ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាចុងខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បែរជាភាគីថៃហាក់មិនសប្បាយចិត្តនឹងការកំណត់លក្ខខណ្ឌនេះ ។ ថៃយល់ថា វាជាការចាប់បង្ខំថៃចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា ដើម្បីឱ្យប្រធានាធិបតីអាមេរិកទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន គឺពានរង្វាន់ណូបែលសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_LiPAQHiD5linonMAJ0UdJfvfeXbW4K60EsIK5QluXm7VaavdoZX70Qjj5468eku7tOVG8yQfi0ycDMkY60FjCYoKIbrVzD0RyMt0rFc9N_uQFJFO2NPb2nkJ0lSDwFlFW9afauup4CT185cHDSGUWppCqanGP8Z0vVsQHCCnxf8sEJ_ZKbz4pxaehGB/s1280/photo_2025-10-08_13-24-13.jpg

រយៈពេល១ឆ្នាំមកនេះ ប្រធានាធិបតីអាមេរិក លោក Trump ព្យាយាមបញ្ចប់សង្គ្រាមនៅប្រទេសជាច្រើន រួមទាំងសង្គ្រាមកម្ពុជា-ថៃ ដើម្បីទទួលបានពានរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០២៥ ។ តាំងពីត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ លោកបានជួយបញ្ចប់សង្គ្រាម និងជម្លោះ រហូតដល់៧កន្លែងនៅលើពិភពលោក ទើបលោកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRmRIMExSm-YBrhb9wZqm2VqyrY4Z7c269e1mUtsgtDmLPIVzV-L5f5wyj-rTq_wQvkmRT5x2b0ttALOGlAvMGIYT3o0J-ptlqSCDWHE8LOJUHJokmJZZtsuJoQiBcOyVCV3DVsGpKgNp2vPEOXGFi9qfjO5c_s4haHekvsB1azNqyHFy5WlbRLwMz4Bc/s1280/photo_2025-10-08_13-24-14%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា អតីតរដ្ឋលេខាធិការក្រសួងការបរទេស និងជាអតីតនាយករងទីភ្នាក់ងារស៊ើបការណ៍ព័ត៌មាននៅប្រទេសថៃ លោក ណាន់ធីវ៉ាត់ សាម៉ាត បានដាស់តឿនទៅនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ពិចារណាឱ្យបានច្បាស់លាស់មុនសម្រេចចិត្តចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMDBHcfXm4re7E4ddQlOwQdlhwZkX8xBb3iQupXP60Ten-mP3qH9ZdDiN-ZwH47P2VoQO2sp8Jl7KzN6pa8dyzV-CtPqqEMVYPJ61J7CVlX5q-5eR8N_iWT2BlEb94mZ0YzxyxaXJSf18ve7TMUd7bZjspmtob0xdcsHdRRfbH0VuHacpyvlZXzY_H1nK/s800/photo_2025-10-08_13-24-14.jpg
លោក ណាន់ធីវ៉ាត់ បានសរសេរក្នុងហ្វេសប៊ុកមានចំណងជើង «សន្ធិសញ្ញាសន្តិភាពក្លែងក្លាយ» ថា សារព័ត៌មានចុះផ្សាយពីប្រធានាធិបតីអាមេរិក លោក Trump ដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាននាចុងខែតុលា ដែលលោក Trump នឹងចូលរួមប្រជុំដែរ ។ តើថៃកំពុងត្រូវបង្ខំឱ្យមានសន្តិភាព មែនទេ? តើជាផលប្រយោជន៍របស់អ្នកណា តើដើម្បីឱ្យលោក Trump ទទួលបានពានរង្វាន់ណូបែលសន្តិភាព? តើថៃនឹងទទួលបានប្រយោជន៍អ្វីពីសន្តិភាពជាមួយកម្ពុជា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikdgmoAMcCF8tKeJOKMlol4SQ_y0UR4H8PojfB3TKv-3rIovayCo0QATF_gPkqLUq9WOBerXuhpspnYUanhDLsIV-0kOJm7dtj86EE6Q6vVRUDFSi6nfMl1wkgaJEcJVy-qRgXXVXgUWShNwPtD3OmSEB5nXo8hczpAlpkNlWT6RNnk95SYDCYoCsFXnvX/s1280/photo_2025-10-08_09-20-15.jpg

អតីតមន្ត្រីរាជការរូបនេះសួរថា តើអធិបតេយ្យទឹកដី និងផលប្រយោជន៍របស់ថៃនៅឯណា? ជីវិតជ.នជាតិថៃដែលស្លាប់ទៅហើយអាចរស់ឡើងវិញបានឬទេ ឬត្រូវឱ្យកម្ពុជា-ថៃចាប់ផ្តើមជាថ្មី? ឬថៃត្រូវស្តាប់តាមការបញ្ជារបស់អ្នកដទៃ? តើសន្តិភាពដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង គឺជាសន្ធិសញ្ញាមែនទេ? បើមែន ត្រូវសុំការអនុម័តពីរដ្ឋសភា បើរដ្ឋសភាមិនអនុម័ត គឺលោក អនុថីន ពុំអាចធ្វើជានាយករដ្ឋមន្ត្រីរហូតដល់៤ខែទេ ។ ហេតុនេះ សូមនាយករដ្ឋមន្ត្រីថៃគិតពីផលប្រយោជន៍ជាតិ ដោយដណ្តើមទឹកដីពីប្រទេសជិតខាង ទើបពលរដ្ឋថៃគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4kYpvASBO2Bzj76OLMtyBtjgsOnJ_arPW0UoOTvmeg__9sGK-D1E5vq8d5VM-LsYVi2Cyp3ptJaW3UVMJIEtxak3cfU1yudRF89Fj_9sH5tniqbdFLDNLy3gZb9B-QV1Hj61YaDIVcarBAIrGxeboP24UlQo-tuzzrvPueSsxJzMDJ_jFlqKuCTB_mc-I/s1200/image_2025-10-08_09-53-30.png

លោក ណាន់ធីវ៉ាត់ មើលឃើញនយោបាយអន្តរជាតិ និងការទូតថៃអន់ខ្សោយជាងកម្ពុជា ថែមទាំងនិយាយមួលបង្កាច់ថា កម្ពុជា គឺជាកន្លែងប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្ម និងបោកបញ្ឆោតយកប្រាក់ពីមនុស្សទូទាំងពិភពលោកតាមរយៈអនឡាញ ថៃបានក្លាយជាប្រទេសចាញ់ ។ ហេតុនេះ ត្រូវគិតឱ្យបានច្បាស់លាស់មុនចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា តើអំណាចតវ៉ារបស់ថៃនៅឯណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBCnmwBV4EBW3iR6xuymLxR1xfl7MR56SoQtLWcHcFzx3_ToVg-zez_PmdD5knVv9Imslmyr9dB9YQMVQBwyZIuZtgJtuRkIg0h7JwXPaiMESxhQM44kLpAb_S6JvXpQ_dwL7HSfTAs8fdRGYaObCF0mQEexqSWH_ZNh_ZcDRiyaG_a4atp4jiavoeeo_z/s1200/photo_2025-10-08_09-20-14%20(2).jpg

គួរបញ្ជាក់ថា ថៃតែងតែគំរាមកំហែង បដិសេធសន្តិភាពជាមួយកម្ពុជា ថែមទាំងលាបពណ៌ និយាយមូលបង្កាច់ ចោទប្រកាន់ថា កម្ពុជា គឺជាទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញដ៏ធំលើពិភពលោក ។ ការនិយាយលាបពណ៌ និងព្យាយាមទម្លាក់កំហុសមកលើកម្ពុជា គឺថៃចង់លាក់បាំងទង្វើអាក្រក់របស់ខ្លួន ពីព្រោះថៃត្រូវបានពិភពលោកចាត់ទុកជាទីតាំងឆបោកតាមអនឡាញដ៏ធំបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMZB9XouoH-xBZ9QeUrzuVWrNfqxSOjZtQtLwtS2VEh_gikyfAbsQ4Mc2s7u9P0sqaBVl90THU_NDgCFi_aCRQQpUvhc58jC8gFaorXMNucphxMLe_-1cSnwliV6YgbaY7edTjUdqo6kuBwraFwIMqlZqmjPeO6AwDuFBnyyxTHy7Cwni-p15q0uq0G3V3/s1024/photo_2025-10-08_09-20-14.jpg

រដ្ឋាភិបាល និងកងទ័ពថៃ សុទ្ធតែពុំទទួលស្គាល់ការពិត និងតែងយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ ដែលពុំអាចដោះស្រាយក្នុងប្រទេសខ្លូនមកចោទប្រកាន់កម្ពុជា ។ ជនបរទេសរាប់ពាន់នាក់ត្រូវបានបោកប្រាស់ឱ្យទៅធ្វើការនៅថៃ ប៉ុន្តែរដ្ឋាភិបាលថៃគ្មានចំណាត់ការលើក្រុមបោកប្រាស់អនឡាញ និង Call Center បែរមកចោទកម្ពុជាទៅវិញ ។ វាធ្វើឱ្យពលរដ្ឋថៃ និងជនបរទេសរាប់ពាន់នាក់រងគ្រោះ ថែមទាំងធ្វើឱ្យក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅថៃចូលមកកម្ពុជា បង្កបញ្ហាដល់កម្ពុជា ៕