Home Blog Page 330

ប៉ូគឹមថេង សុតធីតា ឈឺចិត្តព្រោះត្រូវគេបោកនឹងភ្នែកស្រស់ៗ

0

បន្ទាប់ពីតារាសម្តែង វ៉ាង ស្រីណូ បង្ហាញឈ្មោះចំៗទៅកាន់ហាងពេជ្រមួយកន្លែងនៅម្តុំផ្សារថ្មីមានឈ្មោះថា គួង ហុង បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។ ចំណែកឯតារាសម្តែង ប៉ូគឹមថេង សុតធីតា វិញក៏បង្ហាញថានាងបានទិញគ្រឿងពេជ្រនៅទីនេះដូចគ្នាអស់ជិត២០០០ដុល្លារប៉ុន្តែនាងថាតិចឬច្រើនមិនសំខាន់ សំខាន់គេបោកនៅនឹងភ្នែកស្រស់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvN0NgBpy4J_jZKd8VoQ-em_UUTpuNJ6Yt-cI5_I01EAmnqZ0Z5iCfHarC9dCqJV5ncuZ_Pd8WVCjXm8yFHCirJdMCaaRrKwICwB-9R1OPsd5I-L90kc1aJbG8_iDN4piOnyPyxL9hyj4ZsKe9s9Aql2vKmyvafUqx0tDM9598V14l_tO6daITlCoMqEti/s1776/image_2025-08-23_10-16-14.png

នៅយប់ថ្ងៃទី២២ សីហា បវរកញ្ញា និងជាតារាសម្តែង ប៉ូគឹមថេង សុតធីតា បានចេញវីដេអូខ្លីមួយទាំងយប់បន្ទាប់ពីទើបបញ្ចប់ការងារបញ្ជូលសំឡេងភាពយន្តរបស់ខ្លួន។ តារាស្រីរូបនេះបាននិយាយថាពេលបើកហ្វេកប៊ុកទៅឃើញគេផ្អើលរឿងហាងពេជ្រលក់ចេញតែមិនទិញចូល។ សុតធីតា ក៏បានបង្ហាញថង់ក្រហមដែលមានឈ្មោះហាងពេជ្រ គួង ហុង ដែលកំពុងល្បី ខណៈនាងបានបញ្ជាក់ថាខ្សែកដែលនាងបានទិញនៅហាងនេះមានតម្លៃជិត២០០០ដុល្លារ។ បន្ទាប់ពីបង្ហាញហើយ ប៉ូគឹមថេង សុតធីតា គ្មានពាក្យអ្វីនិយាយតក្រៅពីការដកដង្ហើបធំឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbfQUIK-EXiS_9CEKer_gDiVubJG1z37OJIT8gM_CtwHeFLsNc-MpbxaJlm5HzQvCXE71oeepZ6w2yVZBGj038YvSQV3v4hX7lZU7lHzd0aThmHctOdSAkvwhdYmLKLLDdVCHw7A0IKbcX0A8a5lpDrT5BXi803ciAdefcGeqqjtpZSKt9YS0eA_DXGOis/s1776/image_2025-08-23_10-16-16%20(2).png

ភ្ជាប់ជាមួយនឹងការចេញវីដេអូខ្លីខាងលើនេះ ប៉ូគឹមថេង សុតធីតា បានបញ្ចេញអារម្មណ៍បន្ថែមទៀតនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថាទឹកប្រាក់តិចឬច្រើនមិនសំខាន់ សំខាន់គឺត្រូវបានម្ចាស់ហាងបោកនៅនឹងភ្នែកស្រស់ៗ។ សុតធីតា សរសេរថា «ខ្ញុំទិញជាង១ឆ្នាំហើយ ឥឡូវឮថាម្ចាស់ហាងរត់ទៅស្រុកគេបាត់ហើយ តិចច្រើនមិនសំខាន់ទេ តែសំខាន់គេបោកស្រស់ៗឈឺចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoWQE7B6MhcRs8iL_oFC5ZWD7TfSythkbw5-9i01Kasnuu3S-7ngh-T1cgO1cLh86uwbN-iVhkjNUkN3c7D33sU9vuN6Nziqnm6r94G2UmrUoaNnd1p2lBIL6YyD1pkkMQjPqcZJzTsVt6QQ1GSsgvNcTVkSRJbKW9e4BMAC_MzEUTUStpwUdjNAL5qYan/s2048/image_2025-08-23_10-16-16.png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែសីហា វ៉ាង ស្រីណូ បានចេញវីដេអូអំពីហាងពេជ្រគួង ហុង បោកប្រាស់អតិថិជនគ្មានទទួលខុសត្រូវ ខណៈនាងបានទិញគ្រឿងអលង្ការនៅក្នុងហាងនេះអស់រាប់សែនដុល្លារ ដោយអីវ៉ាន់ដែលទិញនៅហាងនេះហើយមិនទទួលទិញចូលវិញ។ ក្រៅពី វ៉ាង ស្រីណូ នៅមានពលរដ្ឋផ្សេងទៀតបានបង្ហាញថាក៏បានត្អូញត្អែរឈឺចិត្តស្អិតទ្រូងត្រូវហាងនេះបោកប្រាស់ដូចគ្នា៕

ការស្លាប់របស់ដំរី ឡាក់គី ធ្វើអោយសាធារណៈជនរន្ធត់ចិត្តពន់ពេក

0

ដំរី ឡាក់គី នៅភ្នំតាម៉ៅ ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងពីសាធារណៈជនទូទៅ ជាប់ឈ្មោះជាដំរីមានប្រជ្ញាវាងវៃ និងមានភក្តីភាពចំពោះហ្មដែលធ្លាប់ថែរក្សាខ្លួនតាំងពីតូចមកនោះ ពេលនេះបានស្លាប់ហើយ នៅវ័យត្រឹម ២៦ឆ្នាំ ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlvZX8eZzxl2aebCr_O5b9RN6CTEdcKTmDrcLp5PjnceWIct9WTz8UPA8liPy__xL67OdctYvNgMpJBsQ5SWActxX49-ZPztHoNnyHnY3h7Tl8bZYR1h213HtMRmmUmxvoIPeOSNxQqFEFBOn5MFZy_c2W7d8i5d-y3wY1AT84iIJa3UBs0e4vHu335u9V/s1280/photo_2025-08-24_21-56-56.jpg

មិនបានបកស្រាយលម្អិតអំពីមូលហេតុនៃការស្លាប់របស់ដំរី ឡាក់គី អោយពិតប្រាកដទេ ប៉ុន្តែតាមរយៈសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ដំរីវ័យក្មេងមួយក្បាលនេះបានស្លាប់ក្រោយធ្លាក់ខ្លួនឈឺបានត្រឹម បីថ្ងៃ ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR_TNdAK3JKQHRLEuva6UM2-x218jyTFj6kDzDPugdibrl70OegAo3th_vZJLJCKJdV05f4C_zqVbDsGJeuqkvSOBNawLAisoKISJQkDwK2PaFiUYfXHNmL_SVOqHoKprxQXaPC75PkNMlkoKZUAnl9VMMve8GF1V4uaUsW0DVUM_Fg4M83-_lZSMg0EKX/s1280/photo_2025-08-24_21-56-57.jpg

ពោល គឺ ឡាក់គី បានធ្លាក់ខ្លួនឈឺពីថ្ងៃទី២២ សីហា ហើយបានស្លាប់នាថ្ងៃទី២៤ សីហា ឆ្នាំ២០២៥។ ក្រៅពីបង្ហាញសមានចិត្តសោកស្តាយក្រៀមក្រំ ចំពោះការបាត់បង់ដំរីអត្តសញ្ញាណសម្រាប់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅមួយនេះ រដ្ឋបាលព្រៃឈើបានអះអាងថា ក្រុមពេទ្យសត្វបានប្រឹងប្រែងអស់លទ្ធភាពហើយ តែចុងក្រោយក៏នៅតែមិនអាចសង្គ្រោះដំរីមួយក្បាលនេះបានដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGVlzPruKmQ93dN__xmr4WRUdkL1GeDXgueSrptGw9FnlWj1oYQmFnoph-wFJn5ZpgIa1bkMX0Eyd9L3HaQU2VWe8DA2N5KlnZex8UYcqy0eaKPmXh81ulGvPcBh7C_JyJfq1HUQPmX6OFe4lZA4lH08iLQhAtGFjdyJZSgbXqEn3u_LVz9EESNxU8vMME/s1280/photo_2025-08-24_21-57-00.jpg
ទោះបីបានចាកចេញពី Wildlife Alliance ពិតមែន តែខណៈដំរីកំពុងឈឺ លោក ទ្រី ស៊ីថេង ជាហ្មដែលមើលថែ ឡាក់គី តាំងពីតូចក៏នៅតែមានវត្តមានចូលរួមថែទាំដំរីជាទីស្រលាញ់របស់ខ្លួនផងដែរ។ រដ្ឋបាលព្រៃឈើបានបញ្ជាក់បន្ថែមថា ៖ «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ «ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaivsoYDX5ConIkJ9pyRGp3vhpjj6Kqxi_jSxADNo23E7YD4NVvGZyxMRy78gFDjia-ikIKl_Ny6AgBQ8Y42BKU43DPmfKIaT65zyKtP4e10wUNDygK0eUuMVBB6BXQOQ4mB61ohTlexVY7trYlamKQBVL_tuBfp3pLdnFFRuw982SRmga8fDkLWibChZI/s1280/photo_2025-08-24_21-57-04.jpg

សម្រាប់សួនសត្វភ្នំតាម៉ៅ វត្តមានរបស់ ឡាក់គី ២៦ឆ្នាំ កន្លងមកនេះ បានក្លាយទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនស្រឡាញ់ចូលចិត្ត ហើយលើកកម្ពស់ការយល់ដឹង អំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។ លើសពីអាណិត ក្រៅពីអង្គុយសម្រក់ទឹកភ្នែក លោក ទ្រី ស៊ីថេង បានត្រឹមសរសេរប្រយោគខ្លីបង្ហាញពីក្តីស្រលាញ់ជ្រាលជ្រៅរបស់ខ្លួនទៅកាន់សត្វដែលធ្លាប់មើលថែ៖ «២៦ឆ្នាំ ដែលខ្ញុំនៅជាមួយ ឡាក់គី ជាពេលវេលាខ្ញុំនៅជាមួយដំរី ច្រើនជាងខ្ញុំរស់នៅជាមួយគ្រួសារ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQDALKgB6kC0daYXkkBmLAgGVVgYEkUq9csd8sAXzHkqSrGdt69nrgc4I0g4TpOR322_ZCj7996_Eh5GvJW98UUcwsax1_zrRtnMx7WjjUBD3svg7O3gCHMCEErsV9yW8X6uZ9fwhVO5RQ8zYqKXGrXBaviLKIReVrOypxLmNAGGj9fGcf6nfB5CwmMAcb/s1280/photo_2025-08-24_21-57-11.jpg

បង្ហាញនូវក្តីសោកស្តាយចំពោះការបាត់បង់ដំរីឡាក់គី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី «ឡាក់គី»ទាំងអស់ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcXYQnfEF64OxBlAAS8BEApFkTbTTmsR7Ay9XmA_O4Dfvr9trK8KafgK8yeEKPAY8UXEQrqkB61Rm0dT03CjcwGf1ngaX0F9Sgi_AZ-myxSI6N_3DBg70n81bvIiTd_LxDBFRuAtQB4hSAhXknFn9YZS1GfYC1-NX3RKNoOp57lVM_t024CvS_sbeVZ-e8/s1184/photo_2025-08-24_21-57-17.jpg
រស់នៅមើលថែ ឡាក់គី ច្រើនឆ្នាំពិតមែន ប៉ុន្តែមហាជនទើបបានមើលឃើញកាន់តែច្បាស់ពីមនោសញ្ចេតនាជ្រាលជ្រៅរវាងលោក ទ្រី ស៊ីថេង និងដំរីដែលខ្លួនបានមើលថែតាំងពីតូច បានច្បាស់លាស់នាអំឡុងខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះប៉ុណ្ណោះ។ តាមរយៈវីដេអូខ្លី តែបង្ហាញក្តីស្រឡាញ់ធំធេងចំពោះអ្នកមើលថែរក្សាខ្លួន ដំរីមួយក្បាលនេះបានរត់ស្ទាក់ដំណើរលោក ស៊ីថេង ជាប់ ពេលដឹងថាលោក ត្រូវលាឈប់ពីការងារ លែងមានឱកាសរស់ក្បែរគ្នាច្រើនដូចគ្រាដើម៕

កប់ទុកក្នុងចិត្តយូរ! មាស សុខសោភា ចេញមកទម្លាយពីអតីតស្វាមីលួចផិ.តក្ប.ត់ ស្ទើរតែសម្លាប់ខ្លួន

0

ក្រោយពីជីវិតឯកជនរួមរិតដោយមតិសាធារណៈអ្នកនាង មាស សុខសោភា បានចេញមកលាតត្រដាងបន្តទៀតពីអតីតស្វាមីដោយតារាចម្រៀងរូបនេះថាខ្លួននាងរកស៊ីចិញ្ចឹមប្តីជាង១០ឆ្នាំ អតីតស្វាមីលួចផិតក្បត់មានស្រី ស្ទើរតែសម្លាប់ខ្លួន ចោទប្រកាន់នាងគ្រប់សព្វ ខណៈនាងខំដើរច្រៀងរហូតដល់រលូតកូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbrkBSQqo2iLsIHXispZ6KIoZYGNiFcXJUBtZDciAPM7nXQav30hzxw90QcYpH8zxdCAPCbeCcsEd3cYUaSinCNxXS4uLbRgbP4E1GCdhy0-HRlqxb3xkeNWDRtpK6A0pk7d77Hpv3cLxMJZqis-EKOr0y2zMqrnpUwMnVLGItjYsJRDOKAGztnAyJBaAc/s2048/image_2025-05-08_16-30-01.png

ទោះបីជាពេលនេះតារាចម្រៀង មាស សុខសោភា និង លោក រ៉ាដា បញ្ចប់សម្ព័ន្ធភាពជាប្តីប្រពន្ធហើយ ប៉ុន្តែរឿងរកាំរកូសរបស់អ្នកទាំងពីរនិងគូស្នេហ៍ថ្មីរបស់តារាចម្រៀងរូបនេះនៅតែប្រធានបទដ៏ក្តៅគគុកពីអ្នកនិយមលេងអ៊ីនធឺណិត។ នៅថ្ងៃទី២៣ សីហា នេះតារាចម្រៀង មាស សុខសោភា ក៏បានលាតត្រដាងពីទំនាក់ទំនងរបស់អតីតស្វាមីនិងបានចោទថាលួចផិតក្បត់លួចមានស្រីរហូតស្ទើរតែចង់សម្លាប់ខ្លួន។ រកស៊ីចញ្ចឹមប្តីជាង១០ឆ្នាំ មាស សុខសោភា បានចោទសួរថាស្រ្តីម្នាក់ណាដែលមានរឿងនេះដូចជាខ្លួនមិនទទួលបានលុយប្តីសូម្បីតែ១០ដុល្លារ។ លុយដែលរកបានពីអាជីពសិល្បៈ មាស សុខសោភា ថាប្តីយកទៅទិញរបស់ដាក់ឈ្មោះរួមគ្នា លុយបានប៉ុន្មានប្តីជាអ្នកកាន់តែទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCf2tf7ZjUn2stdPWdptsNDZAVsKFVFCD7Yy0EJty6Y61-wlfTLyUJdkzWUofUFz_hYhW6fucecvPS4SvIe4UtfcbrXvBEpBbHz82wXHeB1ncRjaw9P2OiqE0c1Yip5iJykQKLXDTD49qmjwnmxzMNV_xTrvQgGDL8SIM-wbGA89O0mhlU6vj14BiHyp3H/s2048/image_2025-05-08_16-30-02.png

តារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅរូបនេះបានលាតត្រដាងទៀតថា អតីតស្វាមីរបស់ខ្លួនរករឿងប្រចណ្ឌទំលាក់កំហុស ដេញម្តាយបងប្អូនចេញពីផ្ទះ ចោទប្រកាន់នាងផិតក្បត់ជាមួយកូនអ្នកធំនេះ អ្នកធំនោះ ពេលឈឺគ្មានអ្នកមើលថែមានប្តីដូចអត់ប្តី មិនដែលឱ្យតម្លៃនាងជាប្រពន្ធ ខំដើរច្រៀងរហូតដល់រលូតកូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3nJbkid9ZKPrKWzt8ZJgnvbFfivfcaWg-sMn-s7O0VPuNIP3TqfbqHUz6ElVjQbMTj_kncwpdbN1XMzY8SS1U2vbrG_2NASO3aB5ivBnbKHtGLY-JLv68ozFVrG80y0uLkE48iuZlXUJY6K73N9RaDzEbz3qe5txvD434Vbp8DMIU30LK1XxPAADbVDMS/s1799/image_2025-05-08_16-30-04.png
មាស សុខសោភា ថាក្រោយពេលលែងលះគ្នាត្រូវប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរកបានពីការច្រៀងទៅឱ្យគេ ហើយព្រោះតែចង់មានសុភមង្គលទោះប្តីមានស្រី ប្តីចោទប្រកាន់ផិតក្បត់ក៏ស៊ូខាំមាត់សង្កត់ចិត្តមិនតបត ស៊ូខុសជាមួយគ្រួសារខំសើចបន្លំភ្នែកមហាជនទាំងក្នុងទ្រូងស្ទើរប្រេះធ្លាយ។ តារាចម្រៀងរូបនេះថាមូលហេតុមកពីមិនយល់ធម៌ មិនស្គាល់ខ្លួនឯង ប៊ិះនឹងសម្លាប់ខ្លួនដោយសារប្តីហេងស៊យ បើគ្មានអ្នកព្រះធម៌ចេញមកពន្យល់បានទាន់ពេលទេនោះជីវិតត្រូវលាចាកលោកយូរមកហើយ។

ម្ចាស់បទ «ដើមឈើស្នេហ៍» បានបង្ហាញការខកចិត្តរបស់ខ្លួនដែលមនុស្សគ្មានគុណធម៌មួយចំនួននាំគ្នាទៅកាន់ជើងមនុស្សពាលទាំងកន្លងមកនាំនាងសាងតែអំពើបាប នាំដើរផឹកស៊ីកំដរពួកម៉ាករាល់យប់និយាយតែរឿងកាប់ចាក់ទើបនាងមិនអាចទ្រាំតទៅទៀតបាន។ មាស សុខសោភា ថាកុំមកវាយប្រហារ ប្រមាថមកលើនាងទៀតព្រោះកន្លងមកនាងល្បីដោយសារសម្លេងចេញពីធម្មជាតិ ហើយក៏មិនបានជួលអ្នកណាឱ្យមកស្តាប់សម្លេងរបស់នាងដែរ។ តារាចម្រៀងរូបនេះថាមានទុក្ខសោក ធុញថប់ក្នុងអារម្មណ៍មកស្តាប់ចម្រៀងនាងសោះកុំមកតាំងខ្លួនថាបើគ្មានពួកអ្នកមិនមានភាពល្បីដល់ថ្ងៃនេះទៅវិញ។ ត្រូវចាំថា សម្លេងរបស់នាងខ្ញុំទេ ដែលធ្វើឱ្យនាងខ្ញុំល្បីនេះជាសច្ចធម៌ពិត។

មាស សុខសោភា ថាកុំយករឿងឯកជនរបស់នាងទៅធ្វើជាប្រធានបទបំពុលសង្គម ទាំងស្រុកទេសកំពុងជួបបញ្ហាជួយយកពេលទៅជួយគិតគូរដល់ថ្នាក់ដឹកនាំ ប្រទេស និងរួមគ្នាជួយគិតគូរប្រយោជន៍រួមវិញ៕

ថៃដកហូតទិដ្ឋាការនិស្សិតបរទេស១ម៉ឺននាក់ ព្រោះបារម្ភពីនិស្សិតបរទេសធ្វើការខុសច្បាប់

0

ប្រទេសថៃ ៖ ក្រសួងអប់រំថៃឱ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃបានដកហូតទិដ្ឋាការអនុញ្ញាតឱ្យនិស្សិតបរទេសស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសថៃ (Visa) ប្រមាណ១ម៉ឺននាក់ ក្រោយរកឃើញនិស្សិតបរទេសមិនគោរពតាមលក្ខខណ្ឌកំណត់របស់ក្រសួងអប់រំ ហើយការដកហូតនេះ គឺដើម្បីការពារកុំឱ្យនិស្សិតបរទេសប្រើប្រាស់ទិដ្ឋាការសិក្សាមកធ្វើការខុសច្បាប់នៅថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន The States Times កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeQkpF8PA4HisWqXC8OpzZaldTPLn4v-PNCOz_XPpBTmXCM_Sof85lFHFdgrHzooOceFWONm7606JHyg3AkoxyWdl4NNTl89eh8qMHz2ah-QHNKfnMbpFmngQMXdGjiAwvu_KaNKZszUzWcccqexzvAP-fdUiXZu4wcIqTB0TiaoBFK7W1sDr71ABzW0X/s1024/photo_2025-08-23_09-59-19.jpg

អ្នកស្រី ស៊ុដាវ៉ាន់ វាំងស៊ុភាកិចកូស៊ុន រដ្ឋមន្ត្រីក្រសួងអប់រំនិយាយថា លោកស្រីបានចាត់តាំងឱ្យមន្ត្រីក្រសួងអប់រំប្រជុំជាមួយមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំវគ្គសិក្សារយៈពេលខ្លីរបស់និស្សិតបរទេស ដោយកំណត់ឱ្យសាកលវិទ្យាល័យទាំងអស់នៅប្រទេសថៃបញ្ជូនបញ្ជីឈ្មោះនិស្សិតបរទេសសម្រាប់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យដើម្បីឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពិចារណាដកហូតទិដ្ឋាការនិស្សិតបរទេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDMYg1vht-iExT_IrB493h_S-tfhcq6Ij-_LPDrmw2veVeebM2DUK0nwiVFYhUMy_tfuVprqnmOTEpCK7UCn164K9OuT4j-JcapdEk-5BW8Y0HVFA7I8DRc4PIHvQOinqVLCHFqtBK3eQ9VN5yEjvF4_ezzobVrOaXDBaUTxmfFwd1ToSpq1U5yPmYFryo/s1024/photo_2025-08-23_09-59-20.jpg
កិច្ចប្រជុំបានឯកភាពឱ្យសាកលវិទ្យាល័យនានាផ្ញើរបាយការណ៍លទ្ធផលការសិក្សា និងការអភិវឌ្ឍខ្លួនរបស់និស្សិតបរទេសមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជារៀងរាល់ខែដើម្បីត្រួតពិនិត្យថា តើនិស្សិតបរទេសពិតជាបានចូលរៀននៅសាកលវិទ្យាល័យពិតប្រាកដដែរឬទេ ។ ការត្រួតពិនិត្យនេះដើម្បីកុំឱ្យនិស្សិតបរទេសប្រើប្រាស់ទិដ្ឋាការសិក្សាមកធ្វើការខុសច្បាប់នៅថៃ ។ ប្រព័ន្ធទិន្នន័យចាប់ផ្តើមប្រើប្រាស់តាំងពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFo2ULq_xaZuEdl22_nGx4HErSPAAPeuumSKSG-4r94_CV1qRLCNFGDQ7-Jf_dz7DhyphenhyphenKMQO3OzBfKdXKW3j-vTCRp8S7AhrzQhYgyAkB9qXpWpXZTVqfQQYdXknZ2GJXcyw1OOjmFp6HxerD01PeQqVGeYkxIEEVQZrmJW4Tv3D4I8IXQPjdqUeQU7sehJ/s768/image_2025-08-25_08-15-43.png

ចំណែកលោក ផាន់ផឺមសាក់ អារុនី ជំនួយការលេខាធិការក្រសួងអប់រំនិយាយថា ក្រសួងអប់រំ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងរៀបចំកិច្ចប្រជុំជូនដំណឹងទៅសាកលវិទ្យាល័យនានានៅទូទាំងប្រទេសថៃ នាខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឱ្យសាកលវិទ្យាល័យយល់ច្បាស់ពីនីតិវិធីរឹតបន្តឹងទិដ្ឋាការសិក្សារបស់និស្សិតបរទេស និងរក្សាភាពត្រឹមត្រូវនៃប្រព័ន្ធអប់រំថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbc831ZJ5TnAO79mHXzKzhx7cvVHRUIBOSkwFrcSbBovzphDs07SA1dpWozrr4-hzUcvEw8Hk9H7w85fpSn8Ox3qvbR5TH1x3Jod2CBf8yvLvj_wNwmYlFsOq7PClMewLDtCA_Zp9hqcY37mwbob5Ku5pacIXj9063QnhOmWnPoldFu57xv0AuezqIAEm/s1024/image_2025-08-25_08-15-43%20(2).png

ការដកហូតទិដ្ឋាការនិស្សិតបរទេសទទួលបានការគាំទ្រយ៉ាងច្រើនពីពលរដ្ឋថៃ ពីព្រោះបារម្ភពីនិស្សិតបរទេសលួចលាក់ធ្វើការខុសច្បាប់នៅថៃដោយប្រើប្រាស់ទិដ្ឋាការសិក្សា ជាពិសេស និស្សិតចិន ។ ពលរដ្ឋថៃថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍គួរតែដកហូតទិដ្ឋាការនិស្សិតបរទេសជាយូរមកហើយដើម្បីការពារការធ្វើការខុសច្បាប់ដែលដណ្តើមការងារពលរដ្ឋថៃ ៕

អ្នកជំនាញ និងវិស័យឯកជនសំណូមពរឱ្យរដ្ឋាភិបាលថៃផ្អាកនាំចូលពលករស្រីលង្កាមកធ្វើការជំនួសពលករខ្មែរ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News រាយការណ៍ថា អ្នកជំនាញ និងវិស័យឯកជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃផ្អាកនាំចូលពលករស្រីលង្កាមកធ្វើការនៅប្រទេសថៃជំនួសពលករខ្មែរ ដោយសារពលករស្រីលង្កាខ្វះជំនាញការងារផ្នែកកសិកម្ម នេសាទ និងសំណង់ និងពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការ ។ ហេតុនេះ រដ្ឋាភិបាលគួរតែលើកទឹកចិត្តពលករថៃមកធ្វើការវិញ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលឱ្យពលករថៃខ្ពស់ជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRchRSHOixX7LZlgBto9TXbcE6-xfUMlVA7adB5K0i-Ldet7nTiT5VhVDrYwt9ojEHeKz2lhg-pHyDnF1h3AEcCVs8gHhbSuqYswUMGatRU0AVtaA7UAQwMGNdkzvl3AVqQV6Gdryc8V_kxNKOtRTt3DBiQy3qKtb082XkoZylYJfJ-b89kjqIaZtuYCHU/s962/photo_2025-08-23_16-39-46%20(2).jpg

អ្នកស្រី កិរិយា គុនកុលឡាកាន សាស្ត្រាចារ្យសាកលវិទ្យាល័យ Thammasat បាននិយាយពីផលប៉ះពាល់ដោយសារពលករខ្មែរត្រឡប់មកប្រទេសវិញថា បើទោះជាប្រទេសថៃពុំទាន់រងផលប៉ះពាល់ខ្លាំងក្តី ប៉ុន្តែវាប៉ះពាល់ដល់ឧស្សាហកម្មមួយចំនួនដែលពឹងផ្អែកលើកម្លាំងពលកម្មកម្ពុជា ដូចជា ៖ ផ្នែកសំណង់ នេសាទ និងបេះផ្លែឈើក្នុងចម្ការ ។ រហូតមកដល់បច្ចុប្បន្ន ពុំទាន់មានតួលេខបញ្ជាក់ថា តើពលករខ្មែរបានចាកចេញពីថៃតិច ឬច្រើនកម្រិតណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirZRO6yuiJaNXEIXNH2Uv4wdtQnA_HmKlh_gpwsJ-ny3GNB3IbPBYoaWUvzwL3NV5Dlc3kC4uD9g_HVY1ReyZiWUg5ifP7PhU_H-VlbW2X2PZgB6VY3ZBIEPgJQ21DZzZjy1XrY_aLgAO-KwGLoOZJTeulcD9b1BmrdB4oTn2qd_y9ENZWC0MB7PG_-7uv/s960/photo_2025-08-23_16-39-46.jpg

ពេលនេះ រដ្ឋាភិបាលថៃពុំនិយាយពីការខ្វះខាតពលករជាផ្លូវការទេ ដោយសារមូលហេតុសន្តិសុខ ប៉ុន្តែពុំគួរយកផលប៉ះពាល់សេដ្ឋកិច្ចមកបញ្ចូលជាមួយបញ្ហាសន្តិសុខ ។ រដ្ឋាភិបាលត្រូវបែងចែករវាងសេដ្ឋកិច្ច និងសន្តិសុខឱ្យដាច់ពីគ្នា រួចហើយដោះស្រាយបញ្ហាជាមួយគ្នា គឺពុំចាំបាច់យកសេដ្ឋកិច្ចមកនាំមុខសន្តិសុខ ឬយកសន្តិសុខនាំមុខសេដ្ឋកិច្ច បច្ចុប្បន្ន រដ្ឋាភិបាលថៃផ្តោតសំខាន់លើសន្តិសុខខ្លាំងជាង ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី កិរិយា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkcuf0Ew9iX5Up6dyGywBzBwGhlt1hOYlQkxcEcc2MRlPisn0lb2_vT5WOByCnNjIFIf2G98qbAriq42ESU_QO2QFrNU7CM54PnncvyS4UrI4GdWP5u6ZTYQ22UtPwmAuoR_SvaeRRisqveVkA0tP9AT8kX5rC0eXeiqgj633ZNvGLxco5ygU4CvZQuGXe/s834/photo_2025-08-23_16-39-46%20(3).jpg

អ្នកស្រីពុំប្រាកដចិត្តថា តើរដ្ឋាភិបាលថៃបានស្ទង់មតិនិយោជក ឬសួរយោបល់ថៅកែថៃហើយឬនៅ មុននឹងនាំចូលពលករស្រីលង្កា ។ យើងយល់ឃើញដូចគ្នាថា ថៅកែថៃពុំត្រូវការពលករស្រីលង្កាទេ ដោយសារពលករស្រីលង្កាមានជំនាញផ្នែកសេវាកម្ម ប៉ុន្តែខ្វះជំនាញធ្វើការសំណង់ នេសាទ និងបេះផ្លែឈើ ។ ដូច្នេះ ពុំប្រាកដថា ពេលរដ្ឋាភិបាលនាំចូលពលករស្រីលង្កា តើនឹងមានថៅកែថៃជួលធ្វើការឬក៏អត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wEf_isO-vCIsfnLT4EiRPwZottlD1j7TvcNskfLelbRVUJU0Q4bbCQ-8OwZ2d2baozs_DQE9bwvJeAsY85qCOdq5t5wHQNZSyt04XmgSk5HzTRKFYXh8vsLGTAQu18LUMuKQxOHdnA0nNO10JhEVAoajR7Q7El2WibLgPJYTo0gF7Usx4B5W3tujHjkH/s1280/photo_2025-08-19_16-10-53.jpg

ការដោះស្រាយបញ្ហាបន្ទាន់ គឺរដ្ឋាភិបាលគួរយកពលករថៃមានជំនាញមកធ្វើការជំនួសពលករខ្មែរ គ្រាន់តែត្រូវផ្តល់ប្រាក់ឈ្នួលខ្ពស់ជាង និងអត្ថប្រយោជន៍ផ្សេងៗ ។ អ្នកស្រីបាននិយាយពីចម្ការមៀនមួយកន្លែងនៅខេត្តចាន់បុរី ខ្វះខាតពលករខ្មែរបេះផ្លែមៀន ទើបម្ចាស់ចម្ការជ្រើសរើសពលករថៃជាង៣ម៉ឺននាក់មកបេះផ្លែមៀន ដោយផ្តល់ប្រាក់ឈ្នួលពី៧០០បាត ទៅ១,៣០០បាតក្នុង១ថ្ងៃ ព្រមទាំងផ្តល់កន្លែងស្នាក់នៅពុំគិតថ្លៃ និងធ្វើកិច្ចសន្យាការងារ៩ខែ ។ នេះជាការជួយឱ្យពលករថៃទទួលបានចំណូលជាមធ្យម ពីជាង២ម៉ឺនបាត ទៅ៤ម៉ឺនបាតក្នុង១ខែ ហើយអ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលលើកទឹកចិត្តពលករថៃ ល្អជាងនាំចូលពលករស្រីលង្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6f5t6ysH9G3pGkqdyOM5ZPFsrdMQxCTODuwzGU4noIvNfSeCFeT_fAFwatBrQVK3qxJUjFBHBMqx494JaOeYtmVqK23MPYo2k0FarFS0kmwwDGUHjYMNDOWchud140yhHsWszKGb_CJYf7LIe5oq2Aca943cBsmPNMIQts4i8f2hesiSytoZdf48cE3DU/s1024/photo_2025-08-19_16-10-55.jpg

ដូចគ្នានេះ លោក ឯកសិទ្ធិ ឃុនណាណាន់ថាគុន ប្រធានសហភាពនិយោជកប្រទេសថៃ (ECOT) បាននិយាយពីគណៈរដ្ឋមន្ត្រីថៃឯកភាពឱ្យនាំចូលពលករស្រីលង្កាមកធ្វើការនៅថៃដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម ជាពិសេស ខ្វះខាតពលករខ្មែរ ថា ពលករស្រីលង្កាពុំអាចបំពេញលក្ខខណ្ឌតាមតម្រូវការរបស់ឧស្សាហកម្មបានទេ ជាពិសេស ឧស្សាហកម្មដែលធ្លាប់ទទួលពលករខ្មែរធ្វើការ ដោយសារពលករខ្មែរដែលចាកចេញពីថៃ ភាគច្រើនធ្វើការផ្នែកកសិកម្ម នេសាទ និងសំណង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNGzNrXxYO3HyrqHPwI5GbfXbePgjAkIg3lrKU_U41F3G0h9ZHMC5Yvw-UaA-n24CxEpEStWZzdXn-P8oNzb_p0NQqTPfkUKdxBwxXr9BnzlI0d10pyr2hXi1cpMtHOmVkjQb6lI2GrDZyMzJMd7k1mU_DddV3Ddx2Kse3oO9dS60ShmHYJM43taikXE4/s860/image_2025-08-19_16-48-10.png

ពលករស្រីលង្ហាអាចមានបញ្ហាក្នុងការទំនាក់ទំនងជាភាសាថៃ ឬពិបាកនិយាយភាសាថៃ ហើយពលករស្រីលង្កាអាចស្ទាត់ជំនាញធ្វើការផ្នែកសិប្បកម្ម ឬសេវាកម្មក្នុងសណ្ឋាគារច្រើនជាង ។ ក្រៅពីនេះ ថៃត្រូវពិចារណាពីការផ្តល់ប្រាក់ឈ្នួលខ្ពស់ឱ្យពលករស្រីលង្កាផងដែរ ពីព្រោះប្រទេសស្រីលង្កានៅឆ្ងាយពីថៃជាងកម្ពុជា ដូច្នេះ ពួកគេនឹងចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរ ។ នេះបើតាមការអះអាងរបស់លោក ឯកសិទ្ធិ ៕

៤ ចំណុចសំខាន់ៗសម្រាប់ប្អូនទី ១២ គួរត្រៀមមុនថ្ងៃប្រឡង

0

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានខិតជិតមកដល់ហើយ ដោយគេសង្កេតឃើញនៅតាមមណ្ឌលប្រឡងនានា ក៏បានបិទបញ្ជីរាយនាមសិស្សានុសិស្សដែលត្រូវប្រឡងរួចរាល់ដែរ។ យ៉ាងណាមិញ ដើម្បីទទួលបានភាពជោគជ័យក្នុងការខិតខំប្រឹងប្រែងរយៈពេល ១២ ឆ្នាំមកនេះ ប្អូនៗដែលជាបេក្ខភាពប្រឡងទាំងអស់គួរដឹងពីគន្លឹះ និងយកចិត្តទុកដាក់លើរឿងទាំងអស់នេះសិន ដើម្បីទទួលបានលទ្ធផលជោគជ័យទៅតាមនិទ្ទេសដែលប្អូនៗប្រថ្នា។

ជឿជាក់ថាប្អូនៗច្បាស់ជាបានដំបូន្មានខ្លះៗ ពីលោកគ្រូ អ្នកគ្រូ ឬសិក្សច្បងរួចមកហើយ អំពីពិធីធ្វើយ៉ាងណាឲ្យការប្រឡងរយៈពេល ២ ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងរលូន។ ប៉ុន្តែថ្ងៃនេះ ខេប៊ីអិន បាននាំយកនូវការក្រើនរំលឹក ក៏ដូចជាសារខ្លះៗ ដល់ប្អូនសិស្សានុសិស្សទាំងអស់ ដែលការប្រឡងនឹងមកដល់នៅសប្ដាហ៍ក្រោយនេះ។ ដូច្នោះ មិននឹងឈានជើងចូលមណ្ឌលប្រឡងប្អូនៗ គួរត្រៀម និងយល់ដឹងពីគន្លឹះប៉ុន្មានចំណុចខាងក្រោមនេះជាមុនសិន

១. ថែរក្សាសុខភាពឲ្យបានល្អ
សុខភាពជារឿងសំខាន់បំផុត ដូចនេះគួរជាសវាងញ្ញាំអាហារដែលជះផលមិនល្អសម្រាប់សុខភាព ដូចជាអារហារហឹរ ឬមានរសជាតិដិតពេក ដែលអាចបណ្ដាលឲ្យមានបញ្ហារាគរុស ពុល ឬបញ្ហាផ្សេងៗទៀត។ ម្យ៉ាងទៀត ត្រូវគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ពី ៧ ទៅ ៨ ម៉ោង ដោយការគេងមិនគ្រប់គ្រាន់ធ្វើឲ្យរំខានដល់ការប្រឡង។

២. រៀបចំឯកសារចាំបាច់ និងឯកសណ្ឋាន
ឯកសារចាំបាច់ផ្សេងៗ ដូចជា ប័ណ្ណសំគាល់ខ្លូន គឺសំខាន់ជាងគេ ព្រមទាំងប៊ិក ខ្មៅដៃ ជ័រលុប និងបន្ទាត់ជាដើម ត្រូវរៀបចំឲ្យបានរួចស្រេច។ ចំពោះ ឯកសណ្ឋានក៏ត្រូវរៀបចំឲ្យរួចរាល់ផងដែរ ដូចជា ខោ សំពត់ និងអាវរៀនជាដើម ឲ្យបានសមរម្យស្របតាមការប្រកាសរបស់ក្រសួង ជៀសវាងដល់ថ្ងៃហើយទើបរៀបចំ អាចធ្វើឲ្យភ្លេចភ្លាំងខ្វះមុខខ្វះក្រោយ និងខាតពេលវេលាផងដែរ។

៣. ពិនិត្យមើលទីតាំងប្រឡង
ពេលដល់ថ្ងៃសាលាប្រកាសបិទបញ្ជីឈ្មោះបេក្ខភាពប្រឡង បេក្ខជនទាំងអស់ ត្រូវទៅពិនិត្យមើល និងផ្ទៀងផ្ទាត់មើល មណ្ឌលប្រឡង លេខតុ និងលេខបន្ទប់ងឲ្យបានច្បាស់ កុំឲ្យដល់ថ្ងៃហើយទើបភ័យស្លន់ស្លោទៅរកមើល។

៤. ពេលកំពុងប្រឡង គួរ
– អានប្រធានបទ ឬសំណួរឲ្យបានច្បាស់លាស់ មុននឹងសសេរដាក់លើក្រដាសកិច្ចការ
– សរសេរអក្សរឲ្យស្អាត មានរបៀបរៀបរយ ច្បាស់លាស់ងាយអាន ដើម្បីឲ្យអ្នកកែវិញ្ញាសាងាយស្រួលពិនិត្យនិងកែក្រដាសកិច្ចការ
– រក្សាចិត្តឲ្យនឹងនរ តាំងចិត្តឲ្យស្ងប់ មិនភ័យស្លន់ស្លោ និងត្រូវជឿជាក់លើខ្លួន។ ជាពិសេសគឺមិនគួរដាក់សម្ពាធលើខ្លួនឯង ព្រោះតែរឿងនិទ្ទេសឡើយ។

ជាចុងក្រោយ ក៏សូមជូនពរដល់ប្អូនៗ បេក្ខជន បេក្ខនារីទាំងអស់ ឲ្យទទួលបានលទ្ធផលល្អក្នុងការប្រឡង៕

គំរូល្អ! រដ្ឋបាលខេត្តកំពង់ចាមយកម៉ូតូដែលរឹបអូសបានពីបទល្មើសផ្សេងៗ ផ្ដល់ជូនទ័ពជួរមុខសម្រាប់ប្រើប្រាស់

0

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង ដែលសុទ្ធតែជាម៉ូតូរឹបអូសមកជាសម្បត្តិរដ្ឋ ជូនដល់កងកម្លាំងជួរមុខយកទៅបំពេញការងារ បម្រើក្នុងអង្គភាព ដែលឈរជើងការពារតាមបន្ទាត់ព្រំដែន ជាពិសេសសម្រាប់ដឹកជញ្ជូនឡើងចុះឲ្យកាន់តែមានភាពងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZQ5Eg51vq5attritLbtkI8q5R2MJau9PeX1W-9GFSJZxYSHOXDqQWOO-98bOJu8oBo1gODt5V9s1pRMuz_emjCt9k9sqSKubNDWx35T2B-fCL0f8VG_7huvwK8Kff3Hgkc0iqefWffIqvD7RCDEjOgGIb8M8Oc-2r84yIYoF10TWTOceZfc8Pnzt88csM/s1000/photo_2025-08-23_16-13-17.jpg

ស្របពេលដែលសមរភូមិជួរមុខកំពុងតែឈរជើងទប់ទល់និងការឈ្លានពានពីសំណាក់កងទ័ពសៀម នៅចំណុចព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ បានជួបកង្វះខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋបាលខេត្តកំពង់ចាម ពិសេសក្រោមការសម្របសម្រួលពីឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដល់ជូនម៉ូតូច្រើនប្រភេទរហូតដល់ចំនួន ១០០គ្រឿង សម្រាប់កងកម្លាំងជួរមុខយកទៅបំពេញការងារបម្រើក្នុងអង្គភាពងាយស្រួលឈរជើងការពារតាមបន្ទាត់ព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbNVK9qFmT-fEYBuLyWt732I3CnHTa1Ly39IHuWku_T2lmKgId-6VDoiykb_dGTCIdz63gbhgpaarcOFbKISXFZSFztoBmwRpSt1CydO-MRjhYNMYDphkyY1pH-PJJE2lFHY7wpQtIy6cVKew96HY4wa4or1RRm5-sj0Mq1ecGjLMUgfiSYEST3TValWnY/s1280/photo_2025-08-23_16-13-12.jpg
លោកឧត្តមសេនីយ៍ទោឈឺន វណ្ណីមេបញ្ជាការរងកងពលធំលេខ៣ ប្រចាំទិសខេត្តព្រះវិហារ មានប្រសាសន៍ឲ្យដឹងថា: ក្នុងនាមឯកឧត្តមស្រី ឌឹក មេបញ្ជាការកងពល ពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត បានជួយឧបត្ថម្ភម៉ូតូជាច្រើនប្រភេទរហូតទៅដល់ចំនួន ១០០គ្រឿង ដល់កងកម្លាំងជួរមុខ ដោយធ្វើឡើងនាព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjExBmdbDOJ3CeXiuQHeo8NDtkOy76WHhgUxp13eGQa6qVjBfJAimHUKGjUFcNv1Iy49VLjskpru7kbaJIQzLSmAT9fghLQlmgKGzoykqEAAv57ndmGIEnsIXZM0wdZ7GfENn8A1Dcd4e7gM4MlJB7PqIvq3BkjQM8UVt72EeFW81Z_LQ_yaXyng1GiEzGH/s1280/photo_2025-08-23_16-13-18.jpg

លោកមេបញ្ជាការរងកងពលធំលេខ៣ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ជាការពិតណាស់សមរភូមិមុខតែងតែផ្សារភ្ជាប់ជាមួយនឹងសមរភូមិក្រោយដោយមិនអាចខ្វះបាននោះទេ។ ពេលទទួលម៉ូតូលោកមេបញ្ជាការរងបានសង្កត់ធ្ងន់ថា រូបលោកនឹងដឹកយកម៉ូតូទាំងអស់ទៅចែកជូនដល់កងកម្លាំងក្រោមឱវាទដែលប្រចាំការជួរមុខងាយស្រួលដឹកសំភារៈផ្សេងៗឡើងលើភ្នំមិនពិបាកដូចពេលមុនទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigY8BHHr8MRjqYpoVY_IQaWSYib4kvOzfnqVI9UBdL9OZqJpG0szKqS5Q8CBmSkQncH2LO6zI9WetJmU98Zwpn58Bqvjd8q9sTwYYSUlDvackGf8g-2zHJyVs5q-i7gIHb0wjAx6LOm3rEEbxFGoUt5fVGP6fSP3-WWVjlM-uKne650SxH2QUIYdDl0cgh/s1024/photo_2025-08-23_16-13-14.jpg

គួរជម្រាបថា ការផ្ដល់ជូននេះត្រូវបានរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម ក្រសួងយុត្តិធម៌ និងសាលាដំបូងខេត្ដកំពង់ចាម ហើយលោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម បានប្រគល់ជូនដោយផ្ទាល់។ ការយកម៉ូតូដែលរឹបអូសជាសម្បត្ដិរដ្ឋប្រគល់ជូនកងទ័ពនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដោយខេត្ដកំពង់ចាមគឺជាខេត្ដដំបូងគេហើយដែលបានធ្វើរឿងនេះ៕

ថៃ ស្នើឱ្យកម្ពុជា កាត់បន្ថយចំនួនអត្តពលិកចូលរួមសុីហ្គេម ដើម្បីសុវត្ថិភាព

0

ថៃ បានស្នើឱ្យគណកម្មការអូឡាំជាតិពិកកម្ពុជា កាត់បន្ថយចំនួនអតីតពលិក សម្រាប់ចូលរួមព្រឹត្តិការណ៍សុីហ្គមេលើកទី៣៣ ដែលថៃធ្វើជាម្ចាស់ផ្ទះ។

តាមរយៈលោក Chaipak Siriwat នាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានស្នើឱ្យកម្ពុជាកាត់បន្ថយចំនួនអត្តពលិកមិនឱ្យលើស២០០នាក់។

លោក Chaipak Siriwat បានបញ្ជាក់ថា៖” កម្ពុជាបានបញ្ជូនបញ្ជីឈ្មោះអត្តពលិកចំនួន៦០០នាក់ និងមន្ត្រីជាង១០០នាក់ សម្រាប់សុីហ្គេមលើកទី៣៣នេះ”។

ក៏ប៉ុន្តែ ដោយសារតែមានការព្រួយបារម្ភអំពីស្ថានការណ៍នយោបាយរវាងប្រទេសទាំងពីរ ម្ចាស់ផ្ទះថៃ ស្នើឱ្យកាត់បន្ថយចំនួនអត្តពលិក ដើម្បីឱ្យម្ចាស់ផ្ទះថៃ ធានាឱ្យបានសុវត្ថិភាពលើក្រុមកម្ពុជា។

តែយ៉ាណាមិញ គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនទាន់បានចេញសេចក្តីជូនដំណឹងផ្លូវការណាមួយ ជុំវិញការបញ្ជូនអត្តពលិក ម្រាប់ការទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ៕

សញ្ញាមិនល្អ! កូរ៉េខាងត្បូងបា.ញ់ព្រ.មាន១០គ្រាប់ ក្រោយទាហានកូរ៉េខាងជើងដើរល្មើសខ្សែបន្ទាត់ព្រំដែន

0

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានធ្វើការបា.ញ់ព្រ.មានដោយកាំភ្លើងយន្តចំនួន ១០គ្រាប់ដើម្បីជាការព្រ.មាន ខណៈមានទាហានរបស់កូរ៉េខាងជើងបានដើរឆ្លងកាត់ព្រំដែនចូលអធិបតេយ្យកូរ៉េខាងត្បូង ចំទីតាំងដែលមានការពង្រឹងយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។ កូរ៉េខាងជើងបានចាត់ទុកការបា.ញ់ព្រ.មាននេះថា គឺជាការគំរា.មកំហែងដល់សន្តិសុខព្រំដែនយ៉ាងធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcApTvJ8n512aKKRMQ5UpKckDpMN0AGuvUP-RwpKYqf4ZqlZIFHnynhi_28pVXISyCmyT5QP3sMwFdeb0DfcPYeBvcpK1Zl4SkbpBkZQGgLv0cbXKCm8kprCxy0uAd1IDqP8Kf73pK9YhwTy0X7m6cfZzHMg1DhMQH8NQkg97sWfYn9x1cuxkmxXVhw3P4/s1200/image_2025-08-23_16-22-36.png
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Lee Jae Myung បានចាកចេញពីទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍មុន សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូ និងវ៉ាស៊ីនតោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxw6XkC1AxXSuc6YuyF6Qhy9yOTsevW-ymZD2tw1pD9ruAW4WAD5oeNlO35CV6PJUphjNNklqQ_3fY8F8pp_fnln9yrB8ctGwFks4QMaDxF2nim_xcz_hrVTrMKWDpWc0gN1gyHj1Ar88ca177sUrJ45YxobkvUUIpFgNV_4ySjSRLNB4KRY1P8I309U0W/s770/image_2025-08-23_16-22-36%20(2).png

ឧត្តមសេនីយ៍ឯក Ko Jong Chol នៃកងទ័ពកូរ៉េខាងជើង បាននិយាយថា យោធារបស់កូរ៉េខាងត្បូង បានប្រើប្រាស់កាំភ្លើងយន្ត ដើម្បីបា.ញ់ព្រមានជាង១០គ្រាប់ ទៅកាន់ទាហានរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅការបាញ់ប្រហារនោះថាជា “ការបង្កហេតុដោយចេតនា” ហើយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានបង្ហហានិភ័យនៃភាពតានតឹងដែលមិនអាចគ្រប់គ្រងបានរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4RzQiqnQawnZZ4_7ECMrs7jbapfuPPcXV5vchBsiBFQyzTPH_mJ7QeSntXKXbv8elQPjHZsMQgmq2jerQbGnF7s5HHxff03gz_VdVulqL-nAxgzYqVO1X5uWfPR5G3cS-RM23Z_XZb1tF6S0Zt8xj7MYwTnmEmnHmYVK8ny9MdIts038GVZTNTtn6OMaC/s2450/image_2025-08-23_16-22-34.png

ចំណែក អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបា.ញ់ព្រ.មាននេះ គឺកើតឡើងដោយសារតែទាហានកូរ៉េខាងជើងមួយចំនួន បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធារវាងប្រទេសទាំងពីរនៅម៉ោងប្រហែល 15:00 ម៉ោងក្នុងស្រុកនៅទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ ទី១៩ សីហា។ កូរ៉េខាងត្បូងចោ.ទប្រកាន់បកវិញថា សកម្មភាពរបស់ទាហានខាងជើងទាំងនេះ គឺជាការប៉ុនប៉ងរំលោ.ភលើអធិបតេយ្យភាពត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKqFHxYxKtH2Zem_aAuK73NClfOSZcMNWxsUL3BMsI4RSliQALYaxEXOK7MZsvX5Z9GrSCjxBwNb6cNoCqbehJTButKQnDyrDPQQ8Bd3DWOXX2txvPHgkC4Y3C4xrThQm5jVykE7xLITO8FMTrS8YUd2dXZjGznIQNjHKJ9KyLu7MitBwRgqBHJup0R2p/s3072/image_2025-08-23_16-22-30.png
គួរជម្រាបថា ប្រទេសកូរ៉េទាំងពីរបានបែ.កបាក់គ្នាចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅឆ្នាំ 1953។ មួយវិញទៀត បើទោះបីជាពួកគេបានផ្អាកសកម្មភាពបា.ញ់ផ្លោងដាក់គ្នាទៅវិញទៅមកអស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី ប៉ុន្តែហានិភ័យក្នុងការអាចកើតមានសង្រ្គាមម្ដងទៀតគឺនៅតែមានខ្ពស់ ព្រោះភាគីទាំងពីរមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពណាមួយនោះទេ៕

មាត់ចោ.ទមកកម្ពុជាតែមេដឹកនាំក្រុម Hacker ដែលលួចលុយពី Jungkook ត្រូវបានចា.ប់ខ្លួននៅប្រទេសថៃ

0

មេដឹកនាំក្រុម Hacker ដែលលួចទ្រព្យសម្បត្តិដោយខុសច្បាប់ពីជនជាតិកូរ៉េជាច្រើន រួមទាំង Jungkook សមាជិក BTS ត្រូវបានចាប់ខ្លួននៅឯប្រទេសថៃបន្ទាប់ពីចូលទៅសំងំលាក់ខ្លួននៅប្រទេសនេះកាលពីខែមេសា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilMN3iJPi12z2FQ9_YV9Q21xTgo-vuONzfitnzoucfkv9iPOGsfy-cA4-tQ6G6rBiXaa0aXpSTW6FQLz9l7gN_l5fgbrcJXe0vTtqFOPLyW-Upk9IXRIkJIYGQBja-Wmt2cQtOJDKSa9R2ZZrYuOZN7XgnVxUZH1WW4YDmDpMwcV_4tVDsg2LIsl7LDo9x/s2048/image_2024-09-16_10-41-04.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េជនសង្ស័យជាជនជាតិចិនម្នាក់មានអាយុ៣៤ឆ្នាំ ត្រូវបានចោទប្រកាន់ថាជាមេដឹកនាំនៃ បណ្តាញ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ទ្រង់ទ្រាយធំ ដែលមានគោលបំណងស្វែងរកទ្រព្យសម្បត្តិសមរម្យពីជនជាតិកូរ៉េដែលមានទ្រព្យសម្បត្តិ រួមទាំងនាយកប្រតិបត្តិសាជីវកម្ម និងតារាល្បីត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ និងធ្វើបត្យាប័នទៅកាន់ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXAw0BqS6sHpF_6ny45WLPAqs89Nz192BoluF2pxYDrZvBQcsdzeG0-UEMmaMcspgUcTp0zA5JK2rQaYm3CrusDEgfiLp5cUEJS9B1JDui_cRfXKZ5eLl6qVT83vdLHJQsOxc-sc1vlXiP4txA9CnXdG8zVHrXDp42UHM9fKChEA5Gt4uTqwThjXBourVB/s2048/image_2024-09-16_10-41-08.png
យោងតាមក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ជនជាតិចិននោះបានបង្កើតអង្គការហេកឃ័រនៅបរទេសហើយបានប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយខុសច្បាប់ដោយការលួចចូលគេហទំព័ររបស់ក្រុមហ៊ុនទូរសព្ទចល័តកូរ៉េចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56DATjaoPuj66gewZ-TJ_tG_pJyzDLhuRGvjNd8CLCARHx4bjSM3lp8EszGGc_BsMJs4vNnvYqd84yxRIfJ_wmFv8V-MLhoWinel_wsTEfXKlLUXGOol6mLzOfYPNBxg2OmCDBaN31xGS2F0gRevQQQsPiS3MbjfQKZeHzt_SfDAMlL1FRT5jP9IMZgII/s960/image_2025-03-29_16-15-37%20(2).png

ពួក Hacker បានប្រើប្រាស់ព័ត៌មានដែលប្រមូលបានដើម្បីចុះឈ្មោះទូរសព្ទចល័តក្នុងនាមអ្នកដទៃ បន្ទាប់មកបានចូលទៅកាន់គណនីហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិនិម្មិតរបស់ជនរងគ្រោះទៅកាន់ទ្រព្យសម្បត្តិសមស្រប។ ការខូចខាតសរុបមានចំនួនជាង ៣៨ពាន់លានវ៉ុន ប្រមាណ២៩លានដុល្លារអាម៉េរិក។ ជនរងគ្រោះត្រូវបានគេនិយាយថារួមមានតារាល្បីៗដូចជា Jungkook សមាជិកក្រុម BTS និងបុគ្គលដែលមានទ្រព្យសម្បត្តិផ្សេងទៀតដូចជាប្រធានក្រុម និងនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7GYTBJ88l4F_L8xsnh0rvEBAMVNHvZsAn6YHX-ncX3MxsH-0N5DVd_nrhVNgKC3T5C8rN14O9qablSg7wj19BIXUYKpT9C3komD6q4C6LWWw81bSm8InliPWsn3WqYew0FTOnZpjIfEGbu1hgYXhfwGcnB86KB9ECORJmgVnnvbefLuF_fGHU4scSkR7M/s920/image_2025-03-29_16-15-38.png

ក្នុងករណីរបស់ Jungkook មិនយូរប៉ុន្មានបន្ទាប់ពីលោកបានចូលបម្រើយោធាកាលពីខែមករាកន្លងទៅ ពួក Hacker បានលួចភាគហ៊ុន HYBE ចំនួន ៣៣,៥០០ ពីគណនីមូលបត្ររបស់តារាចម្រៀងរូបនេះ ដែលមានតម្លៃប្រហែល ៨.៤ ពាន់លានវ៉ុន (ប្រហែលជាង៦លានដុល្លារ)។ ពួក Hacker បានលក់ភាគហ៊ុនចំនួន ៥០០ដែលមានតម្លៃប្រហែល ១២៦ លានវ៉ុនទៅឱ្យភាគីទីបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr36gD4oa2hG-iEPng00I1sF1F1CkIy-zYZpCOQEdPDgIqVldVDxRJZLBWbyhcuGltMlyQHOmnKh6W9ApI6d-Vw2wk2IMaHVPM8H82gr1tMoV0jfHJdLp_rKA7y7SQ_Dy86NqjkE7ugYUeutwvIZatbDep4xMxQqak2YbvLeDA9ibquac_p8n4HJR4CoXv/s640/image_2025-08-23_11-40-36.png

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនគ្រប់គ្រងរបស់ BTS គឺBig Hit Music បានបង្កកគណនីយ៉ាងឆាប់រហ័ស ដោយការពារការខាតបង់បន្ថែមទៀត។ ក្រុមមេធាវីរបស់ Jungkook ក៏បានដាក់ពាក្យប្ដឹងទាមទារយកភាគហ៊ុននេះមកវិញដែរ។ តុលាការក្រុងសេអ៊ូលខាងលិច ក្រោយមកបានកាត់ក្តីឱ្យតារាចម្រៀងរូបនេះ ដោយប្រកាសថា គ្មានការផ្ទេរស្របច្បាប់ណាមួយបានកើតឡើង និងបញ្ជាឱ្យអ្នកទិញយកភាគហ៊ុនមកវិញ។

អ្នកស៊ើបអង្កេតប៉ូលីសក្រុងសេអ៊ូល ដែលធ្វើការជាមួយ Interpol បានតាមដានចលនារបស់ ជនសង្ស័យហើយបានរកឃើញថាជនជាតិចិនរូបនេះបានចូលប្រទេសថៃក្នុងខែមេសា។ បន្ទាប់មកអាជ្ញាធរកូរ៉េខាងត្បូងបានស្នើសុំការចាប់ខ្លួនបណ្តោះអាសន្នរបស់ជនសង្ស័យនៅក្នុងប្រទេសថៃដែលកំពុងរង់ចាំការធ្វើបត្យាប័ន ដែលជាយន្តការផ្លូវច្បាប់ដែលអនុញ្ញាតឱ្យមានការចាប់ខ្លួនជនសង្ស័យជាបន្ទាន់ មុនពេលសំណើធ្វើបត្យាប័នជាផ្លូវការត្រូវបានធ្វើឡើង។ មន្ត្រីថៃបានឃុំខ្លួនជនជាតិចិននេះរយៈពេលពីរសប្តាហ៍បន្ទាប់មកបានបញ្ជូនជនសង្ស័យនេះទៅកូរ៉េខាងត្បូង៕