ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង សួស វីសា បានធ្វើឱ្យមហាជនរិះគន់បន្ទាប់ពីឃើញសកម្មភាពរបស់នាងនិងស្វាមីបាននាំក្រុមគ្រួសារចូលហាងភីហ្សាមួយដែលជាម៉ាកយីហោរបស់ប្រទេសថៃ។ ភ្លាមៗបន្ទាប់ពីមានមតិរិះគន់ សួស វីសា បានចេញសារសូមទោសពីប្រទេសបារាំងដោយបញ្ជាក់ពីមូលហេតុនិងថាការចូលនោះគឺជារឿងអចេតនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2fC-GsOB33h7q2tjTIZlf_qgGQmaTecJm1DyqVsYmZxwwiuC8hzSNNuSKLya66hyphenhypheniTX_u16kaDFxFOQiHBLAv8SreotI0p5tmzJQ00oZM8owEPNR40EA_Lxl6Up8x5oM1QGUcuoO4xOsKujqglsELLPEWXsQouk2og70LPnoVRCN0Kzil2CWvnwXXvlEh/s2048/image_2025-10-08_09-02-57.png
មិនត្រឹមតែបង្ហោះសារសូមទោសប៉ុណ្ណោះទេ សួស វីសា និងថមមី រួមទាំងក្រុមគ្រួសារគឺបានចេញវីដេអូសូមទោសតែម្តងចំពោះកំហុសឆ្គងលើកនេះកើតឡើងដោយអចេតនាដោយសន្យាថាមិនឱ្យមានជាលើកទី២ឡើយ។ ជុំវិញករណីនេះដែលកើតឡើងចំពោះតារាចម្រៀង សួស វីសា តារាចម្រៀង សួ វិចិត្រ ក៏បានចែករំលែកដែរថាលោកក៏ធ្លាប់ច្រឡំចូលដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDutFuNM0t4U2EaYgH9yBphNlWz9795il8bGeknr4zF9yVgkeZoL-H7IAfKd9UCI01aiaQ5EDSeN3nDVO_eCkVBsj5WPuDsmPAwJSCcR9-eV1nAEoNEJ8z8ERz-gAtzSAvIV2fMPu78lhrzUxwp9z_ScjA6IZaHt4pU8Bkai5vglVuWxbTVjjvTSYCCK6u/s2048/image_2025-10-07_14-22-53.png

ម្ចាស់ពាន Beat The Best រដូវកាលទី១ បានឱ្យដឹងថា «ខ្ញុំក៏ធ្លាប់បានច្រឡំចូលដែរបង ព្រោះខ្ញុំភ្លេចខ្លួន ស្រាប់តែឃើញទឹកម្ទេសមកទើបឃើញអក្សរ ខ្ញុំក៏បានភ្ញាក់ខ្លួនហើយដើរចេញភ្លាមៗ សូមបងប្អូនអធ្យាស្រ័យឱ្យគាត់ផងបងប្អូនអើយ»។ លោក បន្ថែមថា « ជាក់ស្ដែងមិញខ្ញុំទៅទិញសាប៊ូកក់សក់មានតែរបស់សៀមខ្ញុំក៏មិនទិញដែរ យូរៗភ្លាត់ម្ដងព្រោះថារបស់សៀមលក់នៅខ្មែរច្រើនពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnm6rOqjEwN5WvJBKUa-Ujm-KMqORr-gwrKOJI60oRu4gVY_d9x8p3uFIiFbY2PLImQz2sCWV4GIbOt-fFLU9hBbDbsfXRPe0Dd8RN6ANBIF0llnHUhHKxnaqMkLMOBdvH4ssxZLeSVVDxFM6ELZKnlteOk8Kyw3IhSkpHcUJ1x7982zbKqlhEMwbeKWH/s752/image_2025-10-08_09-02-57%20(2).png

ក្រោយពី សួ វិចិត្រ លូកមាត់ក្នុងករណីរៀមច្បង សួស វីសា និងបង្ហើបថាលោកធ្លាប់ច្រឡំចូលគាំទ្ររបស់ផ្ទះលេខ២នេះ អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិប្រតិកម្មចម្រុះក្រោមការចែករំលែករបស់លោកផងដែរ៕