បាងកក៖ ព្រះនាង Bajrakitiyabha Narendira Debyavati របស់ប្រទេសថៃបានធ្លាក់ព្រះកាយប្រឈួនធ្ងន់ធ្ងរជាមួយនឹងជំងឺច្រើនមុខ ហើយខណៈនេះស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរដ្ឋ Chulalongkorn ក្នុងទីក្រុងបាងកក។ នេះបើតាមសេចក្ដីជូនដំណឹងដោយការិយាល័យរាជវាំងនៃព្រះរាជាណាចក្រថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XHfRJrUjsLNNUcn8lKPzi6-08zPUaa6ub8A_GBAm-aezCjGm4J2K3vkKwdIL1X5zIlYrd0bn5RSxPw6Z2lGFNfISGPHjLEKvOu47jIZYouE7lgm710gdz2I7UUaAmVMV_t2gmdDzdGEE3RAmsupj2RAx1Y7lvlIMxgFcHQ1JS6wFSSdkeW8x5Q1FL3Pr/s1280/photo_2025-08-15_14-59-19.jpg
នៅថ្ងៃសុក្រ ទី15 ខែសីហា ឆ្នាំ 2025 ការិយាល័យរាជវាំងបានចេញសេចក្ដីជូនដំណឹងទៅដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ព្រះនាងម្ចាស់ Bajrakitiyabha Narendira Debyavati បុត្រីនៃព្រះមហាក្សត្រ Rajasarini Siribajra Maha Vajiralongkorn បានដួលសន្លប់ភ្លាមៗដោយសារបញ្ហាបេះដូង ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG5JfK6dNk2G44HTabz6kpaM0ADZX95D4Wo10mbr7Hr00ouklRHIeEARrGAsn_Y4q9_d02LI0irQJzmJHS3RSx_2jAygCtRoDomnD2C3E7q-0Vts_z3h9aGaE_QwY0PMJc-djV9goQXFC9K9bSSwrHBOdeoemnlxuL82LbUjlliG40gZzl7sEww0-3O6jC/s1280/photo_2025-08-15_14-59-17%20(2).jpg
ក្រុមគ្រូពេទ្យដែលកំពុងផ្តល់ការព្យាបាលព្រះនាងបានរាយការណ៍បន្ថែមថា បច្ចុប្បន្នគ្រូពេទ្យបាននិងកំពុងផ្តល់ឱសថ និងឧបករណ៍ជំនួយដល់ដំណើរការនៃសួត និងគ្រលានរបស់ទ្រង់។ ក្រុមគ្រូពេទ្យក៏បានប្រទះឃើញថា មានការជ្រៀតចូលយ៉ាងធ្ងន់ធ្ងរនៃមេរោគចូលទៅក្នុងប្រព័ន្ធសសៃឈាមរបស់ព្រះអង្គ ដែលតម្រូវឲ្យគ្រូពេទ្យត្រូវប្រើប្រាស់ឱសថប្រភេទអង់ទីប៊ីយោទិច ដើម្បីទប់ស្កាត់ការឆ្លងទាំងនេះ ក៏ដូចជាថ្នាំប្រឆាំងនឹងជំងឺលើសឈាមរបស់ទ្រង់ ដើម្បីធ្វើឱ្យសម្ពាធឈាមមានស្ថេរភាព ចាប់តាំងពីថ្ងៃទី 9 ខែសីហា ឆ្នាំ 2025មក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8dBifcTLC8sdhiVJKIHW9rawx29Cl6hRdNBjNG_SrSZNycEITfjKr0d5HyiqO5rXVIJAS6I-X7JW7ZACkBrmMB0gqMDYk7WGUn-u7pUgmPbH3ZvnkjLIsWEkVxJG_sxEuoN-Xm9WHUcjZgrgxVK-f5XTSiFvmufE5oKIaRUJOuuH2wOjXoHPSc3ZNORNj/s1280/photo_2025-08-15_14-59-17.jpg

គិតត្រឹមថ្ងៃទី15 ខែសីហា ឆ្នាំ2025 នេះក្រុមគ្រូពេទ្យកំពុងបន្តផ្តល់ការថែទាំយ៉ាងយកចិត្តទុកដាក់ និងតាមដានស្ថានភាពរបស់ព្រះអង្គយ៉ាងដិតដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0BZ_zs1KxcBPhaDJKBtCGwPR4-CYfQqenbZxUTixXCPeq3ifBy0h6YsQlPe7CMa2NPsP5jpwN4AV4LQ9r-xt_IPTmP2IicbB25jZD9A047fAwWcwpu9_GpKmHA-OGLdaDfZuolcB2AQmD_pNmC3jdIvBYUXTC0KiO1cWNt3EDtcL8ZMFBhUA5xjg2v3M/s950/photo_2025-08-15_14-59-19%20(2).jpg

គួរជម្រាបថា ព្រះនាង Bajrakitiyabha Narendira Debyavati បច្ចុប្បន្នមានព្រះជន្ម 46 ព្រះវស្សា គឺជាបុត្រីច្បងរបស់ព្រះបាទ Maha Vajiralongkorn ត្រូវបានរាជវាំងប្រកាសថាបានចូលសម្រាកនៅមន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ 2022 បន្ទាប់ពីសន្លប់បាត់បង់ស្មារតីដោយសារជំងឺបេះដូង ប៉ុន្តែស្ថានភាពទ្រង់ហាក់មិនទាន់មានការធូរស្បើយនៅឡើយទេរហូតមកដល់ឆ្នាំ2025នេះ៕