រដ្ឋាភិបាល គ្រោងនឹងរុះរើ អង់តែនទូរទស្សន៍ទួលគោក ទៅកាន់តំបន់ជាយរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv5q3pIDDIAwDaOU1-e7A1aUOMjWV53hAJF0ukQ7jVhp578xJH_peNMVRGwdiUNfTeaoX9O5rmbVxZKi-wlkbke3ePjqN7_oPUTdwihmaLtfOZO6BXyb288pTlST42p8zPHpZjC3ZTsoU4d71t4rlQC5Fl9kO_aUfTv2Z61VlgHWv2KLewTd7pspToqEc7/s2048/image_2025-10-23_11-31-08.png
យោងតាមឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា៖”អង់តែនទួលគោក នឹងត្រូវរុះរើចេញ ដើម្បីពង្រីកផ្លូវ ពីអង់តែន រហូតដល់ទីក្រុងរណបកាំកូសុីធី ព្រោះបច្ចុប្បន្ននៅម្ដុំនោះមានការកកស្ទះចរាចរណ៍ជាខ្លាំង ដោយសារតែផ្លូវមានលក្ខណៈតូចចង្អៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdAcEAV6bM51S4q5-RfrDAUWA8VEoE1kh59kwoD9UeTeB6vjXjOJ_887-uVnNJqcZBB9JyUUeCf3xgzqCFu0o0xA_fKwUfssVg8MNn0tQKjoxU1bLbkVGTp9BkjbNbdfUZAKvvnGBuwISC82w_VZPoBIKPBH_Yt7Wa8ptINJx_ND1RCf38taKYyIUWgp5i/s900/image_2025-10-23_11-31-04.png

រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ថា៖” ក្នុងការរុះរើចេញនេះ ផ្តោតសំខាន់ក្នុងការជួយសម្រួលចរាចរណ៍ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីក្នុងក្រុង មកទិសខាងជើងរាជធានីភ្នំពេញ ដោយមិនមានការកកស្ទះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhlBsHiCFWTscoJOxnB51rm7NM1IT36rcLQy1s4TMrCrbwh20DHMnU6sdxrLPi4c3G8pYF70RyFRzAL-NfGRhD7tL2xIQ0xJU71t1hnt2oqtdnds-fGVu0ZFGBz9qlhjAFmttx2z9ySFywacTo-oBz2zPBYa2cUWpR_rGY_T40MzDfm9Ryv22r2y5iMkOz/s1024/image_2025-10-23_11-31-49.png
បើតាមព័ត៌មានចចាមអារ៉ាមខ្លះបានលើឡើងថា៖”រដ្ឋាភិបាលនឹងលើកអង់តែនទូរទស្សន៍ទួលគោក យកទៅដាក់នៅតំបន់ជាយរាជធានី ជាតំបន់ដែលរដ្ឋាភិបាលត្រៀមចំណាយ៥០លានដុល្លារ បង្កើតរមណីយដ្ឋានលំហែរកា រៀបចំសួនច្បារ និងកន្លែងកំសាន្ត”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvzhdDNrsqD66erg6PGIkCaPNeVq70P7AQiIJdWBr2l6jMfrocEf9KCppUIAhtaKlc8xA_2h3GDcRMGmTLq6teCZZrzXZRmutG5XKnrMBmEWdkCHEP0y_49nwjfRw3IZbvS_zksuE7BjAVwLRNyBgcyy11NPal-Qc7xgUpuqeD_0z2tEdOykhBgDjffqQs/s1440/image_2025-10-23_11-31-04%20(2).png