបញ្ជូនអ្នកជំនាញសន្តិសុខចំនួន 1 នាក់ទៅជួយ

    ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានសម្រេចថា ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងវៀតណាម នឹងធ្វើឡើងនៅម៉ោង ១៦:៣០នាទី៕

ប្រភព៖ ASEAN