Home Blog Page 219

អានុទីន នៅតែដាក់បន្ទុកលើកម្ពុជារឿងការបើកព្រំដែន ទាំងដែលអាជីវកម្មរបស់ថៃខ្លួនឯងកំពុងដាំក្បាលចុះ

0

ទីក្រុងបាងកក៖ នៅតែចចេសខ្លាចគេថាអន់! នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ឆាន់វីរៈគុល បាន បញ្ជាក់ថា ការបើកច្រកព្រំដែនឡើងវិញជាមួយនឹងភាគីកម្ពុជានឹងក្លាយជាជម្រើសចុងក្រោយ ដោយថៃត្រូវរង់ចាំមើលទង្វើរបស់កម្ពុជាជាមុនសិន។ ការថ្លែងរបស់លោក អនុទីន បែបនេះធ្វើឡើងស្របពេលដែលអាជីវកម្មនៅថៃ កំពុងទាមទារដ្ឋាភិបាលឲ្យចាត់វិធានការសង្គ្រោះជាបន្ទាន់ ជុំវិញបញ្ហាព្រំដែនដែលធ្វើឲ្យខាតបង់ដល់សេដ្ឋកិច្ចថៃប្រមាណ ៤៥៨ លានដុល្លារក្នុងមួយខែៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfyU-MMgiWlyk5mvSw9KwCFKH8oGmLi1dLcEfkOed2G1QcDnAgBtsNQPlTUbxgOWew8GjE2IqlpIv60DGsCJ6pneKAsJBwFnunb6PFDc8Q5hde7yQHnyYaZKsA5ernjKI5aZlyQHQrQowYPr7oBKb13APRDVQxpWY-Eio-m9D1uGk-A6EvIIp80pDWV4l/s1024/image_2025-09-30_16-18-39%20(2).png

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃចន្ទ ទី២៧ តុលាម្សិលមិញនេះ បានឲ្យដឹងពីគោលជំហររបស់រដ្ឋាភិបាលថៃ បន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជារួចថា «ការបើកច្រកព្រំដែនឡើងវិញជាមួយនឹងភាគីកម្ពុជា នឹងក្លាយជាជម្រើសចុងក្រោយ នៅក្នុងការសម្រេចចិត្តរបស់ថៃ ដោយលោកត្រូវប្រាកដចិត្តជាមុនសិនថា កម្ពុជានឹងលែងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ថៃ»។ នេះបើតាមពាក្យសម្ដីរបស់លោក អនុទីន ប្រាប់ទៅកាន់អ្នកកាសែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitw9vvfvzJ6SpaQ_V2Hab8attzV5wznvfi1WFF2H16oSurXqVrupWq3AegbgNoUEs3bHQP5ajludplW7-yYhjUrf5CB5GQaoK4U7h6xHsaCd0fPvLdqJgVSawK170K7O_V6nPh9-fvwELf_EGxaCoJZMz9sQoApznKLs4_nqeYdmTTxD5v2cJmF5UYTFoa/s800/image_2025-10-28_08-25-46.png

បន្ថែមពីលើនោះ លោក អនុទីន បានសង្កត់ធ្ងន់ថា៖ «ការបើកឡើងវិញអាស្រ័យលើសកម្មភាពរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីប្រកាសរួមដែលលោកបានចុះហត្ថលេខាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ លោកថា ប្រទេសថៃនឹងចាំវាយតម្លៃពីសកម្មភាពរបស់កម្ពុជា មុននឹងបន្តទៅជំហានបន្ទាប់នៅក្រោមកិច្ចព្រមព្រៀង។ លោកថែមទាំងគូសបញ្ជាក់ទៀតថា «ប្រទេសថៃមិនមែនជាប្រទេសដែលបំពានលក្ខខណ្ឌបទឈប់បាញ់នោះទេ ដូច្នេះរាល់សកម្មភាពត្រូវតែចាប់ផ្តើមពីប្រទេសកម្ពុជា។ មានតែបន្ទាប់ពីបញ្ហាទាំងអស់ដែលប៉ះពាល់ដល់សន្តិសុខជាតិត្រូវបានដោះស្រាយ យើងនឹងចាប់ផ្តើមការពិភាក្សាដើម្បីធ្វើឲ្យទំនាក់ទំនងដូចដើម។ ច្រកព្រំដែនអាចបើកឡើងវិញបន្ទាប់ពីនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

ការលើកឡើងទាំងទទឹងទិសរបស់លោក អនុទីន ធ្វើឡើងចំពេលដែលអាជីវកម្មថៃកំពុងទាមទារសុំជំនួយពីរដ្ឋាភិបាលរបស់លោកដោយព្រមានថា ការបិទព្រំដែនជាមួយកម្ពុជាដែលកំពុងបន្តអូសបន្លាយ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដោយពួកគេទាមទារឱ្យមានវិធានការសង្គ្រោះជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Bloomberg News កាលពីសប្ដាហ៍មុនបានបង្ហាញថា បន្ទាប់ពីការបិទច្រកព្រំដែនគោករវាងប្រទេសថៃជាមួយកម្ពុជា ធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ។ របាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ ពាន់លានបាត (៣.១ ពាន់លានដុល្លារ) ប្រសិនបើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgf3DYrVAi0fmszogRKCX5AZQ3cpI4WeYfRwBtmAvkiUsN7rcMyGlMuxrBa0Fk2zrycX51-eEESKj8vtV6994k-2HP3FYCIGG5c2SkNdLQE5hOgkumHVQPGEL6QKEfPg144NYQdxJjkR3w1x-xDAu_8MAZXfMsgTLoUYdW4E9_9UAYkd1ctjiHW4YNf3Uz/s1280/image_2025-09-30_16-18-39.png

ទោះជាយ៉ាងណា រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរមិនចុះញម ចង់ឲ្យកម្ពុជាជាអ្នកបន្ទន់ឥរិយាបថទៅស្នើសុំខ្លួនចរចាដើម្បីបើកច្រកព្រំដែនឡើវិញ ទាំងដែលបញ្ហានេះថៃជាបានផ្ដួចផ្ដើមឡើងដោយឯកតោភាគីកាលពីខែមិថុនាកន្លងទៅ។ ការចង់ឈ្នះដោយមិនខ្វល់ពីការខាតបង់នេះ កំពុងធ្វើឲ្យអ្នកធុរកិច្ច សហគ្រិន និងអាជីវករថៃរងផលប៉ះពាល់កាន់តែខ្លាំងឡើង ខណៈដូចបានដឹងកន្លងមកហើយថា ទាក់ទងនឹងពាណិជ្ជកម្មតាមព្រំដែន ភាគីថៃគឺជាអ្នកនាំចេញមកកម្ពុជាច្រើន ដែលបានន័យថាថៃជាអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងកម្ពុជា ដូច្នេះមិនមានអ្វីចម្លែកនោះទេដែលបន្ទាប់ពីការបិទព្រំដែន ថៃខាតបង់ច្រើនជាងកម្ពុជានោះ៕

នាយករដ្ឋមន្ត្រីថៃរងការវា.យប្រ.ហារពាក្យសម្តីក្រោយថាតំបន់ព្រំដែនកម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានរងការវា.យប្រ.ហារពាក្យសម្តីពីសំណាក់ពលរដ្ឋថៃក្រោយនិយាយថា តំបន់ព្រំដែនកម្ពុជា-ថៃ ដែលលោកចាត់ទុកជាតំបន់ត្រួតស៊ីគ្នាមានការល្មើសអធិបតេយ្យទាំងសងខាង គឺកម្ពុជាល្មើសអធិបតេយ្យថៃ ហើយថៃល្មើសអធិបតេយ្យកម្ពុជា ។ ហេតុនេះ បើចង់បានភាពយុត្តិធម៌ ត្រូវតែយុត្តិធម៌ទាំងសងខាង ពលរដ្ឋថៃដែលរស់នៅលើទឹកដីកម្ពុជាត្រូវត្រឡប់មកវិញ រដ្ឋាភិបាលថៃនឹងស្វែងរកទីលំនៅថ្មីឱ្យពលរដ្ឋថៃដែលរស់នៅទឹកដីកម្ពុជា ខណៈកម្ពុជាក៏ត្រូវដកថយដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

ពលរដ្ឋថៃក្នុងបណ្តាញសង្គមបានរិះគន់ពាក្យសម្តីនាយករដ្ឋមន្ត្រីរបស់ខ្លួនថា យកផែនទីមកបង្ហាញឱ្យពលរដ្ឋនៅទូទាំងប្រទេសមើលជាបន្ទាន់ ហេតុអ្វីលោក Anutin ជានាយករដ្ឋមន្ត្រីថៃបែរជានិយាយពីពលរដ្ឋខ្លួនលើសអធិបតេយ្យកម្ពុជាទៅវិញ ឬលោកនាយករដ្ឋមន្ត្រីកម្ពុជា? ពលរដ្ឋថៃមិនពេញចិត្តនឹងពាក្យនេះ ជួយបកស្រាយផង តើថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ណា ពីព្រោះការនិយាយបែបនេះធ្វើឱ្យថៃខាតបង់ ។ លោកនាយករដ្ឋមន្ត្រីនិយាយបែបនេះទៅកើត នឹងធ្វើឱ្យកម្ពុជាយកពាក្យសម្តីរបស់លោកចែកចាយ និងធ្វើភស្តុតាងប្រាប់ពិភពលោក ។ មិនគួរឱ្យទុកចិត្តនាយករដ្ឋមន្ត្រីថ្មី មិនខុសគ្នាពីនាយករដ្ឋមន្ត្រីចាស់ទេ ។

ក្រោយពីនាយករដ្ឋមន្ត្រីថៃរងការរិះគន់ពីសំណាក់ពលរដ្ឋ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានបកស្រាយនៅថ្ងៃដដែល គឺលោក Anutin មិនបាននិយាយថា ថៃល្មើសអធិបតេយ្យកម្ពុជាទេ គ្រាន់តែប្រៀបធៀបពីការគ្រប់គ្រងតំបន់ព្រំដែនដោយយុត្តិធម៌ ។ ពលរដ្ឋថៃមិនយល់ពីលោក Anutin ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីការអនុវត្តតាមសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺកម្ពុជាត្រូវអនុវត្តតាមលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបការឆបោកអនឡាញ និង៤-ការគ្រប់គ្រងតំបន់ព្រំដែនរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

ការគ្រប់គ្រងតំបន់ព្រំដែនរួមគ្នាដែលមានបញ្ហា គឺលោក Anutin បាននិយាយពីតំបន់ដែលថៃល្មើសអធិបតេយ្យកម្ពុជាក៏មានដែរ វាជាការនិយាយប្រៀបធៀបក្នុងការគ្រប់គ្រងតំបន់ព្រំដែនប៉ុណ្ណោះ ក្រោយពីអ្នកសារព័ត៌មានសួរនាំពីការគ្រប់គ្រងតំបន់ត្រួតស៊ីគ្នា ។ នាយករដ្ឋមន្ត្រីថៃចង់ប្រៀបធៀបថា បើពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជា គឺត្រូវត្រឡប់មកថៃវិញ រដ្ឋាភិបាលថៃស្វែងរកទីលំនៅថ្មីឱ្យ ខណៈពលរដ្ឋកម្ពុជាល្មើសអធិបតេយ្យថៃ គឺរដ្ឋាភិបាលកម្ពុជាត្រូវស្វែងរកទីលំនៅថ្មីដូចគ្នា ។

លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីតំបន់ព្រំដែនអាចមានពលរដ្ឋកម្ពុជាចូលនៅដីថៃ ហើយពលរដ្ឋថៃក៏ចូលនៅដីកម្ពុជាដូចគ្នា បើមានការព្រមព្រៀងហើយត្រូវឱ្យអ្នកដែលចូលរស់នៅខុសនោះរើចេញទាំងសងខាង រដ្ឋាភិបាលទាំងពីរនឹងរកដីឱ្យពលរដ្ឋរៀងៗខ្លួន គឺចង់សំដៅលើការគ្រប់គ្រងតំបន់ព្រំដែនដោយភាពយុត្តិធម៌ លោកមិនបាននិយាយថា ថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ណាមួយទេ ហើយការដោះស្រាយបញ្ហាត្រូវផ្អែកលើការពិត ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzUIZoIntkVJIrTRicncT4IDDYH7qANdWgTTc5XEBOySahn32ycuHjrX1Edts2imywTvPlc5sfGcrlu7qXkPNYnPmXIq_Jc4VhAVL_H0SzzAPbJJNBwhaPyVsebegBtMhmBB9M2GEGN5A81I_bQv0S05fHNXpBm_C-zQf6cHB0OfBJP5U267b0isSt8fP/s1280/photo_2025-10-20_10-20-59.jpg

គួរបញ្ជាក់ថា លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីការគ្រប់គ្រងតំបន់ព្រំដែន ជាពិសេស នៅភូមិណងចាន់ ភូមិណងយ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ថា តំបន់ត្រួតស៊ីគ្នាកម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាង បើមានការរើចេញពីតំបន់ល្មើសអធិបតេយ្យទាំងសងខាងដោយយុត្តិធម៌នោះ បញ្ហាអសន្តិសុខក្នុងប្រទេសថៃនឹងកាត់បន្ថយ រួចហើយប្រទេសទាំងពីរចាប់ផ្តើមស្តារទំនាក់ទំនងការទូត ពីព្រោះបច្ចុប្បន្ន ថៃបានកោះហៅឯកអគ្គរាជទូតថៃនៅកម្ពុជាត្រឡប់មកប្រទេសវិញ ។

ក្រៅពីនេះ លោកសង្កត់ធ្ងន់ពីការអនុវត្ត គឺកម្ពុជាចាប់ផ្តើមអនុវត្តមុន ដូចជា ៖ ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន បើកម្ពុជាដកអាវុធពីព្រំដែន ថៃក៏ដកអាវុធដូចគ្នាដើម្បីឈានទៅរកការចរចា ដោយចាប់ផ្តើមពិភាក្សាថ្នាក់កងទ័ពប្រទេសទាំងពីរធ្វើការដកអាវុធពីព្រំដែនទាំងសងខាងជាបន្តបន្ទាប់ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ។ ជំហ៊ានបន្ទាប់ ថៃនឹងអនុវត្តការដោះមីនក្រោមការពិនិត្យមើលរបស់ក្រុមសង្កេតការណ៍អាស៊ានផងដែរ ហើយកម្ពុជានឹងមិនរារាំងពីព្រោះបានព្រមព្រៀងរួចហើយ ក៏ដូចជាសហការបង្ក្រាបការឆបោកអនឡាញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

សុភ័ក្រ កុសុម៉ា នៅបន្តពហិការទំនិញថៃ ខណៈកែវ វាសនា សច្ចាមិនជាន់ទឹកដីថៃតទៀត

0

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងនៅពេលនាយករដ្ឋមន្រ្តីកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាព នៅកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ីដែលមានប្រធានាធិបតី ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យពិធីការិនី សុភ័ក្រ កុសុម៉ា រំភើបចិត្តយ៉ាងខ្លាំងប៉ុន្តែនាងថាការពហិការទំនិញថៃនៅតែបន្ត។ ងាកមកកាន់តារាចម្រៀង កែវ វាសនា វិញក៏បានសន្យាដែរថាមិនជាន់ទឹកដៃថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSfwGH6iFVvSC3gaP5pXEb0QsdWynFUd62OupNi8smSBSOarHc1Vuf-ZmdIHdQaRs3wLrr41hO6Olzamj9DvtsW_Jh4nC1lU5DpOBgV4lZR7YNUMNhOdVnzHZ8UNC45q-iFdcBEROLJngabdHLcMlWeExyKtckj6JcZttnLYPRm8KK47URf9_lQJCOphSx/s2048/image_2025-10-27_13-40-21%20(2).png

អ្នកនាង កុសុម៉ា បានបង្ហោះនៅលើផេកធំកាលពីថ្ងៃទី២៦ តុលា ថា «ថ្ងៃនេះរំភើបដល់ស្រក់ទឹកភ្នែក ទីបំផុតប្រទេសដ៏ស្លូតត្រង់របស់យើងទទួលបានសុខសន្តិភាពហើយ។ សូមគោរពអរគុណនិងដឹងគុណថ្នាក់ដឹកនាំដែលលោកបានខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គដើម្បីរកសុខសន្តិភាពជូនប្រទេសជាតិ។ ពេលនេះលោកអាចសម្រាន្តលក់ស្រួលវិញហើយ បញ្ជាក់ ពហិការនៅតែបន្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj93IeNp2K_G04DlbdjPV08BVRMuN32JO_KueWhatMvcxJOrqhR2kVyW5kXCw1CXBq6b-giFL_hzV52_WJK_VgrL6vgzovOmqS4pdCN0BOL8U_QM8kWY9CKtI1TUA0ts3kSRdtKOU8PlsROVZh40Qqv0Qy1sa460fEEE31wGG67EZsUm5mxv8NE-fjQPHIt/s1440/image_2025-10-27_13-40-20.png

ខ្លឹមសាររបស់ សុភ័ក្រ កុសុម៉ា ដែលប្តេជ្ញាចិត្តចំពោះការពហិការទំនិញសៀមនេះបានធ្វើឱ្យពលរដ្ឋជាច្រើនទៀតបានបង្ហាញការគាំទ្រនិងតាំងចិត្តបែបនេះដូចគ្នាទោះបីជាស្ថានភាពពេលនេះប្រទេសទាំងពីរវិលទៅរកភាពប្រសើរ ប៉ុន្តែពួកគេមិនវិលទៅគាំទ្រផលិតផលថៃដូចមុនទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm7Rs9mbVFH8uqs9NJyxpGZsouFAg1igvcFax2XUwHv-Emj1T8qec6yz-RSwvT0IFlgfaH3z__GiNXfsmnFWM3CnGlS7RAm7CYTj9OiD47AXn4AJaeHrKGcmL442PyagBhyRJRTLsoSfxzdAWxbODkGISxoDpQtJEF_gj3E9IXwmAplKFmX_x-xvGsSz8i/s731/image_2025-10-27_13-40-19%20(2).png

ងាកមិនកាន់តារាចម្រៀងក្នុងទ្រនំសាន់ដេគឺ លោក កែវ វាសនា វិញបានសន្យាជាមួយនឹងទស្សនិកជនថានឹងមិនជាន់ទឹកដីថៃឡើយ។ នៅថ្ងៃទី២៧ ខែតុលា ម្ចាស់បទ«ចង់វិលរកសង្សារចាស់» បានបង្ហោះថា «ខ្ញុំមិនជោរទេនិយាយមែន ទោះបើកច្រកវិញក៏ខ្ញុំសន្យានឹងខ្លួនឯងហើយថាលែងជាន់ប្រទេសនោះទៀតសន្យាគឺសន្យា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZhUXDj8Q1nFvWYisfLdTLcHauXLShkJFxSyk-MP8Qvbf-yRhHkZFePFkPJI13IHiQDI77hHWSipSDz9pC5Pox1hzB5G27H6c4sX8lHF6zkWJ3gumTj3pwXMLQXnuCu7a1rnQWy0TEpNM3xx70CP0zjtTXSLALTiPT2yYUG508766OLCXr-Le44fA22-8_/s960/image_2025-10-27_13-40-25.png

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែពិធីការិនី សុភ័ក្រ កុសុម៉ា តារាចម្រៀង កែវ វាសនា ប៉ុណ្ណោះទេដែលជំរុញចលនាមិនគាំទ្រផលិតផលថៃនិងមិនជាន់ទឹកដីថៃតទៅទៀតទោះបីជាប្រទេសទាំងពីរមានស្ថានភាពល្អប្រសើរ ប៉ុន្តែសិល្បករនិងសិល្បការិនីជាច្រើនទៀតក៏បានបំផុសស្មារតីនិងប្តេជ្ញាចិត្តបែបនេះដូចគ្នា៕

ហ្វីយ៉ាតា ថាទេវតាមើលឃើញពីចិត្តបរិសុទ្ធរបស់ប្រជាជនកម្ពុជាទើបទទួលបានដំណឹងកក់ក្តៅមុនចេញទៅប្រកួត

0

អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបង្ហាញអារម្មណ៍កក់ក្តៅរបស់ខ្លួនមុនចេញទៅប្រកួតនៅឯប្រទេសថៃក្រោយឃើញសញ្ញាវិជ្ជមានរវាងប្រទេសកម្ពុជានិងថៃក្រោយចុះកិច្ចព្រមព្រៀងសន្តិភាព។ ហ្វីយ៉ាតា ថាទេវតាបានមើលឃើញពីទឹកចិត្តបរិសុទ្ធ និងការពុះពាររបស់នាងទោះបីជាកន្លងមកមានការសម្រេចចិត្តដោយប្រថុយប្រថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkaSZyYWV1JQrrMbgar2aEEiUUwp-ooaGJx4GRp2S4KMRonggSCkVFqOo02Zw4rGg6GfjdzD5zK7BCc6iCGYX0Lv4P2Nm-CJvhKuVKPlACOwAijJVtuwnqaLNJezVfh7156SdyzLT8VvGGBMx69_qKSBxQhMOuZym-mQG-QbO_i3n4ooetV_XJQCCfDn0G/s2048/image_2025-10-27_14-58-26.png
នាកន្លងមកនេះអ្នកគាំទ្របានសម្តែងការព្រួយបារម្ភចំពោះបេក្ខភាពតំណាងប្រទេសកម្ពុជាដែលត្រៀមចេញទៅប្រកួតនៅក្នុងប្រទេសថៃលើការប្រកួត Miss Universe លើកទី៧៤ ដោយសារតែប្រទេសទាំងពីរមានជម្លោះព្រំដែន ស្របពេលក្រុមការងាររៀបចំការប្រកួតគឺជាស្ថាប័នរបស់តាណាវ៉ាត់ ។ ទោះបីជាយ៉ាងនេះក្តី ហ្វីយ៉ាតា បានអះអាងថានាងនឹងនៅតែចេញទៅប្រកួតមិនឱ្យបាត់ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7y4iV7qpKzX06er9R_XU6mtk3LYSsxQuESzDwONOqhkzMxU3nkXACq4_qmSfEzh4rP69usGa7IOQT7_tB96fbuAffRR-Whj99UIuRAibJAlBiIs8-Kg2nZmB2XyvdYjwSOfdhSDHgIFGzgYtzxHsLwRq2C7WaO43fH7MXnYLOgqlGkKalnmUTUFx596k9/s1440/image_2025-10-27_14-58-21%20(3).png
ទន្ទឹមនឹងការព្រួយបារម្ភពេលនេះ ហ្វីយ៉ាតា បានបង្ហាញថានាងមានអារម្មណ៍កក់ក្តៅមុនចេញទៅប្រកួតក្រោយឃើញប្រទេសកម្ពុជានិងថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី ដែលមានលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីធ្វើជាសាក្សី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Xhyphenhyphenrj-Ezms8xR2uZrP7QZLfyOHd8c0TZwRZZLojCyvkHf0e4yabhNr4NCA92Ml9lMsjOG103iRUDKjvDHpzZ3aLwDAH5JiQoc0GZnDzIvfcLqefRgmauzJBpk0C0mKuf7XBXMDXXk3vDmTojiFceoIPF9WOaUaL3T0d4do1vz1zN5GREjn0RsqDcrwW3/s1440/image_2025-10-27_14-58-21.png

អ្នកនាង ហ្វីយ៉ាតា បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែតុលា ថា «កាលដែលខ្ញុំសម្រេចចិត្តមិនចុះចាញ់ មិនរារែក ហើយពុះពារទៅប្រកួតបន្តលើឆាកអន្តរជាតិ ហើយស្ពាយឈ្មោះ CAMBODIA ជាមួយខ្ញុំ បើទោះនៅក្នុងពេលដែលខ្ញុំសម្រេចចិត្តនោះវានៅក្នុងការប្រថុយប្រថានក៏ដោយតែទេវតាមើលឃើញពីកម្លាំងទឹកចិត្តបរិសុទ្ធ នៃជាតិសាសន៍ខ្ញុំ .. ពេលនេះបានបង្ហាញច្បាស់ហើយថា ការដែលយើងច្បាស់លាស់លើគោលការណ៍អ្វីមួយ ហើយមិនរារែក វានឹងផ្ដល់ផលមកយើងវិញយ៉ាងមានតម្លៃ.. ពិភពលោកនឹងបានស្គាល់ពីយើងកាន់តែច្បាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzPb0AqbvrBjTvmVUSfTrGItWd8dTxbmhTD3Mei6jxZPt49IU-cRBjqRQDHnCS1097hN9TdCwJHT2xlmm3mcJK4TdqYylwV_Uv1fYHWMwQ7RpSfSo5poZILQqWPtKu8OX6sO_jc40otxQZ6Xjg3KA_e8i3EJy70cPbEaT3G84icBoRVHRSxfTa8OmZjYWd/s2048/image_2025-10-27_14-58-22.png

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បន្តទៀតថា «គោរពអរគុណសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោក Donald Trump និងអរគុណលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim បានយកសន្តិភាពជូន ប្រជាជនកម្ពុជាវិញ.. ខ្ញុំពិតសំណាងណាស់ បានទទួលដំណឹងដ៏កក់ក្ដៅមួយនេះមុនពេលចេញដំណើរពីមាតុភូមិខ្ញុំទៅប្រកួត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMMTtZhmCJ1QN4-ST3yLbtyXcJvJB3HuXF3W3z9v22OYLm4orD4D6mtskpZ1Uvv-BF_MmfBIA1l8WPw5sFo_E3rOhyTTzo1iZLuJKrfCGnMcZJR0wCYfokK_gMkqqJ2KsdxUrciNVq46il9j5I_QSQq2f-2z8x2G0vjYq6RsLN2LK_AJyFZKuM-eBpDE5D/s1706/image_2025-10-27_14-58-24.png

គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាចក្រវាលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-២១ ខែវិច្ឆិកា ក្នុងប្រទេសថៃដូចការគ្រោងទុកប៉ុន្តែមានការកែសម្រួល ដោយសារតែការសោយទិវង្គតរបស់មាតាស្តេចថៃព្រះមហាក្សត្រី Sirikit ៕

Ahyeon ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ដោយសារតែពណ៌សក់ថ្មី

0

បន្ទាប់ពីទម្លាក់អាល់ប៊ុមតូចដែលមានបទនាំមុខ «We Go Up» ក្រុមចម្រៀង Baby Monster បានចូលរួមកម្មវិធីជាបន្តបន្ទាប់ដើម្បីផ្សព្វផ្សាយអាល់ប៊ុមរបស់ខ្លួន។ យ៉ាងណាមិញថ្មីៗនេះនៅពេលដែល Baby Monster សម្តែងក្នុងកម្មវិធីតន្ត្រី M Countdown ទស្សនិកជនមានការចាប់អារម្មណ៍ជាពិសេសទៅកាន់សមាជិក Ahyeon ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqN8XzSNfER8xrALskmfanPQh98Y2uMO4Fx9bAivePKQPGQ8-XW3FuzZ6UJXesA8xegqy2sSOUwh5pFDFlq2C9yF95TXW38-yY4PKUXYD7zdyN4oxydb5otOX3cdJzVJbIJCFXVO9MrcxwbQ_sLRh_ExepaAowpEpIDutqxO8Ba3ZNQ32GoHmk036-QpH/s1024/image_2025-10-27_16-11-37.png

តារាចម្រៀង Ahyeon បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ដោយសាររូបរាងសក់ប្លាទីនរបស់នាង។ វីដេអូផ្ទាល់ខ្លួនរបស់ Ahyeon កំឡុងពេលសម្តែងបានកត់ត្រាចំនួនអ្នកមើលច្រើនជាងគេក្នុងក្រុម។ ជាពិសេសវីដេអូឃ្លីប ៣ វិនាទី ដែលតារាស្រីរូបនេះ បែរមុខមករកកាមេរ៉ាបានផ្ទុះឡើង។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានមតិជាច្រើនបានប្រៀបធៀប Ahyeon ទៅនឹង «តុក្កតាមានជីវិត» ចំណែកឯមតិផ្សេងទៀតបានប្រៀបធៀបតារាស្រីទៅនឹងតួអង្គក្នុងរឿង Anime។ លើសពីនេះ ទស្សនិកជនក៏បានសរសើរពីសមត្ថភាពសម្តែង ការគ្រប់គ្រងលើឆាក និងអាកប្បកិរិយាប្រកបដោយទំនុកចិត្តរបស់ Ahyeon ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyW_L7tl9KQMsgLvxYsgtJUGGwPFSmw_DorJ2SQges2dhfnJ7mW_bW_ajim-PVTEKaRBQp5asY3jelrI6UMg3lTE0fRxIilfoRm4GG-YmOqPkak4v4EClvJxO5vKGTs5O8IaX5WGXs82odCkBxjKmfyNnzL62x0ekMrnnGtKcp8aIDmqx-pJbENjiPxVia/s1200/image_2025-10-27_08-29-36.png
ភាពទាក់ទាញពីធម្មជាតិរបស់ Ahyeon ក៏រំលឹកដល់អ្នកគាំទ្រអំពីរយៈពេលដំបូងរបស់ Jennie សមាជិក Blackpink ផងដែរ។ អ្នកគាំទ្រនិយាយថាទាំង Jennie និង Ahyeon បង្ហាញពីតុល្យភាពរវាងភាពទាក់ទាញ និងគួរឱ្យស្រលាញ់។ នេះក៏ជាហេតុផលដែល Ahyeon ធ្លាប់ត្រូវបានអ្នកគាំទ្រជាច្រើនហៅថា «Jennie តូច» ពេលដែលនាងបានបង្ហាញខ្លួននៅក្នុងក្រុម Baby Monster ។ លក្ខណៈពិសេសដូចជាមុខមូលរបស់ Ahyeon និងស្មាធំទូលាយត្រូវបានគេនិយាយថាស្រដៀងទៅនឹង Jennie ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoIkcU3Hq6z8VxJOxtja94Hp-CNtiqTBZ0tMkS3cVTWgaUpItFNcY5PcuG0NcdYqNUha6DreDOGqaJavMBk0jcoYZOJZ_T6C46dGLoGRn80nziDW0lXDym2s2MVYMvHLh_tshz8UI_uK7V9mpO47wdy7r1ufpFBl3efJe48PZx5bdRX7Y4IcQziQInl__D/s1000/image_2025-10-27_08-29-37.png
មិនត្រឹមតែប៉ុណ្ណោះ Ahyeon ក៏ត្រូវបានគេប្រៀបធៀបជាមួយនឹងទេពកោសល្យជាមួយនឹងរៀមច្បងរបស់នាងនៅក្នុងក្រុមហ៊ុនដូចគ្នា។ អ្នកទាំងពីរសុទ្ធតែជាតារារ៉េបក្នុងក្រុម ហើយមានសំឡេងដ៏មានថាមពល និងសមត្ថភាពសម្ដែងល្អ។ រហូតមកដល់ពេលនេះ Ahyeon បានបង្ហាញឱ្យឃើញកាន់តែច្រើនថានាងមានពណ៌ផ្ទាល់ខ្លួនរបស់នាងដែលបានក្លាយជាសមាជិកដ៏គួរឱ្យចាប់អារម្មណ៍នៃក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMjkfl328gQ4QI__XSvcxdzvhQUYOUO7ZnfoXjo99s6P0QskZ-IKkItQQVB9RS3huaOK4DqJo-zWWmD2kdBUTKM5IMDmAWzLA59e-fQI6u0N_ozhJ6y-YRMiUqF_zRzVVMXlbR8Okt1xPkFCbqqSi80DDnVwMv8wdnkFrnzopuN8TMofdpCWM1bghIOpPM/s960/image_2025-10-27_16-11-37%20(2).png

ទោះជាយ៉ាងណាក៏ដោយ វាជារឿងគួរឱ្យសោកស្តាយដែល Baby Monster មិនបានសម្រេចដូចការរំពឹងទុក ហើយសមិទ្ធិផលតន្ត្រីឌីជីថលរបស់ពួកគេពិតជាមិនអាចបំបែកបានបន្ទាប់ពីប្រតិបត្តិការជិត ២ ឆ្នាំ។ ស្ថានភាពនេះក៏ធ្វើឱ្យកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់សមាជិករួមទាំង Ahyeon ខ្វះគុណសម្បត្តិក្នុងការក្លាយជាតារាទោលឆ្នើម។ ជាមួយគ្នានេះ អ្នកគាំទ្រក៏មានការព្រួយបារម្ភអំពីអនាគតរបស់ Baby Monster ខណៈដែល YG ត្រៀមបង្ហាញក្រុមជំនាន់ថ្មី។ ប្រសិនបើ Baby Monster ធ្វើមិនបានល្អ ក្រុមប្រហែលជាមិនទទួលបានការវិនិយោគពី YG ដូចកាលពីមុនទេ៕

ណាហ្គាវើលដ៍ ទទួលបានការទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយជាមួយពិន្ទុ Trust Index™ ស្ទើរល្អឥតខ្ចោះ ៩៥% ពីស្ថាប័ន Great Place To Work® Certification™

0

ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង៣៩១៨)រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកលដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ ត្រូវបានផ្តល់ដល់ណាហ្គាខបដែលមានពិន្ទុ Trust Index™ ខ្ពស់ចំនួន ៩៥% ដោយផ្អែកទាំងស្រុងទៅលើមតិត្រឡប់ដោយផ្ទាល់ និងអនាមិករបស់បុគ្គលិក។ ពិន្ទុខ្ពស់ បញ្ជាក់អំពីបរិយាកាសធ្វើការវិជ្ជមានដែលបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពនៅក្នុងបរិយាកាសការងារដែលប្រកបដោយសុវត្ថិភាព ទទួលបានការទទួលស្គាល់ប្រកបដោយភាពយុត្តិធម៌ រង្វាន់ និងឱកាសដើម្បីភាពរីកចម្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8AMQckoz8AdUH1g7ITlVjYSb4SdbnvloPeVd0Jnv5eWaw2Dnh4CctX8tMcQrsNneQAGGLz-7enHrivlg4MWkGIIMxmGxW7-TkQXO5-Gdi2pGPidfq_aut9XZOIFOAhx-z7RoOTJ_Kn7_lZ_XKOQDI4vU-IAhzTqFuyPHAbp7k5pz1V7HQPCHNL3LZTQMQ/s1280/photo_2025-10-28_08-27-54%20(2).jpg

លោក Chen Yiy Fon អគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាខប បានឱ្យដឹងថា “យើងមានកម្លាំងចិត្តយ៉ាងខ្លាំងដោយបានឃើញថា ការអនុវត្តនៃវប្បធម៌នៅកន្លែងធ្វើការ និងឧត្តមភាពរបស់យើង ទទួលបានលទ្ធផលល្អប្រសើរ និងត្រូវបានទទួលស្គាល់ក្នុងប្រទេសកម្ពុជាព្រមទាំងត្រូវបានផ្តល់តម្លៃដោយបុគ្គលិកគ្រប់រូបនៅក្នុងក្រុមហ៊ុនរបស់យើង។ យើងមានក្តីរីករាយដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងមានមោទនភាពយ៉ាងខ្លាំងចំពោះគ្រួសារណាហ្គាគ្រប់រូបដែលមិនត្រឹមតែមកធ្វើការរៀងរាល់ថ្ងៃដើម្បីបង្កើនជីវភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងមករៀនសូត្រ ផ្តល់លទ្ធផល និងលើកកម្ពស់វប្បធម៌ខ្មែរទៅកាន់ពិភពលោកតាមរយៈការងារដែលយើងធ្វើរូមគ្នាផងដែរ។ ការបញ្ជាក់នេះ គឺជាការទទួលស្គាល់នៃស្មារតី និងការប្តេជ្ញាចិត្តរួមគ្នារបស់បុគ្គលិកគ្រប់រូបនៃគ្រួសារណាហ្គារបស់យើង។ យើងនឹងចារប្រវត្តិសាស្ត្រនេះនៅក្នុងដំណើរ ‘បង្កើតអនាគតដែលយើងប្រាថ្នាជាមួយគ្នា’ របស់យើងដែលចាត់ទុកបុគ្គលិករបស់យើងជាស្នូលនៃអ្វីៗទាំងអស់ដែលយើងធ្វើ។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈជាង ៦.០០០ នាក់របស់យើង។ ការទទួលស្គាល់នេះ អាចកើតទៅបានដោយសារអ្នកទាំងអស់គ្នា។ យើងក៏សូមអបអរសាទរផងដែរដល់ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជាដែលទទួលបានការបញ្ជាក់ Great Place to Work® certification™ ហើយយើងទាំងអស់គ្នានឹងបន្តកសាង និងធ្វើឱ្យបរិយាកាសធ្វើការកាន់តែមានភាពប្រសើរឡើងជាមួយឧត្តមភាព សុចរិតភាព និងការគោរពគ្នាទៅវិញទៅមក ជាកន្លែងដែលមានផលិតភាពកាន់តែខ្ពស់”។

យុទ្ធសាស្ត្រដែលផ្តោតទៅលើបុគ្គលិកជាអាទិភាពរបស់ណាហ្គាវើលដ៍ ត្រូវបានកសាងឡើងនៅលើសសរស្តម្ភចំនួន ៤ គឺ ចាប់ផ្តើមជាមួយពួកយើង រីកចម្រើនជាមួយពួកយើង ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកយើង និងបន្តនៅជាមួយពួកយើង។ គំនិតផ្តួចផ្តើមសំខាន់ៗដែលត្រូវបានវាយតម្លៃមុននឹងទទួលបានការបញ្ជាក់ជាកន្លែងធ្វើការល្អបំផុត រួមមាន ៖

• ការវិនិយោគទៅលើបុគ្គលិករបស់យើង ៖ យើងបានផ្តល់ការបណ្តុះបណ្តាលរយៈពេលជាង ២០៥.០០០ ម៉ោងដល់បុគ្គលិកក្នុងឆ្នាំ២០២៤ និងបានដំណើរការកម្មវិធីអភិវឌ្ឍ ‘ភាពជាអ្នកដឹកនាំ ២.០’ ដល់បុគ្គលិកដែលមានមុខតំណែងចាប់ពីបុគ្គលិកប្រតិបត្តិដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់ ‘ការវិនិយោគទៅលើបុគ្គលិក’ នៅឯពិធីប្រគល់ពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ីឆ្នាំ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkUUeSKCbzksX2BcrZccAqLaRltxiVynarfRk7H8sFthfGHbDVQek8pKCy3WwkMoJ8etzmcgB2DJ39Nxx1ZO7gaUJPrKf2FD2p2Sp0rt528ffw_Md0OwIDwUAYGYm2esIaLiuceBREACzPfgednHQQTSQ3egqs-AQ-V_PX5YyQYCbRGJVbSVmvsicQiA7t/s1280/photo_2025-10-28_08-27-54.jpg

• បង្កើនការផ្សារភ្ជាប់ទំនាក់ទំនង និងសុខុមាលភាពបុគ្គលិក ៖ បង្កើតសហគមន៍មួយដែលមានភាពរស់រវើក និងសកម្មតាមរយៈការបង្កើតគំនិតផ្តួចផ្តើមធំៗដូចជា ‘កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ (NagaRun)’ លើកដំបូង និង ‘កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ (Naga’s Got Talent)’ ដែលជួយលើកកម្ពស់សុខុមាលភាព សមត្ថភាពខាងសិល្បៈ និងការបង្កើនមិត្តភាពសម្រាប់បុគ្គលិក។

• ជំរុញនវានុវត្តន៍ឌីជីថល ៖ យើងបានដំណើរការកម្មវិធីទូរសព្ទដៃ ‘ម៉ាយផតថល (MyPortal) ដើម្បីជូនដំណឹងផ្ទៃក្នុង ការបណ្តុះបណ្តាល និងដំណឹងផ្សេងៗដល់បុគ្គលិក’ ដែលធ្វើឱ្យក្រុមហ៊ុនឈ្នះពានរង្វាន់សំរឹទ្ធនៅក្នុងប្រភេទ ‘នវានុវត្តន៍ធនធានមនុស្ស’ នៅឯពិធីប្រគល់ពានរង្វាន់ឧត្តមភាពធនធានមនុស្សឆ្នាំ២០២៤ (ប្រទេសសិង្ហបុរី)។
• ប្រកាន់ខ្ជាប់ភាពចម្រុះជាតិសាសន៍ និងបរិយាបន្ន ៖ យើងរក្សាតុល្យភាពយេនឌ័រនៃកម្លាំងពលកម្មដោយមានបុគ្គលិកជាស្ត្រី ៥០,២% នៃបុគ្គលិកទាំងអស់ និងមុខតំណែងផ្នែកគ្រប់គ្រង ៣៣% ។

អាល្លឺម៉ង់ជំរុញឱ្យកម្ពុជា-ថៃបើកព្រំដែនឡើងវិញក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

0

ក្រសួងការបរទេសអាល្លឺម៉ង់បានលើកឡើងពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចូលរួមចុះហត្ថលេខាជាសាក្សី ហើយប្រធានាធិបតីអាមេរិកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព ។ អាល្លឺម៉ង់ថា នេះជាការបោះជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងសូមគាំទ្រប្រទេសទាំងពីរបើកព្រំដែនឡើងវិញដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២៧ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY9-1TDQjKfq7AH-YrKs6JsovEPYek8-0j4FPGCn0oFKJvSxmNaS10syJ5mF56zB1DM7Uav8zdohfeELep9iaL2NV8akldTC1GDLvUkPPrZXPTND-ggUgxYy2PKJANvy8iAwYsQhIRznm3bxhlX4uBPToxm51y4QGRzak4ufpD1ipfvxjQw5ACJ7z61IN9/s1192/photo_2025-10-27_10-40-54.jpg

នៅថ្ងៃទី២៧ ខែតុលា ក្រសួងការបរទេសអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា នេះជាជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ាន ។ ហេតុនេះ អាល្លឺម៉ង់គាំទ្រឱ្យប្រទេសទាំងពីរធ្វើការចរចា និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម រហូតដល់មានការច្រកព្រំដែនឡើងវិញដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitw9vvfvzJ6SpaQ_V2Hab8attzV5wznvfi1WFF2H16oSurXqVrupWq3AegbgNoUEs3bHQP5ajludplW7-yYhjUrf5CB5GQaoK4U7h6xHsaCd0fPvLdqJgVSawK170K7O_V6nPh9-fvwELf_EGxaCoJZMz9sQoApznKLs4_nqeYdmTTxD5v2cJmF5UYTFoa/s800/image_2025-10-28_08-25-46.png

ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី២៧ ខែតុលា ថា ការបើកព្រំដែនឡើងវិញ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចជាមុនសិន ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេតការណ៍ការអនុវត្តរបស់កម្ពុជា ។ លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបការឆបោកអនឡាញ និង៤-គ្រប់គ្រងតំបន់ព្រំដែនរួមគ្នា ជាពិសេស នៅភូមិណងចាន់ និងភូមិណងយ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) គឺកម្ពុជាត្រូវអនុវត្តលក្ខខណ្ឌទាំងនេះឱ្យថៃឃើញជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfyU-MMgiWlyk5mvSw9KwCFKH8oGmLi1dLcEfkOed2G1QcDnAgBtsNQPlTUbxgOWew8GjE2IqlpIv60DGsCJ6pneKAsJBwFnunb6PFDc8Q5hde7yQHnyYaZKsA5ernjKI5aZlyQHQrQowYPr7oBKb13APRDVQxpWY-Eio-m9D1uGk-A6EvIIp80pDWV4l/s1024/image_2025-09-30_16-18-39%20(2).png

នាយករដ្ឋមន្ត្រីថៃបានទទួលព័ត៌មានកម្ពុជាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កាលពីយប់ថ្ងៃទី២៦ ខែតុលា ហើយថៃនឹងរង់ចាំឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌផ្សេងៗរហូតដល់ដំណាក់កាលចុងក្រោយ ទើបមានការបើកព្រំដែនប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoP-eFGqQa1A4xD4XWhCDA1k1LgN0dXf7kVvG6wcWqNqTpjWXhRYeIFah5qORUHHp3s9TBIYwO3FZ2Uj-ziw-pcMeAvtGuVvQySo30VzbkVDTAkXCpmHK9RYKM8U22AF4x4-0ZJ_SEmy111bAVA3iLKaNZOWrlpo5yabXGxYMlmFk1WY52v36anY61mn5/s1000/image_2025-10-28_08-25-46%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ពិធីនេះក៏មានការចូលរួមធ្វើជាសាក្សីពីលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgf3DYrVAi0fmszogRKCX5AZQ3cpI4WeYfRwBtmAvkiUsN7rcMyGlMuxrBa0Fk2zrycX51-eEESKj8vtV6994k-2HP3FYCIGG5c2SkNdLQE5hOgkumHVQPGEL6QKEfPg144NYQdxJjkR3w1x-xDAu_8MAZXfMsgTLoUYdW4E9_9UAYkd1ctjiHW4YNf3Uz/s1280/image_2025-09-30_16-18-39.png

នៅថ្ងៃទី២៦ ខែតុលា នេះ ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នានៃប្រទេសទាំងពីរថា សន្តិភាពនៅតែអាចមានដរាបណាប្រទេសជាតិនានាមានសេចក្តីក្លាហាន និងសុភវិនិច្ឆ័យក្នុងការបន្តស្វែងរកសន្តិភាពជាមួយគ្នា ៕

Cheng Yi ទទួលបានមតិវិជ្ជមានវិញក្រោយរឿងថ្មីជាមួយ Li Yitong ចាក់ផ្សាយ

0

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈដោយសារតែរងការរិះគន់ក្នុងរឿង «The Journey of Legend» តារាសម្ដែង Cheng Yi បានត្រឡប់មកវិញជាមួយនឹងរឿងថ្មីមានចំណងជើងថា «Sword and Beloved»ជាមួយនឹងតារាស្រី Li Yitong។ រឿងនេះ Cheng Yi ទទួលបានមតិវិជ្ជមានពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVkl3dHdrg_ZL653YABzXzlAgHsQrbHpwseUCVDQJY-1uAhz0DORcuGftqrTNJOqnp8z8nxY321Oah9H11HGvgxEbakcaKawZoWB40WB2UqP-Th4AP3ikYZsKio6jav40bejuyAfzYyaXHNG23aMZCnpoIYoL3970YThhbEsReJpXzmVaQ_uXIQMk9lWNJ/s2000/image_2025-10-27_11-44-06.png

ស្នាដៃនេះដឹកនាំដោយ Du Lin ដោយមានការចូលរួមពី Cheng Yi, Li Yitong, He Rui Xian, Guo Jun Chen និងសិល្បករជាច្រើនរូបទៀត។ ក្នុងរឿង «Sword and Beloved» តារាសម្តែង Cheng Yi ដើរតួជា Wangquan Fu Gui ជាយុវជនម្នាក់ដែលត្រូវបានលើកឡើងជាអាវុធចុងក្រោយដើម្បីបំផ្លាញអារក្ស។ ជីវិតរបស់តួឯកប្រុសត្រូវបានផ្លាស់ប្តូរនៅពេលដែលបានជួប Qing Tong ជាតួឯកស្រីដែលជាបិសាចពីងពាងដែលជ្រៀតចូលទៅក្នុងផ្ទះតួប្រុសក្នុងនាមជាចារកម្ម។ ពីទំនាក់ទំនងដែលបានកំណត់ទុកជាមុនជាមួយនឹងឧបសគ្គជាច្រើន អ្នកទាំងពីររួមគ្នាបន្តដំណើរដើម្បីទទួលបានសេរីភាព និងបំណងប្រាថ្នាសម្រាប់ឯកភាពសកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqS-wst8X47gEPPnKmnVCb1Bg4OxtEKbFJZRv5P1QNSigul7QKjdHbvdIG1bb1_2HvKrvAUJQrWi43AwNJ3Gea9FEzjpHBvA2Bk1S_sscqQq0GYWAUNSUlzQpjH5j8gCV3IkV0zgRFn2OmOtGEGfhziLEBR2R8JVOrh9GLWJVldDUpGJsB9CInAAtCaq8f/s1620/image_2025-10-27_11-44-08%20(2).png
នៅថ្ងៃដំបូងនៃការចាក់ផ្សាយ ខ្សែភាពយន្តនេះបានបង្កើតកំណត់ត្រាគួរឱ្យចាប់អារម្មណ៍ចំនួន ២ ក្នុងឆ្នាំ២០២៥ ក្លាយជាខ្សែភាពយន្តឈានដល់សញ្ញាសីតុណ្ហភាព ៦០០០លឿនបំផុតបន្ទាប់ពីត្រឹមតែ ៨០ នាទីនិងមានសីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃដំបូងនៅលើ iQIYI ឈានដល់ ៨០២០ពិន្ទុ។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការចាក់ផ្សាយពីរបីថ្ងៃចំនួននៃការមើលជាមធ្យមនៃខ្សែភាពយន្តនេះបានប្រែប្រួលពី ១៨-១៩ លានដងដែលមិនទាន់អាចបំបែកកំណត់ត្រាផ្សេងឡើយ។ជាការតបស្នងវិញ ភាពយន្តនេះបានទទួលនូវមតិ វិជ្ជមានពីទស្សនិកជន ដោយសារឥទ្ធិពលពិសេសដ៏ស្រស់ស្អាត ឈុតឆាកសកម្មភាពដ៏អស្ចារ្យ និងតន្ត្រីដ៏ប៉ិនប្រសប់។ Cheng Yi ត្រូវបានគេសរសើរចំពោះអាកប្បកិរិយាស្ងប់ស្ងាត់ និងការបញ្ចេញទឹកមុខដ៏ស្រទន់របស់ខ្លួន ខណៈ Li Yitong រកបានពិន្ទុសម្រាប់សម្រស់ដ៏ទន់ភ្លន់និងស្រស់ស្អាតរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-RxONHV9_l7Nl9sjSdS9q_KXHTuqkaQWUbRgpjfUWoJ8S0rdCNK9k7KSZuYvHC0uoN6QP5VKWo7PAvfykeDUOzzqAh12vyTopUu4cW_oGU3nNlalu2Qr9tWnhRCsvNexg6Wp0MGxOyfkz1W7I_jS0izNARfsgmau-L8OxUJqh1-72kJctSgkirSCm2bI6/s920/image_2025-10-27_11-44-09%20(5).png

ថ្វីដ្បិតតែចំនួនអ្នកទស្សនាមិនទាន់ផ្ទុះឡើងក៏ដោយ ប៉ុន្តែភាពយន្តនេះនៅតែត្រូវបានចាត់ទុកថាជាជំហានទៅមុខដើម្បីជួយឱ្យ Cheng Yi ទទួលបានកេរ្តិ៍ឈ្មោះឡើងវិញបន្ទាប់ពីរងការរិះគន់ចាស់ដៃពីខ្សែភាពយន្ត«The Journey of Legend» ។ ខ្សែភាពយន្ដនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ Cheng Yi នៅក្នុងប្រភេទរឿងភាគប្រវត្តិសាស្ត្រដែលមានការប្រកួតប្រជែងខ្លាំងរបស់ទូរទស្សន៍ចិន៕

កងទ័ពថៃបដិសេធព័ត៌មានត្រៀមបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា

0

ប្រទេសថៃ ៖ កងទ័ពភូមិភាគទី១ថៃបានបដិសេធព័ត៌មានកងទ័ពត្រៀមបើកព្រំដែនកម្ពុជា-ថៃឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលោក វរ៉ាយ៉ត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ និយាយថា គ្មានការបញ្ជាឱ្យបើកព្រំដែនជាមួយកម្ពុជានៅខេត្តស្រះកែវទេ ។ កងទ័ពថៃនៅតែអនុវត្តតាមគោលនយោបាយចាស់ គឺបិទព្រំដែនបន្តទៀត បើទោះជាប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ក្តី ។

នៅថ្ងៃទី២៧ ខែតុលា ហ្វេសប៊ុកផេករបស់កងទ័ពភូមិភាគទី១ថៃបានបង្ហោះសារថា មានការផ្សព្វផ្សាយព័ត៌មានកងទ័ពថៃត្រៀមបើកព្រំដែនកម្ពុជា-ថៃនៅច្រកព្រំដែនបានខៅឌិន ស្ថិតនៅឃុំឃ្លងហាត ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺកងទ័ពភូមិភាគទី១ សូមបញ្ជាក់ថា កងទ័ពថៃពុំបានទទួលបញ្ជាពីថ្នាក់លើឱ្យបើកព្រំដែនកម្ពុជា-ថៃនៅខេត្តស្រះកែវទេ ដែលជាការមើលខុសត្រូវរបស់កងទ័ពបូព៌ា (ឬកងកម្លាំងបូរ៉ាផា) ។ កងទ័ពភូមិភាគទី១ នៅតែអនុវត្តតាមគោលនយោបាយបិទព្រំដែនកម្ពុជា-ថៃក្នុងតំបន់ទទួលខុសត្រូវដូចមុន ។

ការបដិសេធរបស់កងទ័ពថៃពាក់ព័ន្ធនឹងការបើកព្រំដែនបានខៅឌិន (ឬច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី) គឺក្រោយពីពលរដ្ឋថៃបង្ហាញការមិនពេញចិត្តក្នុងបណ្តាញសង្គមថា ទោះជាកម្ពុជា-ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីស្តារទំនាក់ទំនងឱ្យត្រឡប់មកប្រក្រតីក្តី ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រការបើកព្រំដែនឡើងវិញឡើយ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលថៃបិទព្រំដែនបន្តទៀតដើម្បីទប់ស្កាត់ការបញ្ជូនទំនិញថៃមកកម្ពុជាតាមរយៈផ្លូវគោក ។

ព័ត៌មានបើកព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១ ខែវិច្ឆិកានេះ បន្ទាប់ពីអតីតអ្នកនយោបាយថៃ បុគ្គល វីរៈ ស៊ុមក្វាមឃិត ដែលមិនពេញចិត្តជាមួយលទ្ធផលកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា ថៃចាញ់ប្រៀបកម្ពុជាក្នុងកិច្ចប្រជុំ JBC លើកឡើងថា កងទ័ពថៃត្រៀមបើកព្រំដែនបានខៅឌិន នៅថ្ងៃទី១ ខែវិច្ឆិកា ។

នៅថ្ងៃទី២៧ ខែតុលា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏បានច្រានចានព័ត៌មានបើកព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី១ ខែវិច្ឆិកា ដែរ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចជាមុនសិន ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចូលរួមសង្កេតការណ៍ការអនុវត្តរបស់កម្ពុជា ហើយថៃមិនចាញ់ប្រៀប ។ លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបការឆបោកអនឡាញ និង៤-គ្រប់គ្រងតំបន់ព្រំដែនរួមគ្នា ជាពិសេស នៅភូមិណងចាន់ និងភូមិណងយ៉ាកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) គឺកម្ពុជាត្រូវអនុវត្តលក្ខខណ្ឌទាំងនេះឱ្យថៃឃើញជាមុន ។

លោកនាយករដ្ឋមន្ត្រីថៃបានទទួលព័ត៌មានកម្ពុជាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT កាលពីយប់ថ្ងៃទី២៦ ខែតុលា ហើយថៃនឹងរង់ចាំឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌផ្សេងៗ ទើបថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ។ ហេតុនេះ គ្មានការបើកព្រំដែននៅថ្ងៃទី១ ខែវិច្ឆិកា តាមពាក្យចចាមអារ៉ាមឡើយ ការបើកព្រំដែននឹងធ្វើឡើងនៅដំណាក់កាលចុងក្រោយនៃការអនុវត្តលក្ខខណ្ឌ ៕

សារព័ត៌មាន«Khaosod»ចាប់ផ្ដើមបិទកម្ពុជាមិនឲ្យមើលឃើញ ខណៈ The Nation បិទមុខងារខម្មិន

0

ចាប់តាំងពីមានទំនាស់ព្រំដែនជាមួយគ្នាចន្លោះពាក់កណ្ដាលឆ្នាំ២០២៥នេះមក ប្រទេសថៃបានជ្រើសរើសបិទ IP អ្នកទស្សនានៅកម្ពុជាមិនឲ្យចូលមើលផេក ឬគេហទំព័រព័ត៌មានរបស់ខ្លួន និងបណ្ដាញព័ត៌មានខ្លះបានបិទមុខងារបញ្ចេញមតិរបស់ពួកគេ ក្នុងគោលបំណងដើម្បីរារាំងពលរដ្ឋកម្ពុជាដែលឃើញពីការផ្សាយព័ត៌មានរបស់ពួកគេរួចបានត្រឹមមើល មិនអាចខម្មិនអ្វីបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggY56iGwsGOKj8OpJ3tYl_-0vqmndbI6TcBYR92NSgWSNkx-qL_wQl8yOGGtshLGuaj5bVQsk7k3v9iIuXrzK5dkIwzdb9aCtEWCsvLf1sKQrExxo6_IPNoguABjrbc08oT1IyZteO_9LUmdAhzcRvUz7yxS5j_iEeuFl_wXGOthxN5QNq8Fc-BqdJIQ8L/s700/photo_2025-10-27_15-32-59.jpg
សកម្មភាពបិទ IP អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជានេះ ត្រូវបានគេសម្លឹងឃើញថា គឺជាយុទ្ធសាស្រ្តប្រកួតប្រជែងមួយរបស់ថៃ ក្នុងការយកប្រៀបលើកម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដោយពួកគេមានបំណងមិនឲ្យពលរដ្ឋកម្ពុជាបានដឹង ឬមើលឃើញថាភាគីថៃកំពុងមានផែនការអ្វី ឬស្ថានការណ៍នៅប្រទេសថៃវិវត្តដល់ណា និងជាពិសេសគឺដើម្បីមានភាពងាយស្រួលក្នុងការបំភ្លៃព័ត៌មាន ដោយគ្មានប្រតិកម្មឆ្លើយតបពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ5gN_XSiqM5FNBjYcm5OZw8ae78sSd7oJViC0Y2x_ftBDPs9kXZAlT_0t4z1_CJLpMKbRyScPCJRN66NZhyphenhyphenRwuvTgXNTp0Y3Nchf9oTfndLWWEliN7OeGcDAbU6C2fYGi1x11keIunb-s9jIi_k54v0qR5ytwnzENMcNDHJBMj54T4wFwvrWRqTItbcai/s900/photo_2025-10-27_15-32-59%20(5).jpg

ជាក់ស្ដែងដូចជាសារព័ត៌មាន Khaosod English និង Khaosod ភាសាថៃ គិតត្រឹមថ្ងៃទី២៦ ខែតុលាកាលពីម្សិលមិញនេះ បានសម្រេចបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជា បន្ទាប់ពីសារព័ត៌មានធំៗរួមមាន Amarin TV, Bangkok Post, Thai PBS និងផេកជាច្រើនផ្សេងទៀត បានបិទអ្នកទស្សនានៅកម្ពុជាចាប់តាំងពីការប៉ះទង្គិចបានផ្ទះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih0PVe_Gg8Xm1TwQooHQ4-WtE3v5DimoQ8q_3uGWiiTyZer9kJvIC4hjXN_0U8hPuyekFdpfKx3UjN8UT0KL0gRtjXgDnu9_zApwZj3C727wFKwIEjJgzIk4_VLC0MJuBn_BhYJr7bsNKKoGgf1ttIGLOT8zlNsgzKY0XRt3DZDMdhAV6LEAfKtf9Z4Sq1/s1173/photo_2025-10-27_15-32-59%20(4).jpg

ដោយឡែក ចំពោះសារព័ត៌មាន The Nation ដែលក៏ជាសារព័ត៌មានភាសាអង់គ្លេសរបស់ថៃដែរនោះ ដ្បិតថាមិនបិទIP កម្ពុជា ប៉ុន្តែពួកគេបានបិទមុខងារបញ្ចេញមតិយោបល់ ដើម្បីរារាំងការចូលទៅខម្មិនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅលើការបង្ហោះរបស់ពួកគេ បើទោះជាបានឃើញប៉ុន្តែមិនអាចនិយាយអ្វីនៅលើព័ត៌មាននោះបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTxJTxRSNM75KOMOR_kvZtuJz0sbSZ-2ymtySQbaqrqf50z6_S_oM4unfYAhpMUenvyIQyKsxqPUpZ6bxfiYsTN7k9LkoqLj0bedDr21rWRMeYYNSb5EbnqdX5KoZgULpBsPEBwRQwLEcW02r-kACZnTED97_srk-BEuQbEnUzLEWNy8z5_7Ov6A6rtJwf/s804/photo_2025-10-27_15-32-59%20(3).jpg

យ៉ាងណាក៏ដោយ ការបំបិទមិនឲ្យមើលឃើញភាគច្រើន ផ្ដោតសំខានទៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈបណ្ដាញសារព័ត៌មានមួយចំនួនរបស់ថៃនៅតែអនុញ្ញាតឲ្យអ្នកទស្សនានៅកម្ពុជាចូលមើលកាចុះផ្សាយរបស់ពួកគេនៅក្នុងគេហទំព័រ ឬវេបសាយបានធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSsFYU4u1ZHzsKOUVzxLwqLRxOWLjHVV12H7QeFIGL6xk5rFnyqH06QAJ1MJQUtlxpX3oYE-2p_H_MGIIJKlbi8ZtqcJSpX8U_naQEti7Fd0tX5fHSRk5auwtYW4S5I-64P8DRIk7TOYpjWzvkRUa-vgCruMvOXdZbbv5w38L8GlJDtm8nC6wU_tWfV-eu/s1280/photo_2025-10-27_15-32-59%20(2).jpg

ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកអត្ថាធិប្បាយឯករាជ្យជាច្រើនអះអាងថា ការរឹតត្បិតនេះអាចទាក់ទងនឹងការរិះគន់កាន់តែខ្លាំងឡើងពីអ្នកទស្សនានៅកម្ពុជា ដែលតែងលើកឡើងពីស្ថាប័នព័ត៌មានថៃមួយចំនួនថា បានពណ៌នាលាបពណ៌មកលើកម្ពុជា ឬរាយការណ៍មិនពិតអំពីបញ្ហាក្នុងតំបន់រសើប។ បន្ថែមពីនេះពលរដ្ឋកម្ពុជាជាច្រើនបានបញ្ជាក់ថា ការផ្សាយព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃជាទូទៅ តែងមានខ្លឹមសារផ្ទុយពីអ្វីដែលពួកគេមើលឃើញថាជា “រឿងពិត” ដែលនាំឱ្យមានការឈ្លោះតទល់គ្នាទៅវិញទៅមកយ៉ាងក្តៅគគុក រវាងអ្នកលេងបណ្ដាញសង្គមរបស់ប្រទេសទាំងពីរ នៅក្នុងផ្នែកបញ្ចេញមតិ៕