នៅប្រទេសកម្ពុជា ត្រីកំពតត្រូវមានចំនួន ១០ប្រភេទខុសៗគ្នា ក្នុងនោះមាន៥ប្រភេទ ផ្ទុកសារធាតុពុលកម្រិតខ្ពស់។
គិតចាប់ពីឆ្នាំ២០១៩ មកដល់ឆ្នាំ២០២៥នេះ មានមនុស្សពុលត្រីកំពតចំនួន៣៧ករណី ដែលបណ្តាលឱ្យមនុស្ស១០នាក់បានបាត់បង់ជីវិត។
នៅក្នុងត្រីកំពត មានជាតិពុលឈ្មោះតេត្រូដូតុកស៊ីន (Tétrodotoxine: TTX) គឺជាជាតិពុលទៅលើប្រព័ន្ធប្រសាទ ដែលមានផ្ទុកនៅក្នុងថ្លើម ក្នុងពោះ ក្នុងស្បែក និងក្នុងពង របស់ត្រីកំពត។
ជនរងគ្រោះ បន្ទាប់ពីបរិភោគត្រីក្រពតទាំងនេះបានរយៈពេល ២០នាទី ទៅ ២ម៉ោង នឹងមានបង្ហាញរោគសញ្ញាឈឺក្បាល វិលមុខ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ក្អួត បើស្ថិតក្នុងស្ថានភាពពុលខ្លាំង គឺធ្វើឱ្យថប់ដង្ហើមស្លាប់តែម្តង។
បើយោងតាមក្រសួងសុខាភិបាល ការធ្វើឱ្យជនរងគ្រោះក្អួត គឺអាចជួយបញ្ចេញសារធាតុពុលបានមួយចំណែកពីក្នុងខ្លួនជនរងគ្រោះដែរ៕