Home Blog Page 262

ដាណឺម៉ាកគ្រោងបង្កើតច្បាប់ហាមកុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គមដើម្បីកាត់បន្ថយផលប៉ះពាល់

0

ប្រទេសដាណឺម៉ាក ៖ ទោះជាបណ្តាញសង្គមផ្តល់នូវគុណសម្បត្តិជាច្រើនដូចជា ស្រាវជ្រាវឯកសារ ស្វែងរកទិន្នន័យយ៉ាងទូលំទូលាយ មិនថាទិន្នន័យបច្ចេកវិទ្យា ការផ្តល់ចំណេះដឹងអប់រំ និងភ្ជាប់ទំនាក់ទំនង ប៉ុន្តែវាក៏ផ្តល់នូវគុណវិបត្តិដែរ ជាពិសេស កុមារ ។ បណ្តាញសង្គមធ្វើឱ្យកុមារនៅប្រទេសនានាញៀននឹងការចុចទូរស័ព្ទ បោះបង់ការអានសៀវភៅ ពុំចូលរួមសកម្មភាពសង្គម ដែលផលប៉ះពាល់ទាំងនេះធ្វើឱ្យប្រទេសដាណឺម៉ាកគ្រោងបង្កើតច្បាប់ហាមឃាត់កុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKga2WLtHOn3wFI5SHophg-WOGtTXZJydOapTEihQa4bjFi9OjtG3H4G_2cXbl44Z2kaagwj2vqqP0e3oBGTkslDckXWFMgxOWqPc-R_XXPqjYFF_fwEohSxW8fGhUt89IlWTXwDu4HV85tu7k1G8CwnTIznCEfApcAl39IoHQU8qh6GkiN4kLc5Z8VfIo/s1024/image_2025-10-08_13-12-19.png

ដាណឺម៉ាកនឹងបង្កើតច្បាប់ហាមឃាត់កុ.មារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គមដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពផ្លូវចិត្ត និងអាកប្បកិរិយាកុមារ-យុវជន ដែលការហាមឃាត់នេះចាត់ទុកជាវិធានការសុវត្ថិភាពឌីជីថលដ៏តឹងរ៉ឹងបំផុតនៅតំបន់អឺរ៉ុប បន្ទាប់ពីអូស្ត្រាលី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQY8rC0LmhtvN5cgmPxvD14ilADIcJmS8IOOlzW67d59UlWBnj_6vV10aUcvQOHm9viWWSbyVc7z9hI0aJHkl4GWmqnlYaa1TIjE2AP3KndLBDwVjkH7oHsGq_kFyvYyBUrawOhsiuoIlpTbuPSlqwAxX-3cf9YA_1Tizr5t2jHct7CklOBRnB6LLrr6K-/s1160/image_2025-10-08_13-12-20.png

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានថ្លែងពីការបង្កើតច្បាប់ហាមឃាត់កុមារអាយុក្រោម១៥ឆ្នាំលេងបណ្តាញសង្គម ពេលលោកស្រីថ្លែងទៅកាន់រដ្ឋសភាក្នុងពិធីបើកសម័យប្រជុំនារដូវស្លឹកឈើជ្រុះ ។ ការបង្កើតច្បាប់នេះមានគោលបំណងកាត់បន្ថយផលប៉ះពាល់លើសុខភាពផ្លូវចិត្ត និងអាកប្បកិរិយាកុមារ-យុវជនដោយសារការលេងបណ្តាញសង្គម វាជាវិធានការសុវត្ថិភាពឌីជីថលសម្រាប់កុមារដ៏តឹងរ៉ឹងបំផុតនៅតំបន់អឺរ៉ុប ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ តើនឹងហាមឃាត់កុមារលេងបណ្តាញសង្គមណាខ្លះ និងអនុវត្តបែបណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKE2VhmobYwnKbBEIfoUTCH3dSa7e_pV1PxhFZnUnTgnc24WFGfaKTeFD5ENW7eJSKyex6O-pKkndcaodRKO7coHteanF9_joKz6EkjDmIOn_GAelJaX1CXM3Ei83-o9TYj0RQOe8SBBWz7iXX3WmqI6dABT4f9JevsI4sheejDRZKgHgzyg44amIdRGJG/s1140/image_2025-10-08_13-12-19%20(2).png

លោកស្រី Frederiksen ថ្លែងថា ទូរស័ព្ទដៃ និងបណ្តាញសង្គម កំពុងតែលួចពេលវេលារបស់កុមារនៅប្រទេសដាណឺម៉ាក បច្ចុប្បន្ន ក្មេងប្រុសដាណឺម៉ាក អាយុពី១១ឆ្នាំ ទៅ១៩ឆ្នាំ រហូតដល់៦០% សុខចិត្តនៅផ្ទះលេងបណ្តាញសង្គម និងបដិសេធការចូលរួមជាមួយមិត្តភក្តិនៅខាងក្រៅ ។ វាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងសង្គមដោយសារការញៀនបណ្តាញសង្គម និងបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLSwwdXAQ_Vxi-EtuB0oaDmwNtKiGRJv-YZL5g6pCbQlDpIuq9Th8cZ88R_ldEvW4FtL-UbQZJjc9JGgOZIhaZ92YyLY-0Fdmro-Sza633n-llTOYy8MTYNPzJysa8yDDJoKyI5nmozhQu-8Ef_t8tG407trn_hrowoZVvlPs4eNu7Qkqb7zYTbXEBSi-3/s1200/image_2025-10-08_13-12-21.png

គួរបញ្ជាក់ថា ដាណឺម៉ាកមិនមែនជាប្រទេសដំបូងទេដែលបង្កើតច្បាប់ហាមឃាត់កុមារលេងបណ្តាញសង្គម គឺកាលពីឆ្នាំ២០២៤ ប្រទេសអូស្ត្រាលីបានប្រកាសហាមកុមារអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមដូចគ្នា ប៉ុន្តែគ្មានព័ត៌មានលម្អិត តើអូស្ត្រាលីអនុវត្តវិធានការនេះដូចម្តេចទៅលើការលេង Facebook, Snapchat, TikTok និង YouTube ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_TLVM_wXNoOMo3VuLmlCUbaj4R5JNivsZJrt1_qYlnMeIzWQh0gZJbQKrKiH1H71OBQRgiwiQYTe3bY1MBjzQ3c07m9W5WiaAOy2oG-WT5QQ-2EaQU35LCdVYlvRWsTuur8JWCnFd2MuTb9t80ufEUusY-lf5BzLg8oFliOaavPzdq2x17wacI86ncLn3/s860/image_2025-10-08_13-12-22.png

ចំណែកប្រទេសក្រិកបានស្នើកំណត់អាយុពលរដ្ឋអាចប្រើប្រាស់បណ្តាញសង្គមទៅកាន់សហភាពអឺរ៉ុប ដើម្បីរឹតបន្តឹងការលេងបណ្តាញសង្គមរបស់កុមារ ខណៈឪពុក-ម្តាយក៏ពុំអនុញ្ញាតឱ្យកូនៗលេងបណ្តាញសង្គមដែរ ពីព្រោះបារម្ភពីផលប៉ះពាល់ទាំងផ្លូវចិត្ត និងលទ្ធផលរៀនសូត្រ ៕

គ្រោះទឹកជំនន់នៅថៃបានសម្លា.ប់មនុស្សអស់ ២២នាក់ ខណៈជិត ៣៧មុឺននាក់កំពុងស្វែងរកជំនួយ

0

ប្រទេសថៃ៖ ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃបានបន្តវា.យប្រហារលើខេត្តចំនួន 19 ដែលបណ្ដាលឲ្យមនុស្សចំនួន 22នាក់ហើយបានបាត់បង់ជីវិត និងបង្ខំឲ្យជិត 37មុឺននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ ហើយនៅពេលនេះកំពុងដង្ហើយរកជំនួយពីរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី8 ខែតុលា ឆ្នាំ2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2u8y0eGgyIPCOEyQywEBYYp6bEnfER3V1OrPF8izvMj4PyzDBJ2b-QdvNTgL4cG2rpjhZhsC8PlZDHxDoleVKvMBTbZkuz99OZjnHvPKHrfvm50l0eyUMwakjovOG7256c0Yo-pbuiWhQijTA2yX6R1Gmwixut8A2QcwF3iCQG_JTwhySp_f7-aeqvF41/s800/image_2025-10-08_11-46-41.png
បើតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ (DDPM) បានបញ្ជាក់ថា ទឹកជំនន់នៅតែបន្តវាយលុកខេត្តចំនួន 19 នៅទូទាំងប្រទេសថៃ ដោយបានប៉ះពាល់ដល់ស្រុកចំនួន 84 ស្រុក 541 ស្រុក និងភូមិចំនួន 3,036 ។ សរុបមក វាបានធ្វើឲ្យប្រជាពលរដ្ឋថៃប្រមាណ 109,26 គ្រួសារ ឬ 369,724 នាក់បានទទួលរងផលប៉ះពាល់ដោយផ្ទាល់។ ក្នុងនោះចំនួនអ្នកស្លា.ប់បានកើនឡើងដល់ 22នាក់ហើយ នេះបើតាមការផ្ទៀងផ្ទាត់ចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3vghgPH8hDsMWXF8ABZg8wlHc8K2dYksFwl0qCLKMVUUxCdorLXpRFynH2beI5eTn5ehLlGtzvUD-7e5UsSHaP_vSjE9lQCDNwLkUzazaAgr4JYzZNKmK0i6EIn9rO8PSLdEPUydUfQ3MPHjpY0Hwf4bYm1onK3BdUnfak4TDNbYJwOkC4hPys7EPbZIF/s1024/photo_2025-10-08_11-18-55%20(2).jpg

ទិន្នន័យខាងលើនេះបានរៀបរាប់បន្ថែមថា ជនរងគ្រោះទាំងនោះគឺបានបា.ត់បង់ជីវិតនៅក្នុងខេត្តចំនួន 6 រួមមាន៖ ខេត្ត Phichit ចំនួន 1នាក់, ខេត្តPhetchabun ចំនួន 1នាក់, ខេត្ត Phitsanulok ចំនួន 1នាក់, ខេត្ត Yasothon ចំនួន 3នាក់, ខេត្ត Ayutthaya ចំនួន 8នាក់ និងខេត្ត Uttaradit ចំនួន 8នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYPLMoQHOqObUAGk4oMwGKlH7jN09xsAafvtDU9QNtjn8unq65Rh9Zpo6k_8zhY8r2AAdSOLUwC03WLpTOUjsb0QTy4HPCNfrzpw3oG4984Su1aOmJaW5NElY-QFyNPo-40k7uvpwGDXbhtsp1ACxJcxcXC-WXHVFnPGPrbrVdJ7_sgAP5zcOaqVjdqOn4/s1024/photo_2025-10-08_11-18-55%20(3).jpg

ជាការឆ្លើយតប ក្រោយមានការអំពាវនាវពីពលរដ្ឋ រដ្ឋាភិបាលថៃដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Anutin បានប្រកាសផ្ដល់ជំនួយជាទឹកថវិកាក្នុងមួយគ្រួសារចំនួន 9,000បាត (ជិត 250ដុល្លារ)។ ការសម្រេចនេះស្របនឹងដំណោះស្រាយដែលបានអនុម័តក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ2025 ដែលធ្វើឡើងនៅថ្ងៃទី6 ខែតុលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIcNtb_v9k56K8FcER8vLN-Q1EvhaYHz8SbGk3DIHHtqxtuzV5Ywxt5AD5SJHDjWK26hGjgP8dRg0wqFaRQiQNk8e2-Zr2b5pK8MFSm2XDXE4I87qLifUXvyPqtGishhb9njEvHYdpjgfViR5aZBfCXBHaUPGlb86OcpjIBfiLC1hsIbXGPBUJpqnSiQn/s1280/photo_2025-10-08_11-18-55%20(4).jpg
យ៉ាងណាក៏ដោយ បើតាមការអះអាងរបស់ពលរដ្ឋថៃនៅតាមតំបន់មួយបានបង្ហាញថា ពួកគេមានការអន់ចិត្តនឹងរដ្ឋាភិបាលខ្លួនជាខ្លាំង ដោយសារតែស្ថានភាពទឹកជំនន់នេះ បានប៉ះពាល់ដល់ការរស់នៅ របររកសុី និងជីវភាពរបស់ពួកគាត់អស់រយៈពេលជាង 2ខែមកហើយ ប៉ុន្តែមកទល់ពេលនេះទទួលបានត្រឹមជំនួយតិចតួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAgIw9qKkpdyxu2beScWHEesHQz2UsWlu-hEpAlxfIUpKvQWnY6gNIlx9CwYT2cWtlcD7IAzWXNMjbW_DT91FzaQJOmtSd13Ws98TDK3v6_iLWpruZmtTE5OW-ufPLrJY36rMOVO7OML51p2s04HU5gSqRYBUDjdMG1uWZTq_Lzfu8de12MQkMSWF17nJ/s790/photo_2025-10-08_11-18-55%20(5).jpg

ចំណែកពលរដ្ឋផ្សេងទៀតនៅខេត្តអយុធ្យាបានអង្វរឱ្យស្ថាប័នរដ្ឋាភិបាល និងផ្នែកឯកជន ជួយផ្តល់ជំនួយសង្រ្គោះដល់ពលរដ្ឋឱ្យបានគ្រប់ៗគ្នាផង ពីព្រោះស្ថានភាពទឹកទន្លេហាក់ទំនងជាមិនងាយនឹងស្រកនោះទេ រីឯការរស់នៅរបស់ពួកគេកាន់តែលំបាកខ្លាំងឡើង ជាពិសេសផ្ទះដែលមានមនុស្សចាស់និងកុមារតូចៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtkoFTdk1fWIbv2GoWKH9xmAib-Qg4-knzoerd6UnqCC5A9nNQo_eFoSFweHWT5dKIHuIs-4DgBv2ManBarOEEc7fRWFMdu3db8nHfL2igioBjHof5MtJ4-sKzjcsfwMBV5DTu35h4WpZ7DnDqelWxsh9MmVEpcjaP4kZu7mwfP7igb9hQzkj80xpLyAXm/s1280/photo_2025-10-08_11-18-55.jpg

គួរជម្រាបថា ការជន់លិចដោយទឹកជំនន់នៅថៃបានកើតមាន និងវា.យប្រហារលើខេត្តជាច្រើនរបស់ថៃ រួមទាំងទីក្រុងបាងកកផងដែរ។ ទន្ទឹមនឹងនេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងៗឥតឈប់ឈរតាមរយៈឥទ្ធិពលរបស់ព្យុះខុសៗគ្នាដែលបានប្ដូរវេនគ្នាបក់បោកមកលើថៃជាបន្តបន្ទាប់ បណ្ដាលឲ្យពលរដ្ឋថៃរងទុក្ខលំបាកអស់រយៈពេលជាង2ខែមកហើយ៕

កម្ពុជាបញ្ជូនលិខិតអញ្ជើញទៅជាលើកទី២ ដើម្បីឲ្យមេភូមិភាគ២ថៃថ្មីមកចូលរួមប្រជុំ RBC

0

រាជធានីភ្នំពេញ៖ កម្ពុជាបានដាក់លិខិតជាលើកទី២ ផ្ញើទៅកាន់កងទ័ពភូមិភាគ២ថៃ ឲ្យមកចូលប្រជុំ RBC ជាមួយមេបញ្ជាការយោធភូមិភាគ៤កម្ពុជា ដើម្បីលើកកម្ពស់សន្តិភាព បន្ទាប់ពីលិខិតលើទី១ដែលបានដាក់ទៅកាលពីចុងខែកញ្ញាមិនទាន់ទទួលបានចម្លើយសម្រេចពីភាគីថៃ។ នេះបើតាមការឲ្យដឹងពីលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg97cVn7OrAC3STQQ3INzIHZdSy4SmWL9SNCyKSWOriSBPR13_u-0zkEXkroyU4tbUGvA13w9hTN-bQIyFKi2heolQaFaRfJ9OkcCoKxOappoEMpaifynDjrj20ZTjmTvpnb2JORoVzarTKqJlnrS_bO1T-TLAxO1-GiNPvg6rzNgI5AOT9P83aU73UrD99/s960/photo_2025-10-08_09-41-00.jpg
យោងតាមលោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា កម្ពុជាបានដាក់លិខិតជាលើកទី២ អញ្ជើញមេភូមិភាគ២ថៃថ្មី លោក Weerayuth Raksil មកចូលប្រជុំជាមួយមេភូមិភាគ៤កម្ពុជា ឧត្ដមសេនីយ៍ឯក ពៅ ហេង ចាប់ពីថ្ងៃទី១៥-១៧ ខែតុលា ដើម្បីលើកកម្ពស់សន្តិភាពតាមរយៈការពិភាក្សា ក្រោយបានបញ្ជូនលិខិតអញ្ជើញលើកទី១ទៅរួចម្ដង កាលពីថ្ងៃទី៣០ ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPmbcjQDXKfWvYNdIxDplW6czWJkzOpjgO8WJmqLvl99lNDUPr2JiYfKag0LCrZ5c4Qv2-Xr90vNttu5lDbe3GXbRKS7VgTAy3EdsWBiiXjQCMgDbInMeK0Cug7IHE3zuUv2hLL8e34fZU2wumaucf6Q-Oo2MfviO0tM5Y4nuvB5OH-kVXNMoyh9yKjJVP/s1280/photo_2025-10-08_09-41-00%20(2).jpg

ជាមួយគ្នានេះ លោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះគឺ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3oGscHF6GQ6STNSnXweduvHpXPAweIp8oqVHaKbShQ8dclXM-JYHK_dss6UGaDvpFY_UEJcRxhPypA2P-in_GCEtP1rHomacO3ul8grcWHLE_ZAMav68CJ-0oqnEjno54Z_ARPeJ6GhyJqZYiprUKDvr9cSjSI6jwW_vH20PNOj68YRgzKeLMEtzYWA6X/s750/photo_2025-10-08_09-41-01.jpg

អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមទៀតថា ការអញ្ជើញភាគីថៃឲ្យចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

RM ក្លាយជាប្រធានបទក្រោយនិយាយទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍

0

RM មេក្រុម BTS កំពុងក្លាយជាចំណុចកណ្តាលនៃការពិភាក្សាបន្ទាប់ពីចែករំលែកគំនិតដ៏ជ្រាលជ្រៅរបស់ខ្លួនលើអាពាហ៍ពិពាហ៍ ភាពឯកកោ និងសម្ពាធសង្គម។ ក្នុងអំឡុងពេលផ្សាយផ្ទាល់ RM បាននិយាយថា ការរៀបការ ឬមានកូន គឺជាជម្រើសផ្ទាល់ខ្លួន មិនមែនជាកាតព្វកិច្ចទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4yi6ZFgMoVqda0Zau-YmJSiDdW7QMBQiWjRAvLTcf3KvZHTIsByUn3RMwZhcE-uqiyuk1OUXFiw4QtFvTncghjASLPLcAT7OtdGYnbgbXJ8Uv-71Oj5z3VjkcBYY1T9V2vYJmhVZo3hRbSphOZ-BSN7XBhRCnpkNMYyQgptv4rq2t4SPIKqfGrnJpPh6x/s1740/image_2025-10-07_11-00-46%20(2).png

RM បាននិយាយក្នុងការ Live កាលពីពេលថ្មីៗនេះថា «ប្រសិនបើខ្ញុំជួបមនុស្សត្រឹមត្រូវនៅពេលត្រឹមត្រូវខ្ញុំអាចរៀបការបាន។ បើមិនអ៊ីចឹងខ្ញុំក៏អាចរស់នៅម្នាក់ឯងបានដែរ។ ខ្ញុំគិតថាគ្មានចម្លើយត្រឹមត្រូវទេ»។ តារាចម្រៀងល្បីឈ្មោះរូបនេះបន្តទៀតថា «អ្នករាល់គ្នាស្ថិតក្រោមសម្ពាធលើការរៀបការ ជាពិសេសស្ត្រីនៅពេលដែលសង្គម និងប្រព័ន្ធផ្សព្វផ្សាយតែងតែដាក់សម្ពាធឱ្យរៀបការនិងមានកូន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiui7CyjOhv1lrD4pu82Oxio_bsbQ61t-8l6VVE_Ti1uFezTN5i651ISnbgWLJMbMTpacPvmBl7kBGovAgvRdhf-Oh-Cs5XCLgbVQr_22Yjzx9JjhesKidsyFY74ZTVcT1x2QP746jGfD4LrR8ZFDTt_UxHCszXw_-bLskKV6QfblvmtA8Xmtj-8AjvTRG_/s2048/image_2025-10-07_11-00-41%20(2).png
RM ក៏បានសារភាពដោយត្រង់ថា «ប្រសិនបើអ្នករៀបការដើម្បីគេចពីភាពឯកា នោះមិនមែនជាហេតុផលត្រឹមត្រូវទេ។ ការរៀបការមិនមានន័យថាអ្នកនឹងមិនឯកកោទៀតទេ»។ លោកបាននិយាយថា មនុស្សម្នាក់ដែលអាចស្រួលពេលនៅម្នាក់ឯងក៏អាចសប្បាយចិត្តពេលនៅជាមួយអ្នកដទៃដែរ។ RM បានបន្ថែមថា «និយាយតាមត្រង់ទៅ ខ្ញុំមិនប្រាកដថាអាចចិញ្ចឹមខ្លួនឯងបានឬអត់ទេ ទុកឱ្យនៅម្នាក់ឯង កូនៗមានពិភពលោកផ្ទាល់ខ្លួន ហើយខ្ញុំធ្លាប់ធ្វើឱ្យឪពុកម្តាយខ្ញុំរងទុក្ខច្រើន ដូច្នេះហើយទើបខ្ញុំព្យាបាលពួកគាត់ឱ្យបានល្អឥឡូវនេះ ដើម្បីសងគុណកម្មរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb3wJHrzwxkxRnydYaB-akVbOnLxYjj-BSuoIoKkjz27oKseOn-lPap6B7UhKT9BDZSKdvsXvFS3Xio0I56Nx7OdV2i-Hg2swvT05zcZZut16YpSbA_BuqMhxSIXlz8o5bpfTql-hW-UwXs5hAkfM_giJ3JW_nIP5r99sJq6kXYxbzZtuuJBzoOYeyQ9Db/s1200/image_2025-10-07_11-00-43%20(2).png

RM ក៏មើលឃើញថា ជំនាន់របស់លោកកើតនៅឆ្នាំ១៩៩៤ ជាមនុស្សដំបូងគេក្នុងប្រទេសកូរ៉េ ដែលឃើញអាពាហ៍ពិពាហ៍ជាជម្រើស មិនមែនជាកាតព្វកិច្ចទេ។ លោកបានអះអាងថា «យើងគួរគោរពជម្រើសរបស់មនុស្សម្នាក់ៗ គ្មានរូបមន្តសម្រាប់សុភមង្គលឡើយ»។ ការ Live នេះបានកើតឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក Chuseok ដែលជាពេលវេលាដែលគ្រួសារកូរ៉េជួបជុំគ្នា ដែលធ្វើឱ្យការចែករំលែករបស់ RM កាន់តែអាណិត។ អ្នកនិយមលេងអ៊ីនធឺណិតសរសើរតារាចម្រៀងរូបនេះថា «ហ៊ាននិយាយការពិត» និង «យល់ពីសម្ពាធដែលស្ត្រីប្រឈមមុខក្នុងសង្គមសម័យទំនើប»។ អ្នកគាំទ្រជាច្រើនបានបង្ហាញមោទនភាពថា «RM ពិតជាមនុស្សចាស់ទុំទាំងចិត្ត និងបេះដូង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDUBLifRzvmVcsfoYP9ow3oQBPFeXSD4tluuNHs7QPtARODtTrRT4h3wDiky61-kfpsnHDiqjsyqtAPE2iF2haFIFJd26t_1IrydK5lQ3pYewQN-NkBj1djKVj1zjmwv1hdkiEcn01dfaAb3LnTF2xPzOKTdo3fOb_LkoBtI3moxgtRtMFDd0K0RQwpUQO/s2048/image_2025-10-07_11-00-44.png

យ៉ាងណាមិញ RM ក៏ប្រឈមនឹងភាពចម្រូងចម្រាសដែរ។ មនុស្សជាច្រើនគិតថាលោកនិយាយត្រង់ពេកនៅពេល បញ្ជាក់ថា «ការរៀបការនិងការមានកូនគឺជាជម្រើសផ្ទាល់ខ្លួន មិនមែនជាកាតព្វកិច្ច។ ពួកគេរិះគន់គាត់ព្រោះទង្វើនេះធ្វើឱ្យខូចតម្លៃគ្រួសារប្រពៃណី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrzQmZsRC5gNGos9caHPTVox3kGJVSeggQmHuSBjdBFGWkrVvijJbFrANNqa1PNQfbefbJ7oRdkNMYiTVmK42TpR7PMjneW3t1mCgdgUzvtLE3QjEqjQ0vkmVsI-MrihLBtVzErLKpfjM4OcNvb6xDkgOJ15jdmt4I724DtReHhr2rkBfEo5kB2hDqGAWL/s969/image_2025-10-07_11-00-45.png

លើសពីនេះការនិយាយថា «ប្រសិនបើអ្នករៀបការដើម្បីគេចពីភាពឯកា នោះមិនមែនជាហេតុផលត្រឹមត្រូវទេ ក៏បានលើកឡើងនូវមតិផ្ទុយគ្នាជាច្រើន។ មនុស្សមួយចំនួនគិតថា RM មានទុទិដ្ឋិនិយមចំពោះអាពាហ៍ពិពាហ៍»។ លើសពីនេះ មតិរបស់លោកអំពីសង្គមដែលជំរុញឱ្យស្ត្រីមានកូន ត្រូវបានគេចាត់ទុកថារសើបពេកហើយអាចតបតវិញបាន៕

Jennie បង្ហាញខ្លួនជាមួយនឹងសំលៀកបំពាក់ពីនាយកច្នៃប្រឌិតថ្មីមានទាំងការសរសើរនិងមិនពេញចិត្ត

0

នៅថ្ងៃទី៧ ខែតុលា កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ម៉ាក Chanel ‘s Spring Summer 2026 សម្រាប់ស្ត្រី បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនាមជាម៉ាកយីហោមួយក្នុងចំណោមម៉ាកដែលបានបិទកម្មវិធី Paris Fashion Week កម្មវិធី Chanel បានប្រមូលផ្តុំតារា និងទូតសុឆ្ឆនៈល្បីៗជាច្រើនរូបក្នុងនោះក៏មាន Jennie ដែលតំណាងម៉ាកយីហោដែលមានការរង់ចាំបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfcZ0YkFsNrPVLIf2MwbO0aYy91ZPo9f_6p6sCEWFy8IBxtPndxq6lMnaYxZILnP6pRakxeqjiuPBlCCsNZN2v3IpK4TjQnWVjBHG__26FAoUtYK9b6elrLIQ3rB3_9gZ6m0ZEGpTm118VD8hAnx54iIYBItQ7kME7PJD8Xb9tZf7mpawbB263UF8cBsk8/s1920/image_2025-10-07_16-01-38%20(2).png
Jennie បានធ្វើការច្របូកច្របល់ពេលមកដល់យឺតក្នុងកម្មវិធីខុសពីរដូវកាលមុនៗ ដោយនាងបានមកដល់នៅពេលជិតដល់ម៉ោងចាប់ផ្តើមកម្មវិធី ហើយបានតែបង្ហាញខ្លួនមួយភ្លែតនៅខាងក្រៅមុនពេលប្រញាប់ចូលកន្លែង។ Jennie បានស្លៀកពាក់ប្រចាំរដូវកាលថ្មីជាមួយនឹងការទុកសក់របស់នាងតាមបែបធម្មជាតិ ហើយបានតុបតែងភ្នែកដិតដើម្បីបង្កើតភាពទាក់ទាញ។ រូបរាងទូទៅរបស់ Jennie ផ្តល់ភាពសិចស៊ី ជាមួយនឹងអាកប្បកិរិយាប្រកបដោយទំនុកចិត្ត និងភាពទាក់ទាញរបស់នាងហើយឈុតនោះគឺឆ្លុះអាចមើលឃើញរាងខាងក្នុង។
v
ជាមួយនឹងការសរសើរពីរូបរាងរបស់ Jennie ឈុតនេះក៏ទទួលបានប្រតិកម្មចម្រុះដែរ។ មតិមួយចំនួនបានសម្តែងការខកចិត្តដែលរូបរាងរបស់ Jennie មិនបានបង្ហាញពី “ស្ទីល Chanel” ធម្មតារបស់នាង និងបាននិយាយថាសម្លៀកបំពាក់ ខ្វះភាពស្អាតស្អំ និងភាពច្នៃប្រឌិត។ សហគមន៍អនឡាញជឿជាក់ថាការផ្លាស់ប្តូរដ៏ចម្រូងចម្រាសនៅក្នុងរចនាប័ទ្មរបស់ទូតសុឆ្ឆន្ទៈស្ត្រីគឺដោយសារតែការផ្លាស់ប្តូរថ្មីៗនៃម៉ាកយីហោនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4sae2dM45XHmcDqudR2FDL0DYX3d02yzmgVYP6fzOCtiEy7d01XsElCkCqMyCyfQvCUyauChWUM92oTl651H3Z44zERS6R6qiur-JDnR5psEe-YNZ_3GmBK_auZNcGsR9DJDm1xA5gSCDNm5DUiIltgemopyqvz0GONlC042mZ_sdr-R4b0NFDsH3zn6J/s1920/image_2025-10-07_16-01-40.png
កម្មវិធី Paris Fashion Week Spring Summer 2026 ឆ្នាំនេះក៏ជាការបង្ហាញជាផ្លូវការរបស់នាយកច្នៃប្រឌិតថ្មី Matthieu Blazy ដែលត្រូវបានតែងតាំងកាលពីខែធ្នូ ឆ្នាំ២០២៤។ អ្នកគាំទ្រមួយចំនួនមានការខកចិត្តដែលស្ទីលរបស់ Jennie នៅក្រោមស្នាដៃអ្នកថ្មីមិនមានភាពលេចធ្លោដូចសម័យ Creative Director ពីមុន៕

លោក Trump កំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជា-ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ាន

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលា ឆ្នាំ២០២៥ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ បន្ទាប់ពីលោកបញ្ចប់សង្គ្រា.មជាច្រើនប្រទេស រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពឈ្លា.នពានថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdgmoAMcCF8tKeJOKMlol4SQ_y0UR4H8PojfB3TKv-3rIovayCo0QATF_gPkqLUq9WOBerXuhpspnYUanhDLsIV-0kOJm7dtj86EE6Q6vVRUDFSi6nfMl1wkgaJEcJVy-qRgXXVXgUWShNwPtD3OmSEB5nXo8hczpAlpkNlWT6RNnk95SYDCYoCsFXnvX/s1280/photo_2025-10-08_09-20-15.jpg
តាមប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាល និងមន្ត្រីទូតម៉ាឡេស៊ី ចំនួន៤នាក់ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ទើបលោកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ។ លោក Trump ស្នើរៀបចំពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoicQbQoue-npQC_sZpA9P1GwNeTRRDhlGiUNGAoYNzsq8YLefA6csEUcN-Ntb5NK0zu1cseI1JaaLDw3gcsCgPVhFb4964JcoSmy22uW3JmDoqb4wwgOJRf5ROYV89tXNhvdFwMixXlFdT2Gd9uG79B9A95k_I_HbCkaJrkHl83NCazJE3acCFEd6DtTg/s1581/image_2025-10-08_09-53-29%20(2).png
បណ្តាប្រទេសអាស៊ានសង្ឃឹមកិច្ចប្រជុំកំពូលដែលនឹងរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា គឺជាចរចាឱ្យលោក Trump បន្ធូរបន្ថយវិធានការពន្ធទំនិញដ៏តឹងរ៉ឹងដែលអាមេរិកអនុវត្តជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ស្របពេលមានស្ថានការណ៍តាងតឹងរវាងកម្ពុជា-ថៃ ។ រីឯលោក Trump បានស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរដើម្បីទទួលពានរង្វាន់សន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0haKR8lZWJe0GT5E_o49yLttQ2nMTPOYsaPCdhtU2jAqlDG5xxsGohD87qHmbfmcQCI2JUAtnKJHUDPdme0sRWhDqxiJLRXOgOR4zbodk1AmuKYaUPRg6hKLmLiFzocRFLOTYCIc-YtH6ldPMnAbKhh7VODeyFDPiwMiRV7lrBgFBhDzacarBAHfTamBW/s1041/image_2025-10-08_09-53-29.png
សង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃរយៈពេល៥ថ្ងៃកន្លងមក គឺបង្កឡើងដោយកងទ័ពឈ្លានពានថៃ ហើយប្រទេសទាំងពីរក៏ចាប់ផ្តើមចរចាសន្តិភាពក្រោយពីលោក Trump ថ្លែងថា នឹងពុំចរចាពន្ធទំនិញ បើប្រទេសទាំងពីរមិនឈប់បាញ់ ។ កម្ពុជា-ថៃបានធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ប៉ុន្តែស្ថានការណ៍ព្រំដែនបានតានតឹងម្តងទៀត ក្រោយរដ្ឋាភិបាល និងកងទ័ពថៃ គំរាមបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ មុនថ្ងៃទី១០ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBCnmwBV4EBW3iR6xuymLxR1xfl7MR56SoQtLWcHcFzx3_ToVg-zez_PmdD5knVv9Imslmyr9dB9YQMVQBwyZIuZtgJtuRkIg0h7JwXPaiMESxhQM44kLpAb_S6JvXpQ_dwL7HSfTAs8fdRGYaObCF0mQEexqSWH_ZNh_ZcDRiyaG_a4atp4jiavoeeo_z/s1200/photo_2025-10-08_09-20-14%20(2).jpg

រយៈពេល១ឆ្នាំមកនេះ លោក Trump ព្យាយាមបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ ។ តាំងពីត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ លោកបានជួយបញ្ចប់សង្គ្រាម និងជម្លោះ រហូតដល់៧កន្លែងនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4kYpvASBO2Bzj76OLMtyBtjgsOnJ_arPW0UoOTvmeg__9sGK-D1E5vq8d5VM-LsYVi2Cyp3ptJaW3UVMJIEtxak3cfU1yudRF89Fj_9sH5tniqbdFLDNLy3gZb9B-QV1Hj61YaDIVcarBAIrGxeboP24UlQo-tuzzrvPueSsxJzMDJ_jFlqKuCTB_mc-I/s1200/image_2025-10-08_09-53-30.png

សេចក្តីរាយការណ៍របស់គេហទំព័រព័ត៌មាន Politico អាមេរិកដែលដកស្រង់ប្រភពព័ត៌មានពីមន្ត្រីសេតវិមានជាច្រើនរូប គឺលោក Trump បានកំណត់លក្ខខណ្ឌធ្វើជាប្រធានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ ទើបលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ។ លោក Trump ក៏បានស្នើឱ្យអ្នករៀបចំកិច្ចប្រជុំដកមន្ត្រីចិនចេញពីកិច្ចប្រជុំ ប៉ុន្តែពុំទាន់មានព័ត៌មានច្បាស់ថា តើនឹងមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃក្នុងកិច្ចប្រជុំកំពូលអាស៊ានឬយ៉ាងណា ដោយត្រូវរង់ចាំការសម្រេចចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMZB9XouoH-xBZ9QeUrzuVWrNfqxSOjZtQtLwtS2VEh_gikyfAbsQ4Mc2s7u9P0sqaBVl90THU_NDgCFi_aCRQQpUvhc58jC8gFaorXMNucphxMLe_-1cSnwliV6YgbaY7edTjUdqo6kuBwraFwIMqlZqmjPeO6AwDuFBnyyxTHy7Cwni-p15q0uq0G3V3/s1024/photo_2025-10-08_09-20-14.jpg

គួរបញ្ជាក់ថា ក្រៅពីវត្តមានលោក Trump ក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺនៅមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតមកចូលរួមកិច្ចប្រជុំដែរ រួមមាន ៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិន, លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា, លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល និងលោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ៕

ប្តូរជំហរលឿន! នាយករដ្ឋមន្ត្រីថៃស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី១០ តុលា

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយនាពេលថ្មីៗនេះថា ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ មុនថ្ងៃទី១០ ខែតុលា គឺគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះ ។ ភាគីទាំងពីរត្រូវចរចា និងអនុវត្តវិធានការផ្លូវច្បាប់ច្រើន មិនមែនបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗពេលកម្ពុជា-ថៃកំពុងប្រឈមមុខគ្នាទេ ប៉ុន្តែនៅថ្ងៃទី៧ ខែតុលា លោកបែរជាស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី១០ ខែតុលា បើមិនដូច្នោះទេ ថៃនឹងមិនចរចា ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានចោទប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យនៅតំបន់ព្រំដែនភូមិណងចាន់ និងស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដោយបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី១០ ខែតុលា ។ លោកបានប្រគល់អំណាចពេញលេញទៅឱ្យកងទ័ព ក្រសួងការបរទេស និងអភិបាលខេត្តស្រះកែវ ចាត់វិធានការនៅព្រំដែនកម្ពុជា-ថៃ បើមន្ត្រីទាំងនេះសម្រេចបែបណា គឺដូចគ្នានឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីដែរ ។

នៅថ្ងៃទី៧ ខែតុលា នៅវិមានរដ្ឋាភិបាល លោក អនុថីន បាននិយាយពីថៃកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ មុនថ្ងៃទី១០ ខែតុលា ។ លោកថា កាលពីថ្ងៃទី៦ ខែតុលា លោកបានប្រជុំពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធដោយកំណត់ឱ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀង GBC ដែលពិភាក្សាចំនួន៤ប្រធានបទ រួមមាន ៖ ការដកអាវុធ, ដកកម្លាំងទ័ព, សហការបង្ក្រាប Scammer និងរួមគ្នារៀបចំសណ្តាប់ធ្នាប់ព្រំដែន មានន័យថា តំបន់ណាជារបស់ថៃ គឺពលរដ្ឋខ្មែរត្រូវចាកចេញ ។

លោកបន្តថា ពលរដ្ឋថៃត្រូវទទួលបានភាពយុត្តិធម៌ ពលរដ្ឋថៃគ្រប់រូបស្ថិតក្រោមច្បាប់តែមួយ ។ អ្នកល្មើសអធិបតេយ្យថៃ ត្រូវតែចាកចេញ បើមិនចាកចេញ ថៃនឹងមិនចរចាឡើយ ។ លោកមិនចង់និយាយអ្វីច្រើនទេ ដោយសារបានប្រគល់អំណាចពេញលេញឱ្យកងទ័ពរក្សាអធិបតេយ្យ ការពារទឹកដី ខណៈរដ្ឋាភិបាលជាអ្នកគាំទ្រកងទ័ព ។ ការចរចាការទូត និងលក្ខខណ្ឌផ្សេងៗ គឺជាតួនាទីរបស់ក្រសួងការបរទេស រីឯអភិបាលខេត្តស្រះកែវមើលខុសត្រូវតំបន់ព្រំដែនស្រះកែវ ។

ករណីការលើកពេលកិច្ចប្រជុំ RBC ទៅពាក់កណ្តាលខែតុលា គឺគ្រប់យ៉ាងមានហេតុផល លោកបានប្រគល់អំណាចឱ្យមន្ត្រីពាក់ព័ន្ធទទួលខុសត្រូវ ។ មន្ត្រីពាក់ព័ន្ធអាចចរចា ឬចាត់វិធានការរឿងនេះ ពីព្រោះលោកប្រគល់អំណាចឱ្យរួចហើយ បើមន្ត្រីសម្រេចបែបណា គឺវាដូចគ្នានឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី ។ លោកនឹងចុះពិនិត្យមើលស្ថានការណ៍នៅតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ពេលកងទ័ពស្នើ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ។

គួរបញ្ជាក់ថា ករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកងទ័ពភូមិភាគទី១ថៃស្នើឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញ ទើបកងទ័ពភូមិភាគទី១ថៃចូលរួមប្រជុំណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ គឺកម្ពុជាស្នើថៃត្រូវអនុវត្តតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ ។ ដោយឡែក កិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយការតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែគ្មានសមត្ថកិច្ចកំណត់ខ្សែព្រំដែនទេ ៕

អបអរសាទរ! យុវជន រម៉ាស់ គ្វេន ក្លាយជាមនុស្សទី១ដែលបានដើរពីភ្នំពេញទៅដល់ខេត្តរតនគីរី

0

រាជធានីភ្នំពេញ៖ បន្ទាប់ពីចំណាយពេលដើរអស់រយៈពេល ១២ថ្ងៃ ទីបំផុតយុវជនជនជាតិដើមភាគតិច ចារ៉ាយ ឈ្មោះ រម៉ាស គ្វេន បានធ្វើដំណើរទៅដល់ទីរួមខេត្តរតនគីរីដោយជោគជ័យ។ អ្វីដែលកាន់តែពិសេសនោះ គឺយុវជនវ័យក្មេងរូបនេះបានក្លាយជាមនុស្សទី១ ដែលបានធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញទៅដល់ខេត្តរតនគីរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8cQdRLRWyprnkl0S_f588pmLCVFSmA7o_wwiqjM0ZLPWXG0j39v9OXO06qFgIRtBD7hZEBS_nJ2jWy6xWYPhEb7Vax9qHWfXZMrRc9NU7gJ51e9GRxGpudVa8hhhRWaVoUORaJQrLYGxTUUcIh2wdU5EqJ7Y-EadPiEcA-I8CyuLQiUCo_aRKgg2DcBs/s1280/photo_2025-10-08_08-45-19.jpg
តាមរយៈការបង្ហោះរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងមន្ទីរទេសចរណ៍ខេត្តរតនគីរីបានឲ្យដឹងថា នៅល្ងាចថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ យុវជន រម៉ាស គ្វេន បានធ្វើដំណើរដល់ទីរួមខេត្តរតនគីរីបានសម្រេចតាមក្ដីស្រមៃ និងទទួលបានការអបអរសាទរពីសំណាក់បងប្អូនប្រជាលរដ្ឋ និងអ្នកលេងបណ្ដាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ttKPCtTWWn_wGavXa8d7vACkzQuzlGrkvtJFz0sb7m1z2kypmzbjrdbDUDvnRMeCpXsnJbhuyxc8IAgbOHyx_ZPrT6v2USOtk0uOaL0DLz3yxNh33gs5Qq7uEjl_oF4RLYzrcqzVbU8aVtRRdP4xfUmp2aRfAKikwq8VIgzBCAd2_HNOX7L3YqpHy8Vs/s1280/photo_2025-10-08_08-45-20%20(2).jpg
យុវជនជនជាតិដើមភាគតិចមួយរូបនេះ បានក្លាយជាមនុស្សទី១ដែលធ្វើដំណើរដោយថ្មើរជើងម្នាក់ឯងពីភ្នំពេញមកកាន់ខេត្តដែលឆ្ងាយជាងគេក្នុងប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវ ៥៨៨គីឡូម៉ែត្រ។
គួរជម្រាបថា យុវជន រម៉ាស គ្វេន មានអាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិច ចារ៉ាយ រស់នៅភូមិតេង៉ាលឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯងរយ:ពេល១២ថ្ងៃ ពីភ្នំពេញ មកខេត្តរតនគិរី ក្នុងគោលបំណងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp5vjaXRZawgbpDeMP95UOIkdeFtHg8WCkk84vNCI4zGtAkQYGxjmtLFzbfLWgr2nfh5NdIWajCpelSZI0BZjYu8V2QaeCMiPE1YXJq7XPRDby9Ks6wxd771XbYew4YA2qtCSX4MVD1C32z_oQia_mkrG392K3v-emWrujYHRqct680JII4cLdc-3-G7a9/s1280/photo_2025-10-08_08-45-20%20(3).jpg

ការមកដល់ខេត្តរតនគិរី របស់យុវជនរូបនេះ ក្រោមការស្វាគមន៍ យ៉ាងកក់ ក្តៅពីសំណាក់ ឯកឧត្តម ឌុច ចាន់តូ អភិបាលខេត្តស្តីទី និងអាជ្ញាធរខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំឃុំសង្កាត់ មន្ទីរជំនាញ និងប្រជាពលរដ្ឋក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយសាទរជាមួយយុវជន រម៉ាស គ្វេន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpCumAygEigafpYlufjvcV4Sx4ost-fM4Uq79j2d1LEnWTXNdaSK3i5lccs8A2NcudueNqoR055JE-jQFLh8yzBN1tX0uQo-F93PF2wuUeXBblAyU0Wz0yIU23i_Pi_xBUDF6NzhlLR5xn0eVuLJ4V6bteDedJrp89l-NhfnDWAF3SggdFKfSuMFzimeiU/s1280/photo_2025-10-08_08-45-20.jpg

ក្នុងឱកាសនេះ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម ឌុច ចាន់តូ បាននាំយកនូវថវិការមួយចំនួនប្រគល់ដល់យុវជន រម៉ាស់ គ្វេន ដែលមានឆន្ទៈធ្វើដំណើរដោយថ្មើរជើងពី រាជធានីភ្នំពេញមកកាន់ទឹកដីឦសានខេត្តរតនគិរីក្នុងចម្ងាយផ្លូវ៥៨៨គីឡូម៉ែត្រ ក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijNDQ12vRN434uolcmUUqwPgqKccQCW5dqzaXkRmaY2tT6bqXBr2QbS0j5HvgbWm4YGH-cR6jvZyAb7W7zyorCnMxt8KHHs9Ga6j6p5SLPE-bXFIV453h5MrZCTUi_Wiek2wfdjKmUl2O6gdNKid3QVH690jCwMCt4Z2hULcwK2mAUz_7ATPI6T-viDB13/s1280/photo_2025-10-08_08-45-21.jpg

ជាទិសដៅបន្ទាប់យុវជនជនជាតិដើមភាគតិចចារ៉ាយ អាយុ១៨រូបនេះ បានប្រាប់ឲ្យដឹងថា រូបគេនឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាស្រុកកំណើតរបស់ខ្លួន ដែលមានចំងាយជាង៦០គីឡូម៉ែត្រពីក្រុងបានលុងជាបន្តទៀត៕

សូមប្រយ័ត្ន! កុមារជាច្រើននៅឥណ្ឌាបានបាត់បង់ជីវិត ក្រោយប្រើប្រាស់ថ្នាំសុីរ៉ូក្អកប្រភេទនេះ

0

ប្រទេសឥណ្ឌា៖ ប្រទេសឥណ្ឌាបានហាមឃា.ត់ការលក់ស៊ីរ៉ូក្អកមួយប្រភេទ បន្ទាប់ពីកុមារយ៉ាងហោចណាស់ 14 នាក់បានស្លា.ប់នៅក្នុងរដ្ឋខុសៗគ្នា ក្រោយពីពួកគេបានប្រើប្រាស់សុីរ៉ូក្អកដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់បណ្ដាលឲ្យពុល បង្កឱ្យមានការព្រួយបារម្ភទូទាំងប្រទេសអំពីសុវត្ថិភាពនៃឱសថ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកឥណ្ឌា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUKoeLgmLXGyPWffwHvu4KqW_RGUJk9uldI3iVIGTnZfFaP18oCSX3MHepGJpkZPTH6xdynV4qHtiYBR9pCUd7KqJhNEAY1pPMnC02cj2obxc2QJnoKVw2tiaFJf6pJ78y5PGQWt5nXv0KPdMZfi49zqbLdLWYEDWU2zQ-DelVYrPal7SykhMVvfOqzj8D/s400/photo_2025-10-07_11-39-13%20(6).jpg
បើតាមអត្ថបទព័ត៌មានរបស់ Reuters នាថ្ងៃចន្ទ ទី6 ខែតុលានេះបានឲ្យដឹងថា ប៉ូលីសឥណ្ឌាបានបើកការស៊ើបអង្កេតលើការស្លា.ប់របស់កុមារយ៉ាងតិច 14 នាក់ដែលជាប់ទាក់ទងនឹងថ្នាំទឹកសុីរ៉ូក្អកដែលមានជាតិពុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijL_aVcRlBD2fikK_NRCgKYvD5x12G2gFgVrELKUlGXnF0gS3SapCdV1To7P2vW05yoQJ0V4X0zfHkva3wiVqWtiEzixUDqATWOzDP8xoq2na4hdUpLEXBzLRlbLFYWOHv7g6tCvQMUfKiGLwrfhL9G50qwtPxDs0Bhgy6u-7ntybReqvhm7wu-pFHvsLf/s434/photo_2025-10-07_11-39-13%20(5).jpg
របាយការណ៍នោះបានបង្ហាញថា កុមាររងគ្រោះភាគច្រើនមានអាយុក្រោមប្រាំឆ្នាំ ហើយបានស្លា.ប់ដោយសារជំងឺខ្សោយតម្រងនោមកាលពីខែមុន បន្ទាប់ពីពួកគេបានប្រើប្រាស់ថ្នាំក្អកម៉ាក Coldrif Syrup ដែលជាថ្នាំព្យាបាលក្អកដែលផលិតដោយក្រុមហ៊ុន Sresan Pharmaceuticals ក្នុងរដ្ឋ Tamil Nadu។ ទឹកស៊ីរ៉ូនេះមានផ្ទុកជាតិពុល diethylene glycol ក្នុងបរិមាណជិត 500 ដងលើសការកំណត់សុវត្ថិភាពដែលអាចអនុញ្ញាតបាន នេះបើយោងតាមពាក្យបណ្តឹងរបស់ប៉ូលីសបានឃើញដោយ Reuters ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitGF5wZ7JVUpeq21d3wScQZYdJC2t8sjVQ2VD6f0gd6ePE3R5NmMmvdX6DC_3xYqo6erQ2h1FeBiI89wSNzs_U1XzqzravLa3NUkNChSBnGtT1-ekQOkUns6IugS3kp9592hRSxC2G8k5QOQ6TJRUjuvBt_SVokwEyzOeVs6qStUhSFWt52Ppu29ORYFm6/s1200/photo_2025-10-07_11-39-13%20(4).jpg

    កាលពីថ្ងៃអាទិត្យនេះ ប៉ូលីសនៅរដ្ឋ Madhya Pradesh បាននិយាយថា “កុមារតូចៗទាំងនោះមានរោគសញ្ញាដំបូងនៃជំងឺផ្តាសាយ ឬគ្រុនក្តៅធម្មតាប៉ុណ្ណោះ ហើយបន្ទាប់មកពួកគេត្រូវបានផ្តល់ទឹកស៊ីរ៉ូ Coldrif និងក្រោយមកកុមារទាំងនោះក៏ចាប់ផ្ដើមមានជំងឺតម្រងនោម និងបញ្ហាគ្រលៀនធ្ងន់ធ្ងរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijmz1VVY42-Aodaf27xVdC0ugnCb6lVEVTtvuEv-UtNuDx_MGvVq72Sv9kXwVgnR5Dskvh-j1HsusNiD6fIipU_V68PZn4GAEvmnqeQ9V23cmDxgttcrvpBp_DSjDtvkgbGkvUy5ygB0pb0Mlga7XJevsKEilgkuCy1eQwuSTYPGez2SJtNM4xsNmHcHaH/s480/photo_2025-10-07_11-39-13%20(3).jpg

    បើតាមទិន្នន័យរបស់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ថាសារធាតុ Diethylene glycol ដែលបានរកឃើញនៅក្នុងសុីរ៉ូក្អកកុមារនោះជាទូទៅតែងត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងការកក របស់ផលិតផលគ្រឿងសំអាង និងប្រេងរំអិល ដែលប្រសិនបើមនុស្សទទួលទានវាចូលទៅ នោះវានឹងបណ្តាលឱ្យមានរោគសញ្ញាចាប់ពីក្អួត និងឈឺពោះ រហូតដល់ខូចតម្រងនោមរហូតអាចដល់បាត់បង់ជីវិតតែម្ដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLJYcbrncvwXoaPKb3u50pjSkefFTaScK85YzJxSVc8JuS0RXHoR5EvngxAFzyvz1QGav_Uj_n9ovQEAXiALwVu-q__yAppPlHmjFYy6OboU3dqw2Pa4478GfaTWFJaxletlC0-dhTWnk3EGZWL5o0q30tHFnDAkP17bRHYt1e3zU_Yy_-FU1nA90M_Njl/s1200/photo_2025-10-07_11-39-13%20(2).jpg

    បច្ចុប្បន្នប៉ូលីសបានដាក់ក្រុមហ៊ុនផលិតសុីរ៉ូម៉ាក Coldrif ដែលមានឈ្មោះ Sresan Pharma ជាជនជាប់ចោទសំខាន់នៅក្នុងបញ្ហានេះ ខណៈវេជ្ជបណ្ឌិតម្នាក់ដែលចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះដល់កុមារត្រូវបានចាប់ខ្លួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL44OWsQiZ15erwXc10evH8YsqTTQS20nComOpo3dC6ga3L9Slbt9IPLRf8ry1GbNl-rLvQvAC7s6fUw9bz5yFwbr4kD7MWZ7qRn9CPhg-6nCqscIo0oC4VLjwsY-C0TbRwUtJpL_nuawa7XMsLONhpN7bhtTVrUuysvhbCuXsO-cILewoMzjh4MC3xSNy/s400/photo_2025-10-07_11-39-13.jpg
    ក្រុមហ៊ុន Sresan Pharma មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ តែទោះជាយ៉ាងណា អាជ្ញាធរសហព័ន្ធរបស់ឥណ្ឌាបាននិយាយថា ពួកគេត្រៀមនឹងដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុននេះចោល ហើយរដ្ឋមួយចំនួនបានចាប់ផ្ដើមហាមឃា.ត់ការចរាចរលក់ទឹកឱសថដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ នេះបើយោងតាមការសង្ខេបរបស់រដ្ឋាភិបាលនៃការលក់ថ្នាំដែលរកឃើញដោយ Reuters កាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕

មន្ទីរពេទ្យកុមារអង្គរ ប្រកាសផ្សព្វផ្សាយ យុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក”

0

ខេត្តសៀមរាប ប្រទេសកម្ពុជា – មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ផ្តល់សេវាថែទាំសុខ​ភាពកុមារឈានមុខមួយប្រកបដោយគុណភាពខ្ពស់ ក្តីមេត្តាករុណា និងមិនគិតកម្រៃសម្រាប់អ្នកគ្មានលទ្ធភាព ប្រកាសផ្សព្វផ្សាយលើយុទ្ធនាការ “រួមគ្នាជួយសង្គ្រោះកុមារមានជំងឺមហារីក” ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ។

យុទ្ធនាការ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារអាមេរិក​ ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល បណ្តាញសង្គម និងការចូលរួមដៃគូពីសាជីវកម្ម សិល្បករ សិល្បការិនី និងសាធារណៈជននានា។

យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជាបានកត់ត្រាករណីមហារីកកុមារប្រមាណ ៥៥៣ ករណីក្នុងឆ្នាំ ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេលដែល ៨០% នៃកុមារដែលមានជំងឺមហារីកអាចរស់រានមានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមានត្រឹម ២០% ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រៀងរាល់ ៤០នាទីម្តង មនុស្សម្នាក់បានស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។

វេជ្ជបណ្ឌិត ប៊ុន សិរីលក្ខណ៍ គ្រូពេទ្យឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យកុមារអង្គរ និងជាសមាជិកនៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកបានមានប្រសាសន៍ថា “ក្នុងនាមជាគ្រូពេទ្យឯកទេសជំងឺមហារីកកុមារគឺពិតជាពិបាកណាស់ នៅពេលមើលឃើញកុមាររងការឈឺចាប់ពីជំងឺមហារីក។ កុមារគ្រប់រូបគួរតែទទួលបានឱកាស ពិនិត្យ ព្យាបាល ដើម្បីរស់រាន និងលេងកម្សាន្តដូចគេដែរ។”

មន្ទីរពេទ្យកុមារអង្គរបានបង្កើតផ្នែកព្យាបាលជំងឺមហារីករបស់ខ្លួននៅក្នុងឆ្នាំ ២០១២ ដោយចាប់ផ្តើមពីការព្យាបាលជំងឺមហារីកបាតភ្នែក។ នៅឆ្នាំ ២០២១ អគារព្យាបាលជំងឺមហារីកកុមារត្រូវបានបើកដំណើរការជាផ្លូវការ។ បច្ចុប្បន​្ន មន្ទីរពេទ្យកុមារអង្គរ បានព្យាបាលជំងឺមហារីកកុមារប្រមាណ ៣០ប្រភេទ បានព្យាបាលកុមារចំនួន ៥០៨ ករណី និងបានណាត់ជួបពិគ្រោះព្យាបាលជំងឺចំនួន ៣ ៣៩៧ករណី។

ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គររួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយចាក់ថ្នាំគីមី ឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ រួមជាមួយនឹងការគ្រប់គ្រងការឈឺចាប់។ គ្រួសារក៏ទទួលបានការប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ ជំនួយអាហារ និងការអប់រំ ដើម្បីជួយមើលថែទាំកូនៗនៅផ្ទះ។

ប្រតិបត្តិការអគារជំងឺមហារីកកុមារមានតម្លៃជិត ៥០០ ០០០ ដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលជាផ្នែកមួយត្រូវការថវិកា​​ចាំបាច់។ ប្រសិនបើគ្មានជំនួយដើម្បីបំពេញការខ្វះខាតចំនួន ២០០ ០០០ ដុល្លារអាមេរិក ការថែទាំអាចនឹងត្រូវបានប៉ះពាល់ និងមានការប្រឈមលើលទ្ធភាពនៅក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ ជាពិសេសកុមារមកពីក្រុមគ្រួសារដែលគ្មានលទ្ធភាព។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ជានាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា ការគាំទ្ររបស់អ្នកមានន័យលើសពីការបរិច្ចាគ។​ ថវិកាមិនថាតិច ឬច្រើន នឹងបានជាចំណែកនៅក្នុងការព្យាបាលកុមារជាច្រើន ជាពិសេសកុមារដែលមានជំងឺមហារីក ឱ្យទទួលបានួូវសុខភាពល្អ ដូចជាកុមារជាច្រើនទៀត។

 

កំណត់ចំណាំសម្រាប់សារព័ត៌មាន៖

  • មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ​ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរ​បានជួយសង្គ្រោះជីវិតកុមារ​រាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និង អប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។ ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ។
  • ស្ថិតិដែលបានលើកឡើងនៅក្នុងការចេញផ្សាយនេះត្រូវបានដកស្រង់ចេញពី International Cancer Control Partnership (ICCP) the WHO International Agency for Research on Cancer និងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក។
  • ប្រភព៖ WHO, Childhood Cancer Overview , Ministry of Health, National Cancer Control Plan 2025-20230
  • ព័ត៌មានអំពីមន្ទីរពេទ្យកុមារអង្គរ៖ angkorhospital.org​​

ទំនាក់ទំនងសារព័ត៌មាន៖

ថេន រតន៍ (ប្រធានផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយព័ត៌មានក្នុងប្រទេស)

លេខទូរស័ព្ទ/អ៉ីម៉ែល៖ ០៦៩ ៥៧ ៣៩ ៨០ /   rorththan@angkorhospital.org

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoBB_J58rXl3lOGppz7rouS_9Hb2-7svjBEI7YmIwMQugDszyeJCb9XMr6EGLLxexaVoE02Z_2v_bxmObHtqi8su_PPw5IS7oVkyXunxyHpbeT516Hikh1Rh-PlPsaQAtVb3eQM5if-Xq-AyyhgKw54BIKRVzpCshMLTQbl3z4kKfulfu2eMZA7DJqiFu1/s2700/Official%20poster%20.png