Home Blog Page 329

ព្យុះទីហ្វុង Kajiki នឹងបន្តវាយប្រហារភាគកណ្តាលវៀតណាម ជាមួយល្បឿនដល់ទៅ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង

0

ហាណូយ៖ ព្យុះ Kajiki ដែលជាព្យុះទី ៥ ដែលវាយប្រហារប្រទេសវៀតណាមក្នុងឆ្នាំនេះ ត្រូវបានព្យាករណ៍ថានឹងបន្តបោកបក់តំបន់ឆ្នេរនៃខេត្ត Thanh Hoa និង Quang Tri នៅរសៀលថ្ងៃចន្ទនេះ។ វាមានកម្លាំងខ្យល់ខ្លាំងរហូតដល់ទៅ ១៦៦km/h និងភ្លៀងធ្លាក់ជាច្រើនពេញតំបន់។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUXWlovhV7TfaTTamJQwXZXMi9-TdFdlnd3hHGj6R74490kNJtBNScf0BT7Bst16tB9QDldv0f2mF6EsFQGYvsEMXBZ7MLGrqq00nHmn6lBLy6MuYmSCm08Rj0AD_0-93FgkfiGmxryTpIE-e6zPZ88stT0etV9y4BZViI_J2C99OwzIQSMJK9tBxtVGX/s1360/image_2025-08-25_12-01-40.png

យោងតាមមជ្ឈមណ្ឌលអាកាសធាតុជាតិវៀតណាម ព្យុះនេះស្ថិតនៅចម្ងាយប្រហែល ១៤៥km ភាគខាងកើតខេត្ត Ha Tinh ហើយនឹងផ្លាស់ទីទៅទិសពាយ័ព្យល្បឿនជាមធ្យម ២០km/h។ ប្រជាជនជាច្រើនគ្រួសារត្រូវបានជម្លៀសពីតំបន់ទាប។ រីឯនៅទីក្រុង Vinh និងទីក្រុង Cua Lo ក៏មានភ្លៀងធ្លាក់មធ្យម និងខ្យល់បក់ផងដែរ ដែលធ្វើឲ្យផ្លូវធំៗមួយចំនួនត្រូវបិទ មិនអាចធ្វើចរាចរណ៍បាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqLWt0vrZr1KTdQq7ZTu98p-U_BVjJDg_7ToosR5kI22pDUnGynxn6stAxmqALc_-zZqkeM-a4QH1YVWEtcrPGxJULUuqIt5ro3NYFtW8sG37p1k1AvHa_gQUWGTGREYIix7KX_pFlydHGJmeDwzEVvlFMJKqmviyJIwIZO9HOUBX7dtGWzXr5HWAUkaqh/s1600/image_2025-08-25_12-01-42%20(2).png
ព្យុះ Kajiki ត្រូវបានគេព្យាករណ៍ថានឹងរក្សាកម្លាំងរហូតដល់ពេលចូលដីគោគ រួចចុះខ្សោយទៅជាខ្យល់ត្រូពិច និងសម្ពាធទាបនៅប្រទេសឡាវ។ អាជ្ញាធរបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ច្រើននៅទូទាំងតំបន់ទន្លេក្រហម រួមទាំងហាណូយ ដោយមានបរិមាណទឹកភ្លៀង ១០០–១៥០mm ក្នុងរយៈពេល ២ ថ្ងៃ ខណៈតំបន់ខ្លះចាប់ពីខេត្ត Thanh Hoa ដល់ Quang Tri អាចលើសពី ៧០០mm ដែលនេះនឹងបង្កហានិភ័យទឹកជំនន់ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh29sKme8TRYq9qRn6rp2Eer93dBgNitVtpUyRIUVtyuje78PtY8oP_zFrFAOAglGBZTEGgPlqpHb6gtL8eJna07PNuRJuaM9SiLQsKazlpfxbfeoAXhu7GCCl6xXZAdQRjtXpZvL4dAZbpv6gYEsWCS9pfXZjB2QZ1qdJurj-_S7HCWMRaiKbP6aTlIvEU/s1200/image_2025-08-25_12-01-44%20(2).png
ត្រឹមម៉ោង ៤ រសៀល កាលពីថ្ងៃអាទិត្យ អាជ្ញាធរបានទាក់ទងនាវាជាង ៦០,០០០ ជាមួយកម្មករជិត ២៥០,០០០ នាក់ ដើម្បីត្រៀមជៀសវាងព្យុះ និងហាមឃាត់សកម្មភាពនៅផ្ទៃសមុទ្រទាំងអស់នៅខេត្ត ៨ រួមមាន Ninh Binh, Thanh Hoa, Nghe An, Ha Tinh, Quang Tri, Hue, Da Nang និង Quang Ngai។ ក្រៅពីនេះ ផែនការជម្លៀសពលរដ្ឋជាង ៣២៥,០០០ នាក់ ក៏កំពុងអនុវត្តផងដែរ ជាពិសេសនៅខេត្ត Thanh Hoa, Quang Tri និងខេត្ត Hue៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjV8rwkbWixPl1XpEdu3MkFD-OrzwCNk8xlvmKl4_M_PhaL_lwFVH90Oh2C579q25INa-0v2ND5qsnBoEozH0k9RUzwWUe4dw63yirLFHqHc5WdCmLr8sd6pFHRrwa5NcBCUClzR9HYAgTc-OflbbE91ArVn84mu_ijIEAoOzXUHsRRe2YhSmqa5ObXXq/s1280/image_2025-08-25_12-01-45.png

តោះមកស្តាប់លទ្ធផលពីការចរចាព្រំដែន ៖ «ថៃបានផ្សាយ និងចោទមកកម្ពុជាថា និយាយខុសពីលទ្ធផល ហើយបញ្ហានឹងពុំបញ្ចប់ដោយងាយៗនោះទេ និងបញ្ជាក់ថាថៃស្រឡាញ់សន្តិភាព»

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីការចរចាព្រំដែនជាមួយកម្ពុជាពុំបញ្ចប់ដោយងាយទេ និងចោទប្រកាន់កម្ពុជានិយាយផ្សេងខុសពីលទ្ធផលចរចា ។ ថៃចង់បានសុខសន្តិភាពជាប្រទេសជិតខាងល្អ ប៉ុន្តែលោកតានតឹងផ្លូវចិត្ត ពីព្រោះពេលភាគីទាំងពីរចរចាអ្វី កម្ពុជាយកទៅនិយាយផ្សេង ហើយលោកថា ប្រទេសខ្លះចរចាព្រំដែនរហូតដល់រាប់រយឆ្នាំ ខណៈកម្ពុជា-ថៃទើបចាប់ផ្តើមចរចាជាថ្មី ។

នាវេលាម៉ោង៩និង១០នាទី ថ្ងៃទី២៥ ខែសីហា នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៥ ខែសីហា រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាតរបស់ថៃ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ថា គ្មានអ្វីផ្លាស់ប្តូរទេ ពីព្រោះកិច្ចប្រជុំនេះបន្តពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កន្លងមក ។

កិច្ចប្រជុំអាចពិភាក្សាខុសគ្នាខ្លះអាស្រ័យលើទីកន្លែង និងបញ្ហា ប៉ុន្តែការពិភាក្សាផ្អែកលើខ្លឹមសារបន្តពីកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) លើកមុន ។ វាជាជជែកគ្នារវាងមេបញ្ជាការកងទ័ព ហើយការជជែកភាគច្រើនស្តីពីបញ្ហាព្រំដែន និងធ្វើដូចម្តេចដើម្បីទទួលបានលទ្ធផលសរុបដូចគ្នាបំផុត ។ ភាគីថៃពុំបានជជែករឿងបន្លាលួសជាមួយកម្ពុជាទេ ហើយបញ្ហាដែលថៃតានតានផ្លូវចិត្ត គឺពេលថៃចរចាអ្វីជាមួយកម្ពុជា ខាងកម្ពុជាយកទៅនិយាយផ្សេងខុសពីលទ្ធផលចរចា ។

លោក ភូមិថាំ បន្តថា ពេលនេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានធ្វើដំណើរទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជួបជាមួយគណៈកម្មការពាក់ព័ន្ធនឹងអនុសញ្ញាអូតាវ៉ាដើម្បីបង្ហាញភស្តុតាងទាំងអស់ ។ ថៃចង់បានសន្តិភាពជាប្រទេសជិតខាងល្អ ប៉ុន្តែថៃពុំឱ្យអ្នកណាល្មើសអធិបតេយ្យ ខណៈកម្ពុជានិយាយអ្វីស្រេចតែកម្ពុជា ពីព្រោះការពិតនៅតែជាការពិត អន្តរជាតិបានឃើញរួចហើយ ។

បច្ចុប្បន្ន កម្ពុជា និងថៃកំពុងដំណើរការចរចា បើមើលពីប្រវត្តិសាស្ត្រពិភពលោក គឺការចរចារឿងព្រំដែនពុំមែនបញ្ចប់ងាយៗទេ ប្រទេសខ្លះចរចារាប់សិបឆ្នាំ ប្រទេសខ្លះទៀតចរចារហូតដល់រាប់រយឆ្នាំ ខណៈកម្ពុជា-ថៃទើបចាប់ផ្តើមចរចាជាថ្មី ។ ថៃមានបញ្ហាព្រំដែនជាមួយកម្ពុជារហូតមក ប៉ុន្តែបញ្ចប់ជាដំណាក់កាល អាស្រ័យលើស្ថានការណ៍នីមួយៗដូចម្តេច ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ។

គួរបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាតរបស់ថៃ ។ កិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិច ។

ភាគីទាំងពីរក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ។ តាមរយៈ ការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕

អភិបាលខេត្តស្រះកែវសុំទោសពលរដ្ឋថៃ ក្រោយច្រឡំធ្លោយមាត់ថា«តំបន់ណងចាន់»គឺជាទឹកដីខ្មែរ

0

ខេត្តស្រះកែវ៖ កាលពីថ្មីៗនេះ ប្រជាជនថៃបាននាំគ្នាខឹ.ងសម្បារនឹងអភិបាលខេត្តស្រះកែវជាខ្លាំង បន្ទាប់ពីលោកបានធ្លោយមាត់ទទួលស្គាល់ថាភូមិណងចាន់ ដែលទាហានថៃកំពុងព័ទ្ធបន្លាលួសឈ្លានពាននោះជាដីទំនាស់ដែលស្ថិតក្នុងអធិបតេយ្យរបស់កម្ពុជា។ ក្រោយទទួលបានមតិរិះគ.ន់ខ្លាំងពេក អភិបាលខេត្តរូបនេះបានចេញមកស្រាយ និងសូមអភ័យទោសពលរដ្ឋជាសាធារៈ។នេះបើតាមសារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYLA-4969-gkasACnLzpL5GFygJ24pZeVWHC_2IctQXhLzyG9iQ9Bq-Um4Rf3jwZHPvvr2hkjfACoJev-dAOTNx-ol38ltm9RSL1JBERTTSY5qXLB39z7Gjdf4q97THHIU6gEe3IDuEDMid1JqYbbPrieinPQc1AB-_Y0cg1mtGrPGrI7nJEl7o5z-TKlV/s1280/photo_2025-08-25_11-31-07.jpg
កាលពីថ្ងៃសៅរិ៍ ទី23 ខែសីហា ឆ្នាំ2025 លោក Parinya Phothisat អភិបាលខេត្តស្រះកែវ បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីលោកបានលើកឡើងអំពីដីមានជម្លោះនៅក្នុងភូមិណងចាន់ ដែលថៃកំពុងព័ទ្ធលួសនោះថាជា ដីទំនាស់គ្មានឯកសារកម្មសិទ្ធិតច្បាស់លាស់ បង្កឲ្យមានការរិះគន់ពីប្រជាសំណាក់ពលរដ្ឋថៃដាក់ចំៗមកកាន់លោកដូចទឹកបាក់ទំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsqwVsEMMkWC1xddiEGqAy2XAGrjKRQiZWLHT_PGW_y7r1NlUOLDT2bY6eGoFpjAvY2c5Is9jjjz1wkb2FMM8nt6ByEm3rujFi7y2k13VZe7FnYuNzABy5SsrYy-FbINzn7lFhL8TUqyhscWv8dj3ySyLiWfFwk3nbgxmJFM-DYiIx6-qyNCcKGm12lgQW/s1280/photo_2025-08-25_11-31-10.jpg
ដោយឃើញពលរដ្ឋប្រតិកម្មនឹងការលើកឡើងរបស់លោកច្រើនពេក លោក Parinya បានក្រឡាស់ពាក្យសំដីដើម្បីកែស្ថានការណ៍យ៉ាងដូច្នេះថា៖ “ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះប្រជាពលរដ្ឋទាំងអស់ ដែលខ្ញុំយល់ខុសទាក់ទងនឹងដីនៅភូមិណងចាន់។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថាតំបន់នេះស្ថិតនៅក្នុងស្រុកខកស៊ុង ខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIYVDDBctd8TjMHP9fSN3kT81l7fosGRCUq9G64fPiwBh7z8d3WafQR8arjvSrIamfUtTXbYPyp08WJvBS4sgRNLYiwoTSfYQaYBadtX2aoiMvFyLxqzpYLwKIZ_M19YzHu5L1YxEb1Bjx88SaA8jia54Aa8afsQB2iiA6jQmTWt2vQvuV9CzEt-4qAAmo/s1280/photo_2025-08-25_11-31-09.jpg
ជាមួយនឹងការបកស្រាយនេះ អាជ្ញាធរថៃបានធ្វើការបញ្ជាក់ជាថ្មីថា ដើមឡើយ តំបន់ណងចាន់ ត្រូវបានប្រើជាជម្រកបណ្ដោះអាសន្នសម្រាប់ជនភៀសខ្លួនកម្ពុជាដែលភៀសខ្លួនពីសង្រ្គា.មប៉ុណ្ណោះ។ ប៉ុន្តែក្រោយសង្គ្រាមបានបញ្ចប់ ប្រជាជនកម្ពុជាមួយចំនួនមិនបានត្រឡប់មកស្រុកវិញទេ ហើយថែមទាំងបង្កើតសហគមន៍របស់ពួកគេនៅទីនេះជាបន្តបន្ទាប់ ដោយពួកគេបានអះអាងថា តំបន់នេះគឺជាកម្មសិទ្ធិរបស់កម្ពុជាទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnqaauBxB-RikELRb6fCGeQlq9V5SMLIDBEyglSOwvcKbvW2gzNsAPFbpwFFXP31v8jyrIq7_SzJLk_YYgsKUBoYb0OOmlr3Dlh6m0o3nIKmqrOuY_1vulhRhMhuUG7XybPgfaXEVts5QUA8Dy5NZJgtowbUEeHcJ5bkXZBuJYTB7chhREZkvceuhFdahC/s1280/photo_2025-08-25_11-31-08.jpg
ជុំវិញបញ្ហាព័ទ្ធបន្លាលួសនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចាត់ទុកវាថាជាសកម្មភាព ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា។ ហើយកម្ពុជាបានអំពាវនាវឲ្យថៃគោរពឲ្យបានពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិ ។ លើសពីនេះ គណៈកម្មការព្រំដែន JBC របស់កម្ពុជា បានដាក់លិខិតជំទាស់ផ្លូវការរួចហើយ ចំពោះសកម្មភាពរាយលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានដោយយោធាថៃមកលើទឹកដីកម្ពុជា៕

វណ្ណដា និង នរិទ្ធ បញ្ចេញបទថ្មីលើកយកចំណុចរសើបរបស់ថៃយកលេសធ្វើស.ង្គ្រាមដើម្បីអំណាច

0

តារាចម្រៀង នរិទ្ធ និង វណ្ណដា បានសហការចេញបទចម្រៀងដ៏មានអត្ថន័យកំពុងធ្វើឱ្យបរទេសមានការចាប់អារម្មណ៍ស្នាដៃអ្នកទាំងពីរបន្ទាប់ពីលើកយកចំណុចជាច្រើនបានត្របាញ់ចូលគ្នាជាពិសេសគឺបានបង្ហាញថាការឈ្លានពានរបស់ថៃគឺជាការយកលេសធ្វើសង្គ្រាមដើម្បីតែអំណាចខណៈប្រទេសមួយនេះមានសង្គ្រាមផ្ទៃក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWu87PzVUIr9PvhJsQOt-KjJ-vP0vMU0w1zKGNlZPtzdydPqK5sE5w1Iwa2DCKH9pqvZFhEz2p9Yhud0a1RmMxE9s6_JCcVBeOjzS6Y_KGHFaBr8_Qm6233TH7TSw5TeU9uOA3Z7p4WMP165Dj6HWbfbMEue-5iUCqn1XvBWEeKkXOIZ5glwjpupIBSwTj/s2048/image_2025-08-23_14-37-44%20(2).png

កាលពីល្ងាចថ្ងៃទី២២ សីហា តារាចម្រៀង នរិទ្ធ និង វណ្ណដា បានទម្លាក់បទថ្មីមានចំណងជើងថា «Cigarettes After War» ដែល inspire ពីកងទ័ពម្នាក់ត្រូវបានគេបង្ហោះបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ជាពិសេសបង្ហាញពីតថភាពពិត ក៏ដូចជាអារម្មណ៍ដែលកងទ័ព និងប្រជាជនខ្មែរយើងកំពុងជួបប្រទះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiJhtCHgq6nZ0quDvod2mnJEcaU1EH9KGywiVAe-xr4LR2Lr3aRlhfG0FjD9g2bIkWePzijiOZ5YxzXwWJXpwOmZnGti9jBzKAuQvOagUB-6nFNMDkuaoXjESh-vv0IVzDaje3iibfyizUVstSB1Mxqgj2kLXBsrMdHFImFlSB9FdErIfKcLVdoWBMlt0F/s2048/image_2025-08-23_14-37-40.png

ផ្តើមពី នរិទ្ធ បទចម្រៀងនេះបានលើកឡើងពីចំណុចជាច្រើនជាមួយនឹងសត្រូវដែលចាំតែទាមនិងបង្កប់អត្ថន័យពីកងទ័ពខ្មែរដែលពុំទាន់អាចត្រឡប់មកជួបគ្រួសារវិញ ហើយពាក្យថាសង្គ្រាមគ្មានអ្វីចំណេញទេចំណែកឯសន្តិភាពគឺសំខាន់។ ក្នុងបទនេះក៏បានលើកពីចំណុចផ្សេងទៀតដូចជារឿងខ្មៅធ្វើឱ្យទៅជាស ប្រឹងបំភ្លៃបំលែងព័ត៌មានទាំងប្រទេសខ្មែររងគ្រោះព្រោះតែការបំពានរបស់ថៃ ផ្តាច់ចំណងការទូត ហើយតិះដៀលខ្មែរទាំងមិនមើលខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1tKZKrROK_rz_ps225Pk4Zy_wjUH0B-5DQLI6dy74ZwlWuOLz4xpKVEtwO2npUBFwKrR77JpBmB9wWROUchvNysZDEYrhrs0qm_-Q3rcjP0uqi38G5tCMXthJJnPawrE5wy7YrM_DiPmJzoBAtjII_P0GYWsaelIfy4NA1xX02__-4FPlTT-A0-rCLNWs/s2048/image_2025-08-23_14-37-45.png

«Cigarettes After War» ក៏បានលើកពីទុក្ខលំបាករបស់កងទ័ពជួរមុខដែលប្រថុយនឹងគ្រោះថ្នាក់គ្រប់វិនាទី។

វណ្ណដា ក៏បានបន្តពីឃ្លាចម្រៀងរបស់ នរិទ្ធ ដែលបង្ហាញថាភាគីម្ខាងទៀតយកលេសធ្វើសង្គ្រាមដើម្បីតែអំណាច បង្ហូរឈាមដូចជារឿងលេងសើច ហើយសកម្មភាពទាំងនេះបង្ហាញឱ្យឃើញច្បាស់ដូចជាក្រដាស់មិនអាចខ្ចប់ភ្លើងបាននោះទេ។ វណ្ណដា ក៏បានក្តោមអត្ថន័យទៀតថាខ្មែរមិនត្រូវការសង្គ្រាម ត្រូវការសន្តិភាព ត្រូវតែការពារទឹកដី រើសបម្រាស់មិនអាចឱ្យអ្នកណាមកបំពាននោះទេព្រោះខ្មែរបានរងទុក្ខវេទនាអស់ជាច្រើនឆ្នាំមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnv39NRV4UI19SwWvp83y-AUKNcRi1jjSyyYfZ2oehK9ksBRjWBUS1M_IyyaKK8e2H0uaI8GO37vW2dJ_6S8uUGCPvbbzM2cr1Ukixe5rtmR8OzvyoR8m3-FaMLK69GXw8ixe5IbM2BbhewH33gyIuC8_AYvEg4aKSoMjOjcCcAJx1SPV768ScdMYPe07F/s1738/image_2025-08-23_14-39-59.png
ជាមួយនឹងបទថ្មីដែលយកប្រធានបទខាងលើជាមួយនឹងការជក់បារីនេះ នរិទ្ធ និង វណ្ណដា ក៏បានបញ្ជាក់បន្ថែមថានេះមិនមែនជាការគាំទ្រ ឬការលើកកម្ពស់ការជក់បារីទេដោយ ទទួលស្គាល់ពីហានិភ័យសុខភាពប៉ុន្តែចេតនាច្នៃប្រឌិតដើម្បីផលិតតន្ត្រីដែលលើកកំពស់សីលធម៌របស់កងទ័ពជួរមុខខ្មែរ៕

អ្នកនាង ខាត់ សុឃីម ដាស់តឿនកូនខ្មែរកុំពហិការបានតែមាត់កុំជាតិនិយមបានតែមួយគ្រា

0

តារាពហុជំនាញ ខាត់ សុឃីម បានដាស់តឿនស្មារតីកូនខ្មែរកុំពហិការបានតែមាត់ ត្រូវងាកមកជួយគាំទ្រផលិតក្នុងស្រុកព្រោះវាជាការរួមចំណែកជួយជាតិ។ យ៉ាងណា អ្នកនាង ខាត់ សុឃីម ថាខ្លួនមិនអាចកំណត់ឱ្យក្មេងៗពហិការតាមគ្រប់យ៉ាងនោះទេ ប៉ុន្តែកុំបានតែមួយចម្អិនកំពឹសហើយធ្វើឱ្យជាតិសាសន៍គេដឹងពីចរិតរបស់យើងគេមើលងាយយ៉ាងណាក៏មិនចាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdQOu7CGvDjXfAB7BJb3kisBj-S9pd8WDHDtdwKrItSLw-fiWWTI9y3dtybi5MZ42CLPLf1iJSr5SGamBqLYJg59q8cCNas_-Ran8b9eVHZImRTSFglusd6PTLW-Q5mRMLtwPKJwxYSgfynHOvRJmE0AW9lsok-_3ib4Is5l2iN3T1GckCW3a0IRRe0uk/s1413/image_2025-07-16_13-52-31.png
អ្នកនាង ខាត់ សុឃីម បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមនាថ្ងៃទី២៣ សីហា ក្នុងអំឡុងពេលចូលរួមកម្មវិធីផតខាស់។ វីដេអូដែលតារាពហុជំនាញរូបនេះបានបង្ហោះគឺជាការចូលរួមដាស់ស្មារតីកូនខ្មែរ ស្របពេលមានការពហិការទំនិញរបស់ប្រទេសជិតខាង។ អ្នកនាង ខាត់ សុឃីម បាននិយាយថា កុំពហិការបានតែមាត់ ប្រសិនជាកំណត់ខ្លួនឯងបានប៉ុណ្ណឹងត្រូវតែធ្វើខ្លួនឯងឱ្យរឹងមាំដូចជាការនិយាយ។ អ្នកនាង ក៏បានលើកឧទាហរណ៍ថា ជាខ្មែរដាច់ខាតគឺត្រូវសរសេរអក្សរខ្មែរ និយាយខ្មែរ កុំយកភាសាអង់គ្លេសមកសរសេរជាស៊ីងខ្មែរហើយក្មេងជំនាន់ក្រោយគឺភ្លេចខ្លួនត្រង់ចំណុចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhht8LLc84_CnoAU6UEHchCldwB5sZh7cw7o2LVMGZkRc7hTFfz3o_BwL8SfA2ZuEvGh3QjLEeKRiu8TmzeHciC2XRPxJz03woQDj2_sg0dJa4_nD0q_lz6So-1oeRXRahGT18Ylki2g03XLFQap5Fz9b4cBDunAtgXUq8SztuuijjM8IRGvc5Fb7oTszJZ/s2048/image_2025-08-23_15-38-17.png
តារាស្រីរូបនេះបានបន្តទៀតថា បើពលរដ្ឋខ្មែរពហិការមិនប្រើរបស់គេ ប្រើតែរបស់ក្នុងស្រុកគឺជាការជួយខ្មែរមួយចំណែក ជួយជាតិមួយចំណែក។ ក្នុងនោះដែរអ្នកនាង ខាត់ សុឃីម ថាខ្លួនមិនអាចកំណត់ឱ្យក្មេងៗត្រូវតែតាមខ្លួនគ្រប់យ៉ាង ត្រូវពហិការគ្រប់យ៉ាងនោះទេប៉ុន្តែកុំបានតែមួយចម្អិនកំពឹស នោះជាតិសាសន៍គេដឹងពីចរិតរបស់ពួកយើងបានតែមួយភ្លាតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJa9A3nEtJZiH18W3fCwsIrzkC2jMO83A3nD4DYfq1UoxoqjJLVe5PqNLmD5akxM8eNyAFm-devSBT7OxW98LDrOjOGNPbPkLOedO5d8pM8HnUHfz-M9urkNUU-41DMA4feyFXPH8VTWAVs6zufCfD1uoAt3vBzUGcvKKawjd3qXocqoh6eTsElYWa9n22/s1440/image_2025-07-16_13-52-31%20(2).png

តារាចម្រៀង ខាត់ សុឃីម បានបន្ថែមទៀតថា ការចូលរួមបានតែមួយភ្លាតហើយទៅរកគេវិញធ្វើឱ្យគេមើលងាយ គេធ្វើអ្វីដាក់ក៏ដោយក៏មិនចាំ។ ក្នុងនោះដែរអ្នកនាងចង់ឱ្យខ្មែរគិតថាយើងនៅទីតាំងមួយកុំគិតថានៅទីតាំងគេបានរស់បាន ហើយការនៅទីតាំងខ្លួនឯងគឺផ្តល់កិត្តិយស សុខសុវត្ថិភាព ជាចំណុចមួយត្រូវធ្វើឱ្យបានក្នុងពេលនេះ ខណៈមានស្មារតីជាតិនិយមតែមិនជ្រុលនិយម៕

ផ្ទះលេខ២ច្រា.លឈា.មក្រោយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថតប្រម៉ូតស្បៃខ្មែរ

0

បន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ថតប្រម៉ូតស្បៃខ្មែរហើយទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិបន្ទាប់ពីមានផេកល្បីមានអ្នកតាមដាន៤លាននាក់ផ្សព្វផ្សាយបន្តបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទះលេខ២កើតទុក្ខមិនសុខចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ ផេកថៃមួយចំនួនបានប្រើពាក្យមិនសមរម្យឌឺដងមកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងចោទប្រកាន់ថានេះជាសំលៀកបំពាក់របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVBD87gBBARXjMTFUFJk23YxcYUtA0vbXrhBpvALS_8NIDD8dz6ksGOnGTT4aRJD9EApqYX8HIbHOopvzCnjtoXdl-B4NaelPUsNw27kbOHFJsGfpqI7xUEBir7LVGlLnPs2fqcxeRekEXlmtOA1aLc0SRIjzzP9lSBaH1qQlMoiVSEfM5tDhXxIhhFIJF/s1920/image_2025-08-22_09-32-54.png
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតថតនៅឯប្រាសាទបាពួន ជាឈុតស្បៃដែលទទួលបានការបំផុសគំនិតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយនឹងភាពល្បីល្បាញរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមជាមួយនឹងការផ្សព្វផ្សាយវប្បធម៌ខ្មែរលើកនេះផេកល្បីមួយដែលមានឈ្មោះថា missosology ដែលមានអ្នកតាមដានរហូតដល់៤លាននាក់យកទៅផ្សព្វផ្សាយបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCPQIUAicIxtempAIZES-Bk8hciDhCLx6qTiRvps7Ri_KYlvfVaZY34BiYFAV6HfwW18uFJC5faZu8DtXfNVbGBshZ0ZnVO_zouodW6CElCgPTkiNsjbQ3TixqpLqrFfM6j3Wuq7rYmnjV94AHsWAkueZ_WcAhBsdxMX_Z3HcNJdo_8MEoa8IHpKysENuD/s2048/image_2025-08-22_09-32-53.png

ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងដូចនេះបានធ្វើឱ្យផ្ទះលេខ២កើតទុក្ខមិនសុខចិត្តចូលទៅខម្មិនជាច្រើននៅក្នុងផេករបស់ missosology សូម្បីតែនៅលើគណនី Instagram របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានពួកសៀមចូលទៅខម្មិនវាយប្រហារ ហើយបញ្ចេញមតិក្បត់ការពិតថា ស្បៃ និងសំលៀកបំពាក់ដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ប្រម៉ូតនេះគឺជារបស់ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdcn3g8vjkCVFwSABQPiXfW0FGJquHdBdmnsi3L4Q0DbGltI-orjYxi9pjQQ-NF2SoC7CJSAGROoVMmnGzZFuhDoPDt_OJ4S1CeHOXccZdDTDzbn5LSA3JRUHDrFHmC4gNhHZIsbpBSxdA1esDg9PIgZLx726CAwKMTfu5ELQg9ts1GbrWMb67POuKtYf_/s762/image_2025-08-23_16-24-01.png

មិនទាន់អស់នោះទេ បណ្តាផេកមួយចំនួនទៀតដែលកាន់កាប់ដោយថៃគឺច្រាលឈាមយ៉ាងខ្លាំងបានបង្ហោះពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំងបញ្ចេញពាក្យមិនសមរម្យមកកាន់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge6jqVfP_qf7gv1cK0dCZ2-_mG4FaTtrxw31OfhlX8Fzr8i3avWNSBrXB3Kg19pn5RNpOWkjmugDC2WSyYTqdosItZzkLg601_5BKevSuINyqzV7oLf40qMd0BOYZvFFuaJCbNUn0YiMsZa5F8fYLz_ExymjKbzcNKH3A9Ra2WZuOps2aYFqmvRYatdhJZ/s869/image_2025-08-23_16-05-29%20(3).png

គួរបញ្ជាក់ផងដែរថានៅក្នុងប្រទេសថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានឈ្មោះបោះសំឡេងខ្លាំងដូច្នេះចំពេលមានជម្លោះខ្មែរនិងថៃគឺនាងទទួលបានពាក្យសម្តីវាយប្រហារយ៉ាងខ្លាំង ប៉ុន្តែនាងមិនខ្វល់នោះទេ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បាននិយាយដែរថានាងថតប្រម៉ូតវប្បធម៌ខ្មែរឱ្យបានច្រើនទុកជាប្រវត្តិសាស្រ្តព្រោះមានប្រទេសខ្លះចូលចិត្តក្លែងបន្លំយកទៅធ្វើរបស់ខ្លួនឯងណាស់៕

ប្រធានសភាពាណិជ្ជកម្មថៃជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាខ្វះខាតពលករជាបន្ទាន់

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានសភាពាណិជ្ជកម្មថៃបានជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាខ្វះខាតពលករជាបន្ទាន់ ពីព្រោះបារម្ភពីផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ។ ការជំរុញរដ្ឋាភិបាលនេះ គឺក្រោយពីប្រទេសថៃខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ជាពិសេស ផ្នែកកសិកម្ម អចលនទ្រព្យ ការផលិត និងសេវាកម្ម ដោយសារការចាកចេញរបស់ពលករខ្មែរ ។

លោក ផុត អារ៉ាមវឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយនៅថ្ងៃទី២៥ ខែសីហា ថា ការខ្វះខាតពលករធ្វើការនៅប្រទេសថៃ គឺជាបញ្ហាចម្បងដែលរដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចថៃ ជាពិសេស ផ្នែកកសិកម្ម អចលនទ្រព្យ ការផលិត និងសេវាកម្ម ។

កាលពីសប្តាហ៍ទី៣ ខែសីហា សភាពាណិជ្ជកម្មថៃបានដាក់សំណើទៅលោក ភិឆ័យ ឈុនហាវ៉ាឈិរ៉ាក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដើម្បីឱ្យជ្រាបពីក្តីបារម្ភ និងការកំណត់គោលនយោបាយរបស់បណ្តាញសភាពាណិជ្ជកម្មខេត្ត សមាគមពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអន្តរជាតិ ។ សំណើនេះមានខ្លឹមសារថា បច្ចុប្បន្ន ពលករខ្មែរយ៉ាងច្រើនបានត្រឡប់ទៅប្រទេសវិញ ដែលធ្វើឱ្យផ្នែកជាច្រើនប្រឈមនឹងការខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។

សភាពាណិជ្ជកម្មសំណូមពឱ្យរដ្ឋាភិបាល ជាពិសេស ក្រសួងការងារ ពន្លឿនការនាំចូលពលករបរទេសបន្ថែមតាមកិច្ចព្រមព្រៀង MOU ស្របច្បាប់ដើម្បីឱ្យពលករបរទេសអាចធ្វើការនៅថៃជាប្រព័ន្ធ មានលិខិតអនុញ្ញាតធ្វើការ និងស្របច្បាប់ថៃ ដូចជា ៖ នាំចូលពលករបង់ក្លាដែស នេប៉ាល់ ស្រីលង្កា និងឥណ្ឌូណេស៊ី ។ ក្រសួងការងារគួរប្រញាប់បញ្ជូនឯកសារនាំចូលពលករទៅគណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ ដើម្បីឱ្យពលករទាំងនេះធ្វើការជំនួសពលករខ្មែរ និងបំពេញតម្រូវការខ្វះពលករសម្រាប់អាជីវកម្មទាន់ពេលវេលា ។

ពលករជាកម្លាំងពលកម្មដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចថៃ បើពុំដោះស្រាយបញ្ហាខ្វះខាតពលករឱ្យទាន់ពេលវេលាទេនោះ នឹងអាចប៉ះពាល់ផ្នែកកសិកម្ម ការផលិត សេវាកម្ម និងការងារជាច្រើនទៀតនៅប្រទេសថៃ ។ ហេតុនេះ យើងគាំទ្រឱ្យរដ្ឋាភិបាលផ្តល់ភាពសំខាន់ និងដោះស្រាយការខ្វះខាតពលករជាបន្ទាន់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងអាជីវកម្មរងផលប៉ះពាល់ ។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មថៃ ។

ចំណែកលោក អាត់ ភិសាលវ៉ានិច អ្នកជំនាញសេដ្ឋកិច្ចអាស៊ាន និងអន្តរជាតិ បានវិភាគពីពលករខ្មែរសម្រុកចាកចេញពីប្រទេសថៃ គឺធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំង ។ ចំនួនពលរខ្មែរដែលធ្វើការស្របច្បាប់ និងខុសច្បាប់នៅថៃកាលពីឆ្នាំ២០២៤ ស្មើ១លាន២សែន៥ម៉ឺននាក់ ធ្វើការផ្នែកសំណង់ កសិកម្ម និងសេវាកម្ម ហើយពលករខ្មែរធ្វើការនៅថៃ ស្មើ២០.៨% នៃចំនួនពលករថៃ និងស្មើ១៥.៧% នៃចំនួនពលករមកពីប្រទេស CLMV ដែលធ្វើការនៅថៃ (គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ៕

ថៃជួបគ្រោះខ្យល់ព្យុះ ត្រៀមជម្លៀសប្រជាជន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យអភិបាលខេត្តទូទាំងប្រទេសតាមដានស្ថានការណ៍ខ្យល់ព្យុះកាជិគិយ៉ាងដិតដល់ ។ បើការវាយតម្លៃស្ថានការណ៍បង្ហាញថា ខ្យល់ព្យុះកាន់តែអាក្រក់ខ្លាំងក្នុងតំបន់ណាមួយ អភិបាលខេត្តត្រូវបញ្ជាទៅអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានអនុវត្តតាមផែនការជម្លៀសពលរដ្ឋទៅកន្លែងសុវត្ថិភាព និងផ្តល់ស្បៀងអាហារដល់ពលរដ្ឋ ។

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ និងជាប្រធានការពារ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃទី២៤ ខែសីហា ថា ពេលនេះ ខ្យល់ព្យុះកាជិគិ (Kajiki) នៅតំបន់សមុទ្រចិនខាងត្បូង ដែលស្ថិតនៅឆ្ងាយពីទីក្រុងដងណយ ប្រទេសវៀតណាម ប្រមាណ៥៧០គីឡូម៉ែត្រ កំពុងផ្លាស់ទីទៅភាគខាងលិចក្នុងល្បឿន២០គីឡូម៉ែត្រក្នុង១ម៉ោង ។

ខ្យល់ព្យុះអាចផ្លាស់ទីក្នុងល្បឿនលឿនជាងនេះពេលវាមកដល់ឈូងសមុទ្រតុងកឹង និងខ្សោយកម្លាំងជាបន្តបន្ទាប់ក្រោយពីមកដល់ឆ្នេរសមុទ្រខាងជើងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ។ ដូច្នេះ ប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងជាច្រើនតំបន់ដោយសារឥទ្ធិពលខ្យល់ព្យុះកាជិគិ ព្រមទាំងមានខ្យល់កន្ត្រាក់នៅខេត្តភាគឦសាន ខាងជើង ខាងត្បូង កណ្តាល ខាងកើត ខាងលិច រួមទាំងទីក្រុងបាងកក ក៏ដូចជាតំបន់ជុំវិញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ។

លោក ភូមិថាំ បានបញ្ជាទៅអភិបាលខេត្តចំនួន៧៦ រួមទាំងទីក្រុងបាងកក ឱ្យតាមដានស្ថានការណ៍ខ្យល់ព្យុះដោយសហការជាមួយនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយយ៉ាងដិតដល់ដើម្បីវាយតម្លៃស្ថានការណ៍អាកាសធាតុ ។ បើការវាយតម្លៃស្ថានការណ៍បង្ហាញថា ខ្យល់ព្យុះកាន់តែអាក្រក់ខ្លាំងក្នុងតំបន់ណាមួយ គឺអភិបាលខេត្តត្រូវបញ្ជាទៅអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានអនុវត្តតាមផែនការជម្លៀសពលរដ្ឋទៅកន្លែងសុវត្ថិភាព និងផ្តល់ស្បៀងដល់ពលរដ្ឋ ។

តំបន់ដែលរងគ្រោះដោយទឹកជំនន់ញឹកញាប់ត្រូវជីកប្រឡាយ និងកាយកាកសំណល់ដែលធ្វើឱ្យស្ទះផ្លូវទឹក ។ ក្រៅពីនេះ ត្រូវត្រួតពិនិត្យស្លាកសញ្ញាធំៗ ឬស្លាកមានកម្ពស់ខ្ពស់នៅតាមផ្លូវឱ្យមានភាពរឹងមាំ បើស្លាកសញ្ញាធំៗងាយនឹងបាក់រលំបង្កគ្រោះថ្នាក់ដល់ពលរដ្ឋត្រូវរុះរើចេញជាបន្ទាន់ ។ អាជ្ញាធរមូលដ្ឋានគួរជូនដំណឹងទៅពលរដ្ឋពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមានទឹកជំនន់ភ្លាមៗ និងទឹកហូរពីតំបន់ព្រៃភ្នំដើម្បីឱ្យពលរដ្ឋត្រៀមខ្លួន និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ។

ចំណែកខេត្តនៅជាប់សមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ ត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ បើទឹករលកសមុទ្រមានកម្ពស់ខ្ពស់ត្រូវអនុវត្តផែនការការពារគ្រោះមហន្តរាយ ព្រមទាំងដាក់ទង់និមិត្តសញ្ញាហាមភ្ញៀវទេសចរ និងពលរដ្ឋចុះលេងទឹកសមុទ្រ ជិះទូក និងនេសាទ ។ ក្រសួងមហាផ្ទៃបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងតំបន់ថែទាំពលរដ្ឋរយៈពេល២៤ម៉ោង ៕

ប្រជាជនថៃភាគច្រើនគាំទ្រឲ្យរដ្ឋាភិបាលផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា ដើម្បីបញ្ឈប់ការឈ្លានពាន

0

ថៃ៖ តាមរយៈការស្ទង់មតិរបស់ NIDA កាលពីពេលថ្មីៗនេះបង្ហាញថា ប្រជាជនថៃភាគច្រើនពេញចិត្តនឹងការផ្តាច់ទំនាក់ទំនងជាមួយប្រទេសកម្ពុជាទាំងស្រុង ក្រោមហេតុផលជម្លោះព្រំដែន និងយល់ឃើញថាកម្ពុជា គឺជាអ្នកជិតខាងអា.ក្រក់ ដែលមិនគួរឲ្យទុកចិត្តតែងរំលោ.ភបំពានលើអធិបតេយ្យថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី24 ខែសីហា ឆ្នាំ2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4r50dLZ_DBUD4xg_19XjqtQGOkeiQ5Z4oIhWXwQJxsnLmiFLHAzGFC5eesc9omC-5JzsZ_amW2yvhW02QGsvWm-Ewps39AlhlZSQMjI1W_tIgYb0rxQhz5hmDH_yAXIzaCq_dX2Y56o9aU0FvXbxsmXFRX2dNvbhdUXdyZojVc87EOdP5Cf93kvx3JVf-/s1280/photo_2025-08-25_10-05-54%20(2).jpg
តាមរបាយការណ៍របស់ NIDA ដែលបានមកពីការស្ទង់មតិលើប្រជាជនថៃ ជុំវិញក្ដីព្រួយបារម្ភរបស់ពួកគេចំពោះទំនាស់ព្រំដែនរវាងកម្ពុជា-ថៃ និងការយល់ឃើញរបស់ពួកគេមកលើកម្ពុជា បានឲ្យដឹងថា៖ 54% នៃមនុស្សទាំងនោះបានហៅកម្ពុជាថាជា “អ្នកជិតខាងដ៏អាក្រ.ក់ដែលថៃមិនគួរយកធ្វើជាមិត្ត” ។ ខណៈ 29% ទៀតបាននិយាយថា ទំនាក់ទំនងជាមួយកម្ពុជាអាចរក្សាទុកបាន ប៉ុន្តែមិនគួរទុកចិត្តទៀតទេ។ ដោយឡែក មានមនុស្សចំនួន 14% បានចាត់ទុកកម្ពុជាថាជា «សត្រូវលេខ1របស់ថៃ»។ និងមានត្រឹម 2% ប៉ុណ្ណោះដែលយល់ឃើញថា កម្ពុជានៅតែអាចធ្វើជាមិត្តរបស់ថៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioK5bCQA8rote5M-I3F1OF8bt__zchDacalAvxi9jNHxyeMTKemH6l8oU4Zix1tiR97dwEE5ZHRIdMrWd_MrIJ-k3WLtEVa6r_ZAPEMmUMfyrSscU86azZw0R4yl0cx-Su023lWdOPmTy9q4aZeBqWbS-iNAjX-_bbfxvZT6BBb3PyM03ZU85w4oAd4IYx/s640/photo_2025-08-25_10-05-54.jpg

ក្រៅពីការលើកឡើងពីកម្ពុជា ចំពោះជម្លោះព្រំដែននេះផ្ទាល់ ប្រជាជនថៃជាង 65% បានយល់ឃើញថា បច្ចុប្បន្នប្រទេសមហាអំណាចបាននិងកំពុងជ្រៀតជ្រែកចូលក្នុងទំនាស់រវាងកម្ពុជា-ថៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពលរដ្ឋថៃទាំងនោះ លើកជាគំនិតថា រដ្ឋាភិបាលថៃមិនគួរអនុញ្ញាតឲ្យមានភាគីផ្សេងចូលមកលូកដៃក្នុងបញ្ហានេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Ezg8f1Yy0TyIY9weVysJcxpPymopJm_DQMm1zSLFvbzLxJ6OY9M4y_Jv1dCUr19CcDn4C-lGneXJTSdZAjePAEtHYe5MqnxTowm1cjlfq4jAHYcJH8WPCB6rIy_LcvBOI8wyhkjHE-ihLLxmQw_LhcqquINtqvzCQzLBdWXwzXhihbKSfDgKQ2kNPxGI/s1280/photo_2025-08-25_10-05-56%20(2).jpg

ក្រុមមនុស្សទាំងនោះបាននិយាយថា៖ ប្រទេសថៃគួរតែបដិសេធការជ្រៀតជ្រែកបែបនេះ ហើយពង្រឹងតែការដោះស្រាយតាមរយៈយន្តការទ្វេភាគីជាមួយកម្ពុជាទៅបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgry7CQXjMoDesE8r2tsTFwrHyjV7OIBEHKuHBEzRnoyw2hEBSHZkfqzazN-XetV2cz9AtnwDxnEk1-ysvEKy4xARWdqzT7bved9KvDMZNGau-OsDRjuEULFWj8j-5rXGn5yZrNVBjv_3YNyZytdg7yEpFYoFbSnms3uvbf9MhUCi79b9N6csb-8AJ0R5EC/s1024/photo_2025-08-25_10-05-55.jpg

លទ្ធផលនេះបានបង្ហាញពីការឡើងកម្ដៅនៃមតិសាធារណៈរបស់ថៃចំពោះប្រទេសកម្ពុជា ដោយមតិភាគច្រើនបានទទូចឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា។ ការមិនទុកចិត្តគ្នាមិនត្រឹមតែកំណត់គោលដៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងពង្រីកដល់តួអង្គអន្តរជាតិ ដែលប្រជាជនថៃភាគច្រើនជឿថាកំពុងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlAuZctKXAflPEgOjagpols4KlTD_YVrQMKJjTw71RNWW5wBmRaV3RIdM4hWFLD62KEx2IMgzwbOffuE4l5yWqKE6SwEUQnVgXiBbtrr-WDp4W-JsIsoxuO-KMV086BD9z1yc7XoJqKgRTOWzpX_2SEUWKDoVugvSEoXk4bwINgm8NphSV4817Li3c2tEv/s1280/photo_2025-08-25_10-05-56.jpg

ដោយឡែកបើងាកមកខាងកម្ពុជា ប្រជាជនកម្ពុជាជាច្រើនក៏យល់ឃើញលើអត្តចរិតរបស់ថៃស្រដៀងគ្នា នឹងការណ៍ដែលថៃយល់ឃើញចំពោះកម្ពុជាផងដែរ ប៉ុន្តែខុសគ្នាត្រង់ថា កម្ពុជាមិនទាមទារឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនងជាមួយថៃនោះទេ ពោលគឺគ្រាន់តែពហិការឈប់ប្រើប្រាស់ និងទិញទំនិញថៃបន្តទៀត ដើម្បីដាក់សម្ពាធលើផ្នែកសេដ្ឋកិច្ច មិនដល់ថ្នាក់កាត់ផ្ដាច់ការទូតទាំងស្រុងឡើយ៕

ការនាំចេញគ្រឿងសមុទ្ររបស់ថៃខាតបង់ជាង១៥០លានដុល្លារ ក្រោយតម្រូវការលើទីផ្សារធ្លាក់ចុះខ្លាំង

0

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ការនាំចេញគ្រឿងសមុទ្រពីថៃទៅកាន់សហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថាខាតបង់ទឹកប្រាក់អស់ចំនួន ៤,៨ពាន់លានបាត (ប្រមាណជិត ១៥០លានដុល្លារ)។ ការធ្លាក់ចុះនេះ គឺដោយសារតែពន្ធបដិការថ្មីរបស់សហរដ្ឋអាមេរិក ដែលជំរុញឲ្យតម្លៃផលិតនាំចេញរបស់ថៃកើនឡើងខ្ពស់ជាងមុន។ នេះបើយោងតាមសារព័ត៌មាន The Nation ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7H3EK447oo1DanHceklU7lBCNajedt6Dlvzj0XGo7d9tkFY1cS7A-LGLd1zxyE18aBtc7lKbWzQfYRn0s77_6L4K0gbnVbRqOiCingEDm4EtPly5YWJ8W5AcBmQ8jYVP9yTpDb7BI6T66HT3RQ0Zr5Lxa8Hnd_rdxajYQyAV8DHhndo3r9avssrUfXKbL/s1280/photo_2025-08-25_08-56-43.jpg
ប្រភពខាងលើនេះបានឲ្យដឹងថា តម្លៃនាំចេញគ្រឿសមុទ្រពីប្រទេសថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៤៦,៤១ពាន់លានបាតក្នុងមួយឆ្នាំ ធ្វើឲ្យប្រទេសមហាអំណាចមួយនេះ ក្លាយជាអតិថិជនដ៏ធំបំផុតរបស់ថៃ។ ប៉ុន្តែក្រោយការកំណត់ពន្ធថ្មី ១៩% ដែលខ្ពស់ជាងពេលមុនៗ បានធ្វើឲ្យគ្រឿងសមុទ្រទាំងនោះមានតម្លៃថ្លៃសម្រាប់អ្នកទិញនៅអាមេរិក។ កត្តានេះបានធ្វើឲ្យទីផ្សារគ្រឿងសមុទ្រថៃមានភាពថយចុះ ខណៈតម្រូវការសរុបរបស់អ្នកទិញត្រូវបានកាត់បន្ថយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhviUOIXWWZ8GN6U7ys5zWSUhwZYYE4lerrY7y155-esJbk8jph0W90sYZFER_66E-2jq7Njd_efpAdRBQ-VBFCjnlUIhhWywCdN6vM3UBMcXjmXKPiXOG53rop4wBlUEbl7DQwrsjQ-Q5_zgf8V_iWt5mQGn9BHxOwouCb2qbjTXLpJ0UdFJdDqBXWdTzv/s1280/photo_2025-08-25_08-56-44.jpg
ជាមួយនឹងការកាត់បន្ថយនៃតម្រូវការសរុបនេះ ការនាំចេញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា អាចនឹងមានអត្រាស្រុតចុះពី ៥ ទៅ ១០% ទាំងបរិមាណ និង តម្លៃ គិតត្រឹមបំណាច់ឆ្នាំ២០២៥។ លើសពីនេះ អាជ្ញាធរថៃក៏កំពុងតែពិចារណារកដំណោះស្រាយលើបញ្ហាមួយទៀត នោះគឺកាតព្វកិច្ចប្រឆាំងការលក់បង្គាដែលកំពុងបន្តលើបង្គាថៃ ដែលបន្ថែមថ្លៃសេវា ០,៨១% ពីលើពន្ធថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn3n_odFp5cnGCBj9QQqv4md6K2iax1XTBp-vNVnvIchuBoxys0vYhLXcnbhja3ciTVxgZ8rYNFmx05eYaCunKn4I4HvoWaTLU35pTlJ-U5EmGd9dazqSUa-HduhVOtpyjvVYtpFqDTKmNVGp6UueCzBM4jSzgtOnGAK0Bjmudz05Bkrj6FYzIj3RsTNDr/s1280/photo_2025-08-25_08-56-45%20(2).jpg
ដោយឡែក សម្រាប់ការនាំចូលទំនិញពីអាមេរិកមកថៃវិញ ត្រូវបានគេព្យាករណ៍ថាទំនងជាមិនមានការកើនឡើងនោះទេ នេះគឺបណ្ដាលមកពីអត្រាពន្ធទាប ឬស្មើសូន្យ ចំពោះពន្ធនាំចូលរបស់ថៃដែលកំណត់លើអាមេរិក។ គួរឲ្យដឹងថា ទំនិញអាមេរិកជាប្រភេទអាហារសមុទ្រដែលនាំចូលប្រទេសថៃកន្លងមករួមមាន ត្រីសាលម៉ុន និងត្រីធូណាជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fIkkVI7vZoMjaOurNweG4EI5IAj9rjAInFbbLz7QSMkob1PNsTJlyBCTncm3AdKq0mSfOwHDuWUUXakCodfqTCilzRsfUVyXNzFtY-4IFHNHGonmdH0KN47CVMtEDJk01Bnqn2CmR-bttfwHWLUbpeXVQc9K1z34KftC7bTTFbHPPmkOs0SKFt2Lz6vE/s1280/photo_2025-08-25_08-56-45.jpg