Home Blog Page 261

Rick Kh ផ្តល់គំនិតប៉ុន្មានចំណុចដើម្បីយកឈ្នះការមើលងាយរបស់ថៃ

0

ថ្មីៗនេះអ្នកបង្កើតមាតិកាដ៏ល្បីឈ្មោះ Rick Kh បានចែករំលែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមជាគោលគំនិតសំខាន់ៗដែលពលរដ្ឋកម្ពុជាអាចយកឈ្នះការមើលងាយពីប្រជាជនថៃមកលើប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGOdJOZhQkTCNi7ttCz9UE1t-Hf504BQZ0_yvhfDBYX4_n53SzxCmlceESuq_7koQHlhaD6LRPgcjI0X1jWnZTfuEDx8rrFk7DKCrXdwf0ONfYQXRz9vHj8MJRKlhwwXfIuUD-oelHFNxYeOdl8cKP7a8YGF2Pmbo9ta-6VMd8wYMeC_rPwFrCSpoegb3V/s1860/image_2025-10-08_10-14-13.png
តាមរយៈវីដេអូនេះ Rick Kh បានលើកឡើងថា សព្វថ្ងៃនេះប្រជាជនថៃបានមើលងាយខ្មែរតាមប្រព័ន្ធអនឡាញ ប្រមាថមើលងាយថ្នាក់ដឹកនាំ ធ្វើគ្រប់ទម្រង់ទាំងអស់ពីប្រទេសខ្មែរដោយមិនចង់ឱ្យបរទេសមើលមកខ្មែររីកចម្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja46TB0yvtk1ulFKaa3qljdv7v0NSIglBbK-kEQ3c6ryG2QFmzhmTt2JJL_bBAeVxihktBWNl_2UUgITUyby3b3HTDLp0z2UEXwkS6vN3O7cVhRJyH_Ue1AoY1XIGUuTvyEBx0anm-U3UI9AHDHa334QfPraCRC5B9X_9kOOCPnaP1qSuVUxD3bKkqwKGS/s2048/image_2025-10-08_10-14-14.png ក្នុងអំឡុងពេលនេះក្នុងនាមជាប្រជាជនខ្មែររស់នៅលើទឹកដីខ្មែរ Rick Kh បានផ្តល់ជាគោលគំនិតសំខាន់ៗដូចជា៖

ចំណុចទី១. ផ្អាកគាំទ្រផលិតផលថៃ៖ ក្នុងន័យនេះ Rick Kh បានពន្យល់បន្ថែមថាផលិតផលថៃនៅតែមានលក់ពីព្រោះនេះគឺជាច្បាប់របស់អន្តរជាតិមិនអាចបញ្ឈប់ផលិតផលថៃមានចូលក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយើងជាបុគ្គលអាចកាត់បន្ថយខ្លួនឯងបាន ដោយត្រឡប់មកជួយគាំទ្រផលិតផលក្នុងស្រុកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjREgeXy893L-qMWQwEbuyPNEL4kxYqagyuVLnF5Nsf1wqmVEPBr-BVfX8OlC548TRGlYxKSQBG3487eBxW_GZP0nZMivuAdo46DN1p4K2cKuArVJItz9bGe0tH5KPnHSbSW5iEBe4SurdTNXVx8Nnw5Vytl9TwahFGjOYqYbyzzvRZ5CfB2ogvOtoBPLrd/s2048/image_2025-10-08_10-14-15.png

ចំណុចទី២ Rick Kh ទាក់ទងនឹងលុយបាត៖ Rick Kh ថាសម្រាប់បងប្អូននៅជាយដែនគឺវាពិបាកប៉ុន្តែយើងអាចកាត់បន្ថយបានបន្តិចម្តងៗ ហើយវានឹងធ្វើឱ្យលុយខ្មែរយើងកំណើនប្រាក់រៀលកាន់តែឡើង ហើយឈប់បន្តគាំទ្រយកព័ត៌មានពីថៃមកដូចជាទាក់ទងនឹងថ្នាក់ដឹកនាំយកមកស៊ែរ បណ្តុះបង្អាប់ កុំចែករំលែកបន្តជាដើម។ ក្នុងពេលវេលានេះ Rick Kh បានបញ្ជាក់ថាស្ថានភាពនៅមិនទាន់បញ្ចប់នៅឡើយទេទាំងទាហាន១៨នាក់ត្រូវថៃចាប់យកទៅដោយខុសច្បាប់ ដូច្នេះយើងត្រូវរួបរួមគ្នា ស្រលាញ់ប្រទេសជាតិ តស៊ូជួយគ្នា។ អ្នកបង្កើតមាតិការូបនេះបានអះអាងថាការនិយាយរបស់ខ្លួនមិនមែនជារឿងនយោបាយនោះទេប៉ុន្តែនិយាយក្នុងនាមជាកូនខ្មែរមួយរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfK2KoXcZz9F-eqYayzrsRr2hAZg2lpNZKXUL_4rgBdXP_tYxQ6YIx-UnvN-AOBGVssmdeu-alH6vmv3jtGOXbptalpMHgEvBh54DOAdBoDB_d9TSusneGcpC6gM_VVltUfkM5cfRovK4sMPOtzLHuuJMctTCtKpyih7vrwYecEF5NmjkHeyATLTibMw2p/s2048/image_2025-10-08_10-14-17.png

ឆ្លងកាត់សង្គ្រាមលើកនេះ Rick Kh បានចែករំលែកថាទទួលបានបទពិសោធថាប្រទេសថៃគឺអាក្រក់ខ្លាំង មើលងាយមកកាន់ខ្មែរខ្លាំង ហើយយើងមិនអាចយកសព្វាវុធ ការជេរទៅតតាំងជាមួយគេនោះទេ ប៉ុន្តែយើងអាចប្រើប្រាជ្ញាស្មារតីនៃការចេះដឹងកាត់បន្ថយនៃការប្រើប្រាស់ទំនិញថៃដែលមិនចាំបាច់ មិនចូលរួមសកម្មភាពផ្សេងៗដូចជាការទៅលេងប្រទេសថៃ ពិនិត្យសុខភាពនៅប្រទេសថៃ ហើយងាកមកពិនិត្យសុខភាពនៅក្នុងស្រុកឬបណ្តាប្រទេសផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxOx4H0RtLm2nK82FEzvZiWmHTDt8uCRjeM7y5KYcDJAriU0SQIZarEp1zTk_aO_QZYN6vYVT_wNGpFwzZYR5lM9rjLnZNAOPNhQI5EbKEY-RJIfg8JG1Xrs0i7LPRSmFs8cOluwcxSkw1cMoCJ-ENkbM2j77YUuD5_t8vkbCxmAwyZMPsUhZYfT1nF5Xo/s2048/image_2025-10-08_10-14-18.png

Rick Kh ថាក្នុងនាមជាខ្មែរបើមិនស្រលាញ់ប្រទេសខ្មែរតើឱ្យជនជាតិណាមកស្រលាញ់ ហើយលោកចង់ឱ្យយើងជួយគ្នាបន្តិចម្តងៗ លោកចង់ឱ្យប្រទេសជាតិល្អជាងនេះ រឹងមាំជាងនេះ បន្តនូវអ្វីៗដែលល្អដោយលោកជឿថាប្រជាជនខ្មែរអាចធ្វើបានសាមគ្គីគ្នាជាធ្លុងមួយ៕

ម្តាយ ល្អហួស បង្ហាញអាយដលក្នុងចិត្ត

0

អ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស បានបង្ហាញថាតារាចម្រៀង ណុប បាយ៉ារិទ្ធ គឺជាអាយដលរបស់ខ្លួនខណៈបទចម្រៀងមួយចំនួនរបស់លោកប៉ុន្មានបទនេះគឺជាបទសំណព្វចិត្ត។ ជាមួយនឹងការស្រលាញ់នេះលោក ណុប បាយ៉ារិទ្ធ បានឆ្លើយតបដោយក្តីរំភើបជាមួយនឹងការជូនពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEYtfJyB6IaHbTgjyzjDpYiXYX60nNkyc7vO3ZWJMhlnZBz2ozFu_LptMfPRr88GVht9rTalxFsfl5DJSQf-af-_-VgDrpRb24f8cWFq-v0fZpPVg1ZXLR-YVeTkhYcA5tX8m0-1qFePgao4uv9l2MdtE0SCuN4LuApqz7PJZJHWH8LV-_kh_RpkuA3OhB/s2048/image_2025-10-08_14-07-17.png

ថ្មីៗនេះ អ្នកនាង ដេននី ក្វាន់ ស្រាប់តែបង្ហោះរូបលោក ណុប បាយ៉ារិទ្ធ ជាសាធារណៈតែម្តងជាមួយនឹងការបញ្ជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាតារាចម្រៀងប្រុសដែលជាអាយដលរបស់ខ្លួនគឺជាតារាប្រុសមិនចេះចាស់រូបនេះ។ អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា «មានFanរបស់ខ្ញុំជាច្រើនសួរខ្ញុំថាតើតារាចម្រៀងប្រុសរូបណាជាIdolរបស់ខ្ញុំ? ចា៎ បងប្រុស Nop Bayyareth ជាIdol របស់ខ្ញុំ ឱ្យតែបទចំរៀងមនោសញ្ចេតនា ដឹងតែខ្ញុំស្តាប់បទគាត់ហើយ ក្នុងនោះមានបទ. 1.ឃុំចិត្ត 2. យូរយ៉ាងណាក៏ចាំ 3.ព្រួយនឹកម្ចាស់ស្នេហ៍ 4.បំណងល្អពីសង្សារអូន 5.ស្រលាញ់ស្ទើរលេប 6. បេះដូងខ្វះគ្នា 7. រាត្រីបាត់អូន 8. យើងជាអ្នកស្រែត្រូវជឿអ្នកស្រែដូចគ្នា 9. ត្រូវការកម្លាំងចិត្ត 10.សង្សារលេងៗ ហើយនៅមានបទជាច្រើនទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOWqc_GL3NwUDepnETdRhx1HIHFRQ3qN2OILcD12rgEFMEwO4awTb5pWfWMCFuivF2Ibzd-kzQEFQZihrE6Z3lAOLywgiG1oHvOAdXzupMjfM5QeVFiLSS0RL5NC8f_2vEWZyq69Fx-EpY1eHu33R4MzdGBfJxKtE9pTtky6rtI0yAMpVwdl4Uo4Ayx5ty/s1320/image_2025-10-08_14-07-19.png

ការបង្ហាញពីអាយដលក្នុងចិត្តរបស់ម្តាយល្អហួស បានជំរុញឱ្យសាម៉ីខ្លួនគឺលោក ណុប បាយ៉ារិទ្ធ បានថ្លែងអំណរគុណចំពោះការស្រលាញ់នេះ។ លោកបានចែករំលែកខ្លឹមសារការបង្ហោះខាងលើនេះជាមួយនឹងសម្តីថា «អរគុណប្អូនស្រីសម្រាប់ ការស្រលាញ់ចូលចិត្តស្តាប់នៅចម្រៀងរបស់ខ្ញុំកន្លងមក ជូនពរប្អូនមានសំណាងល្អ មានសុភមង្គល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnpK0zjJAaVRqIA2Z6sIbWV-5AK9h6LUVlLmvCfZ5bOxDuRP954-YqN4snwXUyhmBbcPVbPeLkiQKTe3Lkfmm8Zo9bt1UewQ_-cNvuI0SG0xJUtWiIt_kfFRhv-yqABlQVlKoOcZRimpP1fIs9Q68BhoV9qGhEUEp6xyRK7YSEhVgM23k5DElORgJGoCBK/s1543/image_2025-10-08_14-07-18.png

ងាកទៅកាន់ទស្សនិកជនវិញក៏បានបញ្ចេញមតិក្នុងការបង្ហោះរបស់អ្នកនាង ដេននី ក្វាន់ ដែរថាបទចម្រៀងដែលនាងបានបញ្ជាក់ខាងលើនេះសុទ្ធសឹងតែជាបទដែលពួកគេចូលចិត្តស្តាប់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX4aIVWTzH5Axhmi-FWjW7X_pglk62dVONILdT5CtwF_8j7j-lIIb8s50TEDebsxEbyLJX4xptyPM-hdhbLkkfv70vR3D63O3dH1XgsedzUFa7mQxtRI46fB0MQ_b02KJkM_PZi1-1B3A_WFj17pgKFMr2NXNHQMtbjjD8QaoxUkk_T-L8bfAV46CnJq00/s2048/image_2025-10-08_14-07-20.png

គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះលោក ណុប បាយ៉ារិទ្ធ បានសហការជាមួយនឹងសិស្សប្អូនរបស់ខ្លួនទៅលើបទល្បីកាលពីមុនដោយមានការបញ្ជូលស្ទីលថ្មីជាក់ស្តែងដូចជាបទ «បំណងល្អពីសង្សារអូន»ជាមួយនឹងតារាចម្រៀង លីម តិចម៉េង ខណៈបង្ហើបស្នាដៃមួយទៀតអាចសហការជាមួយនឹង នាង ដាវីន៕

Bai Lu ថាគ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ

0

កាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូដែលល្បីពេញអ៊ីនធឺណិត កាមេរ៉ាបានពង្រីកមុខរបស់ Bai Lu ខណៈពេលដែលតារាស្រីរូបនេះកំពុងផាត់មុខ។ ជាង Makeup បានសួរទៅ Bai Lu ថា៖ «តើអ្នកមិនខ្លាចបង្ហាញរង្វង់ខ្មៅរបស់អ្នកទេឬ?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2bO4hyhnAurn9ealeV8zLFnKWCdIGc5IPpQ6kHOzuGca1luTCp52H-uXz7iS5jvm7PzqhWkSp4Fq7c8QtYp_xQ54qmRPUS3SfyUhyIItEEkI12JzRFJghG2uygz37swhQrF9ZSEo0LMoMXd2C11VzTz1WsuWdJZ2R8S4yJHD8oCqso1nnJytizP9kwp6A/s2048/image_2025-10-08_11-13-17.png

ជាមួយនឹងសំណួរនេះ Bai Lu បានឆ្លើយតបដោយត្រង់ថា «អ៊ីចឹង ឲតើអ្វីទៅ? មនុស្សគ្រប់គ្នាមានមុននិងរង្វង់ខ្មៅ។ គ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះទេ។ ខ្ញុំមិនចង់ឈ្លក់វង្វេងនឹងភាពស្រស់ស្អាតទេ»។ ចម្លើយរបស់ Bai Lu ទទួលបានការស្របពីទស្សនិកជនជាច្រើន ដោយសរសើរពីទំនុកចិត្ត និងភាពស្មោះត្រង់របស់តារាស្រីរូបនេះ និងការពិតដែលថានាងមិនរស់នៅតាមស្តង់ដារសម្រស់ល្អឥតខ្ចោះដែលកំណត់ដោយអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbNzkaSH2SaDqr-6TjK3P5HtnT2xqsb8qXHh0aVnDjJLPt1hEgWq4439xRmRx8Kj87rhEWfyqFaAZjNPbchMK9xeIr3prV_rZSbTGXFIkf_fB64A8mPWwCBY8b6V658mHuwUqoIpl8VBxLKX1Tvgkz-UqnWRq47OvOcSvVZCX4yaPDcoRPmp2nfaPSwTA/s2048/image_2025-10-08_11-13-21.png
ថ្មីៗនេះ Bai Lu បានទទួលការសរសើរចំពោះការចូលរួមក្នុងកម្មវិធី Milan Fashion Week ។ តារាចិនរូបនេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍សម្រាប់ម៉ាកយីហោចំនួនពីរដែលនាំមកនូវរូបរាងពីរផ្សេងគ្នា។ មួយគឺរ៉ូបពណ៌ខ្មៅនិងមួយទៀតជារ៉ូបពណ៌ផ្កាឈូក។Bai Lu គឺជាតារាចិនមួយរូបដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះស្ទីលរបស់នាងនៅក្នុងកម្មវិធី Milan Fashion Week ក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikrop5jVZVIEQEtXH-tdRgUSahEX5gagZMJ3FFJI1AJ_kpvQUV6Wmh5HnGkra5eaOCJ0kEIntm_SKKR5shIjbFhkiesOhzv6N3JnUXshfp33UQB719BY69XnP9Vgxf2i0bW8GNFdvSDQFj6nRG8NimGCi8BGQeTICw1pbTTyDFm3C-AmJCPAu_XFEZyjtJ/s700/image_2025-10-08_14-41-32.png

កាលពីខែសីហា Bai Lu បានបង្កឱ្យមានការព្រួយបារម្ភដោយសារតែ ការស្រកទម្ងន់ខ្លាំងពេកដែលនាំឱ្យនាងមានមុខមាត់ស្លេកស្លាំង។ ក្នុងអំឡុងពេលផ្សាយផ្ទាល់សម្រាប់ម៉ាកយីហោតារាស្រីរូបនេះបានសារភាពថានាងស្គមពេក”ហើយបានបង្ហើបថានាងមានកម្ពស់ ១.៦៥ ម៉ែត្រ ប៉ុន្តែទម្ងន់របស់នាងបានធ្លាក់ចុះមកត្រឹមតែប្រហែល ៤០គីឡូក្រាមប៉ុណ្ណោះ ហើយចំណង់អាហាររបស់នាងបានបាត់ទៅវិញ។ Bai Lu បាននិយាយថា នៅពេលដែលរាងកាយរបស់នាងស្គមពេក នាងបានយល់ពីសុខភាពដ៏មានតម្លៃ ហើយកំពុងតែញ៉ាំយ៉ាងយកចិត្តទុកដាក់ដើម្បីឡើងទម្ងន់ម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExfr94GWnUZRfCPX5xW_dRkdmn1-N7suzVs_EH3DO4p5n2ElBAOoJyPV5PZDAGavR9OmFC_CC1TBaVm66JNqClvdbHS7drat42XHg6-BrxTphL_xvz9Dxe72EgYI6wPYQXaijrIud_22DAxqStNUggDFp2lWfQ1IpvGCwS4KD-goy_1G9RqHMu1S1WxUX/s945/image_2025-10-08_11-13-25%20(2).png

បន្ទាប់ពី ២ ខែ Bai Lu បានបង្ហាញខ្លួនជាមួយនឹងរូបរាងស្រស់បំព្រង។ យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែមានការព្រួយបារម្ភ ព្រោះវីដេអូដែលទើបចេញពីឈុតក្នុងរឿងថ្មី Moliបង្ហាញថា Bai Lu ប្រើដៃទ្រចង្កេះនៅលើផ្លូវត្រឡប់ទៅឡានដើម្បីសម្រាក។ នេះធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីរបួសចាស់របស់តារាស្រីរូបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzxW83nirs2doybt0287z6Ua6HJ71M3eQON3RiGk2Z_eGhRz7MoHKp062C6uIFG0Hx0jVhXG75Pwzhcmz4DjCJJ7v9fJiHkcY1N-gAxbjpGNdBtUFnOJFkFI7be_B06T-T6e9OpdUNCkxQBuDH_590DKXu8Wesxhw4rmy0IYKnGk69p6eHWj-ROzbH3sBc/s1279/image_2025-10-08_11-13-23%20(2).png

ការថតរឿង «Moli» តម្រូវឱ្យ Bai Lu សម្តែងឈុតលំបាក និងគ្រោះថ្នាក់ជាច្រើន។ ជាមួយនឹងទម្ងន់ និងរាងកាយបច្ចុប្បន្នរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនជាច្រើនគិតថា នាងនឹងមានបញ្ហាក្នុងពេលសម្តែងជាតួឯក។ ទោះជាយ៉ាងណាក៏ដោយ Bai Lu នៅតែបង្ហាញពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនក្នុងការងារថ្មី។ វីដេអូរបស់ Bai Lu ជិះសេះយ៉ាងប៉ិនប្រសប់ក្នុងការសម្តែងក៏ទទួលបានការសរសើរយ៉ាងច្រើនផងដែរ៕

ក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយថ្លៃដឹកទំនិញខ្ពស់ក្រោយថៃបិទព្រំដែន

0

ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃក្រោមហេតុផលផ្តល់សុវត្ថិភាពដល់ពលរដ្ឋខ្លួន និងទប់ស្កាត់បទល្មើសអនឡាញ បានធ្វើឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនរងផលប៉ះពាល់ខ្លាំងដោយត្រូវចំណាយលើថ្លៃដឹកជញ្ជូនទំនិញរហូតដល់៣ដង ព្រមទាំងប៉ះពាល់ដល់គម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDX2NAKz3yoUuzTgaYG-lmsmqcDQWwAMLH4uzUeefbSY2e2mGSpHHbn_1Mn2SYh-PrLhZtP3TDigLg5rICPpgMPOvvlYwpLFtacPQe9A9PuY3y28ckTCTlzymr-ozWK_W6Ei7x45xudfwT3o-QzCfCHAF73XKVgLH8pig1tZtFGvDcjaI9M4H4c0ExBSyK/s1024/photo_2025-09-19_14-00-41%20(2).jpg

Yazaki Corporation គឺជាក្រុមហ៊ុនដំបូងគេរបស់ជប៉ុនដែលចាប់ផ្តើមអនុវត្តគម្រោងពង្រីកអាជីវកម្ម «Thailand Plus One» ប៉ុន្តែដោយសារក្រុមហ៊ុននេះពុំអាចដឹកជញ្ជូនទំនិញតាមព្រំដែនកម្ពុជា-ថៃផ្លូវគោក ក្រោយពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីកាលពីចុងខែមិថុនា ឆ្នាំ២០២៥ បានធ្វើឱ្យក្រុមហ៊ុនប្តូរមកដឹកទំនិញតាមផ្លូវអាកាស និងផ្លូវទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwMQO-y9Pc_L3mMNaIDhyphenhyphenKv9_79X20K3YwGC_MbXhbXZw3uNAYfp7DW95pFeaV63zrKPSNkYgjcJH6i3-DPdV8WWZ2zCFY_9vyYxsebud7FmabdaOoo529K3T6fgn_umtbRf_C-BVYSGr4R_uMSCysbmSolARTdhQ6LOLURpiYBsKnpvbLOMUx1EP6r0gi/s1024/photo_2025-09-19_14-00-41.jpg

កន្លងមក ក្រុមហ៊ុននេះបានចំណាយពេល២ថ្ងៃសម្រាប់ដឹកទំនិញឆ្លងព្រំដែនកម្ពុជា-ថៃផ្លូវគោកតាមរយៈរថយន្តដឹកទំនិញ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនចំណាយពេលរហូតដល់១០ថ្ងៃ សម្រាប់ការដឹកទំនិញតាមសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOAeOmjzYDiex7Gop6_NhE9-HGyw_IFFlAZ-_t9bvbs150QM37E-MVu1shDyxaqw2vrGPQrXIRFFjNDJPSEKgeul5z0stm66y1LPZDFESN4p_dZklXtRaNWUTkISXaXDm0GYXv6uqVyF6vjQ5kbliDEthoYLYSiWgTX2jxW9nmGmpCzziKujrjReytvJTJ/s1000/image_2025-07-21_15-43-33.png

ប្រធានសាខាក្រុមហ៊ុន Yazaki Corporation ប្រចាំប្រទេសថៃ និងកម្ពុជា និយាយថា ៖ «ទោះជាប្រទេសថៃស្ថិតនៅមិនឆ្ងាយពីរោងចក្រជប៉ុននៅខេត្តកោះកុង ប៉ុន្តែយើងត្រូវបង្ខំចិត្តដឹកទំនិញតាមរយៈផ្លូវផ្សេងវិញ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3wWA5UdYFzZOyC_vNGWGisSFBe2DCtnWFmkV-1ljwcEubcABYbn8Y2Fm_fQXiypHO0BZXBah8TLMVq-3A9ia1-HutrEt_HIouqPPR5-bNsNJ-Fod5zg5DU0ZxbA5TzBThW1W7tzNMujkluJUd41OtyyWz9nWwmI37QusEGs0s4nIQSbgYjnYFYk8_NY2_/s1280/image_2025-07-21_15-43-35%20(2).png

ក្រៅពីនេះ ក៏មានក្រុមហ៊ុនជប៉ុនជាច្រើនទៀតរងផលប៉ះពាល់ដូចគ្នាក្រោយពីថៃបិទព្រំដែនជាមួយកម្ពុជា ដោយសារក្រុមហ៊ុនទាំងនេះមានរោងចក្រផលិតទាំងនៅថៃ និងកម្ពុជា ។ តាមអ្នកជំនាញ គឺការបិទព្រំដែនកម្ពុជា-ថៃប៉ះពាល់ដល់ការចំណាយដើមទុនដឹកទំនិញរបស់ក្រុមហ៊ុនជប៉ុន និងប៉ះពាល់គម្រោង «Thailand Plus One» ដែលក្រុមហ៊ុនជប៉ុនអនុវត្តគម្រោងនេះដើម្បីដោះស្រាយបញ្ហាការចំណាយលើថ្លៃកម្លាំងពលកម្មខ្ពស់នៅថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAzS_Qv6Yb5GQwJBMBuCcHh8-Uzpr1br1t0vQbYu9RQiJ5WrJ4QPHr6XLQ7w1mCG-Q0D8nBqEBg8QyAISstgcTgxg5rfOZFQnG8OM6VuuiculXcREyevjkD-JzolnkDm08gXb9lHgjSvAAE3i7Jg4-Lo9lJ-acn2-puWU2KqZ0nvU2g-PUBwwG-1dEwaf/s1080/image_2025-07-21_15-43-35.png

គួរបញ្ជាក់ថា តាំងពីឆ្នាំ១៩៩០ ក្រុមហ៊ុនជប៉ុនជាច្រើន ជាពិសេស ក្រុមហ៊ុនរថយន្តបានពង្រីកអាជីវកម្មមកកាន់ប្រទេសថៃ ក្រោយពីការចំណាយថ្លៃកម្លាំងពលកម្មនៅជប៉ុនកើនឡើង ។ ចាប់ពីពេលនោះមក ថៃក៏ទទួលបានោកប្រយោជន៍សេដ្ឋកិច្ចពីក្រុមហ៊ុនជប៉ុន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការចំណាយថ្លៃកម្លាំងពលកម្មនៅថៃចាប់ផ្តើមកើនឡើង ទើបជប៉ុនផ្លាស់ប្តូររោងចក្រមកកម្ពុជា ឬផលិតនៅថៃដើម្បីនាំចេញទំនិញទៅទីផ្សារកម្ពុជា ដោយអនុវត្តគម្រោង «Thailand Plus One» ៕

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហាមដាច់ខាតមិនឱ្យពលរដ្ឋទទួលទានត្រីក្រពត

0

នៅប្រទេសកម្ពុជា ត្រីកំពតត្រូវមានចំនួន ១០ប្រភេទខុសៗគ្នា ក្នុងនោះមាន៥ប្រភេទ ផ្ទុកសារធាតុពុលកម្រិតខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw_6iGyiNX_xdgW2OClIbhDasisDR1A4rRI_buKvBS6lvVy92c4IhjPlsg-SVqWFlaJuThzhXqZzLql9s0iNdqLQQQKzvaXgxj14V1HTvouOoT-7dWxG_d9C42XnoN9WG0Q4meiiy7nOB1els2pDWDrj3x5oYXtr1BPl3y_mW2Ahs9UNf5BZ52B7BwEDeQ/s830/image_2025-10-06_10-05-04%20(2).png

គិតចាប់ពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៥នេះ មានមនុស្សពុលត្រីកំពតចំនួន៣៧ករណី ដែលបណ្តាលឱ្យមនុស្ស១០នាក់បានបាត់បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7a8Y9Ox4fgwMQbH9VgeV9tu_ROOJS6md6lSJwgJCiCJ7LY8xX_S5JqYbR92sgFcU1-_grk8lGBgXbiy9HtVVuflfhkjdWSi1naGWr91kmIvhYGx4L05FuNlZuZkLFYIF1dSHXNXQcYRDLyveZaYZFpTasywzjyIYqX2B7OLrDp2vBMOXlbsiilN0fCi90/s960/image_2025-10-06_10-05-03.png

នៅក្នុងត្រីកំពត មានជាតិពុលឈ្មោះតេត្រូដូតុកស៊ីន (Tétrodotoxine: TTX) គឺជាជាតិពុលទៅលើប្រព័ន្ធប្រសាទ ដែលមានផ្ទុកនៅក្នុងថ្លើម ក្នុងពោះ ក្នុងស្បែក និងក្នុងពង របស់ត្រីកំពត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2JqB9i7CJ3-LLVF_-LC0nwcDA765uJi4sgEhVyjWyNRyi-HslvNAz06phPsoPVaOKHKO7RPUHnqJy92M7pUUAlrwDNUhSZeFf3xcN92tlrzkgNQ0cMUIqHFP1ULJNVFtBUBj1CPxnkf9H7pjmBEAdHX8ndYrV9-dxMLgyoc2BqeofcXIdMAKS2dxsNsSJ/s720/image_2025-10-06_10-05-02.png
ជនរងគ្រោះ បន្ទាប់ពីបរិភោគត្រីក្រពតទាំងនេះបានរយៈពេល ២០នាទី ទៅ ២ម៉ោង នឹងមានបង្ហាញរោគសញ្ញាឈឺក្បាល វិលមុខ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ក្អួត បើស្ថិតក្នុងស្ថានភាពពុលខ្លាំង គឺធ្វើឱ្យថប់ដង្ហើមស្លាប់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-lPRAOovEe1NtQ3R1gqNVDyM_9mHFgQ0t3uOioStKvLLMeX2L6b0QcWQgEtHax6YSz4I5kMfUlyRh64FwrgTYGuVYMqtBBe3Pf3AE9wa5gDPyvdcLx-8fbgkxZ_b0yHGSdsa9bffi-dLK91y_psDylE0__bsnoQq9I41xVY9uCi2bnmI15z6PtkNFfjWW/s960/image_2025-10-06_10-05-03%20(2).png

បើយោងតាមក្រសួងសុខាភិបាល ការធ្វើឱ្យជនរងគ្រោះក្អួត គឺអាចជួយបញ្ចេញសារធាតុពុលបានមួយចំណែកពីក្នុងខ្លួនជនរងគ្រោះដែរ៕

 

នាយករដ្ឋមន្ត្រីថៃ ៖ «ថៃនឹងចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា លុះត្រាកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនជាប់ខេត្តស្រះកែវមុនថ្ងៃទី១០ តុលា»

0

ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន និយាយថា មិនជំទាស់នឹងប្រធានាធិបតីអាមេរិកដែលចង់ជំរុញសន្តិភាពកម្ពុជា-ថៃ ។ ប៉ុន្តែថៃប្រកាន់យកផលប្រយោជន៍របស់ខ្លួន និងចរចា លុះត្រាតែកម្ពុជាយល់ព្រមជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនជាប់ខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjey48VpDpAfyj4nQTY2iYiTVwCtFlpMBeZNSsQlAc3nRX0T_jQ64vRPdcEivUlAQTz-lNSVc6bRyk2ioM0KOKzfYX-xVGpq_5cgZIAgfOr705dhbF6aTITJ0Ij5G54jVk-3lnV-pODGLb6tL8oAiSLXZwSCVqDhsU2buU7lf5CmxkTS4y_Vy9ESHjGhoF/s1200/photo_2025-10-08_14-41-41%20(4).jpg

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយក្រោយពីសារព័ត៌មានបរទេសចុះផ្សាយពីប្រធានាធិបតីអាមេរិក លោក Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលា ថា ថៃមានគោលជំហរច្បាស់លាស់ គឺថៃនឹងចរចា ដរាបណាកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនជាប់ខេត្តស្រះកែវមុនថ្ងៃទី១០ ខែតុលា ប៉ុណ្ណោះ ។ ទោះបីលោក Trump មានគោលបំណងល្អជំរុញសន្តិភាពរវាងកម្ពុជា-ថៃក្តី ប៉ុន្តែកម្ពុជាត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCpcdpy0axW3cEGsd75mDgmJ4P52vvrLiD2ChxofBSxb-s0stEdtZTBWRaVK0SyWSs11xH_HROI_797DTIc2E1wiZmzfv30CIx2WwwLRiVMc5KHBpVqvWXIAoH89zZarRf904n-JwG4oWUWAXky56zK8qf4jwoUI5gmz_VtZZ2bBUFzXhYMwZYi4E_7RVC/s640/photo_2025-10-08_14-41-41.jpg

លោក អនុថីន និយាយបំភ្លៃថា ថៃជាប្រទេសរងគ្រោះ និងរងការឈ្លានពាន ហេតុនេះ ការចរចាអាចកើតឡើងបាន ដរាបណាកម្ពុជាអនុវត្តតាមលក្ខខណ្ឌថៃទាំងអស់ រួមមាន ៖ ដកថយកម្លាំងទ័ព និងអាវុធចេញពីព្រំដែន, ជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ និងដោះមីននៅព្រំដែនដែលបង្កគ្រោះថ្នាក់ដល់ថៃ ។ បើលោក Trump ក្នុងឋានៈជាមនុស្សកណ្តាលអាចបញ្ចុះបញ្ចូលឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌទាំងនេះដើម្បីឱ្យថៃមានទំនុកចិត្តនោះ ថៃនឹងព្រមចរចាជាមួយកម្ពុជា ដោយសារជាប្រទេសជិតខាងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe-Lnj7f_hisc8QevVFJcm2qUDVKHdhX0ZAKbphkIDW0EcAQOoGZXK1vhyphenhyphenuQUoHr8OW_kqFrjgnzisjrvYQ77wozzRX28S0P7ndz5CYWjRTNcCJO93I2JYV5zzeEwhcuHja2-25ibh8PwWblI6TWUAZiJS9ZPYE2dEWwtEr_dP_C4j8RwA8rhxH_qcX1ZG/s800/photo_2025-10-08_14-41-41%20(3).jpg

លោកចាប់អារម្មណ៍តែផលប្រយោជន៍របស់ប្រទេសថៃប៉ុណ្ណោះ ចំណែករឿងផ្សេងៗ ដូចជា ៖ លោក Trump នឹងទទួលបានពានរង្វាន់ណូបែលសន្តិភាពឬអត់ គឺលោកមិនចាប់អារម្មណ៍ទេ ។ បើលោក Trump ទទួលបានពានរង្វាន់សន្តិភាពមែននោះ លោកនឹងចូលរួមត្រេកអរ ប៉ុន្តែវាមិនពាក់ព័ន្ធនឹងថៃត្រូវចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwybZuaWBpN5NsASEZcjRwvSrywHfExx1kWvkktDnL4VQ8ECdcqCX1UH94YmWxmzY_ARXPmzKih_yd_vVSX2PxRjgnmZ9nvXGf4RiXB7sQRqFKADr9tDQ3_X7TSTAyICx-FRBXnBO-816bmMZqlXFoibFVi-5oPfR6fuLextqdUv9uyo5Yl6XCfDx17kRV/s800/photo_2025-10-08_14-41-41%20(2).jpg

ចំណែកមតិនានានៅប្រទេសថៃបារម្ភពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរនឹងពុំព្រមចាកចេញពីទឹកដីរបស់ខ្លួនក្នុងតំបន់ព្រំដែនជាប់ខេត្តស្រះកែវ គឺលោក អនុថីន និយាយថា ប្រទេសថៃមានច្បាប់ និងបានប្រជុំត្រៀមផែនការបណ្តេញពលរដ្ឋខ្មែររួចអស់ហើយ ។ បើពលរដ្ឋខ្មែរពុំព្រមចាកចេញទេនោះ ថៃនឹងពុំយល់ព្រមជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUIY1g2lYfjpsnZOyg6osi0MeixGj1ECqKBRXNc0IYjYKsla9gXbNAdZc-NhNI50kQDXgtfJWK5BEfKhZmSTcz1Jk6w9hLpTI_22nNg8ay2tUpaB8jmIhoI6HKcG8AD5k3c2g01U0qIIjDuKXgu2FvupPnbNRG3RGOJu-a0tpAea81tjECpYhhvlooxLhk/s1024/image_2025-10-08_15-04-56.png

គួរបញ្ជាក់ថា កងទ័ព និងរដ្ឋាភិបាលថៃ បានគំរាមឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាប់ព្រំដែនខេត្តស្រះកែវ) មុនថ្ងៃទី១០ ខែតុលានេះ បើមិនដូច្នោះទេ ថៃនឹងអនុវត្តច្បាប់ព្រៃ ។ ថៃបានទាមទារតំបន់នេះដោយឥតអៀនខ្មាស វង្វេងប្រវត្តិសាស្ត្រថា ជាទឹកដីរបស់ខ្លួនសម្អាងតាមផែនទីក្រៅផ្លូវការគូរជាឯកតោភាគី ហើយវាបានក្លាយជាប្រធានបទក្តៅនាពេលបច្ចុប្បន្នធ្វើឱ្យរាំងស្ទះការចរចា ៕

ធនាគារពិភពលោកព្រ.មានថា បញ្ហាអស្ថិរភាពនយោបាយកំពុងធ្វើឲ្យសេដ្ឋកិច្ចថៃចុះខ្សោយ

0

ប្រទេសថៃ៖ ធនាគារពិភពលោកបានព្រ.មានពីផលប៉ះពាល់ដែលបណ្ដាលមកពីបញ្ហាអស្ថិរភាពនយោបាយ ការរំខានផ្នែកពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត ថាអាចនឹងធ្វើឲ្យការងើបឡើងវិញនៃសេដ្ឋកិច្ចថៃមានការអន់ថយ បើទោះជាមានការរំពឹងទុកថាសេដ្ឋកិច្ចថៃឆ្នាំនេះនឹងមានការកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXopUByercP1Krrp5PQGtpvuuHKFLSE4DYfE_ydS5Ehds4_lig7gGOUkvqpjNCrEBYGIjv7q7atYCqaeT-ActYyB8oLCxhE0QInwaUagsRhg_bqErb3gKv8e92NixNdQlZoceaXLVZbiZEFs4EPhEVztydOfwehPfF283trQuxB2B77fJ3Faz8UUtS6Ds/s800/photo_2025-10-08_13-24-14.jpg
ក្នុងបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកចុងក្រោយបំផុត ធនាគារពិភពលោកបានទទួលស្គាល់ពីការស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ថៃក្រោយពេលនៃជំងឺរាតត្បាត ប៉ុន្តែបានព្រមានវិញថា អស្ថិរភាពនយោបាយដែលកើតមានញឹកញាប់ ការពន្យារពេលគោលនយោបាយសារពើពន្ធ និងការបិទច្រកព្រំដែនជាមួយប្រទេសជិតខាងអាចនឹងប៉ះពាល់ដល់សន្ទុះនៃល្បឿនសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3iq18uL5A9hK5TyeD5LUzeTwkoHWdVuj4e0IygTuyF-4ChAYcocIio2s5jDCHqcVvG1ePenMizL3bR7Hj8yn_t4U-a_oFzTjXPsDtHF3ga9XL5MquiVc1Ul6EBEQkNo3_czvyIWxgnO5sfwH4bv5-7a7RUFtMjBScWlLXAjBKxriwy-Doh3_1_Wt8XgcM/s1200/photo_2025-10-08_13-57-05%20(2).jpg

កំណើនក្នុងតំបន់ត្រូវបានព្យាករណ៍ថានឹងកើនឡើង 4.8% នៅឆ្នាំនេះ និង 4.3% នៅឆ្នាំក្រោយ ដែលជាការធ្លាក់ចុះពី 5.0% កាលពីឆ្នាំមុន។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំក្នុងអាស៊ាន (ASEAN-5) – ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងអត្រា 4.6% នៅឆ្នាំនេះ និង 4.5% នៅឆ្នាំក្រោយ ដែលយឺតជាងឆ្នាំ 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpI5Nfs6SgX0w6s_GoBJEjQlSz4Kb6wQNLdk6K49R21A_1VnufwGUJiMtCbPKCqku6iTYDBBr2lwdOfiAIXg3ESBqqVV-pXNnIJLAq-2uYTTtQGoPXNdMzTrZAhixDD_FvhjG9sbyfgCu6NBojoVpfK9pWNK_GOxcYYCw5Fc7DqI2cuzPM5erKtx7rXsC7/s1280/photo_2025-10-08_13-57-05.jpg

ភាពមិនច្បាស់លាស់នៃនយោបាយនៅក្នុងប្រទេស និងភាពតានតឹងក្នុងតំបន់អាចបំផ្លាញទំនុកចិត្តរបស់វិនិយោគិនបរទេសដែលចង់បណ្ដាក់ទុននៅប្រទេសថៃ។ លើសពីនេះ ធនាគារពិភពលោកបានគូសបញ្ជាក់ថា ការបិទព្រំដែននាពេលថ្មីៗដែលជាប់ទាក់ទងនឹងបញ្ហាសន្តិសុខ និងជម្លោះនយោបាយជាមួយប្រទេសជិតខាងនេះ កំពុងបន្តដាក់សម្ពាធបន្ថែមលើពាណិជ្ជកម្ម និងភស្តុភារក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCBpu6AXILg0QMxpbg1IehrfnxmqjP1dxQcI808Yryy_pWZ0BmFlJ0s6Qmj5mpKOsDr6qv3neoeizyqITv4gdclOvxEO0WQGSMEc1vp3qlUM5edRk2tUd6AM0U7Sr3Hok-DSmV8zFcwy5z1APE6GooBM8t9OkyCyPSA3h6BpduBIdQX5FCJ2dv9iuR3RnW/s871/photo_2025-10-08_13-57-05%20(3).jpg

ធនាគារពិភពលោកក៏បានកត់សម្គាល់ផងដែរថា ការបិទព្រំដែនដែលអូសបន្លាយពេលកាន់តែយូរ និងការអនុវត្តច្បាប់យោធានៅតាមព្រំដែនកម្ពុជា-ថៃ បានរំខានដល់ផ្លូវពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យប៉ះពាល់ដល់អ្នកនាំចេញខ្នាតតូច និងធ្លាក់ចុះខ្លាំងនៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនគោក។ បញ្ហាប្រឈមទាំងនេះ គួបផ្សំនឹងការរឹតបន្តឹងពាណិជ្ជកម្មជាសកល ដែលបន្តធ្វើឱ្យដំណើរការនាំចេញមានការធ្លាក់ចុះយ៉ាងគំហុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2rhoG3kwWJmz6fW5fU-pJVQz5nMtQ4wKnhK6MNDKMY8GlADKUF8kRwTAtAQmXg6pU_KoBOU7V8xR0aZM2igStaT9nXQTpjvD8owaqqRzg6B5VWZGaQXlwXtHso2ByngROGY1dqJDn7Z0hxNcwvAjfnCgHXeOdTkWM6vTBYbRgY-Qsic139Hq3yz2Y_nkn/s1920/image_2025-10-08_14-51-24.png
បើតាមរបាយការណ៍ព្យាករបានបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃនឹងកាត់បន្ថយបន្តិចមកនៅត្រឹម 1.8 ភាគរយនៅឆ្នាំ 2026 ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមក្នុងស្រុកដែលកំពុងបន្ត រួមទាំងបំណុលគ្រួសារខ្ពស់ និងឧបសគ្គទីផ្សារការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_J0uhr2liiAcEc73Nw_CKglSG4-cL50zlXFCwuVZ3zw2LKlVeelRVwbKIR2401T9R_hNlOGdvI_tUyYd9h6rxS3SzxIirNLLqytk4kuoa7QynpxmnF9HRm4i_a-MHUmkg0p_ibywJodHh2b-wJUG90qMO3Fq0-qJ2CpfoGmy2ePTNPFhDPi2BVVtDp97n/s1024/image_2025-10-08_14-51-25.png

ជាមួយនឹងការចង្អុលបង្ហាញពីចំណុចអវិជ្ជមាននេះ ធនាគារពិភពលោកក៏បានជំរុញឱ្យរដ្ឋាភិបាលថៃរក្សាស្ថិរភាពគោលនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសជិតខាង គាំទ្រដល់អាជីវកម្មខ្នាតតូច និងធានាឱ្យមានអភិបាលកិច្ចប្រកបដោយតម្លាភាព ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចចំពេលមានភាពមិនប្រាកដប្រជានៅក្នុងតំបន់៕

អតីតមន្ត្រីរាជការថៃប្រាប់នាយករដ្ឋមន្ត្រីពិចារណាឱ្យច្បាស់មុនចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន

0

ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាចុងខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បែរជាភាគីថៃហាក់មិនសប្បាយចិត្តនឹងការកំណត់លក្ខខណ្ឌនេះ ។ ថៃយល់ថា វាជាការចាប់បង្ខំថៃចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា ដើម្បីឱ្យប្រធានាធិបតីអាមេរិកទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន គឺពានរង្វាន់ណូបែលសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_LiPAQHiD5linonMAJ0UdJfvfeXbW4K60EsIK5QluXm7VaavdoZX70Qjj5468eku7tOVG8yQfi0ycDMkY60FjCYoKIbrVzD0RyMt0rFc9N_uQFJFO2NPb2nkJ0lSDwFlFW9afauup4CT185cHDSGUWppCqanGP8Z0vVsQHCCnxf8sEJ_ZKbz4pxaehGB/s1280/photo_2025-10-08_13-24-13.jpg

រយៈពេល១ឆ្នាំមកនេះ ប្រធានាធិបតីអាមេរិក លោក Trump ព្យាយាមបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ ។ តាំងពីត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ លោកបានជួយបញ្ចប់សង្គ្រាម និងជម្លោះ រហូតដល់៧កន្លែងនៅលើពិភពលោក ទើបលោកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRmRIMExSm-YBrhb9wZqm2VqyrY4Z7c269e1mUtsgtDmLPIVzV-L5f5wyj-rTq_wQvkmRT5x2b0ttALOGlAvMGIYT3o0J-ptlqSCDWHE8LOJUHJokmJZZtsuJoQiBcOyVCV3DVsGpKgNp2vPEOXGFi9qfjO5c_s4haHekvsB1azNqyHFy5WlbRLwMz4Bc/s1280/photo_2025-10-08_13-24-14%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាអតីតនាយករងទីភ្នាក់ងារស៊ើបការណ៍ព័ត៌មាននៅប្រទេសថៃ លោក ណាន់ធីវ៉ាត់ សាម៉ាត បានដាស់តឿនទៅនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ពិចារណាឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMDBHcfXm4re7E4ddQlOwQdlhwZkX8xBb3iQupXP60Ten-mP3qH9ZdDiN-ZwH47P2VoQO2sp8Jl7KzN6pa8dyzV-CtPqqEMVYPJ61J7CVlX5q-5eR8N_iWT2BlEb94mZ0YzxyxaXJSf18ve7TMUd7bZjspmtob0xdcsHdRRfbH0VuHacpyvlZXzY_H1nK/s800/photo_2025-10-08_13-24-14.jpg
លោក ណាន់ធីវ៉ាត់ បានសរសេរក្នុងហ្វេសប៊ុកមានចំណងជើង «សន្ធិសញ្ញាសន្តិភាពក្លែងក្លាយ» ថា សារព័ត៌មានចុះផ្សាយពីប្រធានាធិបតីអាមេរិក លោក Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលា ដែលលោក Trump នឹងចូលរួមប្រជុំដែរ ។ តើថៃកំពុងត្រូវបង្ខំឱ្យមានសន្តិភាព មែនទេ? តើជាផលប្រយោជន៍របស់អ្នកណា តើដើម្បីឱ្យលោក Trump ទទួលបានពានរង្វាន់ណូបែលសន្តិភាព? តើថៃនឹងទទួលបានប្រយោជន៍អ្វីពីសន្តិភាពជាមួយកម្ពុជា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdgmoAMcCF8tKeJOKMlol4SQ_y0UR4H8PojfB3TKv-3rIovayCo0QATF_gPkqLUq9WOBerXuhpspnYUanhDLsIV-0kOJm7dtj86EE6Q6vVRUDFSi6nfMl1wkgaJEcJVy-qRgXXVXgUWShNwPtD3OmSEB5nXo8hczpAlpkNlWT6RNnk95SYDCYoCsFXnvX/s1280/photo_2025-10-08_09-20-15.jpg

អតីតមន្ត្រីរាជការរូបនេះសួរថា តើអធិបតេយ្យទឹកដី និងផលប្រយោជន៍របស់ថៃនៅឯណា? ជីវិតជ.នជាតិថៃដែលស្លាប់ទៅហើយអាចរស់ឡើងវិញបានឬទេ ឬត្រូវឱ្យកម្ពុជា-ថៃចាប់ផ្តើមជាថ្មី? ឬថៃត្រូវស្តាប់តាមការបញ្ជារបស់អ្នកដទៃ? តើសន្តិភាពដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង គឺជាសន្ធិសញ្ញាមែនទេ? បើមែន ត្រូវសុំការអនុម័តពីរដ្ឋសភា បើរដ្ឋសភាមិនអនុម័ត គឺលោក អនុថីន ពុំអាចធ្វើជានាយករដ្ឋមន្ត្រីរហូតដល់៤ខែទេ ។ ហេតុនេះ សូមនាយករដ្ឋមន្ត្រីថៃគិតពីផលប្រយោជន៍ជាតិ ដោយដណ្តើមទឹកដីពីប្រទេសជិតខាង ទើបពលរដ្ឋថៃគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4kYpvASBO2Bzj76OLMtyBtjgsOnJ_arPW0UoOTvmeg__9sGK-D1E5vq8d5VM-LsYVi2Cyp3ptJaW3UVMJIEtxak3cfU1yudRF89Fj_9sH5tniqbdFLDNLy3gZb9B-QV1Hj61YaDIVcarBAIrGxeboP24UlQo-tuzzrvPueSsxJzMDJ_jFlqKuCTB_mc-I/s1200/image_2025-10-08_09-53-30.png

លោក ណាន់ធីវ៉ាត់ មើលឃើញនយោបាយអន្តរជាតិ និងការទូតថៃអន់ខ្សោយជាងកម្ពុជា ថែមទាំងនិយាយមួលបង្កាច់ថា កម្ពុជា គឺជាកន្លែងប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្ម និងបោកបញ្ឆោតយកប្រាក់ពីមនុស្សទូទាំងពិភពលោកតាមរយៈអនឡាញ ថៃបានក្លាយជាប្រទេសចាញ់ ។ ហេតុនេះ ត្រូវគិតឱ្យបានច្បាស់លាស់មុនចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា តើអំណាចតវ៉ារបស់ថៃនៅឯណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBCnmwBV4EBW3iR6xuymLxR1xfl7MR56SoQtLWcHcFzx3_ToVg-zez_PmdD5knVv9Imslmyr9dB9YQMVQBwyZIuZtgJtuRkIg0h7JwXPaiMESxhQM44kLpAb_S6JvXpQ_dwL7HSfTAs8fdRGYaObCF0mQEexqSWH_ZNh_ZcDRiyaG_a4atp4jiavoeeo_z/s1200/photo_2025-10-08_09-20-14%20(2).jpg

គួរបញ្ជាក់ថា ថៃតែងតែគំរាមកំហែង បដិសេធសន្តិភាពជាមួយកម្ពុជា ថែមទាំងលាបពណ៌ និយាយមូលបង្កាច់ ចោទប្រកាន់ថា កម្ពុជា គឺជាទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញដ៏ធំលើពិភពលោក ។ ការនិយាយលាបពណ៌ និងព្យាយាមទម្លាក់កំហុសមកលើកម្ពុជា គឺថៃចង់លាក់បាំងទង្វើអាក្រក់របស់ខ្លួន ពីព្រោះថៃត្រូវបានពិភពលោកចាត់ទុកជាទីតាំងឆបោកតាមអនឡាញដ៏ធំបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMZB9XouoH-xBZ9QeUrzuVWrNfqxSOjZtQtLwtS2VEh_gikyfAbsQ4Mc2s7u9P0sqaBVl90THU_NDgCFi_aCRQQpUvhc58jC8gFaorXMNucphxMLe_-1cSnwliV6YgbaY7edTjUdqo6kuBwraFwIMqlZqmjPeO6AwDuFBnyyxTHy7Cwni-p15q0uq0G3V3/s1024/photo_2025-10-08_09-20-14.jpg

រដ្ឋាភិបាល និងកងទ័ពថៃ សុទ្ធតែពុំទទួលស្គាល់ការពិត និងតែងយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ ដែលពុំអាចដោះស្រាយក្នុងប្រទេសខ្លូនមកចោទប្រកាន់កម្ពុជា ។ ជនបរទេសរាប់ពាន់នាក់ត្រូវបានបោកប្រាស់ឱ្យទៅធ្វើការនៅថៃ ប៉ុន្តែរដ្ឋាភិបាលថៃគ្មានចំណាត់ការលើក្រុមបោកប្រាស់អនឡាញ និង Call Center បែរមកចោទកម្ពុជាទៅវិញ ។ វាធ្វើឱ្យពលរដ្ឋថៃ និងជនបរទេសរាប់ពាន់នាក់រងគ្រោះ ថែមទាំងធ្វើឱ្យក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅថៃចូលមកកម្ពុជា បង្កបញ្ហាដល់កម្ពុជា ៕

Zhao Wei រងការចោ.ទប្រកាន់ជុំវិញការស្លា.ប់របស់តារាសម្ដែង Qiao Renliang កាលពី៩ឆ្នាំមុន

0

ថ្មីៗនេះការស្លាប់ដ៏អាថ៌កំបាំងរបស់តារាសម្ដែង Yu Menglong ត្រូវបានគេចាប់អារម្មណ៍នៅក្នុងឧស្សហកម្មចិន។ ជាមួយគ្នានេះដែរអ្នកលេងបណ្តាញសង្គមចិនបានលើកឡើងពីការស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពី ៩ ឆ្នាំមុនរបស់តារាដែលមានទេពកោសល្យ Qiao Renliangនៅអាយុ ២៨ ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhmbtWCBl03KdzXJ_k6STMokXvnq7Bhyphenhyphen8hFNvYSyMrrEFU5_fpRaWoInHtBWVDkPAI94toYg8ZFWpS78TxGn_bLqliW_xf9BuV1DSJr-cbfnk4w-Yep-RAM-_Z64VNDnf3JWxUV28OMz7NPdZrDLYbZNKQQswJ3tLc14CCqgCA4SiHJ5o3DiBO8buZp_1o/s862/image_2025-10-08_13-44-32%20(2).png

នៅថ្ងៃទី ៥ ខែតុលា Sohu បានរាយការណ៍ថា Weibo មានភាពចលាចលជាមួយនឹងការបង្ហោះចោទប្រកាន់ Zhao Wei ថាជាមនុស្សម្នាក់ដែលពាក់ព័ន្ធនឹងការស្លាប់ដ៏សោកនាដកម្មរបស់ Qiao Ren Liang ។ យោងតាមអ្នកចោទប្រកាន់ Zhao Wei គឺជាអ្នកដែលបានបញ្ចុះបញ្ចូលតារាសម្តែងRenliang ឱ្យចូលរួមក្នុងពិធីជប់លៀងនៃក្រុមហ៊ុនយក្សក្នុងពិភពសិល្បៈ និងអ្នកមាននៅក្នុងប្រទេសចិនជាកន្លែងដែលបានគេចោទប្រកាន់ថាបានរំលោភបំពាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhziZ6rybJ1YGP_T_ffLBk5DiR3L_76WSuxpPIAmBj9H49BASJ6q-MmlhOPGEGM1ERSTmOQIiGFXNq4hbz866y2fVWI272J-EmUD8obN4xGtyzvxQASVvUTauC59iH-VKAOy8sbb3LGCdqWY0gNaYfnMHPIovZV2t7Coovo_qF3vgI3AEXZLV2QrPjAhkG_/s1200/image_2025-10-08_13-44-32.png

រហូតមកដល់ពេលនេះ គ្មានការស៊ើបអង្កេតផ្លូវការ ឬប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបានបញ្ជាក់ពីទំនាក់ទំនងណាមួយរវាង Zhao Wei និង Qiao Ren Liang ដែលបានទទួលមរណភាពនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយដូចជា Sohu និង Sina បានរាយការណ៍ប៉ុន្តែបានសង្កត់ធ្ងន់ថាការអះអាងនេះនៅតែជាការរំពឹងទុកតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDofSXN6LTblfMX8FSmXx52gxQkd4O0G5CZKpMrH9rjsdc1ePuvTQcjsBa5zh5Ag0sNZZlpLbu50E9ihMnEUETpYWXeJvImICZ59nx1ungqBYdPr3TohgWZDP-nwXYQn524eLC59heYzbBAaVxveHQpWfK2dUPr6D4sP-jQDaLgL5ktZX1IfBolhq97_Fk/s990/image_2025-10-07_11-17-47.png
Qiao Renliang តារាសម្ដែងដែលល្បីឈ្មោះក្នុងរឿង «Fall in Love with You Again» និង «Tiny Times 3» បានទទួលមរណភាពក្នុងខែកញ្ញា ឆ្នាំ ២០១៦ ។ ការស្លាប់របស់លោកត្រូវបានកាត់សេចក្តីជាផ្លូវការថាជាការធ្វើអត្តឃាតទាក់ទងនឹងជំងឺធ្លាក់ទឹកចិត្ត ប៉ុន្តែទ្រឹស្តីឃុបឃិតតាមអ៊ីនធឺណិតបានអូសបន្លាយអស់ជាច្រើនឆ្នាំ ហើយជារឿយៗកើតឡើងម្តងទៀតនៅពេលដែលរឿងអាស្រូវល្បីថ្មីគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយចិន។ ពាក្យចចាមអារ៉ាមចុងក្រោយដែលភ្ជាប់ Zhao Wei ទៅនឹងករណីនេះហាក់ដូចជាជាផ្នែកមួយនៃវដ្តនៃការរំពឹងទុកដែលកំពុងបន្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTAhlIMIZtf7Nlh250t-WCkKpu8_bnffann1dZdcXWoimqLkf1dCyhsLdwYy-FetHA0f-0M41lwKhhocPJdlVSR8zETN3Y59qnbU_8C5c9jbehTrDsnVOW7ai3AOSA0KVPJkVNyzRSn_QxcO1wtSSoCkOXgknQKjXkR_DdPnVsOwKJRIlyCmL3dX4Rkedq/s600/image_2025-10-07_11-17-47%20(3).png

ការចាប់អារម្មណ៍ជាថ្មីនេះក៏បានទាក់ទាញការចាប់អារម្មណ៍ទៅលើការបង្ហាញខ្លួនតាមទូរទស្សន៍កាលពីមុន ដែល Zhao Wei និយាយលេងសើចថានាងបាន «សម្លាប់នរណាម្នាក់» ដែលជាបន្ទាត់ដែលបានចែកចាយនៅក្នុងកម្មវិធីចម្រុះជាច្រើនឆ្នាំមុន ដែលចាប់តាំងពីពេលនោះមកត្រូវបានដកចេញពីបរិបទ។ អ្នកទស្សនានៅពេលនោះបានមើលឃើញថាវាជារឿងកំប្លែងដ៏ខ្មៅងងឹត ប៉ុន្តែឃ្លីបពីកម្មវិធីបានលេចឡើងម្តងទៀតនៅលើ Weibo ចំពេលមានការចោទប្រកាន់នាពេលបច្ចុប្បន្ន។ លើសពីនេះ ការចោទប្រកាន់ចាស់របស់ស្ត្រីម្នាក់ដែលមាននាមត្រកូល Wan Hui ដែលធ្លាប់អះអាងថា Zhao Wei បាន គំរាមកំហែង គ្រួសាររបស់នាង កំពុងត្រូវបានផ្សព្វផ្សាយឡើងវិញដោយគ្មានព័ស្តុតាង។ ការទាមទារទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ ឬបន្តដោយស្របច្បាប់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja9RX6rkqq5d-4e3IgavJmzxknNjcWhpTlKojt-zTwxKQPL_eDnsAab_xsP7Tkaco6jLgFbhpzyl50pvkt69e2WQpiJTPKl6kBhcxY78ez4tRR9sbl6FEH-ktXY9k1CFvgSkbxq5sofKteWQqeePOTvcRRh4kJfn6eqQs4_SfeKM8bWuGucqn0q0u-hsDD/s768/image_2025-10-07_11-17-47%20(4).png

ព័ត៌មានអវិជ្ជមានជុំវិញ Zhao Wei បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងមតិសាធារណៈរបស់ចិន។ ដើម្បីឆ្លើយតបនឹងការសង្ស័យពាក់ព័ន្ធនឹងការស្លាប់របស់ Qiao Renliang តារាស្រីរូបនេះមិនបានឆ្លើយតបទេ។ ទោះជាយ៉ាងណា អ្នកគាំទ្ររបស់នាងបានបដិសេធ។ ពួកគេជឿថា ទោះបីជា Zhao Wei ជាប់ក្នុងបញ្ជីខ្មៅក៏ដោយ ប៉ុន្តែមិនគួរប្រឌិតរឿងធ្ងន់ធ្ងរ និងបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងឡើយ។ កាលពីមុន Zhao Wei បានឈ្នះបណ្តឹងបរិហារកេរ្តិ៍លើពាក្យចចាមអារ៉ាមមិនពិតស្រដៀងគ្នានេះ រួមទាំងការចោទប្រកាន់ថានាងជាប់ពាក់ព័ន្ធក្នុងសង្វៀនជួញដូរមនុស្សក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា៕

ករណី សួស វីសា ចូលហាងភីហ្សាថៃដោយអចេតនា សួ វិចិត្រ បង្ហាញថាលោកក៏ធ្លាប់ច្រឡំចូលដូចគ្នា

0

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង សួស វីសា បានធ្វើឱ្យមហាជនរិះគន់បន្ទាប់ពីឃើញសកម្មភាពរបស់នាងនិងស្វាមីបាននាំក្រុមគ្រួសារចូលហាងភីហ្សាមួយដែលជាម៉ាកយីហោរបស់ប្រទេសថៃ។ ភ្លាមៗបន្ទាប់ពីមានមតិរិះគន់ សួស វីសា បានចេញសារសូមទោសពីប្រទេសបារាំងដោយបញ្ជាក់ពីមូលហេតុនិងថាការចូលនោះគឺជារឿងអចេតនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2fC-GsOB33h7q2tjTIZlf_qgGQmaTecJm1DyqVsYmZxwwiuC8hzSNNuSKLya66hyphenhypheniTX_u16kaDFxFOQiHBLAv8SreotI0p5tmzJQ00oZM8owEPNR40EA_Lxl6Up8x5oM1QGUcuoO4xOsKujqglsELLPEWXsQouk2og70LPnoVRCN0Kzil2CWvnwXXvlEh/s2048/image_2025-10-08_09-02-57.png
មិនត្រឹមតែបង្ហោះសារសូមទោសប៉ុណ្ណោះទេ សួស វីសា និងថមមី រួមទាំងក្រុមគ្រួសារគឺបានចេញវីដេអូសូមទោសតែម្តងចំពោះកំហុសឆ្គងលើកនេះកើតឡើងដោយអចេតនាដោយសន្យាថាមិនឱ្យមានជាលើកទី២ឡើយ។ ជុំវិញករណីនេះដែលកើតឡើងចំពោះតារាចម្រៀង សួស វីសា តារាចម្រៀង សួ វិចិត្រ ក៏បានចែករំលែកដែរថាលោកក៏ធ្លាប់ច្រឡំចូលដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDutFuNM0t4U2EaYgH9yBphNlWz9795il8bGeknr4zF9yVgkeZoL-H7IAfKd9UCI01aiaQ5EDSeN3nDVO_eCkVBsj5WPuDsmPAwJSCcR9-eV1nAEoNEJ8z8ERz-gAtzSAvIV2fMPu78lhrzUxwp9z_ScjA6IZaHt4pU8Bkai5vglVuWxbTVjjvTSYCCK6u/s2048/image_2025-10-07_14-22-53.png

ម្ចាស់ពាន Beat The Best រដូវកាលទី១ បានឱ្យដឹងថា «ខ្ញុំក៏ធ្លាប់បានច្រឡំចូលដែរបង ព្រោះខ្ញុំភ្លេចខ្លួន ស្រាប់តែឃើញទឹកម្ទេសមកទើបឃើញអក្សរ ខ្ញុំក៏បានភ្ញាក់ខ្លួនហើយដើរចេញភ្លាមៗ សូមបងប្អូនអធ្យាស្រ័យឱ្យគាត់ផងបងប្អូនអើយ»។ លោក បន្ថែមថា « ជាក់ស្ដែងមិញខ្ញុំទៅទិញសាប៊ូកក់សក់មានតែរបស់សៀមខ្ញុំក៏មិនទិញដែរ យូរៗភ្លាត់ម្ដងព្រោះថារបស់សៀមលក់នៅខ្មែរច្រើនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnm6rOqjEwN5WvJBKUa-Ujm-KMqORr-gwrKOJI60oRu4gVY_d9x8p3uFIiFbY2PLImQz2sCWV4GIbOt-fFLU9hBbDbsfXRPe0Dd8RN6ANBIF0llnHUhHKxnaqMkLMOBdvH4ssxZLeSVVDxFM6ELZKnlteOk8Kyw3IhSkpHcUJ1x7982zbKqlhEMwbeKWH/s752/image_2025-10-08_09-02-57%20(2).png

ក្រោយពី សួ វិចិត្រ លូកមាត់ក្នុងករណីរៀមច្បង សួស វីសា និងបង្ហើបថាលោកធ្លាប់ច្រឡំចូលគាំទ្ររបស់ផ្ទះលេខ២នេះ អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិប្រតិកម្មចម្រុះក្រោមការចែករំលែករបស់លោកផងដែរ៕