BLACKPINK ទើបតែបញ្ចប់ការប្រគំតន្រ្តីនៅតៃវ៉ាន់កាលពីថ្ងៃទី១៨-១៩ ខែតុលា ដោយបន្តបញ្ជាក់ពីឥទ្ធិពលជាសាកលរបស់ពួកគេ នៅពេលដែលក្រុមនេះបានទាក់ទាញអ្នកចូលរួមជាង ១០០,០០០ នាក់ និងបានកត់ត្រាប្រាក់ចំណូលខ្ពស់បំផុត។ .png)
យោងតាមអ្នករៀបចំការប្រគំតន្រ្តី BLACKPINK បានក្លាយជាសិល្បករប៉ុបអន្តរជាតិដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តនៃកីឡដ្ឋាន Kaohsiung ជាមួយនឹងសំបុត្រសរុបជាង ១៩០,០០០ សំបុត្រត្រូវបានលក់ក្នុង ២ ដំណាក់កាលនៃដំណើរទេសចរណ៍ឆ្នាំ ២០២៣ និង២០២៥។ សមិទ្ធិផលនេះជួយឱ្យក្រុម BLACKPINK ក្លាយជាសិល្បករដំបូងគេដែលបានធ្វើទេសចរណ៍ពិភពលោក ២ ដងជាប់ៗគ្នា ហើយក្លាយជាក្រុម Kpop ដែលមានការសម្តែងច្រើនជាងគេនៅកីឡដ្ឋាន Kaohsiung ដែលស្ថិតនៅ តៃវ៉ាន់ ជាមួយនឹងការសម្តែងសរុបចំនួន ៤ យប់ ។.png)
យោងតាម AllKpop កំណត់ត្រានេះជាថ្មីម្តងទៀតបង្ហាញពីជំហររបស់ BLACKPINK នៅលើផែនទីតន្ត្រីសកល ដោយសារក្រុមនេះនៅតែរក្សាបាននូវឥទ្ធិពលខ្លាំង ទោះបីជាមានសកម្មភាពជិតមួយទសវត្សរ៍ក៏ដោយ។ គួរឱ្យដឹងថាការសម្តែងនៅតៃវ៉ាន់លើកនេះ សមាជិកក្រុម BLACKPINK បានប្រឈមមុខនឹងភាពចម្រូងចម្រាសជុំវិញអាកប្បកិរិយាក្នុងការសម្តែងរបស់ពួកគេក្នុងអំឡុងពេលកម្មវិធីដំបូងរបស់ពួកគេ។

ក្រុមនេះត្រូវបានគេនិយាយថា រាំមិនស៊ីសង្វាក់គ្នា ហើយមើលទៅហត់។ លើសពីនេះ សមាជិក Lisa ក៏បានបន្តប្រឈមមុខនឹងភាពចម្រូងចម្រាសចំពោះសម្លៀកបំពាក់ខ្លីពេករបស់នាង និងក្បាច់រាំសិចស៊ីហួសហេតុពេក។ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីចំនួនពីរយប់នៅតៃវ៉ាន់ BLACKPINK នឹងបន្តសម្តែងនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ជប៉ុន និងហុងកុង ។.png)
ខណៈពេលដែលដំណើរកម្សាន្ត DEADLINE ទើបតែចាប់ផ្តើមឡើងវិញ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ក្នុងពេលដំណាលគ្នាថា BLACKPINK អាចនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះជាមួយនឹងផលិតផលតន្ត្រីថ្មីៗមុនដំណាច់ឆ្នាំ ២០២៥។ អ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំការត្រឡប់មកវិញដែលរំពឹងថានឹងបន្តផ្ទុះតារាងទូទាំងពិភពលោក។ កាលពីថ្ងៃទី ២០ ខែតុលា ផលិតកម្ម YG បានបញ្ជាក់ថាសមាជិកក្រុម BLACKPINK កំពុងថត MV សម្រាប់បទចម្រៀងចំណងជើងនៃអាល់ប៊ុមថ្មីរបស់ពួកគេក្នុងសប្តាហ៍នេះ៕










