Home ព័ត៌មានអន្តរជាតិ ហេតុអ្វីពិភពលោកកំណត់បរិមាណប្រេងគិតជាបារ៉ែល តើប្រេង១បារ៉ែលស្មើប៉ុន្មានលីត្រ?

ហេតុអ្វីពិភពលោកកំណត់បរិមាណប្រេងគិតជាបារ៉ែល តើប្រេង១បារ៉ែលស្មើប៉ុន្មានលីត្រ?

102
0

ព័ត៌មានប្រេងឥន្ធនៈភាគច្រើនតែងតែសរសេរពាក្យ «បារ៉ែល ឬធុង» ដែលមនុស្សភាគច្រើនយល់ថា គឺជាការកំណត់បរិមាណប្រេង ប៉ុន្តែមិនដឹងពីប្រេង១បារ៉ែលស្មើប៉ុន្មានលីត្រ ឬមានបរិមាណប្រេងច្រើន-តិចប៉ុនណា ។ អ្វីគូរឱ្យចាប់អារម្មណ៍ជាងនេះ ហេតុអ្វីឧស្សាហកម្មប្រេងនៅទូទាំងពិភពលោក កំណត់បរិមាណប្រេងគិតជា «បារ៉ែល ឬធុង» ដែលហាក់ដូចជាស្មុគស្មាញ ហេតុអ្វីមិនកំណត់ជា «លីត្រ» វិញ ដើម្បីឱ្យងាយស្រួលយល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpsmgHWQhQMgSt2cC8NMXjb9nWuwZPYSuBETm5mKQD4koeviKd3OBuVNKDI-IhKcjflLsP1EtKD6EtGNdaL5Z74xLzothnRJObFSSEpwdptY2yxGWItaVrOySs1wZFDEkSA677QmVRN9E2Z7caCqDk9ErlaLtdg3EpyoDiB0B4tgJw4e06z-Irh7UnaNCT/s1280/photo_2026-04-09_08-28-39.jpg
សារព័ត៌មាន KBN News នឹងនាំលោកអ្នកមកឈ្វេងយល់ថា តើប្រេង១បារ៉ែល (ឬ១ធុង) ស្មើនឹងប៉ុន្មានលីត្រ និងយល់ពីប្រវត្តិដែលធ្វើឱ្យឧស្សាហកម្មប្រេងទូទាំងពិភពលោក នៅតែកំណត់បរិមាណប្រេងគិតជាបារ៉ែលរហូតមកដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjPYQaVAP9dHYc1_Go0it14VQEXsDeQ7gKy9uqcakBgK-_wq8QsyJ2fB5NhviyiOrMOAnOuCbPblYMZFu5XNVxLaB_BMJTzoozuquc4vkzQZEZMY7h521pwrbcyfkjA4i1oHXIV-L4tcgpC8mImQizkZ8Ei_oCXbOoYl6EoUGx0o7e5urEmI3q_x3VOYb/s1280/photo_2026-04-09_08-28-38.jpg

បរិមាណប្រេងឆៅចំនួន១បារ៉ែល (Barrel) ស្មើនឹង១៥៩លីត្រ ឬស្មើ៤២កាន (គឺសំដៅលើទំហំកានប្រេងដែលប្រើប្រាស់នៅអាមេរិក) ។ ហេតុនេះ នៅពេលមានការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងប្រេង ដូចជា ៖ តម្លៃប្រេងស្មើ៨០ដុល្លារក្នុង១បារ៉ែល គឺចង់សំដៅលើតម្លៃប្រេងចំនួន១៥៩លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1jCB9d7ie4eDqbu6QBKAP1XQTrolHq-lGMdDrnlOMrL1zh6fkq2S9S7oJKEqJTREIYSrLzrY1URTVaw1kJJLN0o_lGLp1waCouKNEIAizDwqgt-n9UMe9obqGweBdHCJYZZIzphw521tdhKWF9sp1ZeyMQCgytai1xZyGwSTx2a0pViAy6sD5MpDncV_u/s770/photo_2026-04-09_08-28-38%20(2).jpg

ឧស្សាហកម្មប្រេងពិភពលោក បានកំណត់បរិមាណប្រេងគិតជាបារ៉ែលតាំងពីសតវត្សទី១៩ មកម៉្លេះ ដែលជាសម័យចាប់ផ្តើមឧស្សាហកម្មប្រេងនៅអាមេរិក ។ ពេលនោះ ប្រេងឆៅត្រូវបានគេផ្ទុកក្នុងបារ៉ែលឈើ (ឬធុងឈើ) សម្រាប់ដឹកជញ្ជូន ហើយបារ៉ែលឈើនេះក៏សម្រាប់ផ្ទុកត្រី ស្រាទំពាំងបាយជូរ ឬស្រាវីស្គីដែរកាលពីមុន ប៉ុន្តែបារ៉ែលឈើនីមួយៗមានទំហំខុសគ្នា ទើបមានបញ្ហារឿងស្តង់ដារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZdBf7HHRmOOlOajkhJH4AtOIujJqiObxk6FQaAQund-Upi1kQwJd1OaFYZLZHECOIZJComNMHCr2OH2oDeT-kzdy5cWiP0eWnokYXHoTv31mIVAukAeTpSCteZ0o3B06ZtK7Q_07bXpquwxrPMzV6pUToE4_sHDcT7w4l5glX71b2_0sj5NO-skdqtp4P/s960/photo_2026-04-09_08-28-37.jpg
ក្រោយមកទៀត គេក៏កំណត់ទំហំបារ៉ែលឈើឱ្យមានលក្ខណៈស្តង់ដារ គឺការផ្ទុកប្រេង១បារ៉ែល ស្មើនឹងប្រេង៤២កាន ដើម្បីឱ្យងាយស្រួលដល់ការទិញ-លក់, ដឹកជញ្ជូន និងកំណត់តម្លៃ ។ ហេតុអ្វីពិភពលោកនៅតែកំណត់បរិមាណប្រេងគិតជាបារ៉ែលរហូតដល់បច្ចុប្បន្ន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi7msPX_m8TNBdVhFN9UzUZXhqKSpaoqWF2VPbff9KGmIhYKhaYPvZViQJGCUT-aKlxP2-V0ET72E6NjHSRWXSPpl_AsdVnThndmk7XBnY0uaCGgwHU0uRspd_BMXgma-iMzCkqkpkF1TjPdvNuU_iRG5p_Chzt1xka5uVhm53oaWZNa07AV1jnpifLTom/s690/photo_2026-04-09_08-28-37%20(3).jpg

ទោះជាបច្ចុប្បន្ន ប្រទេសនានាឈប់ប្រើប្រាស់បារ៉ែលឈើសម្រាប់ការដឹកជញ្ជូនប្រេង ប៉ុន្តែនៅតែកំណត់បរិមាណប្រេងគិតជាបារ៉ែលរហូតមក ពីព្រោះវាបានក្លាយជាស្តង់ដារសកលក្នុងឧស្សាហកម្មប្រេងរួចទៅហើយ ។ ការប្រើប្រាស់បារ៉ែលដូចៗគ្នាគ្រប់ប្រទេសជួយឱ្យការទិញ-លក់ប្រេង, ការកំណត់តម្លៃ និងវិភាគទីផ្សារមានភាពងាយស្រួល ជាពិសេស មានបរិមាណប្រេងស្មើគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_OMkX8PuPyt6CqWSiDVO38Deid7aggQnjAPG-wcsEsK7UlzpToXEhFkcPkirGCLrvfXP7cH8b6UcIT6PcYRq_m0NjBHtu15LjP5CsuxtucGDlZKyExuDGwr7o8WPZf-imgkDD86sUBYyuHv-sxzwdHmTazVkC-JP9BSAyNqYRVnl6zLmrIoES0-GV544n/s1280/photo_2026-04-09_08-28-37%20(2).jpg

ហេតុនេះ បារ៉ែលកំណត់បរិមាណប្រេង គឺមានដើមកំណើតពីបារ៉ែលឈើកាលពីមុន បច្ចុប្បន្ន វាបានក្លាយជាស្តង់ដារសំខាន់របស់ឧស្សាហកម្មប្រេងនៅទូទាំងពិភពលោក គឺ១បារ៉ែលមានប្រេងចំនួន១៥៩លីត្រ ៕