Home Blog Page 218

សោកស្តាយ! តារាសម្តែងជើងចាស់ TVB ហៅលោកបង ហួនស៊ី បានទទួលមរ.ណភាពហើយដោយសារជំងឺមហារីក

0

តារាសម្ដែងហុងកុង Benz Hui ឬទស្សនិកជនស្គាល់ថាលោកបង ហួនស៊ី ដែលល្បីក្នុងខ្សែភាពយន្តជាច្រើនរបស់ស្ថានីយទូរទស្សន៍TVB បានទទួលមរណភាពក្នុងជន្មាយុ ៧៦ ឆ្នាំដោយសារជំងឺមហារីកនៅព្រឹកថ្ងៃទី ២៨ ខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgbAKTGxf3X6WtqbVxtjH-INzuoXh7aMJyB5V-JMgzvMCUHw7BnMUJyvT7-GNB1Q0lAuorbms3DpXyG_BzRwzONaLfaL6RkTuuFiqTWuvf5TMaRIYtnHmJO8RkhGlRp3ogJr5V8BX8ovAiido4ii4fGWxkp04LRD3xQeoOCqOZeetltd-Tv8oqnrcKqyeJ/s1020/image_2025-10-28_11-21-26%20(2).png

យោងតាម St Headline សាច់ញាតិរបស់សិល្បករជើងចាស់រូបនេះបាននិយាយថា នៅប៉ុន្មានថ្ងៃមុនពេលគាត់លាចាកលោក រាងកាយរបស់គាត់អស់កម្លាំងខ្លាំង ហើយគ្រួសាររបស់គាត់បាននៅក្បែរគាត់ដើម្បីមើលថែគាត់ក្នុងនាទីចុងក្រោយរបស់គាត់។ លើកចុងក្រោយដែលលោកបង្ហាញមុខជាសាធារណៈគឺនៅក្នុងពិធីជប់លៀង Mid-Autumn Festival សម្រាប់សិល្បករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAbKY665ZXGlAEw-88_IyskewqfBoyc1w5YNpIxq2HTGtkViPXGiD096NcB0mBFx_3FbkwFbWGBUNA2iSL6qmX4CvJKsyhpv7fBc7Mx-KGl9u0_Ag9vfNbL7B3NhB6yXxtC5RxseNOZCy7ri41gQgRiukmXPL39wMTgdKOtEABKcQhyphenhyphenaRoPe-S6ZThEvta/s767/image_2025-10-28_11-21-26.png
ក្នុងប៉ុន្មានខែថ្មីៗនេះ លោក Benz Hui បានធ្វើការជាធម្មតា ដោយម្តងម្កាលថតវីដេអូជាមួយកូនស្រីរបស់លោក។ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ភ្លាមៗនោះ សាច់ញាតិ និងមិត្តភក្តិរបស់គាត់ មានការតក់ស្លុតជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPmA5woWlL4HnHf-AutkxgpRI9UcNjpzI4em8npg1WbC5xP36wBAK_Bex3bkCiFkB9SedcCXs2jK-sDojeC7Tci_-oqqAAGmG6HPq1QjJQNYPZGALTNhz2-WDy3UPi3S9jYibtUtqsKWXj7Glp09-6z1Zkbo6hnIdACVeb1bCHpZj0i_Okz-w3gwpTBKk/s1326/image_2025-10-28_11-21-27.png

កាលពីថ្ងៃទី២៧ ខែតុលា សិល្បករជាង ២០នាក់បានទៅមន្ទីរពេទ្យដើម្បីសួរសុខទុក្ខតារាសម្ដែងរួមមាន Charmaine Sheh , ស្តេចល្បែងអាចែ (Chow Yun Fat), Bosco Wong និងតារាជាច្រើនរូបទៀត។ តារាសម្តែង Charmaine Sheh ជាតារាសម្តែងដែលធ្លាប់សម្តែងជាមួយលោកបង ហួនស៊ី ជាច្រើនដង។ ដើមឡើយរូបនាងមានគម្រោងទៅទីក្រុងប៉េកាំងដើម្បីចូលរួមព្រឹត្តិការណ៍មួយ ប៉ុន្តែ បានលុបចោលកាលវិភាគរបស់នាងដើម្បីទៅសួរសុខទុក្ខលោក Benz Hui នៅមន្ទីរពេទ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCXOe4lWvEqjuxcvpgv0ouAjgp9Y12X4VNQH4HrRQnl_GGqCvzFb_w6GR6a9OyAhTIx4O5wR_imOHolIxYEdrNFlMWW6hOsH-yuijHdMGzM6IebpmGZizUB6AWk__ZvMmcUVR7ImoEjxQgyOIUrJjmDfP06kLbF7KdXqTy1DV4R6hFH-GiOOo-ApSz3j07/s1920/image_2025-10-28_11-21-29.png
លោក Benz Hui Siu Hung បានរៀបការក្នុងឆ្នាំ ១៩៩២ ហើយមានកូនស្រីម្នាក់អាយុ ២៨ ឆ្នាំ។ កើតនៅថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ១៩៤៨ លោកបានចាប់ផ្តើមអាជីពសម្តែងរបស់ខ្លួននៅឆ្នាំ ១៩៧២។ លោក Benz Hui គឺជាមុខមាត់ដែលធ្លាប់ស្គាល់នៅលើអេក្រង់ហុងកុង ដោយបានចូលរួមក្នុងការងារភាពយន្ត និងទូរទស្សន៍ជិត២០០។ លោកបានសាងភាពល្បីល្បាញតាមរយៈរឿង You’re Hired (២០០៩)», Line Walker (២០១៤), Modern Dynasty (២០២២ និង ២០២៤) និងរឿង Themis នាពេលខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKUY7fWECfgxmn2qXxErIeUeL9u-sw-8MGYexvvE6vJ9oRaKZOoCgak0aMirNuPteO6-Lwymg1EJJVcwpi3-6O76DhbUmNzf31iP7vHcQJzJ22xsFu8ZwkCMKBMTguO1eeagIjn3tZ2U7QAfc1xi7PARuRK4hhJrIxeggluk_PieBDpYV8gbBotbG9J9Zq/s1350/image_2025-10-28_11-21-27%20(2).png

ទឹកមុខនិងការសម្ដែងរបស់លោកបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ទស្សនិកជនជាច្រើន។ នៅក្នុងឧស្សាហកម្មទូរទស្សន៍លោកត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែង។ តារារូបនេះធ្លាប់និយាយថាការសម្ដែងគឺដូចជាជីវិត វាផ្តល់កម្លាំងចិត្តក្នុងការរស់នៅ ដូច្នេះហើយលោកគ្មានចេតនាឈប់ធ្វើការនោះទេ៕

ប៊ី សុធារី ថាការបន្តពហិការទំនិញថៃមិនមែនជាការញុះ.ញ.ង់តែជាឆន្ទៈចេញពីឈា.មកូនខ្មែរ

0

បវរកញ្ញា ប៊ី សុធារី បានបង្ហាញការសប្បាយចិត្តនៅពេលឃើញប្រទេសកម្ពុជាទទួលបានសន្តិភាពវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពហើយមានប្រធានាធិបតីអាម៉េរិកជាសាក្សី។ យ៉ាងណាមិញ សុធារី បានអះអាងថានាងនៅតែបន្តពហិការមិនប្រើប្រាស់ទំនិញថៃ ហើយនេះមិនមែនជាទង្វើញុះញង់ទេប៉ុន្តែវាកើតឡើងពីឆន្ទៈឈាមកូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitksu3xssKjB0Of-VAAp2m49OOZ7HTGDitAjSHUY9B9uTHvIFarUEq_tAdzgFk_4XaLSFc4ED3DQpLgdp13p3jCS3f2Z8R1yTXLQjhwf7UPqXcpqqGNv0u5S5fWeXixjRx-O94bxGpdYf-wKCrA-2dPPq0R72JaJizlb0U26Zt2d2VoOVV1-uBX8_Khcei/s1920/image_2025-10-28_09-35-08%20(2).png
នៅថ្ងៃទី២៧ ខែតុលា ប៊ី សុធារី បានចេញវីដេអូមួយសម្តែងការអបអរនៅពេលឃើញប្រទេសកម្ពុជាទទួលបានសន្តិភាពវិញបន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលា។ ជាមួយនឹងការអបអរ បវរកញ្ញារូបនេះបានបង្ហាញថានេះមិនមែនជាការញុះញង់អ្វីនោះទេប៉ុន្តែមកនិយាយក្នុងនាមជាកូនខ្មែរមានឈាមជ័រខ្មែរ ជាមនុស្សម្នាក់ដែលមានឆន្ទៈស្រលាញ់ប្រទេសជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQJl32_64cd9yZparlmexs0h50MC5tDaFxtEdkevwGhF9y0Tjt0oR_MZ1plHBbBt52Ga_t9xktC4WsdoNYUL99ErTg5qpwwCwsG7dXVHRSLKHGe4B9NoCr1UDsTf6EDTLt2RbpgFaETwXETR6X_Rr3QzWbL2LeV_ZXK2ia7O5IISeoamc2DlN_WBCH8xt/s1920/image_2025-10-28_09-35-08.png
ប៊ី សុធារី បន្តថា នាងនៅតែបន្តពហិការមិនប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ ហើយដូចអ្វីដែលនាងធ្លាប់បាននិយាយតាំងពីមានរឿងភ្លាមៗមកម្ល៉េះថានាងមិនទទួលប្រម៉ូតផលិតផលណាដែលពាក់ព័ន្ធនឹងប្រទេសនេះនោះទេហើយនាងនៅតែបន្តដដែល។ Runer Up Miss Cosmo Cambodia 2025 បន្តទៀតថា ពេលនេះនាងទទួលបានការងារមកសុទ្ធសឹងតែជាផលិតផលក្នុងស្រុក បើទោះបីជាផលិតផលនោះផលិតនៅប្រទេសផ្សេងគឺជៀសតែពីប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpJ1eIXQ0NcSIv3h1DQXtor6PllKkb0fCBEVbs8JNA1kk4v4d9wFzWBLsPZc5lVO0MthJ7EQZEb7piO15aJ_xSL7cds-NVnyjQRrJ7gr4EfxGGRsbLzTICprG-fv5gDKsM1xMVSV7yQCTEjQ_F27GCziNapyMHLW0B1klioFHLO9J4SUcio5-Sptmt8jA8/s2048/image_2025-10-28_09-35-09%20(2).png

បវរញ្ញាដែលមានឆន្ទៈរូបនេះអះអាងយ៉ាងមុតមាំថា នាងនៅតែបន្តមិនប្រើប្រាស់ មិនប្រូម៉ូតជាដាច់ខាតព្រោះនាងនៅតែចងចាំនូវទង្វើដែលគេបានធ្វើដាក់ប្រទេសកម្ពុជា ធ្វើដាក់ប្រជាពលរដ្ឋនៅតាមព្រំដែនទាំងការបាត់បង់សមាជិកគ្រួសារ បាត់បង់ទាំងផ្ទះសម្បែង ត្រូវរត់ភៀសខ្លួនរយៈពេលយូរទម្រាំទទួលបានសន្តិសុខមកវិញ។ សុធារី ថាការចងចាំរបស់នាងនៅតែមានជាពិសេសកំឡុងពេលមានសង្គ្រាមក្តៅគគុកហើយនឹងចងចាំវីរភាពរបស់កងទ័ពដែលបានពលី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlnQz3V-K22Ckf9vKO8t5LmNZLAwoAVsP5xERGLuc1UN7Qspy7KmoDkqrC9I6ACBLo265tN_FjFV8MjOOYVNxgbCEBX0Y33KmF1gQLtcNzt8AZhljx8-Jho-iNK71OCfwAl9vAJBQVfiObQogt7nWS5A794Soo6myiSfJVMVtW6lVq8vX5PY9Ua6CK3d-M/s2048/image_2025-10-28_09-35-09.png
ជាមួយគ្នានេះដែរ ប៊ី សុធារី ពោលដោយក្តីសង្ឃឹមថាប្រជាពលរដ្ឋនឹងមិនគាំទ្រផលិតផលរបស់ប្រទេសថៃដែលជាប្រទេសអ្នកមាន ហើយងាកមកគាំទ្រផលិតផលក្នុងស្រុកធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងកាន់តែរីកដុះដាល ធ្វើឱ្យពិភពលោកមើលឃើញថាប្រទេសកម្ពុជាជាប្រទេសស្អាតស្អំ មានសន្តិភាព ជាប្រទេសតូចតែមានបេះដូងធំ ជាប្រទេសដែលគេអាចមកទស្សនាសម្បត្តិវប្បធម៌ បេតិកភណ្ឌ តំបន់ទេសចរណ៍នានា៕

ពលរដ្ឋថៃមួយចំនួន ខឹ.ងរបបរាជានិយមដែលកំណត់ឲ្យកាន់ទុក្ខយូរថ្ងៃពេក ព្រោះប៉ះពាល់ដល់ការងាររបស់ពួកគេ

0

ប្រទេសថៃ៖ ក្រោយរដ្ឋាភិបាលប្រកាសឲ្យកាន់ទុក្ខរយៈពេលមួយឆ្នាំពេញ និងកំណត់ឲ្យពលរដ្ឋត្រូវស្លៀកពាក់ពណ៌ខ្មៅ បន្ទាប់ពីការចូលទិវង្គត់របស់ព្រះមហាក្សត្រីយានីស៊ីរីគិត ពលរដ្ឋថៃមួយចំនួនបានចេញមកប្រតិកម្ម និងសម្ដែងការមិនពេញចិត្តចំពោះការបង្គាប់បញ្ជារនេះ ដោយពួកគេលើកឡើងថា វានឹងប៉ះពាល់ដល់របររកសុី និងការងាររបស់ពួកគេ ពិបាកក្នុងការរកលុយ ព្រោះកាន់ទុក្ខយូរថ្ងៃពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUkBBShULsEdW9V4X4lcrznQxTPsO2P6AbRa3Ly_x-lrcm_9w1uHan9qs9jeHEk-KM60Rrgwgj17KtNMhnH3a_hD78-ki43F3VmawjeJ1WOxpIgL4PEbTz2XYBJwDWIwfehW2r_zlZLUnmZbtGSCtwbslYo-24MpBNPM4bOC9Jggbx7KmMX3V4YACEWbqL/s1280/photo_2025-10-28_12-02-06.jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ បានឲ្យដឹងថា ប្រទេសថៃចាប់ផ្ដើមពីថ្ងៃទី២៦ តុលានេះតទៅ នឹងត្រូវកាន់ទុក្ខជាផ្លូវការរយៈពេលមួយឆ្នាំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រីយានីស៊ីរីគិត ព្រះមាតារបស់មហាក្សត្រថៃបច្ចុប្បន្ន ដោយព្រះសពរបស់ទ្រង់ត្រូវតម្កល់ទុកមួយឆ្នាំ ។ មិនតែប៉ុណ្ណោះ ប្រជាជនថៃទាំងអស់ត្រូវបានស្នើឲ្យស្លៀកពាក់ពណ៌ខ្មៅ ហើយគេកម្រិតមិនឲ្យមានពិធីជួបជុំសប្បាយៗជាសាធារណៈឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhir4Q4edx_tMV76ZVy8uoA6k3MgrteaI_i5tCFB_9tHFV0WEo2PQbw-8NJ-jMFZmDhl_ys-CKUMKE59FWLwCN1qi2pW7pKJG0Fz7WXbw7xhbGh0vs3yxKfhZhFL5djsWkHb38pWaIjYjbZTijVTIn5ajX0T8RXNw49_QNWSCSn8NfP3cp02XRQZGj3BafW/s1706/image_2025-10-28_14-15-30.png

ជាមួយការប្រកាសខាង ពលរដ្ឋថៃមួយចំនួនក៏បានបញ្ចេញមតិប្រតិកម្ម ដ្បិតយល់ថាការកំណត់តាមប្រពៃណីសៃរាជវង្សបែបនេះ ប្រៀបដូចជាការបង្ខិតបង្ខំពួកគេឲ្យកើតទុក្ខតាមគ្រួសារអ្នកដទៃដែលមិនជាប់សាច់ឈា.មគ្នា និងថែមទាំងត្រូវប៉ះពាល់ដល់ការប្រកបរបររកសុីចិញ្ចឹមជីវិតរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlseKtO2oaf5crttF5dCtKIo1jNnpPj22hQh8thXqeYWqLxGLp-qUdb56dnliChpJ5Kkc6A_QiRQXsNLx5Ba-TTs9Nk3SWzqW8UE0Hx2YjvLBCeHL8W9QZovvE4YzG6cjPxs-1Kb3Ywe43oCmTtoNuqScawycrTtTF0uZhgDahGUTnBdSeqpm7RLMyyvul/s2048/image_2025-10-28_14-15-31.png

យោងតាមការបង្ហោះរបស់ពលរដ្ឋថៃម្នាក់ក្នុងចំណោមពលរដ្ឋដែលមិនពេញចិត្តជាច្រើនផ្សេងទៀតបានលើកឡើងថា «អ្នកក៏អាចស្លា.ប់បានដែរ តែសូមកុំធ្វើទុក្ខដល់ប្រជាពលរដ្ឋ។ មនុស្សគ្រប់គ្នាមានការងារត្រូវធ្វើ។» ចំណែកពលរដ្ខម្នាក់ទៀតបានពោលថា «បើស្លា.ប់ហើយ ធ្វើទុក្ខបុកម្នេញដល់អ្នកដទៃ នោះជាអំពើបាបហើយ។ អ្នកស្លា.ប់ហើយអាចរង់ចាំចាប់ជាតិវិញបាន តែម្ចាស់បំណុលខ្ញុំគេអត់ចាំបានទេ» «មនុស្សតែម្នាក់គត់ស្លា.ប់ តែធ្វើឲ្យរវល់មួយប្រទេស។ ពលរដ្ឋគ្រប់គ្នាត្រូវការរកលុយចិញ្ចឹមជីវិតណា។» និងនៅមានការលើកឡើងខុសៗគ្នាជាច្រើនផ្សេងទៀត ដោយពួកគេម្នាក់ៗសុទ្ធតែខឹ.ងសម្បារនឹងការកំណត់ដ៏តឹងរឹងនៃរបបរាជានិយមរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaZmkZ8Dwe2Ptb1vlVKpTHjCzj0zSHdzFlB7CYPEOF1RjurKVMqX2hBmddqocilD9s-VMtOOGM-TcBYVRQ13lLSNty4yPH7hlVsz1kddOOTs_4F9CRfQfD8HHtV_dTVwbmRB-AuboihoZRcEy3AxhYpPp4G8jIFNv-IggQ2D4P5fkoNwprlj6ZFiHgejO/s828/photo_2025-10-28_12-02-05.jpg
យ៉ាងណាមិញ ការក្លាហានហ៊ានចេញរិះគន់ចំៗរបស់ពលរដ្ឋថៃខាងលើទាំងនោះ ក៏ត្រូវបានពលរដ្ឋថៃផ្សេងទៀតដែលមានកាគោរពចំពោះរបបរាជានិយម ធ្វើការជេ.រប្រទិ.ចយ៉ាងខ្លាំងក្លាតបទៅវិញ។ ក្នុងនោះពួកគេភាគច្រើនបានខម្មិនថា «បើមិនចង់កាន់ទុក្ខ ក៏មិនបាច់មកបង្ហោះបែបហ្នឹងដែរ វាបង្ហាញថាអ្នកគ្មានខួរក្បាល» និងពាក្យសំដីដៀលថាជាច្រើនផ្សេងទៀត ដែលធ្វើឲ្យវាបានក្លាយជាសង្រ្គា.មពាក្យសំដីរវាងថៃនិងថៃគ្នាឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVlH7FCG9kJqaPyNmK_rb1YxJhjCtNJ9_NfC3XrLgtfcZgtCt3APDQ_o8OGO57tn_-humy59mqRPfh1N5MJ5ZAJRlDndMLFHuR5HGA7Kg0VGnSMw3W88O7wpoQk29uu6wPs_0NqNcwP3t0iAubqbl33x4ddTxMpAI6SjbPNlNb92aF4aoMImoFUqx0WAQk/s1024/photo_2025-10-28_12-02-06%20(2).jpg
យ៉ាងក៏ដោយគួរបញ្ជាក់ថា បើតាមការអះអាងរបស់លោក អនុទីន នាយករដ្ឋមន្រ្តីថៃបានឲ្យដឹងថា ថាកាន់ទុក្ខព្រះបរមសព ព្រះមហាក្សត្រីយានី សុីរិគិត នេះមិនដាក់កំហិតដាច់ខាតពេកនោះទេ ប៉ុន្តែលោកសូមជំរុញ និងលើកទឹកចិត្តដល់ពលរដ្ឋថៃទាំងអស់ឲ្យអនុវត្តបែបនេះ ក្នុងនាមជាពលរដ្ឋរស់នៅលើទឹកដីដែលមានព្រះមហាក្សត្រ និងឲ្យចាត់ទុកការសោយទិវង្គត់របស់ព្រះមហាក្សត្រីយានី ជាការបាត់បង់ចាស់ទុំដ៏គួរឲ្យគោរពម្នាក់ទៅបានហើយ បើទោះជាមិនសូវពេញចិត្តក្ដី៕

សារ៉ាន់ គីមឡាង ចេញមុខបកស្រាយក្រោយទស្សនិកជនវែ.កញែ.ករឿងបវរកញ្ញាហូបបាយទ្រាប់ស្លឹកចេក

0

ថ្មីៗនេះអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកម្មវិធីប្រកួត Miss Earth ដែលកំពុងដំណើរការប្រកួតនៅប្រទេសហ្វីលីពីននិងជាកម្មវិធីដ៏ធំមួយបានឱ្យបវរកញ្ញាតំណាងប្រទេសហូបបាយទ្រាប់ជាមួយនឹងស្លឹកចេក។ ជុំវិញរឿងនេះ សារ៉ាន់ គីមឡាង Miss Earth Cambodia 2025 បានចេញបកស្រាយរឿងរ៉ាវនៅពីក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAHgN4-ilmqmeh3N6MI95X8WKsaX4Yb8ZkNA8EIHP8gKRunusT-ndrtBcvm5eXw7P6tdl1XC3OeP1rLXvbejROZtPsHh7yD3jgTsCdeOAhem2yi3DKIa5_Facs8Cixvaj4zKmX5Q8TOCN4C1IaYwc6rSzgOC1vm0NmuipkzWqAfq4NswSIo6jdMWNm-dfU/s2048/image_2025-10-28_09-00-13.png

គីមឡាង បាននិយាយថា នៅកន្លែងដែលបេក្ខភាព Miss Earth កំពុងស្ថិតនៅគឺជាទីតាំងដាច់ស្រយាល ហើយទេសភាពនៅទីនោះគឺស្រស់ស្អាត ការរស់នៅល្អ និងស្ងប់ស្ងាត់។ មួយវិញទៀតបុគ្គលិកនៅទីនោះ គីមឡាង បានបញ្ជាក់ថាគឺមានភាពរួសរាយខ្លាំងណាស់ហើយនាងសង្ឃឹមថានៅពេលបានមកដល់ប្រទេសខ្មែរវិញនឹងអាចចែករំលែកបទពិសោធន៍នៅទីនេះ។ សារ៉ាន់ គីមឡាង បានបន្តទៀតថា អ្វីដែលទស្សនិកជនបានឃើញនោះ គឺជាអាហារតាមតំបន់ ចំណែកឯការរៀបចំក៏ល្អដែរ មានទាំងបន្លែ ផ្លែឈើ មានសាច់មានត្រី ថែមទាំងមានការដុតជ្រូកមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrUE4P1sLDedFCak2po1YFht-XEy7uzekqX9vWnyJJsGQcRofheR-5KypDtJHgXSXGRS4or334wkF6rKfbapHf7nrdKG53HkXJ5nyVrOBacAS0Ucll7NeE_knJ2pJmkFGKQY9pOew-mclVWbJ-MsFo7Kx66tWEQZqzMtqPzkiXO0NxRBLmAEr4QU4D5c2k/s2048/image_2025-10-28_09-00-08.png

Miss Earth Cambodia 2025 បានបកស្រាយទៀតថា នៅទីនេះមានការមើលថែបេក្ខភាពបានល្អមែនទែនហើយសង្ឃឹមថាអ្នកមួយចំនួនកុំបង្ហោះអ្វីដែលមិនល្អមិនថាជារីសត ឬជាកម្មវិធី Miss Earth នោះទេពីព្រោះគេបានរៀបចំយ៉ាងល្អ។ គីមឡាង បន្តថា មុននឹងញុំាអាហារពួកគេក៏បានរៀបរាប់ពីហេតុផលដែលពួកគាត់ធ្វើបែបនេះ ដោយពួកគាត់ចង់បង្ហាញថាតំបន់របស់ពួកគាត់ ទំនៀបទម្លាប់របស់ពួកគាត់គឺញុំាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguLJfJSuPrvPmGeBtaBvZckKp0oe5Gi-wLM_PAGsQrBLxC7RwVRR2K5F1UQ8xstPvo8hhlpc-MNYdBGj-B5aJEQJtG5qjxSL_l1_2SxTgRZS91WJ-fCBuXeJshEj7RrCJlAXFL9uaN5h3cs95PnhLLI8uFRPPxnUerGw4X_zpl5veewX8RyZzMmKAj6are/s2048/image_2025-10-28_09-00-11.png
ជាមួយគ្នានេះ Miss Earth Cambodia 2025 ថានាងមិនចង់ឱ្យមានការបង្ហោះមិនល្អដោយឃើញតែមួយជ្រុងនោះទេពោលគឺមិនចង់ឱ្យប្រទេសដទៃមើលមកប្រទេសកម្ពុជាមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLT3cuFxvM4CNQ2-F9rcFw8xurgIXolYwdvlUrZAopTXeTM42ZPZ1kUQFoCKYrDCTYW6Jrz3t6RxEXUt34jyRDRyctHpslGlRtm7XTc_s5Anm19KA5UOBtOZZD3K-vgUi8z4SBwawuWj6OmG5k-1LFUrdMu3wWfotJoAzNSjc_dJl2P-8_TchmS-m6iBBy/s2048/image_2025-10-28_09-00-12.png

គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រ Miss Earth 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជាមួយនឹងការតំណាងប្រទេសកម្ពុជារបស់ សារ៉ាន់ គីមឡាង ទស្សនិកជនសង្ឈឹមថានាងនឹងអាចបំបែកកំណត់ត្រាបើកទ្វារកម្ពុជាចូលTOPបាន៕

លោក Trump ចង់កាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ទោះគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមិនបោះបង់គំនិតកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៣ ទោះជាផ្ទុយនឹងរដ្ឋធម្មនុញ្ញក្តី ។ ប៉ុន្តែលោកនឹងមិនប្រជែងយកតំណែងអនុប្រធានាធិបតីដើម្បីឈានទៅកាន់តំណែងជាប្រធានាធិបតីបន្តទេ ដោយលោកថា អនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio សុទ្ធតែមានសមត្ថភាពអាចឈរឈ្មោះជាប្រធានាធិបតីអាមេរិកនាថ្ងៃអនាគត ខណៈអតីតអ្នកធ្វើការផ្នែកយុទ្ធសាស្ត្រថា ផែនការត្រូវបានរៀបចំរួចហើយដើម្បីឱ្យលោក Trump អាចធ្វើជាប្រធានាធិបតីម្តងទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOp1NE2tWQlOocg1NNsHhsdv1aYHSrE5esjpllcdKODsqIwdQz88s12FPTTrYPF6HQhMxAvMaLH282Ruybs9Nny2PTP85Pp73juCE7OV1_FjKiS9aaSC7WAxidt5vfbGJJyc6eWYgyyvR1lPsVVG0k-z8LvE8gyS5nqDgYvi5kFET1gIS7FGS7Eg2-KSW9/s862/image_2025-10-28_13-28-26.png

ប្រធានាធិបតីអាមេរិក លោក Trump នៅតែមិនបោះបង់ចោលគំនិតរកវិធីដើម្បីឱ្យខ្លួនលោកក្លាយជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ បើទោះជារដ្ឋធម្មនុញ្ញបញ្ជាក់ថា ប្រធានាធិបតីអាមេរិកមិនអាចកាន់តំណែងចំនួន៣អាណត្តិទេ ប៉ុន្តែលោក Trump ចង់កាន់តំណែងជាប្រធានាធិបតីយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUkitCi-bqHFPnEScx-KoQinHeYob0oOrV1hfYCBy_uh-Y9qwMHZXS33tFdBaeSwkahJXbpue9jpGAsBZHV9_w99RDIw5Q261uvr0Si2bfTpu2qGgWc5W3BF512Nlu8DBgznY57UGNbNV8_7N4CxsfPrzOCQpRRGJVQononD6qf5j5edYkF0nFjNEJkUn/s1024/image_2025-10-28_13-28-23%20(2).png

ទោះជាលោក Trump ចង់ធ្វើជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ប៉ុន្តែលោកនិយាយថា នឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីពេលបោះឆ្នោតឆ្នាំ២០២៨ តាមគំនិតរបស់អ្នកគាំទ្រលោកមួយចំនួនទេ ។ ការមិនឈរឈ្មោះនេះដើម្បីទុកឱកាសឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋ (Republican) ឡើងកាន់តំណែងជាប្រធានាធិបតីមួយអាណត្តិទៀត ។ លោក Trump បាននិយាយពីតំណែងប្រធានាធិបតីអាមេរិក គឺបន្ទាប់ពីពេលកន្លងមក លោកធ្លាប់និយាយរឿងនេះនៅទីសាធារណៈ និងចែកមួកដែលមានអក្សរថា «Trump 2028» នៅសេតវិមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_td8S1-I7Ee6_oR7YjS0wwGZEDoa0am7jWPpvE2lcAvHLqtP9lAGfN281aoM4aGbg2dBcrSIlIgvixJSCwfHTuGR8sxLM4dFQB6yyRwfzh32O7PoDUswlaUazT6EvvnVd_xr1mBolzZXA4k-mLcGnkNT0gFO2HUfsRCiwwHezHA15pLUBWPF31W7-sHvH/s1024/image_2025-10-28_13-28-23.png

មតិមួយចំនួនបានផ្តល់យោបល់ទៅលោក Trump ដើម្បីកុំឱ្យខុសរដ្ឋធម្មនុញ្ញអាមេរិក គឺឱ្យលោកឈរឈ្មោះជាអនុប្រធានាធិបតី ខណៈបេក្ខជនផ្សេងៗឈរឈ្មោះជាប្រធានាធិបតីពេលបោះឆ្នោតអាណត្តិក្រោយ បើប្រធានាធិបតីអាមេរិកថ្មីលាលែងពីតំណែង គឺលោក Trump ដែលមានតួនាទីជាអនុប្រធានាធិបតីនឹងអាចឡើងកាន់តំណែងជាប្រធានាធិបតីម្តងទៀត ប៉ុន្តែមតិខ្លះថា វិធីនេះខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOOgSJXnp_q_uga3-cQmPPE77Z-uYyl-gxLxb358faCyYZIOzIXGCzQc_OwwCnzB_gEoJ8MEr5fInECIbrCOjOR2vp7v9TtZocqz7vTQl5KbgMsgm-zITdXoU4bxSy3u1SfGEllwpQX-EG0NbNzOgWaPJNCzZfC1n5neDO0SDhMhpao5FvROiSttXSgl1z/s2406/image_2025-10-28_13-28-24.png
យោងតាមរដ្ឋធម្មនុញ្ញអាមេរិកដែលបានធ្វើវិសោធនកម្មលើកទី២២ គឺហាមប្រធានាធិបតីអាមេរិកឈរឈ្មោះបោះឆ្នោតកាន់តំណែងជាប្រធានាធិបតីចំនួន៣អាណត្តិ រីឯការលុបចោលសេចក្តីប្រកាសក្នុងរដ្ឋធម្មនុញ្ញ លុះត្រាតែទទួលបានសំឡេងគាំទ្រពីសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា រហូតដល់២សំឡេងក្នុងចំណោម៣សំឡេង ដែលពលរដ្ឋអាមេរិកយល់ថា ការលុបចោលសេចក្តីប្រកាសក្នុងរដ្ឋធមនុញ្ញមិនអាចកើតឡើងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBwD29-AMF2xM7R6qR08TCNjGhrWKfLPo91KbbKsHbaur932CpaW3-3yHquqqlAXVVNDP1sIvD3RJWl9V22DoUw4ObtOAsKZUlbdumtkcCP8UawSwYdh9edNVt9DhjVvaIUPVT4Iyk2b6Q6HNmmmr_z4OvHA3sroe3Bh8WG95TVISHLVjUgT23vF8K-56g/s1280/image_2025-10-28_13-28-26%20(2).png

បច្ចុប្បន្ន គ្មានភាពច្បាស់លាស់ពីលោក Trump ថាតើនឹងប្រើប្រាស់វិធីណាដើម្បីកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី៣ ប៉ុន្តែនាពេលថ្មីៗនេះ លោក Steve Bannon អតីតអ្នកធ្វើការផ្នែកយុទ្ធសាស្ត្ររបស់លោក និយាយថា ផែនការត្រូវបានរៀបចំរួចហើយដើម្បីឱ្យប្រធានាធិបតីអាមេរិក អាយុ៧៩ឆ្នាំរូបនេះអាចឡើងកាន់តំណែងមួយអាណត្តិទៀត ៕

William Chan ទទួលបានមាសពីនាយកប្រតិបត្តិក្រុមហ៊ុនធំនៅហុងកុងសម្រាប់ស្វាគមន៍កូនប្រុសដំបូង

0

មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងលោក Albert Yeung បានផ្តល់អំណោយដ៏មានតម្លៃជាមាសសុទ្ធតម្លៃរាប់សែនដុល្លារដល់ William Chan នៅពេលដែលលោកបានប្រកាសថាលោកមានកូនដំបូងជាមួយនឹងតារាម៉ូដែល He Sui ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFep77F_9yO2p1HSLURcTXOMpGOWTjiRxH8gTrLNUHRVCbcSfqYYoc6Ued_Hv-NXUx5bWU03-hsF2bKaIC2eeXxmHOs6TYQpKtk7XSqxUSHG_Bm7zVemoPq7SFD24jvoCxvHmcJgUYrOu_EzAUY-lB1gbPLqC4W2P_YZzjnU2gJSSkiAy_d9GjiQgL4-Sg/s960/image_2025-10-27_15-47-42%20(2).png
យោងតាម Sohu នៅយប់ថ្ងៃទី២៤ ខែតុលា ក្នុងពិធីខួបអាពាហ៍ពិពាហ៍លើកទី ៤០ មហាសេដ្ឋីលោក Albert Yeung ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Emperor Groupបានលាតត្រដាងអំពីការផ្តល់អំណោយដើម្បីអបអរសាទរ កូនដំបូងរបស់តារាសម្តែង William Chan និងកំពូលតារាម៉ូដែល He Sui ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYX2laTjQQg204uz5moMRFmx62KPhDR6nxZhydqq-qII2M3x9TO-h-K5bHsb3jNNlqpOeYBu9gEeF3kFZfveDXuT_jne4IZ1qZtVXh1S_Ftxy6XTY_EWcZMKbuiqCeV6k3-_he9FidvlPuwdakIqY-d7c70M5Et4WEoinyaTsX7el4MoZg53vT6qeEoDp/s960/image_2025-10-27_15-47-43.png

មហាសេដ្ឋីផ្នែកកម្សាន្តហុងកុងបានចែករំលែកថា «ខ្ញុំសូមអបអរសាទរលោក William Chan គាត់ពូកែខ្លាំង ហើយដឹងថាគាត់ចង់ធ្វើអ្វី។ ពួកយើងបានធ្វើការជាមួយគ្នាជាង១០ឆ្នាំមកហើយ។ ដូច្នេះពេលគាត់ប្រាប់ខ្ញុំថាគាត់កំពុងតែមានកូនខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ពេលខ្ញុំឃើញរូបកូនគាត់ ខ្ញុំឃើញថាកូនមើលទៅដូចទាំងឪពុកនិងដូចទាំងម្តាយ»។ អ្វីដែលគួរឱ្យកត់សម្គាល់នោះមហាសេដ្ឋីរូបនេះបាននិយាយថាលោកបានរៀបចំកាដូពិសេសមួយ ដើម្បីអបអរដំណឹងដ៏ល្អរបស់តារាប្រុសរូបនេះដោយបានបញ្ជាទិញមេដាយមាសសុទ្ធមានតម្លៃរាប់សែនដុល្លារទុកជាកាដូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-u3fKZ0Kq_xc9Lml6fEAuRu8s4LoTuOXGnzwCFOc0YM7-PLxBjC_XJHsWfsCrZOC2DksbsA1XIAOA-5DxsnVHCXT1O2DG_lG6HjrYuwrLX87q4Ke9uYGH58Hevrr7Q0dYiq1t2LbkkxvFNFwu9nxkPV84QkFgPRdyjTvhLaLhIXoMX3cumpfSYN_9UkS/s1004/image_2025-10-27_16-07-45.png

ទឹកចិត្តសប្បុរសធម៌របស់នាយកប្រតិបត្តិ Albert Yeung និងការគោរពប្រណិប័តន៍ល្អចំពោះសិល្បករ ធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់ តារាសម្តែងរូបនេះក៏មិនភ្ញាក់ផ្អើលដែរព្រោះ William Chan គឺជាសិល្បករយូរមកហើយរបស់ Emperor Group ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយ CEO តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMoG_WEYFWb4ZFduXnxcKCM_cauWjCq8xqDiXz2J7GMe4N766gV1u5Vo02mCR0GPHZPmgdGrMMOtt47u5b2hF_KsB-YgWAo4qKDC4ThEZIrlSPKAYic2rZ0hF9N-xp13qgrzSkthF7CilXH2gY9kvlOamjullf8m-2fRLfsjElZa6EKsaAx9_scQ0LV5IH/s2048/image_2025-10-27_16-07-44.png

ក្នុងឆ្នាំ ២០០៣ បន្ទាប់ពីទទួលបានជ័យលាភីកម្មវិធីតន្ត្រី William Chan បានចុះកិច្ចសន្យាជាមួយ Emperor Group ដែលជាក្រុមកម្សាន្តឈានមុខគេមួយនៅក្នុងទីក្រុងហុងកុង ហើយក៏សកម្មក្នុងវិស័យជាច្រើនទៀតដូចជាអចលនទ្រព្យ អាជីវកម្មនាឡិកា គ្រឿងអលង្ការ ការរចនាខាងក្នុង សណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុ។ ចាប់តាំងពីឆ្នាំ ២០១៣ William Chan បានសម្រេចចិត្តទៅប្រទេសចិនដើម្បីអភិវឌ្ឍអាជីពសម្តែងរបស់ខ្លួន ប៉ុន្តែតារាសម្តែងរូបនេះនៅតែទាក់ទងជាមួយក្រុមហ៊ុនចាស់រហូតមកដល់បច្ចុប្បន្ន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ នាយកប្រតិបត្តិ Albert Yeung មានទំនាក់ទំនងល្អជាមួយអ្នកសិល្បៈជាច្រើនឆ្នាំ ដូច្នេះហើយអ្នកគ្រប់គ្នាដឹងគុណលោក៕

សហរដ្ឋអាមេរិកឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព

0

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចុះហត្ថលេខាជាសាក្សី ។ ក្នុងឱកាសនោះ ប្រធានាធិបតីអាមេរិករីករាយដែលបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខា លោកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព និងប្រកាសឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ក្រោមកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែតុលា ថៃមិនទាន់ដោះលែងកងទ័ពកម្ពុជានៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY9-1TDQjKfq7AH-YrKs6JsovEPYek8-0j4FPGCn0oFKJvSxmNaS10syJ5mF56zB1DM7Uav8zdohfeELep9iaL2NV8akldTC1GDLvUkPPrZXPTND-ggUgxYy2PKJANvy8iAwYsQhIRznm3bxhlX4uBPToxm51y4QGRzak4ufpD1ipfvxjQw5ACJ7z61IN9/s1192/photo_2025-10-27_10-40-54.jpg

ក្រោយពីឃើញថៃមិនទាន់ដោះលែងកងទ័ពកម្ពុជាទាំង១៨រូបក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ធ្វើជាសាក្សី មន្ត្រីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់នៅទីក្រុងវ៉ាស៊ីនតោនប្រាប់ឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំងអស់ជាបន្ទាន់ ពីព្រោះថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ ។ រីឯរដ្ឋាភិបាលថៃថា មិនទាន់ដោះលែងទេ លុះត្រាតែកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចក្នុងសេចក្តីថ្លែងការណ៍រួមជាមុន រួមទាំងដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន និងសហការជាមួយថៃបង្ក្រាបការឆបោកអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoP-eFGqQa1A4xD4XWhCDA1k1LgN0dXf7kVvG6wcWqNqTpjWXhRYeIFah5qORUHHp3s9TBIYwO3FZ2Uj-ziw-pcMeAvtGuVvQySo30VzbkVDTAkXCpmHK9RYKM8U22AF4x4-0ZJ_SEmy111bAVA3iLKaNZOWrlpo5yabXGxYMlmFk1WY52v36anY61mn5/s1000/image_2025-10-28_08-25-46%20(2).png

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺមន្ត្រីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់បាននិយាយពីកម្ពុជា-ថៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ថា រដ្ឋាភិបាលអាមេរិកសង្ឃឹមយ៉ាងមុតមាំថៃនឹងសហការជាមួយកម្ពុជាបញ្ចប់ជម្លោះ និងបង្កើតសន្តិភាពរវាងប្រទេសទាំងពីរ ដោយការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបភ្លាមៗ ក្រោយប្រទេសទាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj00urATP-9Yl06EmD6V2ydpN6vFDyk5y_HkVF6EErdluApwI8nixjRLcLDNoPb8Vsk3jv3mG5Vh7hgE2dhUtwfL88596rga3EkGs614fxT4y1a7m5puADMoNLVs17OjsXz4PRCkDL84_6QQDKYr_RAd0KbmHzuJlMJuh2l1AG8j3ZDfy-s_wZMBQzmJlGK/s1080/image_2025-10-27_13-20-37.png

ទោះជារដ្ឋាភិបាលអាមេរិកអំពាវនាវឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ក្តី ប៉ុន្តែរហូតមកដល់ថ្ងៃទី២៨ ខែតុលា ថៃមិនទាន់ដោះលែងកងទ័ពកម្ពុជាទេ ។ រដ្ឋាភិបាលថៃនៅតែប្រកាន់គោលជំហរដោះលែងកងទ័ពកម្ពុជាទាំង១៨រូប លុះត្រាកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចក្នុងសេចក្តីថ្លែងការណ៍រួមជាមុន ទើបថៃដោះលែង បន្ទាប់មក ប្រទេសទាំងពីរនឹងចាប់ផ្តើមស្តារទំនាក់ទំនងល្អឡើងវិញក្នុងឋានៈជាប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH_HrE4mVI0B8sxN-x_yablAmhbW_eH_OOhlHbQ3y92effuEOXVdcnfU3vogfRC4poFFMoFz7u7IWErBvZ1ZVYVq5tzn6-w0qAsOqesKTvjGB7esZET-oiCMf-pLXFXyhW3SI27lfGbatnOCTBMJgDWic6AZK1diJnLLZnwkqd99hBhW4ckAD2yQzTTI56/s1024/image_2025-10-27_13-20-36.png

គួរបញ្ជាក់ថា ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក កម្ពុជាបានកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នៃកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជានិងថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់កម្ពុជាក្នុងការបញ្ចប់ជម្លោះ និងស្តារទំនាក់ទំនងឆ្ពោះទៅរកសន្តិភាព ។ រីឯភាគីថៃពុំទាន់ដោះលែងកងទ័ពកម្ពុជាដែលថៃចាប់ខ្លួនដោយខុសច្បាប់ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់ខ្លួនទេ ក្រោយប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលជាឯកសារសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkA74cL3o6IuIkEHQCzCep39Taff2KVEzjW-ERLIrceR1retpQQ1Rau463INCEWX_dNsXBcAF9gGYWf_v9GMar5mhy-eBdjqYN6o648ryN3Odo997_11cHIeDSfpVgW6ttSzVZIamMZRwXVHiSQUO6L0w-MjqRS4e-s2NOOZmfvHrgAHpkJQgrUvbfxrot/s1215/image_2025-10-27_13-20-36%20(2).png

បើគិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល៩១ថ្ងៃហើយដែលវីវកងទ័ពកម្ពុជាចំនួន១៨រូបត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងកងទ័ពទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីអាចត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ខ្លួនប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ៕

គ្រាប់បែ.កចង្កោមដែលបានផ្ទុះស្លា.ប់កុមារាម្នាក់កាលពីថ្មីៗនេះ គឺជាគ្រាប់បែ.កដែលបន្សល់ទុកដោយថៃ

0

រាជធានីភ្នំពេញ៖ ករណីផ្ទុះគ្រាប់បែ.កចង្កោមនៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបណ្តាលឲ្យកុមារា អាយុ១០ឆ្នាំម្នាក់បានស្លា.ប់ និងឪពុករងរបួសធ្ងន់កាលពីថ្ងៃអាទិត្យ ទី២៦ កន្លងទៅ ត្រូវបានអាជ្ញាធរមីនបញ្ជាក់ថា គឺជាគ្រាប់បែ.កចង្កោមដែលបន្សល់ទុកដោយយោធាថៃប្រើក្នុងអំឡុងពេលនៃជម្លោះកាលពីថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinX6I8DTEeJ-L8dRYuyNQV4GIwI7F6DbwJDDAGHxnw33jiaWUEgoX28QnEeAjGpbsYCta1_5zWxoGAyf3H56TFIu5mMm8d5NbQ9kzoWD9FMuU5eI1-LsY7Vz6MflDQdlu1K0UFpWlWwnGbJdDGtlOo4yVKv48YPaCXiYA-a0K57OUjdIlPt-Fg32EIYRq0/s740/photo_2025-10-28_10-19-15%20(2).jpg
បើតាមប្រសាសន៍របស់ឯកឧត្តម លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជាបានលើកឡើងថា លោកមានការសោកស្ដាយយ៉ាងជ្រាលជ្រៅ ចំពោះហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាថ្មីៗនេះ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ និងសាច់ញាតិជនរងគ្រោះរបស់កុមារា សឿន សុវណ្ណ ដែលបានបាត់បង់ជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlPNpZAObmK7YuMI61N6rqjAlJDy2t-jRGkW45bNp7PWZi7kv9hJ9sRHxyIQFNjDpeiaGu2kf5pQ9tLaUjo1M2S68zqQyzNXVwD3x91NUAGAjBMXBQPDtyjw-Q7T_7arX8MqlLqemW94M1ICajVBHNygDw7ltN03eyD54NqbaaganpjDFTOqpCxaZQFvct/s1280/photo_2025-10-28_10-19-15.jpg
ជាថ្មីម្តងទៀត ឯកឧត្តមក្នុងនាមជាអាជ្ញាធរមីន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ ព្រោះវាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv62aKLnH8oV2QyR4GbPNRAVhHtFhz9pyuNpWeNP6euhNvvB2pbq_pdqYW0ebdl3kXqUd2rZeknxRAO8F9ajkTzg4kcgqeOFQFTSPrwB1ceWXkADttVp9H7vbwPRG-QRmCPtfn7XhQA18f_qAqHcHSL0IdOnoitiULsGAt3zxfI4POJ7nnF8ntskS_QFib/s409/photo_2025-10-28_10-19-16%20(2).jpg
ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Hl0nRE3YVvDqgDaDZec1zZg_HkJOgoIoexCdBTyZVxwNz6FXpFBT-tVCrqQZZxhvQ-8PupqS2gUKYVQJn813_Pix38ZTKSjLgt002IlnfJ9ZaEQPzuAxM-cq9HXAvIsJI-ZKK5MyyoZqI3ODkaL17pFPGAjvOGJQ0KS1LmpqkUvLQ4EN1OomyMlZVgyg/s960/photo_2025-10-28_10-19-16.jpg

និងនៅចុងបញ្ចប់ ឯកឧត្តមសូមអះអាងគូសបញ្ជាក់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបន្តបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀត ទាំងចាស់ ទាំងថ្មី ឱ្យអស់ពីទឹកដីកម្ពុជា ដេីម្បីឆ្ពោះទៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់បន្តរងគ្រោះ ទៀតឡើយ៕

សង្សារវ័យចំណាស់ ត្រូវរង្វាន់ប្ដីល្អ ទារសុំប៊ូសស្រ្តងបើកលុយគុណនឹង2

0

បែកញើសជោគខ្លួន រស់នៅជាមួយគ្នា4ឆ្នាំ មានឈ្មោះត្រឹមជាសង្សារ ស្រាប់តែត្រូវរង្វាន់ប្ដីល្អពីប៊ូសស្រ្តង ស្នើសុំឱ្យក្រុមហ៊ុនបើករង្វាន់គុណនឹង2 ដូចប្ដីប្រពន្ធស្របច្បាប់គេផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-z4XGdkFeXJa2YNhgtiMXOhNKmZxL5lShtn1Fjrpy_KF92b7SGdm6KO8pjTUSE3Qwa83KDHUWtlTxsgiD9gkV4PYWJhUP4r7qs0Y0jnlrUboH8CCfd4eoKafykAt9Bg16wOoqWEywilVoDBo_ajPefxn8UsbjmxLlutv7VAe71QVTOgbh9S7bfiJp3G9W/s1280/IMG_9669.JPG
ម្ចាស់រង្វាន់ប្ដីល្អនេះ បងប្រុសឈ្មោះ ភួង មុងតុង អាយុ55ឆ្នាំ ធ្វើការផ្នែកអនាម័យ និងបងស្រីឈ្មោះ វង ចន្ថា អាយុ 45ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពួកគាត់បានប្រាប់ថា ពួកគាត់រស់នៅជាមួយគ្នា4ឆ្នាំ ចាស់ទុំទាំងសងខាងក៏បានដឹងលឺដែរ គ្រាន់តែគ្មានអេតាស៊ីវិល។ ហើយជាទូទៅចេញពីធ្វើការ ពួកគាត់តែងតែទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំង ស្រាប់តែថ្ងៃនេះមានសំណាង ត្រូវរង្វាន់ប្ដីល្អ 888$ តែក៏ភ័យបែកញើសជោគខ្លួនដែរ ខ្លាចក្រុមហ៊ុនមិនបើករង្វាន់គុណនឹង2 ដូចប្ដីប្រពន្ធគេ ក៏ស្នើសុំក្រុមហ៊ុនឱ្យយោគយល់ផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9u1XOn69Lxr61xnRW4sjybKS8xCf2MKLFLHmPnNQcnwwqGDqDiaNXaW-IEDoo6bVNA4UEV6v8KEDDiTp_ftvUA5zLapGHclruT9lai5k_36j8IbBF5OsbY0UwKdZdTBw563kHJXze5AIhU3M8debabhWNiGRggOsn9whsWnHFKpgeM5DHaljx2wmiMfax/s1087/IMG_9672%20(2).JPG
គួរឱ្យដឹងផងដែរថា រង្វាន់ប្ដីល្អនេះ ជាគោលការណ៍ក្រុមហ៊ុន ទាល់តែជាប្ដីប្រពន្ធស្រប់ច្បាប់ ទើបក្រុមហ៊ុនបើករង្វាន់គុណនឹង2 ដោយប្ដីបាន 888$ ប្រពន្ធក៏បាន 888$ សរុបស្មើ 1776$ ប៉ុន្តែករណីគ្មានប្ដីឬប្រពន្ធ គឺទទួលបានតែ 888$ ប៉ុណ្ណោះ។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjsinzHfMdVK90JaFwJN0ia7gONFhV5WMGvx-9dQO41IEgk7yi0gTQLVCU-5_Hf7StMwhqKYwmlTqv12nID1k7jmDkc3EGq8bXJJNkyd-FY_TNfJd8qLsuPnTEd_K-OshplMzwbMy-7vcFpqCRws93kInIPUV7txrcoF-jmh136wCXQKMG7OKNBlOfTOWw/s1070/IMG_9673%20(2).JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk1p-oFClpN7yDmlut308gfxxctiIdJYwLn7HDx5XWwTuW363kkhIQCK12jmMHRLKFR3oh0QVbDtvVrHt_JqDTOgNvIA6RDjvS5_zlhqVE-gv5wBp-DMKX4lzhnw3ah1LZt1BQJIf15G30L2-_a2Z-W0SbDr6AmR4ujWGJBnTXLX3fcKoHZfXdsHcMqDJy/s1280/IMG_9667%20(2).JPG

នាយករដ្ឋមន្ត្រីថៃស្នើវៀតណាមងាកមករឹតចំណងមិត្តភាពជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច

0

ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើវៀតណាមងាកមករឹតចំណងមិត្តភាពជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ហើយនាយករដ្ឋមន្ត្រីថៃក៏បានថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាមដែលមើលការខុសត្រូវក្រុមហ៊ុនឯកជនថៃទៅវិនិយោគនៅវៀតណាម ។ រីឯនាយករដ្ឋមន្ត្រីវៀតណាមចាត់ទុកថៃជាដៃគូពាណិជ្ជកម្មកំពូលបានជួយជំរុញសេដ្ឋកិច្ចវៀតណាមឱ្យរីកចម្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihFJQQvVtWeHDlQBnIafuCh4WByILd2EOFhpmRf8k-pRIvRr3m_HlHESZzDQgOko3a0uylKO5QSNZndDhFZAnLmbfDaGxW54RseZ8TNkkYcIMSIWJEbDbVKVfVvtprbmTaCx0AXoCweSr9muJO03_yJtN7ogOuZaZt7JMqaSE2vikOn_J_AoCALsNpAQkd/s777/image_2025-10-28_10-32-23.png

កាលពីថ្ងៃទី២៧ ខែតុលា នៅមជ្ឈមណ្ឌលសន្និសីទ KLCC ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានពិភាក្សាទ្វេភាគីជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អំពីកិច្ចសហការរវាងថៃ-វៀតណាម ក្រោយពីមេដឹកនាំប្រទេសទាំង២រូបបានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃទី២១ ខែតុលា ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីវៀតណាមបានបង្ហាញចំណាប់អារម្មណ៍ចំពោះថៃដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ថាជាការឆ្ពោះទៅរកសន្តិភាព និងសុវត្ថិភាព ខណៈនាយករដ្ឋមន្ត្រីថៃថា ថៃ-វៀតណាមជាប្រទេសមានសក្តានុពល លោកចង់អញ្ជើញវៀតណាមសហការគ្នាក្នុងឋានៈជាមិត្តជំនួសឱ្យការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin ក៏បានថ្លែងអំណរគុណវៀតណាមផងដែរ ដែលបានគាំទ្រក្រុមហ៊ុនឯកជនថៃចូលទៅវិនិយោគនៅវៀតណាម និងមើលការខុសត្រូវក្រុមហ៊ុនថៃយ៉ាងល្អ ។ លោកបានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមធ្វើទស្សនកិច្ចនៅប្រទេសថៃជាផ្លូវការក្នុងកិច្ចប្រជុំសហការទន្លេមេគង្គ-ឡានឆាង ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះនៅខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXeVkSjcqjqbAPOqK7UIkXkRPAZSqyBaSvnIj_yqf-kxZTU_79w25Lcj6h8BH3GIC8nU2doTUo7zV5GwLDIfkrj-DpOMPa-p3oUuK4i8Q7njQNmDAUxu947FfxlS7pcUrgohZ_ziSfUq-YiHH8bsFLPvysGEJK2jUd8EnODzGVYW8wxjZ3KVomnMONNLfI/s1200/image_2025-10-28_10-32-21.png

ចំណែកនាយករដ្ឋមន្ត្រីវៀតណាម លោក Pham ចាត់ទុកថៃជាដៃគូពាណិជ្ជកម្មកំពូល និងជាវិនិយោគិនបរទេសលំដាប់ទី២ នៅវៀតណាម ដោយការវិនិយោគរបស់ក្រុមហ៊ុនឯកជនថៃបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចវៀតណាម ។ លោកត្រៀមខ្លួនជួបជជែកពិភាក្សាជាមួយវិនិយោគិន និងម្ចាស់អាជីវកម្មថៃ ដើម្បីជ្រាបពីបញ្ហា និងសំណើផ្សេងៗរបស់ពួកគេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោក Anutin បានជជែកតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham ដើម្បីបង្ហាញក្តីរីករាយក្នុងឱកាសឡើងកាន់តំណែង ។ លោក Anutin បង្ហាញការជឿជាក់លើកិច្ចសហការរវាងថៃ-វៀតណាម ដែលលោកចាត់ទុកប្រទេសទាំងពីរមានសេដ្ឋកិច្ចរីកចម្រើនក្នុងអនុតំបន់ទន្លេមេគង្គ គឺកិច្ចសហការនឹងក្លាយជាកត្តាសំខាន់ឈានទៅជំរុញសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ឱ្យរីកចម្រើនប្រកបដោយនិរន្តរភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoD-LkS8QN1YAtnHJcL1EuJiQsldaVhwuJ7DUTs9H7zWUzCmRjhElM7pp2vZW4gEYz1PDxSdU0bJZE5R3rIxbCD8OMe39hf0B2K5fh-2ND4azBlacuHKJtWD_qVIc-7AtbiLzJp46bia1eZ0ls8iqoXVD1LdK2UxSdGTFnfA3HNsiZviplcQDjVWMUsYYj/s2000/image_2025-10-28_10-32-21%20(2).png

ភាគីទាំងពីរបានប្តេជ្ញាបន្ត និងពន្លឿនកិច្ចសហការលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របពេលភាគីទាំងពីរកំពុងបង្កើនទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ ។ មេដឹកនាំទាំង២រូបសង្ឃឹមថា ថៃ-វៀតណាមនឹងបង្កើនការវិនិយោគទៅវិញទៅមកក្នុងផ្នែកឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងការផលិតទំនិញ ៕