Home Blog Page 286

ទទួលយកបទពិសោធន៍ដ៏រីករាយក្នុងពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍

0

ភ្នំពេញ៖ ណាហ្គាវើលដ៍ សូមគោរពអញ្ជើញអតិថិជន និងសមាជិកទាំងអស់អបអរពិធីបុណ្យសែនព្រះខែដែលជាពេលវេលាជួបជុំដ៏មានសុភមង្គល និងភាពសប្បាយរីករាយចាប់ពីថ្ងៃទី៦ ខែកញ្ញា ដែលមានតុបតែងលម្អដ៏ប្រណីតជាមួយចង្កៀងគោម រូបតុក្កតាទន្សាយ និងរូបផ្កាឈូកយ៉ាងស្រស់ស្អាត។ លើសពីនេះ ពួកគេក៏អាចរីករាយជាមួយការផ្តល់ជូនជាច្រើនផងដែរដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ អាហារឈុតសុភមង្គល កញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព ការសម្តែងសិល្បៈ និងកម្មវិធីកម្សាន្តដ៏សម្បូរបែប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyhEaq9aLzHSUmg3Nqf88cnmMZX8r0VaoylGTdFp-AHJIWzH4ucfhGzdmR4uQt7PCESX7uJgy5IYJTZiul2CBDnA1VVUKe5BRQCr-hpiM9Dv5oxVKovcmyrri0-k2WfSkBv_aWXThaDwXa_7UKKloVZkf4fi5bfBERv9FtK1zsvvwrahz1ZA4dNF6xf-lo/s2268/1%20Mooncakes.jpg


អបអរពិធីបុណ្យសែនព្រះខែ និងទទួលទាននំសែនព្រះខែរសជាតិបែបខ្មែរដូចជា ស្លឹកតើយលាយដូងខ្មែរ គ្រាប់ស្វាយចន្ទីខ្មែរលាយគ្រាប់ផ្លែឈើ និងរសជាតិពេញនិយមបែបប្រពៃណីជាច្រើនទៀត។

សម្រាប់អ្នកដែលចង់ស្វែងរកនំសែនព្រះខែ ណាហ្គាវើលដ៍មានផ្តល់ជូនរសជាតិបែបខ្មែរ ២ យ៉ាង គឺស្នូលស្លឹកតើយដ៏ក្រអូបឈ្ងុយលាយជាមួយដូងដែលនាំចូលពីខេត្តកំពត និងស្នូលគ្រាប់ស្វាយចន្ទីដែលមានជាតិគ្រីមដ៏ឈ្ងុយមកពីខេត្តកំពង់ធំលាយជាមួយគ្រាប់ផ្លែឈើ និងសាច់ជ្រូក។ បន្ថែមទៅលើនំសែនព្រះខែដែលត្រូវបានច្នៃថ្មីៗទាំងនេះ ណាហ្គាវើលដ៍ក៏មានលក់នំសែនព្រះខែជាច្រើនទៀតផងដែរដូចជា ស្នូលគ្រាប់ឈូកស ស្លឹកតើយ សណ្តែកខ្មៅ និងសណ្តែកក្រហមលាយជាមួយសម្បកក្រូចផងដែរ។ ត្រូវបានច្នៃដោយប្រើគ្រឿងផ្សំគុណភាពខ្ពស់ដាក់ក្នុងប្រអប់ដ៏ប្រណីតដែលអាចយកទៅកែច្នៃឡើងវិញ នំសែនព្រះខែទាំងនេះគឺជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារដែលមានតម្លៃចាប់ពី ៥២.០០០៛ ក្នុងមួយដុំ ឬ ១៨៨.០០០៛ ក្នុងមួយប្រអប់ដែលមាននំ ៤ ដុំ និងមានលក់នៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge និង Food Pavilion ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4oi7cfIS_2eGJQxrrCYtQ-rhGUuQREAqU26rEm419Taly7GC18Rkv1rlKDm0qgSoeStdBppvg40Gh-rwz0RDH1XcSz-OL7RlTQ4szLEApKMvvGoHoaQedT_u3_l1mH_z4UJ76prvV2yafHh2rYWeVtbjEtxuyaK9rB3DBMQUV1QGSDG2y-zFlo7Um0kpp/s4160/2%20Menu.jpg

រីករាយជាមួយការទទួលទានអាហារឈុតសុភមង្គលនៅភោជនីយដ្ឋានឈ្នះពានរង្វាន់ Hall of Golden Chimes និង Fortune Palace ។

សម្រាប់ការជួបជុំទទួលទានដ៏សប្បាយរីករាយ អតិថិជន និងសមាជិកទាំងអស់អាចអញ្ជើញទៅភោជនីយដ្ឋាន Hall of Golden Chimes ដែលមានត្រីតុកកែខបែបស៊ីឈួន បង្កងទន្លេមេគង្គបំពងស្រួយ ឈ្លើងសមុទ្រខជាមួយផ្សិត សាច់គោចំឡក សាច់ស្មាចៀមខ និងសាច់មាន់ចម្អិនបែបចិនកាតាំង។ ភោជនីយដ្ឋាន Fortune Palace មានបម្រើជូននូវស៊ុបសាច់ជ្រូក បង្គាលាយបឺរខ្ទឹមស ត្រីទឹកកកឆា ននោងខ និងមាន់ខ្វៃទឹកឃ្មុំ។ អាហារឈុតសុភមង្គលពេលថ្ងៃត្រង់ និងល្ងាចទាំងនេះ មានតម្លៃចាប់ពី ១.៧៩២.០០០៛ រហូតដល់ ២.១១២.០០០៛ ។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈ +៨៥៥ ២៣ ២៦៣ ០៣១ ឬ dining@nagaworld.com ។
រដូវកាលពិសេសនេះ ណាហ្គាវើលដ៍ក៏មានផ្តល់ជូនកញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងសម្រស់ ផងដែរដែលកញ្ចប់សេវាកម្មស្ក្រាប់ស្បែក និងម៉ាស្សា មានរយៈពេល ១២០ នាទី ខណៈកញ្ចប់សេវាកម្មតុបតែងសក់ និងក្រចកតម្លៃ ២៧២.០០០៛ ។ កញ្ចប់សេវាកម្មទាំងពីរមានផ្តល់ជូននៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life ។ ទំនាក់ទំនងកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ២២៨ ៨៥២ ឬ +៨៥៥ ១៦ ២២៨ ៨៥២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmfmXKGq4bNMKFp9EA_ghyphenhyphen-fTX7bHr9ghHhF7QKBX8NuIO-lDAKVUH5fnc6Hq-o9stLKJfiiTUlCiqX9Ec-g7RWlkhTx2ZkxdXCVJJANOrO4WS5ubcaJ_3ooLd8Xn-S_ugOl2N_SAm9mMOefbyKWmJ4i0S2FwLpWHAiMuWGLIVoJ4_dwJdKyvTB0KUpLwy/s2103/3%20Decor%20at%20N1%20and%20N2.jpg

 

ការតុបតែងលម្អដ៏ប្រណីតទូទាំងអគារណាហ្គាវើលដ៍ទាំងពីរ និងការស្វាគមន៍ដោយតុក្កតាម៉ាស់ស្កត់រូបទន្សាយ នឹងផ្តល់បទពិសោធន៍ដ៏រំភើប និងប្លែកអារម្មណ៍សម្រាប់គ្រប់គ្នា។

ការសម្តែងសិល្បៈដ៏រស់រវើក ក៏មានផ្តល់ជូនដើម្បីធ្វើឱ្យឱកាសដ៏ពិសេសនេះកាន់តែសប្បាយរីករាយផងដែរ។ ភ្ញៀវអាចទស្សនាក្បាច់រាំដ៏អស្ចារ្យរបស់ក្រុម New-Gen និងទស្សនាការលេងពិណបុរាណចិនរបស់កញ្ញា Sugar ។ ការសម្តែងទាំងនេះផ្តល់ជូនរៀងរាល់ថ្ងៃសុក្រដល់ថ្ងៃអាទិត្យវេលាម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីដើម្បីផ្តល់ការកម្សាន្តសម្រាប់គ្រប់វ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishNXOV2MI_xxKzpK9SMGJEgC6hsxZ2ZNAeVURRqx1Y6Q8QOqilVvJpD19cyfj_WFowQ78FCIyRQ1lxte5q-pqjTrMF7jB9VB7GHYI8d2ySdCzSXUnDJTqyFCqXePk48n_wNMzHz80c1RUeMmWsUGL8Iq5007a1kPWO7OFAw9kmIdP9XBKqmS6_IhbLM1V/s1280/4%20Highlight%20Show.jpg

រីករាយទស្សនាការសម្តែងសិល្បៈ ក្បាច់រាំ និងពិណបុរាណចិន និងអបអរឱកាសដ៏ពិសេសនេះជាមួយគ្នា។

ការប្តេជ្ញាចិត្តរបស់ណាហ្គាវើលដ៍ក្នុងការផ្តល់សេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អប្រសើរផ្សារភ្ជាប់ជាមួយវប្បធម៌ នឹងផ្តល់ជូនឱ្យភ្ញៀវនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ រាប់ចាប់ពីការតុបតែងលម្អដ៏ប្រណីតរហូតដល់ម្ហូបដ៏ឈ្ងុយឆ្ងាញ់សុទ្ធតែត្រូវបានច្នៃដោយរួមបញ្ចូលជាមួយអត្ថន័យនៃវប្បធម៌ខ្មែរទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍។

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tourដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជានាខែវិច្ឆិកា

0

កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា កន្លងទៅក្រុមហ៊ុន វឌ្ឍនៈ គ្រុប តំណាងដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់វាយកូនហ្គោលដ៏ល្បីល្បាញកម្រិតពិភពលោកជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាមានឈ្មោះថា Vattanac Legends Championship ដែលព្រឹត្តិការណ៍នេះនឹងធ្វើនៅរមណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិតរបស់ វឌ្ឍនៈ គ្រុប គឺ Vattanac Golf Resort ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPYNhMDKrUbwx7y_OQpQxwjkJPg-SyGT_SI7fxraTrCt0ZW10RxIltlb6Aptzxx06uAVjapk2ghtyNSP5QnVOyTxJY-YjRnlq_EQ5NjFaxqApcXPcCttEFzVn-mGD_TGeAc8Mj0zai1WTrZ_e8mvE71PIFy1fzDiaMbssA-c63ESBv1_yeUvVEyKdtmtac/s4242/DSC04951.JPG

The Legends Tour គឺជាព្រឹត្តិការណ៍វាយកូនហ្គោលទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅសហភាពអ៉ឺរ៉ុបដែលកម្មវិធីនេះនឹងនាំយកកីឡាករវាយកូនហ្គោលល្បីៗមកពីជុំវិញពិភពលោក អតីតជើងឯកពានរង្វាន់ធំៗ បុគ្គលមានឥទិ្ធពល ព្រមទាំងសិល្បករអន្តរជាតិជាច្រើនផងដែរ ចូលរួមក្នុងការប្រកួត ក៏ដូចជាមានអ្នកទស្សនាទូទាំងពិភពលោករាប់លាននាក់ ហើយនេះគឺជាឱកាសផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាកាន់ពិភពលោក ដែលកម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះមានទីលានវាយកូនហ្គោលដ៏ធំស្តង់ដារអន្តរជាតិ សណ្ឋាគារប្រណិត ជាមួយបដិសណ្ឋារកិច្ចដ៏ល្អ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPnhVrV0XccH8vKYb4fXyvNabUWGK_5QP-UcKSASnLu6qJl_3bc8o0TJYG5JadHa26Y-iqi383JLtrds99iTc2pGdj_QytTyFYkzSmQ7HMEAxAEDvuDTDEDcZdJxQXA-HlKAalvG9ydrO6uvXwK_XRWVoVALG7wTvnevybqeoHVO8II0WIhQF7crNXdcaX/s4242/DSC04960.JPG

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប មានប្រសាស៍ថា “បេសកកម្មរបស់ វឌ្ឍនៈ គ្រុប គឺចូលរួមលើកតម្កើងវប្បធម៌ខ្មែរ ចូលរួមកសាងអនាគតកម្ពុជាឆ្ពោះទៅមុខ ភាពច្នៃប្រឌិតថ្មីៗ ព្រមទាំងមិត្តភាពអន្តរជាតិ។ ការប្រកួត Vattanac Legends Championship គឺជាការឆ្លុះបញ្ចាំងទស្សនៈវិស័យនៃកីឡាលំដាប់ពិភពលោកជាមួយនឹងសេដ្ឋកិច្ច និងសង្គម។ កិច្ចសហការនេះមិនត្រឹមតែជាការរៀបចំការប្រកួតពានរង្វាន់លំដាប់ពិភពលោកនោះទេ តែនេះគឺជាស្ពានដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយសហគមន៍កីឡាសកលលោក។ ព្រឹត្តិការណ៍នេះនឹងជួយបំផុសគំនិតយុវជនឲ្យចូលចិត្តកីឡាវាយកូនហ្គោល នាំយកមោទនភាពជាតិ និងពង្រឹងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ជាទិសដៅសម្រាប់កីឡាលក្ខណៈអន្តរជាតិ និងទេសចរណ៍ផងដែរ។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcnVDNIW3bGjzoer3QXUDSifbsK5IlRsp4z3FIgxjb0eiy7GZwzOaQ9EFJlhmJ2nRSDZd-MONKZEukRuM0KZPYiZXD_2Ho3vp7dKxRiSehfWjkYfk7ZRAzGvnJEH4cifaXpdZ2hYlqvIkRP6fiKEVEVmp7UHmxTvEniEeGEXwFUTwxrqE0I-EPX7h0K7jC/s4242/DSC05017.JPG

សូមបញ្ជាក់ផងដែរថា ផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាស្រាបៀរ វឌ្ឍនៈ ដ្រាហ្គិន, គ្រុឌ, ភេសជ្ជៈកីឡាបំពេញជាតិទឹក វី-អាកទីវ និងទឹកពិសាប្រណិត វី-អាកទីវ ក៏នឹងត្រូវដាក់បម្រើជូនភ្ញៀរជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់វាយកូនហ្គោល Vattanac Legends Championship ជាមួយនឹងប្រាក់រង្វាន់រហូតដល់ ៥៥ ម៉ឺនដុល្លារ ដល់ម្ចាស់ជើងឯកសម្រាប់កម្មវិធីដ៏អស្ចារ្យនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcJcZrbh8v-CON35S1AA0VbtD5RECKRWCwm7IzJESY6Et8LEKuUUtr7lvsFpjq06TdBupKBhHv3fak04828WWevXLVYuSbRJmm7pu8BdGq-JSbEvSKgD_pjyynWF7-hP6qsFo3_F2lI_ryynT_j5tWWyZV3rlGY-3djikySJtohDYD3o-6B_SAcunmn6Y3/s4242/DSC05009.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41vh1E7qaxg67DdydhOEKEO5hpJHs0Qeix-lfrbPlFSbQJo6GEjWO_647ESbNeRnMbBzvpCJYbLuC0rXWqdlMfngwfLeXoRqJxMOBVG6cthxv8mggJ-zDKdBd1_qROvERiA7meZjLnpf39HXusPgZslEKk9pTH5-5z4Md9_pcMgyItKGZQA3DhcAqwwJV/s4242/DSC04996.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCqYoC3MzvBK7M7G0ERiWYyEIPA9TO__tHSJOGgpzSU9rYnvMHr1mYmO-Is5B83LEaCNOWr4roUeOzxgQQfmf_sSRiYL_QOpEErHvyoZ77JhiK5FFdH0tU9T25Cy1clgHRGGlRJcAsPt6yNPWCnvYgDELtFs6aII6zJsBADoPrIb-O2S72_Wo96_GqREyk/s4242/DSC05066.JPG

អស់បារម្ភរឿ​ងសក់ឡើង​ប្រេង វិធីទាំងនេះជួយរក្សា​សក់ឲ្យ​ស្អាត​បាន​យូរ ដោយមិន​បាច់​កក់​សក់​ញឹកញាប់

0

មនុស្សជាច្រើនមានបញ្ហាសក់ឆាប់ឡើងប្រេង ហើយត្រូវកក់សក់ជារៀងរាល់ថ្ងៃ។ សក់ឡើងប្រេង វាមើលទៅគ្មានអនាម័យ ហើយវាអាចធ្វើឱ្យបាត់បង់ភាពស្រស់ស្អាតមួយផ្នែកផងដែរ ជាពិសេសគឺមនុស្សស្រី បើទោះបីជាខំព្យាយាមកក់សក់ញឹកញាប់ប៉ុណ្ណាក៏បញ្ហានេះនៅតែកើតមាន។ នេះគឺមកពីស្បែកក្បាលមនុស្សជំរុញការផលិតប្រេង ទើបធ្វើឲ្យវាកាន់តែកើនឡើងបែបនេះ។ នៅក្នុងអត្ថបទ​នេះ​អ្នក​នឹងបានយល់ពី​បញ្ហា​សក់​ឡើង​ប្រេង និង​គន្លឹះ​រក្សា​សក់​ឱ្យ​ស្អាត​បានយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBAGsK4wVO3T8N4UOlPQyD-4e7KLRHn194X90NQD4BPl50sMQZ3dYx0PffFqlC-DWlw-sso-hNZB9Kc_oZ6ab4yK_O8ksS0fZAu7mxZWxtxMwyp34EqtA2MmVzEXvJvCuxlbhKpFhXZRGbucjdYoAH5RY06j1lCmLvGsyMCQWG0LGXtDgxcSNcaFqABr_s/s1155/photo_2025-09-16_15-22-14.jpg

មូលហេតុដែលបណ្ដាលឲ្យសក់ឆាប់ឡើងប្រេងគឺបណ្ដាលមកពី៖

-ក្រពេញ sebaceous នៅលើស្បែកក្បាលផលិតប្រេងច្រើនពេក
-ការកក់សក់ញឹកញាប់ពេក រហូតដល់ស្បែកក្បាលស្ងួត។ នេះបណ្តាលឱ្យរាងកាយពន្លឿនការផលិតប្រេងកាន់តែច្រើន។
-ប្រើសាប៊ូកក់សក់ ឬក្រែមបន្ទន់សក់ដែលមិនស័ក្តិសមសម្រាប់ប្រភេទសក់របស់អ្នក។
-អាកាសធាតុក្តៅ និងសើម ហើយងាយនឹងបែកញើស។
-សិត​សក់​ញឹកញាប់​ធ្វើ​ឱ្យ​ជាតិ​ប្រេង​បែក​ខ្ញែកពេញស្បែកក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-3rsI6FpWDsioCzOU4HpSFwLDJ7k7ANCuLg8eXTh-iK-C6ARhyQ8_YNDycmnlfCMGfCQ4uu-rLpG20P9WBHTHp_mmJB04w9-ce8rZ6H-9sTN345aGMH90W9rdppCYHqq92Ca65AV15rxeqkZx0r07qLFEsto5qzzvv-JxKuE0Y_YPNQ4yurYhryS_SEg9/s1200/photo_2025-09-16_15-22-15%20(2).jpg

យ៉ាងណាមិញ អ្នកអាចយកវិធីខាងក្រោមនេះទៅអនុវត្តដើម្បីកាត់បន្ថយសក់ឡើងប្រេង យ៉ាងមានប្រសិទ្ធភាពមានដូចជា៖

១.ជ្រើសរើសសាប៊ូកក់សក់ ដែលត្រូវជាមួយស្បែកក្បាល: ប្រើ​សាប៊ូកក់សក់ណាដែលទប់ជាតិប្រេងបានល្អ ឬ​សាប៊ូកក់សក់​ថ្លា​ដែល​មិនមាន​ជាតិស៊ីលីកូន ដើម្បី​កាត់បន្ថយ​ការស្ទះ​នៅលើ​ស្បែកក្បាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj0RhF_Fv8CIT8Ej2NR8wzKVAqnmF96xqQWtkxy9GeGtW9qllvc_ZFysSLFrcSvmzR0qdzULcMZ86jhUaQCkAswMGasN-lR49Es1XdoTvN6avVkgZyoD5a1nB9qcbszh1pKz3K2NOpA7eT1e2EUQIkgr5xoqo7qQIoNj7QdiqUejgH-RnHaa7tF4z_MKBn/s700/photo_2025-09-16_15-22-15%20(3).jpg
២.ចៀសវាងកក់សក់ញឹកញាប់ពេក:
គួរលាងសម្អាតសក់ជារៀងរាល់ថ្ងៃ ឬ ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីធ្វើឱ្យស្បែកក្បាលមានតុល្យភាពនៃផលិតកម្មប្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhOw_UC52Ub53mpFnhl8pv8PE_dWpZ6UV8-dfEIf6FRh5fogUaJnzHX6UfbTfbBUbD3yS2GBxaez9CnUfh37toGv_CWTimOX60uyzlTgAEu4shxm_LfsxSaLEetE0qhqI-RTAlzYfb1IC43XqhepKyf6g-K3YSYMEt47U5g4oPRIdoBxCQBE6B5Qy6Wq2/s600/photo_2025-09-16_15-22-15.jpg

៣.ប្រើទឹកត្រជាក់ដើម្បីលាងជម្រះសក់:
ទឹកក្ដៅនឹងជំរុញការផលិតប្រេងកាន់តែច្រើនដូច្នេះគួរប្រើទឹកត្រជាក់សម្រាប់សំអាតសក់ជំនួសវិញ ដែលនេះនឹងជួយផ្ជិតរន្ធសរសៃសក់ ព្រមទាំងកាត់បន្ថយជាតិប្រេងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQgxEPBEJf_FvK594d35QG3R1iL3BW7v0Amw17L7wyrkG07ycbMnuHnPE6p90gEMdMI2LqncwG0YbExO8HftnuFiiJJ3c2EMC8YGujh0CuhuoOK7P_7p6n0-b0T-oZfifqvx4XDtxRkkvxTFRR6H9N3klc1CNl-XA02xKID1dMtXiBRGLDxf1swTc08yq6/s768/photo_2025-09-16_15-24-27.jpg

៤.ចៀសវាងប្រើក្រែមបន្ទន់សក់ដល់ស្បែកក្បាល: ក្រែម​បន្ទន់​សក់ត្រូវ​លាប​តែ​ចុង​សក់ប៉ុណ្ណោះ នេះ​គឺ​ដើម្បី​ជៀសវាង​ការ​ឡើង​ប្រេង​លើ​ស្បែក​ក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYQcHcPvLannZmyy3CDdzryA36xfDr9o9BonoAYJPUMozDUycznwbxv7Yb1moCA3bbOXBGmsynSJFlGZdHE0jEuxqeX2tCGAwU0WPRg-TY40K5T8JI4LDb_IUSiffy8XPX4j00-imBHiOzt-8yCKdh870DmPINLPX0M1cVq3ADxP3wQcK1EIfOYGmogJpm/s1280/photo_2025-09-16_15-22-14%20(2).jpg

៥.ប្រើសាប៊ូស្ងួតពេលថ្ងៃ:
សាប៊ូកក់សក់ស្ងួត ឬ dry shampoo ជួយស្រូបយកជាតិខ្លាញ់បានល្អ។ វា​ធ្វើ​ឱ្យ​សក់​របស់​អ្នក​មើល​ទៅ​ស្អាត និង​រលាស់រលោង ដែលនេះជាវិធីល្អឥតខ្ចោះសម្រាប់​ថ្ងៃ​ណាដែល​អ្នកមិនបានកក់សក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHKsNpjEq6HlKsNYWniZqdgH9InsgLssz3DdjKB0u5qlzScbWKMP6bx1d9nwcRooi04hTnNDrLgHxHTYzXtyWMs9l2_EhEN5iryU2FymUI5vwx03VFwmZEBdPmabc45h8HF5CS1t95tgtSAv1e4lIY3_41g8hrLUJ3h-udT7l2pNUT5IxN7Ut_Yh-AE5Sy/s1155/photo_2025-09-16_15-22-14%20(3).jpg

បន្ថែមពីនេះ នៅមានគន្លឹះផ្សេងៗទៀតដើម្បីជួយកុំឲ្យសាករបស់អ្នកងាយឡើងប្រេង ដូចជា៖

-ជៀសវាង​ការ​សិត​សក់​ញឹកញាប់ពេក ព្រោះ​វា​នឹង​ធ្វើឱ្យប្រេងចែកចាយ​ពេញសរសៃសក់និងស្បែកក្បាល។
-ឧស្សាហ៍​លាង​ក្រាស់សិត​សក់ និង​សម្ភារៈ​សក់​របស់​អ្នក​ឱ្យបាន​ហ្មត់ចត់។
-ផឹកទឹកឱ្យបានច្រើន និងញ៉ាំអាហារដែលមានជាតិអូមេហ្គា 3 ដើម្បីជួយរក្សាតុល្យភាពជាតិប្រេងពីខាងក្នុងខ្លួនរបស់អ្នក។
-និងជាចុងក្រោយ ជៀសវាងប្រើផលិតផលសក់ដែលមានជាតិប្រេងច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEislz2fCAaI-2yaID5pL0nVqgqp2RPegYQlagzCEzZiYi-IakE720zAaAxO8qG78w-Ni9BbAAORxat3Akw1J4U9VzqP3B31fDUOuzn5vghRBhFP4Kb1w6roQVfSudx8BNCTOtIRbyQuN34sST8Dcbbd2QNfXbivlJG5rDBd6H2mKa11_YkcM5iy6uzn1mJI/s1280/photo_2025-09-16_15-22-14%20(5).jpg

ថៃបង្ហើបថាខ្វះលុយជាង១៤លានដុល្លារ សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះសុីហ្គេមនៅក្នុងឆ្នាំនេះ

0

បាងកក៖ ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាខ្វះថវិការក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍ការកីឡាសុីហ្គេមនៅចុងឆ្នាំ2025ខាងមុខប្រមាណជាង 14លានដុល្លារអាមេរិក សម្រាប់ដំណើរការពេញលេញនៅក្នុងកម្មវិធីដ៏ធំដែលខិតចូលមកដល់ក្នុងរយៈពេល90ថ្ងៃទៀត។ នេះបើយោងតាមការចផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី16 ខែកញ្ញា ឆ្នាំ2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi3YEMbm4CJZiNK2mzJEoALfJvnrffSCpPkPslrz5F5AHbwsRHUps5ddsmL_XcIkf_XTsRa9h-1CpFXPdFS8mgXHANorrUp_kKokhYGlvjt7P1KkiLpxK_-gkyo9T14bZ1EB7I1uFl6hnqgkJakEZGQtZdCqr8NA-zmgsLQ6nOOLAq5BprbU99RaFgy9Lq/s600/photo_2025-09-16_15-26-55.jpg
ប្រភពខាងលើនេះបានឲ្យដឹងថា ក្រោមការវា.យតម្លៃកាលពីខែមិថុនា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 2.055 ពាន់លានបាត (64.787 លានដុល្លារ) សម្រាប់ធ្វើជាម្ចាស់ផ្ទះទាំង SEA Games 33 និង ASEAN Para Games 13 នៅចុងឆ្នាំនេះ។ លើសពីនេះ អង្គភាពរដ្ឋបាលមូលដ្ឋានត្រូវបានអនុញ្ញាតឱ្យចូលរួមចំណែកផ្តល់ថវិកា ឬគាំទ្រសកម្មភាពផ្សេងទៀតតាមការស្នើសុំរបស់គណៈកម្មាធិការរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3QGMioXfR0OcRMYECrNhDyYxzxjqM1T1WkwatzFwlQAtQX2BkcpovEZKza9-eYcETRwCpdE-MJol6NrVpeWUbvF9vg_xJBQ0KMU3IhB5wtTPGGxssBT6q6oR5XUFaBnGjCEDqqInV3V18C1shC4bnJfy5_2bRz6_0XbwDQLLTChF1JY3EvJpJEvl6KDkz/s1280/photo_2025-09-16_15-26-54%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃទី 9 ខែកញ្ញានេះ ខណៈការប្រកួតកីឡាស៊ីហ្គេម នៅសល់តែ 90 ថ្ងៃទៀតប៉ុណ្ណោះ នាយកអាជ្ញាធរកីឡាថៃ (SAT) លោក Kongsak Yodmanee បានបញ្ជាក់ថា ការចាយវាយថវិកាមិនទាន់បានបញ្ចប់នៅឡើយទេ ដោយវានៅខ្វះចំនួន 459 លានបាត (14លានដុល្លារ) ទៀត ដើម្បីធានារ៉ាប់រងចំនួនកីឡា អត្តពលិក និងតម្លៃប្រតិបត្តិការឲ្យបានខ្ពស់ជាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvKJWCCceV535rMSTJT5Ao31i4LpXAyLMfyp1YvJk-oMsMTtyBdeVPy7JEoJL0pd0x9kbAi5H-hJA5f3MPUbK1PXH0E8MmwIHK-MQ3hQlGXYVxT4pqcUA9Zv1ctgt0KLMCVaEteSCYn2iXFL2qhi0ayrV5uxRhXzAf-S2Aows5UsfqpuoDUGptdoDiL7Zf/s750/photo_2025-09-16_15-26-54.jpg
ការវា.យតម្លៃខ្វះចន្លោះបណ្ដាលឲ្យខ្វះថវិការ ស្របពេលដែលការកំណត់នៃព្រឹត្តិការណ៍ដ៏ធំនេះកាន់តែខិតជិតមកដល់នេះ ត្រូវបានគេសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធងនឹងអស្ថិរភាពនយោបាយរបស់ថៃនាពេលថ្មីៗនេះ រួមទាំងការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ Sorawong Thienthong កាលពីថ្ងៃទី 8 ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlKieTGg_7lrQrMq8diyGk3vY6ga_IjV2zBwXEokNadnxW3UsgzRprOHGgLYFpTPA0Y3lRPj6i2EW7mg6U9lrfdrkWUgN80xBZcEOHbp6ulo4rm8PUjLJYyBa6MM2pwhHi2enNmQ47RFNCyzPsYOMyPG7tmaWu9KEqBNpVqJHodtp5JaX97n0L2G_CC5x/s1280/photo_2025-09-16_15-26-54%20(2).jpg

សូមជម្រាបថា ការប្រកួតស៊ីហ្គេមលើកទី33 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី9 ដល់ថ្ងៃទី20 ខែធ្នូ នៅទូទាំងទីក្រុងចំនួន3 គឺទីក្រុងបាងកក សុងក្លា និងឈុនបុរី ប្រទេសថៃ។ ក្នុងនោះមានអត្តពលិកប្រមាណ 12,500 នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន 11 ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងនៅក្នុង 574 វិញ្ញាសាដែលគ្របដណ្តប់លើ 50 ប្រភេទកីឡា៕

លោកថាក់សុីន ត្រូវបានផ្ទេរចេញពីបន្ទប់ឃុំឃាំងទៅមន្ទីរពេទ្យក្នុងពន្ធនាគារ ដោយសារបញ្ហាសុខភាព

0

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់សុីន សុីណាវ៉ាត់ ដែលបច្ចុប្បន្នកំពុងជាប់ទោសនៅក្នុងពន្ធនាគារកាលពីថ្ងៃច័ន្ទ (ថ្ងៃទី ១៥ ខែកញ្ញា)នេះ ត្រូវបានគេផ្លាស់ប្តូរទៅកាន់ផ្នែកវេជ្ជសាស្រ្តនៃពន្ធនាគារវិញម្ដង ដោយសារបញ្ហាសុខភាពរ៉ាំរ៉ៃ និងពាក់ព័ន្ធជាមួយអាយុរបស់គាត់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKgqjeAl-Lnf-MowTFWqNuC65P1yQEfQ2sJNaqUb-Bjf7UYdf04LPJuCM2KjqlS_6R0NoMa2uvrOgzfT3xif1vNVLVdnumTN2UaZiiof905-ktXiebb2HcRcX1pJkhCfHcUw4oub3frzPbTfV3Uv5oykHNqs5erYQ8iZtMCy4El2UZZcUnoiK2kB0LlmcZ/s770/photo_2025-09-16_08-42-07%20(2).jpg

ប្រភពខាងលើនេះបានឲ្យដឹងថា តុលាការកំពូលរបស់ប្រទេសថៃកាលពីសប្តាហ៍មុនបានបញ្ជាឱ្យលោកថាក់ស៊ីនអាយុ 76 ឆ្នាំជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ បន្ទាប់ពីបានសំរេចក្ដីថាគាត់បានអនុវត្តការកាត់ទោសឆ្នាំ 2023 មិនត្រឹមត្រូវ ដោយស្នាក់នៅក្នុងមន្ទីរពេទ្យជាជាងក្នុងបន្ទប់ឃុំឃាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtI6Cpp1X0nTIBHf7w_kL9EAF2i9QKvVe3uAGENYYo09WIz3FGiwfwQL0SEogM-bSz7LWpjDKptZ082CmchYyHzMbT_3GRnCoTmoMaijBMk8JpljQHk7gCRoIq1szjDNvgwq8-bwQj-0xH4ECFiVcYxK3AsmtRIQnvBFYCbsU6wlgKuSg5qo0ZQ-QbXVbq/s830/photo_2025-09-16_15-50-01%20(2).jpg

យ៉ាងណាក៏ដោយក្រោយការកាត់ក្ដីនេះ នៅថ្ងៃទី១៥ ខែកញ្ញា លោកថាក់សុីនត្រូវបានគេផ្ទេរចេញពីបន្ទប់ឃុំឃាំងទៅសម្រាកនៅមន្ទីរពេទ្យសម្រាប់ទណ្ឌិតវិញម្ដង ដោយសារតែលក្ខខណ្ឌសុខភាពមិនសមប្រកប និងមានវ័យចំណាស់។ នេះបើតាមការបង្ហើបឲ្យដឹងរបស់មន្រ្តីមិនបញ្ចេញឈ្មោះម្នាក់នៅក្នុងពន្ធនាគារ ប្រាប់មកកាន់ទីភ្នាក់ងារAFP។

តាមអ្នកស្រីផែថងថាន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ និងជាកូនស្រីរបស់លោកថាក់ស៊ីន បានបញ្ជាក់ប្រាប់អ្នកកាសែត នៅថ្ងៃដដែលបន្ទាប់ពីបានទៅសួរសុខទុក្ខ ឪពុកអ្នកស្រីថា លោកថាក់ស៊ីននៅតែរឹងមាំនិងសម្របខ្លួនរស់នៅក្នុងពន្ធនាគារ ប៉ុន្តែគាត់មានបញ្ហាសម្ពាធឈាម ដែលអ្នកស្រីថា ជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា ដែលជាប់ឃុំក្នុងពន្ធនាគារ ដោយសារតែស្រ្តេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjThvjtIVFTxMW-bOuyBFkcamSm2AQu-Pvkh7mlrMyI1lcpU0j_SYl7NKEkBXa5khNliJ-6sdZSgQDBmDSVKPxyo7ORDuRtU-ig8vujcJ6gDAU7BsTw-n0zsTtTxt_ASEn3pNf_gLzOAABcINq6pL3yQKwngt8r7_aXakO9uW5RC7dAwMRMXUUAaclaj77B/s830/photo_2025-09-16_15-50-01%20(3).jpg

គួររំលឹកថា លោកថាក់ស៊ីនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០០១ និងម្តងទៀតក្នុងឆ្នាំ២០០៥ ប៉ុន្តែបាននិរទេសខ្លួនបន្ទាប់ពីអាណត្តិទីពីររបស់គាត់ ដែលត្រូវបានធ្វើឡើងដោយរដ្ឋប្រហារយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9GucKFFonCinZbHpJgNU-o-Um3Pd_Ncu-Dcyg-wqpZHVYz1KQke82nHbyCXRGQdDI4gnBCvdH2xU9RYcf1fe-_ijoUXfr4QD7VBTlH1bypJyYFTxMAztgjymaFOREsvAtp1V7Aj_wnrN8-PM4F5xcucMh6SUxiL6JcekRm2n1QFIjirPUu4ztJK35emuA/s830/photo_2025-09-16_15-50-01%20(4).jpg

ក្រោយរស់នៅដោយស្ងប់សុខអស់មួយរយៈ នៅឆ្នាំ២០២៥ មហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះ ក៏ត្រូវបានកាត់ទោសនិងនាំខ្លួនទៅកាន់ពន្ធនាគារភ្លាមៗ បន្ទាប់ពីវិលត្រលប់មកប្រទេសថៃវិញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយនិរទេសខ្លួនឯងរស់នៅក្រៅប្រទេសអស់រយៈពេលជាង ១៥ឆ្នាំ។ ប៉ុន្តែលោកថាក់ស៊ីនមិនធ្លាប់បានចំណាយពេលសូម្បីតែមួយយប់ នៅក្នុងបន្ទប់ឃុំឃាំងនោះឡើយ ពោល លោកត្រូវបានផ្ទេរទាំងយប់ ទៅបន្ទប់ឯកជនក្នុងមន្ទីរពេទ្យប៉ូលិសទូទៅនៃទីក្រុងបាងកក បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានត្អូញត្អែរពីបញ្ហាបេះដូង និងឈឺទ្រូង៕

អាមេរិកឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយចិនដើម្បីដំណើរការ TikTok នៅប្រទេសរបស់ខ្លួន

0

សហរដ្ឋអាមេរិក ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អាមេរិកបានឈានដល់ការធ្វើកិច្ចព្រមព្រៀងជាមួយចិនដើម្បីដំណើរការ TikTok នៅអាមេរិក មុនដល់ថ្ងៃកំណត់ឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធីនេះឱ្យជ.នជាតិអាមេរិក ឬអាមេរិកហាមឃាត់ការប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ។ ប្រទេសទាំងពីរប្រកាសថា TikTok នឹងដំណើរការនៅអាមេរិកក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិក ដែលកិច្ចព្រមព្រៀងនេះត្រូវបានចរចាក្នុងកិច្ចប្រជុំពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVCvNnrIASjKhbHHusVQKfqVh8bacnvYp5xBmifI9JPGC8su9t0Cwvh6HPmN7eV8YKv6nypTInYTbGih5DhbZL67uw8TaKLYWx4bkEal85ZD6vPSAZ6nOAY-DiA2oGg26wM-1qCDNb0bEG4iL1clH7u3wgz7Hn0GQkVQOapJL3PB13D5EG2YoUBCExCmg/s862/image_2025-09-16_16-31-21.png

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសើរការធ្វើកិច្ចព្រមព្រៀងជាមួយចិនដើម្បីដំណើរការ TikTok នៅអាមេរិក និងបញ្ជាក់ថា នឹងអនុញ្ញាតឱ្យ TikTok ដំណើរការនៅអាមេរិកតាមតម្រូវការរបស់ពលរដ្ឋ ប៉ុន្តែលោកពុំបាននិយាយពីចំណុចលម្អិតផ្សេងៗទេ ។ បើតាមអ្នកវិភាគ គឺកិច្ចព្រមព្រៀងនេះនឹងជួយកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្ម និងបើកផ្លូវឱ្យប្រទេសទាំងពីរអាចចរចាពីប្រធានបទផ្សេងៗបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHShOGSpTFCcc2Ks7tNPbVRM5COR_OKphuxqKgnh4rIQAT973AQ9jjKES5q9WYxRB-8JoN2n8X7Ah4RfiRu9DD46dsdBn-hojusH06XrQLMYYXreTLoODYE1CccMtxSEmGkutDDati-xGJQ0ZiXqcToaEqPHDyJmyXJtnvc0UHVbHAKRHZcFxYWilYZYO8/s762/image_2025-09-16_16-31-21%20(2).png

យើងបានជ្រាបហើយថា TikTok ត្រូវបានអាមេរិកស្នើឱ្យបិទដំណើរការជាលើកដំបូងពេលលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី១ ក្រោយមក រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden ក៏បានបង្កើតច្បាប់ហាមឃាត់ការប្រើប្រាស់ TikTok ដូចគ្នា ប៉ុន្តែតែចិនយល់ព្រមលក់កម្មវិធីនេះឱ្យអាមេរិក គឺអាមេរិកនឹងពុំហាមឃាត់ការប្រើប្រាស់ទេ ។ ការអនុញ្ញាតឱ្យពលរដ្ឋអាមេរិកប្រើប្រាស់ TikTok ត្រូវបានពន្យារពេល និងហាមឃាត់ជាច្រើនលើក ហើយ TikTok អាចដំណើរការនៅអាមេរិកបានដោយគោរពតាមលក្ខខណ្ឌថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlKUecixDzAhHp9pNM_kRNdiBgZuf659sb1tkna3t8E11osFk7JOmTQ4rfXSOv7JpfzxaDwTidzMf3iFR6oibcoBN3r4gJeVtE7Zw-K48W8jdgZz-9oesla853DYqgE1jK_5B6ybf9jBSTCJ15crf6sBLMCkTqCDB4DVjZE20pxVwuItEACrZ_ad5j0quC/s1200/image_2025-09-16_16-31-21%20(3).png

TikTok មានតួនាទីសំខាន់សម្រាប់ការចែកចាយវប្បធម៌ និងនយោបាយនៅអាមេរិក ហើយក៏ជាកម្មវិធីសំខាន់សម្រាប់ចែកចាយមាតិកាដល់អ្នកគាំទ្រលោក Trump ផងដែរ ។ ក្រៅពីនេះ TikTok ក៏មានតួនាទីចែកចាយពីនយោបាយនៅក្រៅប្រទេស រួមមាន ៖ ការបោះឆ្នោតនៅប្រទេសអាល្លឺម៉ង់ ប៉ូឡូញ ស៊ុយអែត និងបារាំង ដែលធ្វើឱ្យ TikTok ត្រូវបានចាត់ទុកថា គឺជាឧបករណ៍យុទ្ធសាស្ត្រក្នុងសង្គម និងការចែកចាយព័ត៌មាន ៕

ភ្ញៀវទេសចរចិនលុបដំណើរកម្សាន្តនៅថៃ ងាកទៅលេងវៀតណាមវិញដោយសារមូលហេតុទាំងនេះ

0

ប្រទេសវៀតណាម ៖ បច្ចុប្បន្ន ភ្ញៀវទេសចរចិនបានប្តូរគោលដៅដំណើរកម្សាន្តទៅប្រទេសវៀតណាមវិញ ដោយសារនៅថៃអសន្តិសុខ ជាពិសេស បារម្ភពីការឆបោកតាមអ៊ីនធើរណេត ។ ភ្ញៀវទេសចរចិននៅតែភ័យខ្លា.ចថៃគ្មានសុវត្ថិភាព ក្រោយកើតហេតុការណ៍ជនខិលខូចឆបោកតាមអ៊ីនធើរណេតឱ្យតារាសម្តែងចិនដ៏ល្បីធ្វើដំណើរមកថៃ រួចនាំទៅមីយ៉ាន់ម៉ាកាលពីខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCsPfvn26wV98jRqoec4iyavNQ-FJMU6fPsxDJuyc5nGRXDAVj9jiRyEgPtVNHwEd5uTVFqKaT6a1qGa4DULNi3MRdTk2vhKREI-xjFTuTfyHO2Vu-FhlkEVNe3i9ABZ1YPJTiEPrpTAhyeLZB6PLuX06bYCp-YKTqEL5Di7fIAhe-ENChzXyXWc1Vexna/s1068/image_2025-09-16_15-54-12%20(3).png
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ភ្ញៀវទេសចរចិនបានធ្វើដំណើរមកថៃធ្លាក់ចុះប្រមាណ៣៥% គិតត្រឹមខែសីហា ឆ្នាំ២០២៥ ខណៈរយៈពេលដូចគ្នានេះ វៀតណាមទទួលបានភ្ញៀវទេសចរចិនកើនឡើង៤៤% បើធៀបនឹងឆ្នាំ២០២៤ ។ ការធ្លាក់ចុះភ្ញៀវទេសចរចិនធ្វើឱ្យថៃបាត់បង់ប្រាក់ចំណូល ចំនួន៣,៥០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEUASWcasJKvcAjJf2N6pHqvMrGjmTZEXeVREGXqWBpVcHv8S0xSBotoViM1r5QSzyIp20YcGO-64Sg_ND0-qtUht7Q8djqSd1txYHQRGkSPVVPEvkSumoDhhXAUOE0N7IDW1VFCTnirjDg0E4t6atBgYlxyiLesjzVpl8jvxbS8kHlIeuOZIr0m2AEKMz/s1360/image_2025-09-16_15-54-12.png

អ្វីធ្វើឱ្យភ្ញៀវទេសចរចិនចាប់អារម្មណ៍ខ្លាំង គឺវៀតណាមបានផ្តល់នូវបទពិសោធន៍ថ្មីប្លែក និងបង្ហាញអត្តសញ្ញាណនៅតំបន់ទេសចរណ៍ទៅកាន់ភ្ញៀវទេសចរបរទេស ។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ វៀតណាមទទួលបានភ្ញៀវទេសចរបរទេសរហូតដល់១៤លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនស្មើ៤៤% វៀតណាមរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបរទេស រហូតដល់២២លាន៦សែននាក់ នៅចុងឆ្នាំ២០២៥ ដែលខ្ពស់ជាងឆ្នាំ២០១៩ ស្មើត្រឹម១៨លាននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3t7H-_0f23OYcYDU6Wdwjm46YGu1ltiuYXvezq0jG3mAz-IGoppqb7Y92soQDHQw0o5B9HlfnxmsBAuD2avl-ay4TDTryasQ47sx8g-fpBSmYeI5ZkqhylYTaDvKo0b7pKKHHFAlBsSk9UMHJPc-2mKPkAuC9bRjBP36Q5-acRVbC1kto0a5Db00Q2_WO/s1280/photo_2025-09-16_12-01-23%20(2).jpg
រដ្ឋាភិបាល និងក្រុមហ៊ុនទេសចរណ៍វៀតណាមផ្តោតលើការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើន ជាពិសេស ភ្ញៀវទេសចរចិន ដូចជា ៖ ផ្លូវចូលសណ្ឋាគារនៅទីក្រុងឆ្នេរសមុទ្រដាណាង បានសរសេរអក្សរចិន និងជួលបុគ្គលិកនិយាយភាសាចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9gZ3odJWJEwd5hDu10e5CYcnMvt2fMYpf05F7_YfZ4dMQJW4yY7oTNfDhD3Kc6v_8dJx4n3bC-ZbyE3vs7nO0i1wF7sG_YlfmebOF7XwyheKWZAe0yDLPnwCFIZWIRKY2If19ew09prfpuTriDUbbH8-OpI4sppzOFrJkgI1uLrtyCuL6yiSzRC-6_YQ/s1280/photo_2025-09-16_12-01-23.jpg

ភ្ញៀវទេសចរចិនលែងចាប់អារម្មណ៍ទៅលេងឆ្នេរសមុទ្រ និងវត្តអារ៉ាមនានានៅប្រទេសថៃដូចមុន ដោយពួកគេប្តូរគោលដៅទៅលេងវៀតណាមដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ។ បច្ចុប្បន្ន ថៃស្ងប់ស្ងាត់ភ្ញៀវទេសចរ ហើយការលក់ចំណីអាហារតាមផ្លូវក៏ពុំកាក់កបដូចមុន ខណៈពលរដ្ឋថៃបាត់បង់ការងារធ្វើគ្មានប្រាក់ចំណូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFUafwPVDCuVKCVoStsjXdI4HiirWtfyGbAPx_9Rf6MbpHr_TQQU9FFTipxJrhpdy_xrcekS_xe6vymOmj_4jIS4yfWZFZra9Kn8Qxym0ksV04gb9RIZ5xRQBzQx7nG9GyHKlptDsCp5t3dawWXSC7g6Pzw20jwI1kexKX2QvxRFVehR6NfHHsktTwzlm2/s1280/photo_2025-09-16_12-01-25.jpg

អ្នកនាង ហ្វូជៀ បានមកដើរលេងនៅវៀតណាមជាមួយក្រុមគ្រួសារ ដោយសារវៀតណាមមានតំបន់ទេសចរណ៍ធម្មជាតិ ហើយនាងមានគម្រោងមកលេងវៀតណាមម្តងទៀត ។ នាងថា ភ្ញៀវទេសចរចិននៅតែបារម្ភពីការឆបោកតាមអ៊ីនធើរណេត ជាពិសេស ការឆបោកតារាសម្តែងចិនដ៏ល្បីឱ្យធ្វើដំណើរមកថៃ រួចនាំទៅមីយ៉ាន់ម៉ាកាលពីខែមករា ទើបពួកគេបញ្ឈប់គម្រោងដំណើរកម្សាន្តនៅថៃ ៕

ទាហានថៃប្រដាប់ដោយអាវុធ ប្រុងព័ទ្ធយកដីពលរដ្ឋនៅឃុំអូរបីជាន់

0

នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ កងទ័ពថៃ ប្រដាប់ដោយអាវុធ បានបំពានចូលមកទឹកដីកម្ពុជា ដោយប្រុងព័ទ្ធយកដីពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjozAbsfPelBrXsW347s8S4j93-s_wtg5KvYQDUf5I_0ijF2pkZyDKRnMsoJ-GkoOE61pK2edlYDet5kcolh8-NNXVGyBhqHTXC3dn-mFtbPfQGH2Y2x4dfCR-GJK8JyUxmRey1WjDK3bsN7QlcVx3ZB-HOd_NS04MtMzEIoLB5lVWITTUtrj488vRz6CCt/s809/Screenshot%202025-09-16%20154411.png

ហេតុការណ៍នេះ កើតឡើងនៅ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយទាហានថៃ បានចូលមកពង្រាយបន្លាលួស តែត្រូវបានពលរដ្ឋឈរយ៉ាងរឹងមុាំ ដោយមានការការពារកងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwAPnL7T5nTbifXGWA5hygwVaVlGXd0Q5_U1T57B4MWuhSnIH9suf_l4NExHkEFgFQpcjUL1xp8LEZ5JO6QJS06DuMcBDdsBrGqGK-mHtz0lKGUkQHRMnYcdaM5uwgjmYwWX6bSl3b7awkapKakxK_hHyLTb1qLCfHyGG9n_m3K0BSyDd6T0yevuet_pmC/s849/Screenshot%202025-09-16%20154425.png

តាមរយៈវីដេអូ បង្ហោះនៅលើបណ្តាញសង្គម គេឃើញពលរដ្ឋបានប៉ះពាក្យសម្តីធ្ងន់ៗ និងប្រើដំបងរុញច្រានទាហានឈ្លានពានថៃចេញពីទឹកដីកម្ពុជា យ៉ាងអង់អាច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdk5In9zjdqkf8BWeOW1rqZ_ue6hsWisNVZ9PE6Zxxl9QkBHQRZm9nuNeIxzUJ3kOkyU_j5RWEcYNRLp8eSTEZM6hA-B_4K0c1LHQCz4ek3YvhuPQt5YzQ2fu3NFr2RLPD9MMG7W5pNFM8ua8yYvRt8owmkGgK3nUnNUCpjbc-czlnnFSmz3yMSMGwbLZv/s831/Screenshot%202025-09-16%20154441.png
កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា បានវាយកម្ទេច និងរុះរើបន្លាលួសនោះទាំងនោះចេញ ដោយថែមទាំងបានបណ្តេញកងទ័ពឈ្លានពានថៃចេញពីដែនអធិបេតយ្យភាពកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8iPpAIYCKvu4n2fYsRu6Av9qC9ejFmaowxtq0LBT33YOPrSAMeXnqhSkIU-8edo-kXt7YTiGXV8rhCPFSEwc-xMOGp5ogDRG6FPefoGZ7k5lOSbPFdHwdy98JpeWN5EoWt15fRb5WLZh7bC6ujZQAKZ7qOpvTawASZlsfO_OZmgKCc2SSycdHIJtDFaR3/s831/Screenshot%202025-09-16%20154454.png

គួរបញ្ជាក់ថា តាំងពីបទឈប់បាញ់ចូលជាធរមានមក ទាហានថៃ តែងតែបំពាន ដោយបានរុលចូលទឹកដីកម្ពុជា និងធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជនខ្មែរ៕

មាលា ដារ៉ា និងស្រីពី បង្ហាញភាពអស្ចារ្យនិងលេចធ្លោរួមគ្នាពីស្នាដៃកូនខ្មែរនៅលើឆាកអន្តរជាតិ

0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 រួមទាំង ផន ស្រីពី Miss Cosmo Cambodia 2025 បានបង្ហាញម៉ូតនៅលើឆាក New York Fashion Week 2025 កាលពីពេលថ្មីៗនេះពោរពេញដោយមោទនភាព។ អ្នកទាំងបីបានបង្ហាញពីម៉ូតសំលៀកបំពាក់ពីស្នាដៃកូនខ្មែរដែលមានការបញ្ជូលពីវប្បធម៌ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7ASBQ5fMBSi2tCu6lN_LO8G9lHJ3ds1hL6uUEHrNqy7ecxDIEuiS5HikrmbtA0yPiMfYaPhlKjDQQB-QAokVHDuOgnbNm9pDCpwsdb7bKm8jvhW0T_cmwWOxyxHnLkWep6FcSFoKf8JSBsXw82xUzfCW7opZoFeEMk7Ol9yJJmpfLqkxeVa_q-5Pa3-e/s2048/image_2025-09-16_09-37-57.png
តារាម៉ូដែល មាលា បានគ្រងសំលៀកបំពាក់ដ៏ស្រស់ស្អាតទម្ងន់រហូតដល់ទៅ២៣គីឡូក្រាមឯណោះ ខណៈកាលពីកន្លងទៅ មាលា បានបង្ហើបពីសំលៀកបំពាក់នេះដោយនាងស្លៀកត្រឹមតែ១៥នាទីប៉ុណ្ណោះពេលដោះចេញវិញគឺមានស្នាមក្រហមតែម្តង។ សំលៀកបំពាក់ដ៏ស្រស់ស្អាតពីស្នាដៃកូនខ្មែរមានការបញ្ជូលពីវប្បធម៌ឈរនៅលើឆាកដ៏ធំនៅឯសហរដ្ឋអាម៉េរិក មាលា បានបង្ហាញអារម្មណ៍ថានាងមានការដឹងគុណសម្រាប់ឱកាសដ៏អស្ចារ្យនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi34rm9fq4Pyj_gWLMNK5nKJAMcVLEDnNPYay7T71DcuvZ_j5K2ugQaNwikxUDAI2jjVCdiWi8SiWER4uAYQh0Xm0tP597kBDOe9SHICe99iuIvjd7JW7juhHUt2yCIVn8LcHmiAuyd4R8q_hW6B8gb2OCR8VSVdjfiwyE0DIB4QnbQAzD86pm_Qeru12og/s2048/image_2025-09-16_09-37-55.png
ងាកមកកាន់ ឈុំ ចាន់ដារ៉ា និង ផន ស្រីពី វិញអ្នកទាំងពីរគឺជាបវរកញ្ញាខ្មែរដំបូងគេហើយដែលមានឱកាសដើរម៉ូត នៅលើឆាក New York Fashion Week 2025 ។ សំលៀកបំពាក់របស់ ស្រីពី គឺបានបង្ហាញពីកំពូលប្រាសាទអង្គរវត្តដែលមានការច្នៃប្រឌិតយ៉ាងស្រស់ស្អាតនិងទាក់ភ្នែក។ ចំណែកឯ ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 ក៏មិនខុសពី មាលា និង ស្រីពី នោះទេគឺមានភាពលេចធ្លោនិងអស្ចារ្យដូចគ្នានៅលើឆាកម៉ូតដ៏ល្បីល្បាញទូទាំងពិភពលោកនេះ។ សំលៀកបំពាក់ដ៏ស្រស់ស្អាតរបស់អ្នកទាំងបីរួចទាំងតារាម៉ូដែលមួយចំនួនទៀតគឺមកពីប្រ៊េន ALmée Couture ដែលជាម៉ាកយីហោរបស់កូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-sH-u3MaJCoEUxT1S348ulLt9IMduW5oAxwCRHA_RdZnBgHz2i7lRIohEY2-JBZ_yJAaVxV58OuJdGaykE4S6tyi6UVdkKhFpT1Lt22vgYQG3Fc-iPwQMzK2UgNBxvwUJwPjxQpx34N1l47s9QrZez1TosACAHY7m_3mWV2Lv_aW3ToZIaYT44nQzD_l/s960/image_2025-09-16_09-37-59.png
វត្តមានអ្នកទាំងបី បានជំរុញឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបដែល មាលា ឈុំ ចាន់ដារ៉ា និង ផន ស្រីពី មានឱកាសជាលើកដំបូងសម្រាប់ការបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំ New York Fashion Week 2025 ពោរពេញដោយភាពរីករាយនិងមានមោទនភាពក្នុងនាមជាកូនខ្មែរ៕

ទឹកធ្លាក់ភ្នំគូលែនត្រូវបានបិទជាបណ្ដោះអាសន្ន ក្រោយជំនន់ទឹកភ្លៀងកើនឡើងឥតឈប់ឈរ

0

បងប្អូនប្រជាពលរដ្ឋដែលមានគម្រោងដើរលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ ឬទីកន្លែងដែលមានទឹកផ្សេងៗទាំងឡាយឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈថ្មីៗនេះអាជ្ញាធរតាមតំបន់មួយចំនួនបានធ្វើការជូនដំណឹងស្ដីពីគ្រោះទឹកជំនន់ ជាពិសេសនៅក្នុងខេត្តសៀមរាប និងកំពង់ធំដែលកំពស់ទឹកបានកើនឡើងលើសកម្រិតប្រកាសអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX-oljMACUTYeaNWWWs2q067fLV4sql_g3ITgi2vRMxTXyO9I6votSzjqSEaowSSfxDEkOTUw04zfjfvwX806B621XE7jRf8E7PD3Rm7_cDF_1o0yn5V5RS62dgvIpsQ3-O3jc31YaCcmOKfY4G-dNMAM_aej63oAQiaWJlQ7iV65OoCwIbHG7_33GTYbO/s666/Screenshot%202025-09-16%20143606.png

បើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ការកើនឡើងខ្ពស់នៃកំពស់ទឹកឈានដល់កម្រិតគ្រោះថ្នាក់នេះ បានជំរុញអាជ្ញាធរខេត្តសៀមរាបធ្វើការបិទរមណីយដ្ឋានទឹកធ្លាក់ភ្នំគូលែនជាបណ្ដោះអាសន្ន មិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តទៀតនោះទេ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCZwebVYaoSCdbxQiw2NbJW3WCdnMyxzWq9imLPRrNhngP78cJYR9-9ZXl-ZXbgMibGwODrjuO6rnEu6p86NofgklKiAK9iximG9QjLxQ2x4Z4eC2A5lA0d092WwMRc34MQGC9yG1eLI83dSYyw5IbcvQFAes08SrPKWxEKzCdKW_J5RL0OeaeDmimH4Hq/s664/Screenshot%202025-09-16%20143618.png

ទន្ទឹមនឹងនេះ នៅខេត្តកំពង់ធំឯណោះវិញ កម្ពស់ទឹកនៅស្ថានីយស្ទឹងសែន បានហក់ឡើងដល់ ១៣,៥១ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១៣,៥០ម៉ែត្រ។ រីឯស្ថានីយ ស្ទឹងស្រែង-ក្រឡាញ់ ក្នុងថ្ងៃនេះទឹមានកម្ពស់៨,២៤ម៉ែត្រ លើសពីកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ ៨,០០ម៉ែត្រប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងធនធានទឹក នៅថ្ងៃទី១៥ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDDOQCgOA6_057fVzXOpUne1fdT5F4uPyvO4RHTI03CKBHqRJkCW6Yt2U6Mv8Xlra7JtlCQgJZ3JUEjeHtjLN9LHauORF3zsXED8vr7ZkRMbIw-I7otamXOEKC96J1F1dnA-_EAoO52O1iSBbWBdBMWLHYBaQY8axsQB_TkILvrP31z3GnSHV-3qMx8ZVS/s719/Screenshot%202025-09-16%20143534.png

គួរជម្រាបផងដែរថា ជាមួយនឹងការកើនឡើងនៃកម្ពស់ទឹកជាបន្តបន្ទាប់នេះ ក្រសួងធនធានទឹក និងឧត្តុនិយមបានបញ្ជាក់ថា គឺបណ្ដាលមកពីកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhmBrqyRI-lctCsUkHh_9PQfLjWLmAx0wO8fcs5umOXAFGyU4PTrwLmS2pC69Ow2_ZGNbDGPKP-K2A7YrxWHYf5HoLWbq9Ev2tMNUBgOM77PGvyO5G2MH2CZjjAe5U16HHYhOAxplHo8J8O0inZ56YIbGrOresaj5cZRBaMUAoltoza0cCfd10_xINN1fF/s1280/photo_2025-09-16_14-08-49.jpg

ស្ថានភាពបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលនាំឱ្យកម្ពស់ទឹកនៅស្ទឹងសំខាន់ៗមួយចំនួនកើនឡើងខ្ពស់ ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នផងដែរ នៅតាមបណ្តាស្ថានីយមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3oTRwMjx-1i7GPXpNNiX2PjtyggC9nEXtMCH-A0ihOSMvvTidYSyZ80FidM4iJlsF_yk7vaFFVXfXkOePsKeSveFF6D4Km8CRdFGgsQ7Wq8uvN0O24VIJVNNBOodSa6xOyDE9mHS2Nn1QW_R05Ff8lmtTnP-i4d6y7kdZqXXExupUu29Hj-PEFKnXf-hW/s1280/photo_2025-09-16_14-08-49%20(2).jpg

ជាមួយនឹងសេចក្ដីប្រកាសដូចខាងលើនេះ ក្រសួងធនធានទឹកបានអំពាវនាវឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន និងស្ទឹងស្រែង ព្រមទាំងតំបន់ដែលនៅក្បែរនោះ បង្កើននូវការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ៕