Home Blog Page 20

G-Dragon ទទួលបានការទូទាត់ប្រាក់៤០លានដុល្លារពីភ្នាក់ងារគ្រប់គ្រង

0

នៅថ្ងៃទី៨ ខែមេសា Money Today ដោយដកស្រង់របាយការណ៍សវនកម្មដែលទើបចេញថ្មីពី Galaxy Corporation បានរាយការណ៍ថាប្រាក់ចំណូលរបស់ G-Dragon ដែលបង់ដោយក្រុមហ៊ុនគ្រប់គ្រងរបស់លោកកាលពីឆ្នាំ២០២៥ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៦៥ ពាន់លានវ៉ុន ប្រហែល៤០លានដុល្លារអាម៉េរិក។ ប្រសិនបើរួមបញ្ចូលប្រាក់កម្រៃជើងសារ ប្រាក់ចំណូលជាក់ស្តែងរបស់ G-Dragon សម្រាប់ឆ្នាំនេះ អាចនឹងខ្ពស់ជាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_V_qyLWwivfcf2nE2wZ-FCo0QL-Z0B92RzNvMLfMkfvRHWWhIBp4A9c2nxUJR70FxFm03UE5O6hgae8auVKbYYiOijNwjMLPmECeK3v07aOc1V9mkrsI5FqZeLF8aUoVq4IaZCcUWpZg9aszDHOnnuHwMLH-jZqSQ1uhpcCwmCPD7sYp8T0761NRmhGq/s1050/image_2026-04-08_14-50-38%20(2).png
យោងតាមរបាយការណ៍ ការទូទាត់កម្រៃជើងសារសរុបរបស់ក្រុមហ៊ុន Galaxy Corporation កាលពីឆ្នាំ២០២៥បានឈានដល់ ៧១.៤ ពាន់លានវ៉ុន។ បន្ទាប់ពីដកការចំណាយដូចជាការចំណាយផ្នែកច្បាប់ និងទំនាក់ទំនងសាធារណៈ ភាគច្រើននៃចំនួនទឹកប្រាក់នេះគឺជាប្រាក់ចំណូលរបស់ G-Dragon។ មុនពេលចុះកិច្ចសន្យាជាមួយ G-Dragon «ការទូទាត់កម្រៃជើងសារ» របស់ក្រុមហ៊ុន Galaxy Corporation មានត្រឹមតែប្រហែល ៨០០ លានទៅ ២.៥ ពាន់លានវ៉ុនក្នុងមួយឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoZsONtKXfPU5Biz1iko1PAjZi56OGXuq6OpTfp0awjBQ35fpUmevBnlWinElvSBnSv0oMsQrqKygNlkJCU_1l4MXyWuOikFfMoaI8qa97Im39IXC6DalNH-3EXA7kj2yxL1AIUEct7G1I-andO0A941e1qvDF9HBP6FuNiG9eILyicSFA-47vN753le2f/s1350/image_2026-04-08_14-50-39%20(2).png

នៅឆ្នាំ២០២៥ ដោយសារការចូលរួមយ៉ាងសកម្មរបស់ G-Dragon នៅក្នុងសកម្មភាពដូចជាការប្រគំតន្ត្រីទេសចរណ៍ ការបង្ហាញខ្លួននៅក្នុងកម្មវិធី និងការផ្សាយពាណិជ្ជកម្ម G-Dragon បានជួយក្រុមហ៊ុនរកប្រាក់ចំណូលជិត ៣០០ ពាន់លានវ៉ុន។ គួរកត់សម្គាល់ថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Galaxy Corporation ស្ទើរតែជាក្រុមហ៊ុនដែលមានមនុស្សតែម្នាក់ដែលគ្រប់គ្រងដោយ G-Dragon។ ទោះបីជាក្រោយមកពួកគេបានចុះកិច្ចសន្យាជាមួយ Kim Jong Kook និង Song Kang Ho ក៏ដោយ ប្រាក់ចំណូលពីពួកគេគឺមិនសំខាន់ទេ។ យោងតាមប្រភពព័ត៌មានពីឧស្សាហកម្មនេះ ភាពខុសគ្នានៃប្រាក់ចំណូលរវាង G-Dragon និងសិល្បករដទៃទៀតអាចមានច្រើនជាង ១០០ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2nMmpZ4jhF2T__7r0usa3Y4Ac3SHI-pDEQ0bVUrJKL1XqktYJ2Wbc9NQDtH0lVhBViCzpx9wDx5gt5K3hiX7zMHiimHZ6uBBoIeoggSl5ytpfN4UxzjLK_91CGc_4RVwMVrid5OgLWCN7LLpD2-_qzhZ47ukiG324ZMqp5H0dK196ie9HOkjsqixEEOta/s900/image_2026-04-08_14-50-40.png

ភាពជោគជ័យនេះបានជំរុញប្រាក់ចំណូលរបស់ក្រុមហ៊ុន Galaxy Corporation ដល់ ២៩៨.៩ ពាន់លានវ៉ុន (កើនឡើង ៦១៨%) ដោយផ្នែកគ្រប់គ្រងសិល្បករតែមួយមុខឈានដល់ ២៦៩.៥ពាន់លានវ៉ុន (កើនឡើង ៨៥៩%) ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណេញជាមួយនឹងប្រាក់ចំណេញពីប្រតិបត្តិការចំនួន ១២.៥ ពាន់លានវ៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQCVCggnOgRAHVAtytvWgURzxrjt86jSmBSmrinG3s7gQ6EUEP6V9KA_xxJSBnBcoAudExjIWSU7xvjpI_2txUs2pzUKYuKcr_vRI0p5YVSdFgWyUeaMte3iIBMxJ-0lVnQGm1nfOCKqdY7HT1frMlWPsKuwb6EylN3RzjdqgodV3wefyLZS63kXxFUBRK/s1920/image_2026-04-08_14-50-36.png
ក្រុមហ៊ុន Galaxy Corporation បច្ចុប្បន្នកំពុងពិចារណាចុះបញ្ជីនៅសហរដ្ឋអាម៉េរិក។ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជឿជាក់ថា រឿងនេះអាចត្រូវការពេលវេលា ពីព្រោះប្រាក់ចំណូលពឹងផ្អែកយ៉ាងខ្លាំងទៅលើ G-Dragon ខណៈដែលផ្នែកបច្ចេកវិទ្យាកម្សាន្ត(រួមបញ្ចូលគ្នារវាង AI និងមនុស្សយន្ត) ដែលក្រុមហ៊ុនកំពុងកំណត់គោលដៅមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយទេ៕

ក្ដៅៗ កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិកច្រើនគ្រាប់ចូលក្នុងសមុទ្រជប៉ុន

0

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងជាថ្មី នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដែលជំរុញឲ្យជប៉ុននិងកូរ៉េខាងត្បូងប្រុងប្រយ័ត្នជាមួយនឹងស្ថានការណ៍យ៉ាងខ្លាំង។ ការបា.ញ់ផ្លោងមីសីលនេះ ធ្វើឡើងក្រោយពេលកូរ៉េខាងត្បូងទើបធ្វើការសុំទោសទៅកាន់កូរ៉េខាងជើង ចំពោះឧប្បត្តិហេតុដ្រូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhysoPCD8yaSSryZeTpVu3datu5CZT9WkFvgrTHTkFgDLaKRNScwXyuYPQ_uIFOp9JfByisAa5g9ABy-5j0DPkIuytcDIGWqCK4e8pcUCfwt5Yo6bcf6kk28yA7gs0wEYhqnU5k_RrME_4F6GlxJDRvtCQx3-1tVbsQulTarCYmhzjpkesHdKik4DFspL0j/s860/photo_2026-04-09_09-39-27.jpg
សារព័ត៌មាន France24, Euronews រួមទាំងសារព័ត៌អាស៊ីជាច្រើនផ្សេងទៀត នៅទី៨ ខែមេសា បានចុះផ្សាយដោយដកស្រង់នូវពាក្យសម្ដីរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលបាននិយាយថា “គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ” ជាច្រើនត្រូវបានគេប្រទះឃើញបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ហើយបានហោះចម្ងាយខ្លីមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijjfkDClbp2Mi1a3tdHoRs5NQ9gcZab5MQMQjIrGdnVd0Z4UHSG-8cpRXrm9tL7a3NuYn6QlJvswVD_LKZdnuS42Lw3WUQ-arREZ4si19uz2wFGuaRpPWGOBClIj2OsgNno6E0UEZV-4MMso2Fgh-4GXsM4OUhCkGPWTeSB3rV3Dd9FxiYClgu-vinjcoo/s1280/photo_2026-04-09_09-39-26%20(2).jpg
ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បាននិយាយផងដែរថា “វត្ថុមួយដែលសង្ស័យថាជាមីស៊ីលផ្លោងត្រូវបានបាញ់ចេញពីកូរ៉េខាងជើង” ដោយជំរុញឱ្យនាវាទាំងអស់ដែលកំពុងចរាចរ “រក្សាការប្រុងប្រយ័ត្ន”។ បន្ថែមលើនេះ ការិយាល័យសន្តិសុខជាតិរបស់ទីក្រុងសេអ៊ូល ក៏បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដោយស្នើសុំឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការញុះញង់ជាបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghIBGMkn2dh_iwaLnShAcSs3evno1BqDVcJsZMnGUQP6pPGPOozUVRFltJTul2ZP9MjLdEfDNmhx2PURLZAE7F7TBBv1rC0kVvesd7WhsJFeDyDgtXlPLlOS-Rgk1GYhjaSBUhXu5Un6DOmvomx9WCteZLxsPZSlcpHUN_JjTdprH6IPdHdGV2gdgBiXPT/s1280/photo_2026-04-09_09-39-26%20(3).jpg

មន្ត្រីនៅកូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះចលនានេះ ដោយហៅវាថាជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើងពីការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោង។ ប្រទេសទាំងពីរបាននិយាយថា ពួកគេកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការបាញ់បង្ហោះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcObKXoS-AdWqG-PYvV5x6TInZwJAO9s0z9yhCkIt9OKcbmhzm7sfDWHm8R2MnQkQUnr2vRHY5UTKbWocDKcAsrOLMEWqj5jD_HPgNZbBeoMbsLbljUaDTCTy2SsVz9cd0Jp3iLEiPlQe_6zYIAb08FBUrvT0YAo_WjVq5a9EvdNkN0mM453ZpqhAau8Q/s1280/photo_2026-04-09_09-39-26.jpg

ទាក់ទឹននឹងបញ្ហានេះ អ្នកវិភាគនិយាយថា ការសាកល្បងទាំងនេះច្រើនតែត្រូវបានកំណត់ពេលវេលាដើម្បីផ្ញើសារនយោបាយ ជាពិសេសក្នុងអំឡុងពេលនៃភាពតានតឹងសកលកំពុងកើនឡើង។ ជាមួយនឹងជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក សកម្មភាពរបស់កូរ៉េខាងជើងបានបន្ថែមភាពមិនប្រាកដប្រជាមួយទៀត ដែលបង្កើនការព្រួយបារម្ភអំពីសន្តិសុខក្នុងតំបន់ និងហានិភ័យនៃការកើនឡើងបន្ថែមទៀត៕

ចិនវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចដែលគេពេញចិត្តបំផុតនៅអាស៊ីអាគ្នេយ៍

0

តើសង្រ្គា.មកំពុងធ្វើឲ្យអំណាចអាមេរិកធ្លាក់ចុះមែនទេ ? យោងតាមការស្ទង់មតិដ៏សំខាន់មួយដោយវិទ្យាស្ថាន ISEAS – Yusof Ishak ដែលជាមជ្ឈមណ្ឌលសិក្សាអាស៊ាននាបានបង្ហាញថា ប្រជាជនអាស៊ីអាគ្នេយ៍ភាគច្រើន ពេញចិត្តចំពោះប្រទេសចិនជាងសហរដ្ឋអាមេរិក មកធ្វើជាដៃគូមហាអំណាចសំខាន់សម្រាប់ប្រទេសរបស់ពួកគេ។ នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលប្រទេសចិនអាចនាំមុខអាមេរិកដូចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYpttFLaUZ_bcMQY4mkHThcyFasv7kStSJJeCB7mr227aFLp7kguBw02c1TvM5gVzfTN7qaRT-ANrpWwhUlN4S5kdmmiDgFjZxPKKgOV6LrnpMPC9jyPAjmJz7yA7D8-DIAnca1rfGiRfFy1xg4CLwDmzlgvc3PFQVDjSLlKXJnCV2gYxmiiW70OSlRN2q/s960/photo_2026-04-08_14-24-00%20(2).jpg
យោងតាមការចុះផ្សាយរបស់ The Straits Times របាយការណ៍ “ស្ថានភាពនៃអាស៊ីអាគ្នេយ៍” ឆ្នាំ ២០២៦ បានបង្ហាញពីអ្នកចូលរួមចំនួន ៥២% បានជ្រើសរើសប្រទេសចិន ខណៈដែល ៤៨% បានជ្រើសរើសសហរដ្ឋអាមេរិក ដែលជាលទ្ធផលបញ្ច្រាស់ពីឆ្នាំមុនៗ ព្រោះកន្លងមកទីក្រុងវ៉ាស៊ីនតោនតែងនាំមុខជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK5k635X4U-iOqmCE47LufzE5Af8EiN06mFQHsgCaljpwxikI-eLqAHqX2f0LIRVkqzf9SufYnbBZVNBh8N5j-fs7B7pLozn0GDf24Uue8cIOe-ZRuqciHqGZ5TCnPgZDNjLBtbt7meh66CWX9ncIk5yLRh3YGh0taQiF-ANgPmmzh977YBHFGwEeK727v/s1280/photo_2026-04-08_14-24-00%20(4).jpg

ហេតុផលធំបំផុតក្នុងចំណោមហេតុផលទាំងអស់ដែលនៅពីក្រោយការផ្លាស់ប្តូរនេះ គឺការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេសជុំវិញបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា ដែលមនុស្សជាច្រើនយល់ឃើញថា លោក ត្រាំ កំពុងបំផ្លាញសន្តិភាពពិភពលោក។ ការស្ទង់មតិបានរកឃើញថា គោលនយោបាយការបរទេសរបស់លោក ត្រាំ ឥឡូវនេះគឺជាការព្រួយបារម្ភខាងភូមិសាស្ត្រនយោបាយកំពូលនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJSAy8iI713KmxinmJn9Nzzt2SxzYH2CrdaJhkp3ztv2sFs7ASaPXfCZ04p2j1dlj17hp0howPenqaCmnonoxJmCBmPSY2U9hsE0XV-0w52u9-Xtb8MZFoXM4N0snERhrC8e7c7YVSvio4uhFYSU0a_hExlsCKY64H2HWSmSbP_GtsB8eUtM3xFPHyJD5/s1280/photo_2026-04-08_14-24-00.jpg
អ្នកវិភាគនិយាយថា ភាពមិនប្រាកដប្រជាជុំវិញយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ការប្តេជ្ញាចិត្តលើសន្តិសុខ និងសកម្មភាពសកលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនលែងសូវជឿទុកចិត្តក្នុងការពឹងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនតទៅទៀត។ ក្នុងពេលជាមួយគ្នានេះ ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ជាមួយបណ្ដារប្រទេសនៅអាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjviD-SYPW2bmrs7NUd7T2ZevomfpCWENecAquwvKRLsHGTFFPYLiMbcfJtHrWawaVP07FNf4UT66HU-tdtI2ZP-ZTdkdN89EXehN22GUSTd33XeIp6onSfSZ3SR19V4D56xqPOqR4sIEEgxnyzzPtAE3ZbKeUyT0aZfiWExA7ajHYtLv6JWqONAhKpTCGS/s1029/photo_2026-04-08_14-24-00%20(5).jpg
របាយការណ៍នេះគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់នេះកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគពីទីក្រុងប៉េកាំង ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏មានឥទ្ធិពល។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា នេះមិនមានន័យថាអាស៊ីអាគ្នេយ៍កំពុងជ្រើសរើសភាគីណាមួយក្នុងចំណោមពួកគេទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែប្រទេសភាគច្រើននៅតែចង់ធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំងពីរជាជាងប្តេជ្ញាចិត្តចំពោះភាគីមួយតែម្ខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFNCM21C9CGMCfY-Was5HxJmBoI96fWEMwrvZUEPwg5pIU1usQbOJ7j3Rh3OOwdqwXkyVC2ztaYM1L1IWIwL1P-h0k2dHwf7M7uwaLmbE_WPP3xsO0soMpXZ4-zOhpoTRXp0nKlBJTPLKJCkRZ8NZo5cXzmEgn-HbsQvcAaSvhrm3Td7dsF9jGGq2uS6p/s1043/photo_2026-04-08_14-24-00%20(3).jpg

សរុបមក ការស្ទង់មតិនេះបានកំណត់អត្តសញ្ញាណគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ថា ជាកង្វល់ផ្នែកភូមិសាស្ត្រនយោបាយឈានមុខគេនៅក្នុងតំបន់។ ក្តីបារម្ភផ្នែកសេដ្ឋកិច្ចក៏បានកើនឡើងផងដែរ បន្ទាប់ពីការអនុវត្តពន្ធគយបដិការសកល ដោយរដ្ឋបាលលោកត្រាំ ដែលប៉ះពាល់ដល់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ៕

ថៃបង្ក្រាបទីតាំងផលិតទឹកដូងក្លែងក្លាយ​ប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់ដល់សុខភាព

0

អ្នកចូលចិត្តផឹកទឹកដូងនៅប្រទេសថៃបារម្ភពីផលប៉ះពាល់សុខភាព បន្ទាប់ពីសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធរកឃើញទីតាំងផលិតទឹកដូងក្លែងក្លាយចំនួន២កន្លែងនៅខេត្តសមុតសុងក្រាម ដែលការផលិតប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់លាយជាមួយទឹក និងស្ករ ប៉ុន្តែមិនប្រើប្រាស់ដូងពិតប្រាកដ ។ អភិបាលខេត្តសមុតសុងក្រាម បានកោះប្រជុំដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ រួមទាំងកុំឱ្យប៉ះពាល់ដល់កសិករដាំដូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDXm-kknSI8zaAFh0ulOmgb5e411vpPB6CFx7EeyKRLTxJpB7U8uLi4CENPs23MDK3RhUfzT11O345VWfdU-Yww40UBWIhbljIhH1u7GM9QEafUmn1VHCErA6q_DgoDK54vSyya5o-a0rGUrz3LhwWKlNFeuc5YnWyjKmjGtLl_7D4E0XzwQh4y7XHTZpS/s1280/photo_2026-04-08_09-37-19%20(3).jpg
សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធបានឆែកឆេរទីតាំងផលិតទឹកដូងក្លែងក្លាយ២កន្លែងនៅខេត្តសមុតសុងក្រាម ដែលប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់លាយជាមួយទឹក ដើម្បីបន្ថែមរសជាតិ និងក្លិនស្រដៀងនឹងទឹកដូងធម្មជាតិ ។ បន្ទាប់មក មន្ត្រីជំនាញបានយកទឹកដូងក្លែងក្លាយនេះទៅត្រួតពិនិត្យពីផលប៉ះពាល់សុខភាពដើម្បីចាត់វិធានការជនល្មើសតាមច្បាប់ ហើយ ទីតាំងទាំង២កន្លែងត្រូវបានរកឃើញបើកដំណើរការអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8xjm4XqypmI88xmrx0A1hm3ZOnlhdKuQ4n2E9gWjIiN4qDgSQxn80N4dAjB4Gzlo3LRZ9VF4hT2ZjuCAeLn26vu7AkMMklSY3Q6FcG6Xeas0u_-tA_Q6WdWodfrDSU_ES7YKIC-ucxAxbNewbFW5MasCXXTJRBAkA_n9ALGIX0vha-WaC65txig2-lE-/s1280/photo_2026-04-08_09-37-19%20(2).jpg

កាលពីថ្ងៃទី៧ ខែមេសា លោក ឆាក់យ៉ាឆៃ ស៊ែងអ៊ីន អភិបាលខេត្តសមុតសុងក្រាម បានប្រជុំបន្ទាន់ជាមួយមន្ត្រីពាក់ព័ន្ធស្តីពីចំណាត់ការលើជនល្មើសផលិតទឹកដូងក្លែងក្លាយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍កសិករដាំដូង ។ លោកថា ទឹកដូងក្លែងក្លាយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់យ៉ាងខ្លាំងដែលខេត្តត្រូវចាត់វិធានការ ខណៈកន្លងមក ខេត្តបានបង្កើតវិធានការសុវត្ថិភាពចំណីអាហារ និងបង្ក្រាបការផលិតទឹកដូងក្លែងក្លាយ ពីព្រោះដូងជាទំនិញសេដ្ឋកិច្ចដ៏សំខាន់ ។

សមត្ថកិច្ចបានឆែកឆេរទីតាំងផលិតទឹកដូងក្លែងក្លាយទាំង២កន្លែងកាលពីថ្ងៃទី២ ខែមេសា និងរកឃើញការផលិតទឹកដូងមិនស្របតាមស្តង់ដារ GMP ដែលចាត់ទុកល្មើសនឹងច្បាប់ស្តីពីចំណីអាហារ ។ ក្រៅពីនេះ ទីតាំងទាំង២បានបំពានច្បាប់ការអនុញ្ញាតបើកអាជីវកម្មដែលបង្កគ្រោះថ្នាក់ដល់សុខភាព ត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7sybitw391ACq1DcFtHBtgxNAZVdzeG0ZOdM9nPNT6kAePG837blZjwW1Z7cvKdhwJORjBhy2J8ayqChIiKUkkw6flHj2JTd18w6GuVjz0JEKMZUlZRnkehxAIswfEXltx3XiRMkp4JH171xk1JRUOZCSpvXtav7vI0B-RmxJQWWpw370319f9mW0wlU/s1280/photo_2026-04-08_09-37-19.jpg

ដំណើរការផលិតទឹកដូង គឺពួកគេបានយកសារធាតុគីមីមកផ្សំជាមួយទឹកដើម្បីបន្ថែមរសជាតិ និងក្លិនស្រដៀងនឹងទឹកដូងធម្មជាតិ ហើយសមត្ថកិច្ចបានយកទឹកដូងក្លែងក្លាយនេះទៅត្រួតពិនិត្យនៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រដើម្បីស្វែងរកការលាយឡំសារធាតុលោហៈ ឬសារធាតុគ្រោះថ្នាក់ផ្សេងទៀត ។ បើលទ្ធផលត្រួតពិនិត្យបង្ហាញថា គ្មានសុវត្ថិភាពសម្រាប់សុខភាព អាជ្ញាធរខេត្តនឹងចាត់ការជនល្មើសតាមច្បាប់ដោយជនល្មើសត្រូវជាប់ពន្ធនាគារ និងពិន័យប្រាក់ ដើម្បីបំបាត់គំរូអាក្រក់ ។

លោក ឆាក់យ៉ាឆៃ អភិបាលខេត្តសមុតសុងក្រាម បន្តថា អាជ្ញាធរខេត្តបានចុះត្រួតពិនិត្យការផលិតទឹកដូងជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន គឺអាជ្ញាធរបានត្រួតពិនិត្យការផលិតទឹកដូងចំនួន១៥កន្លែង ព្រមទាំងជំរុញឱ្យម្ចាស់ទីតាំងថ្មីផលិតទឹកដូងតាមស្តង់ដារកំណត់របស់រដ្ឋបាលចំណីអាហារ និងឱសថ ។ យើងនឹងចាត់វិធានការទីតាំងទាំងនេះដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងរក្សាកេរ្តិ៍ឈ្មោះទឹកដូងខេត្តសមុតសុងក្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBjvXcxc9QNhh03WFOe0yhltJPgpNX0BpHivSJ2oEVklg_4-fkYTvV-p9W_-j7L3MUjWnpMIYHZAyO82rOX6l5UQSM0uzBDgDSDjgi7Xaj4hXGoOSbNN_wvEUAeQbqXM2uXliikA9m2py9V2-XMedRNROyp_0sQ3n96Pp2opSiB5kEW7zuS3W_zrsyb2cK/s1280/photo_2026-04-08_09-37-20.jpg
គួរបញ្ជាក់ថា ទឹកដូងក្លែងក្លាយត្រូវបានបញ្ជូនទៅលក់នៅតាមហាងភេសជ្ជៈជាច្រើនកន្លែង ដោយការផ្សំជាមួយទឹកកកសម្រាប់លក់ឱ្យអតិថិជនផឹក ។ ព័ត៌មាននេះធ្វើឱ្យអ្នកចូលចិត្តផឹកទឹកដូងនៅប្រទេសថៃលែងហ៊ានផឹក និងប៉ះពាល់ដល់កសិករដាំដូងផងដែរ ៕

តើសំឡេងតុកកែយំប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ?

0

តើដឹងឬអត់ថា ពេលសត្វតុកកែយំម្តងៗប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ? ការយំរបស់តុកកែអាចប្រាប់ពីដំណឹងល្អ ឬអាក្រក់ លាភសំណាង លុយកាក់ និងទ្រព្យសម្បត្តិហូរចូលផ្ទះ ។ វាអាចយំចំនួន២លើក ឬ៣លើក ឬច្រើនជាងនេះ ហើយការប្រាប់ដំណឹង ក៏អាស្រ័យតាមពេលវេលាផងដែរ ដូចជា ៖ យំពេលព្រឹក ឬពេលយប់ ប៉ុន្តែពេលខ្លះ វាក៏យំតាមធម្មជាតិ ។
null
តុកកែ គឺជាសត្វរស់នៅតំបន់ក្តៅក្នុងទ្វីបអាស៊ី ហើយតុកកែភាគច្រើនមានពណ៌ចម្រុះលើដងខ្លួនរបស់វា ។ បើតាមផ្នែកវិទ្យាសាស្ត្រ គឺតុកកែយំដោយសារវាចង់ប្រកាសពីទីតាំងរស់នៅ និងដើម្បីបញ្ចេញខ្យល់ពីក្នុងសួតតាមរយៈបំពង់កដ៏តូច ហើយវាយំប៉ុន្មានលើក អាស្រ័យលើបរិមាណខ្យល់ដែលស្ទះក្នុងសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinB_NTJ1I_QMul3fSBKLbhtVzYAtTtLAr63x-Y3xLABokEUGeGzGezrIkRIhhWIWhyQoRPAs3ivty_eoochp9GJZNsq90ZXXcb8GV9aNgrbN5aLDaq0iaj7wUajRcn3Jp1KVTlbnBB_xmm5LOzX3xURRnrMwjxLJ1GbAIR1GlaBEre81PypyaGquo1M0aR/s1280/photo_2026-04-09_08-40-45.jpg

ប៉ុន្តែបើតាមជំនឿរបស់ចាស់ៗវិញ គឺតុកកែជាសត្វមានព្រលឹងវិញ្ញាណបុព្វបុរសរបស់យើងដែលបានចែកឋានហើយ ហើយពេលបុព្វបុរសចង់ដាស់តឿនអ្វីមួយដែលកូនចៅ តែងតែដាស់តឿនតាមរយៈសំឡេងតុកកែយំ ។ ហេតុនេះ សំឡេងតុកកែយំ គឺជាការប្រាប់ពីដំណឹងល្អ ដំណឹងអាក្រក់ ឬប្រាប់ពីលាភសំណាង ដោយផ្អែកតាមការយំរបស់វាមានចំនួនប៉ុន្មានលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGvB5qn_BvbPzW_v4I6vow4MiIFPAFaqoflY8dsl3BQFr7r6Xfrnc_OjOaQW6daQBCCSoF8Hj2_adrZAMinfj1sP9lAscGwiPIZ0RGVzAh4B381Ph1-rMvSRe62oitOut1BoUM_aU4iySN0e9YfresA0l28EPlvxgq1Rthno_nOgOgJcGh5CxygtHt_qJs/s800/photo_2026-04-09_08-40-45%20(2).jpg

តើការយំរបស់តុកកែក្នុង១លើកៗប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ?

-យំ ១លើក ៖ មានន័យថា នឹងបាត់បង់របស់របរដ៏មានតម្លៃក្នុងផ្ទះ
-យំ ៣លើក ៖ គឺសមាជិកក្រុមគ្រួសារនឹងជួបតែសេចក្តីសុខ ភាពរុងរឿង និងសុខសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្ត
-យំ ៤លើក ៖ នឹងមានហេតុការណ៍មិនល្អកើតឡើងលើសមាជិកក្រុមគ្រួសារ ដូចជា ៖ ឈឺថ្កាត់ ឬឈ្លោះប្រកែក
-យំ ៥លើក ៖ គឺជាការប្រាប់ពីហេតុការណ៍អាក្រក់
-យំ ៦លើក ៖ ម្ចាស់ផ្ទះនឹងជួបរឿងក្តៅក្រហាយ
-យំ ៧លើក ៖ បើយំចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ គឺនឹងមានដំណឹងល្អ បើវាយំផ្ទួនៗ មានន័យថា នឹងមានលាភសំណាង
-យំ ៨លើក ៖ ម្ចាស់ផ្ទះនឹងទទួលបានលាភសំណាង
-យំ ៩លើក ៖ នឹងមានសំណាងយ៉ាងខ្លាំង និងសម្បូរទ្រព្យសម្បត្តិ
-យំ ១០លើក ៖ នឹងជួបភាពរុងរឿង ជួបគូគ្រងមានគុណសម្បត្តិល្អឥតខ្ចោះ មានលុយកាក់ និងរបស់របរប្រើប្រាស់មិនខ្វះ
-យំ ១១លើក ៖ នឹងទទួលបានលាភសំណាងដ៏ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUgx53jCiIgT-IqPYXw6bYPxySxKKeNQbS6k4nslXzLpw4ndn2HfjlwXXF7FwuZTpKkY2r6g1YnZBB7SOvmAFetYH0rzAWoBSMzSAWQqvBs8g698Cju3_sHWJDXI9rORhDnfvYeW6htSQi_zIPCycKZi_X_BgH82j9_VmNJUlDYvmvxRwGGqEUXqAKDZVq/s850/photo_2026-04-09_08-40-45%20(3).jpg

បើតាមជំនឿចាស់ៗ គឺការយំរបស់តុកកែ អាស្រ័យលើពេលវេលា រួមមាន ៖

-ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ៖ គឺជាការប្រាប់ពីដំណឹងល្អ
-ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច ៖ គឺប្រាប់ពីដំណឹងអាក្រក់
-ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១២យប់ ៖ ប្រាប់ទាំងដំណឹងល្អ និងដំណឹងអាក្រក់
-ចាប់ពីម៉ោង១២យប់ ដល់ម៉ោង៦ព្រឹក ៖ គឺជាការយំតាមធម្មជាតិរបស់តុកកែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkb-UiQnISyf4Xyje1TYHDuGvPYbMn7dJbXIOy25p_1bZe4VwK3dUsCQ5Vga2e7_sFohlCZra1dyr9o_rLDUb3SxesRCCkXlIoCXqXappllic2fuYMFgkUiNeZH8JCAQ-0aBF1IU_Q9vZQkgRUAsFfoTVjcDjN-wnnWKqC3g6OPSz6a1Ulvf-ogPT7wzXK/s650/photo_2026-04-09_08-40-45%20(4).jpg

ហេតុអ្វីពិភពលោកកំណត់បរិមាណប្រេងគិតជាបារ៉ែល តើប្រេង១បារ៉ែលស្មើប៉ុន្មានលីត្រ?

0

ព័ត៌មានប្រេងឥន្ធនៈភាគច្រើនតែងតែសរសេរពាក្យ «បារ៉ែល ឬធុង» ដែលមនុស្សភាគច្រើនយល់ថា គឺជាការកំណត់បរិមាណប្រេង ប៉ុន្តែមិនដឹងពីប្រេង១បារ៉ែលស្មើប៉ុន្មានលីត្រ ឬមានបរិមាណប្រេងច្រើន-តិចប៉ុនណា ។ អ្វីគូរឱ្យចាប់អារម្មណ៍ជាងនេះ ហេតុអ្វីឧស្សាហកម្មប្រេងនៅទូទាំងពិភពលោក កំណត់បរិមាណប្រេងគិតជា «បារ៉ែល ឬធុង» ដែលហាក់ដូចជាស្មុគស្មាញ ហេតុអ្វីមិនកំណត់ជា «លីត្រ» វិញ ដើម្បីឱ្យងាយស្រួលយល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpsmgHWQhQMgSt2cC8NMXjb9nWuwZPYSuBETm5mKQD4koeviKd3OBuVNKDI-IhKcjflLsP1EtKD6EtGNdaL5Z74xLzothnRJObFSSEpwdptY2yxGWItaVrOySs1wZFDEkSA677QmVRN9E2Z7caCqDk9ErlaLtdg3EpyoDiB0B4tgJw4e06z-Irh7UnaNCT/s1280/photo_2026-04-09_08-28-39.jpg
សារព័ត៌មាន KBN News នឹងនាំលោកអ្នកមកឈ្វេងយល់ថា តើប្រេង១បារ៉ែល (ឬ១ធុង) ស្មើនឹងប៉ុន្មានលីត្រ និងយល់ពីប្រវត្តិដែលធ្វើឱ្យឧស្សាហកម្មប្រេងទូទាំងពិភពលោក នៅតែកំណត់បរិមាណប្រេងគិតជាបារ៉ែលរហូតមកដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjPYQaVAP9dHYc1_Go0it14VQEXsDeQ7gKy9uqcakBgK-_wq8QsyJ2fB5NhviyiOrMOAnOuCbPblYMZFu5XNVxLaB_BMJTzoozuquc4vkzQZEZMY7h521pwrbcyfkjA4i1oHXIV-L4tcgpC8mImQizkZ8Ei_oCXbOoYl6EoUGx0o7e5urEmI3q_x3VOYb/s1280/photo_2026-04-09_08-28-38.jpg

បរិមាណប្រេងឆៅចំនួន១បារ៉ែល (Barrel) ស្មើនឹង១៥៩លីត្រ ឬស្មើ៤២កាន (គឺសំដៅលើទំហំកានប្រេងដែលប្រើប្រាស់នៅអាមេរិក) ។ ហេតុនេះ នៅពេលមានការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងប្រេង ដូចជា ៖ តម្លៃប្រេងស្មើ៨០ដុល្លារក្នុង១បារ៉ែល គឺចង់សំដៅលើតម្លៃប្រេងចំនួន១៥៩លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1jCB9d7ie4eDqbu6QBKAP1XQTrolHq-lGMdDrnlOMrL1zh6fkq2S9S7oJKEqJTREIYSrLzrY1URTVaw1kJJLN0o_lGLp1waCouKNEIAizDwqgt-n9UMe9obqGweBdHCJYZZIzphw521tdhKWF9sp1ZeyMQCgytai1xZyGwSTx2a0pViAy6sD5MpDncV_u/s770/photo_2026-04-09_08-28-38%20(2).jpg

ឧស្សាហកម្មប្រេងពិភពលោក បានកំណត់បរិមាណប្រេងគិតជាបារ៉ែលតាំងពីសតវត្សទី១៩ មកម៉្លេះ ដែលជាសម័យចាប់ផ្តើមឧស្សាហកម្មប្រេងនៅអាមេរិក ។ ពេលនោះ ប្រេងឆៅត្រូវបានគេផ្ទុកក្នុងបារ៉ែលឈើ (ឬធុងឈើ) សម្រាប់ដឹកជញ្ជូន ហើយបារ៉ែលឈើនេះក៏សម្រាប់ផ្ទុកត្រី ស្រាទំពាំងបាយជូរ ឬស្រាវីស្គីដែរកាលពីមុន ប៉ុន្តែបារ៉ែលឈើនីមួយៗមានទំហំខុសគ្នា ទើបមានបញ្ហារឿងស្តង់ដារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZdBf7HHRmOOlOajkhJH4AtOIujJqiObxk6FQaAQund-Upi1kQwJd1OaFYZLZHECOIZJComNMHCr2OH2oDeT-kzdy5cWiP0eWnokYXHoTv31mIVAukAeTpSCteZ0o3B06ZtK7Q_07bXpquwxrPMzV6pUToE4_sHDcT7w4l5glX71b2_0sj5NO-skdqtp4P/s960/photo_2026-04-09_08-28-37.jpg
ក្រោយមកទៀត គេក៏កំណត់ទំហំបារ៉ែលឈើឱ្យមានលក្ខណៈស្តង់ដារ គឺការផ្ទុកប្រេង១បារ៉ែល ស្មើនឹងប្រេង៤២កាន ដើម្បីឱ្យងាយស្រួលដល់ការទិញ-លក់, ដឹកជញ្ជូន និងកំណត់តម្លៃ ។ ហេតុអ្វីពិភពលោកនៅតែកំណត់បរិមាណប្រេងគិតជាបារ៉ែលរហូតដល់បច្ចុប្បន្ន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi7msPX_m8TNBdVhFN9UzUZXhqKSpaoqWF2VPbff9KGmIhYKhaYPvZViQJGCUT-aKlxP2-V0ET72E6NjHSRWXSPpl_AsdVnThndmk7XBnY0uaCGgwHU0uRspd_BMXgma-iMzCkqkpkF1TjPdvNuU_iRG5p_Chzt1xka5uVhm53oaWZNa07AV1jnpifLTom/s690/photo_2026-04-09_08-28-37%20(3).jpg

ទោះជាបច្ចុប្បន្ន ប្រទេសនានាឈប់ប្រើប្រាស់បារ៉ែលឈើសម្រាប់ការដឹកជញ្ជូនប្រេង ប៉ុន្តែនៅតែកំណត់បរិមាណប្រេងគិតជាបារ៉ែលរហូតមក ពីព្រោះវាបានក្លាយជាស្តង់ដារសកលក្នុងឧស្សាហកម្មប្រេងរួចទៅហើយ ។ ការប្រើប្រាស់បារ៉ែលដូចៗគ្នាគ្រប់ប្រទេសជួយឱ្យការទិញ-លក់ប្រេង, ការកំណត់តម្លៃ និងវិភាគទីផ្សារមានភាពងាយស្រួល ជាពិសេស មានបរិមាណប្រេងស្មើគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_OMkX8PuPyt6CqWSiDVO38Deid7aggQnjAPG-wcsEsK7UlzpToXEhFkcPkirGCLrvfXP7cH8b6UcIT6PcYRq_m0NjBHtu15LjP5CsuxtucGDlZKyExuDGwr7o8WPZf-imgkDD86sUBYyuHv-sxzwdHmTazVkC-JP9BSAyNqYRVnl6zLmrIoES0-GV544n/s1280/photo_2026-04-09_08-28-37%20(2).jpg

ហេតុនេះ បារ៉ែលកំណត់បរិមាណប្រេង គឺមានដើមកំណើតពីបារ៉ែលឈើកាលពីមុន បច្ចុប្បន្ន វាបានក្លាយជាស្តង់ដារសំខាន់របស់ឧស្សាហកម្មប្រេងនៅទូទាំងពិភពលោក គឺ១បារ៉ែលមានប្រេងចំនួន១៥៩លីត្រ ៕

តម្លៃប្រេងឥន្ធនៈពិភពលោកធ្លាក់ចុះខ្លាំងបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងឈប់បា.ញ់២សប្តាហ៍

0

បន្ទាប់ពីមេដឹកនាំអាមេរិកប្រកាសនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ផ្អាកទម្លាក់គ្រាប់បែ.ក និងវាយប្រ.ហារអ៊ីរ៉ង់រយៈពេល២សប្តាហ៍ដោយមានលក្ខខណ្ឌបើកច្រកសមុទ្រ Hormuz ធ្វើឱ្យតម្លៃប្រេងឥន្ធនៈពិភពលោកធ្លាក់ចុះខ្លាំងមកក្រោម១០០ដុល្លារក្នុង១បារ៉ែលភ្លាមៗ ដូចជា ៖ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះមកត្រឹមជាង៩៤ដុល្លារក្នុង១បារ៉ែល ខណៈប្រេងឆៅ WTI ធ្លាក់ចុះមកត្រឹមជាង៩៦ដុល្លារក្នុង១បារ៉ែល ។ នេះជាដំណឹងល្អដោយសារការផ្អាកសង្គ្រា.មរយៈពេលខ្លី ប៉ុន្តែអ្នកវិភាគព្រមានថា ស្ថានការណ៍ផុយស្រួយ និងមានហានិភ័យខ្ពស់ ពីព្រោះប្រទេសឈូងសមុទ្រអារ៉ាប់ជាច្រើននៅតែរងការវាយប្រ.ហារដោយដ្រូន និងមីស៊ីល ទោះមានការព្រមព្រៀងឈប់បា.ញ់ ។

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៨ ខែមេសានេះ តម្លៃប្រេងឆៅលើទីផ្សារពិភពលោក បានធ្លាក់ចុះយ៉ាងខ្លាំងមកនៅក្រោម១០០ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសឈប់បាញ់បណ្តោះអាសន្នរយៈពេល២សប្តាហ៍ជាមួយអ៊ីរ៉ង់ ដោយមានលក្ខខណ្ឌសំខាន់ គឺបើកច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ។

នៅថ្ងៃទី៨ ខែមេសា តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ១៤.៨៤ដុល្លារ (ឬធ្លាក់ចុះ១៣.៦%) មកនៅត្រឹមតែ៩៤.៤៣ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃប្រេងឆៅ WTI ធ្លាក់ចុះរហូតដល់១៦.១៣ដុល្លារ (ឬធ្លាក់ចុះ១៤.៣% ) មកនៅត្រឹមតែ៩៦.៨២ដុល្លារក្នុង១បារ៉ែល ។

ការផ្លាស់ប្តូរជំហររបស់មេដឹកនាំអាមេរិក គឺកើតឡើងមុនពេលអាមេរិកកំណត់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ស្មើប្រមាណ២០% នៃការដឹកជញ្ជូនប្រេងលើពិភពលោក ដោយលោកប្រធានាធិបតី Trump ថា បើអ៊ីរ៉ង់មិនបើកច្រកសមុទ្រនេះទេ នឹងរងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ថា អ៊ីរ៉ង់យល់ព្រមបញ្ចប់ការវាយប្រហារ ប្រសិនបើភាគីម្ខាងទៀតបញ្ចប់ការវាយប្រហារដូចគ្នា ហើយអ៊ីរ៉ង់អនុញ្ញាតឱ្យនាវានានាអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពរយៈពេល២សប្តាហ៍ ប៉ុន្តែត្រូវទំនាក់មកកាន់កងទ័ពអ៊ីរ៉ង់ ។

ទោះយ៉ាងណា ស្ថានការណ៍ក្នុងតំបន់មានភាពផុយស្រួយនៅឡើយ ប្រទេសជាច្រើននៅឈូងសមុទ្រអារ៉ាប់រាយការណ៍ថា នៅតែរងការវាយប្រហារពីដ្រូន និងមីស៊ីលជាបន្តបន្ទាប់ ព្រមទាំងដាស់តឿនឱ្យពលរដ្ឋរកកន្លែងលាក់ខ្លួន ។ នេះបញ្ជាក់ថា ទោះជាមានការព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ក្តី ប៉ុន្តែប្រទេសជាច្រើននៅតែអសន្តិសុខ ។

បើតាមអ្នកវិភាគ ការឈប់បាញ់បណ្តោះអាសន្នជួយឱ្យតម្លៃប្រេងលើពិភពលោកធ្លាក់ចុះ ប៉ុន្តែគ្មានភាពច្បាស់លាស់ ជាពិសេស អ៊ីរ៉ង់អាចប្រើប្រាស់ច្រកសមុទ្រ Hormuz ដាក់សម្ពាធយុទ្ធសាស្ត្រនាថ្ងៃអនាគត ដែលធ្វើឱ្យតម្លៃប្រេងពិភពលោក ប្រែប្រួលបន្តទៀត ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ធ្វើឱ្យតម្លៃប្រេងពិភពលោកកើនឡើងរហូតដល់ជាង៥០% កាលពីខែមីនា ឆ្នាំ២០២៦ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ៕

ពិភពលោករីករាយអាមេរិក-អ៊ីរ៉ង់ព្រមព្រៀងឈប់បា.ញ់ និងជំរុញការចរចាសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា

0

មេដឹកនាំប្រទេសនានាលើពិភពលោក បានបង្ហាញក្តីរីករាយដែលអាមេរិកព្រមព្រៀងជាមួយអ៊ីរ៉ង់ឈប់បា.ញ់រយៈពេល២សប្តាហ៍ ក្រោមលក្ខខណ្ឌបើកច្រកសមុទ្រ Hormuz ឱ្យនាវាផ្សេងៗឆ្លងកាត់ដោយសុវត្ថិភាព ហើយមេដឹកនាំទាំងនេះជំរុញឱ្យភាគីទាំងអស់ពាក់ព័ន្ធនឹងសង្គ្រា.មឈានទៅរកការចរចាដោយសន្តិវិធីដើម្បីទទួលបានសន្តិភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ។

នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំប្រទេសជាច្រើនបានបង្ហាញក្តីរីករាយ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ ព្រមព្រៀងឈប់បាញ់រយៈពេល២សប្តាហ៍ ដែលជាការបង្ហាញសញ្ញាល្អពីសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ ហើយពិភពលោកនឹងមានសន្តិភាពឡើងវិញ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres និយាយថា អង្គការសហប្រជាជាតិសូមអបអរចំពោះការប្រកាសឈប់បាញ់រយៈពេល២សប្តាហ៍របស់អាមេរិក និងអ៊ីរ៉ង់ ហើយយើងអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះនៅមជ្ឈិមបូព៌ាគោរពច្បាប់អន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌបទឈប់បាញ់ ដើម្បីឈានទៅរកសន្តិភាពយូរអង្វែងក្នុងតំបន់ ។

ចំណែកលោក Friedrich Merz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ថា រដ្ឋាភិបាលអាល្លឺម៉ង់រីករាយចំពោះការព្រមព្រៀងឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ហើយគោលដៅពេលនេះ គឺការចរចានាពេលឆាប់ៗដើម្បីបញ្ចប់សង្គ្រាមជារៀងរហូត ដោយការចរចាអាចធ្វើឡើងតាមរយៈការទូតប៉ុណ្ណោះ ។

រីឯរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបង្ហោះសារបង្ហាញក្តីរីករាយក្នុងបណ្តាញសង្គម X និងអំពាវនាវឱ្យអាមេរិកបង្ហាញគោលជំហរដូចគ្នានេះ ដើម្បីបញ្ចង់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ លោកថា ៖ «ចំណាត់ការម៉ឺងម៉ាត់របស់អាមេរិកទទួលបានលទ្ធផល យើងជឿថា ដល់ពេលអាមេរិកមានចំណាត់ការម៉ឺងម៉ាត់បង្ខំឱ្យរុស្ស៊ីឈប់បង្កសង្គ្រាមជាមួយអ៊ុយក្រែន» ។

លោក មិណូរុ ឃិហារ៉ាក់ អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនថា ការកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាយ៉ាងពិតប្រាកដមានសារៈសំខាន់បំផុត ជប៉ុនរំពឹងនឹងមានកិច្ចព្រមព្រៀងចុងក្រោយតាមរយៈការទូតឆាប់ៗ ។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានព្យាយាមចរចាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់តាមទូរស័ព្ទរួចហើយ ។

ដូចគ្នានេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏រីករាយចំពោះបទឈប់បាញ់ដែរ និងអំពាវនាវឱ្យជំរុញសន្តិភាពយូរអង្វែងក្នុងតំបន់ ។ ក្នុងសារបង្ហោះក្នុងបណ្តាញសង្គម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា សំណើ១០ចំណុចបញ្ចប់សង្គ្រាមរបស់អ៊ីរ៉ង់ ត្រូវតែប្រែក្លាយជាសំណើសន្តិភាព ហើយមិនមែនសម្រាប់តែអ៊ីរ៉ង់ទេ ប៉ុន្តែសន្តិភាពនឹងកើតឡើងចំពោះប្រទេសអ៊ីរ៉ាក់ លីបង់ និងយេម៉ែន ផងដែរ ។

ចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី ក៏បានបង្ហាញក្តីរីករាយដូចគ្នាចំពោះបទឈប់បាញ់នេះ ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងចរចាដោយសន្តិវិធី ៕

អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយតារាសម្តែង Hyun Bin ត្រូវបានតែងតាំងជាភ្នាក់ងារប្រឆាំងចារកម្មកិត្តិយស

0

នៅថ្ងៃទី៧ ខែមេសា សេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសថា Hyun Bin ត្រូវបានតែងតាំងជាភ្នាក់ងារប្រឆាំងចារកម្មកិត្តិយស។ តារាសម្តែងរូបនេះនឹងចូលរួមជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក្នុងសកម្មភាពដែលមានគោលបំណងបង្កើនការយល់ដឹងរបស់សាធារណជនអំពីគោលគំនិត និងសារៈសំខាន់នៃប្រតិបត្តិការប្រឆាំងចារកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitZ6RXbNK3NhyJqzFFFlqmASpOJasCL9dAn3JVJjb542Y_PgASK4tRXK0Y2FwswpL_4Xscx9WZALDHC4BLSHM0H2hyphenhyphenrcvFvLcdF_EYusE9E0i2iL0ZZho4b7aFcsLNAobVCGz1ewDHurR-P8hj6KQQbuZGbz4PBPT2YtjUEn3tO_C7BEP8WPRU_IxVYAKc/s929/image_2025-11-20_11-53-35%20(3).png
ការប្រឆាំងចារកម្មសំដៅទៅលើសកម្មភាពដែលមានគោលបំណងរកឃើញ ទប់ស្កាត់ និងឆ្លើយតបទៅនឹងប្រតិបត្តិការចារកម្មបរទេសដែលអាចគំរាមកំហែងដល់សន្តិសុខ និងផលប្រយោជន៍ជាតិ។ ពីមុន Hyun Bin បានដើរតួជាភ្នាក់ងារ NIS ដែលព្យាយាមជួយសង្គ្រោះចំណាប់ខ្មាំងកូរ៉េខាងត្បូងដែលត្រូវបានចាប់ពង្រត់នៅក្នុងខ្សែភាពយន្តឆ្នាំ ២០២៣ មានចំណងជើងថា «The Point Men» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមរយៈតួនាទីកិត្តិយសថ្មីនេះ លោកត្រូវបានគេរំពឹងថានឹងបន្តចូលរួមចំណែកដល់ការយល់ដឹងកាន់តែច្បាស់អំពីការប្រឆាំងចារកម្មក្នុងចំណោមសាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxy6b4XN-4-DWMJa-6q-rDT9hWgNNNfr6eRlhBWzm_PR0CwW-PaKHnPMNp8TFCnXNr-G53NwsU9Zpcwe2KVasBwg1ETeMx9uuitq4rc_5hS1iBTz3OqbgPlYVAw3h6MDCVSGEgQnVf9837q7hyphenhyphenbUnmMYcOS8rJoqJgqhWQm9ruE52xXdfHBl6IVO8ZnP6N/s1013/image_2026-04-08_10-20-32.png
មន្ត្រី NIS ម្នាក់បាននិយាយថា «សារៈសំខាន់នៃការប្រឆាំងចារកម្មកំពុងកើនឡើងក្នុងចំណោមការព្រួយបារម្ភអំពីការលេចធ្លាយបច្ចេកវិទ្យាទំនើប និងអាថ៌កំបាំងការពារជាតិ។ យើងនឹងខិតខំបំពេញតាមការរំពឹងទុករបស់សាធារណជនរួមជាមួយ Hyun Bin»។

Hyun Bin មានឈ្មោះពិតថា Kim Tae-pyung កើតនៅឆ្នាំ ១៩៨២ គឺជាតារាសម្តែងលំដាប់កំពូលម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង។ លោកមានភាពល្បីល្បាញដោយសារអាជីពសម្តែងដ៏យូរអង្វែង និងតួនាទីចម្រុះទាំងក្នុងខ្សែភាពយន្ត និងទូរទស្សន៍។ ក្រៅពីកេរ្តិ៍ឈ្មោះលើកញ្ចក់ទូរទស្សន៍ អាពាហ៍ពិពាហ៍របស់ Hyun Bin ជាមួយតារាសម្តែង Son Ye Jin តែងតែជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDnGDT_29aPmOP4I11bXLIqPmpAWjAcYhYhX8ARrxk95OU9Ue5t4ATlpU6NufOrnZVg2JPmf7fBer1YsFOLotv2JlPyzoD-7yZKDlP9STZCY10CnM1n9yu_-_KFkYEMxGR7OCreGAbwtc3mJih0HccKXd9I7NZfy5eeeBU2y6HJ1yYA1eqcWhK26kbwH56/s1024/image_2026-04-08_10-20-32%20(2).png

គូស្នេហ៍នេះបានចាប់ផ្តើមទាក់ទងគ្នាបន្ទាប់ពីធ្វើការជាមួយគ្នាក្នុងរឿង «Crash Landing on You» ក្នុងឆ្នាំ២០១៩ បន្ទាប់មកបានរៀបការនៅខែមីនា ឆ្នាំ២០២២ និងបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេនៅខែវិច្ឆិកា ឆ្នាំដដែល។ Hyun Bin និង Son Ye Jin បានក្លាយជាគូស្នេហ៍ដ៏មានឥទ្ធិពលបំផុតមួយគូនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ៕

នេន ទុំ ព្រលះអ្នកវិភាគឯករាជ្យដែលយកលោកប្រៀបធៀបជាមួយនឹង វណ្ណដា ជី ដេវីត

0

តារាចម្រៀង នេន ទុំ បានចេញមកព្រលះចាស់ដៃទៅកាន់គណនីហ្វេកប៊ុកដែលមានឈ្មោះថា អ្នកវិភាគឯករាជ្យ បន្ទាប់ពីបង្ហោះផ្លែផ្កាក្នុងន័យថាលោកបន្ទាបតម្លៃសិល្បករជើងចាស់ហើយយកប្រៀបធៀបទៅនឹងតារារ៉េប វណ្ណដា និង ជី ដេវីត។ មិនត្រឹមតែប៉ុណ្ណោះ នេន ទុំ បានអះអាងថាអ្វីដែលលោកធ្វើគឺជារសជាតិថ្មីសូម្បីតែប្លង់ថតក៏លួចប្លង់ពីហូលីវូដ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDDUQakp4biNi-vbzgXv0tUb9q2jHRdKHhYWe-YWHMPm389Ybjhy7ft9djiChnsIklGy0cmLhpyWvxZLhtWiMQiABsABzGDvuwXFlQnJqOkhpBB26fZF-KDaRR2maWmQMNPt0XNqVU9eCO0PFOAX869Q30BcRmcX4qmsnJGh98jZVkZla7NuGXw0dpiHA-/s2048/image_2026-04-08_09-09-21.png
    ប្រិយមិត្តមួយចំនួនជ្រាបហើយថា តារាចម្រៀង នេន ទុំ បានចេញបទចម្រៀងថ្មីជាមួយនឹងលោក ណូយ វ៉ាន់ណេត បានធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំងក្លារហូតដល់លោកបានចេញវីដេអូបកស្រាយខណៈលោកកំពុងតែស្ថិតនៅសហរដ្ឋអាម៉េរិក។ រឿងរ៉ាវមិនបានបញ្ចប់ក្រោយលោកចេញបកស្រាយនោះទេ ប៉ុន្តែកាន់តែឡើងកម្តៅបន្ទាប់ពីឃើញការបង្ហោះរបស់ stephen row : អ្នកវិភាគឯករាជ្យ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRRzj4z-MyGbkCiCq0MGKH_3gtM_kAm_w6d_LIft_iFEEQ4yYVw3_UUhf__PFdOujf5Kryv3V3bXTQ_3TAbegqI4ry-ZzL0BSJJpqFTUbzZDLOIPfYvOgjktEKS-IBe0uzwXwThooBOQRYbb830MhA41-bQMrRSsLb1_ZNV0otWRMNTGaaZZJfcAbQG-LM/s1440/image_2026-04-08_09-15-13.png
    ការបង្ហោះរបស់អ្នកកាន់ផេក អ្នកវិភាគឯករាជ្យ បានធ្វើឱ្យ នេន ទុំ ឆេះឆួលយ៉ាងខ្លាំងដោយចេញមកតបតវិញមិនអាចឱ្យគណនីនេះវិភាគបានតាមចិត្តនោះទេទាំងលោកខិតខំលើកស្ទួយសិល្បករជើងចាស់យ៉ាងខ្លាំង និងបានជួយសង្គមជាច្រើន។ ការបង្ហោះរបស់អ្នកវិភាគឯករាជ្យ បានលើកឡើងថា «សរសើរ វណ្ណដា លើកវីរតន្ត្រីករជើងចាស់ លើឆាកតន្ត្រីស៊ីហ្គេម ហើយសំពះព្រឹទ្ធាចារ្យដល់ចុងជើងជាការគោរព មុនលោកអនិច្ចកម្ម កិត្យានុភាពបន្សល់ភាពល្បី និង ការចងចាំតជំនាន់ សាវតាឧស្សាហកម្មតន្ត្រីពាន់ឆ្នាំគ្មានថ្ងៃបំភ្លេច។ សរសើរ ជី ដេវីត លើកវីរសិល្បករចម្រៀងជើងចាស់ ជាមួយរសជាតិថ្មីចាំងរស្មី ព្រះអាទិត្យថ្មីលើដីស្រែចាស់ ទំនុកមិនផ្លាស់ ពី ឱ្យបងសុំស្រឡាញ់ផង មកជា ឱ!.. សង្សារបងអើយ! ផ្តល់ទំនុកច្រៀងដល់ជើងចាស់ ច្រៀងបានច្រើនជាងខ្លួន លើឆាកតុបតែងពេញដោយរស្មី Spotlight គួរឱ្យគោរព.. ធ្វើឱ្យកេរ្តិ៍ឈ្មោះតន្ត្រីករជើងចាស់រូបនោះ មានឈ្មោះកាន់តែច្រើនលើឆាកតន្ត្រី រហូតដល់សព្វថ្ងៃ។ ខុសពីអ្នកចម្រៀង១ថ្មីនេះ.. យកម្ចាស់បទ ដំរីជាន់ខ្លាដែលគេគោរពដាក់លើព្រំ មកជ្រុំក្រោមបាតជើង ចេញចម្រៀង MV រាំក្រោមភ្លើង និង ក្លៀកមនុស្សស្លៀកសំពត់ខើច ច្រៀងពីសត្វពើតពើងក្រោមក្បាលខ្សែក្រវ៉ាត់ .. ពីខ្ពស់ រសាត់ខ្ចាត់ បាត់ក្រោមក្រណាត់ជូតជើង ទ្រុស្តក្តីគោរព ជើងចាស់ មកជាការធ្លាក់សូន្យតម្លៃលាងឃ្លាំង.. អ្នកចម្រៀងខួរអាជីណូម៉ូតូ»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy05Z7r-RAiz8Wbq7P_JQq2pANlxc4hWAlD8XX8M75zlpGeOTDacwsxpxbRVn2uJnu-2e6g3qUPhFpENPUOK0YU_D-miHfOUuFxdx_1XlSL-D7a3PvUEI1rCxI_TRAqkJeLoNHge5SQCJ6JoHH8JFuJCkW8ANq1oaVXCMufUeyOk4Xqdvt5unNhiRlvfZg/s2048/image_2026-04-06_09-11-21.png
    តារាចម្រៀង នេន ទុំ ថាលោកគោរសរសើរចំពោះ វណ្ណដា និង ជី ដេវីត ហើយលោកក៏ពេញចិត្តដូចគ្នាប៉ុន្តែមិនត្រូវវិភាគលោកជាមួយនឹងអ្នកទាំងពីរ ហើយថាលោកថោកជាងតារាចម្រៀងទាំងពីររូបនេះឡើយ។ នេន ទុំ ថាលោកឱ្យតម្លៃសិល្បករជើងចាស់ណាស់សូម្បីតែលោកតាគង់ ណៃ ក៏លោកខិតខំជួយគាត់ឱ្យមានការសម្តែង ហើយលោកនិងគាត់គឺមានភាពសិទ្ធិស្នាលគ្នាខ្លាំង។ ក្រៅពីគាត់គឺមានសិល្បករជើងចាស់ជាច្រើនទៀតដូចជាលោក ព្រហ្ម ម៉ាញ លោក ហួរ ឡាវី និងបានជួយសង្គមជាច្រើនទៀតប៉ុន្តែអ្នកវិភាគរូបនេះមិនបើកភ្នែកមើលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnVTk4WR5CbODXKthjoHuhpancrxpl08SixTU5aKfF2kXOy7zim-mJa0rTZBZtDLzwlzFAttA_6vVwNuGm9DUMYF8dOnKxCVielIv7mAtl9ZcaD_0yJvO_mo6CU73O_Q9i8zToyd70bB_zioLMKhag5mBjWWE2TPMWdPfFtffHsN8sZxqrlYjPp2CyXiT2/s1214/image_2026-04-06_13-50-01.png

    តារាចម្រៀង នេន ទុំ បន្តទៀតថា អ្នកវិភាគរូបនេះមានការគិតពិចារណឬទេដែលសរសើរ វណ្ណដា និង ជី ដេវីត ហើយជាន់ពន្លិចលោកទាំងដែលតារាចម្រៀងទាំងពីររូបនេះមានបទជេរគ្នាមួយគំនរ។ លោកថាបទសម័យពីដើមមានពាក្យលេបខាយ លេចលើលេចក្រោម បទសម័យឥឡូវមានទំនោរខាងផ្លូវភេទមួយគំនរ មិនយកមកគិត មកគិតត្រឹមលោកដែលគ្រាន់តែលើកយកឃ្លាទូទៅ «ក្រោមក្បាលពោះនៅរស់រវើក»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSzFyyyykN0n-xeVejacQVadsMC_X_ye_pVRZuu04CFYBiKS3eGBRLPEqcQtIVePvFdHzpeNr11SYDwv2x98_D74__3tEeRIprzzj-YUW7vv6mdhLaDM6CGFxOu-D7XW2zeb5AkKnEwSjBRIgkdDjdjQ3dmBW4PmtlW6btun-Yk4gd2V489ssroJN7pXry/s2048/image_2026-04-07_09-12-19.png
    តារាចម្រៀងរូបនេះបន្តទៀតថា លោកប្រឡូកក្នុងអាជីពសិល្បៈជាង២០ឆ្នាំមកហើយដោយជួយសង្គមបានយ៉ាងច្រើន ធ្វើចម្រៀងបានច្រើនទម្រង់លើកឡើងតែបទរ៉េប ហ៊ីបហប ដោយឱ្យអ្នកវិភាគឯករាជ្យ មើលឱ្យគ្រប់ជ្រុងជ្រោយមុននឹងវិភាគបន្ទាបតម្លៃលោក។ លោកក៏បញ្ជាក់ទៀតថាប្លង់ដែលមានមតិរិះគន់គឺលោកលួចយកប្លង់ពីហូលីវូដមក គេដទៃធ្វើបានសរសើរថាឡូយ តែត្រង់ខ្មែរធ្វើអ្វីប្លែកបន្តិចទាញទម្លាក់ចុះតែម្តង៕