ប្រទេសថៃ ៖ តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបា.ញ់ប្រ.ហារឥតឈប់ឈរមកលើដែនអធិបតេយ្យភាពកម្ពុជា និងពង្រីកភូមិសាស្ត្រការវា.យប្រ.ហារតាមបណ្តោយព្រំដែនជាបន្តបន្ទាប់ ដោយប្រើប្រាស់អាវុ.ធ និងយុទ្ធោបករ.ណ៍បំផ្លិ.ចបំផ្លា.ញធុនធ្ងន់គ្រប់ប្រភេទ រួមទាំងកាំភ្លើ.ងដៃ, កាំភ្លើ.ងយន្ត, កាំភ្លើ.ងត្បាល់ MT60, រថក្រោះ, កាំភ្លើ.ងធំ 155mm, កាំភ្លើ.ង 12,7 ព្រមទាំងប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់, យន្តហោះ AT-6 ទម្លាក់គ្រា.ប់បែក, ដ្រូនទម្លាក់គ្រា.ប់បែក និងបាញ់ផ្សែងពុលមកលើកងកម្លាំងកម្ពុជាក្នុងទឹកដីកម្ពុជា ។

បន្ទាប់ពីកងទ័ពថៃសម្រុកបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល សាហាវឃោរឃៅ និងព្រៃផ្សៃបំផុត នៅថ្ងៃទី៩ ខែធ្នូ នេះ ក្រសួងអប់រំថៃបានបញ្ជាឱ្យបិទសាលារៀននៅខេត្តចំនួន៦ជាប់ព្រំដែនកម្ពុជា ស្មើជិត១ពាន់កន្លែង ដើម្បីផ្តល់សុវត្ថិភាពឱ្យកូនសិស្ស គ្រូបង្រៀន និងផ្តល់ភាពងាយស្រួលដល់កងទ័ពថៃធ្វើសកម្មភាពឈ្លានពា.នកម្ពុជា ។

រដ្ឋមន្ត្រីក្រសួងអប់រំ អ្នកស្រី Narumon Pinyosinwat បាននិយាយពីកងទ័ពថៃបា.ញ់ប្រហារលើដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែង ដែលធ្វើឱ្យពលរដ្ឋរស់នៅតាមព្រំដែនត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយសាលារៀនថៃជាច្រើនកន្លែងបិទទ្វារជាបន្តបន្ទាប់ ។ ហេតុនេះ ក្រសួងអប់រំថៃសម្រេចបិទសាលារៀនចំនួន៩៩០កន្លែងក្នុងខេត្តចំនួន៦ រួមមាន ៖ សុរិន្ទ ស៊ីសាកេត បុរីរាំ ស្រះកែវ ឧប៊ុនរ៉ាជថានី និងត្រាត ដោយសារស្ថានការណ៍តានតឹងដែលបង្កឡើងដោយកងទ័ពថៃ ។

ចំណែកសាលារៀនផ្សេងទៀតនឹងក្លាយជាជម្រកភៀសសឹកសម្រាប់គ្រូបង្រៀន កូនសិស្ស និងពលរដ្ឋក្នុងតំបន់ស្នាក់នៅ ដោយជម្រកភៀសសឹកបានត្រៀមកន្លែងសម្រាក អាហារ ទឹកផឹក អគ្គិសនី និងបន្ទប់ទឹករួចរាល់ហើយ ។ ក្រៅពីនេះ ក្រសួងអប់រំបានបញ្ជាឱ្យគ្រឹះស្ថានអប់រំតាមបណ្តាខេត្តសហការជាមួយកងទ័ព និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ដើម្បីផ្តល់សុវត្ថិភាពឱ្យកូនសិស្ស និងគ្រូបង្រៀន ។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ ខែធ្នូ ដោយសារកងទ័ពថៃនៅតែបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជា ក្រសួងអប់រំយុវជន និងកីឡាកម្ពុជា បានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងខេត្តឧត្តរមានជ័យជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុវត្ថិភាពគ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់បញ្ចៀសបាននូវគ្រោះថ្នាក់បណ្តាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់កងទ័ពថៃចូលទឹកដីកម្ពុជា ។

យោងតាមក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ កងកម្លាំងកម្ពុជាបាននិងបន្តឈរជើងយ៉ាងរឹងមាំក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងការគំរាម ឬប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ។

កម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយជាការបង្ហាញយ៉ាងច្បាស់ថា ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ក្រោមសាក្សីរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ៕