Home Blog Page 216

សុគន្ធ និសា ជូនបាច់ផ្កាបង្កប់អត្ថន័យពិសេសទៅកាន់ ពេជ្រ សូលីកា

0

នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលីកា បានរៀបចំជួបជុំអ្នកគាំទ្រជាលើកដំបូងក្នុងឱកាសខួបកំណើតរបស់ខ្លួនដោយប្រមូលផ្តុំតារាល្បីៗមួយចំនួនចូលរួមក្នុងនោះក៏មានរៀមច្បង សុគន្ធ និសា។ មិនត្រឹមតែផ្តល់កិត្តិយសឡើងបកស្រាយបទចម្រៀងរួមគ្នាប៉ុណ្ណោះទេតែ សុគន្ធ និសា បានជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់ម្ចាស់ខួបកំណើត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPCFOYBCW4MD8Yafev99hOj75-VxAGReh4scsNrB3dsHYYswKi2CvQsLJfHVi-Zhd6ybqphRgQl-BysDrv82tUmk1_nHVsJwGX7S3tORpaViSxIWICDTh6_DKyGeg7d2k1IYD1jSKmEHkT4tYADErnbp4BvMLNBKlD3OrtEXFVqzCrM-kAMLtW3h3bc18C/s2048/image_2025-11-12_10-23-46.png
ស្ថិតក្នុងសំលៀកបំពាក់រ៉ូបពណ៌ក្រហមដូចគ្នានៅលើឆាក សុគន្ធ និសា បានប្រគល់បាច់ផ្កាកូលាបពណ៌ក្រហមយ៉ាងស្រស់ស្អាតជូនមកកាន់ ពេជ្រ សូលីកា។ រៀមច្បង និសា បាននិយាយថា ពេជ្រ សូលីកា គឺជាមនុស្សដែលអាចឆ្លងកាត់បានទាំងអស់ ជាមនុស្សឆ្លាតអាចរៀបចំជីវិតខ្លួនឯង ដឹកនាំខ្លួនឯងឱ្យមានភាពប្រសើរឡើងទោះឧបសគ្គធំយ៉ាងណាក៏ជម្នះបាន។ សម្រាប់ពណ៌សដែលខ្ចប់ផ្កានេះគឺតំណាងឱ្យភាពស្រស់ស្អាត ស្រទន់របស់ ពេជ្រ សូលីកា គយគន់មិនចេះជិនណាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBJg9sK8rWoebmwiSXt35fcmVajXgsqX6fTm5_Pzh7it-wM6HnMn9UG2VTDjDdb8Ldh1DRyozGv8uZ24mKAzyduZj1p4PGb3of8M0MmvnNS8b7DebSgdzWJZsQnSNYOh1gsL9-M17EVcCDlyfyneTBnocEwAF7G1pNm6VFODGSwfwwMUPh_X0VI5HKgqdM/s2048/image_2025-11-12_10-23-48.png

តារាចម្រៀង សុគន្ធ និសា បាននិយាយថាបាច់ផ្កាមួយបាច់នេះគឺនាងរៀបចំជូននិងផ្តល់អត្ថន័យបែបនេះមកកាន់ ពេជ្រ សូលីកា និងជូនពរនាងឱ្យកាន់តែជោគជ័យនិងសំណាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl1GjEpDOHPFELAv2HDAEH9MbJqvSbGNmqxTaTaSpwzddgRzfdWHP-Z3W4BCt_VSbaTB17CPdLOcThaMJtEtbOBntERLV7B5qSCABEBbreuS6eThZtATlR4IR9b3c0HT74QKZe9uKkbrPPGErAGKtm-fFkFFwh5KrFKpRoqb9so9i_RVzFtX6REATMCpiR/s2048/image_2025-11-12_10-23-49.png

រយៈពេលចុងក្រោយនេះ តារាចម្រៀង សុគន្ធ និសា និង ពេជ្រ សូលីកា កាន់តែបង្ហាញភាពសិ្នទ្ធស្នាលចំពោះគ្នា និងបានរួមការងារជាមួយគ្នាជាច្រើន។ អ្នកទាំងពីរក៏បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «ពេលយើងឈ្លោះគ្នា» កាលពីដើមខែកញ្ញា។ ពេជ្រ សូលីកា បានបង្ហាញរបស់ខ្លួនដែរថាពេលវេលាដែលល្អជាមួយនឹងរៀមច្បងរូបនេះសូមឱ្យឋិតថេរគង់វង្សយូរអង្វែង៕

អបអរសាទរវិស័យបដិសណ្ឋារកិច្ចអស់ពីដួងចិត្ត ៖ ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់ជាកន្លែងធ្វើការល្អបំផុតមួយដោយស្ថាប័ន Great Place to Work®

0

នៅណាហ្គាវើលដ៍ សេវាកម្មបដិសណ្ឋារកិច្ចល្អប្រសើរ កម្មវិធីកម្សាន្តសម្បូរបែប និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ កើតចេញពីការប្តេជ្ញាចិត្តរបស់បុគ្គលិករាប់ចាប់ពីបុគ្គលិកផ្នែកការិយាល័យជួរមុខរហូតដល់ចុងភៅ អ្នកសម្តែងសិល្បៈ និងបុគ្គលិកពាក់ព័ន្ធទាំងអស់ដែលគាំទ្រដល់ការប្រតិបត្តិការរបស់ក្រុមហ៊ុន។ វប្បធម៌នេះមិនត្រឹមតែធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែប្រសើរនោះទេប៉ុន្តែថែមទាំងផ្តល់និយមន័យអំពីកន្លែងធ្វើការផងដែរដែលធ្វើឱ្យណាហ្គាវើលដ៍ទទួលបានការបញ្ជាក់ជាកន្លែងធ្វើការដ៏អស្ចារ្យ (Great Place To Work® Certification™) ជាមួយពិន្ទុ ៩៥% ខណៈកម្រិតពិន្ទុចាប់ពី ៦៥% គឺជាពិន្ទុអប្បបរមាដែលតម្រូវដោយស្ថាប័នដើម្បីក្រុមហ៊ុនអាចទទួលបានការបញ្ជាក់។ ក្នុងខណៈពេលដែលក្រុមហ៊ុនអបអរខួបលើកទី៣០ នៃឧត្តមភាពរបស់ខ្លួន ការទទួលស្គាល់នេះបញ្ជាក់ថា ការវិនិយោគទៅលើបុគ្គលិកពូកែជាង ៦០០០ នាក់គឺជាគ្រឹះដ៏រឹងមាំដើម្បីក្រុមហ៊ុនទទួលបានជោគជ័យយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEIT4hAx7_MjFfYmgtxfLaCyJPUKopRIFdzBLk-r7mo_Lyk3KKZXb6Lfx8tJfdcni5-btvh3iDg-A36RBD0PYz4peFYHdP7H5gkiIR2Y1wm5Rk3TaeQ0dyW2J5cpje2mA6auLIMnkOtyFa27lYkOCQU3L7yGfrYUYi8CptJwqpX_uD8o2lIq2eggIBg7Qf/s1400/1%20GHR%20Naga%20Olympian.jpg

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំ សាទរដល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកដោយអ្នកឈ្នះទទួលបានឱកាសប្រកួតប្រជែងថ្នាក់ជាតិ។

យកចិត្តទុកដាក់ទៅលើបុគ្គលិកលើសពីការផ្តល់ជូនកម្រិតមូលដ្ឋាន
បុគ្គលិកណាហ្គាវើលដ៍អាចទទួលបានអត្ថប្រយោជន៍ដ៏ច្រើនដូចជា សេវាកម្មពិនិត្យសម្រាកព្យាបាលនៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុន ការធានារ៉ាប់រងគ្រប់បែបយ៉ាង អាហារឥតកំណត់ ២៤ ម៉ោងដែលមានការត្រួតពិនិត្យស្តង់ដារអនាម័យខ្ពស់ និងផ្សារណាហ្គាម៉ាត ។ល។ ណាហ្គាវើល៍ ក៏លើកទឹកចិត្តឱ្យបុគ្គលិកឱ្យមានទន្លាប់រស់នៅប្រកបដោយសុខភាពល្អ និងសកម្មផងដែរដោយបង្កើតគំនិតផ្តួចផ្តើមយ៉ូហ្គា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ប្រចាំឆ្នាំ និងការប្រកួតបាល់ទាត់ណាហ្គាវើលដ៍ខណៈសុវត្ថិភាពនៅតែជាការងារអាទិភាពដោយមានការណែនាំយ៉ាងទៀងទាត់ ការបណ្តុះបណ្តាលអំពីសុវត្ថិភាពអគ្គិភ័យ និងការត្រួតពិនិត្យអនាម័យរៀងរាល់ថ្ងៃដើម្បីធានាសុវត្ថិភាព និងធ្វើឱ្យបរិយាកាសការងារកាន់តែប្រសើរ។

កញ្ញា ហ៊ុល សុភាព ដែលបានចូលបម្រើការងារក្នុងឆ្នាំ២០០០ និងដែលបានអភិវឌ្ឍខ្លួនពីបុគ្គលិកផ្នែកសម្អាតរហូតក្លាយជាបុគ្គលិកប្រតិបត្តិផ្នែករដ្ឋបាល បាននិយាយថា “ណាហ្គាវើលដ៍ផ្តល់អាហារ ២៤ ម៉ោងសម្រាប់បុគ្គលិកដែលមានផ្នែកសុវត្ថិភាព និងអនាម័យត្រួតពិនិត្យគុណភាពអាហាររៀងរាល់ថ្ងៃ។ ការផ្តល់សេវាកម្មពិនិត្យសម្រាកព្យាបាល ២៤/៧ នៅគ្លីនិកសុខភាពរបស់ក្រុមហ៊ុនសម្រាប់បុគ្គលិកដែលមានជំងឺ និងការគាំទ្រ ប.ស.ស. ក៏បានផ្តល់ជូនផងដែរ។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក្រុមហ៊ុនបន្តយកចិត្តទុកដាក់ និងនៅផ្តល់ប្រាក់បៀវត្សដល់យើងទាំងអស់គ្នាដដែល។ កន្លែងធ្វើការនេះប្រៀបដូចជាផ្ទះទីពីររបស់ខ្ញុំ”។ ពាក្យសម្តីស្មោះត្រង់របស់គាត់ បង្ហាញអំពីការផ្តល់អាទិភាពទៅលើបុគ្គលិកថ្វីត្បិតក្នុងគ្រាដ៏លំបាកបំផុតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcoMYxh1undUPNdYJ301DAYrBYwwtezySmjL78bCimshNj6bKEa1T_EhQYfA7v3tdVcVqtxnszrh_tmdCqALqcaPNnKwZvngGqtwLSSsYLS44dUClPaIB40i-vNv6PuVD2za5BgXtyLi5FkUvngI4w6N3tU_LxqQ3RLxFxlNBhXlUPTCk7VWIa6w57n4rT/s1400/2%20GHR%20NAGARUN.jpg

គំនិតផ្តួចផ្តើមលើកកម្ពស់សុខុមាលភាពបុគ្គលិកដូចជា កម្មវិធីរត់ប្រណាំងណាហ្គាវើលដ៍ និងការប្រកួតជើងឯកបាល់ទាត់ណាហ្គាវើលដ៍ លើកកម្ពស់របៀបរស់នៅសកម្ម និងសុខភាពល្អ។

ការអភិវឌ្ឍ និងការទទួលស្គាល់
ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានបញ្ចប់ការបណ្តុះបណ្តាលជាង ២០៥០០០ ម៉ោងដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនជំនាញបច្ចេកទេស និងអភិវឌ្ឍជំនាញទន់ដូចជា ទំនាក់ទំនង ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ។ ចាប់តាំងពីឆ្នាំ២០២៣ អ្នកដឹកនាំជាង ៥០០ នាក់បានអភិវឌ្ឍជំនាញតាមរយៈកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។

ការប្រកួតប្រជែងជំនាញតាមផ្នែកប្រចាំឆ្នាំរបស់ណាហ្គាវើលដ៍ដែលត្រូវបានដំណើរការក្នុងឆ្នាំ២០១៦ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់បុគ្គលិក។ កម្មវិធីនេះបង្ហាញ និងទទួលស្គាល់ភាពច្នៃប្រតិដ្ឋ និងជំនាញរបស់បុគ្គលិកការិយាល័យជួរមុខ គេហកិច្ច ម្ហូបអាហារ និងភេសជ្ជៈ ចង្ក្រាន និងបុគ្គលិកជាច្រើនផ្នែកទៀតដែលកម្មវិធីនេះសាទរដល់ឧត្តមភាព បង្កើនមិត្តភាព និងវប្បធម៌ដែលផ្តល់តម្លៃទៅលើការចូលរួមរបស់បុគ្គលិកម្នាក់ៗ។ អ្នកឈ្នះក៏ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងការប្រកួតកម្រិតជាតិដើម្បីបង្កើនជំនាញរបស់ពួកគេបន្ថែមផងដែរ។

លោក ជុំ យ៉េត ចុងភៅដែលបានចាប់ផ្តើមការងារជាលេខានៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈក្នុងឆ្នាំ២០១៧ បានឱ្យដឹងថា “ខ្ញុំធ្លាប់ជាអ្នកលាងចាននៅតាមរោងការ ប៉ុន្តែចាប់តាំងពីចូលរួមជាមួយណាហ្គាវើលដ៍ ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតខេមហ៊្វូដ និងការប្រកួតធ្វើម្ហូបនៅស្ថានីយទូរទស្សន៍ស៊ីធីអិន។ វាជារឿងដ៏លំបាក ប៉ុន្តែខ្ញុំអាចធ្វើបាន។ អរគុណដល់ក្រុមហ៊ុនដែលបានផ្តល់ការបណ្តុះបណ្តាលដល់ខ្ញុំ”។
ការទទួលស្គាល់ផ្សេងទៀតរួមមាន ការផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំខែ និងពានរង្វាន់បុគ្គលិកស្មោះត្រង់ដែលសាទរដល់ស្នាដៃ និងសុចរិតភាពរបស់បុគ្គលិកគ្រប់ផ្នែក។ ណាហ្គាវើលដដ៍ក៏សង្កត់ធ្ងន់ទៅលើការដំឡើងមុខតំណែងផ្ទៃក្នុង ការពិភាក្សាបើកចំហដោយមានការជ្រើសរើសប្រតិភូបុគ្គលិកដើម្បីធានាថាពួកគេអាចបញ្ចេញសំឡេង និងមតិយោបល់គ្រប់ពេលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDDHHgxuNcK-LT0wIenK5IORAnI4QC3nS4EuWQbIvhLAoqxYdqHtSCfXESBnvYsSofa0SuzYKsFMqAenbLDmy2-eRWf-Qj71KXoysENrkHtSQiwIGEx9QQUQVzTLuxjYUMNs7mUBCRJ-sJ-pHiHXXutiX495agdb5HlLg3K9NIkb5dC-RTnYg_dbH6HNkN/s8192/3%20GHR%20Award%20Presentation.jpg

ការអភិវឌ្ឍវិជ្ជាជីវៈ និងការទទួលស្គាល់ស្នាដៃបុគ្គលិក គឺជាវប្បធម៌នៃកន្លែងធ្វើការរបស់ណាហ្គាវើលដ៍។

មេចុងភៅផ្នែកនំ លោក សារ៉ែន ពិសិដ្ឋ ដែលទទួលបានការបណ្តុះបណ្តាលក្រៅប្រទេសឧបត្ថម្ភដោយក្រុមហ៊ុន និងឱកាសធ្វើជាអ្នកដាក់ពិន្ទុនៃការប្រកួតប្រជែងធ្វើម្ហូបក្នុងទីក្រុងកូឡុំបូ បានបញ្ជាក់អំពីតម្លៃនៃកម្មវិធីអភិវឌ្ឍរបស់ណាហ្គាវើលដ៍។ “សកម្មភាពទាំងនេះបង្ហាញថា ក្រុមហ៊ុនយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក។ វាបង្កើតជាបរិយាកាសវិជ្ជមានដែលបុគ្គលិកមានភាពរីករាយ កន្លែងធ្វើការផ្តល់ភាពកក់ក្តៅ និងបុគ្គលិកត្រូវបានលើកទឹកចិត្តឱ្យអភិវឌ្ឍខ្លួន បន្តនៅជាមួយក្រុមហ៊ុនយូរអង្វែង និងប្រឹងប្រែងធ្វើការបានល្អ”។
ចំណងមិត្តភាព និងស្មារតីសហគមន៍
ចំណងមិត្តភាពនៅណាហ្គាវើលដ៍ត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌លក្ខណៈគ្រួសាររាប់ចាប់ពីការរៀបចំពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែររហូតដល់កម្មវិធីប្រឡងសមត្ថភាព និងទេពកោសល្យ ទិវាកុមារ និងសកម្មភាពកីឡាដែលបង្កើនចំណងមិត្តភាពនៅគ្រប់ផ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBaaKJMgwPq92vaPH2VdKJm_R1tCvtb4HVnErY2TnOcCelidRekfunio3D_jgNmI1JRnj0kbDEfBaUT_Wk7pkC1ImBuEx_h1uRNhU3dZuUBjGHbuirwONu5_dRQebi3HJ195oUBwxaIWgyfe2EvzB7VSA6plyR1vnB4D6PyferKrmKQ7VsEChiaIGYU7lz/s1400/4%20CSR%20Tree%20Planting.jpg

តាមរយៈណាហ្គាវើលដ៍បេះដូងសប្បុរសដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ បុគ្គលិកបានចូលរួម និងស្ម័គ្រចិត្តផ្តល់ត្រឡប់ដែលផ្តល់ឥទ្ធិពលវិជ្ជមានដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជា។

ការផ្តល់ត្រឡប់ ក៏ជាអាទិភាពដែលមានតម្លៃផងដែរ។ ក្នុងឆ្នាំ២០២៤ បុគ្គលិកបានចំណាយពេលស្ម័គ្រចិត្តចំនួន ៧៧០០ ម៉ោងជាមួយណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍គាំទ្រដល់សិស្សានុសិស្សជិត ៣៨០០ នាក់តាមរយៈការផ្តល់ការណែនាំ ការដាំកូនឈើ និងការឧបត្ថម្ភជាច្រើនទៀត។ ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីទាំងនេះបានជះឥទ្ធិពលវិជ្ជមានដល់មនុស្សជិត ១ លាននាក់ទូទាំងប្រទេសកម្ពុជាដែលបង្កើនមោទនភាព មិត្តភាព និងការផ្លាស់ប្តូរជាក់ស្តែងក្នុងពេលតែមួយ។

កញ្ញា ហោ នីកា បុគ្គលិកប្រតិបត្តិជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងជាអ្នកស្ម័គ្រចិត្តនៃណាហ្គាវើលដ៍បេះដូងសប្បុរស បានឱ្យដឹងថា “ការផ្តល់ត្រឡប់ ពិតជាមានអត្ថន័យខ្លាំងណាស់។ ខ្ញុំបានចែករំលែកបទពិសោធន៍របស់ខ្ញុំដល់ក្មេងៗហើយខ្ញុំសង្ឃឹមថាវានឹងលើកទឹកចិត្តពួកគេឱ្យប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានអនាគតកាន់តែប្រសើរ។
លើសពីកន្លែងធ្វើការ
លើសពីពិន្ទុ Trust Index™ ដ៏ល្អ ៩៤% នៃបុគ្គលិកដែលត្រូវបានស្ទង់មតិ បានបង្ហាញពីមោទនភាពរបស់ពួកគេដែលបានធ្វើការនៅណាហ្គាវើលដ៍។ ក្នុងចំណោមពួកគេ គឺលោក ហេង ជាទុន ដែលបានបម្រើការនៅក្រុមហ៊ុនអស់រយៈពេល ២៥ ឆ្នាំ និងបានអភិវឌ្ឍខ្លួនក្លាយជាអនុប្រធានផ្នែកហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKQsy4mVAsLw6MXmRhkHEt5GOD_gK_TvxLspKapEkkGTdZ8C_8P-E1hxsoakxLGJp-8kgT-ulJzDvSeuSO5DiIO27TisSDvO6165uzr3uKfBMU-6kHm30USoKSTwUq5sx2ip7xdrXBhYn7R3hScOg_Y-ZSR0BQOyyWdGL4KP5M8Rew-I-UxDIlVvWM7Ol/s1400/5%20GHR%20Culture.jpg

ណាហ្គាវើលដ៍ លើកកម្ពស់មិត្តភាពតាមរយៈការរៀបចំកម្មវិធីវប្បធម៌ ព្រឹត្តិការណ៍គ្រួសារ និងសកម្មភាពកសាងក្រុម។

លោក ឆែម សុធា អ្នកគ្រប់គ្រងផ្នែកសន្តិសុខដែលមានចូលបម្រើការងារក្នុងឆ្នាំ២០០៦ និងទទួលបានការដំឡើងមុខតំណែង ៤ ដងបានឱ្យដឹងថា “សម្រាប់ខ្ញុំ ណាហ្គាវើលដ៍មិនត្រឹមតែជាកន្លែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលផ្តល់តម្លៃ និងវិនិយោគទៅលើបុគ្គលិកដោយជួយពួកយើងអភិវឌ្ឍខ្លួន និងវិជ្ជាជីវៈ”។

ណាហ្គាវើលដ៍ មានតម្លៃលើសពីកន្លែងធ្វើការ។ ណាហ្គាវើលដ៍ គឺជាផ្ទះទីពីរដែលយកចិត្តទុកដាក់ បណ្តុះសមត្ថភាព និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់រូបដើម្បីអភិវឌ្ឍខ្លួន។ The Great Place To Work® Certification™ ទទួលស្គាល់កន្លែងធ្វើការឆ្នើមកម្រិតសកលលោក។ ការទទួលស្គាល់នេះ កើតចេញពីការបញ្ចេញមតិដ៏ស្មោះត្រង់ចេញពីចិត្តរបស់បុគ្គលិកគ្រប់រូបដែលធ្វើឱ្យណាហ្គាវើលដ៍មានថ្ងៃនេះ។

ទទួលបានការងារដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើននៅណាហ្គាវើលដ៍។ ចូលរួមដើម្បីធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចកាន់តែប្រសើរ។ ឈ្វេងយល់បន្ថែមដោយចូលទៅកាន់ www.nagaworld.com ៕

សហរដ្ឋអាមេរិក ជំរុញឲ្យថៃបន្តគោរពតាមតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

0

អាម៉េរិក៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាម៉េរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់ជម្លោះរវាងកម្ពុជា និងថៃ ហើយអាមេរិករំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC-BFKGSmTJrO04-wrk-D9B7MHwjO_qk1WD21wYPz68C4EA6JaATqh9kEWp6GC3SyJyCJEhs98vS8KCTXEOojZcFT2AV3Pi82YyCkBAnV7fXv4Z5cDd2zPJyhhoxmMDgPhD0Bvt6RX0mpJnwjDeuOE-ZiuW-goEUG4xC-BUMEMwPmR2SZQRR3E6_Y1vFpM/s600/photo_2025-11-12_10-27-37%20(3).jpg
យោងតាមកាសែត THE WASHINGTON POST បានរាយការណ៍ដោយដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកថា សហរដ្ឋអាម៉េរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតខាងទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង និងគោរពកិច្ចព្រមព្រៀងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFzTyCBS6DZReM-km-0F45itDGm8w_GwXj72xbNYGSdSFdipOm1bhXLMZ6UURsSdp1Eqjk8XF1oOliIXnIez86NdKG-pvCJAMGXtVAmks44A-EsNrELemORqqnxPEIvzrLUbgntuhh8HVlIA4k2f8DcihtDSkq391esKhpglPqfepzlagtj5ejeot5pF5/s877/photo_2025-11-12_10-27-37%20(2).jpg
ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏កំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzzWMKkvM75DnWOmy-uu5nz6fIKg6BvtdRnKjb2SmkS1mDwlDmh7UX7wVHoV_JFDGq4oKeIN0NdUbYnmAvlHeTkQxEy6kF4b0QQTQu0UhE87wcLZCRnnd4B1hPPk0ridPsvotoxXnhlwtKw0PryD7yJ8ElIXKp4E1CiLWeUOWoCc6zDeb5blv9rhVaixqA/s1280/photo_2025-11-12_10-27-37.jpg

សូមជម្រាបថា ការកត់សម្គាល់របស់មន្ត្រីអាមេរិកខាងលើកើតមានឡើង បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងការល្បាតមួយ ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltIzWNi2mPbjXiOJbCXNi6wAU0vw4_unrsP6vwLpTN0-Mt9Woh8avIUHMG6oqqJKxThcfz4Qv2tSRPYeS3ciREF0CAz8vB-rNGtrQNNFDQZKL9N0WwyrJDCPODsxotEWKIq1hsWHrgE39zyd3jndQpx9_VWpMYgp2MWtYbUtJAYO2tVsY6pRQABBI20lK/s1200/photo_2025-11-12_11-25-56.jpg

រដ្ឋាភិបាលថៃបានចោទកម្ពុជាថា បានដាំមីនថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃ ចៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្រ្គាម ហើយកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0qYHuIJIaB1VbVLrvu8OiN-fOX_rBQwWKLGaZQRlvQT6CEGAvcrlUERNdockQjEByEBLB9xavZMcTYoCP_sLo89iwjFq5Vb9RxP3xpsdSHSHQTieGz6NZDEJVTzEoG0i34PdT_zPlXCk-sRoi3i1p7mT4QG3oKE9kaG28bhrSlDwS91oQWARi6RDy9zK/s1200/photo_2025-11-12_11-25-55%20(2).jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃអង្គារ បានប្រាប់ឱ្យក្រសួងការពារជាតិផ្អាកទាំងអស់ នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនមានកាលកំណត់នោះ ហើយថែមទាំងប្រកាសទៀតផងថាសន្តិភាពបានបិទបញ្ចប់ហើយ៕

សមាជិកសភាស្តីបន្ទោសរដ្ឋាភិបាលថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗក្រោមហេតុផលគ្រាប់មីន

0

ប្រទេសថៃ ៖ បន្ទាប់ពីថៃបានប្រើល្បិចកងទ័ពខ្លួនរងរបួសដោយសារជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី និងជាលេសឈ្លានពានកម្ពុជាឡើងវិញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើដំណើរទៅជួបកងទ័ពនៅភ្នំទ្រព្យ និងប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយនិយាយថា កិច្ចព្រមព្រៀងសន្តិភាពឈានដល់ទីបញ្ចប់ហើយ មិនបាច់ប្រាប់ប្រធានាធិបតីអាមេរិកទេ ពីព្រោះថៃជាប្រទេសឯករាជ្យ មានអធិបតេយ្យ ។ ប៉ុន្តែសមាជិកសភាគណបក្សប្រជាជនបានស្តីបន្ទោសរដ្ឋាភិបាលថៃដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗ គ្រាន់តែយកហេតុផលគ្រាប់មីនធ្វើជាលេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltIzWNi2mPbjXiOJbCXNi6wAU0vw4_unrsP6vwLpTN0-Mt9Woh8avIUHMG6oqqJKxThcfz4Qv2tSRPYeS3ciREF0CAz8vB-rNGtrQNNFDQZKL9N0WwyrJDCPODsxotEWKIq1hsWHrgE39zyd3jndQpx9_VWpMYgp2MWtYbUtJAYO2tVsY6pRQABBI20lK/s1200/photo_2025-11-12_11-25-56.jpg

លោក Jirat Thongsuwan សមាជិកសភាគណបក្សប្រជាជន (គណបក្សប្រឆាំង) ដែលធ្លាប់រងការរិះគន់ពីសង្គមថៃកន្លងមក គ្រាន់តែលោកសំណូមពរឱ្យកងទ័ពថៃបើកព្រំដែនជាមួយកម្ពុជាឡើងវិញដើម្បីស្តារសេដ្ឋកិច្ចថៃ និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋរងផលប៉ះពាល់ដោយសារការបិទព្រំដែននោះ បានស្តីបន្ទោសរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថា ពុំគួរបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗទេ ។ លោកថា ប្រសិនបើជាគ្រាប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅតំបន់ហួយតាម៉ារៀល ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត រដ្ឋាភិបាលថៃគួរប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពដើម្បីដោះស្រាយបញ្ហានេះ មិនមែនលុបចោលឡើយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMSEYOBohK_uq2Q7dt5zpjL7HNtFcpFs5y7iwS_ThVWoZ5dfubbpTbWjB7cx1b-T2gMr_kifkPzQ312Nue_OiLcxTDwEQ-54Pm8b8iOc7D7eTMurhXsdsA4u_crKmHUweC1HeJnicURn9kgXLAdPR83TPuRMI-mgvho48vmJdeRQtq9psPFnu7yAqSu6N9/s1280/photo_2025-11-12_11-25-54.jpg
    កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Jirat Thongsuwan សមាជិកសភាគណបក្សប្រជាជនបានបង្ហោះសារក្នុងបណ្តាញសង្គម X អំពីរដ្ឋាភិបាល កងទ័ពជើងគោក និងកងទ័ពអាកាស ថៃ ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ដោយលើកហេតុផលដើម្បីប្រើប្រាស់សិទ្ធិការពារខ្លួន និងចោទប្រកាន់កម្ពុជាបង្កគ្រោះថ្នាក់ ។ លោកថា ៖ «ចូរប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពដោះស្រាយបញ្ហា ប្រសិនបើជាគ្រាប់មីនថ្មីទើបបង្កប់ គឺថៃកាន់តែមានប្រៀប មិនមែនបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទេ ។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃដកខ្លួនចេញពីកិច្ចព្រមព្រៀង និងបើកដៃឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន» ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0qYHuIJIaB1VbVLrvu8OiN-fOX_rBQwWKLGaZQRlvQT6CEGAvcrlUERNdockQjEByEBLB9xavZMcTYoCP_sLo89iwjFq5Vb9RxP3xpsdSHSHQTieGz6NZDEJVTzEoG0i34PdT_zPlXCk-sRoi3i1p7mT4QG3oKE9kaG28bhrSlDwS91oQWARi6RDy9zK/s1200/photo_2025-11-12_11-25-55%20(2).jpg
    សមាជិកសភារូបនេះធ្លាប់រងការរិះគន់ពីសង្គមថៃនាពេលកន្លងមក គឺពេលលោកនិងសមាជិកសភាគណបក្សប្រជាជនមួយចំនួនទៀតបានធ្វើដំណើរទៅតំបន់ព្រំដែនខេត្តស្រះកែវ ហើយពេលនោះ លោកស្នើឱ្យកងទ័ពថៃបើកព្រំដែនឡើងវិញដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ច ។ ម្យ៉ាងទៀត កម្ពុជា-ថៃសុទ្ធតែជាប្រទេសស្ថិតក្នុងតំបន់អាស៊ានដូចគ្នា មិនគួរបិទព្រំដែន វាដូចនឹងការបិទផ្លូវឆ្លងកាត់អាស៊ានដែរ ។ ការលើកឡើងបែបនេះធ្វើឱ្យពលរដ្ឋថៃមិនពេញចិត្តយ៉ាងខ្លាំងថា លោកជាសមាជិកសភាកម្ពុជា ពីព្រោះនិយាយគាំទ្រកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9-F-sle_zZ76_Y6TKCG7MP-yFDk3R7BLQqBSLgeuKERlvo25PEMff3znFtA2R4Id8tToPmqGOeWl8zO-EI6mSkCbpDGYYWSH7vH7o__-S8DcRTN8n7470dFT6nAF47FYuTo-SCRGrS9aYcDNSxJleuWtpDV3J_HwkbcJvhyphenhyphenhXqdHdzUbqvTptibcVVHb/s1200/photo_2025-11-12_11-25-55.jpg

    គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Anutin រួមទាំងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរទៅភ្នំទ្រព្យ នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីសួរសុខទុក្ខកងទ័ពជួរមុខ និងស្តាប់ការរាយការណ៍ពីកងទ័ពរងរបួសដោយសារជាន់មីន ហើយលោកសន្យាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សបំផុត ។ លោកថា កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាបានបញ្ចប់ហើយ ចាប់ពីពេលនេះ រដ្ឋាភិបាលថៃនឹងធ្វើអ្វីជាប្រយោជន៍ដល់ប្រទេស ពុំចាំបាច់ពិភាក្សា ឬសុំការអនុញ្ញាតពីប្រទេសណា រដ្ឋាភិបាលថៃគាំទ្រប្រតិបត្តិការរបស់កងទ័ពយ៉ាងពេញទំហឹង ។ យើងពុំចាំបាច់រាយការណ៍ប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទេ ពីព្រោះថៃជាប្រទេសឯករាជ្យ មានអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ4E1VRHgMjUZ6IOYFBnbhPxPzVXSJws5nXpoeQgVr4rHKigTjpL18apZN07SDwf4SB9vbUoU9CpYwgvbFPh6s-3wP9LzODw36T3K8En41x92_oTnP5OAdbbtKahpxBzW9ED4Zz2iKgPdz89qPDwXVn0K4ZWmT_E4sDH8lGkk0Wklul_pz7c3TVqxwiGDa/s1200/photo_2025-11-12_11-25-56%20(3).jpg

    តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១២ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី Anutin បានចោទប្រកាន់កម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ និងប្រកាសបញ្ចប់ការចរចាជាមួយកម្ពុជា ។ លោកថា បើថៃលុបចោលសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) ធ្វើឱ្យអាមេរិកមិនពេញចិត្តហើយដំឡើងពន្ធទំនិញថៃនាំចូលអាមេរិកនោះ ថៃនឹងស្វែងរកទីផ្សារលក់ទំនិញថ្មី ៕

ទើបចូលទ្រនំថ្មីទម្លាក់បទថ្មី តី លេចមុខលើការចុះផ្សាយរបស់គេហទំព័រអន្តរជាតិមួយ

0

តារារ៉េប តី ដែលទើបទម្លាក់បទថ្មីក្នុងទ្រនំថ្មីត្រូវបាន LiFTED Asia ដែលជាគេហទំព័រផ្សព្វផ្សាយតារារ៉េបក្នុងតំបន់អាស៊ីបានចុះផ្សាយពីបទថ្មីរបស់នាង។ តី គឺជាតារាចម្រៀងរ៉េបនារីទី២របស់កម្ពុជាដែលមានការចុះផ្សាយនៅលើគេហទំព័រនេះបន្ទាប់ពី ទេព បូព្រឹក្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU6kIPpYQPGppq9Muijsf1UgZArYExxehVVxP58RoUbTZThIP0NtmBZfvRQzWQlD8tcDi_kKrl3N7xfNOMgKQIVO6qMLzxgAmq2LAxUaCEZlQlZTv_hpHvkVBMbaFvJXEDuwvccvpgcWlZ4_x6njuU-LJGpyshhODU23Ouy1OB6udFxCVcY1LI-TUXtQQW/s1776/image_2025-11-11_14-52-42%20(2).png

ប្រិយមិត្តមួយចំនួនអាចនឹងជ្រាបមកហើយថា តី ដែលល្បីបទ «វាយម៉ាលុយ» បានក្លាយជាអ្នកចម្រៀងស្រីក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ។ កាលពី៨ ខែវិច្ឆិកា តី បានចេញបទចម្រៀងទោលដំបូងក្នុងផលិតកម្មថ្មីមានចំណងជើងថា «មិនចុះចាញ់»ដែលបង្ហាញពីការមិនចុះចាញ់របស់មនុស្សស្រីក្នុងសម័យថ្មី ពុះពារគ្រប់បែបយ៉ាងដើម្បីឆ្ពោះទៅមុខជានិច្ច។ អ្វីដែលធ្វើឱ្យទស្សនិកជនការចាប់អារម្មណ៍គេហទំព័រ LiFTED Asia ដែលផ្សព្វផ្សាយពីតារារ៉េប វណ្ណដា ជាច្រើនដងបានចាប់អារម្មណ៍ស្នាដៃថ្មីរបស់នាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMU7Uo6j5kolQ9PLyRQyRppLsp5FwKj6btx5_iW94tVgvlzlfhM4vfV0EH9qAJiBx5ht8eH6U1pexPfBEzyHGwRbC-Dsyo43y5HaUakVZOytJ221O8OndbvUZ9z2RHGvBaQwmZN-Jg9cKNkyYxHFntQd2P-i0-qRv4sLKxyrwtj4xMrg83mwnF7qJf2GQa/s1290/image_2025-11-11_14-52-47.png

នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ LiFTED Asia បានចុះផ្សាយពីបទថ្មីរបស់ តី ដែលបញ្ជាក់ច្បាស់ៗជាមួយនឹងចំណងជើងថា តី ជាតារារ៉េបកម្ពុជា។ មែនទែនទៅ គេហទំព័រនេះធ្លាប់បានចុះផ្សាយពី Ruthko ដែលជាតារាក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi69aNgcUQdORPKDgHqVfM8P5zPAys92vqFmZ3LL-Y91K5rVJFzetOI6yesv523UXhX7YDC4WwioSJak6jOb6dITt9bz33zR7-UBogskO2U33pc6HF7c49wykaSVGYLuLC_7nVIjS0vdAO7WFZrCRkqwiZ-wrRPb9H2DXKXqmvlsGeFmf9xlx3x_I0TyyNS/s854/image_2025-11-11_14-52-49.png

គួរបញ្ជាក់ផងដែរថា តី គឺជាអតីតអ្នករាំម្នាក់របស់តារាចម្រៀង មាស សុខសោភា បន្ទាប់មកបានតស៊ូក្លាយជាអ្នកចម្រៀងរ៉េបម្នាក់ទទួលបានផ្លែផ្កាតាមរយៈបទ «វាយម៉ាលុយ» ដែលបានចេញកាលពីឆ្នាំ២០១៨។ បន្ទាប់មកនាងបានចុះកុងត្រាជាមួយនឹងផលិតកម្មរាម ក្នុងឆ្នាំ២០២១ ប៉ុន្តែបានប្រកាសកាលពីដើមឆ្នាំ២០២៤ បញ្ចប់កុងត្រាជាមួយផលិតកម្មរាម។ នាពេលនោះមានការសង្ស័យថា តី អាចនឹងចូលទ្រនំបារមី ប៉ុន្តែពេលនេះនាងគឺតារាចម្រៀងក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន៕

ក្រុមហ៊ុនផលិត Kpop Demon Hunters ទទួលបានប្រាក់រង្វាន់១៥លានដុល្លារ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក្រុមហ៊ុន Netflix បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនផលិត Sony Pictures ប្រហែល ១៥ លានដុល្លារអាម៉េរិកដោយផ្អែកលើប្រាក់ចំណូលសកលនៃខ្សែភាពយន្តគំនូរជីវចល Kpop Demon Hunters ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQS1MS3pIaR4zoOF5Js8lqequMF8T-IlRyBwBebcly9JyT9_C0t2z6jxB4RaI5iNQDYPfNlr-GoTKqP2COzTiPd05CAVqx22xqDlgSZ33TumaKBMTlo4o15oneQoKFxMnVtPNOtXN9ZTwSiOs4sE6HvtA5B3gliIcOBMJzq8jJjwlOCK1NRz06Yrv5hWOH/s925/image_2025-11-11_15-50-01%20(3).png
ប្រាក់រង្វាន់បន្ថែមបាននាំមកនូវប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន Sony Pictures ពីគម្រោងនេះដល់ទៅ៤០លានដុល្លារ។ តួលេខនេះគឺបន្ទាប់ពីការកាត់ថ្លៃដើមផលិតចំនួន ១០០លានដុល្លារ និងមិនរាប់បញ្ចូលទឹកប្រាក់ ២៥ លានដុល្លារដែលក្រុមហ៊ុន Netflix បានបង់ជាមុនសម្រាប់ការរក្សាសិទ្ធិ។ លើសពីនេះទៀត Netflix និង Sony Pictures បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផលិតរឿងភាគ «Kpop Demon Hunters» ដែលគ្រោងនឹងចេញផ្សាយនៅឆ្នាំ ២០២៩។ យោងតាម Variety ការកំណត់ពេលវេលានេះឆ្លុះបញ្ចាំងពីដំណើរការផលិតដ៏វែងឆ្ងាយដែលជាធម្មតាឃើញនៅក្នុងខ្សែភាពយន្តគំនូរជីវចល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDqrvfRI1dmA37RQ8GQJDmsb_NRCpAlZ2YYmOAdRzRQSM-9k_6gtoOBVRBLj5EW2mUk1LUPJJwDjkh44Of4CVXDsGqp7oOvOo5Z7eZrhEQvyKuoVpM4FQ6ttHzGZOoYM5R7T6Mq6_pIsmvY2BmVOnfcIESylR8tAWD6iZKXMRFWmVR5Z3lAnhyphenhyphenmAUI_9x/s1200/image_2025-11-11_15-50-02%20(4).png
«Kpop Demon Hunters» ដើមឡើយគ្រោងនឹងចាក់បញ្ចាំងក្នុងរោងភាពយន្ត។ ប៉ុន្តែជំងឺរាតត្បាតកូវីដ១៩បានរំខានដល់ទីផ្សារភាពយន្តពិភពលោក ដោយបង្ខំឱ្យ Sony Pictures លក់សិទ្ធិចែកចាយទៅឱ្យ Netflix ក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុន Netflix បានចាក់បញ្ចាំងភាពយន្តគំនូរជីវចលជាសកលក្នុងខែមិថុនា ឆ្នាំ២០២៥ហើយទទួលបានការឆ្លើយតបយ៉ាងខ្លាំងពីទស្សនិកជន។ រឿងនេះទទួលបានការចូលមើលលើសពី ៣០០ លានដង ដែលបង្កើតកំណត់ត្រាសម្រាប់ខ្សែភាពយន្តដែលមានអ្នកមើលច្រើនជាងគេក្នុង ប្រវត្តិសាស្ត្រ Netflix ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmk0rRZcWIzUXWQdwJkbxpWDEt3zQyX0Pzsj2QEFEJlHqlvRYazXS1MN3PgblfWxHmGJnPGEKx7LNlXcdS8UeR40LRlS6Wi97Av5FXZssBatuZokzeiBzLZVai3vZgFjNgx0Kpo2s4gUdIXguKlSgAdWfGgjUoA8ni55_07fc81aXUPTr_M8b5708SiH-r/s1536/image_2025-11-11_15-50-00%20(2).png

អាល់ប៊ុមបទចម្រៀងរបស់ខ្សែភាពយន្តនេះក៏ជាជោគជ័យដ៏ធំធេងផងដែរ ជាមួយនឹងបទចម្រៀងជាច្រើននៅលើតារាង Billboard Hot 100។ បទចម្រៀងល្បីរបស់ខ្សែភាពយន្ត «Golden» ដោយក្រុមតន្រ្តីនិម្មិត Huntr/x បានឈរនៅលើកំពូលតារាង US Billboard Hot 100 និង UK Official Singles Chart អស់រយៈពេលជាច្រើនសប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRag6A0wd2n7Ps_iEirZ9LbWDr2YtkxNSJVuwFTQjML3O4Z29_aDQoF8w54EkBgXFA5QIQZ-MXde3s-Hi9K07QwHB2-s0NoG9cvzTrCHOcYi8V1YWmVXzOzk1ZUrlwZh-7qsI0TWEyc1oGWLReV6DEgCWGCXKFb0n3uQXlOT2ps36E0_ZjTz8HjnkUoNYx/s903/image_2025-11-11_15-50-00.png

ថ្មីៗនេះ អាល់ប៊ុមចម្រៀង «Kpop Demon Hunters» បានបង្កើតប្រវត្តិសាស្ត្រនៅពេលដែលវាត្រូវបានតែងតាំងសម្រាប់ ៥ប្រភេទនៅឯពានរង្វាន់ Grammy ឆ្នាំ ២០២៦។ បន្ថែមពីលើប្រភេទអាល់ប៊ុមបទចម្រៀងល្អបំផុត បទចម្រៀង «Golden» តែមួយទទួលបានការតែងតាំងចំនួន ៤ រួមទាំងពានរង្វាន់សំខាន់ «Song of The Year»៕

Bai Jingting សារភាពសម្ពាធក្នុងការថតរឿងដែលសហការជាមួយ Zhang Ruonan

0

Bai Jingting ចាត់ទុកតួនាទី Sang Yan ក្នុងរឿង «The First Frost» សហការជាមួយ Zhang Ruonan ជាបញ្ហាប្រឈមដ៏ធំមួយក្នុងអាជីពរបស់ខ្លួន។ រឿងនេះជាប្រភេទមនោសញ្ចេតនាដែលយកលំនាំតាមប្រលោមលោកដែលលក់ដាច់ ប្រាប់ពីរឿងរ៉ាវនៃការជួបជុំគ្នាដ៏រំជួលចិត្តរបស់មនុស្សពីរនាក់ដែលជាសង្សារគ្នាកាលពីនៅវិទ្យាល័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzIxej_7h6xx_PI5NZKqQM7ngQpnZD4N21n1ylLBBBTstSf6KPpBfLEVafja1gHncG17B-LOa6jWzBVQqqXFo2yOS0PDzFr0RSNvpEo8UMgs4S3ZEhfI0tQyXVdYlEYErY7dYdTXk2Rru52UgAXNG0fp7fsXJKKGf5mkTISzQ4znrXIO76G6-reSzhFEZi/s965/image_2025-05-30_11-11-47%20(4).png
Bai Jingting បានចែករំលែកថា«និយាយតាមត្រង់ ខ្ញុំមិនគិតថាខ្ញុំសង្ហា ខ្ញុំមិនសុភាពទេ ខ្ញុំគ្រាន់តែគិតថាខ្ញុំមិនស័ក្តិសមនឹងតួនាទីបែបនេះ»។ បន្ទាប់ពីបានសាងអាជីពជាមួយនឹងតួនាទីប្រភេទរឿងបែបឧក្រិដ្ឋកម្ម និងភាពយន្តប្រវត្តិសាស្ត្រ Bai Jingting បានហៅគម្រោងនេះថាជា «បញ្ហាប្រឈមដ៏ធំមួយ» ដែលជាការងារដែលលោកត្រូវការភាពចាស់ទុំដើម្បីអាចជ្រមុជខ្លួនក្នុងតួនាទី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ZoAhyphenhyphensQO6q7ER46WXDKlX7aukji6CCO-ePMLYwbmBGbA4u9vI_7CbY-L5W5jJOQlZprA8gdJFk388pILXY4gKarOSCdxtBiAeYT4l1Nw0RJFl0voef7CMzZKr2-yytadhDA1DoOHZKeCu-RStRFAM37v620ZRNwUONnOCHLNKY-N14zz30j6ytUJK2KJ/s1080/image_2025-03-17_16-18-06%20(2).png
តារាសម្ដែងរូបនេះក៏បានបង្ហាញពីសម្ពាធផ្លូវចិត្តដែលតួអង្គបាននាំមកថា «នៅថ្ងៃចុងក្រោយនៃការថត ខ្ញុំពិតជាបានធូរស្រាលណាស់ ខ្ញុំបានប្រាប់ក្រុមការងាររបស់ខ្ញុំថា ទីបំផុតខ្ញុំអាចក្លាយជាខ្លួនឯងម្ដងទៀត»។ ដើម្បីបង្ហាញពីរូបភាពស្ងប់ស្ងាត់និងត្រជាក់របស់តួអង្គ Sang Yan Bai Jingting បានយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពទាំងអស់ ចាប់ពីរចនាប័ទ្ម និស្ស័យ រហូតដល់រូបរាងរាងកាយ។ លោកបានខិតខំប្រឹងប្រែងដើម្បីរក្សារាងកាយឱ្យរឹងមាំ រៀនលំហាត់ជំនាញពីអ្នកហាត់កាយវប្បកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ឈុតដោះអាវ។ ជាលទ្ធផល Bai Jingting បានផ្លាស់ប្តូរយ៉ាងច្បាស់ពីរូបភាពធម្មតារបស់ខ្លួនទៅជារូបរាងចាស់ទុំ រឹងមាំ និងទាក់ទាញនៅលើអេក្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhml1eHi4OjxPAjyvgzaInNyzI7tpYXxmc9Gf-i_YP97YWPAuQI0_3KguRRgPSKclvP8RUVvigh864ycNAy3Dnyf9JnuzrA451FX27Ot1pjD_HgaTfvDhwmMaNJ3bnFCi57qtyn6IAp-s-_wO4E8FXefrDKFkBwZ-raw0tkj0-k2iaNjhmolVAtwBGblG9_/s1080/image_2025-03-17_16-18-06.png
ទោះជាយ៉ាងណាក៏ដោយ Bai Jingting មិនត្រឹមតែផ្តោតលើរូបរាងកាយប៉ុណ្ណោះទេលោកក៏ផ្ដោតលើការបង្ហាញពីអារម្មណ៍ស៊ីជម្រៅ ជាពិសេសក្នុងឈុតឆាកជិតស្និទ្ធ។ តារាប្រុសរូបនេះបាននិយាយថា «សម្រាប់ខ្ញុំ ការសម្ដែងចាប់ផ្តើមដោយភាពស្មោះត្រង់ ហើយអ្វីដែលស្មោះត្រង់បំផុតនៅលើមុខគឺភ្នែក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg199hRvT-Lp8lbvSxILSbV9xPwJ3dIn-J9IS0SWRYbxMYs03eXCU6XXmkKcBsDjEW7kYdco4QWSfljHDRrPCbHIAlfLz4IZY6I2nXHAuETeXesq7PFcxXLCn3ZIfAmpdin-45HPnoFCsRWAIOg7ZHaevqivSydme5pTYxddxQO0NPA5XpMrqXBg1gw89Tv/s1200/image_2025-11-11_15-44-28.png

Bai Jingting កើតក្នុងឆ្នាំ ១៩៩៣ ហើយបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ២០១៤ ។
មុខមាត់ និងរូបរាងដ៏ប៉ិនប្រសប់របស់លោកបានជួយឱ្យ Bai Jingting ល្បីល្បាញដោយសារតួនាទីជាច្រើន។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ឈ្មោះរបស់ Bai Jingting បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តជោគជ័យជាច្រើនដែលមានប្រភេទផ្សេងៗគ្នា។ រឿងភាគប្រវត្តិសាស្ត្រជាមួយនឹងការសហការគ្នារវាង Bai Jingting និងមិត្តស្រី Song Yi ដែលចាក់ផ្សាយក្នុងឆ្នាំ ២០២៣ ត្រូវបានទស្សនិកជនចូលចិត្ត៕

គណបក្សប្រឆាំងណែនាំរដ្ឋាភិបាលថៃអនុវត្តការទូតទូរស័ព្ទទៅលោក Trump ដើម្បីទម្លាក់កំហុសលើកម្ពុជា និងឱ្យអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា

0

ប្រទេសថៃ ៖ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រកាសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដល់ទីបញ្ចប់ហើយ ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនរងរបួសនៅខេត្តស៊ីសាកេត គណបក្សប្រជាជន (គណបក្សប្រឆាំង) បានចេញសេចក្តីថ្លែងការណ៍ណែនាំឱ្យរដ្ឋាភិបាលថៃអនុវត្តការទូត គឺនាយករដ្ឋមន្ត្រីថៃត្រូវទូរស័ព្ទទៅលោក Trump និងលោក Anwar ដើម្បីទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព រួមទាំងផ្ញើលិខិតទៅអាមេរិកឱ្យបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ។

គណបក្សប្រជាជនបានបង្ហោះសេចក្តីថ្លែងការណ៍ក្នុងហ្វេសប៊ុកក្រោមចំណងជើងថា «សំណើបន្ទាន់ករណីជម្លោះកម្ពុជា-ថៃ រដ្ឋាភិបាលថៃត្រូវតែប្រញាប់អនុវត្តការទូតដើម្បីមានប្រៀបលើកម្ពុជា» ។ ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សនេះ ក្រោយពីកងថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ ជាន់មីនរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ហើយធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Anutin ប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ។

គណបក្សប្រជាជនបានណែនាំវិធានការការទូតដល់រដ្ឋាភិបាលថៃដើម្បីមានប្រៀបលើកម្ពុជា ក្រោយពីថៃប្រកាសឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ក្រោមហេតុផលកងទ័ពខ្លួនជាន់មីន ដោយឱ្យលោកនាយករដ្ឋមន្ត្រី Anutin ទូរស័ព្ទជជែកជាមួយប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាបន្ទាន់ ក្នុងឋានៈបុគ្គលទាំង២រូបបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយបញ្ជាក់ពីគោលជំហរថា ថៃចង់គោរពកិច្ចព្រមព្រៀងសន្តិភាព ថៃបានអនុវត្តកិច្ចព្រមព្រៀងរហូតមក និងទម្លាក់កំហុសលើកម្ពុជាល្មើសកិច្ចព្រមព្រៀង ។ ថៃត្រូវប្រាប់អាមេរិកថា ចង់ឱ្យកម្ពុជាទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះមីន ថៃនឹងប្រើប្រាស់សិទ្ធិការពារខ្លួន បើកម្ពុជាបំផ្លាញសន្តិភាព ។

គណបក្សនេះថែមទាំងណែនាំឱ្យរដ្ឋាភិបាលថៃប្រញាប់អនុវត្តការទូតជាមួយអន្តរជាតិ មុនពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទូរស័ព្ទទៅប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ពីព្រោះគណបក្សយល់ថា ការជជែកផ្ទាល់ជាមួយមេដឹកនាំពិភពលោក ដើម្បីឱ្យថៃមានប្រៀបប្រាប់ពីគោលជំហរ និងរាយការណ៍ស្ថានការណ៍លម្អិត ។ លើសពីនេះ ត្រូវនិយាយថា ថៃចង់រក្សាកិច្ចព្រមព្រៀងសន្តិភាព និងទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដើម្បីកុំឱ្យថៃរងការស្ទីបន្ទោសពីអន្តរជាតិ ។

គណបក្សណែនាំឱ្យរដ្ឋាភិបាលថៃផ្ញើលិខិតជាផ្លូវការអំពាវនាវឱ្យអាមេរិកបញ្ឈប់កិច្ចសហការកងទ័ពជាមួយកម្ពុជា ហើយរដ្ឋាភិបាលថៃត្រូវរាយការណ៍ទៅអាមេរិកដោយទម្លាក់កំហុសលើកម្ពុជាថា បំផ្លាញកិច្ចព្រមព្រៀងសន្តិភាពដែលជាបំណងប្រាថ្នារបស់លោក Trump ។ ក្រៅពីនេះ ត្រូវលាបពណ៌កម្ពុជាជាប្រទេសឆបោកអនឡាញ និងកន្លែងលាយលុយកខ្វក់ ដោយថៃត្រូវសុំកិច្ចសហការពីពិភពលោកចាត់ការបញ្ហានេះ បើទោះជាថៃជាប្រទេសឆបោកអនឡាញដ៏ធំលើពិភពលោកក្តី ។ គណបក្សនេះជំរុញឱ្យរដ្ឋាភិបាលថៃអនុវត្តការទូតដើម្បីមានប្រៀបជាមួយអន្តរជាតិ រួមទាំងអាចទម្លាក់កំហុសលើកម្ពុជា ថាជាភាគីបំពានកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំអត្រូវពន្យល់ប្រាប់ពិភពលោកពីថៃប្រើប្រាស់កម្លាំងទ័ពនៅព្រំដែន គឺដើម្បីការពារខ្លួន ។

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះមីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត គ្រាន់តែជាការសម្តែងបំភាន់ភ្នែករបស់ថៃប៉ុណ្ណោះ ដើម្បីកុំឱ្យអាមេរិកដាក់សម្ពាធឱ្យថៃដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ព្រមទាំងជាលេសលុបចោលកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ដែលប្រធានាធិបតីអាមេរិកព្យាយាមឱ្យកម្ពុជា-ថៃទទួលបានសន្តិភាពពេញលេញ ។ ថៃមិនសប្បាយចិត្តយ៉ាងខ្លាំងដែលអាមេរិកមានទំនាក់ទំនងល្អ និងមានកិច្ចសហការកងទ័ពជាមួយកម្ពុជា ទើបព្យាយាមរកល្បិចឱ្យអាមេរិកលុបចោលកិច្ចសហការកងទ័ពជាមួយកម្ពុជា ដោយចោទប្រកាន់កម្ពុជាបង្កប់មីន ។

អាជ្ញាធរមីនកម្ពុជាសោកស្តាយចំពោះសារព័ត៌មានថៃមួយចំនួនដែលបានផ្សព្វផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ប្រើប្រាស់ និងដាក់មីនថ្មី ខណៈកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខវេទនារបស់សហគមន៍ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ថាជាប្រទេសគំរូ និងឈានមុខក្នុងវិស័យសកម្មភាពមីនសាកល ។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែន ៕

នាយករដ្ឋមន្រ្តីថៃ ប្រកាសបញ្ចប់«សន្តិភាព» ដោយត្រៀមបញ្ជូនកងទ័ពនិងអាវុ.ធទៅព្រំដែនឡើងវិញ

0

ប្រទេសថៃ៖ លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហែកចោលសេចក្ដីថ្លែងការណ៍រួម និងធ្វើការប្រកាសក្នុងឯកសណ្ឋានជាយោធាថា «សន្តិភាពត្រូវបានបញ្ចប់ហើយ» ក្នុងនាមថៃជាប្រទេសឯករាជ្យ ការសម្រេចចិត្តនេះនឹងមិនចាំបាច់ត្រូវរាយការណ៍ ឬពិភាក្សាជាមួយភាគីណាមួយឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

នៅរសៀល ថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2025 លោក អនុទីន ក្នុងឱកាសចុះត្រួតពិនិត្យនៅមូលដ្ឋានប្រតិបត្តិការឥន្ទ្រាម៉ាន់ (ភូម៉ាក់ឃួ) ស្រុកកន្ទាឡាក់ ខេត្តស៊ីសាកេត បានប្រកាសថា ចំណុចទាំង៤ ដែលកន្លងមកបានឯកភាពគ្នាជាមួយកម្ពុជានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនោះ នឹងមិនត្រូវបានថៃអនុវត្តបន្តទៀតទេ ពោលគឺរដ្ឋាភិបាលថៃនឹងប្រគល់សិទ្ធិអំណាចទៅឲ្យកងទ័ពក្នុងការដោះស្រាយបញ្ហាព្រំដែន។

លោក អនុទីន បានបន្ថែមថា ការសម្រេចបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការជាមួយកម្ពុជា នឹងត្រូវធ្វើឡើងចាប់ពីពេលប្រកាសនេះទៅតែម្ដង ដោយមិនត្រូវការរាយការណ៍ទៅកាន់លោក ដូណាល់ ត្រាំ ឬភាគីណាមួយឡើយ។ លោកបានគូសបញ្ជាក់ថា «ក្នុងនាមថៃ គឺជាប្រទេសប្រជាធិបតេយ្យមួយ និងឯករាជ្យ ដូច្នេះលោកមិនចាំបាច់រាយការណ៍ទៅកាន់នរណាម្នាក់ទៀតឡើយ។ ចាប់ពីពេលនេះតទៅ លោកនឹងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ប្រទេសថៃតែប៉ុណ្ណោះ ប្រសិនបើយើងត្រូវឆ្លើយតប យើងនឹងឆ្លើយតបភ្លាមៗតែម្ដង ដោយមិនចាំបាច់មានការពិភាក្សា ការពិគ្រោះយោបល់ ឬការអនុញ្ញាតពីភាគីណាមួយឡើយ។

ជាមួយនឹងការប្រកាសគេបានកត់សម្គាល់ឃើញថា ប្រទេសថៃកំពុងតែត្រៀមបញ្ជូនអាវុ.ធ និងកងទ័ពមកកាន់ព្រំដែនវិញផងដែរ។ ជុំវិញសកម្មភាពនេះ លោក ណាត់ថាផន ណាក់ផានិត បានបដិសេធសុំមិនពន្យល់លម្អិតទៅកាន់អ្នកកាសែត ដោយលើកឡើងត្រឹមថា ប្រទេសថៃមាននីតិវិធីរួចជាស្រេចសម្រាប់ការប្រើប្រាស់កម្លាំងយោធា។

យ៉ាងណាមិញ ក្រោយបានឃើញពីការប្រកាសខាងលើរបស់ថៃ មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានប្រាប់ទៅកាន់ថៃចំៗថា ថៃត្រូវតែបន្ត «កិច្ចព្រមព្រៀងសន្តិភាព» និងគ្មានការរំខានណាមួយឡើយ ព្រោះការពន្យារពេលណាមួយអាចប្រឈមនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះតានតឹងដូចកាលពីមុនវិញ។

ដូចគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញសញ្ញាព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះ ការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ប៉ុន្តែកម្ពុជា នឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

ភាពចម្រូ.ងចម្រា.សជុំវិញដំណឹងការសម្តែងរួមគ្នារវាង Dylan Wang និង Meng Ziyi

0

អ្នកគាំទ្រជាច្រើនបានតវ៉ាប្រឆាំងនឹងតារាសម្តែង Meng Ziyi ដែលទទួលតួនាទីជាតួឯកស្រីនៅក្នុងគម្រោងរឿងភាគប្រវត្តិសាស្ត្រ «The Poisonous Empress of a General’s Family» ជាមួយនឹងតារាសម្តែង Dylan Wang។ មនុស្សជាច្រើនជឿថា Meng Ziyi មានអាយុជាង៣០ឆ្នាំ លែងស័ក្តិសមនឹងរូបភាព «ស្រីក្មេងខ្ចី» ក្នុងរឿងដើម ហើយចាស់ជាង Dylan Wang ៤ឆ្នាំ ដូច្នេះហើយទើបបង្កើតអារម្មណ៍ «តួក្រៅឆាក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwSZbPOGRRJVXX08XRpTOwSBVWuAOOoKGc06ktx7f1_kMQjGgFvqAkjcaTAFrk0VTXTMPNwiuW6w1kypdaCFF-JVRkZGsr4lQ0IrjCk22qYuTchRSbGCnXMI7AT0aSulQRAwAsVPvscZr36WHAdNx2gLza5hqekFi6_a0Lazy6PBHMrpKkCCM80794Qvf0/s1280/image_2025-11-11_11-07-54%20(3).png
អ្នកគាំទ្រ Dylan Wang ចង្អុលបង្ហាញថាគម្រោងមុនៗរបស់ Meng Ziyi ដូចជា «Legend Of Two Sisters In The Chaos » ឬ «The Princess’s Gambit » មិនទទួលបានលទ្ធផលល្អទេ ដោយនិយាយថា Meng Ziyi មិនខ្លាំងគ្រប់គ្រាន់ក្នុងការថតភាពយន្ត។ ទស្សនិកជនក៏បានលើកឡើងអំពីអំណះអំណាងអំពី «កម្លាំងទិញខ្សោយ» «កង្វះការយល់ព្រមលើម៉ាកយីហោ» «ទំនាក់ទំនងមិនល្អ» និង «ទិដ្ឋភាពតែមួយជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រច្រើនពេក» ហើយមានការព្រួយបារម្ភថាតារាស្រីរូបនេះនឹង «បាត់បង់ការទាក់ទាញផ្នែកពាណិជ្ជកម្ម» នៅពេលនាងមានអាយុ ៣៣ ឆ្នាំ។ ពួកគេបានអះអាងថាការវិនិយោគលើគឺជាអាជីវកម្មដែលផ្តល់ផលចំណេញទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiWXfAjKrNjfZLz0Wxb0BiamYNgymU-6DQ8GPPQAo6tdd6SQ59yKlzm4THWOtS28xo4olNB7BHO3tR8OXqrzNzSlIrPyDmgGtP6cKNlw8ngjxCgUzE5P0Qbky3BEhZz3GryJCcrvMHSWOLFuL53Z8Ee1o7cuzlmyj3LJj0qX0Wp_7lxYaIkwuJvUjB5_3k/s1280/image_2025-11-11_11-07-54%20(4).png

បណ្តាញសង្គមចិមត្រូវបានបែងចែកទៅជាមតិជាច្រើន។ អ្នកខ្លះជឿថា ទស្សនិកជនដែលស្រលាញ់ Dylan Wang បង្ហាញការមិនគោរពចំពោះអ្នកសិល្បៈស្រី។ មតិជាច្រើនបានចង្អុលបង្ហាញថា ការរិះគន់ Meng Ziyi ខណៈដែលមិនអើពើនឹងសមត្ថភាពរបស់តារាសម្ដែង Dylan Wang គឺជាទង្វើមួយនៃការរើសអើងភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUlHBuZL0P9X925_Lj28xYxT8hNta9iKHXQ__oDIdGrqcCkIgUoZS39oNwlM0yPt8NVsCatcgTpWBq-fZPMHI1VS2zj-BtvdCFcJhqPGhllSjgdOkg3WNg84JV9uKtxycAXjPcsiEDaoa7khpXitXrlsAj74MubbTDmuVvXJCA0ptNJjcpXX9yUSIqbi9G/s964/image_2025-11-11_11-07-54.png

គម្រោងរឿងប្រវត្តិសាស្ត្រ «The Poisonous Empress of a General’s Family» បានក្លាយជាចំណុចកណ្តាលនៃជម្លោះយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZgWnbuWB692YKU7YomddVQRZs1Hd7opTOkoLylSNrofxR4VZ7l3J0QeYaiERfm1e6AFAgxy1wrQ9oWaAk2JQGFjS3DfKQaTHyjTwxSOsvlDTZfYziAAvnwpDGxhWcfSWgW6auF18tZSbkBfMhBdWXI3NK_i6gSbRvVsuewVLPQwgD3z2AyHcpfOGlOZWO/s1145/image_2025-11-11_11-07-55%20(2).png
ទស្សនិកជនដែលស្រលាញ់ Ding Yuxi និង Landy Li ក៏ត្រូវបានអូសទាញចូលទៅក្នុងភាពចម្រូងចម្រាស នៅពេលដែលពាក្យចចាមអារ៉ាមរឿង «ប្តូរតួនាទី» និង «ប្រយុទ្ធដើម្បីតួនាទី»លេចឡើងជាច្រើន។ ឥឡូវនេះផលិតកម្ម កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អនឡាញសម្រាប់ការបង្ហាញពីសំឡេងខាងក្នុងច្រើនពេក។ ទោះបីជាមិនទាន់មានព័ត៌មានផ្លូវការពីក្រុមការងារភាពយន្តអំពីភាពចម្រូងចម្រាសទាំងនេះក៏ដោយ ឧបទ្ទវហេតុនេះបង្ហាញថាក្រុមនាវិកបានរងផលប៉ះពាល់ច្រើនឬតិចទាក់ទងនឹងចិត្តវិទ្យានិងយុទ្ធសាស្ត្រផ្សព្វផ្សាយភាពយន្ត៕