ទីក្រុងប៉េកាំង៖ ចិនបានបង្ហាញបច្ចេកវិទ្យាថ្មី មនុស្សយន្ត antelope ដែលមានរូបរាងស្ទើរតែដូចទៅនឹងសត្វពិតៗ ដោយមានភ្នែកដូចសត្វ និងរោមព័ត៌ត្នោតក្រាស់។ វាត្រូវបានបំពាក់ដោយប្រព័ន្ធ 5G និងបញ្ញាសិប្បនិម្មិត AI សម្រាប់តាមដានសត្វកម្រ (antelope) នៅវាលខ្ពង់រាប Hoh Xil នៅតំបន់ទីបេ។ នេះបើតាមសារព័ត៌មានរ៉យទ័រ។

បង្កើតឡើងដោយ Xinhua បណ្ឌិតសភាវិទ្យាសាស្ត្រចិន និង Deep Robotics ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou មនុស្សយន្ត antelope ត្រូវបានបំពាក់ដោយការតភ្ជាប់ 5G និងប្រព័ន្ធចក្ខុវិស័យបញ្ញាសិប្បនិម្មិត ដែលអនុញ្ញាតឱ្យវាអាចត្រួតពិនិត្យពេលវេលាជាក់ស្តែង ការបរិភោគ និងអាកប្បកិរិយារបស់សត្វកម្រជិតផុតពូជផ្សេងទៀត នៅតំបន់សត្វចម្រុះទីបេ។

បច្ចេកវិទ្យា 5G ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទីបេចាប់ពីឆ្នាំ ២០១៩ មក ហើយក្នុងឆ្នាំ ២០២២ មានអ្នកប្រើប្រាស់រហូតដល់ទៅលើស ១ លាននាក់។ នៅចុងឆ្នាំ ២០២៣ ការបើកស្ថានីយ៍ 5G នៅទីក្រុង Gogmo ត្រូវបានគ្របដណ្ដប់គ្រប់ស្រុកទាំងអស់ក្នុងតំបន់ទីបេ។.jpg)
យ៉ាងណាមិញ ក្រៅពីការតាមដាន សត្វ antelope បណ្ដាញ 5G នៅទីបេក៏គាំទ្រកម្មវិធី AI ផ្សេងៗទៀត ដូចជា ដ្រូនសម្រាប់តំបន់ដែលរ៉ាដាមិនអាចទៅដល់ ការពិគ្រោះវេជ្ជសាស្រ្តតាមវីដែអូ ព្រំទាំងបច្ចេកវិទ្យាចិញ្ជឹមសត្វយ៉ាងឆ្លាតវ័យផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
ប្រទេសចិនបានបណ្តាក់ទុនយ៉ាងច្រើននៅទីបេ ដោយជំរុញតួនាទីក្នុងតំបន់ដែលនៅសេសសល់ក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ របស់ប្រធានាធិបតី Xi Jinping ដោយការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយអាស៊ីកណ្តាល ខណៈពេលដែលក៏រឹតបន្តឹងការឃ្លាំមើលលើចំនួនប្រជាជនរបស់ខ្លួន និងពង្រីកផ្លូវឌីជីថលរបស់ទីក្រុងប៉េកាំងឆ្ពោះទៅរកគូប្រជែងជិតខាងឥណ្ឌា។.png)
ទោះជាយ៉ាងណា អ្នកវិភាគ និងក្រុមអ្នកការពារសិទ្ធិមនុស្សបានចោទក្រុងប៉េកាំងពីការដាក់ពង្រាយកលល្បិច “តំបន់ប្រផេះ” ប៉ះពាល់នឹងប្រទេសជុំវិញតំបន់ខ្ពង់រាបទីបេ។ របាយការណ៍ខែកក្កដា ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បានបង្ហាញថា ចិនប្រើប្រាស់បណ្តាញទូរគមនាគមន៍ក្នុងស្រុកដើម្បីឃ្លាំមើលអ្នកប្រឆាំងដែលរស់នៅជិតខាង ដូចជានេប៉ាល់ រួមជាមួយនឹងករណីចោរកម្មតាមអ៊ីនធឺណិតផងដែរ៕










