Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងស្វែងរកចា.ប់ខ្លួនជ.នបង្ហោះសារគំ.រាមធ្វើឃា.តប្រធានាធិបតីលើបណ្តាញសង្គម

កូរ៉េខាងត្បូងស្វែងរកចា.ប់ខ្លួនជ.នបង្ហោះសារគំ.រាមធ្វើឃា.តប្រធានាធិបតីលើបណ្តាញសង្គម

93
0

ការបង្ហោះសារខ្លីតាំងពីព្រលឹមនៅលើកម្មវិធី Threads រហូតដល់ ៥ដង បានធ្វើឱ្យកក្រើកសន្តិសុខជាតិកូរ៉េខាងត្បូងភ្លាមៗ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦! «ខ្ញុំនឹងធ្វើឃា.ត លោកប្រធានាធិបតី Lee Jae Myung ថ្ងៃទី៦ នេះ» នេះជាសារព្រមានដ៏រន្ធ.ត់ដែលធ្វើឱ្យសមត្ថកិច្ចទីក្រុងសេអ៊ូល បើកប្រតិបត្តិការតាមប្រមា.ញ់អ្នកបង្ហោះសារយ៉ាងក្តៅគគុក! តើជនល្មើសជាអ្នកណា ហើយអាចគេចផុតពីការតាមដានរបស់សមត្ថកិច្ចដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid-XC6x812mzbBZ1et1f51pYZhnw0K0c0IhYA2aeyDC_JDNYErrsHt8TCeSZyYr11TVZwWcm3a3u9ggOnykyJILpkSLBSlfgpB40On4eEKs7eYQwPICKnT446LCfLL08o11JEnrNoJj717d0-GZTEjzpEdsHQDKrrRFPFMQpV_DcvYpQT0ucEhW3zI2eM/s1280/photo_2026-07-06_16-09-47.jpg
នៅថ្ងៃទី៦ ខែកក្កដា សមត្ថកិច្ចទីក្រុងសេអ៊ូល បានតាមដាន និងស្វែងរកចាប់ខ្លួនជ.នអនាមិកម្នាក់ដែលបានបង្ហោះសារគំ.រាមកំហែងធ្វើឃា.តប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅលើបណ្តាញសង្គម។ ជននេះបានបង្ហោះសារកាលពីវេលាម៉ោងប្រហែល ៦ និង៣០នាទីព្រឹក ដោយសរសេរថា «ខ្ញុំនឹងធ្វើឃា.តលោក Lee នៅថ្ងៃទី៦» ហើយសារនេះត្រូវបានបង្ហោះដដែលៗលើកម្មវិធី Threads រហូតដល់ទៅ ៥ដង។

ការប្រកាសស្វែងរកជនបង្ហោះសារ បន្ទាប់ពីសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ហើយសមត្ថកិច្ចក៏ប្រើប្រាស់អាសយដ្ឋាន Internet Protocol (IP Address) និងទិន្នន័យគណនីបណ្តាញសង្គម ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដរបស់ម្ចាស់គណនី។ ប្រសិនបើសមត្ថកិច្ចរកឃើញ និងចាប់ខ្លួនបាន នឹងចាត់វិធានការម្ចាស់គណនីភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoAzt0rSQFwOoMcQ0XpunXiS-ANEEhEPgDQJ_Pu27ShVviWm_JhNYcwAtGR7koZ66z9eHK-cvcCTKsMeSAJ3ECii4LtrwW7HUlXa-8ny8lrkXQdCPYovQw9UyssdgepalPMQxoeJMNV9RLFb62x74GN_mYBWm0qpowTeh4x8Q-uzeNB92-jPRNNKsNDmM/s1200/photo_2026-07-06_16-09-47%20(2).jpg
ទោះបីជាការបង្ហោះសារខ្លះអាចធ្វើឡើងក្នុងន័យលេងសើច ឬបញ្ចេញកំហឹងក៏ដោយ ក៏សមត្ថកិច្ចកូរ៉េខាងត្បូងបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ការបង្ហោះសារគំរាមកំហែងសម្លា.ប់ ឬបង្កភេរវកម្មលើបណ្តាញសង្គម គឺជាបទល្មើសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរ ដែលត្រូវប្រឈមមុខនឹងការផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។

សូមរំឭកថា លោកប្រធានាធិបតី Lee ធ្លាប់រងការគំរាមកំហែង និងប៉ុនប៉ងធ្វើឃាតដល់ថ្នាក់រងរបួសរួចមកហើយកាលពីឆ្នាំ២០២៤ (អំឡុងពេលលោកធ្វើជាមេដឹកនាំគណបក្សប្រឆាំង) ដែលជនល្មើសត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ឆ្នាំ។ នាដើមឆ្នាំ២០២៦ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការចាត់ទុកការប៉ុនប៉ងធ្វើឃាតនេះជា «សកម្មភាពភេរវកម្ម» ហើយក្រៅពីករណីនេះ រូបលោកតែងតែរងការបង្ហោះសារគំរាមធ្វើឃាតជាញឹកញាប់ពីសំណាក់ជនអនាមិក ដោយសារស្ថានភាពនយោបាយនៅកូរ៉េខាងត្បូងមានភាពបត់បែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZOPc8euwe5Uq0nP8X698ZVqqypDn_58EVYRYJbrHoDYdBYy4DXL1BS3vJF2CM7XUCQqudFSFOrRh4c-xfksy2jN5g3DRt41DY3XuU5PaePqaWkzKpOPMf7PZElH96cO1ebKer5fRNle-KC_gqeasudJ2zGEy2ee5Rt2jx8PEJjMIR55VSgj7cZ06OpgE/s1280/photo_2026-07-06_16-09-47%20(3).jpg

ហេតុដូច្នេះហើយ ទើបសមត្ថកិច្ចមិនបណ្តែតបណ្តោយឡើយ ដោយបានចាត់វិធានការភ្លាមៗយ៉ាងម៉ឺងម៉ាត់ក្នុងការស្វែងរកចាប់ខ្លួនម្ចាស់គណនី Threads ដែលបង្ហោះសារគំរាមធ្វើឃាតលោកជាថ្មីម្តងទៀតនាពេលនេះ៕