ប្រទេសថៃ ៖ បន្ទាប់ពីថៃបានប្រើល្បិចកងទ័ពខ្លួនរងរបួសដោយសារជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី និងជាលេសឈ្លានពានកម្ពុជាឡើងវិញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើដំណើរទៅជួបកងទ័ពនៅភ្នំទ្រព្យ និងប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយនិយាយថា កិច្ចព្រមព្រៀងសន្តិភាពឈានដល់ទីបញ្ចប់ហើយ មិនបាច់ប្រាប់ប្រធានាធិបតីអាមេរិកទេ ពីព្រោះថៃជាប្រទេសឯករាជ្យ មានអធិបតេយ្យ ។ ប៉ុន្តែសមាជិកសភាគណបក្សប្រជាជនបានស្តីបន្ទោសរដ្ឋាភិបាលថៃដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗ គ្រាន់តែយកហេតុផលគ្រាប់មីនធ្វើជាលេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgltIzWNi2mPbjXiOJbCXNi6wAU0vw4_unrsP6vwLpTN0-Mt9Woh8avIUHMG6oqqJKxThcfz4Qv2tSRPYeS3ciREF0CAz8vB-rNGtrQNNFDQZKL9N0WwyrJDCPODsxotEWKIq1hsWHrgE39zyd3jndQpx9_VWpMYgp2MWtYbUtJAYO2tVsY6pRQABBI20lK/s1200/photo_2025-11-12_11-25-56.jpg

លោក Jirat Thongsuwan សមាជិកសភាគណបក្សប្រជាជន (គណបក្សប្រឆាំង) ដែលធ្លាប់រងការរិះគន់ពីសង្គមថៃកន្លងមក គ្រាន់តែលោកសំណូមពរឱ្យកងទ័ពថៃបើកព្រំដែនជាមួយកម្ពុជាឡើងវិញដើម្បីស្តារសេដ្ឋកិច្ចថៃ និងសម្រាលទុក្ខលំបាករបស់ពលរដ្ឋរងផលប៉ះពាល់ដោយសារការបិទព្រំដែននោះ បានស្តីបន្ទោសរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថា ពុំគួរបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយងាយៗទេ ។ លោកថា ប្រសិនបើជាគ្រាប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅតំបន់ហួយតាម៉ារៀល ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត រដ្ឋាភិបាលថៃគួរប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពដើម្បីដោះស្រាយបញ្ហានេះ មិនមែនលុបចោលឡើយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMSEYOBohK_uq2Q7dt5zpjL7HNtFcpFs5y7iwS_ThVWoZ5dfubbpTbWjB7cx1b-T2gMr_kifkPzQ312Nue_OiLcxTDwEQ-54Pm8b8iOc7D7eTMurhXsdsA4u_crKmHUweC1HeJnicURn9kgXLAdPR83TPuRMI-mgvho48vmJdeRQtq9psPFnu7yAqSu6N9/s1280/photo_2025-11-12_11-25-54.jpg
    កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Jirat Thongsuwan សមាជិកសភាគណបក្សប្រជាជនបានបង្ហោះសារក្នុងបណ្តាញសង្គម X អំពីរដ្ឋាភិបាល កងទ័ពជើងគោក និងកងទ័ពអាកាស ថៃ ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ដោយលើកហេតុផលដើម្បីប្រើប្រាស់សិទ្ធិការពារខ្លួន និងចោទប្រកាន់កម្ពុជាបង្កគ្រោះថ្នាក់ ។ លោកថា ៖ «ចូរប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពដោះស្រាយបញ្ហា ប្រសិនបើជាគ្រាប់មីនថ្មីទើបបង្កប់ គឺថៃកាន់តែមានប្រៀប មិនមែនបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទេ ។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃដកខ្លួនចេញពីកិច្ចព្រមព្រៀង និងបើកដៃឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន» ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr0qYHuIJIaB1VbVLrvu8OiN-fOX_rBQwWKLGaZQRlvQT6CEGAvcrlUERNdockQjEByEBLB9xavZMcTYoCP_sLo89iwjFq5Vb9RxP3xpsdSHSHQTieGz6NZDEJVTzEoG0i34PdT_zPlXCk-sRoi3i1p7mT4QG3oKE9kaG28bhrSlDwS91oQWARi6RDy9zK/s1200/photo_2025-11-12_11-25-55%20(2).jpg
    សមាជិកសភារូបនេះធ្លាប់រងការរិះគន់ពីសង្គមថៃនាពេលកន្លងមក គឺពេលលោកនិងសមាជិកសភាគណបក្សប្រជាជនមួយចំនួនទៀតបានធ្វើដំណើរទៅតំបន់ព្រំដែនខេត្តស្រះកែវ ហើយពេលនោះ លោកស្នើឱ្យកងទ័ពថៃបើកព្រំដែនឡើងវិញដើម្បីកុំឱ្យប៉ះពាល់សេដ្ឋកិច្ច ។ ម្យ៉ាងទៀត កម្ពុជា-ថៃសុទ្ធតែជាប្រទេសស្ថិតក្នុងតំបន់អាស៊ានដូចគ្នា មិនគួរបិទព្រំដែន វាដូចនឹងការបិទផ្លូវឆ្លងកាត់អាស៊ានដែរ ។ ការលើកឡើងបែបនេះធ្វើឱ្យពលរដ្ឋថៃមិនពេញចិត្តយ៉ាងខ្លាំងថា លោកជាសមាជិកសភាកម្ពុជា ពីព្រោះនិយាយគាំទ្រកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9-F-sle_zZ76_Y6TKCG7MP-yFDk3R7BLQqBSLgeuKERlvo25PEMff3znFtA2R4Id8tToPmqGOeWl8zO-EI6mSkCbpDGYYWSH7vH7o__-S8DcRTN8n7470dFT6nAF47FYuTo-SCRGrS9aYcDNSxJleuWtpDV3J_HwkbcJvhyphenhyphenhXqdHdzUbqvTptibcVVHb/s1200/photo_2025-11-12_11-25-55.jpg

    គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Anutin រួមទាំងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរទៅភ្នំទ្រព្យ នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីសួរសុខទុក្ខកងទ័ពជួរមុខ និងស្តាប់ការរាយការណ៍ពីកងទ័ពរងរបួសដោយសារជាន់មីន ហើយលោកសន្យាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សបំផុត ។ លោកថា កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាបានបញ្ចប់ហើយ ចាប់ពីពេលនេះ រដ្ឋាភិបាលថៃនឹងធ្វើអ្វីជាប្រយោជន៍ដល់ប្រទេស ពុំចាំបាច់ពិភាក្សា ឬសុំការអនុញ្ញាតពីប្រទេសណា រដ្ឋាភិបាលថៃគាំទ្រប្រតិបត្តិការរបស់កងទ័ពយ៉ាងពេញទំហឹង ។ យើងពុំចាំបាច់រាយការណ៍ប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទេ ពីព្រោះថៃជាប្រទេសឯករាជ្យ មានអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ4E1VRHgMjUZ6IOYFBnbhPxPzVXSJws5nXpoeQgVr4rHKigTjpL18apZN07SDwf4SB9vbUoU9CpYwgvbFPh6s-3wP9LzODw36T3K8En41x92_oTnP5OAdbbtKahpxBzW9ED4Zz2iKgPdz89qPDwXVn0K4ZWmT_E4sDH8lGkk0Wklul_pz7c3TVqxwiGDa/s1200/photo_2025-11-12_11-25-56%20(3).jpg

    តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១២ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី Anutin បានចោទប្រកាន់កម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ និងប្រកាសបញ្ចប់ការចរចាជាមួយកម្ពុជា ។ លោកថា បើថៃលុបចោលសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) ធ្វើឱ្យអាមេរិកមិនពេញចិត្តហើយដំឡើងពន្ធទំនិញថៃនាំចូលអាមេរិកនោះ ថៃនឹងស្វែងរកទីផ្សារលក់ទំនិញថ្មី ៕