ប្រទេសថៃ ៖ ទោះជាកងទ័ពថៃបានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែពលរដ្ឋថៃភាគច្រើនក្នុងបណ្តាញសង្គមពុំគាំទ្រការបើកព្រំដែនឡើងវិញទេ ក្រោមហេតុផលធ្វើឱ្យប្រទេសខ្លួនអសន្តិសុខ ។ តើការគិតបែបនេះត្រឹមត្រូវដែរឬទេ ពីព្រោះអសន្តិសុខនៅតំបន់ព្រំដែនកើតឡើងដោយសារការឈ្លានពានរបស់កងទ័ពថៃ ដូចជា ៖ យកបន្លាលួសមកព័ទ្ធយកដីភូមិ ដីផ្លូវ និងលំនៅឋានពលរដ្ឋខ្មែរនៅព្រំដែនភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខភូមិណងចាន់ ខេត្តស្រះកែវ និងចោទប្រកាន់កម្ពុជាមិនឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1sk6Aam6Ye67FsuZ0FNtfaKKgds2E5YXQEDaR11UDQJ8TYbVidTwLxyhPPiGu3UMB9lpKDGK2IaTCxr2cHBKNm5NAfqe1Pb81SHmSJ64IwEU_r-CzSJj_90Nyjm7ITP9-evLaBlSLrFi8xqtuXfJSySgIWVUgSJK2XsPC7_r-nYgLEl_XpqDQBKJ2Pb1J/s1300/image_2025-09-16_10-05-37%20(2).png

កងទ័ពថៃអះអាងថា ដោយសារស្ថានការណ៍អសន្តិសុខ ទើបពួកគេសម្រេចចិត្តបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ចំនួន១៨កន្លែង ទាំងព្រំដែនអចិន្ត្រៃយ៍ និងព្រំដែនបណ្តោះអាសន្ន ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ ។ ប៉ុន្តែការបិទព្រំដែននេះធ្វើឱ្យពាណិជ្ជកម្មនៅព្រំដែន និងសេដ្ឋកិច្ចថៃរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អាជីវកម្មផ្សេងៗដួលរលំជាបន្តបន្ទាប់ ពលរដ្ឋថៃគ្មានប្រាក់សងបំណុលធនាគារ និងបង់រំលស់រថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLEbYRBTY2J9a921iDyiWFyOCZn9fwz5e0sjWqX1o9hJo51b4MHbCOe15fH8zj_q-AUNhhya7aT_GJTnXR1a5Z5Z_xs7v03WbUxTPNPJi46KKuOsz2GLF-X3j5l6rurshlKf1mv6dUtzP8e-I2Ymmu5rywTibAG9GX97ayhapgQzQ-ZcN_raIY7knXmbY/s960/image_2025-09-16_10-05-38.png

លើសពីនេះ ការនាំចេញទំនិញថៃមកកម្ពុជាបានជាប់គាំង អាជីវកម្មតូចតាច និងហាងលក់ទំនិញនៅព្រំដែនសំខាន់ៗ រួមមាន ៖ ព្រំដែននៅខេត្តស្រះកែវ និងខេត្តចាន់បុរី បានបាត់បង់ប្រាក់ចំណូលភ្លាមៗ ដែលធ្វើឱ្យឈ្មួញថៃអង្វររដ្ឋាភិបាល និងកងទ័ពឱ្យបើកព្រំដែនឡើងវិញ បើពុំចង់ឃើញសេដ្ឋកិច្ចថៃធ្លាក់ចុះដុនដាបខ្លាំងជាងនេះ ។ រីឯអ្នកជំនាញថៃជាច្រើនក៏បានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ច និងធ្លាក់ចុះភ្ញៀវទេសចរផងដែរដោយសារការបិទព្រំដែន ប៉ុន្តែត្រូវបានពលរដ្ឋថៃរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

ពលរដ្ឋថៃភាគច្រើនបានបញ្ចេញមតិក្នុងបណ្តាញសង្គមពុំគាំទ្រការបើកព្រំដែនឡើងវិញជាមួយកម្ពុជាទេ ក្រោមហេតុផលធ្វើឱ្យប្រទេសខ្លួនអសន្តិសុខ ហើយពួកគេមានអារម្មណ៍ឈឺចាប់ រហូតដល់សំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនឱ្យយូរជាងនេះដើម្បីឱ្យពលរដ្ឋខ្មែរលំបាកដាច់ពោះ ដោយសារពុំបានប្រើប្រាស់ និងទិញចំណីអាហារថៃ ។ បច្ចុប្បន្ន ពលរដ្ឋថៃមួយចំនួនធំរស់នៅក្នុងសភាពដូចសត្វកង្កែបក្នុងអណ្តូង គឺគិតថា មានតែប្រទេសរបស់ខ្លួនទេដែលរីកចម្រើនសេដ្ឋកិច្ច និងអាចផលិតទំនិញនាំចេញមកកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ការពិត កម្ពុជាអាចផលិតទំនិញប្រើប្រាស់ និងចំណីអាហារដោយខ្លួនឯង ថែមទាំងទទួលបានការគាំទ្រពីពលរដ្ឋខ្មែរទៀតផង ដោយពុំចាំបាច់ពឹងផ្អែកលើទំនិញថៃដែលធ្លាប់តែនាំចូលមកមកកាន់ទីផ្សារកម្ពុជា ។ ក្រៅពីនេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃវិញ ក៏ទទួលបានការងារធ្វើក្នុងស្រុកជាបន្តបន្ទាប់ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ ល្អជាងការធ្វើចំណាកស្រុកទៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

សរុបមក ការបិទព្រំដែនធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃ និងពលរដ្ឋថៃយ៉ាងធ្ងន់ធ្ងរ ជាពិសេស ពលរដ្ឋថៃរស់នៅខេត្តព្រំដែនទាំង៧ ដែលធ្លាប់តែពឹងផ្អែកលើការលក់ទំនិញ និងសេវាកម្មដល់ភ្ញៀវទេសចរខ្មែរ និងបរទេស ។ ពួកគេត្រូវមកជួបនឹងទុក្ខលំបាកវេទនាដោយសារសង្គ្រាមកន្លងមកដែលបង្កឡើងដោយកងទ័ពថៃ ខុសពីពលរដ្ឋថៃជ្រុលនិយមមានគំនិតចង្អៀតចង្អល់ ចូលចិត្តញុះញង់ ចែកចាយព័ត៌មានក្លែងក្លាយ និងពុំគាំទ្រការបើកព្រំដែន ៕