ប្រទេសថៃ ៖ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានបង្ហាញទំនុកចិត្តនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃទី២៥ ខែតុលានេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីដើម្បីស្តារទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើជាសាក្សី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguzQFeqGHN3rEVhECuUJ3C_d_KYkENMxDaFFiuLxWO8L42zLjwZbQCNg0ukvLTD7POifEXWf1ReWDdXUPV7YfvdjNeApFcg1a-g_RPm-9QmFY4THeaYj_jlN4yPpGBU4mSeAr3Kw1p5HGdXsimIJ4oFPW2ikKetS8ENUO87AyAAuDpP22nrG6TAglJs17Q/s728/image_2025-10-23_13-19-20.png

រដ្ឋមន្ត្រីការបរទេសថៃ លោក សីហស័ក្តិ ជឿជាក់កម្ពុជានឹងយល់ព្រមតាមលក្ខខណ្ឌចំនួន៤ រួមមាន ១-ដកកម្លាំងទ័ពចេញពីតំបន់ព្រំដែន ២-ដកអាវុធធុនធ្ងន់ ៣-បោសសម្អាតមីន និង៤-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នឹងជជែកលម្អិតពីបញ្ហានៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) បន្តទៀត ។

នៅថ្ងៃទី២៣ ខែតុលា រដ្ឋមន្ត្រីការបរទេសថៃបាននិយាយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃថា ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គឺភាគីទាំងពីរបានព្រមព្រៀងក្នុងកម្រិតមួយ រួមមាន ដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ។ ភាគីទាំងពីរបានឯកភាពអនុវត្តផែនការជាជំហានៗ រួមទាំងជជែកពីបញ្ហានៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwHEoU5hCenCMVwFLzOYZHg6jjUCsyKQ6KUkQ7StMvpJF-A7Dvrw21p6IAobX7Uw9J9bHttegPYoUB6Q2XEKaQXOj83wfdvOt3RD3Mc53xru4Gj1hgOVldFsfEA8fJJRi9iPmoDK68XF4hyECcEvJ7OGUyknx8F_u2QfXgDpKxcHfCgqIeOGIQ6VfGmc7V/s1280/image_2025-10-23_13-19-18%20(2).png

បន្ទាប់ពីនេះ ភាគីទាំងពីរនឹងជជែកគ្នាពីតំបន់ព្រំដែនណាខ្លះដែលមានបញ្ហា និងរកដំណោះស្រាយជាបន្តបន្ទាប់ទៀត ។ រីឯកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺលោកសង្ឃឹមថា នឹងប្រព្រឹត្តទៅដោយរលូន ពីព្រោះនឹងមានការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ GBC រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច ។

បើកិច្ចប្រជុំទាំងអស់ដំណើរការដោយរលូន គឺនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពប្រកាសពីទំនាក់ទំនងកម្ពុជា-ថៃដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី នាថ្ងៃទី២៥ ខែតុលា ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim រួមទាំងមេដឹកនាំប្រទេសសមាជិកអាស៊ានផ្សេងទៀតធ្វើជាសាក្សី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5EFNAGWJDxnH1bdw1978Y2krBZtQrtJeuryF0xtoG_WWACmFh5WH2iFiVWlcwLrJ_ErSTrt5e1cuRf554Fcc7ugGVoWS3g9bDPETJ2yFQfCF8zSZtw2bdfP_CQnxzljvhfUQVjYK1QFU267DEF2197BI70hWzf8xuudv8ABwpxUrKHVBymbecDlvoew7j/s1200/image_2025-10-23_13-19-18.png
ក្រោយបញ្ចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី នឹងមានការដកអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោយមានផែនការ និងកំណត់ពេលវេលាច្បាស់លាស់ ។ រីឯបញ្ហានៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ដែលកងទ័ពថៃយកបន្លាសលួសមកព័ទ្ធនោះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នឹងជជែកគ្នាលម្អិតឱ្យច្បាស់លាស់ និងដោះស្រាយនាពេលបន្ទាប់ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ។

គួរបញ្ជាក់ថា កម្ពុជា-ថៃបានរៀបចំកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។ កម្ពុជា-ថៃក៏បានរៀបចំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ផងដែរ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៣ ខែតុលានេះ គឺជាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhveTu5ATtXaSvzg12Gr7lvMQacwEDpaczKVju9hAd_jAMbiym8fKuf1VyOVYIThyphenhyphenE2C1_TLegvMFXZVeZdbO6yS0ktDQoW761wITsksOKqwdXdj7BEWLbaOdR1pcVbnlE3SaTzJJtlJyLHu5gk3fRJ_gQeOeTD1Ft7qwZnuo8z-MQgh_at7EIwoSnl6LrR/s1300/image_2025-10-23_13-19-20%20(2).png
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាថ្ងៃទី២៣ ខែតុលា នឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស ៕