Home Blog Page 220

សមាជិកសភាថៃបន្ទោសរដ្ឋាភិបាលមានកំហុសធ្ងន់ធ្ងរ និងចាញ់ប្រៀបដោយសារការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិក

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) ជាមួយកម្ពុជា ក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ នៅថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីថៃក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកផងដែរ ប៉ុន្តែបែរជារងការស្តីបន្ទោសពីសង្គមថៃទៅវិញ ជាពិសេស សមាជិកសភាគណបក្សប្រជាជន បន្ទោសរដ្ឋាភិបាលថៃមានកំហុសធ្ងន់ធ្ងរដោយសារចាញ់ប្រៀបអាមេរិក ។

លោក Phattarapong Leelaphat សមាជិកសភាគណបក្សប្រជាជនប្រចាំខេត្តឈៀងម៉ៃ បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកថា វាធ្វើឱ្យថៃចាញ់ប្រៀបយ៉ាងខ្លាំង និងត្រូវបានអាមេរិករឹតបន្តឹងគ្រប់ផ្នែក ។ លោកបានសួរទៅកាន់នាយករដ្ឋមន្ត្រីថា តើការចុះហត្ថលេខានេះចាំបាច់ដែរឬទេ?

សមាជិកសភារូបនេះយល់ថា ថៃមិនចាំបាច់ចុះហត្ថលេខាលើ MOU ជាមួយអាមេរិកទេ ពីព្រោះខ្លឹមសារ MOU គ្មានបញ្ជាក់ពីវិធានការការពារបរិស្ថានដោយសារដំណើរការធ្វើអណ្តូងរ៉ែកម្រ ។ បច្ចុប្បន្ន ភាគខាងជើងប្រទេសថៃកំពុងប្រឈមជាមួយបញ្ហាទឹកយ៉ាងខ្លាំងដោយសារការធ្វើអណ្តូងរ៉ែនៅប្រទេសជិតខាង ហើយការចុះហត្ថលេខាលើកនេះជាមួយអាមេរិក គឺជាការបង្កើតបញ្ហាថ្មីថែមទៀត ខណៈបញ្ហាចាស់ពុំទាន់ដោះស្រាយ ។

ហេតុអ្វីរដ្ឋាភិបាលថៃចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិកស្របពេលជាមួយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជានៅទីក្រុងកូឡាឡាំពួរ ទាំងដែលការចុះហត្ថលេខាទាំង២ច្បាប់គ្មានអ្វីពាក់ព័ន្ធគ្នា ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី Anutin ប្រាប់ថា ការចុះហត្ថលេខារ៉ែកម្រជាមួយអាមេរិកបានឆ្លងកាត់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២១ ខែតុលា កន្លងមក និងឆ្លងកាត់នាយកដ្ឋានរ៉ែរួចហើយ ប៉ុន្តែពេលពិនិត្យលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បែរជាមិនឃើញបញ្ជាក់ពីរ៉ែកម្រ ។

ជាមួយគ្នានេះ នាយកដ្ឋានរ៉ែក៏ខ្វះខាតជំនាញយ៉ាងខ្លាំងផ្នែករ៉ែកម្រ ទើបមន្ត្រីនាយកដ្ឋានរ៉ែពុំអាចបកស្រាយពីដំណោះរការធ្វើអណ្តូងរ៉ែបែប In-Situ Leeching នៅប្រទេសជិតខាង ។ ដូច្នេះ រដ្ឋាភិបាលថៃមិនគួរចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិកដែលធ្វើឱ្យថៃចាញ់ប្រៀប ខណៈថៃពុំទាន់ត្រៀមខ្លួន ។ ថៃថែមទាំងរងសម្ពាធខ្លាំងក្រោយការចុះហត្ថលេខាលើ MOU ដោយសារវាផ្តល់ផលប្រយោជន៍ដល់អាមេរិក និងធ្វើឱ្យការគ្រប់គ្រងធនធានធម្មជាតិរបស់ថៃមានកំណត់ ។

សមាជិកសភាថៃ លោក Phattarapong បន្តថា ធនធានធម្មជាតិនៅប្រទេសថៃមិនគួរយកទៅចរចាដើម្បីផលប្រយោជន៍សម្ងាត់ ហើយការលុបចោល MOU ជាមួយប្រទេសមហាអំណាចមិនងាយស្រួលឡើយ ពីព្រោះសហរដ្ឋអាមេរិកអាចដាក់សម្ពាធលើថៃគ្រប់វិធី ។ លោកមិនយល់ស្របជាមួយរដ្ឋាភិបាលក្នុងការចុះ MOU ច្បាប់នេះទេ ទោះជាបានបញ្ជាក់ពីភាពស្មើគ្នារវាងប្រទេសទាំងពីរ ប៉ុន្តែខ្លឹមសារ MOU សុទ្ធតែបញ្ជាក់ពីផលប្រយោជន៍របស់អាមេរិកជាចម្បង រីឯថៃវិញស្ទើរគ្មានឱកាសទៅវិនិយោគរ៉ែកម្រនៅអាមេរិកដែលត្រូវចំណាយដើមទុនខ្ពស់ជាង ។

ក្នុងឋានៈរដ្ឋាភិបាលគណបក្សភូមិចៃថៃដឹកនាំប្រទេសបណ្តោះអាសន្ន សមាជិកសភាថៃបានអំពាវនាវឱ្យរដ្ឋាភិបាលមិនពិចារណាពីការជីកយករ៉ែកម្រនៅប្រទេសថៃ និងហាមអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់ MOU នេះមកដាក់សម្ពាធថៃត្រូវតែធ្វើអណ្តូងរ៉ែកម្រសម្រាប់អាមេរិក ។ ក្រៅពីនេះ រដ្ឋាភិបាលត្រូវប្រញាប់ធ្វើ Domestic Law តាម MOU ឱ្យតឹងរ៉ឹង ដោយបង្កើតច្បាប់យោងតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីស្តីពីរ៉ែកម្រដើម្បីការពារការប៉ះពាល់បរិស្ថាន ពីព្រោះរដ្ឋាភិបាលថៃបានក្លាយជាកូនអុកក្នុងសង្គ្រាមរ៉ែកម្ររវាងសហរដ្ឋអាមេរិក និងចិន ៕

ស៊ែឱ្យគ្រួសារវីរៈកងទ័ព១៨នាក់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ ឧបត្ថម្ភសរុប ១៨០លានរៀល

0

វីរៈកងទ័ពខ្មែរ១៨នាក់ នឹងត្រូវបានដោះលែងឆាប់ៗ! ស៊ែឱ្យគ្រួសារពួកគាត់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ ឧបត្ថម្ភសរុប ១៨០លានរៀល ជូនវីរៈកងទ័ព១៨នាក់ ជាការដឹងគុណនៃភាពអង់អាចការពារបូរណភាពទឹកដី។ បងប្អូនខ្មែរ និងប៊ូសស្រ្តង ត្រៀមស្វាគមន៍ការវិលត្រឡប់មកមាតុភូមិយើងវិញ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2HxG9jqu6yav1M0VJ1KzDXtFojUPmt2ywhm_Q0yuWruUgi3MCsXvJdY7QvbtU5MUirgyhAINktlaHmRmClidg11BI4d8fyfHuEI1XljwOX8TrVy37HeIa10mIHkH3SCQggQfJ-KaNS6hl1dRrDlNNqfhr6xsazhkAEkF3hZXJ1p2TEKi7oodN_mbLE-le/s7087/IMG_9810%20(2).JPG
គួរឱ្យដឹងផងដែរថា តាំងពីមានជម្លោះព្រំដែនរហូតស្ថានភាពល្អឡើងវិញ ក្រុមហ៊ុនប៊ូសស្រ្តង មិនដែលនៅស្ងៀមឡើយ តែងតែជួយផ្ដល់អង្ករសរុប ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់បងប្អូនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង១លានកំប៉ុង បរិច្ចាគ១០០០លានរៀលជាហូរហែរ ជាពិសេសបានធ្វើបុណ្យដ៏ធំឧទ្ទិសមហាកុសលជូនដល់កងទ័ពពលីទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrySMwS1P2Ixxf03ZclLmPBzo42E8mAqJUVxhRN5q8ql9FGuRaA8ZPYin4PFjZyVyLoTfuNVRcc96JjACZH4A7o-PvvVYOXBh5ajIMuY7WHPDl0-fBvqNr0n8yXsxOnvPwcLmf9sat3IQLEUkHqf4MjLmePJrrm8FQxCpqHZY9fT_zWFwCUjlR1SI-Wjll/s1280/IMG_9811.JPG ឥឡូវនេះប៊ូសស្រ្តងបន្ថែម ១៨០លានរៀលទៀត ជួយដល់វីរៈកងទ័ព១៨នាក់ ពេលវិលត្រឡប់មកមាតុភូមិយើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpcHEU5lYkiEQ6-cff2HgvKEPx4kmASieR_HCR1OHmwR1SkkyG_bW4hnN4efXmEzBj8JA4ao6ZyA-qlkhaOk3GAINIHBmgQlVpfz2v8QLb9Phx-T2CAmh4GAG3jx_v2zIjotbSjEuj2YCsgoqrktuz7uYJGP66YOv-T9uFpGMyhJtv3LjfvKcthpAjzn6h/s1280/IMG_9812.JPG
ខ្មែរជួយខ្មែរ ញុំាប៊ូសស្រ្តងដូចបានជួយកងទ័ពផ្ទាល់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheftUeFLJafglHHLQvgbHL8cy0d9NgC400DBLcY7GiBcZV-blZrG6T4UZdnICz886S3FZ7rVSMvrBHBYvE0SljoP9YhQmBt4r5Sv-QI_JRrugGq-mLpZM8zysdt4r0X0UMlfwzUxu22E5rNE_RA5vXUr6yUO82TL5in5AUVoi_xrNrw9BD-NkXBdQVXrlP/s1280/photo_2025-10-27_10-25-30.jpg

គំនិតវិជ្ជមាននិងបំណងល្អរបស់ រ៉េត សារីតា ត្រូវរងការរិះគ.ន់ចាស់ដៃ

0

កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃមកកាន់នាងបន្ទាប់ពីមានការបង្ហោះថាកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះមានការចោទប្រកាន់ សារីតា ថានាងឌឺដងក្រោយពីព្រលយពាក្យថា «Cheers tea suger»។ ទោះយ៉ាងណា សារីតា ថានាងក៏មិនពេញចិត្តប៉ុន្តែបើចង់ជេរ ជេរក្នុងចិត្តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPwYOmDqsmvXC_ge_7AEk_pL9r9eYs8DaIvn9P26HAvN1LdHWRr4Ymwj2WThl8G-aZWvmeAwIk2K7zjM10ahgOgs4CkLNE0b-lmU8Y4eit_C6S5Koa-kcfFRVp6W6h5yl3fucK18vGEjeRVesO2Ls2Sx2RpoXgBpn7A62tfPAc49q6M_wOq32idW4OePvv/s2048/image_2025-10-27_09-56-40.png
កាលពីថ្ងៃទី២៥ ខែតុលា កញ្ញា រ៉េត សារីតា បានបង្ហោះសំណេរថា «កុំយកទុក្ខអ្នកដទៃមកលេងសើចចំអក។ វាមិនបានបង្ហាញភាពត្រឹមត្រូវរបស់យើងទេ។ សូមមេត្តារក្សាភាពថ្លៃថ្នូរជាកូនខ្មែរ»។ សំណេរនេះបានទាក់ទាញអារម្មណ៍អ្នកលេងបណ្តាញសង្គមជាច្រើនប៉ុន្តែភាគច្រើនបានរិះគន់ រ៉េត សារីតា។ មានមតិជាច្រើនថាឱ្យ រ៉េត សារីតា មានគំនិតវិជ្ជមានតែម្តងឯងទៅ ប៉ុន្តែចំពោះជាតិសាសន៍មួយនោះពួកគេមិនចូលរួមរំលែកទុក្ខជាមួយឡើយ។ កញ្ញា ជ្រូកព្រៃ បានបញ្ចេញមតិដែរថា «ភាពត្រូមត្រូវប្រើអត់បានជាមួយពួកសន្ដានចោរទេចាស ចឹងត្រូវចាត់ការ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEpOfnEda0ln0ghzYnq76hXozRSdBS_Ivvg-Gq6NLxrfRF1B2CqiwGB6O7OnAnqXq5Rmb9T1In2iAbtlZMW_xhV9DgLJJuNSovNVg3u9TLom-ItgIkdI6p-ECPspNZFNaMLLnn69cjFg9QlW0l3BB-dSN0CslnO9Swd_NqO2aDOTzDb-942iI87PPG93cD/s2048/image_2025-10-27_09-56-45.png
ទោះបីជាយ៉ាងណា មនុស្សមួយចំនួនបានសម្លឹងឃើញពីបំណងល្អរបស់ រ៉េត សារីតា ព្រោះបើមានការបញ្ចេញមតិសើចសប្បាយនៅលើគេហទំព័រផ្លូវការឬគេហទំព័រធំៗវាអាចនឹងជះផលអវិជ្ជមានក្នុងនាមប្រទេសខ្មែរជាប្រទេសថ្លៃថ្នូរមានអរិយធម៌រុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFQodRs_HPAtXJ-GexBxc66A0ZnWtJoLR8kN5jlAgULHjsJj95vLq32ehaDFZDuW4hnM2NfUZn0LPv6vMGLvenj4789JThOQJ1_Fdj3mZhkBWTCtw7UdfKv_VCbIALknobZIk_lmQWvmzjhnF-3WcimOBv0jPAAEUJY4wzFh8IaSS5ZtQ1M8q7ri3JkMlj/s1884/image_2025-10-27_09-56-46.png

ក្រោយពីខ្លឹមសាររបស់ខ្លួនរងនូវការរិះគន់យ៉ាងខ្លាំង រ៉េត សារីតា បានបន្ថែមសំណេរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា «យើងដឹងឮទាំងអស់គ្នាហើយថាបច្ចុប្បន្ននេះ ស្ថានភាពវាបែបណា ទាំងខ្ញុំដូចគ្នា ក៏មិនពេញចិត្តដែរ។ តែថ្នាក់ដឹកនាំខំប្រឹងធ្វើការប្រកបដោយការទូតហត់ខ្លាំងណាស់ ទម្រាំដោះបាន ពីរឿងមួយទៅរឿង មិនចេះចប់។ យើងទាំងអស់គ្នាគួរចូលរួមយកថ្នាក់ដឹកនាំជាគំរូ។ បញ្ជាក់៖ ខ្ញុំមិនខ្វល់ពីអ្នកជិតខាងទេ តែខ្ញុំពិតជាខ្វល់និងបារម្ភ ការវាយតម្លៃពីបណ្តាប្រទេសទូទាំងពិភពលោកមកលើយើងក្នុងកាលៈទេសៈបែបនេះ។សូមបងប្អូនពិចារណាម្តងទៀត។ …(បើចង់ជេរ ជេរក្នុងចិត្តទៅគ្មានអ្នកណាហាមទេ)ដោយក្តីគោរព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgym7su08SPp_JQgFksw6d9FEDMzPX4PUTnrXbdXZci1gN45nhVfq9PHd4WXrLGSjfT6cVB9xtmE1yVII1uONSb9ozASAK1ZiELu235XXvRKEHtZaSIBFapQcWHFpH8hnzASvHG6BNJa_dTnwvqaYA7-GOpj77sSaXln_hlG19G3PHzkUpfJePaXX-BhiVf/s2048/image_2025-10-27_09-56-47.png
ដ្បិតតែបង្ហោះក្នុងន័យបំណងល្អ ប៉ុន្តែ រ៉េត សារីតា រងនូរការរិះគន់មួយតង់ទៀត បន្ទាប់ពីនាងបាន Add Story ជាមួយនឹងអក្សរថា «Cheers tea suger» ដោយមនុស្សមួយចំនួនចាត់ទុកថានាងចង់ឌឺដងទៅកាន់ពួកគេដែលបញ្ចេញមតិរិះគន់នាង៕

នាយករដ្ឋមន្រ្តីទីម័រស្រក់ទឹកភ្នែក ក្រោយប្រទេសខ្លួនបានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន

0

គូឡាឡាំពួ៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសទីម័រខាងកើតបានសម្រក់ទឹកភ្នែកដោយក្ដីរំភើប នៅពេលដែលគេប្រកាសថាប្រទេសរបស់លោកបានក្លាយជាសមាជិកទី១១ ពេញសិទ្ធិរបស់អាស៊ាន កាលពីថ្ងៃអាទិត្យ ទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេសុី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivUUg6DXcQiGS5wlQbxOKYzhyphenhyphenZxiy8_oLmeGLRbOwwX7m7eKqRtnY5L3C0J5f0cQdce8wGYrTXfPz0dUvrKz4vipC2c0hS4e6F9XZPrtvNOiMGPC30cieX9tZNWMfhs6Qr4Z6fnEXxzn-c19b9IsPHe8HmOJoi09MSGEuyCwiRYWCy8MjV21sV2BiADuCG/s750/photo_2025-10-27_13-44-11%20(2).jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនៅថ្ងៃទី២៧ ខែតុលា នេះបានបង្ហាញថា បន្ទាប់ពីការរំពឹងទុកជាងមួយទសវត្សរ៍ ទីម័រខាងកើតបានចូលរួមជាផ្លូវការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅទីក្រុងកូឡាឡាំពួរ ដែលជាការបន្ថែមសមាជិកលើកដំបូងក្នុងកំឡុងពេលប៉ុន្មានទសវត្សន៍មកនេះ ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី១០ ក្នុងឆ្នាំ ១៩៩៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPaBYeEd3UdHE3Vwb7pZyt76TAWLMptRhg-lkFXYjfqTgZv_1WpmleJmJ5G03dLCvVV-xCpzbrDq6fnqHa1zR6ClUjGmXmibSctH9jmhKoXNNv0UA5wJMUDff9M5Al1o9rfOkxi80lFmGicEDSpaevokwuKVnutZlNGrkIhtLJqGCRYSp8VZWN1UmBArST/s1110/photo_2025-10-27_13-44-11%20(3).jpg
ថ្លែងនៅក្នុងឱកាសចូលជាសមាជិកផ្លូវការរបស់អាស៊ាន នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmão បានហៅជំហានប្រវត្តិសាស្ត្រនេះថាជា «ក្តីសុបិនដែលសម្រេចបាន» ដោយនិយាយថាវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសជាតិក្នុងការកសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងភាពជាដៃគូនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbVmwnnaJs5jYsIold4UYVMDghTwANfgEr7XXkR5aPuO4vWjK1c_p20Wt00L1i2EVAAuwOjFusEthcjbTIQx6BkgWRVmycJxKDclOanpikcF-q_rf9W-WFGDGNKovG_EdMarnNdBd4llOFyBtki3aodz4X6_RJISfKPCARn_CevTr21L5k9ecABeqI_AJW/s1280/photo_2025-10-27_13-44-12%20(2).jpg

តាមរយៈរូបភាព និងវីដេអូដែលថតបានពីពិធីប្រកាសទទួលយកប្រទេសទីម័រ ឲ្យចូលជាសមាជិកទី១១ របស់អាស៊ាននោះ គេបានឃើញថា លោក Xanana បានទាញកូនកន្សែងចេញពីហោប៉ោរបស់លោកដើម្បីយកមកជូតទឹកភ្នែក ខណៈដែលក្រុមការងារប្រទេសទីម័រច្រើននាក់ផ្សេងទៀតដែលអមដំណើរមកជាមួយលោកនៅក្រៅអង្គប្រជុំឯណោះ ក៏រំភើបរហូតទះដៃបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEife-pdUVIzD5CrddcVuDcFPDfREvIzmGiRcIq9a6GQv6p4KpuKYokI601tbgNaUE2hiES5KUb0nHgakMyjxiuFmOTt19Vl-iP3H-z0PoWbFkjWtuf6z5FEIJjVynnIgX4HFKF1th0f3wcv_8tGHFoDfu3Eim7whQh6BZ4eXRQj8yJwx2hx84NjMlpAWgYW/s1280/photo_2025-10-27_13-44-12.jpg

គួរជម្រាបថា ទីម័រខាងកើតបានដាក់ពាក្យសុំចូលជាសមាជិកអាស៊ានជាលើកដំបូងក្នុងឆ្នាំ ២០១១ បន្ទាប់ពីទទួលបានឯករាជ្យជិតមួយទសវត្សរ៍កាលពីឆ្នាំ ២០០២។ ជាមួយនឹងការសម្រេចចិត្តក្នុងឆ្នាំនេះ ទីម័រខាងកើតឥឡូវនេះត្រូវបានទទួលស្គាល់ជាសមាជិកពេញលេញ ហើយវានឹងផ្តល់សិទ្ធិឲ្យទីម័រអាចចូលទៅកាន់ទីផ្សារក្នុងតំបន់ និងក្របខ័ណ្ឌសហប្រតិបត្តិការរបស់អាស៊ានក្នុងវិស័យពាណិជ្ជកម្ម ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhPWtsbJn-ZZ3uNTPS2nTAmJNFCj1aJSu5qiVPXWJ8L6NHeZANbiHAqm-sC-1AXOIX5AxWTb-B4cfujxXk5xgnETXOlUlnVb5i0__3as5HGfmlViIx3fY6JLxKaYbL40rmlYSY1t473-huNxPwnCGuOPSnL6r99Aa9QMpm1-2dtLxNYO_3iDLhfTBoJ-Pq/s1080/photo_2025-10-27_13-44-11.jpg

ទន្ទឹមនឹងនេះ មេដឹកនាំក្នុងតំបន់បានសរសើរចលនានេះ និងបានសន្យាថានឹងគាំទ្រដល់ការអភិវឌ្ឍរបស់ទីម័រខាងកើតតាមរយៈការបណ្តុះបណ្តាលបច្ចេកទេស ការវិនិយោគ និងកិច្ចសហការគោលនយោបាយដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងកំណែទម្រង់ស្ថាប័ន។ ទាំងនេះឆ្លុះបញ្ចាំងពីការស្វាគមន៍យ៉ាងយកចិត្តទុកដាក់ និងកក់ក្ដៅបំផុត ពីសំណាក់សមាជិកនិងប្រធានអាស៊ាន ដោយគេអាចហៅវាថា ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការឯកភាពអាស៊ីអាគ្នេយ៍៕

រូបមួយសន្លឹករបស់ Bai Lu ធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្តយ៉ាងខ្លាំងនិងជំរុញឱ្យនាងមកលេងស្រុកខ្មែរ

0

តារាសម្តែងចិន Bai Lu បានធ្វើឱ្យអ្នកគាំទ្រក្នុងប្រទេសកម្ពុជាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានឃើញរូបមួយសន្លឹករបស់តារាស្រីរូបនេះបង្ហោះនៅលើបណ្តាញសង្គម Weibo មានរូបផ្ទៃខាងក្រោយជាប្រាសាទអង្គរវត្ត។ ឃើញរូបភាពនេះហើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកឡើងថាពួកគេគាំទ្រ Bai Lu មិនខកចិត្តនោះទេថែមទាំងជំរុញឱ្យតារាសម្តែងល្បីឈ្មោះរូបនេះមកលេងស្រុកខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JHF3Vix2udkOC087tVkj7cshV5VgI4pzDTbSQnZX1LEYrTnqxBRx6GxLdAjbVUifEmv8d3DKBupY8rF3wLBjQHUzb992gASSV2mWuOAfZ0-fw7mcYIsWabtTCUyy-u7sGqSRbnrF9zbzyXcE6C6-3uZHc4rLc91ocEEgQ_kS5HEiXbsXrWkujFu2Sodd/s2048/image_2025-10-27_10-31-23.png
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តារាសម្តែង Bai Lu តួឯកស្រីក្នុងរឿង «Only For Love» បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមចិន Weibo ។ ជាមួយនឹងខេបសិននិងរូបភាព Bai Lu បានអរគុណសម្រាប់អាហារដ៏ឈ្ងុយឆ្ងាញ់នៅទីក្រុង ឆឹងទូ (Chengdu)។ អ្នកគាំទ្រទូទៅអាចនឹងចាប់អារម្មណ៍ច្រើនទៅលើអាហារដែល Bai Lu បង្ហាញប៉ុន្តែអ្នកគាំទ្រកម្ពុជាវិញគឺចាប់អារម្មណ៍ជាពិសេសទៅលើរូបមួយសន្លឹករបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyjM7w6qtLgBLLx0N2GuiTCF3s1Hz_X8M8op6Bo_NjSCJ91xgrbVoMuC5K4BQC83fa3UgZMU7ziLdGZSKpzZV5Ra9sqevUuNABxpgkZjqZALRWmMlGJtvSqE4xZHkstFyHr20FGwNK8fSEbW4ms3V50kTz6HWJQ8R8m-k5c_q2KOcZ_zWDN8kgQGxUWGCI/s2048/image_2025-10-27_10-31-12.png

ក្នុងរូបភាពមួយ Bai Lu អង្គុយលើសាឡុងពាក់មួកពណ៌ខ្មៅដៃកាន់ទូរសព្ទប៉ុន្តែផ្ទៃខាងក្រោយបានឆ្លុះឱ្យឃើញរូបភាពមួយផ្នែកនៃប្រាសាទអង្គរវត្ត។ បន្ទប់ដែលមានរូបប្រាសាទអង្គរវត្តនេះត្រូវបានអ្នកគាំទ្រលើកឡើងថាជាសណ្ឋាគារដែល Bai Lu ស្នាក់នៅឆឹងទូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAA1riORTlhMbD_yBgo8m2uYpXiXBRFAfYl89ZHguv1BHNgCEdbenKRNr0EjRDIVMwFrwVuB6TbXBBJ1LuNdunq15tA6c_rglACJYv1u6bxXoHw7ceiP_vrnZO-bSLM28_hqfl62z87-l8WGgSvLMeW_iaslT-pXysoikhg6EnyfAE7Iy_nrW9FvD2s23X/s2048/image_2025-10-27_10-31-13.png

ក្រោយពីឃើញរូបភាពនេះហើយអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចិត្តដែលឃើញតារាស្រីរូបនេះបង្ហោះរូបជាប់ប្រាសាទអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះទស្សនិកជនជាច្រើនទៀតជំរុញឱ្យ Bai Lu មកលេងប្រទេសកម្ពុជាមកឃើញប្រាសាទអង្គរវត្តផ្ទាល់ភ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyK-ImHLwhksD2KPBWAEZ2yG5uoAXBitQqaDzyx3oNkPJ1Rvce71V1Yer7nIddUVPExafuBltS-twnLC7zFkG4nLP0TOygZfVOUIZZayhyphenhyphenY1IKv7Sk5DqpMS7jpmcOdW5M-b-PnMpJjIWu8ZG727zhVGxqRznQKjtj0sVFR319niZbETDN2aNB6sEij2E9/s2048/image_2025-10-27_10-31-16.png

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Bai Lu បានទាក់ទាញការចាប់អារម្មណ៍និងមានការសរសើរយ៉ាងច្រើនពីទស្សនិកជនទាំងជាតិនិងអន្តរជាតិនៅពេលនាងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Hangzhou ប្រទេសចិនជាមួយនឹងសក់ពណ៌ផ្កាឈូក៕

ផលិតករភាពយន្តរបស់ Zhou Ye ចេញមុខសូមទោសក្រោយរងការរិះគ.ន់រឿងសត្វឆ្មាមួយក្បាលងា.ប់

0

ក្រុមការងារនៃខ្សែភាពយន្តរឿង «Red Dance Shoes» ដែលមានតួឯកស្រី Zhou Ye និងតួឯកប្រុស Wang Ziqi បានសូមទោសជាសាធារណៈបន្ទាប់ពីឧប្បត្តិហេតុបណ្តាលឱ្យសត្វឆ្មាមួយក្បាលងា.ប់នៅសាកលវិទ្យាល័យ Yunnan ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkA9-EZy1U7rmLSNnZiJ303Ri8omFRfTLM6pgGP17WNF3H3Sk2Sepuhqrbu-Y28dbAiMXxRh3Wu1Cu-rFfUIbTbnZPVQJKIO-Ql5lI5zOrVgo8IJPHaetfWobzcvNGkC936_r2XZoaIUjszd6lzrpEEBDeFKMmLBjlLEqU4GoN5sFomo1Zb2O_C8xJm9RM/s960/image_2025-10-24_16-31-19.png

កាលពីថ្ងៃទី ២២ ខែតុលា នៅឯបរិវេណសាកលវិទ្យាល័យ Yunnan ប្រទេសចិន ក្រុមការងារផលិតខ្សែភាពយន្តរឿង «Red Dance Shoes» ដែលជាគម្រោងសម្តែងដោយ Zhou Ye និង Wang Ziqi បានបង្កឱ្យសាធារណជនខឹងសម្បារនៅពេលដែលរថយន្តរបស់ក្រុមការងារថតបានបុកឆ្មាមួយក្បាលបណ្តាលឱ្យងាប់នៅនឹងកន្លែង ដែលឆ្មានោះមើលថែដោយសិស្សនៅសាលា។ ហេតុការណ៍នេះបានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuB0ZVPViCD7Qj0mFBrRSMT0skQeLX7z94Uf6bSCLtvs72XCzSCiWEMbpLgqGVSSK6Clf_QkFTO0uyXHXbB5WrJ8O9RTEJT8UN5lsAjusySevg19TbWAYx6yR5hkh0yv2Nlh5fnAWSdSeS3AMeb6Vzx_BLPKOa_73lot4M9LRnc4Ab7DH832n3aqm1NnZk/s1035/image_2025-10-24_16-31-14%20(2).png

យោងតាមការឱ្យដឹងពីសិស្សជាច្រើននាក់ ខណៈពេលដែលក្រុមការងារភាពយន្តកំពុងនៅឯបរិវេណសាលាដើម្បីថតឈុតក្រៅឆាក រថយន្តរបស់ក្រុមការងារ បានចូល និងចេញពីតំបន់ខាងក្នុងជាញឹកញាប់ ដោយធ្វើចលនាក្នុងល្បឿនលឿនដោយមិនគិតពីបទប្បញ្ញត្តិសុវត្ថិភាពរបស់សាលាឡើយ។ បន្ទាប់មករថយន្តរបស់ក្រុមនាវិកបានបុកឆ្មាមួយក្បាល។ ការបង្ហោះនេះបានរីករាលដាលនៅលើ Weibo រួមជាមួយនឹងការអំពាវនាវឱ្យធ្វើពហិការដល់ក្រុមការងារភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSCJ8Yqlchd27J_OMEz8xSpndliQm9Ik9tU8hcZ2IBkR7MobDbk59d4PWfTJcYyupgrrDRTjukuOB4ZJR7YQUtYTQDof3BVUu3XARPEVeYITPxKkXZo_LWCgoLnglWTn8e2lGXZKwInyY_qrgI0s7i9VfrVyGbIcoNYdoKKcMTDAhvKGeJ0Z6O7f90ABHv/s1440/image_2025-10-24_16-31-14.png

ប្រឈមនឹងការតវ៉ាយ៉ាងខ្លាំងនោះ នៅថ្ងៃទី២៣ ខែតុលា ផលិតករភាពយន្តរឿង «Red Dance Shoes» បានបង្ហោះសារសូមទោសជាសាធារណៈ។ នៅក្នុងសេចក្តីប្រកាសនោះ ក្រុមនាវិកបានបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អ្នកបើកបរមិនបានឃើញសត្វនៅជិតរថយន្ត។ ក្រុមការងារបានសម្តែងនូវ ទុក្ខសោក និងសោកស្តាយជាពន់ពេក។ ក្រុមអ្នកផលិតខ្សែភាពយន្តបាននិយាយថា ពួកគេបានបណ្តេញអ្នកបើកបរដែលពាក់ព័ន្ធ បង្កើតយន្តការត្រួតពិនិត្យសុវត្ថិភាព និងជាពិសេសបានបង្កើតមូលនិធិតូចដើម្បីគាំទ្រដល់ការចិញ្ចឹម ការក្រៀវ និងការថែទាំសត្វវង្វេងនៅក្នុងបរិវេណសាកលវិទ្យាល័យ Yunnan ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWF5oIObprrLUOiLz_Qr908qRPB8ZatebqMigf48KFM7zel7ZeOvUJtElrXu6dKcopHz2bgBCxjajD_eBx51O0RMbfnXWa819J2HauCh2kzFobKwoKMnIV8AO901gCzAS0eUyyQxZbLCJknUwHPg-GRTa_6DxQ9YRW8KH6paJ4lCiKkl5H36f8Xks_6aU0/s1139/image_2025-10-24_16-31-15%20(2).png
ទោះបីជាយ៉ាងណា ការសូមទោសនេះមិនអាចសម្រាលមតិសាធារណៈបានទេ។ សិស្សានុសិស្សជាច្រើននាក់បានចង្អុលបង្ហាញថា កន្លែងដែលមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺផ្លូវដែលជាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ដែលរថយន្តមិនត្រូវបានអនុញ្ញាតឱ្យបើកបរ។ ពួកគេបាននិយាយថា ក្រុមការងារភាពយន្តបានផ្លាស់ប្តូរ បិទផ្លូវដោយចេតនា ដើម្បីឱ្យរថយន្តបើកចូលដែលជាសកម្មភាពហួសពីកម្រិតនៃ ការធ្វេសប្រហែស។ មតិមួយចំនួនក៏បានចោទប្រកាន់ក្រុមនាវិកថាបានគំរាមកំហែងនិស្សិតឱ្យដកការបង្ហោះនោះចេញពី សហគមន៍អនឡាញហើយទង្វើនេះបានជំរុញឱ្យសាធារណជនកាន់តែខឹងសម្បារ។

ខាងសាលានេះនៅមិនទាន់ធ្វើការឆ្លើយតបជាផ្លូវការនៅឡើយទេ ខណៈតួសម្ដែងសំខាន់ Zhou Ye និង Wang Ziqi បានរក្សាភាពស្ងៀមស្ងាត់។ ឧបទ្ទវហេតុនេះកំពុងជំរុញឱ្យមានការអំពាវនាវឱ្យអ្នកផលិតភាពយន្តអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិសុវត្ថិភាព និងគោរពបរិស្ថានសាលា៕

ខ្សែភាពយន្តរបស់ Luo Yunxi ទើបតែចាក់ផ្សាយទទួលបានមតិចម្រុះជាច្រើន

0

«Whispers of Fate» ដែលមានតួឯកប្រុស Luo Yunxi ត្រូវបានចាក់ផ្សាយនៅលើ Mango TV និង Hunan TV ដែលជាគម្រោងរឿងប្រវត្តិសាស្ត្របែបស្រមើស្រមៃជាមួយនឹងការវិនិយោគដ៏ធំ។ ខ្សែភាពយន្តនេះមានការចាប់ផ្តើមដ៏ល្អដោយទាក់ទាញម៉ាកផ្សាយពាណិជ្ជកម្មជាច្រើន។ ទោះយ៉ាងណា ក្រោយមកសាធារណជនចិនបានបញ្ចេញប្រតិកម្មចម្រុះលើរឿងនេះវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTeGwLVW5ckrL7L5-CAhE5_v4XCE4J4TtYprolPCuytMwAuv6vjSLFvPjzzJA5B5i81hyjz-YErP8_f055VFyX4IBDDSWKFnrNgq2ettxjskRJ61FVzimkqa4Qs33S8RRj9ehQFcPwYpNADxxqLMuSeIVKDEjUqajrmQzYCpXE7OaEwETqNbp3dd3I2kFo/s2000/image_2025-10-25_10-53-52.png
ក្នុងភាគ៤ដំបូងរឿង «Whispers of Fate» បានទាក់ទាញការផ្សាយពាណិជ្ជកម្មពី ១០ ទៅ ១១ សម្រាប់ភាគនីមួយៗ។ ជាមួយនឹងសមិទ្ធិផលនេះ Whispers of Fate» ត្រូវបានចាត់ថ្នាក់ក្នុងក្រុមតែមួយដូចជា« Flourished Peony»។ តារាល្បីៗ និងជាអតីតតារារួមអាជីពជាច្រើនក៏បានបង្ហោះផ្សព្វផ្សាយដើម្បីជួយតួឯកប្រុស Luo Yunxi ដូចជា Huang Xiaoming, Yang Zi, Wu Jinyan, Song Yi, Zhang Ruonan, ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqyxiemzPc2gprnLswgzFR1Q7i6d8DtckuEl0B-_6Wf59zsvsybwTLU-7cBp9fwv1QlqBJ38oZBvjE2dnpCvi9xKTUp5QktT8iRhoDcbh1CbkAN3lzCm6Y8jCxttHEpBBPcqVpO9HHeMIOcGxBGu7vSBT0eYlPDlntSQtT39ZN9kJtghFWL8NZ4rkwFz-r/s2000/image_2025-10-25_10-53-53.png

យ៉ាងណាមិញបន្ទាប់ពីភាគទី៤ដំបូងនៃរឿងខាងលើនេះបានបង្កើតភាពចម្រូងចម្រាសជាមួយមតិចម្រុះ។ទស្សនិកជនជាច្រើនបានចង្អុលបង្ហាញថា ខ្សែភាពយន្តនេះមានគុណវិបត្តិមួយចំនួន ដូចជាសំលៀកបំពាក់របស់តួឯកប្រុស Luo Yunxi មានពណ៌ពេក ហើយការតុបតែងខ្លួនរបស់លោកគឺធ្ងន់ជាងតួស្រី។ ឈុតខ្លះខ្វះភាពប្រាកដនិយម បែបផែនភ្លើងភ្លឺច្បាស់ ហើយការកែសម្រួលខ្វះភាពស៊ីសង្វាក់គ្នា។
ខុសពី Trailer ពីមុន ពណ៌នៃរឿង «Whispers of Fate» ពេលបង្ហាញជាផ្លូវការបានធ្វើឱ្យអ្នកទស្សនាមិនពេញចិត្ត។ ខ្លឹមសារនៃភាគដំបូងមិនមានចំណុចលេចធ្លោច្រើនមិនគ្រប់គ្រាន់ដើម្បីទាក់ទាញអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmeF926yOpHtL9LY5_Y-QbB72w0os-DoHOYQCA7iN59rWnbjJn7AIar0v_tiMdsVrUltfDjxKzOcCmC6ljRZoyLMcy3Y4MmrWiGNGHIVFIsgoEF3ax-zr__VyAtdhz-1z_SSYgHT1c8rQ_fFW2jQTazqiys1vIeSNRamNXl7TbTEcu3TzYueThBjnNla1k/s1620/image_2025-10-25_10-53-59.png
យ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនក៏បានការពារនិងផ្តល់ការពិនិត្យជាវិជ្ជមានចំពោះរឿងនេះដូចគ្នា។ តួអង្គទាំងអស់មានបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន បង្កើតរូបភាពចម្រុះពណ៌។ ទោះបីជាបែបផែនពិសេសនៅតែមានភាពចម្រូងចម្រាស ប៉ុន្តែមានផ្នែកជាច្រើនដែលត្រូវបានបណ្តាក់ទុកយ៉ាងប្រុងប្រយ័ត្ន ជាមួយនឹងលក្ខណៈពិសេសភាពយន្តដ៏រឹងមាំ។ ការសម្ដែងរបស់ Luo Yunxi និងតួសម្ដែងដែលគាំទ្រត្រូវបានសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTeGwLVW5ckrL7L5-CAhE5_v4XCE4J4TtYprolPCuytMwAuv6vjSLFvPjzzJA5B5i81hyjz-YErP8_f055VFyX4IBDDSWKFnrNgq2ettxjskRJ61FVzimkqa4Qs33S8RRj9ehQFcPwYpNADxxqLMuSeIVKDEjUqajrmQzYCpXE7OaEwETqNbp3dd3I2kFo/s2000/image_2025-10-25_10-53-52.png

ចំពេលមានសម្លេងរំខាន អ្នកគាំទ្រ Luo Yunxi បានអំពាវនាវឱ្យទស្សនិកជនបន្តទស្សនារឿង នេះទៀតព្រោះថាផ្នែកល្អនៃខ្សែភាពយន្តនៅតែមាននៅខាងមុខ។ នេះគឺជាគម្រោងសំខាន់មួយរបស់ Mango TV ដូច្នេះខ្លឹមសារពិតជាត្រូវបានបណ្តាក់ទុនយ៉ាងច្រើន៕

ពាក្យសម្តីរបស់លោកគ្រូ សាន សុជា បវរកញ្ញា ឆន ស្រីណេត ក៏មិនពេញចិត្តដែរ

0

ថ្មីៗនេះលោកគ្រូ សាន សុជា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរះគន់យ៉ាងខ្លាំងនៅពេលលោកបាននិយាយថាការធ្វើពហិការទៅលើផលិតផលថៃប៉ុណ្ណេះមិនមែនមានន័យថាថៃអស់គ្រាប់បាញ់ខ្មែរនោះទេ។ មិនត្រឹមតែសាធារណជនមួយផ្នែកធំប៉ុណ្ណោះទេដែលមិនពេញចិត្តសម្តីរបស់លោកគ្រូ សាន សុជា សូម្បីតែបវរកញ្ញា ឆន ស្រីណេត បានសម្តែងការមិនពេញចិត្តដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZaW81xXLSv_Hp0W8leRkpxn2fhW3fHxusP1bnAnG5-5wIZkzjZMrQvpytUSUoMzDLSsK01mwOclSUe-kpzdiNHzp6v2SAHDXzlN46-_N8NaBVhu9hLGwU7KW2vj1EXHF18MQDlukxoK7xIr4118GbXkLFbDaYeTAuM5ejw8upgT01XJikv2dNdgZfyrHN/s2048/image_2025-10-25_15-34-14.png
តាមរយៈវីដេអូដែលបានចែករំលែកតៗគ្នា លោកគ្រូ សាន សុជា បាននិយាយថា «ខ្ញុំនៅតែគាំទ្រ ការ៉ាស់សាំងថៃ PTT និងផលិតផលថៃទោះបីយើងនាំគ្នាមិនប្រើប្រាស់ផលិតផលថៃ ក៏ថៃនៅតែមានលុយទិញយន្តហោះ ចម្បាំង និងអាវុធដែរ»។ ខ្លឹមសារនេះ ស្រីណេត បានពោលដោយក្តីហួសចិត្តថា «អើ….. ទៅជាចឹងទៅ »ដោយបានបញ្ជាក់ទៀតថានាងស្តាប់ហើយបាននាងស៊ែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpYk4lCb9HMFGsd9iEJVZdmLpHPKbYF_qLRoARQNLRv9qXA0NDZ1sOAJ3iYedOWnYmFIdsl4rcpJMrN-1wMxrroKUiQLQ3YViU15LuvUuqFLfko_pXh6QWD-Cj3UeHI8CHfRZXPwrNdeUZSYgyQuXWJmyzna_OuDn3BPKS9M_DQiDg1I2syq2ws7aZPjo/s2048/image_2025-10-25_15-34-07.png

ជាមួយនឹងស្ថានភាពចម្រូងចម្រាសនេះ ស្រីណេត ក៏បានចែករំលែកវីដេអូមួយពីទាហានខ្មែរដែលកំពុងលើកស៊ីតែនទឹក ឡើងទីខ្ពស់ដោយភ្ជាប់មកជាមួយនឹងសម្តីថា «អ្នកស្តាប់ធម៌មានចិត្តអាណិត PTT ចូលមើលនេះ …»។ នៅយប់ថ្ងៃទី២៤ ឆន ស្រីណេត ក៏បានបង្ហោះសំណេរមួយថា «កោតសរសើអ្នកមានចិត្តចង់គាំទ្រ PTT ចុះដែលអាណិតទាហានដែលបានលះបង់ជីវិតដើម្បីការពារទឹកដីឱ្យពួកយើងនៅស្រណុកសុខស្រួលទេ ?
ចិត្តធម៌បានតែកុំខ្វាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTnCfZd14ym_gqcw2tmLhGFnsMkXyj7sjy1N8D4WFl2PykvSJvsTe5tDCNoZV9Wyuvp2HSDpFeIC2TrQA0SzNfq4S9yRTQUj7-Zixv5SfpfACOixvzIl7FKUN1kFDqF3pJoNXlUV6TCNvbnqCYdjblUjfW-gZrRrMRpJu_HzufmNNWdtADc-KyTN-gIpJk/s2048/image_2025-10-25_15-34-12.png

ទោះជាបែបនេះក្តី អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យអ្នកប្រតិកម្មចំពោះសម្តីរបស់លោកគ្រូ សាន សុជា ទៅទស្សនាវីដេអូពេញដោយបានចោទថាឃ្លីបវីដេអូខ្លីនោះគ្រាន់តែជាការលាបពណ៌ប៉ុណ្ណោះ។ លើសពីនេះទៅទៀតក៏មានការលើកឡើងថា លោកគ្រូ សាន សុជា គ្រាន់តែមានបំណងល្អប៉ុណ្ណោះមិនចង់ឱ្យខ្មែរធ្វើបាបខ្មែរគ្នាឯងព្រោះអាជីវករខ្មែរបានទិញប្រ៊េនឆាយរួចមកហើយ៕

ទេព បូព្រឹក្ស ក្តៅឆេវជំនួសប្តីព្រោះមានរឿងអីមានគេចេះតែទាញ ជី ដេវីត ចូល

0

Live ចេញពីទឹកដីអូស្រ្តាលីតារាចម្រៀង ទេព បូព្រឹក្ស កើតនូវអារម្មណ៍មិនអស់ចិត្តជាខ្លាំងព្រោះតែករណីអ្នកគាំទ្រទៅទស្សនាប្រគំតន្រ្តី BLACKPINK ស្រែកថា «ខ្មែរធ្វើបាន» ត្រូវបានគណនីទិកតុកមួយទាញចូលដោយនិយាយថា ជី ដេវីត មិនណែនាំ។ មែនទែនទៅគណនីដែលបង្ហោះនោះមិនមែនត្រឹមតែទាញ ជី ដេវីត ចូលប៉ុណ្ណោះទេសូម្បីតែបំណុលរបស់ Goofy ក៏គណនីនោះទាញ វណ្ណដា ចូលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzznB5T-yrpOxPs_o73-T_0BS07MkgW76uWnucgps9giVlEG1ZiM8_6HSsFuSVGzJzBdJCO48uwKICq_HHFnAfVrTga-nWqNanupbehraPmi6BN_boIN9pMFMSnrnZsdtZcYyPsXaTEr2V_gR4M1brUS4QKCMNqRlTYkyIb60Bj0SJqfUCVRWHL9vzFC47/s2048/image_2025-10-27_09-00-14.png
តាមរយៈវីដេអូដែលកាត់ចេញពី Live ត្រូវបានចែករំលែកដោយអ្នកគាំទ្រតារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថានាងបានឃើញការកាត់តមួយយ៉ាងទំនង មិនឱ្យ ជី ដេវីត មកដើរលេងស្រួលសោះ។ តារាចម្រៀងរូបនេះបន្តទៀតថា ពេលខ្លះគឺវាហួសហេតុខ្លាំងពេករឿងអ្វីក៏អូស ជី ដេវីត ចូលៗវាលើសពេកហើយគួរតែរំលងមួយរឿងទៅធ្វើបែបនេះគ្មានអ្នកណាសរសើរទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcqe-r9oK9frz-JG3VtrpD8j8GHAii6Fp4I-luNWN7tvQKM1jAEPh3t-8y708JXTBWrXpZy9rcMEv7IrrTF0GQRyyWyNG4rwUWqTsYNRUXOy_C5BWd81i65cumCtAlTYIhykg_oDg7ITqt53Oiqn5a4OBJi02SP6NjnPt3I6dHba5jLmCnuMkqhGSSXFSs/s2048/image_2025-10-27_09-00-12.png

ទេព បូព្រឹក្ស បានបន្តទៀតថា សាមីខ្លួនដែលទៅទស្សនាការប្រគំតន្រ្តីនោះមិនបានប្រកាសថាធ្វើការពាក់ព័ន្ធឬជាជំនួយការខ្លួនឡើយ។ ទោះយ៉ាងណា ទេព បូព្រឹក្ស បានទទួលស្គាល់ថាពួកគេគឺមានការស្គាល់គ្នា ជាមិត្តភក្តិ ប៉ុន្តែមួយរយៈក្រោយនេះគឺមិនបានជួបគ្នាឬដឹងសុខទុក្ខគ្នាឡើយដោយសារតែរវល់ការងាររៀងៗខ្លួន។ ម្ចាស់បទ«វីរៈនារី» បន្តទៀតថាពួកគេជាមនុស្សរាប់ញាត្តិដូច្នេះស្គាល់រាប់អានមនុស្សជាច្រើនប៉ុន្តែមិនមែនមានន័យថាឱ្យតែស្គាល់គ្នាត្រូវជាជំនួយការពេលមានបញ្ហាអូសអ្នកទាំងពីរចូលខុសរឿងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlsrwo8n_XK4gYFrGSsgEjzrocY1uEYzN6fDTnV0QWBpvsGhf9zXSET7TXY78jFPlXOL6GC2Gh1vB8VqyEUgb7T36I9Gy3IKF4_Ru7OSxCckVPPWU74Xx9cN1GcJqP4hQ5DqhQ32S_1BrNr2TnFc6dZXmjw4w54ShMa3vw_bD_-7RFk4Mhtsi80hRlG1Ss/s1920/image_2025-10-27_09-00-11%20(2).png

ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថា មនុស្សដូចជាខ្លួនបើមនុស្សស្គាល់គ្នាគេខុសគេត្រូវអីគឺជារឿងរបស់គេខ្លួនមិនបានទៅមាត់កឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ទេព បូព្រឹក្ស ថាគណនីដែលបង្ហោះនោះគឺជោរខ្លាំង ធ្វើដូចជាដឹងខ្លាំង បើសិនជារកមុខឃើញហើយចេញក្រដាសព្រមានវានឹងប៉ះពាល់ដល់គេថែមទៀតថាគេនឹងកាច ប៉ុន្តែខ្លួនឯងធ្វើមកប៉ះពាល់គេមិនចេះគិតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsaVV8_2HGkLDPzowHqf2oAywX-nas3RsTl0kRUbmbgqwvZK3EBE5t4i_iKW-8fcVqiygMUa6xJNpb8Y4wQV9G7Y5hu76WenMkZov_LdzTD_hgJP4bvfSOdNP2MX5kfgTTddXhvu6TBRI_fmUWQFnV-QWmJcDdMPXz5yQ5QR1lvQGYBlfdTu393yGfNJZF/s1920/image_2025-10-27_09-00-08.png

គួរឱ្យដឹងថាគណនីទិកតុកដែលទាញ ជី ដេវីត ចូលទៅក្នុងភាពចម្រូងចម្រាសរឿងអ្នកទៅគាំទ្រ BLACKPINK ស្រែកថាខ្មែរធ្វើបាននៅលើទឹកដីថៃមានឈ្មោះថា «somalita»។ កាលពីមុនគណនីនេះក៏បានទាញតារារ៉េប វណ្ណដា ចូលដូចគ្នាជុំវិញរឿងបំណុល Goofy ដោយនិយាយថា វណ្ណដា មិនព្រមជួយ Goofy ក្នុងស្ថានភាពលំបាកនេះ៕

សមាជិកព្រឹទ្ធសភាថៃណែនាំរដ្ឋាភិបាលខ្លួនត្រូវពិនិត្យមើលចំណុចទាំងនេះសិនមុនដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចុះហត្ថលេខាជាសាក្សី ។ ក្នុងឱកាសនេះ ប្រធានាធិបតីអាមេរិកប្រកាសថា កងទ័ពកម្ពុជាចំនួន១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាព លោករីករាយដែលបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលលោកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib4fpUQHA7C6MKNFowgwmelhTSo3VOP_ZQTgmDhv3WztOPkWqp2_Eblx6EwBW7opWV1IAx5hGwAxl25qR8xFxzIJzcFc283iN3nvRqyXm4ADlaH7SWH-ZD4WOBx8U-qhY-WEBvM1x-DftvZ6KNgFndC-uiKIdjfYPFNqT66-GaB8um_mksJcJJyHlSt6Ls/s1280/photo_2025-10-27_12-52-29.jpg

ទោះជាប្រធានាធិបតីអាមេរិក លោក Trump ប្រកាសឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ក្រោមកិច្ចព្រមព្រៀងសន្តិភាពក្តី ប៉ុន្តែរដ្ឋាភិបាលថៃបានបញ្ជាក់ពីគោលជំហរ គឺសូមឱ្យកម្ពុជាអនុវត្តតាមការព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម (Joint Declaration) ជាមុនសិន ទើបថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលកងទ័ពថៃបានចាប់ខ្លួនពេលប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ភ្លាមៗ ។ ដូចគ្នានេះ សមាជិកព្រឹទ្ធសភាថៃបានណែនាំរដ្ឋាភិបាលខ្លួនត្រូវតែពិនិត្យមើលចំណុចទាំងនេះសិនមុនដោះលែងកងទ័ពកម្ពុជាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8UiEs6Ri_GBXxFxuIR1zR6OX5GzYc2gzB6kKQo90XMW6WL2JUCXZ_NKekICY4OXo1biHvtf1K7JpH7GK6CGpGvOU9QgG4jUReEa3gE11gXpqAqNqfTwL2PH3noA7g8FPgVKTiC5JNkkIECTDa59mAIfPLfLsYxPjBF-iwENaG_lbuuGwtNAUjNzvObGf/s1152/photo_2025-10-27_12-52-29%20(2).jpg

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភា លោក ថាវ៉ាត ថាសសាណា បានប្រាប់ទៅរដ្ឋាភិបាលថៃកុំទុកចិត្តកម្ពុជា និងត្រូវពិនិត្យមើលឱ្យច្បាស់លាស់សិន ថាតើកម្ពុជាបានអនុវត្តតាមការព្រមព្រៀងគ្នាគ្រប់ចំណុចដែរឬទេ មុនសម្រេចចិត្តដោះលែងកងទ័ពកម្ពុជាទាំងអស់ ហើយថៃមិនចាញ់ប្រៀប ។ សមាជិកព្រឹទ្ធសភាថៃណែនាំរដ្ឋាភិបាលបែបនេះ ក្រោយឃើញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែតុលា ពីការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ។

សមាជិកព្រឹទ្ធសភា លោក ថាវ៉ាត និយាយថា បើកម្ពុជាកែសម្រួលយុទ្ធោបករណ៍ និងដកថយអាវុធធុនធ្ងន់ពិតមែននោះជារឿងល្អប្រសើរ ជាពិសេស ដើម្បីឱ្យតំបន់ព្រំដែនកម្ពុជា-ថៃមានសន្តិភាព ប៉ុន្តែមិនគួរទុកចិត្តកម្ពុជាទេ ។ ថៃត្រូវតែត្រួតពិនិត្យ និងមានការបញ្ជាក់ពីមន្ត្រីពាក់ព័ន្ធ តើកម្ពុជាបានដកអាវុធធុនធ្ងន់មែនឬអត់ កុំទុកចិត្ត១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj00urATP-9Yl06EmD6V2ydpN6vFDyk5y_HkVF6EErdluApwI8nixjRLcLDNoPb8Vsk3jv3mG5Vh7hgE2dhUtwfL88596rga3EkGs614fxT4y1a7m5puADMoNLVs17OjsXz4PRCkDL84_6QQDKYr_RAd0KbmHzuJlMJuh2l1AG8j3ZDfy-s_wZMBQzmJlGK/s1080/image_2025-10-27_13-20-37.png

ឆ្លើយតបនឹងសំណួរថា តើកម្ពុជាដកអាវុធធុនធ្ងន់នៅតំបន់ព្រំដែនកាលពីថ្ងៃទី២៦ ខែតុលា នឹងធ្វើឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ដែរឬទេ? សមាជិកព្រឹទ្ធសភាថៃនិយាយថា កម្ពុជាត្រូវអនុវត្តតាមកិច្ចព្រមព្រៀងឱ្យបានគ្រប់ចំណុចសិន ទើបថៃដោះលែងកទ័ពកម្ពុជាទាំងអស់ ។ បើអ្វីៗដំណើរការតាមការព្រមព្រៀងគ្នារវាងភាគីទាំងពីរ គឺគ្មានបញ្ហាទេ សំខាន់ គឺកម្ពុជាត្រូវអនុវត្តដោយស្មោះត្រង់ជាមុន ហើយថៃត្រូវពិនិត្យមើលការដកអាវុធឱ្យច្បាស់លាស់ លោក ថាវ៉ាត ជឿជាក់លើកងទ័ពថៃនៅព្រំដែនមិនធ្វើឱ្យថៃចាញ់ប្រៀប ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេល៩០ថ្ងៃហើយដែលវរកងទ័ពកម្ពុជាចំនួន១៨នាក់ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត ដើម្បីបានជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_HrE4mVI0B8sxN-x_yablAmhbW_eH_OOhlHbQ3y92effuEOXVdcnfU3vogfRC4poFFMoFz7u7IWErBvZ1ZVYVq5tzn6-w0qAsOqesKTvjGB7esZET-oiCMf-pLXFXyhW3SI27lfGbatnOCTBMJgDWic6AZK1diJnLLZnwkqd99hBhW4ckAD2yQzTTI56/s1024/image_2025-10-27_13-20-36.png

ក្នុងន័យបង្ហាញកាយវិការសុច្ឆន្ទៈ និងបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាំឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលមានប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាសាក្សី កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហ៊ានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkA74cL3o6IuIkEHQCzCep39Taff2KVEzjW-ERLIrceR1retpQQ1Rau463INCEWX_dNsXBcAF9gGYWf_v9GMar5mhy-eBdjqYN6o648ryN3Odo997_11cHIeDSfpVgW6ttSzVZIamMZRwXVHiSQUO6L0w-MjqRS4e-s2NOOZmfvHrgAHpkJQgrUvbfxrot/s1215/image_2025-10-27_13-20-36%20(2).png

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនាពេលដ៏ឆាប់ខាងមុខ ។ ក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងពលរដ្ឋទាំងពីរជាច្រើនជំនាន់តទៅមុខទៀត ៕