សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី១៤ ឈ្មោះ Tenzin Gyatso ត្រូវបានប្រទេសចិនចាត់ទុកជាអ្នកនៅពីក្រោយចលនាបំបែករដ្ឋទីបេ។
.png)
រដ្ឋាភិបាលចិន បានចាត់ទុកតំបន់ទីបេ ស្ថិតក្នុងដែនអធិតេ្យភាពរបស់ខ្លួន ដូចដែលពួកគេចាត់ទុកកោះតៃវ៉ាន់។.png)
ចិន បានចូលគ្រប់គ្រងតំបន់ទីបេនៅឆ្នាំ១៩៥០ ដោយបានរឹតត្បិតខ្លាំងលើសិទ្ធិសេរីភាពសាសនា និងអភិរក្សវប្បធម៌។.png)
ប្រជាជនទីបេ យល់ឃើញថាខ្លួនកំពុងក្លាយជាជនជាតិភាគតិចនៅលើទឹកដីកំណើតខ្លួន ដោយរងការឈ្លានពានពីជនជាតិហាន ដែលជាជនជាតិចិនបច្ចុប្បន្ន។
រដ្ឋាភិបាលចិន បានអភិវឌ្ឍន៍តំបន់ទីបេ ដោយប្រយោជន៍ភាគច្រើនឱ្យទៅពួកហាន ជាងពួកទីបេ ដែលជាម្ចាស់ទឹកដី។.png)
មកទល់សពថ្ងៃនេះ ការបះបោរបំបែករដ្ឋទីបេនៅតែបន្តមាន ក៏ប៉ុន្តែហាក់មិនមានសំលេងគាំទ្រខ្លាំងដូចពីមុននោះទេ។
សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី១៤ មិនជំទាស់នឹងការដាក់តំបន់ទីបេឱ្យបន្តស្ថិតជាតំបន់ស្វ័យយ័តទេ ក៏ប៉ុន្តែទាមទារឱ្យរដ្ឋាភិបាលចិនផ្តល់សិទ្ធស្វ័យភាពពិតប្រាកដ ពិសេសការគោរពសិទ្ធិសេរីភាពសាសនា និងការថែរក្សាវប្បធម៌របស់ប្រជាជនទីបេ៕










