Home Blog Page 285

ម្តាយរបស់ Yu Menglong បញ្ជាក់ថាកូនប្រុសធ្លាក់ពីទីខ្ពស់ដោយចៃដន្យដោយសារតែផឹកស៊ី

0

នៅល្ងាចថ្ងៃទី ១៦ ខែកញ្ញា ម្ដាយរបស់តារាសម្ដែង Yu Menglong បានប្រកាសជាសាធារណៈតាមរយៈស្ទូឌីយូរបស់តារាសម្ដែងប្រុសរូបនេះដោយបញ្ជាក់ថា៖ «ខ្ញុំជាម្ដាយរបស់ Yu Menglong ថ្មីៗនេះ ខ្ញុំបានជួបការឈឺចាប់យ៉ាងខ្លាំង កូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ Yu Menglong បានចាកចោលយើងជារៀងរហូត ដោយធ្លាក់ពីទីខ្ពស់ដោយចៃដន្យដោយសារតែផឹកស៊ី។ ប៉ូលិសបានស៊ើបអង្កេតនិងប្រាប់ខ្ញុំពីស្ថានភាពនេះ ពិធីបុណ្យសពកូនខ្ញុំបានបញ្ចប់ហើយ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងពិនិត្យមើលបញ្ហានេះដោយសមហេតុផល ហើយមិនមានការស្មានអ្វីទៀតទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEzpomAhj1G_fBRQW0Qu6pkvGWO-qHGtxMW5Z3AhzBUS1LUal7NlIkYvISwd09Q3Mi3ZEK66MZKAzLNCFO7wmq3VftuYYmdbQZSIzOeXhxSYzzShQ5Dhh-hvJ0Y9Yuz6PAHJ3ZZYVuXwPnxsyAZ4etRDoJEN_9uIKXYW0rXFU4s2G3Vrda88W3n9d9n8aN/s1273/image_2025-09-15_16-45-09.png

ម្តាយរបស់ Yu Menglong បានបន្ថែមទៀតថា «ខ្ញុំក៏សង្ឃឹមថានឹងវិលមករកជីវិតដ៏សុខសាន្តវិញក្នុងពេលឆាប់ៗនេះ ដោយនាំយកនូវអនុស្សាវរីយ៍របស់ Yu Menglong មកជាមួយ ហើយព្យាយាមរស់នៅរាល់ថ្ងៃឱ្យអស់ពីសមត្ថភាព។ ខ្ញុំជឿថា នោះក៏ជាបំណងប្រាថ្នារបស់កូនខ្ញុំដែរ។ ជាចុងក្រោយខ្ញុំសង្ឃឹមថា Menglong បានសុខសាន្តនៅលើឋានសួគ៌។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះអ្នករាល់គ្នាដែលបានយកចិត្តទុកដាក់ និងជួយយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOp76dICecKWR7JO8tkki0pxaN0lKRIg8AeVvgasANnLhV9QSopu71z46KcdifSi_eSuBd1Cmnu-0RvDufWFao7bk-RxVrrrUSWhqh4XoXQcZOoeGtTghsdxNo-RtRM4dCDmutBUhyxk0v9Bj2B0ngZElk0sSHEdaBCYy5wz5Wg39vhTeX94lDkx9wI8Ls/s1092/image_2025-09-15_16-45-10%20(3).png

មានសេចក្តីរាយការណ៍ថា ឪពុកម្តាយរបស់ Yu Menglong ជាគ្រួសារធម្មតា ហើយតារាប្រុសរូបនេះជាកូនតែមួយគត់ក្នុងគ្រួសារ។ ថ្វីដ្បិតតែគ្រួសារលោកមិនសូវមានជីវភាពធូរធារ ប៉ុន្តែបរិយាកាសគ្រួសារមានភាពកក់ក្តៅ ហើយឪពុកម្តាយរបស់ Yu Menglong តែងតែស្រលាញ់គ្នាខ្លាំងណាស់។ ឪពុករបស់ Yu Menglong បានទទួលមរណៈភាពកាលពីប៉ុន្មានឆ្នាំមុន ហើយឥឡូវនេះកូនប្រុសក៏ត្រូវឃ្លាតឆ្ងាយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNREu7Jul_BEewECVYnaLL-DpYynoLQCVBrZmhQcfpp7bpJ5qCTD_OMXQEU94_KuHjlE2rhWpSNX0LeEM7E1np7TZiaXhkg5iKyg1lZOTCLVOoe8NsAZcGqrgid2I-6denjp4AuLq1wB-wpRERE49X5jt8wkisR3RhwTJKtSAgPxEREIE5liAouohih0O/s640/image_2025-09-17_08-59-17%20(3).png

កន្លងមក ការទទួលមរណភាពភ្លាមៗរបស់ Yu Menglong ក្នុងវ័យ ៣៧ ឆ្នាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងវិស័យកម្សាន្តរបស់ប្រទេសចិន។ ស្ទូឌីយូរបស់តារាសម្តែងរូបនេះបានបញ្ជាក់ថា Yu Menglong បានស្លាប់ដោយការធ្លាក់អាគារខ្ពស់កាលពីថ្ងៃទី ១១ កញ្ញា។ តាមរយៈការស៊ើបអង្កេតដំបូង ប៉ូលិសបានច្រានចោលយ៉ាងឆាប់រហ័សពីលទ្ធភាពនៃករណីឧក្រិដ្ឋកម្ម។ ទោះបីជាយ៉ាងណាក៏ដោយសាធារណជនបានចោទជាសំណួរជាច្រើនអំពីការស្លាប់របស់ Yu Menglong ។ សហគមន៍អនឡាញកំពុងមានការភ្ញាក់ផ្អើលជាមួយនឹងសំណួរដែលមិនមានចម្លើយដូចជា «ហេតុអ្វីបានជាកាមេរ៉ា CCTV ដំណើរការខុសប្រក្រតី, ទ្វារបង្អួចត្រូវបានបើកពីខាងក្នុង , Yu Menglong មាននាឡិកាម៉ាក Rolex ចំនួនពីរនៅក្នុងហោប៉ៅរបស់ខ្លួន និង ឧប្បត្តិហេតុបានកើតឡើងបន្ទាប់ពីផឹកជាមួយមិត្តភក្តិ..??។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGGP-XeVNdJwKSa7uXOAoBTUomQGZzC7lsze8uKtDAiSNaB60Eu8EGSyLd9wB2-DzFuL9cty8nmn7PnHdVDCyZDStCIhHrgMPc3_bylkz6Bd8lp5JUJxfhYxcGeHIJbdKy_6P7OmQJKY_oQ8uj9GvE0_hp5v6l_i8CAQ2xWnQhf_4pK5HjKF6ScIb2v4J5/s959/image_2025-09-15_16-45-10.png

មហាជននៅតែសង្ស័យថាសំណុំរឿងរបស់ Yu Menglong នៅតែលាក់បាំងអាថ៌កំបាំងជាច្រើន ដូច្នេះសំបុត្ររបស់ម្តាយ Yu Menglong ដែលបង្ហោះតាមរយៈស្ទូឌីយូរបស់តារាប្រុសរូបនេះ ក៏ត្រូវបានគេសង្ស័យថាសរសេរដោយអ្នកផ្សេង។ តារាសម្តែងល្បីៗដូចជា Dilraba Dilmurat, Liu Yuxin, Xing Fei និង Zhu Zidan បានចូលរួមរំលែកទុក្ខ។ មជ្ឈដ្ឋានមួយចំនួនបានសម្តែងការខឹងសម្បារដោយសង្ឃឹមថាករណីនេះនឹងត្រូវបានស៊ើបអង្កេតឱ្យបានច្បាស់លាស់ព្រោះនៅមានមនុស្សជាច្រើនមិនទាន់ដឹងច្បាស់នៅឡើយ៕

ញៀ.នអីតែទស្សនិកជន king Chi ទេព ពិសិដ្ឋ និង សង្ហា ក៏ចូលចិត្តទស្សនារឿង «Bon Appétit, Your Majesty» ដែរ

0

រឿងភាគទូរទស្សន៍កូរ៉េ «Bon Appétit, Your Majesty» ពីតារាចម្រៀងនិងសម្តែង YoonA និង Lee Chaemin ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាពិសេសគឺឈុតឆាកធ្វើម្ហូបតែម្តង។ មិនត្រឹមតែទស្សនិកជនទូទៅប៉ុណ្ណោះទេងាកមកកាន់តារាចម្រៀងរ៉េប king Chi ទេព ពិសិដ្ឋ និង សង្ហា វិញក៏បង្ហាញថាជាហ្វេនរបស់រឿងនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWIfFix-k7JNxAFIfZy-7Bgca31B3givaTA34rERl8p3w_YFMK3FTqKwRBrXEDoyBNZUDY84RNh1O8HbQhSdsEsixeVw2_dzzNOpLawp2SqD08ekcNBVHrCum2QOXnrFnTA0ejWgt1jWzKtT_bzoEgehBCkf3S_cKv8Z21x4CnM2R0ir3EnJqn6_DWyGdl/s2048/image_2025-09-16_14-35-39.png
នៅលើគណនីផ្ទាល់ខ្លួនរបស់ king Chi លោកបានបង្ហោះរូបភាពមួយសន្លឹកពីការទន្ទឹងរង់ចាំភាគថ្មី «Bon Appétit, Your Majesty» ព្រោះតែរឿងនេះចាក់ផ្សាយតែពីរភាគក្នុងមួយសប្តាហ៍ប៉ុណ្ណោះនៅថ្ងៃចុងសប្តាហ៍ ខណៈភាគទី៨បានបន្សល់ទុកឱ្យអ្នកគាំទ្ររង់ចាំលទ្ធផលការប្រកួតធ្វើម្ហូបរបស់តួស្រីក្នុងនាមជាមេចុងភៅចូសុន និងចុងភៅខាងរាជវង្ស Ming។ តារារ៉េបរូបនេះបានបង្ហាញអារម្មណ៍ថា «ហេតុអ្វីខ្ញុំ ធ្លាក់ខ្លួនបែបនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8top9bk2OX86y5AuQ0yRT3PzbB_gW26HNat7BdDAlcd-41QCphhcyaxf19uaAk1p09SSaNTNzL9PYcnu1XxLtbF7QEuSbdqqlrXDK0kFhHh0pkNVeOBzyOpzjO2LEy4HeGX8IjrU2qVpWjQAWaGA8m-oU_Ckpk5Swcnx0JyQe_ZAfxUOduRViRVw-p4yQ/s2048/image_2025-09-16_14-35-40.png
ងាកមកកាន់តារាចម្រៀង ទេព ពិសិដ្ឋ បានចែករំលែកការបង្ហោះរបស់ KingChi ជាមួយនឹងសម្តីថា «យូរអើយយូរ» ខណៈ KingChi ចូលទៅខម្មិនថា «តឹងធូងណាស់»។ មិនខុសពីតារារ៉េប KingChi និង ទេព ពិសិដ្ឋ ប៉ុណ្ណោះទេ ងាកមកកាន់តារាចម្រៀងនិងជា Producer សង្ហា វិញក៏បានចែករំលែកបង្ហាញថាលោកក៏ជាហ្វេនសាច់រឿងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrO2inV_xYqlCVm-6UOzrXgqLjgbQjzsXgp2JA6Rj94T1kLFPNdqaZBx6LTW3ngxsQxHXom0Yl3-NrnPdC9ptp9PdNiCtOxf_8AZ66lb2AFgMjt6rSutHCNH5kjY8BVdJvv096AzqkyFQq1YmMGAu2WuTelbjQ6u1AZ-498RV7Op5p176YLNzyrshiC3Ki/s1201/image_2025-09-16_14-35-43.png

គួរឱ្យដឹងសាច់រឿងឆ្លងពេលវេលា «Bon Appétit, Your Majesty» បានទាក់ទាញទស្សនិកជនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាមួយនឹងការវាយតម្លៃខ្ពស់។ ចំណុចគោលនៃរឿងនេះគឺជាការធ្វើម្ហូបពីតួឯកស្រី Ji Young ដែលសម្តែងដោយ YoonA ដែលមានភាពរស់រវើកមើលទៅមិនឆ្គង។ តាមការបញ្ជាក់របស់តារាសម្តែង YoonA នៅក្នុងកម្មវិធីមួយ រូបនាងបានបង្ហាញថានាងបានព្យាយាមធ្វើប្រហែល ៩៥% នៃឈុតឆាកធ្វើម្ហូបនៅក្នុងភាពយន្តដោយខ្លួនឯងដោយនាងស៊ាំនឹងការចម្អិនអាហារបន្តិចម្តងៗ ដូច្នេះនាងអាចធ្វើដូចចុងភៅពិតៗ។ នេះដោយសារតែ YoonA បានចំណាយពេល ៣ ខែដើម្បីរៀនធ្វើម្ហូបមុនពេលនាងថតរឿងនេះ។ នៅក្នុងភាគទី៨ បន្ទាប់ពីរឿងនេះបានចាក់ផ្សាយ ក៏មានមតិជាច្រើនបានសរសើរដល់ការប្រកួតរបស់ចុងភៅក្នុងភាពយន្តនេះថា ថតបានប្រកបដោយវិជ្ជាជីវៈ ទាក់ទាញ និងរំភើបមិនអន់ជាងកម្មវិធីប្រកួតប្រជែងធ្វើម្ហូបល្បីៗក្នុងជីវិតពិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5DeiwReIu0-aX7C1giL7WSpH2bIdYLbxNGlyYT-NkRVBUMI-Q5QVIDvvm4WspkW8mYOdpu5CruO7P7gu3MsyARnIegrEZDe8LMaOhG9sQzZ60Xsinp5fWZEJJv-uzX0MlgD6MtGFPFGzZor38BwaB8bdYsQhlzzE4GKK1XzKs_BGwkD8juLeRD1S7nxxA/s2025/image_2025-09-16_14-36-03.png

គួរឱ្យដឹងថារឿងភាគទូរទស្សន៍ «Bon Appétit, Your Majesty» បានទទួលការវាយតម្លៃទូទាំងប្រទេសជាមធ្យម ១៥.៤០៥% នៅពេលដែលភាគទី ៨ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ tvN នៅយប់ថ្ងៃទី ១៤ខែកញ្ញា ជាមួយនឹងអត្រាពេលវេលាជាក់ស្តែង ៣២.២៨% ។ សមិទ្ធិផលនេះបានជួយឱ្យខ្សែភាពយន្តនេះបំបែកកំណត់ត្រាក្លាយជារឿងកូរ៉េដែលមានអត្រាខ្ពស់បំផុតក្នុងឆ្នាំ ២០២៥រហូតមកដល់ពេលនេះ។ រឿងភាគល្បីនេះបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃរឿងភាគដែលមានការវាយតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ tvN ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី សប្បាយៗនៅស្រុកកំណើតមិន TOXIC ឡាំប៉ានឹងលទ្ធផលការប្រកួតបវរកញ្ញា

0

បន្ទាប់ពីបញ្ចប់ការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះពីភាពរីករាយនៅស្រុកកំណើតរបស់នាងដោយមិនបាន TOXIC ឡាំប៉ា នឹងលទ្ធផលក្នុងការប្រកួតឡើយ។ កាលពីកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងថានាងពេញចិត្តនឹងលទ្ធផលលំដាប់រងទី២របស់ខ្លួននៅក្នុងការប្រកួត Miss Universe Cambodia 2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg-nzzHsVxKxAXwmMTZ-bbUm5vLCV51ic3plObP6ZK4jI71vDqoR5p1fKqDPStfTBJkT5xTgZGgtHxn-qaZHRdlLcfgwl4AIuaVGqgqpGjLR79QieF46D9wPyNFJvVcgT04srFmBdn97C1zFPITRWuIqh0yfCj2ImAOwBc2LmjUeA5d4D69YqisC19U8ra/s2048/image_2025-09-17_08-30-49.png

វាមានរយៈពេលជិត១សប្តាហ៍ហើយចាប់តាំងពីរាត្រីថ្ងៃទី ១២ កញ្ញា មកទល់នឹងថ្ងៃទី១៧ ខែកញ្ញា ដែលកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក ឆយ ក្នុងឆ្នាំទី២ និងរៀបចំការប្រកួតឆ្នាំទី១ បានរកឃើញម្ចាស់ជ័យលាភីជាបេក្ខនារី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា។ ទោះយ៉ាងណា លទ្ធផលនេះហាក់នៅតែបង្កឱ្យមានការដ្រាម៉ានៅលើបណ្តាញសង្គមមិនទាន់បញ្ចប់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlp-0O98aPMr1KcBv36X2JRfvR5fc_JYFZzpeQJ2h19yI0iO5J49ZYNh2bmWTD_3038uVzmcfEHxjSOr_NDgX5Uik9kVy1AdVJI7AhM6jzncgOPkTzXpUQ2G8sQ3wgtFq3oqPD0AHtY32JTdlOLmt_cu65AJC7v0nlxrj_wMaXFJoT7-fy3Ubaj8GPubZQ/s2048/image_2025-09-15_13-57-05.png
យ៉ាងណាមិញ ក្រឡេកមកកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញគឺបានបង្ហាញភាពសប្បាយចិត្ត រីករាយទោះបីជាមិនមែនជាម្ចាស់មកុដ ហើយជាប់លំដាប់រងទី២ក្នុងការប្រកួត ប៉ុន្តែរូបនាងគឺព្រមទទួលយកការពិតដោយមិន TOXIC ឡាំប៉ា នឹងលទ្ធផលឡើយ។ នៅថ្ងៃទី១៦ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូពីដំណើរកម្សាន្តនៅខេត្តព្រះសីហនុ ជាស្រុកកំណើតរបស់នាង។ តាមរយៈវីដេអូនោះ លំដាប់រងទី២ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរាំរែកកម្សាន្តនៅលើទូកដោយគ្មានទុក្ខកង្វល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0xqENN9Ebd-HWSbyZqyY4FbrwmtoGqNz4zvwhQzhDe2ECTx2jmUNK0Fsqr5sHSz7KPa6tXxSexxM6z4wenLxdOb0rw4p5TKXZGT8IchKVX3tqM3NR6B9NQgBa0YLsF1tKpmvTlqBnoU7EUqBXtz29oCgMm0kbY09dizcuOsLh8wLJ9OTI9F8tkaHnuqzw/s2048/image_2025-09-15_13-57-08.png

នេះបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ហ៊ានប្រឈមមុខនឹងការពិត មិនថាប្រកួតចាញ់ឬឈ្នះ នាងទទួលយកមិនខុសពីអ្វីដែលនាងបានចេញមកអះអាងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQRF8clxs-4ED5cASdU7UOVlfXqrdCEviXV4KtOh78T1cVJO9JgC14G7QdE5sXRj5gU7mA8VGwae6Ij6DqwMK-ONUc0z34bdrworu7qL0odRhr7gdcKXcYCIC1NdeXn9dhT7ES0BROHYprhfx1pwIxUdqr4pfvbMO9COXGzenocMRQ1btg4YhNfNxlIkoj/s2048/image_2025-09-15_13-57-12.png

គូសរម្លឹកផងដែរថា នៅយប់ថ្ងៃទី១៤ ខែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអះអាងថាការទទួលស្គាល់ការពិត ជារឿងមួយដែលនាងតែងតែប្រកាន់ខ្ជាប់ ហើយយកមកអភិវឌ្ឍខ្លួនបន្ថែមជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានេះគ្រាន់តែជាការចាប់ផ្តើមនៃចក្រវាល ហើយនាងរីករាយនឹងការចាប់ផ្តើមមួយនេះ ព្រមទាំងមានមោទនភាព និងរីករាយបំផុតចំពោះតំណែងមួយនេះ៕

BIGBANG នឹងសម្តែងនៅមហោស្រពតន្រ្តី Coachella 2026

0

នៅថ្ងៃទី១៦ ខែកញ្ញា អ្នករៀបចំមហោស្រពតន្ត្រី និងសិល្បៈ Coachella ឆ្នាំ ២០២៦ បានប្រកាសបញ្ជីឈ្មោះសិល្បករសម្តែង។ ក្នុងនោះតារាចម្រៀង Justin Bieber , Sabrina Carpenter និង Karol G គឺជាតារាចម្រៀងធំនៅក្នុងកម្មវិធីនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ខែមេសា និងថ្ងៃទី ១៧-១៩ ខែមេសា នៅ Indio រដ្ឋ California ។ ក្រៅពីសិល្បករសំខាន់ៗទាំង ៣ អ្នកគាំទ្រ Kpop មានការរំភើបចំពោះការបង្ហាញខ្លួនរបស់ក្រុម BIGBANG នៅក្នុងកម្មវិធីនៅថ្ងៃទី ១២ និង ១៩ ខែមេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSBn8oNJyB4wcPY-8tQRj8ilpbbwBLYNhHzjGrv82gGWugVOV2qLg7lEl6lBQbNNcyPDKG8YHWV0IH3oRw24RqI3ALvVsQ63f_J5yEfk5eSEtbr2v1YCsK0hhiDmqOUXw1apWTwXRRBTJ8QUl6zmn-MJmNKZZutFettnI4TfIILp3W0ysL-GQ1AGRmIOzE/s1066/image_2025-09-16_14-39-53.png

ក្នុងឆ្នាំ ២០២០ ក្រុម BIGBANG បានបញ្ជាក់ថាពួកគេនឹងចូលរួមកម្មវិធី Coachella ប៉ុន្តែកម្មវិធីនេះត្រូវបានលុបចោលនៅឆ្នាំនោះដោយសារតែ COVID-19។ បន្ទាប់ពីបាត់មុខអស់រយៈពេល ៦ឆ្នាំ BIGBANG នឹងជួបទស្សនិកជនម្តងទៀតនៅលើឆាក Coachella ក្នុងឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រសោកស្តាយនោះគឺថាលើកនេះ ក្រុមរបស់ BIGBANG នឹងបាត់វត្តមាន TOP បន្ទាប់ពីតារារ៉េបប្រុសរូបនេះបានប្រកាសចាកចេញពីក្រុមនៅឆ្នាំ ២០២៣។ បច្ចុប្បន្នក្រុម BIGBANG កំពុងតែសកម្មជាមួយសមាជិក ៣ នាក់គឺ G-Dragon, Daesung និង Taeyang ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi62zInaBujKd1Z-WlOqtFvZCYAf55A20mhTMOmqPdRNEOA6bYCuWryEKkOQsrutbkvFSmnG2RHhDbhHErhoN-5_TaSCIMfDFtH0ggTk_0RYuv-fMW-ur3tlfJzeu9XI_bZIMiKCeDq3NvSf9XVtS0R9KIvKqQ-EDMBfGUYw4_VaU2dijeIz5RvB6smRh90/s1667/image_2025-09-16_14-39-52.png
BIGBANG មិនបានត្រឡប់មកវិញជាផ្លូវការទេចាប់តាំងពីការចេញបទ «Still Life» ក្នុងខែមេសា ឆ្នាំ ២០២២។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ G-Dragon បានសហការជាមួយ Taeyang និង Daesung ដើម្បីសម្តែងបទចម្រៀង «Home Sweet Home» ប៉ុន្តែជាបទចម្រៀងនៅក្នុងអាល់ប៊ុមទោលរបស់ G-Dragon ។ អ្នកគាំទ្រប៉ាន់ស្មានថាការចូលរួមរបស់ BIGBANG នៅក្នុង Coachella គឺជាសញ្ញាមួយដែលក្រុមនេះទំនងជានឹងត្រឡប់មកវិញនៅឆ្នាំ ២០២៦៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_NZZBxAWa-S9zdDI3lKO_BHxs72gTaaU52CJ_9BMEdBP_oYfzi3lWJ6yUe8mXLgBVUjn6zeGh6kTyy9YIlS3Dt91AednsoDNiHi6XEVoHUOk41OgJseKV5uajonkmsYpUfqPP7OZoMz7WEcyl0HsCxx2essi_leeEp1N6e1cFm4Tf73BP_pPQLmtz18e0/s804/image_2025-09-16_14-36-37.png

ចិនបា.ញ់ទឹកលើនាវាហ្វីលីពីនដោយចោទប្រកាន់ឈ្លានពានដែនទឹក និងបុកនាវាចិនដោយចេតនា

0

សារព័ត៌មាន Reuters រាយការណ៍ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឆ្មាំសមុទ្រចិនបានបា.ញ់ទឹកលើនាវាហ្វីលីពីនជាច្រើនគ្រឿងនៅក្បែរតំបន់ជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់នាវាហ្វីលីពីនឈ្លានពានចូលដែនទឹករបស់ខ្លួនខុសច្បាប់ និងមានបំណងបុកនាវាចិនដោយចេតនា ។ ប៉ុន្តែហ្វីលីពីនបានច្រានចោលការចោទប្រកាន់នេះថា មិនមែនជាការពិតទេ វាជាការញុះញង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL5oOWBTcV_uXDpFN4WZBMtv6TOL7nCcM72xUksVBznNUvjWUS50a-XdAz1XBMp90TrDKXXqcHbHRfBYCEvdCBh_lNFRDrafP1JXSmJALjgKIjYSEfXsRWDTEU8wZyG-RjduvTp6E_CMJutD8xbC07XB7L_SrbPYotjI8Gv2oyKw25lqXdMYDC1lu-eYOn/s1360/image_2025-09-17_10-19-31.png
ការចោទប្រកាន់របស់ចិនកើតឡើងត្រឹម១សប្តាហ៍ ក្រោយពីចិនអនុម័តផែនការបង្កើតគម្រោងអភិរក្សធម្មជាតិនៅតំបន់ផ្កាថ្ម Scarborough ។ អ្នកវិភាគផ្នែកសន្តិសុខដាស់តឿនថា ចិនអាចសាកល្បងគោលជំហររបស់ហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលជាតំបន់ផ្កាថ្ម និងមានថ្មរាងត្រីកោណ ខណៈហ្វីលីពីនបានច្រានចោលការចោទប្រកាន់របស់ចិនថា មិនមែនជាការពិត ចិនបាញ់ទឹកលើនាវាហ្វីលីពីនជាការញុះញង់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoIiuv8DkCyaka0Mw-UtUg-efc_Bdj1xvdONIKA376Hq3D1-n87hyphenhyphenL8_VYcguk_5f7PFaNzbbS-rAoUSJfDIIypSkg79HenHzzB39GIgohz5Mds0PH5nEBl5b09foTSaV2JCgfB3isTa0WpoEHmPplvZkbDokxazgOGLYMQQrnVK_2G-fTFTxrgZ8VCpgr/s1686/image_2025-09-17_10-19-29.png
    បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រចិន គឺមាននាវាហ្វីលីពីនជាង១០គ្រឿងបានឈ្លានពានចូលដែនទឹករបស់ចិននៅតំបន់ជម្លោះ Scarborough Shoal ពីគ្រប់ទិសទី ក្នុងនោះនាវាល្បាតហ្វីលីពីន លេខ៣០១៤ ព្រងើយកន្តើយនឹងការដាស់តឿនរបស់ចិន ថែមទាំងបុកនាវាឆ្មាំសមុទ្រចិនដោយចេតនា ។ ដូច្នេះ ឆ្មាំសមុទ្រចិនក៏អនុវត្តវិធានការតាមច្បាប់ រួមមាន ៖ ដាស់តឿនដោយផ្ទាល់មាត់ កំណត់ផ្លូវនាវាហ្វីលីពីន និងប្រើប្រាស់កាំភ្លើងបាញ់ទឹកដើម្បីបណ្តេញនាវាហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRyD_Pc4BXdMX9C_YzzYdnZlSjPQl-4YUqguW1R0RedZM4udBcXvUFFtMpdo_hbUMNmiXqPpb3c5rm6YZq9GhgqNfxOfaXgwDxwo1y3JGjqaMjGSbWkW66AjPmVXtsXNKbZK-P7I5kca6aSsVyBtv036kXGIFE7llUv6tFWSRka323Pnkq_SgjgazK64oP/s1024/image_2025-09-17_10-19-30.png

    Scarborough ដែលចិនហៅថា «ហួងយៀនតា» និងហ្វីលីពីនហៅថា «ប៉ាណាតាក់ឆុន» គឺជាតំបន់ជម្លោះដែលប្រទេសជាច្រើនទាមទារអធិបតេយ្យ និងសិទ្ធិនេសាទនៅសមុទ្រចិនខាងត្បូង ហើយតំបន់នេះក៏ជាផ្លូវដឹកជញ្ជូនតាមនាវាដ៏សំខាន់ផងដែរ ដែលមានតម្លៃពាណិជ្ជកម្មស្មើជាង៣លានលានដុល្លារក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTjyAybO3dd9Obrea3HZiHo8S8SR7mWMofatoV65T_OxPN91jDymvO9L7pCAPgBqkWCEq9IX4G889ijfFVPINEH29rN4lDpCk1IJ_ZO87fee8f9ReX-aPFBcOCPs06Ne-wEkkvvO1EXACtK5ZW0-N8gDXyY2EUjVynj3atZ3SuKX2iGiNv4hP9D5HYyiF/s1200/image_2025-09-17_10-19-31%20(2).png

    ចិនបានអះអាងកម្មសិទ្ធិស្ទើរទាំងអស់នៅសមុទ្រចិនខាងត្បូង ខណៈប្រទេសជាច្រើនក៏អះអាងកម្មសិទ្ធិដូចគ្នា រួមមាន ៖ ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ។ កាលពីឆ្នាំ២០១៦ តុលាការអន្តរជាតិបានកាត់ក្តីថា ការទាមទារកម្មសិទ្ធិលើសមុទ្រចិនខាងត្បូងរបស់ចិនគ្មានមូលដ្ឋានច្បាប់ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបដិសេធនឹងការសម្រេចរបស់តុលាការ ៕

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឆ្លើយតបនឹងការគំរា.មបង្កើនកម្លាំងរបស់កងទ័ពជើងទឹកថៃ

0

ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា តាមរយៈទំព័រហ្វេសប៊ុកក្រសួងការពារជាតិកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា បានធ្វើការឆ្លើយតបនឹងទំព័រផ្លូវការមួយចំនួន ជាពិសេសគេហទំព័រកងទ័ពជើងទឹករបស់ថៃ ដែលបានព្រ.មានថានឹងបង្កើនកម្លាំងដើម្បីចាត់វិធានការលើកម្ពុជា ជាមួយនឹងការចោ.ទប្រកាន់កម្ពុជាថា បានរំលោ.ភចូលទឹកដីថៃ និងមិនគោរពកិច្ចព្រមព្រៀងនៅ RBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTV6zzjHLfOXQIWbCuGT2QVUwRL05VjwjUdXMXRY1DOY3nLD4Eopm7eAJNTYxCfh-6e6fxsmXBjeUpx8D1RiNB6iTtFURsgMXG6-ABvpDiC1qqJh9IhWQqTJleZKu48lHGzhzECMn9vZlvdELTl24PT2HvAiMxZKGaLuGYROY2ijt_lxQ_cvQHHrTWObS3/s1280/523147112_1264762042351897_1812039549896371694_n.jpg
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើបានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាដែលគេហទំព័រផ្លូវការមួយចំនួន រួមមានទាំងគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីពលរដ្ឋកម្ពុជាដែលតាំងទីលំនៅ និងធ្វើស្រែចម្កានៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថាបានរំលោ.ភចូលទឹកដីថៃនៅភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត នោះ កម្ពុជាសូមបញ្ជាក់ថា កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ តាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ហើយយើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS_QkFHJjN9PXjhvWXTHoUxFn7m7lqn_CU44X_UIlQCuSsrP0XqUl2U4-WxRWXzFjnNY0TyCMMitxnDHaSXxa0KOtXY-shfr_Sr3RgYENnNDBSM5ZTjQdN8VIuPRAkyjDTZLeJEQyQA03fF8KOsOawjC410z3D_zKhnEjJNRuPamO7bXQsoPMvfKeFrxf/s640/photo_2025-09-16_10-54-42%20(4).jpg

ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrFjg8BTBY2816AwzmYhCTH2TppRWHkLvSEnlM5PosMbzY-L1FjsisTNj2h1eCs0sh38gmD9ADZvODDFufniaiW4qNIKfF2sObIbFcZcQD3coXmC3ruJYMDCYju-Jp4NEsUMZFRealAKC4v2iAiVs9eOLQiZTURorcW4ptuSs9QQATdcFZM3v22NWNXDE/s1280/photo_2025-09-16_10-54-42%20(2).jpg

ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGDOwVee3Nt_h8krHiXN7hM3gDQZagNF29EEm6hH2Wzt5k9-yusDec-D4S5Dr0QEK_XvlHjrA031UafDeAdRxStWaahvpRNLhqzC04Za3pRmUGf4RWtnC1pZqNjCoCAO01mDPptWu2w7_bdEjSfpn63alNqhKgdpDeMOwCnLBa-bfjhSnhNNb8QgMvwIPR/s1280/photo_2025-09-16_10-54-42.jpg

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕

គួរឱ្យអស់សំណើច! ពលរដ្ឋថៃក្នុងបណ្តាញសង្គមពុំគាំទ្រការបើកព្រំដែនក្រោមហេតុផលធ្វើឱ្យប្រទេសខ្លួនអសន្តិសុខ

0

ប្រទេសថៃ ៖ ទោះជាកងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពលរដ្ឋថៃភាគច្រើនក្នុងបណ្តាញសង្គមពុំគាំទ្រការបើកព្រំដែនឡើងវិញទេ ក្រោមហេតុផលធ្វើឱ្យប្រទេសខ្លួនអសន្តិសុខ ។ តើការគិតបែបនេះត្រឹមត្រូវដែរឬទេ ពីព្រោះអសន្តិសុខនៅតំបន់ព្រំដែនកើតឡើងដោយសារការឈ្លានពានរបស់កងទ័ពថៃ ដូចជា ៖ យកបន្លាលួសមកព័ទ្ធយកដីភូមិ ដីផ្លូវ និងលំនៅឋានពលរដ្ឋខ្មែរនៅព្រំដែនភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខភូមិណងចាន់ ខេត្តស្រះកែវ និងចោទប្រកាន់កម្ពុជាមិនឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sk6Aam6Ye67FsuZ0FNtfaKKgds2E5YXQEDaR11UDQJ8TYbVidTwLxyhPPiGu3UMB9lpKDGK2IaTCxr2cHBKNm5NAfqe1Pb81SHmSJ64IwEU_r-CzSJj_90Nyjm7ITP9-evLaBlSLrFi8xqtuXfJSySgIWVUgSJK2XsPC7_r-nYgLEl_XpqDQBKJ2Pb1J/s1300/image_2025-09-16_10-05-37%20(2).png

កងទ័ពថៃអះអាងថា ដោយសារស្ថានការណ៍អសន្តិសុខ ទើបពួកគេសម្រេចចិត្តបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ចំនួន១៨កន្លែង ទាំងព្រំដែនអចិន្ត្រៃយ៍ និងព្រំដែនបណ្តោះអាសន្ន ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ ។ ប៉ុន្តែការបិទព្រំដែននេះធ្វើឱ្យពាណិជ្ជកម្មនៅព្រំដែន និងសេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អាជីវកម្មផ្សេងៗដួលរលំជាបន្តបន្ទាប់ ពលរដ្ឋថៃគ្មានប្រាក់សងបំណុលធនាគារ និងបង់រំលស់រថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLEbYRBTY2J9a921iDyiWFyOCZn9fwz5e0sjWqX1o9hJo51b4MHbCOe15fH8zj_q-AUNhhya7aT_GJTnXR1a5Z5Z_xs7v03WbUxTPNPJi46KKuOsz2GLF-X3j5l6rurshlKf1mv6dUtzP8e-I2Ymmu5rywTibAG9GX97ayhapgQzQ-ZcN_raIY7knXmbY/s960/image_2025-09-16_10-05-38.png

លើសពីនេះ ការនាំចេញទំនិញថៃមកកម្ពុជាបានជាប់គាំង អាជីវកម្មតូចតាច និងហាងលក់ទំនិញនៅព្រំដែនសំខាន់ៗ រួមមាន ៖ ព្រំដែននៅខេត្តស្រះកែវ និងខេត្តចាន់បុរី បានបាត់បង់ប្រាក់ចំណូលភ្លាមៗ ដែលធ្វើឱ្យឈ្មួញថៃអង្វររដ្ឋាភិបាល និងកងទ័ពឱ្យបើកព្រំដែនឡើងវិញ បើពុំចង់ឃើញសេដ្ឋកិច្ចថៃធ្លាក់ចុះដុនដាបខ្លាំងជាងនេះ ។ រីឯអ្នកជំនាញថៃជាច្រើនក៏បានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ច និងធ្លាក់ចុះភ្ញៀវទេសចរផងដែរដោយសារការបិទព្រំដែន ប៉ុន្តែត្រូវបានពលរដ្ឋថៃរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

ពលរដ្ឋថៃភាគច្រើនបានបញ្ចេញមតិក្នុងបណ្តាញសង្គមពុំគាំទ្រការបើកព្រំដែនឡើងវិញជាមួយកម្ពុជាទេ ក្រោមហេតុផលធ្វើឱ្យប្រទេសខ្លួនអសន្តិសុខ ហើយពួកគេមានអារម្មណ៍ឈឺចាប់ រហូតដល់សំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនឱ្យយូរជាងនេះដើម្បីឱ្យពលរដ្ឋខ្មែរលំបាកដាច់ពោះ ដោយសារពុំបានប្រើប្រាស់ និងទិញចំណីអាហារថៃ ។ បច្ចុប្បន្ន ពលរដ្ឋថៃមួយចំនួនធំរស់នៅក្នុងសភាពដូចសត្វកង្កែបក្នុងអណ្តូង គឺគិតថា មានតែប្រទេសរបស់ខ្លួនទេដែលរីកចម្រើនសេដ្ឋកិច្ច និងអាចផលិតទំនិញនាំចេញមកកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ការពិត កម្ពុជាអាចផលិតទំនិញប្រើប្រាស់ និងចំណីអាហារដោយខ្លួនឯង ថែមទាំងទទួលបានការគាំទ្រពីពលរដ្ឋខ្មែរទៀតផង ដោយពុំចាំបាច់ពឹងផ្អែកលើទំនិញថៃដែលធ្លាប់តែនាំចូលមកមកកាន់ទីផ្សារកម្ពុជា ។ ក្រៅពីនេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃវិញ ក៏ទទួលបានការងារធ្វើក្នុងស្រុកជាបន្តបន្ទាប់ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ល្អជាងការធ្វើចំណាកស្រុកទៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

សរុបមក ការបិទព្រំដែនធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃ និងពលរដ្ឋថៃយ៉ាងធ្ងន់ធ្ងរ ជាពិសេស ពលរដ្ឋថៃរស់នៅខេត្តព្រំដែនទាំង៧ ដែលធ្លាប់តែពឹងផ្អែកលើការលក់ទំនិញ និងសេវាកម្មដល់ភ្ញៀវទេសចរខ្មែរ និងបរទេស ។ ពួកគេត្រូវមកជួបនឹងទុក្ខលំបាកវេទនាដោយសារសង្គ្រាមកន្លងមកដែលបង្កឡើងដោយកងទ័ពថៃ ខុសពីពលរដ្ឋថៃជ្រុលនិយមមានគំនិតចង្អៀតចង្អល់ ចូលចិត្តញុះញង់ ចែកចាយព័ត៌មានក្លែងក្លាយ និងពុំគាំទ្រការបើកព្រំដែន ៕

ភាពយន្តថ្មីរបស់ Cheng Yi ទទួលបានប្រតិកម្មអវិជ្ជមានដោយមិនបានរំពឹងទុក

0

បន្ទាប់ពីការទន្ទឹងរង់ចាំជាច្រើនខ្សែភាពយន្តក្បាច់គុនប្រវត្តិសាស្ត្រ «The Journey of Legend » សម្តែងដោយ Cheng Yi បានចាក់ផ្សាយជាផ្លូវការហើយ។ ដំបូងឡើយភាពយន្តនេះទទួលបានការសរសើរជាច្រើននិងទទួលបានលទ្ធផលល្អគួរសម។ ទោះយ៉ាងណាក៏ដោយ ក្រោយមក ការងារនេះបានទទួលការពិនិត្យអវិជ្ជមានជាបន្តបន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJB3e17mmu1lc8CxWDY88U60iNhzMDaM1_iVfzbM9WtA1zN7aqTWrjJPM9XYN6h1etlfkAkhbjRj2wSHLrQzFWT0KaufFXZvItFTBw5EdNt-ESls8cmwwUOsz_914TXTQww8NYCrdibq7BmXE2LXQebFaMi9mmtpi2w6HpuQ6MIWMzm1HGylb-0bN09x1X/s2048/image_2025-09-16_11-01-56.png
នៅលើវេទិកាភាពយន្ត ទស្សនិកជនជាច្រើនបានបញ្ចេញមតិដ៏អាក្រក់អំពីអ្នកដឹកនាំ ផលិតកម្ម តារាសម្តែង និងសូម្បីតែការសន្ទនាមិនល្អ។វទស្សនិកជនជាច្រើនក៏បានប្រៀបធៀបខ្សែភាពយន្តនេះទៅនឹងរឿង «General and I » ដែលជាគម្រោងខកចិត្តកាលពីមុន ហើយគិតថា «The Journey of Legend» ប្រព្រឹត្តកំហុសដដែលៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvyganuPDpAs5Cn9pXttPJfn_5EUW131Eegj-UT3d-MZelLnUEYwvQxI5i6piXiYneA7M_V3aZlHMwhxTtX6MC7KdjTjJiyWPyARVI97UQ_6BHZX5HMudOKcDTIiYbpqBk-ToGO3NnWBbJRjL-YqTZ-fIkkXqozJLFvSNjPvbdoOwyzJuoZ_397Zxf2X0N/s2048/image_2025-09-16_11-01-49.png

មតិពេញនិយមវិលជុំវិញស្គ្រីបដែលមិនជាប់គ្នា ល្បឿនយឺត សំលៀកបំពាក់ចម្រុះពណ៌ ខ្វះភាពទំនើប និងបែបផែនពិសេសដែលមានលក្ខណៈជារូបភាព។ ការកាត់ជាច្រើនត្រូវបានចាត់ទុកថាមិនស្អាតធ្វើឱ្យរូបភាពខុសពីធម្មជាតិ។ ទស្សនិកជនពិបាកទទួលយកខ្សែភាពយន្តដែលត្រូវបានផ្សព្វផ្សាយថាជា តួឯកប្រុសធំ ប៉ុន្តែតួឯកប្រុសលេចឡើងក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក បង្កើតអារម្មណ៍មិនសមហេតុផល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG_mT-YJ8hlCFjdbfee7sOAJriciP1HlOrWS_-_bLp-ZTV79Z39coG5GOvmogABjTG6SdmyRLJ5Ny_V2Wfjimmi7fyHJoV1zgtw-TsthKwMhGRBry135UTqwTn0K2JNCOt5SgDIETzyyFsSyog_Yz0B_2bFH_QH2gp9qFN57XsmxnlIt2xYcfv4nQulzqu/s1638/image_2025-09-16_11-01-50.png
នៅក្នុងក្រសែភ្នែកសាធារណជន Cheng Yi បានក្លាយជាតួអង្គដែលរងការរិះគន់បំផុត។ តារាសម្ដែងរូបនេះត្រូវបានគេរិះគន់ចំពោះពាក្យថា «វចនានុក្រមដ៏អាក្រក់» របស់ខ្លួនដោយមិនបានអានឱ្យបានច្បាស់ ជួនកាលគ្រាន់តែធ្វើចលនាបបូរមាត់ប៉ុណ្ណោះ។ ការសន្ទនាខ្លះត្រូវបានចាត់ទុកថាមិនជាប់គ្នា ខ្វះអារម្មណ៍។ មតិជាច្រើនបាននិយាយថា បន្ទាប់ពីជោគជ័យក្នុងរឿង «Mysterious Lotus Casebook » Cheng Yi មិនត្រឹមតែមិនមានភាពប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបានដើរថយក្រោយក្នុងការសម្តែងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif0i-tKA4y5zcSy41qoqAa7bLAoJ9c-JYH6y2mScnGIBgWrKzCMgNkuuDaWKZm42y6qRVssyFpfW07lUUjkJMZziBrrzd1VKjFr1f3-9kV3DutAz4hR17vajbVCOPeTtf8PNLHkOOi7gqgjFQhNjLmCP_3cnXV73Q6e1CCTfwnStNmfFnXaV-VVjh7n-ly/s1310/image_2025-09-16_11-01-52%20(3).png

ការខកចិត្តរបស់អ្នកទស្សនាត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងមាត្រដ្ឋានវាយតម្លៃអន្តរជាតិ។ នៅលើ IMDb រឿងនេះបានធ្លាក់ចុះពី ៤.០ មក ៣.៤ពិន្ទុ។ ការពិតដែលថាគម្រោងមួយត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំង ប៉ុន្តែទទួលបានលទ្ធផលផ្ទុយពីការរំពឹងទុក បង្កឱ្យមានសំណួរធំអំពីគុណភាពផលិតកម្ម។ ទោះជាយ៉ាងណាក៏ដោយ ទស្សនិកជនអព្យាក្រិត្យមួយចំនួនជឿថា គម្រោងនេះទើបតែបានដំណើរការមួយផ្នែកប៉ុណ្ណោះ ហើយខ្សែភាពយន្តនេះមិនអាចចាត់ទុកថាអាក្រក់ជារួមនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC73glzAalYRvi2Dyy9BWYaJe9Au2hib7d9Z8Pf1Bojqm3K71bHFe9xHqrdqAyymcrLALEk0rqMcW9W94O016zrzPV6_mtgRPQ26TcJULRl9mSb0KfecEiAnxF5jDO-MPsKyWdsVTh-4ZKrZSG-pe62ig421YzrStuSWSbLn3fIs0nKBm2EwhNXHlQh4sq/s1104/image_2025-09-16_11-01-52.png

យ៉ាងណាមិញ ថ្មីៗនេះ Cheng Yi និងក្រុមការងារភាពយន្តបានផ្សាយបន្តផ្ទាល់ដើម្បីផ្សព្វផ្សាយគម្រោងនេះដោយបានចែករំលែកទស្សនៈផ្ទាល់ខ្លួនប៉ុន្តែបានបង្កឱ្យមានការជជែកវែកញែកក្ដៅគគុកលើបណ្ដាញសង្គម។ លោកបាននិយាយថា «ខ្ញុំគិតថា បើមើលកុន យកល្អដាក់ខ្លួនក្នុងរឿង កុំធ្វើរឿងផ្សេង ប៉ុន្តែប្រសិនបើអ្នកផ្តោតលើការមើលកុន តួសម្តែងដូចខ្ញុំពិតជាសប្បាយចិត្តណាស់»។ ការនិយាយរបស់តារាសម្តែងកើតនៅឆ្នាំ១៩៩០ រូបនេះ ត្រូវបានគេចាត់ទុកថាក្រអឺតក្រទមនិងមានអាកប្បកិរិយាបង្រៀនចំពោះទស្សនិកជន។ អ្នកទស្សនាភាគច្រើនមិនពេញចិត្ត និងមិនសប្បាយចិត្តនឹងអ្វីដែល Cheng Yi ចែករំលែកនៅលើការផ្សាយផ្ទាល់នោះទេ៕

រឿងថ្មីរបស់ Jun Ji Hyun ទទួលបានមតិវិជ្ជមានពីអ្នកទស្សនា

0

តារាសម្តែង Jun Ji Hyun តួឯកស្រីក្នុងរឿង «My Love from the Star» ទើបតែចេញរឿងថ្មី មានចំណងជើងថា «Tempest» របស់ Disney+ ជាមួយនឹងតារាសម្តែង Kang Dong Won ហើយកំពុងទទួលបានការសរសើរជាច្រើន។ រឿងនេះចំណាយថវិកាផលិតរហូតដល់ ៧០ពាន់លានវ៉ុនប្រមាណ៥០.៤លានដុល្លារបានចេញជា៣ភាគដំបូងជាផ្លូវការហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzpUQke4xEaRY_HCCDAz5F1ymSGxt53xdyEfKlTWcoaujHdr-vDpkrclztfJnGtIrKapDm4N7g598C_LMXqPEbIqCOPTMtoyCJXb5_zNI4gNkXr7UMhUEbxIEId-B4Lre7Gm1cLvqp2Ngt65khtGWGl9sDYLZWf0XClG_vAWT870mnQC6XXlI0Abtqmw1/s1080/image_2025-09-15_16-04-02.png
មុនពេលចាក់បញ្ចាំងរឿងនេះបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលតួសំខាន់ទាំងពីរគឺជាមុខមាត់ដ៏ល្បីរបស់ខ្សែភាពយន្តកូរ៉េគឺតារាសម្តែង Jun Ji Hyun និង Kang Dong Won ។ លើសពីនេះ វត្តមានរបស់តារាសម្តែងផ្សេងទៀតក៏បានរួមចំណែកបង្កើតតួសម្តែងខ្លាំងផងដែរ។ ៣ភាគដំបូងនៃស៊េរីនេះបានទទួលការវាយតម្លៃជាវិជ្ជមានសម្រាប់ការសម្ដែងជាមួយតួអង្គ និងទិសដៅតឹងតែងនៃសាច់រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZITwH6NnbfF0cLltfRZqUA1Fz5mK3w9JqfAOKqalWB2UlWWsdWeEwoBF6onJeB81r_rsj03mV4-YzMSlIKQ1FfxmjcFksJSErv3kS0kE-L8u_6jMRgiyznvG79fZzxj7Z8DgyPfTVPY3lJ8x1rn4cswC_w6l030A15ZQRXNX9S3dl_h3bTBVzL-552WHo/s1200/image_2025-09-15_16-00-03.png
រឿងនេះចាប់ផ្តើមជាមួយនឹងឧប្បត្តិហេតុដ៏រន្ធត់មួយដែលបេក្ខជនប្រធានាធិបតី Jun Ik សម្តែងដោយ Park Hae Joon ត្រូវបានបាញ់សម្លាប់។ ភរិយារបស់ Jun Ik គឺ Moon Joo ដែលសម្តែងដោយ Jun Ji Hyun ដែលជាអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ហើយសម្រេចចិត្តលាតត្រដាងការពិត តាមរយៈការតាមដានបុរសអាថ៌កំបាំង San Ho សម្តែងដោយ Kang Dong Won ដែលបានជួយសង្គ្រោះនាងនៅកន្លែងកើតហេ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55wEGWGShyphenhyphenIprrosO8t8TXDC8HUzpY59oYDtPTwq8mfLrQ4KE13p_qDK6bWqFZk6C7LQr1d7wP06iugU-peBxOB1eha3PRJB_iVV2SKiao6fjrm3GDsaDgYOODL0sLse9utq9QJv9MGlA3vTHHn-aFVGi_fPvi1Jb-_ZZxvWeqcKBj7wPp8OTwi5UeU_m/s840/image_2025-09-15_16-00-02.png
ដោយរកឃើញដានគួរឱ្យសង្ស័យដែលបន្សល់ទុកដោយស្វាមីរបស់ខ្លួនតួស្រីសម្រេចចិត្តចូលប្រឡូកក្នុងឆាកនយោបាយផ្ទាល់ខ្លួនដើម្បីលាតត្រដាងការឃុបឃិតដ៏ខ្មៅងងឹត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNmdG7u2-j98Ms8qEpjlCtT6ENZLG4ZBOhDKQSohz0o59yBUGSpGVnZ2Xpp9n2KMrwm13nq-CG-6hkX-BS9JNM1PRytacam3C_pG6D8F4SLg8oqQZGyryLMGo5Ada3idndebVv4DikjKSTUxKYjj-tg2Hq40eNkc41jiCJGTv_rAATBRk1vCZgYZ0-bm69/s1024/image_2025-09-15_16-00-04%20(3).png

ទស្សនិកជនបានសរសើរឈុតឆាកសម្ដែងរបស់តារាសម្ដែង Kang Dong Won។ ក្នុងនាមជាអតីតភ្នាក់ងារពិសេស សមត្ថភាពរបស់ San Ho ក្នុងការបន្សាបការគម្រាមកំហែងក្នុងស្ថានភាពគ្រោះថ្នាក់ និងប្រតិកម្មយ៉ាងឆាប់រហ័សក្នុងវិបត្តិ ធ្វើឱ្យមានទិដ្ឋភាពដ៏អស្ចារ្យមួយចំនួន។ ត្រូវបានការពារដោយ San Ho តួស្រី Moon Joo បានថ្លែងសុន្ទរកថាដ៏មានអានុភាព និងគួរឱ្យចាប់អារម្មណ៍នៅឯការប្រកាសយុទ្ធនាការនេះ ដោយទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន និងជំរុញការទន្ទឹងរង់ចាំសម្រាប់ដំណើរទៅមុខរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZj51_kX1b9Y0a0Ljq6kB9tJMeq1z90CiQOlqNKc-oqAp4kQDIMWn4ur3gcUkrViZXWK8j2c-13wDfhrfkQdTmJ_-DdIaqxxWE9K9CT8k5GAhqumasNb1jY6l7bi_PFUMMF9zCX0JG5O38IemWttnS64Jbtf6v1wmgtlPIZOm20lZozak_jWykJjFExNu/s2500/image_2025-09-15_16-03-59.png

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឈុតឆាកដែល San Ho ធានាដល់ Moon Joo និងជួយនាងក្នុងការបំផ្ទុះគ្រាប់បែកនៅលើរថភ្លើង បានផ្ទុះឡើងជាមួយនឹងមតិជាច្រើនដែលសរសើរអំពីភាពស៊ីចង្វាក់គ្នារវាងតារាសម្តែង Jun Ji Hyun និង Kang Dong Won ៕

 

 

ក្នុងថ្ងៃខួបកំណើតស្វាមីតារាចម្រៀង ឱក សុគន្ធកញ្ញា ជូនពរភរិយាយ៉ាងផ្អែមល្ហែម

0

ទន្ទឹមនឹងថ្ងៃខួបកំណើតរបស់ភរិយាលោក អ៊ឹង សុខលី បានជូនពរយ៉ាងផ្អែមល្ហែមមកកាន់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាពិសេសគឺប្រាថ្នាចង់ឱ្យគ្រួសារមានសុភមង្គល មានជីវិតគ្រួសារបែបសាមញ្ញៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg4SDJUSrvlnFsNstxu7SVHlooI97okhEtaa2QQ-qwkT5Y3cVony1QymqC__g0-Dr9WLFDcAVaPXvVkMRD1BX_qaRQksKi0BLVkjKwVINkxtc0u4K9_L9TG_25k-r-9kJw1gZDOvoo0cSqzDC8wBigw_FJwLRJ095vPft3QYzmT-SIUrLEhCjB2xottS6d/s2048/image_2025-09-16_13-53-14.png
រម្លឹកទៅកាលពីឆ្នាំមុន តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបចំការប្រគំតន្រ្តីទោលលើកដំបូងដោយកំណត់យកថ្ងៃខែ ចំថ្ងៃខួបកំណើតរបស់ខ្លួនតែម្តង។ ខួបកំណើតឆ្នាំនេះអ្នកនាង ឱក សុគន្ធកញ្ញា មិនបានរៀបចំកម្មវិធីធំដុំអ្វីនោះទេ ប៉ុន្តែពោរពេញដោយសុភមង្គលតាមបែបលក្ខណៈគ្រួសារ។ ជាមួយនឹងការជូនពររបស់អ្នកគាំទ្រ និងអ្នកក្នុងចង្កោមសិល្បៈ លោក អ៊ឹង សុខលី គឺបានជូនពរភរិយាយ៉ាងផ្អែមល្ហែមដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhATeqtTVoI765S4LrR_Xf2sM0kCMbzRJZtBnW6GGmelOH1a-iEikpIy7xAkRqzn4zwJROb_MIZOk2UNDc0Nvdh3K_0YnRnZhnu1QpopuNqjj6Q9sAidfyFOcxQjjZeQUxJyuh4UFc4du2CtrOE9ahSTwLd2ujUiu1vxud7cKSnU1tWOQrPB2Mnqzyw2Qzh/s2048/image_2025-09-16_13-53-07%20(2).png
នៅលើទំព័រហ្វេកប៊ុករបស់ស្វាមីអ្នកនាង ឱក សុគន្ធកញ្ញា បានជូនពរភរិយាយ៉ាងដូច្នេះថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់! ឆ្នាំនេះយើងកើនអាយុមួយឆ្នាំទៀតហើយ បងសូមជូនពរអូនសូមមានសេចក្ដីសុខ សុខភាពល្អ សម្រេចបំណងប្រាថ្នាគ្រប់យ៉ាងក្នុងជីវិត ជាពិសេសសូមឱ្យសម្រស់កាន់តែស្រស់ស្អាត និងសំឡេងកាន់តែពីរោះជាទីពេញនិយមសម្រាប់ប្រជាជនគ្រប់រូប និងសូមឱ្យគ្រួសារដ៏តូចរបស់យើងកាន់តែមានសុភមង្គលបែបនេះរហូតតទៅ សូមឱ្យមានជីវិតគ្រួសារបែបសាមញ្ញៗបានហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3rfqInG8dJu5v8MzzYS9qYtFKUgCi6McJT9sq8clhXPBpK8gRfs_ndSu_ETxwIvGPGcuoGzJhEC6aShE0_jA8oxYRLHFbC_aw3nONqUYR5BDZGkblISDCbABQAg7RTyJuYDW8ek_aCtz5Xp_ChBvjl7m6XDTEMYKGJ2B-hNFcAy_322tq_jcO-wTx_fkG/s2048/image_2025-09-16_13-53-10.png

ឃើញគ្រួសារអាយដលពោរពេញដោយសុភមង្គលបែបនេះ ទស្សនិកជនក៏រំភើបចិត្តនិងរីករាយនូវចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា។ នៅថ្ងៃទី១៦ ខែកញ្ញា តារាចម្រៀងរូបនេះក៏បានបង្ហាញក្តីរំភើបចំពោះខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី១៤ ដោយប្រាថ្នាសុំឱ្យរក្សាភាពក្មេងវ័យដដែល។ តារាចម្រៀងវ័យ៣៨ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ឆ្នាំនេះកើនតែអាយុ ប៉ុន្តែសុំរក្សាភាពក្មេងវ័យដដែល សូមអរគុណដល់អ្នកគាំទ្រទាំងអស់សម្រាប់ពាក្យជូនពរ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ក្នុងថ្ងៃកំណើតរបស់នាងខ្ញុំ។ ការគាំទ្រដ៏មានតម្លៃពី បងប្អូន មិត្តភក្តិ និងមនុស្សទីស្រឡាញ់គឺជាកម្លាំង និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់នាងខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinw5o8Sd8QUb8K1SKtAw7oJ3b_K3RBIwFSLYInbjbTgDxFQa3iC7mVRwHk8L7mds1ibsh_rySGP_2l3rfXXTQnLW7f1lAVbjW1bueH84e2f8-I_vQCTBXllbBqYvj2WuoCcb_BN2FoojzxrqeEQhJRRUm_2BeGVII-Xz_6w8iSu6QMnzN9RtIg3fxqnO_l/s2048/image_2025-09-16_13-53-11.png
គួរបញ្ជាក់ផងដែរថា ដ្បិតតែបង្កើតគ្រួសារនិងទទួលបានចំណងដៃកូនប្រុសពីរនាក់ក្តីប៉ុន្តែកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែរក្សាបាននូវប្រជាប្រិយភាពកេរ្តី៍ឈ្មោះល្អនៅក្នុងសង្គមសិល្បៈ ជារៀមច្បងដ៏ល្អមួយរូប៕