ទីក្រុងហ្សឺណេវ៖ ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភាកម្ពុជា បានលាត្រដាងពីសកម្មភាពរបស់ប្រទេសថៃដែលមិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានា ដោយនៅតែបន្តប្រើគ្រប់វិធីដើម្បីឈ្លានពានលើទឹកដីកម្ពុជា ប្រាប់ទៅកាន់មហាសន្និបាតសហភាពអន្តរសភា (IPU) នៅប្រទេសស្វីស។ បន្ថែមលើនេះ ឯកឧត្តមក៏បានបង្ហាញសាលក្រម ICJ នៅចំពោះមុខគណប្រតិភូថៃផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiowf6Da_D2D7xEkbnvklvqlHlv4X1cSTKTM8SOLPAdgglcVqcDsb8VD7vJWWyOxy_QH0MzeOg7xH6e3Mg5Tcl7yfOGls82twThPkUtTl4MXUIEGbwRQH1VgGJgFUF1p-LYbohGea10BJRq-0p85NDvr3rT-WQq9pEKnWddDyZRWZu9Z5RVx8vkjLfd1WPo/s1280/photo_2025-10-23_08-45-23%20(3).jpg
ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែតុលា លោក អ៊ុច បូរិទ្ធ បានពន្យល់ពីរបៀបដែលប្រទេសថៃមិនគោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដែលជាហេតុនាំឱ្យមានការប៉ះទង្គិចគ្នាយ៉ាងបង្ហូរឈាមនៅថ្ងៃទី២៤-២៨ ខែកក្កដា កន្លងមក។
លោកបានស្រាយបំភ្លឺនៅចំពោះមុខអង្គមហាសន្និបាតថា ព្រំដែនរវាងប្រទេសទាំងពីរ “មិនមែនមិនទាន់បានកំណត់នោះទេ” តែមានមូលដ្ឋានក្នុង “លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត” រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធ ដែលត្រូវបានបញ្ជាក់អះអាងឡើងវិញ ដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។ លោកបានសង្កត់ធ្ងន់ថា ជម្លោះកើតឡើង “កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EDtJQDw6qDxfijat9gszVDroVgZKsUAppJFncJYIuhLItaSnr6F7hLlrADvcMMFvpuKepRhr_UpRC8VbDXFhyMF8ypXiPeOJh3ZQ-Nrx4Y9VBCKsvhHH2oDcagX96CmZex3BGmSax_AbxkD2Rp_yazftBLpqTA4t7UuCEIa07MZaM8Esdc8JvwFhpHlM/s1280/photo_2025-10-23_08-45-23%20(4).jpg

ជាងនេះទៅទៀត លោកក៏បានលើកឡើងពី ការហ៊ុមព័ទ្ធ និង ការគំរាមកំហែងបណ្តេញពលរដ្ឋខ្មែរចេញពីទីលំនៅ ខណៈដែលទាហានកម្ពុជា ១៨ រូប កំពុងជាប់ឃុំដោយខុសច្បាប់ ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ រួមទាំង “ការបំភិតបំភ័យផ្លូវចិត្ត” ដូចជា “ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់” ថាជា “ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស” ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszUII9Jn4_A5Jwk47dS3QogiHU1dNyobACHR4ZOREGPJfKm30anKi3nyFfOjlYentFAbzyqPg9QViU8KVDj_MjcOSrDbGYKjKH9ESYHwbfz2ybe4PssENln1yo2KoaO_aW77bgznV57N5P_4kXZxjWI6j15aQwxnTf1wHKZA6M7bnUqOKRSHlIqbRIYfs/s1280/photo_2025-10-23_08-45-23.jpg
ជាមួយគ្នានេះ ឯកឧត្តម បូរិទ្ធ ក៏បានបដិសេធការចោ.ទប្រកាន់របស់ថៃផងដែរ ដែលថាកម្ពុជាបានធ្វើ”យោធូបនីយកម្ម” ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភព ដោយលោកថាជាការមិនពិត។ លោកបានកត់សម្គាល់ថា កម្ពុជាការពារប្រាសាទនេះមិនមែនដោយអាវុធទេ ប៉ុន្តែតាមរយៈបេតិកភណ្ឌ ច្បាប់ និងការអត់ធ្មត់ ខណៈកងទ័ពថៃបានបាញ់ផ្លោងវា និងគំរាមកំហែងថ្មប្រាសាទ និងព្រលឹងនៃប្រាសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUdpg0a5R6FCfyp2RF2V5E9XXb6-KfUPMrVoG980Y0GLNNkamSmRHNBG8YK6wmJruV7IWCb-YAjTTEOI08eid50v_o9IL0cKmgQOzE5veWckqSINGU8TOuQGRkjD9amj2iKJ7YS4r5PlhfKARZxmJIBMHF9sjs5ztwHx8T2CQRUi68oEu__wSODRttCUeT/s1280/photo_2025-10-23_08-45-23%20(2).jpg
លោកក៏បានច្រានចោលការចោទប្រកាន់ម្តងហើយម្តងទៀតរបស់ថៃថា កងកម្លាំងកម្ពុជាបានដាក់មីនថ្មី ដោយចាត់ទុកការចោទប្រកាន់នេះថាមិនមានមូលដ្ឋាន។ ផ្ទុយទៅវិញ លោកបានកត់សម្គាល់ថា កម្ពុជាបានបំផ្លាញមីនជាង៣លានគ្រាប់ បានបើកទឹកដីរបស់ខ្លួនឱ្យអធិការកិច្ចអន្តរជាតិ និងបន្តបម្រើជាអ្នកតស៊ូមតិឈានមុខគេនៃការបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា។ លោកបានអះអាងថា៖ «ប្រសិនបើមីនត្រូវបានរកឃើញនៅតំបន់ព្រំដែន ពួកវាជាសំណល់នៃជម្លោះកាលពីអតីតកាល មិនមែនជាសកម្មភាពថ្មីៗរបស់កម្ពុជានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfWyKhinEzO6dtvYmVsfgZxS6DfxfZcg7vfPPYkwmhoxx59wqYMmqGdPP1ug4pF7EtkF3J52dEVIfBfT5-pPEEzE3gtljaXDCT9ywL63G4wHjm-m2U-n0JrUHxHcPs5rjVDswg62jyXLxU21InhRP7v6DNpyXTZnB8n5MKROhnu_VOeSZ9Xfk3qDlIo4R0/s1000/photo_2025-10-23_08-45-24.jpg

លោកបានគូសបញ្ជាក់ប្រាប់អន្តរជាតិថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា “គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ” ប៉ុន្តែ “ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប” ។ យ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ” ។ “ការពិត និងតម្លាភាព” គឺចាំបាច់ដើម្បីស្តារទំនុកចិត្ត។