ភ្នំពេញ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា តាមរយៈទំព័រហ្វេសប៊ុកក្រសួងការពារជាតិកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា បានធ្វើការឆ្លើយតបនឹងទំព័រផ្លូវការមួយចំនួន ជាពិសេសគេហទំព័រកងទ័ពជើងទឹករបស់ថៃ ដែលបានព្រ.មានថានឹងបង្កើនកម្លាំងដើម្បីចាត់វិធានការលើកម្ពុជា ជាមួយនឹងការចោ.ទប្រកាន់កម្ពុជាថា បានរំលោ.ភចូលទឹកដីថៃ និងមិនគោរពកិច្ចព្រមព្រៀងនៅ RBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTV6zzjHLfOXQIWbCuGT2QVUwRL05VjwjUdXMXRY1DOY3nLD4Eopm7eAJNTYxCfh-6e6fxsmXBjeUpx8D1RiNB6iTtFURsgMXG6-ABvpDiC1qqJh9IhWQqTJleZKu48lHGzhzECMn9vZlvdELTl24PT2HvAiMxZKGaLuGYROY2ijt_lxQ_cvQHHrTWObS3/s1280/523147112_1264762042351897_1812039549896371694_n.jpg
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើបានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាដែលគេហទំព័រផ្លូវការមួយចំនួន រួមមានទាំងគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីពលរដ្ឋកម្ពុជាដែលតាំងទីលំនៅ និងធ្វើស្រែចម្កានៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ថាបានរំលោ.ភចូលទឹកដីថៃនៅភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត នោះ កម្ពុជាសូមបញ្ជាក់ថា កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ តាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ហើយយើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS_QkFHJjN9PXjhvWXTHoUxFn7m7lqn_CU44X_UIlQCuSsrP0XqUl2U4-WxRWXzFjnNY0TyCMMitxnDHaSXxa0KOtXY-shfr_Sr3RgYENnNDBSM5ZTjQdN8VIuPRAkyjDTZLeJEQyQA03fF8KOsOawjC410z3D_zKhnEjJNRuPamO7bXQsoPMvfKeFrxf/s640/photo_2025-09-16_10-54-42%20(4).jpg

ដោយឡែក ចំពោះបញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrFjg8BTBY2816AwzmYhCTH2TppRWHkLvSEnlM5PosMbzY-L1FjsisTNj2h1eCs0sh38gmD9ADZvODDFufniaiW4qNIKfF2sObIbFcZcQD3coXmC3ruJYMDCYju-Jp4NEsUMZFRealAKC4v2iAiVs9eOLQiZTURorcW4ptuSs9QQATdcFZM3v22NWNXDE/s1280/photo_2025-09-16_10-54-42%20(2).jpg

ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGDOwVee3Nt_h8krHiXN7hM3gDQZagNF29EEm6hH2Wzt5k9-yusDec-D4S5Dr0QEK_XvlHjrA031UafDeAdRxStWaahvpRNLhqzC04Za3pRmUGf4RWtnC1pZqNjCoCAO01mDPptWu2w7_bdEjSfpn63alNqhKgdpDeMOwCnLBa-bfjhSnhNNb8QgMvwIPR/s1280/photo_2025-09-16_10-54-42.jpg

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕