Home Blog Page 19

ប៉ារីសក្លាយជាទីក្រុងបៃតងក្រោមការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្ត បង្កើនចំនួនកង់

0

ទីក្រុងប៉ារីស ប្រទេសបារាំង បានប្រែក្លាយជាទីក្រុងពណ៌បៃតង បន្ទាប់ពីជាច្រើនឆ្នាំមកនេះ អភិបាលក្រុងអនុវត្តគោលនយោបាយកាត់បន្ថយការប្រើប្រាស់រថយន្ត និងបង្កើនផ្លូវជិះកង់ និងថ្មើជើងសាធារណៈ ប៉ុន្តែក៏មានមតិប្រឆាំងពីក្រុមអ្នកនយោបាយ និងអ្នកប្រើប្រាស់រថយន្តផងដែរ ។ ការផ្លាស់ប្តូរមុខមាត់ទីក្រុងធ្វើឱ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរឡើង ដោយសារខ្យល់ពុលធ្លាក់ចុះ ប៉ុន្តែនៅជាយក្រុងវិញនៅតែធ្វើដំណើរតាមរថយន្ត ទើបអ្នកជំនាញបរិស្ថានសំណូមពរឱ្យកែលម្អផ្លូវនៅជាយក្រុងផង បើចង់ឱ្យប៉ារីសសម្រេចគោលដៅក្លាយជាទីក្រុងបៃតង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_jlUNb80PTS9BiePKx9wjhRVmsLUoKfhPn8674D9Wj-6wfDfFwu_ivaMpvxkiQ-SiGo0iv5R7KhGBQGTFc37ZxmwwjfE2IGQK5J0fP7vO8tLmdqTheJTRCW8FL2GqrE4AMB04DoPUyIPSyZkRS-PxuEax6SsjHhWrVhlGjQjmn-nmlP2kGGJriVTVFAXo/s1280/photo_2026-04-10_08-24-49.jpg
រយៈពេលជាង១០ឆ្នាំមកនេះ ទីក្រុងប៉ារីសបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង គឺពីទីក្រុងដែលសម្បូរដោយរថយន្តចង្អៀតណែនពេញផ្លូវទៅជាទីក្រុងសម្បូរកង់ និងផ្លូវថ្មើជើង ដែលជាការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្ត និងបង្កើនចំនួនកង់ របស់អតីតអភិបាលក្រុងប៉ារីស អ្នកស្រី Anne Hidalgo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXtNhU99xYzna-vV_hvCi5t6yPIYZn52WrjhfX2fAoma0aSifnygOi2gPsYlz1DzyOzsPm-RPsZ4awqNeftcTMXu3KiWoojL3-Dj4Po3PjrBTvbA2HaQr4wfkIC62PFq0sACiStFNSeU77i_6QuJL9NrOEeUCLKA6M0D1xOz2U1NDJVUWEM4hjVh1iug7W/s1280/photo_2026-04-10_08-24-48.jpg

ពលរដ្ឋរស់នៅទីក្រុងប៉ារីសប្រាប់ថា កាលពីមុន ពួកគេមិនហ៊ានជិះកង់នៅទីក្រុងទេ ដោយសារស្ទះចរាចរណ៍ខ្លាំងពេក និងគ្មានសុវត្ថិភាព ប៉ុន្តែក្រោយពីទីក្រុងបង្កើតផ្លូវជាច្រើនសម្រាប់ឱ្យពលរដ្ឋជិះកង់ ពួកគេក៏និយមធ្វើដំណើរតាមកង់ឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWvGFbPKxd5bGb73bEbspR8W3k1fI-QZ4y05zYOCwWc75aoAlz2uHYnB04AsI677LjEoe-tietnF3OO-s8L25q-cwoEds9snDNf4opYy5jqoFZYxefLQIG41TJC-uR3VcCHKH_Yplr53wmkCf-D-MHtUbdzIni-QZbG8YL_rxBmhflNKoFTkjlhzJMlu4/s1280/photo_2026-04-10_08-24-47.jpg

តាំងពីឆ្នាំ២០១៤ អភិបាលក្រុងប៉ារីសបានអនុវត្តគោលនយោបាយកែលម្អទីក្រុងរហូតមក រួមទាំងដាំដើមឈើរហូតដល់ជាង១សែន ៥ម៉ឺនដើម, បង្កើតផ្លូវជិះកង់រាប់រយគីឡូម៉ែត្រ, កែលម្អផ្លូវនៅមុខសាលារៀនចំនួន៣០០កន្លែងឱ្យក្លាយជាតំបន់គ្មានរថយន្តឆ្លងកាត់ រួមទាំងហាមរថយន្តបើកបរនៅមាត់ទន្លេសែន ។ ក្រៅពីនេះ ចំណតរថយន្តជាច្រើនកន្លែងបានប្រែក្លាយជាតំបន់បៃតង និងមានកន្លែងអង្គុយសម្រាប់ភោជនីយដ្ឋាន ឬហាងកាហ្វេ ដែលធ្វើឱ្យការរស់នៅរបស់ពលរដ្ឋល្អប្រសើរជាងមុន ជាពិសេស កុមារដើរទៅសាលារៀនមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh86awbzsf_BBNCQt_W6hQeG8jan0Jzu_ZdZdhKr2CskhFOw3iShHQv-uwPBIOelCMhwViqIcVkMmyFegbGS6L_mBc7MLNHzGg8hzHXkPVb6-Qw5M_xvEnOSowVBIy_IzxXUUeSHVqI-6Ia-r-N4YPR68Vwv2JIUPIUPzdUkQneHJbioOGtxoPRc0F_yWVu/s1280/photo_2026-04-10_08-24-47%20(2).jpg

បច្ចុប្បន្ន ប៉ារីសបានក្លាយជាទីក្រុងគំរូនៅតំបន់អឺរ៉ុប ដែលអនុវត្តគោលនយោបាយការពារបរិស្ថាន ស្របពេលប្រទេសផ្សេងៗចាប់ផ្តើមបោះបង់គោលនយោបាយនេះ ។ ប៉ុន្តែការអនុវត្តគោលនយោបាយកាត់បន្ថយចំនួនរថយន្តក្នុងទីក្រុងប៉ារីស ក៏មានមតិប្រឆាំងពីក្រុមអ្នកនយោបាយ និងអ្នកប្រើប្រាស់រថយន្តជាច្រើនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQAd_BWn1scXJLygzyGkl20WzSby_ooi1ntnGK03oSQV9tW_L4d7xOpgLJ4Oqu2mfithHsEFUTdY1JkjjXWle4dZabSFrCwX5CsWQAlJqZGSzsAZ3PNhDEqXpjOvUVWxCZI-i0mvlrrSDLecvS9Kdipox-8l_9J6DhZBpk8D3O3TAxwvpyoCxC7Tx9vxR/s1200/photo_2026-04-10_08-24-46.jpg

ការស្រាវជ្រាវបង្ហាញថា ប៉ារីសបានក្លាយជាទីក្រុង១ ក្នុងចំណោមទីក្រុងទាំង១៩ លើពិភពលោក ដែលអាចកាត់បន្ថយខ្យល់ពុលលើអាកាស ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៤ ។ ប៉ុន្តែមានបញ្ហាមួយចំនួន គឺទោះជាពលរដ្ឋទីក្រុងប៉ារីសអាចទៅរកសេវាកម្មផ្សេងៗដោយថ្មើជើង ឬជិះកង់ ប៉ុន្តែនៅតំបន់ជាយក្រុងវិញនៅតែប្រើប្រាស់រថយន្តសម្រាប់ធ្វើដំណើរ ហេតុនេះ អ្នកជំនាញបរិស្ថានសំណូមពរឱ្យកែលម្អផ្លូវនៅជាយក្រុងផង បើចង់ឱ្យប៉ារីសសម្រេចគោលដៅក្លាយជាទីក្រុងបៃតង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1zUQvsNp4rKSx1UNrr2mfWcVQfVU95Hak2L-ltVWaYn4hnD22hluY6Kbv03rXrUgiA0vbX53CefVLgkCIIyblEgFITVUb8zookv8IIN4m3BYspxXMD1VtsLDNnG0qCO7QrKdjsPBAzbuoRCUtKsGpaOou4c6Lm1hG-nW_h7Skc4EiE5WCQa_Kc2cbGBJd/s760/photo_2026-04-10_08-23-38.jpg

Heeseung បានផ្លាស់ប្តូរឈ្មោះបន្ទាប់ពីចាកចេញពីក្រុម ENHYPEN

0

នៅថ្ងៃទី៨ ខែមេសា Heeseung បានបើកគណនី Instagram ថ្មីស្រឡាងមួយដែលលោកបានចែករំលែកវីដេអូប្រវត្តិរូបរួមជាមួយនឹងរូបភាពមួយចំនួន។ ជាពិសេស Heeseung បានបញ្ចូលឈ្មោះ «EVAN» នៅក្នុងការបង្ហោះរបស់ខ្លួនដែលបង្ហាញពីឈ្មោះលើឆាកថ្មីសម្រាប់សកម្មភាពនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB41Tkz83lzZRI1IESqmqDig2Eel34-Ht9uLOvMy7mKalqGd7hihQNfpQbfUcULJogR_rAO6o0sdlt0BaQ5ej_6UPwvdxr7nboTe5aTX6W2DqE9mOvgX7sN8BpH8lWEFLcwqZgD3k9Vs00Vc1kEpQubNINfWvc76cBLfye-oPMk1P1DWEfSAodEXOfvgfm/s1170/image_2026-04-09_10-43-15.png

ខ្លឹមសារដែលបានបង្ហោះនេះមានរូបភាពសិល្បៈនៃផ្នែកខ្លះនៃរាងកាយ រួមទាំងកែងដៃ ភ្នែក និងកដៃ ព្រមទាំងវីដេអូខ្លីមួយរបស់លោកដែលកំពុងសម្លឹងមើលទៅក្នុងកាមេរ៉ាដោយផ្ទាល់។ គំនិតដ៏អាថ៌កំបាំង និងសោភ័ណភាពនេះបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGLVVnlSl-IdbkJV2gQnfaWnQKcyX4nGL5ukNoJfj2LrNE5DNmI9qVGnGY5F3CwGOsKJhjyDfLMNXERAxaoTY3xrfXT-WuamNymiScVWfoBcvPj9M1IaGdexJmj_QsRWLqNgoipeSJ9iJKe6SQRKU9pN-BpQQYPQcGexCtnbcO9TVA13kTq4IriKFFIt5v/s1500/image_2026-04-09_10-43-16%20(2).png

គួរឱ្យដឹងថានៅថ្ងៃទី១០ ខែមីនា Heeseung បានចែកផ្លូវជាមួយ ENHYPEN ជាផ្លូវការ។ ភ្នាក់ងារ BELIFT LAB បានប្រកាសថាសមាជិករូបនេះនឹងចាកចេញពីក្រុមដើម្បីបន្តអាជីពជាអ្នកចម្រៀងទោល។ បន្ទាប់ពីការចាកចេញរបស់ Heeseung ENHYPEN បានរៀបចំឡើងវិញទៅជាក្រុមដែលមានសមាជិក ៦នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmW7uKB5GIOhHJ1VXE6nUZTtQFsGsaxlSuJQ-pUQa0ZglpeUSxeCz0C-gf-ox5cb7nHW2YTGlHikFgNN4uc60Z8-X3z4T0I62cTIfLYmeWcOCcAqTvug1rpbu5BnnYWfMpcjesX_iOkZpnPIogtcWLUlGiHa0mc4DzBT8ZQC6ZnKJsEgcWsZzmalgUMs4/s1046/image_2026-04-09_10-43-18.png

ពីមុន Heeseung ធ្លាប់បានធានាដល់អ្នកគាំទ្រថា «ខ្ញុំកំពុងរៀបចំអាល់ប៊ុមមួយ ដើម្បីខ្ញុំអាចជួបអ្នកម្តងទៀតក្នុងពេលឆាប់ៗនេះ។ ខ្ញុំនឹងតែងតែយកសេចក្ដីស្រឡាញ់របស់អ្នកទុកក្នុងចិត្តខ្ញុំជានិច្ច នៅពេលដែលខ្ញុំឈានទៅមុខ»។ ទោះបីជាចាកចេញពីក្រុមក៏ដោយ Heeseung បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តដំណើរក្នុងវិស័យតន្ត្រីក្នុងនាមជាសិល្បករទោលម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYA-_ruQ3X86Xb807kYoI1XcZJk4SEooctILyiF2_Lr5V1vrS1QX55t4vXFYvkEbpgSS2TKwzKJwGAs_-CTPuRqQXTiJlSXtHAcHIdRpVkWKzPCmLIkuC88SN2PhexurSH9UxkbeIu2Tqy3u4nEmoMKlXu-eYdosRL2PVwhaokM19dpQuMDqCpQFueBTW1/s1608/image_2026-04-09_10-43-15%20(2).png

គួរឱ្យដឹងថាក្តីស្រមៃរបស់ Heeseung ក្នុងការក្លាយជាតារាចម្រៀងបានចាប់ផ្តើមតាំងពីអាយុ៦ឆ្នាំ។ ទេពកោសល្យរបស់លោកគឺមិនអាចប្រកែកបានតាំងពីដំបូងឡើយ។ បន្ទាប់ពីបានប្រឡងចូលរៀននៅវិទ្យាល័យដ៏មានកិត្យានុភាពមួយ Heeseung ត្រូវបានក្រុមហ៊ុនកម្សាន្តចំនួន៧ឬ៨ទាក់ទងមកលោក។ នៅទីបំផុត Heeseung បានជ្រើសរើសចុះកិច្ចសន្យាជាមួយ Big Hit ជាកន្លែងដែលលោកបានហ្វឹកហាត់រយៈពេលបីឆ្នាំ និងមួយខែ។ រយៈពេលហ្វឹកហាត់ដ៏ទូលំទូលាយនេះក្រោមភ្នាក់ងារធំមួយបានផ្តល់ឱ្យ Heeseung នូវមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការច្រៀង រាំ និងការសម្តែង ដែលនឹងលេចចេញជារូបរាងក្នុងអំឡុងពេលដែលលោកនៅ I-LAND៕

ជំនឿរបស់ពលរដ្ឋខ្មែរ ដែលនិយមទៅស្បថនៅព្រះអង្គដងកើ

0

ព្រះអង្គដងកើ ជាទីសក្ការៈបូជាដ៏ស័ក្ដិសិទ្ធិមួយរបស់ប្រជាជនកម្ពុជា ដែលជារឿយៗគេតែងឃើញមានពលរដ្ឋនាំគ្នាទៅបន់ស្រន់ ឬបួងសួងសុំសេចក្តីសុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitSXmm9k6x7TwXAl3EK1OAI5j7QyseJJcxnDQ7tLgqNJLhjBXBksVvP1ejEpEnT8gYYz-bPHmKtDGF4AtL8Gf4LCVRgUGVDbL22fbFse3S4UZ3w3h9wm9SlJIehh6uAeLJsex0RbHGfeLpDxI_yxZJyBCEIcwM58N7sPaFwd3HchVN6J1emf_b5gH5MXpC/s853/image_2025-10-22_11-48-46.png
ចំពោះប្រវត្តិព្រះអង្គដងកើ មិនមានសៀវភៅណាសរសេររក្សាទុកទេ គ្រាន់តែជាសាច់រឿងដែល ចាស់ៗនិយាយ តៗគ្នាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1JPXxt2UsEBOkJCLG2qWfppzsXOro119xB6mnROwGjZy42pbCbWeVdI0tyS5chFXYPZsWOFSl9K8YMltdxS12X-8Y0qLJItxh0J9WsmzG5hFSB5_mJDuj6Q6q7WPtJrcRfKzRdrXTdCiCCBMuT277H0NMPMLT62A1Z_AV6cZyPXa76AIe7noMnHwYxBGT/s1280/image_2025-10-22_11-48-47%20(2).png

ចាស់ៗពីជំនាន់មុនបានលើកឡើងតៗគ្នាថា៖” ក្នុងសម័យព្រះបាទ នរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថា ព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកប្រជាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថាដងកើ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpk4TVMua3Oije0KkVh0sFZMlF_QdYkLe3mUrhoKYkJISndWx6lP506AStG25BeAmpO3xITEmhqgJlO-nLd_qZSPLjyIQx-jpkd7HGeuaM2iAJO9M8a1hQP__JokNnNcEcZppOAAXwW4B_1EAbSkxfljVjUMlLuzzFc9B_RN-E7jN_29c3YFQyNdp7ESV/s1024/image_2025-10-22_11-48-48.png

បើតាមឯកសារខ្លះបញ្ជាក់រថា៖”កាលដើមឡើយរៀងរាល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គេតែងតែឃើញមានទង់ក្រពើ ឬទង់ក្អែក មានដងមួយតែចុងបែកចេញជាបី ផុសឡើងពីផ្ទៃទឹកទន្លេរួចក៏លិចទៅវិញ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcm1N8CNDrNmxeO81k17z2vWbysF0iaJgg0xGoQ_gO2AEkTXWHHOEwZ2L8mmfr-2b8DZ9JmrYPT0pBFtFuqIQmhyphenhyphenMaV6ZIlAOaqeod66bliOKGoa_jF2CGA6Z-9hN8DcX_-ZSBvws2J0c8UqWlso9tKyUxdIP7n7D6azAN3LryVc4Jti_x6ojsTeJAkCB/s1024/image_2025-10-22_11-48-49%20(2).png

ហេតុដូច្នេះ ទើបរៀងរាល់ថ្ងៃសីល ប្រជាជនតែងនាំកូនចៅទៅឈរមើលទង់នេះ ហើយក៏បានធ្វើពិធីបួងសួងលាបំណន់ ឬក៏បន់ស្រន់ ដើម្បីសុំជោគជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការ៕

កម្ពុជា-ឥណ្ឌា ត្រៀមធ្វើសមយុទ្ធរួមគ្នា​ ក្រោមប្រធានបទ “ប្រឆាំងភេរវកម្ម”

0

កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា នឹងសហការគ្នាធ្វើសមយុទ្ធ នៅលើទឹកដីកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទ ប្រតិបត្តិការប្រឆាំងភេរវកម្ម ក្រោមជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjETLNOuL0lYc19FZd1sFdHLvqFMb8vpxBDPer5Ocj7ITE14EAQX9bx5lN4DnnRMsNCimq_bNVPlthbGtBiMiTVF_VKROHkRHkvvGtcCBNWnzYCjkwxscfarYBucdUU2wy_eNAsrAyBLQbGUYPN0_tv5hQ8xfA59Ft4shA9u8Sb45nxTq22Dj9JJ3HTmfKK/s800/image_2026-04-06_14-59-47%20(2).png
នេះជាលើកទី២ហើយ ដែលកម្ពុជា-ឥណ្ឌា បានធ្វើសមយុទ្ធយោធាជាមួយគ្នាម ខណៈលើកទី១ធ្វើឡើងនៅលើទឹកដីឥណ្ឌា កាលពីអំឡុងឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Jdb240GBSAjO9T62Eq_Yz_ZXht1l8Jb1qGmQQYrEGxZqfsw6ekgQ_odU-OaxxBW9SOey2gkqhXrm7avTLfePfOa2wUDY_ZEq36iAuFE1SpqeirIXmxxgFbJH2JcG8i0fJ2zfovM-Rltur0nrXvYR87TeasfHFr2vLT78ecoGYT6SjSTWhXmnRNc5H8db/s750/image_2026-04-06_14-59-47%20(3).png
កាលពីសមយុទ្ធលើកទី១ រវាង កម្ពុជា-ឥណ្ឌា មានកងទ័ពកម្ពុជាតែ២០នាក់ និងកងទ័ពឥណ្ឌា២០នាក់ប៉ុណ្ណោះដែលចូលរួមលំហាត់ហ្វឹកហ្វឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyHfObhT2psPMef5xfqJ3KOID9e0MFYo8kgSesB2BwF9XrV00H6mzS6PWZ11P23tGgSIiMd10UuVXRKXOSnjw5rjdhm1gkB-VGusxHdYkxNLjJ5oOaABJ4l41p-raePYS0LI-IvxQHJrJaoTDzpXtT9h9HVUZcIhRK6gWD0lrvXzoGuzSnZwB_MchDKVrD/s1600/image_2026-04-06_14-59-47%20(4).png
ដោយឡែកសមយុទ្ធលើកទី២ ត្រូវបានគេរំពឹងថានឹងធ្វើធំជាមុន ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងកងទ័ពឥណ្ឌា និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5gx5osX9NmqsDovkpS7P9oqRy0O1vQO1XHlaoXO0d-ndp6DbV7zCzooaplBE3aizUc_HHFCkBxM512xNXiMrNMD1U39nJvOVqrL9PhL9NaH0uNkhID5Lp83uvb640wgFs7CBSWEuCZWT2UGl_d4gb3oq4IWubQxwUNAgt18l6753wJBpv6t6iYiT4r1W_/s750/image_2026-04-06_14-59-49%20(2).png
សមយុទ្ធនេះ ត្រូវបានភាគីទាំងពីរ ចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ដោយផ្ដោតសំខាន់លើប្រតិបត្តិការប្រឆាំងភេរវកម្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgFBNPcabvlYSF5BaagT8Hiirs5BDNNItYvZoVXUiH-QRR2HKmK-RF2pFNwHDBdbnHP-mVUql7ZgrzbkwECKXzongBo2SmmNbKcIYJyq757l02XkOvcwc-lqo1nuGQW_3Z76UVIbqrEDK_18i8lSJ1KULRqWJxxxQCCZxIkc99ShIKSZYN-SXcR4EoqdfK/s750/image_2026-04-06_14-59-50%20(2).png

 

អ៊ីរ៉ង់ថាការចរចាសន្តិភាពជាមួយអាមេរិកនឹងមិនកើតឡើងដោយសារតែអ៊ីស្រាអែល

0

អាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងឈប់បា.ញ់រយៈពេល២សប្តាហ៍ក្រោមលក្ខខណ្ឌបើកច្រកសមុទ្រ Hormuz ឱ្យនាវាដឹកប្រេងឥន្ធនៈឆ្លងកាត់ដោយសុវត្ថិភាព ប៉ុន្តែអ៊ីស្រាអែលនៅតែវាយប្រ.ហារទ្រង់ទ្រាយធំលើប្រទេសលីបង់ រហូតដល់ជាង១០០លើក ដែលបណ្តាលឱ្យខ្ទេចខ្ទីរអគារ មនុស្សស្លាប់ជាង២០០នាក់ និងរងរបួសរាប់ពាន់នាក់ ដោយមេដឹកនាំអ៊ីស្រាអែលថា បទឈប់បា.ញ់មិនពាក់ព័ន្ធនឹងការវាយប្រ.ហារ ។ ប៉ុន្តែអ៊ីរ៉ង់ចាត់ទុកការវាយប្រ.ហារនេះ គឺល្មើសនឹងបទឈប់បា.ញ់ និងបដិសេធការចរចាសន្តិភាពជាមួយអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOjh671T891gKo3W8w1me6X7PoWLpDiJXLCG2eTU1JKWolBwxxvCtJj9j9KuV7wyYGC8_LY9FmDcHOF2Z_pCOJDNplIDrDFZSQ_ZOEv37rU5luBPbod3cLi9ygAfc830KcnezegbXTXDZKP6ADLRnJX2WaCWxvphKWAZQ8ZvZ9498gqnOIfr0NQm5unUb/s730/photo_2026-04-09_14-39-05.jpg
អ៊ីរ៉ង់បដិសេធការចរចាសន្តិភាព បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារយ៉ាងចាស់ដៃលើប្រទេសលីបង់រហូតដល់ជាង១០០លើកកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លាប់ចំនួន២៥៤នាក់ និងរងរបួសរាប់ពាន់នាក់ ដែលចំណាយពេលវាយប្រហារត្រឹមតែ១០នាទី ។ ទង្វើរបស់អ៊ីស្រាអែលធ្វើឱ្យរង្គោះរង្គើដល់បទឈប់បាញ់រយៈពេល២សប្តាហ៍ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទើបតែប្រកាសកាលពីថ្ងៃទី៧ ខែមេសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivGhfE6dQgiSuoXFfeQS3S2xTDjL_FRSxeXtRQ_CCqa5BghBwaNZ817EAkWXFIqrnw-b6PjC1OkLm79ehvhrCqDPgm4glgFittdmMPl5g6awtjdBH6tk4S9ZgXiRY_0O71PPjgJvzf6jKqrbJJcCZwpFY4w-OWgPh3hDUt35xxNJbq9-Qt72w8T17mD2Qe/s800/photo_2026-04-09_14-48-13.jpg
បើតាមភ្នាក់ងារការពារជនស៊ីវិលលីបង់ គឺការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់កាលពីថ្ងៃទី៨ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ច្រើនបំផុតក្នុងទីក្រុងបេរុត ហើយអ៊ីស្រាអែលពុំបានជូនដំណឹងជាមុនដើម្បីឱ្យពលរដ្ឋជម្លៀសចេញទេ ។ ក្រុមប្រដាប់អាវុធ Hezbollah នៅប្រទេសលីបង់ដែលគាំទ្រពីអ៊ីរ៉ង់ ថាពួកគេបានបាញ់គ្រាប់រ៉ុក្កែតទៅភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីសងសឹកអ៊ីស្រាអែលដែលល្មើសបទឈប់បាញ់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV43pyXRBLBKWswL8yGM1r0WJt9u0byOeXnLdPQknLGmL-IaS8g-95WMtmvg0qch6iSXI4ubTI0ORhIVkc-yVEuDLtaiSvNr4yPPEa1TkILkhixuUM83z0SR6sHEB0alXmjZ1uxfJYpD84YoW-H_ms8W3f6cCGnhlI-xqmUTzoflZMWTx7p6boS7iEjeRM/s797/photo_2026-04-09_14-48-14%20(2).jpg
ការវាយប្រហាររបស់អ៊ីស្រាអែលមកលើលីបង់ ធ្វើឱ្យអ៊ីរ៉ង់បដិសេធការចរចាសន្តិភាពជាមួយអាមេរិក ដែលអ៊ីរ៉ង់ចាត់ទុកការវាយប្រហារនេះមិនគួរកើតឡើង ។ លោក Mohammad-Bagher Ghalibaf ប្រធានរដ្ឋសភា និងជាប្រធានក្រុមចរចារបស់អ៊ីរ៉ង់ បាននិយាយពីភាពមិនច្បាស់លាស់ក្នុងតំបន់ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ កំណត់ការចរចាសន្តិភាពនៅថ្ងៃទី១១ ខែមេសា ដែលមានខ្លឹមសារខុសគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYDeHku1_sHuq48ncATDReMmJBhv1LSrh9gVpHERrsedsdRdnwpxm7jrU3NEspU_72iNK6tyA_5jgWx56FxmBKENVlAKJrulYUeg7SSP94G3ziDF-LBrcu0Ha41XrC2ZqllCeB5AZEdXqUaXpvxbnH8yC_RDW1D5zJBytxjdV_GGo48j9vhOrD_8r63FcJ/s1200/photo_2026-04-09_14-48-14%20(3).jpg
លោកថា អ៊ីស្រាអែលល្មើសបទឈប់បាញ់ជាច្រើនចំណុច ដោយបង្កើនការវាយប្រហារកាន់តែខ្លាំងលើក្រុមប្រដាប់អាវុធ Hezbollah ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ ។ រីឯអាមេរិកបានល្មើសបទឈប់បាញ់៣ចំណុច ក្នុងចំណោម១០ចំណុច ។ ស្ថានការណ៍បែបនេះ គឺការឈប់បាញ់ ឬចរចាទ្វេភាគីនឹងមិនកើតឡើងទេ ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា ការបញ្ចប់សង្គ្រាមនៅលីបង់ គឺជាផ្នែកមួយនៃបទឈប់បាញ់រយៈពេល២សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9RXaqxLjh5qgSr4Dr8IyuWEcOLkoc6Gazlq6T5ZppXjpYbSvSJTt2XTU6H69bWikSR6de2eVX-k0-fqHErB4sbGKu7S1_f9JLK-Q3VQrV9O2r5a3zS3wYaEHgW9nRBNoojx0ePC05licifrYjlkwLETycWXocYZD18rwc18PNNBLRah2G62UEQTTI4Yi/s800/photo_2026-04-09_14-48-14.jpg

គួរបញ្ជាក់ថា អាមេរិក និងអ៊ីស្រាអែល បានអះអាងពីបទឈប់បាញ់២សប្តាហ៍មិនគ្របដណ្តប់លើលីបង់ទេ ហើយមេដឹកនាំអ៊ីស្រាអែលថែមទាំងមានគម្រោងវាយប្រហារលីបង់គ្រប់ពេលវេលាបន្តទៀត ៕

រុស្សុី តេស្តសាកល្បងមីសុីលជំនាន់ថ្មី បាញ់ចូលក្នុងទៅដីអ៊ុយក្រែន

0

ថ្មីៗនេះរុស្សុី បានបាញ់មីសុីលលឿនជាងសំលេងរបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន ដោយចាត់ទុកជាការធ្វើតេស្តសាកល្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrjuLAmJ-_MgE9zbUjQZ6RWxl1qduQ_wrGlhOzrptUVu1FIOY054ojI4St_tV1c_aY_o-ASdmBnsctAzR44BJVq2P8vWsGqkad_DdMo2MdRx5bcpDPyTLNrAraVUWEZosLS4yiv1v6H7ihz_I_CFCD_exaY9C7X4pwbmrRlEs4TX4L9qHhvw_UrnEGpmuy/s800/image_2025-12-27_10-33-09%20(2).png

កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ថា៖” រុស្សុីបានប្រើមីសុីលនេះ លើកដំបូងក្នុងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយវាយប្រហារលើទីក្រុងគៀវ (Kyiv) ខណៈខែលការពារដែនអាកាសរបស់ខ្លួនមិនអាចស្ទាក់ចាប់មីស៊ីលនេះបាននោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD60C6OyiFvR72goKT4A-1zZpfgDPKfHdjR_1mr9QiP_CUbWqq2BfcpTT3dKdyPyg2EjnjHeb9GBuXL92E9qAyQJvBkOmWPTwCO9PTPDY5PnAHGG96BbxhCMjKorZih102oC1FwsytBx5GTlKFy4hTrWwQP9suX4LzzX4PC8wnHYStDwd0uYVHK4JM82f2/s811/image_2025-12-27_10-33-10%20(2).png
មីសុីលថ្មីនេះ មានឈ្មោះថា”3M22 Zircon” ដែលផលិតឡើងក្នុងគោលបំណងចម្បងបាញ់កម្ទេចនាវាចម្បាំង និងកម្ទេចអគារធំៗនៅទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_r5eeG2tIOKSXZSF10aurmHPwtuppiGvfmuP7gN-1M60zbJDLRGLyzoHKYPmJ6IsyivmE4rgh-RNSrDzn73s7Xlbc3nTnxxcHPFCtpr3UKyOFZlsn_Irl-cCqmD9Eb5f_oQigIMYQlBnuMYzZWoiN5FeeQFhuhHz8mch_mcT1V7rhrPe_IMo3nHFAM9Q/s1439/image_2025-12-27_10-33-10.png
វាមានល្បឿនលឿនជាងសំលេងដល់ទៅ៩ដង ឬស្មើនឹង១១០០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបាញ់បានក្នុងរយៈចម្ងាយ១០០០គីឡូម៉ែត្រទៅ២០០០គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6jCgclApjSGaOJRjMYZBIHRse8hz5yb0Ybw1K9M6IXImTb3rbeUE6yTuOAwLTZTBQx8dfu9raAsaLkL2YdIYTCgE9Lify8wnD-aUujlPFZzhRJ9nXpi340VdKw66EbCxFMMOlew4whg0EndpvJ8WuW-15Y8dNkzwRoy0Jr27K0G79v2kOaCaFZNTGWYL/s1200/image_2025-12-27_10-33-12.png
3M22 Zircon មានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានប្រមាណ៣០០គីឡូក្រាម ដែលវាត្រូវបានបាញ់ចេញពីនាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំង៕

តួស្រីរឿងខ្លី Yu Yin ស្រក់ទឹកភ្នែកជាសាធារណៈដោយសារតែសម្ពាធការងារ

0

តារាស្រី Yu Yin បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងភាពយន្តខ្លីៗរបស់ចិន។ ទោះជាយ៉ាងណាក៏ដោយនៅពីក្រោយភាពទាក់ទាញនេះនាងត្រូវបានគេឃើញយំសោក និងបង្ហាញជាសាធារណៈពីស្ថានភាពសុខភាពធ្ងន់ធ្ងររបស់ខ្លួនដោយសារតែកាលវិភាគដ៏មមាញឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUh7lbt228xCNpD9CwFIGqV_cign9cgoFIBIkNoeXZ_vQPZFNO3a5Rw8zvQgar3GJTjijfDt_rxBrEW63fDNzPq7u_evxldrDWv7j066mrU6BROLPDrg8p00CGmzCeuH27Sd8orznJL-TFJfiYEZTvT-lb0cvLO7M2PqzxyEaxSUEMT7OOA8DGbDxvNxy-/s933/image_2026-04-08_13-15-36.png

អំឡុងពេលផ្សាយផ្ទាល់ថ្មីៗនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញ Yu Yin មើលទៅហាក់ដូចជាស្រពោន ដែលខុសពីការបង្ហាញខ្លួនដ៏ស្រស់បំព្រងរបស់នាងនៅលើអេក្រង់។ តារាស្រីរូបនេះមិនអាចទប់ទឹកភ្នែកបានទេ ខណៈពេលដែលនាងបានចែករំលែកអំពីកាលវិភាគការងារដ៏ហត់នឿយរបស់នាង។ Yu Yin បានសារភាពថានាងកំពុងប្រឈមមុខនឹងការអស់កម្លាំងធ្ងន់ធ្ងរ បន្ទាប់ពីជាប់គាំងនៅក្នុងកាលវិភាគដ៏មមាញឹក ដែលនាងទទួលបានការគេងត្រឹមតែពីរបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3CxxjUKu__ngBgppLnKYfPMm0FAQX4F1rTn914sZSa5fYFFh-K0C8V8d9p16hONNV14ahy7TqZcHO0NdO1D1HOt9Vao4APjoRXI6APwrHubYlMCec-L_YQGADq46i309cUMk2uJrjIRkMxCYSAQuLORQwo-Jbex1qEcmyeDWYuhiOcxmwv793WmbHXRwH/s1308/image_2026-04-08_13-15-35%20(2).png

ជាពិសេសគំរូនៃរឿងខ្លីនេះបានបង្ហាញថានាងបានស្រកទម្ងន់ ៤គីឡូក្រាមក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះដោយដំបូងឡើយនាងមានទម្ងន់ត្រឹមតែ ៤១គីឡូក្រាមប៉ុណ្ណោះ។ Yu Yin បាននិយាយថា នាងតែងតែជួបប្រទះនឹងរោគសញ្ញាគ្រោះថ្នាក់ដូចជា សម្ពាធឈាមទាប ដង្ហើមខ្លី និងមានអារម្មណ៍ថាដែនកំណត់រាងកាយរបស់នាងត្រូវបានរុញច្រានដល់កម្រិតខ្លាំង។ Yu Yin សារភាពថាប្រសិនបើនាងបន្តស្រកទម្ងន់ នាងប្រហែលជាមិនអាចទ្រាំទ្របានទៀតទេ។ នេះគឺជាការអង្វរដ៏អស់សង្ឃឹមទៅកាន់សហគមន៍អនឡាញ ដោយបង្ហាញពីផ្នែកងងឹតដ៏ឃោរឃៅនៃឧស្សាហកម្មកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7NsA4PBeBa_rVQovWhIC8rXy2bYiL8w9mH5Iee9Djfzx0N9ys3IQ7gWXH9Pu3frDzKmGCtO9CDCp6s1UL3UZXBnJ7iuolPY0gZewzHRrV9-cpRPEllLjEKi_Jn1sTapTSnI8-aUfIwEuyt1YZYCue9A3nj8nOen1BahWLnRV649IrjmXmv9of-bF5ZhPo/s666/image_2026-04-08_13-15-35%20(3).png
ការរីកចម្រើននៃខ្សែភាពយន្តខ្លីៗនាពេលបច្ចុប្បន្ននេះ បានកើតចេញពីរូបមន្តមួយ រហ័ស សង្ខេប និងចំណាយតិច។ ដើម្បីបង្កើនប្រាក់ចំណេញឱ្យបានច្រើនបំផុត គម្រោងជាច្រើនមានរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ដើម្បីបញ្ចប់ដំណើរការថតទាំងមូល។ នេះមានន័យថា តារាសម្តែងត្រូវធ្វើការជាបន្តបន្ទាប់រយៈពេល ១៨-២០ ម៉ោងក្នុងមួយថ្ងៃ ក្នុងកម្លាំងខ្លាំងបំផុត។ មិនត្រឹមតែ Yu Yin ប៉ុណ្ណោះទេ ប៉ុន្តែក្រុមផលិតកម្មទាំងមូល ចាប់ពីអ្នកថតរូបភាពយន្ត រហូតដល់បុគ្គលិកកំពុងទទួលរងពីភាពអស់កម្លាំង និងការគេងមិនលក់រ៉ាំរ៉ៃ ដើម្បីតាមទាន់កាលវិភាគចាក់ផ្សាយដ៏លឿនមិនគួរឱ្យជឿ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbed0ncyKewDvAhVndpYfEPJnmXN2urhGGaWFgEo48kS16fOvq3ngJ3fXEKlUqVdEE-f6zkHoJppNAgKbJmNllPkdEYqK1OAdDE1PWre_Nq-SRb__iLltuLzP1EgSWKo6UYZ8zm9RWKrd9qMwyPiMi137vdXRYG0AVEr7jKgEJJ6fDV7URpfC7Lm4sw_3t/s1344/image_2026-04-08_13-15-35.png

រឿងរ៉ាវរបស់តារាសម្តែងវ័យ២៧ឆ្នាំរូបនេះបានបង្កឱ្យមានរលកនៃមតិផ្ទុយគ្នាភ្លាមៗនៅទូទាំងវេទិកាផ្សេងៗ។ ទស្សនិកជនមួយចំនួនធំបានសម្តែងការអាណិតអាសូរ និងបានណែនាំដល់តារាសម្តែងរូបនេះឱ្យផ្អាកការងាររបស់នាងជាបណ្តោះអាសន្នដើម្បីទទួលបានការព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់នាង។ មនុស្សជាច្រើនបានអះអាងថា សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដោយមិនគិតពីឋានៈរបស់មនុស្សម្នាក់ឡើយ ហើយមនុស្សម្នាក់មិនគួរបំផ្លាញខ្លួនឯងដើម្បីកិត្តិនាមបណ្តោះអាសន្ននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiEg16eDW7PP8LSpm9tHzWQKoMsrgj8fugaIucTRAtU5YlNoihmKCwH3aeEWVn8en9Ca5Ilydzl59LIdbGQEZv_RO9pP8kwMChUePNy1U6P4nRfqn4027oCjRo9xl9JcHWHOcYWDfpcfEytqkmNZyYwrgfjvc4yVqS1Qj7GClurHoaApAqe8E4WO8zzWcR/s1050/image_2026-04-08_13-15-36%20(3).png

ពួកគេបានអំពាវនាវឱ្យមានយន្តការមួយដើម្បីការពារសិទ្ធិ និងសុខភាពរបស់សិល្បករវ័យក្មេងដែលធ្វើការក្នុងផ្នែកភាពយន្តខ្លី។ផ្ទុយទៅវិញ ក៏មានមតិប្រាកដនិយមជាច្រើនដែលថា ការសម្ដែងជាវិជ្ជាជីវៈដែលមានប្រាក់ខែខ្ពស់ ហើយការប្រឈមមុខនឹងសម្ពាធគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងការងារ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនយល់ស្របថា មិនថាប្រាក់ចំណូលខ្ពស់ប៉ុណ្ណាទេ ការអនុញ្ញាតឱ្យកម្មករធ្លាក់ចូលទៅក្នុងស្ថានភាពសុខភាពធ្ងន់ធ្ងរគឺមិនអាចទទួលយកបានទេ។ ករណីរបស់ Yu Yin មិនមែនគ្រាន់តែជារឿងរ៉ាវរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីការពិតដ៏អាក្រក់នៃការកម្សាន្តសហសម័យផងដែរ៕

អ្នកកាសែត Al Jazeera ម្នាក់ទៀតហើយ ត្រូវបានអ៊ីស្រាអែលសម្លា.ប់នៅតំបន់ហ្គាហ្សា

0

Al Jazeera នៅថ្ងៃព្រហស្បត្តិ៍នេះបានរាយការណ៍ថា អ្នកឆ្លើយឆ្លងប្រចាំតំបន់របស់ខ្លួន គឺលោក Mohammed Wishah ត្រូវបានសម្លា.ប់នៅក្នុងការវា.យប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលដែលកំណតគោលដៅលើទីក្រុងហ្គាហ្សា។ នេះជាលើកទី១១ហើយ ដែលទីភ្នាក់ងារ Al Jazeera ត្រូវបានសម្លា.ប់ដោយការវា.យប្រហាររបស់អ៊ីស្រាអែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbRLV4UUoBRpcGnNBgx3A20rKCRP4cLsx9REBx7O20UKgBAOBwy-aKaaPb40iA8GJ4xP38uj8ar8-UjY2PEv8QeZOKILu77y0O6gwWlAsIA8-Y5z4oJdSBdOawKc1pvndtegUMINWu8QtthqX6KD3SyWw5QQbyrRkyzicOxSotyTN7uRyTuu3-hewn85tS/s770/photo_2026-04-09_10-27-05.jpg
យោងតាមរបាយការណ៍ពី Al Jazeera និងមន្ត្រីមូលដ្ឋាន លោក Wishah ដែលធ្វើការជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera Mubasher ត្រូវបានសម្លាប់នៅពេលដែលការវាយប្រហារបានកំណត់គោលដៅលើរថយន្តដែលគាត់កំពុងធ្វើដំណើរតាមបណ្តោយផ្លូវឆ្នេរសមុទ្រក្នុងទីក្រុងហ្គាហ្សា។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅថ្ងៃពុធ ហើយក៏បានសម្លា.ប់មនុស្សយ៉ាងហោចណាស់ម្នាក់ទៀតនៅក្នុងរថយន្តនោះផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjieD9lQnrgfv9bykLrvU5KGhgp8wLGA1oQ7cwmnB5B3pBrnfKsBGyllbD77V_TTiiFFeJ84ewU0LEDRBVVuYdDhvwXRxshzR4fgjzh8Iaoleh_FADp6ij55L-zRIzb8Rdcuf66rnrnioShPAQJw5_Ytfvi2DsPVK_sDbvEXrV0BCTQVL_clWr4SSgVNVvC/s1024/photo_2026-04-09_10-27-05%20(4).jpg
    Al Jazeera បានថ្កោលទោ.សយ៉ាងខ្លាំងចំពោះការសម្លា.ប់នេះ ដោយហៅវាថាជា “ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង” និងចោទប្រកាន់អ៊ីស្រាអែលថាបានកំណត់គោលដៅអ្នកកាសែតរបស់ខ្លួនដោយចេតនា ព្រោះកន្លងមកអ៊ីស្រាអែលធ្លាប់បានចោទប្រកាន់ថា លោក Wishah មានទំនាក់ទំនងជាមួយក្រុម Hamas ទាំងដែល Al Jazeera និង Hamas ផ្ទាល់ក៏ធ្លាប់បានបដិសេធ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicm_cXo38-5PalZpXmnXcIxHq3bDQakvD-58n3VJL0pK2bGqJl3Uou9A8Cr4mF7pGItgV24GJ9fEI9uBWPQASc3P6fLVv1q5vJ_ps_LVsO6Ms0ViGuLNjOSYjITKr1DuIgBNdF-ZC43tWZjpCmPFJtO8UdwbpTWzCnEGOXHZ9hnpnE32717Ys1O5Gzf5fg/s1280/photo_2026-04-09_10-27-05%20(2).jpg
    ឧប្បត្តិហេតុនេះបង្ហាញពីគ្រោះថ្នាក់កាន់តែខ្លាំងឡើងដែលអ្នកកាសែតប្រឈមមុខនៅក្នុងជម្លោះ។ យោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន មានអ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយយ៉ាងហោចណាស់ ២៥៦ ទៅ ២៦០ នាក់ ត្រូវបានសម្លា.ប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ តួលេខខ្លះពីប្រភពក្នុងតំបន់បានបង្ហាញថា ចំនួននេះអាចឈានដល់ជិត ៣០០ នាក់។ ទន្ទឹមគ្នានោះផងដែរ ចំនួនបុគ្គលិក Al Jazeera ដែលត្រូវបានសម្លា.ប់ក្នុងអំឡុងពេលបំពេញបេសកកម្មនៅតំបន់ហ្គាហ្សា មានយ៉ាងហោចណាស់ ១១ នាក់ រួមទាំងលោក Wishah ដែលទើបត្រូវបានសម្លា.ប់នាពេលថ្មីៗនេះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi94noKWSp7QLQNzP8VAUh9qmBTTu42WAFbnwjiur0bidVCBWGeE9lBBHglKeJB6i9OCPNLIoGFeylKtpAs7Ztvqr7YNzTQZA_FxCqAnYvDuy3JvKrehn_qeqafaM3qdaYLL2hSZhQtqkePOwZxjAJtWHe5AmBL1_k9l5eOLBYcsEb5HMbXRWBXCZM2ideF/s844/photo_2026-04-09_10-27-05%20(3).jpg
    ជាមួយនឹងតួលេខដ៏គួឲ្យតក់ស្លុតនេះ អង្គការសិទ្ធិមនុស្ស និងស្ថាប័នសេរីភាពសារព័ត៌មានអន្តរជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងបានចាត់ទុកថា សង្គ្រាមនៅហ្គាហ្សាគឺជា “សម័យកាលដែលបង្ហូរឈាមបំផុត” សម្រាប់អ្នកកាសែតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក៕

អស់រយៈពេលជាង៣០ឆ្នាំ! ប្រធានាធិបតីបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត

0

ដើម្បីរឹតបន្តឹងចំណងមិត្តភាពឲ្យកាន់តែស្អិតរមួត ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង នាខែវិច្ឆិកា ខាងមុខនេះ អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទៃ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតី បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqjbeFE9AFVaC6VP1vE2D7BeXdOu0PtWTGXH6_6k2jVdvO79UF1xP52ET9fBeEL2RkBHhni_NeUg2i3GKIq3BIXUTaJJTRfX3IoV7bwsI_i8J5pQVjbaW3hSmFe2HYvvHt9iI3d_PcGijonKIVHcu4hCvcwBLiVcSH_iN51GG5BXyg0yyTa0dyn5heIqjz/s810/photo_2026-04-09_11-10-29%20(2).jpg
ថ្លែងបន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីស លោក Emmanuel Macron បានថ្លែងអំណរគុណចំពោះសម្តេច សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញ នៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងទីក្រុងប៉ារីស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwoqcMU_e2wF987rYl14HN8HWPxnUJ7r1n5toiTEq7cHcgd30XXwjwntuxAIZjTdsRarMMPU0rpElTktEJVUFb70sts3ftrOzGcnFIQ2aWcJIJxTxeqFSJ2NIaBO1osu7K-vHwwhrK-2U9wyBz9_w6iHYB_EVCRB79nDwYe9pkTyMnf0_y9-strXgwJWop/s1020/photo_2026-04-09_11-10-29.jpg
មិនតែប៉ុណ្ណោះ ប្រធានាធិបតីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះបន្ថែមថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។ លោក Macron ថាលោកនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកាខាងមុខ ដោយគូសបញ្ជាក់ថានេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpRgWizwFAdOx0Mmt3RVGvj-EjgFGIYX25Uv1Ft5_TWXYLS0cHggafEIVlMoCTu6Msfj-8ajpWoObr0MhsMw08zSC69xSO3FWXhgqNPF4pd-ldYZmHOLs3vJnYMYLCqwcP7KktL_OncoFeAvhWwiLAWkv3ugw7s3tsxUOiysPQNAahnL9-gUq2q9ERbEip/s750/photo_2026-04-09_11-10-29%20(3).jpg

គួរជម្រាបថា វានឹងក្លាយជាលើកដំបូងបង្អស់សម្រាប់លោក Macron ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ហើយនេះក៏ជាលើកដំបូងក្នុងរយៈ ៣៣ឆ្នាំផងដែរ ដែលប្រធានាធិបតីបារាំងបានមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់អតីតប្រធានាធិបតី François Mitterrand ក្នុងឆ្នាំ ១៩៩៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvR60dEyGtqLh2ncWZr0_g9elnTc5J8-rRDKwINeI8CDRy_ePnTrn53Sp0WCNxPloRgHn-TONHLXb-2jQcUDwbyczCtnS7p3PHJizG7hP7u23aDBTJjPVNl7EgVDz8cnlyHJJoH-SvWAIPE1XvFYVIV_O48LK-LeyvFYB-ffTCVmFsUOUoUj9BiJVGrNps/s900/photo_2026-04-09_11-10-29%20(4).jpg

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលើកនេះ នឹងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះការមកដល់របស់លោកនៅក្នុងខែវិច្ឆិកា ឆ្នាំ 2026 នឹងស្របពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie លើកទី 20 ដែលទើបតែត្រូវបានផ្លាស់ប្តូរពីសៀមរាបទៅភ្នំពេញដើម្បីសម្របឲ្យត្រូវទៅនឹងទំហំនៃព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ៕

Jungkook ចេញសូមទោសទាក់ទងនឹងភាពចម្រូងចម្រាសប្រើសម្តីមិនសមរម្យនិងស្រ.វឹង

0

នៅថ្ងៃទី៨ ខែមេសា Jungkook សមាជិកក្រុម BTS បានផ្សាយផ្ទាល់នៅលើវេទិកា Weverse ហើយបានចំណាយពេលដើម្បីជជែកកម្សាន្តដោយស្មោះត្រង់ជាមួយអ្នកគាំទ្ររបស់ខ្លួន។អំឡុងពេលនៃការផ្សាយ Jungkook បានលើកឡើងពីការផ្សាយផ្ទាល់កាលពីខែកុម្ភៈ ដែលបង្កឱ្យមានភាពចម្រូងចម្រាស ពីព្រោះលោកហាក់ដូចជាស្រវឹង និងប្រើពាក្យអសុរោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU7sXKkqSlbLYiavBOFb7HJTFpHoYVT78kn3-d_lMiJtFDOnPO5iEifdkR2AvCHKuOthVJPF8QNcsdF05CAIPPRQxhjEiZXAyARPVzTtOJXp7N1ns-tYJGLPxOur5jYegnHv1_KGVAG00yTJhtupZUyYna12j_MA7jwpsghrtHuarLF1acWepgD_PkoYaA/s1050/image_2026-04-09_10-26-30.png
តារាចម្រៀងរូបនេះបានចែករំលែកថា «ខ្ញុំចង់សូមទោសដល់ ARMY «ចំពោះការផ្សាយផ្ទាល់ថ្មីៗនេះ។ ខ្ញុំមិនប្រាកដថាអ្វីដែលខ្ញុំបានធ្វើនោះខុសទេ ប៉ុន្តែដោយសារខ្ញុំមិនដែលបង្ហាញផ្នែកនោះរបស់ខ្លួនឯងពីមុនមក វាអាចធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនស្រួលចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjEKhJxv7zeGXl4APTnHsSDyCiTvypeO_mbXMXKdZEcnHi27k1xV892QgMKYaMlUaVdhyphenhyphenjj9hGsRt0pXufea4yCEXcFc6mIoc2757cwltPJScIdqVozsdjyl9Oy2hVfilwR6wk5zBEVxif2gEpepg9i0_9DeQDz8T63Du8BImNG2hpy75ePTdDdKQ_Bs-2/s1210/image_2026-04-09_10-26-31%20(2).png
Jungkook បានបន្ថែមថា «ប្រសិនបើ ARMY ណាម្នាក់មានអារម្មណ៍អាក់អន់ចិត្ត ខ្ញុំសូមអភ័យទោស។ ខ្ញុំនឹងប្រុងប្រយ័ត្នជាងមុន។ នៅថ្ងៃនោះ ខ្ញុំប្រហែលជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_vhhtPCKujFwcU4bzIh3AIMH0XhntgHF0ub8jSlzuW3L33TyHH9l8Y8uP0mwqmCY9C2JKY7qNiwXqwsak9rxUPG0DMZ2tGRqa3f2b_eiaN8ocfqU7tD3vzChiXAArlicntJkEgXbPg7N0GQ8q1Xx8L5-ojg-aaBjVSGa5nD6gmjYXx8tLSGQnfnrCHc3/s1208/image_2026-04-09_10-26-30%20(2).png
យ៉ាងណាក៏ដោយ Jungkook ក៏បានសម្តែងមតិរបស់លោកដោយស្មោះត្រង់ផងដែរថា «ផ្ទាល់ខ្លួនខ្ញុំមិនគិតថាវាជាកំហុសធ្ងន់ធ្ងរនោះទេ។ នេះជាអ្វីដែលមនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះតែងតែធ្វើ»។ លោកបាននិយាយថា ការសូមទោសនេះគឺចេញពីការពិចារណាចំពោះអារម្មណ៍របស់អ្នកគាំទ្រ មិនមែនដោយសារតែលោកជឿថាសកម្មភាពរបស់លោកខុសទាំងស្រុងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPzFPxWCK3MEKNf7a6kMAMv32ILdgKE7u9ec6nCZl14l1DANt57xYR1bN0cdfENLXYnX1GXtPbTOadYL2T185b1cU_pIC7pyHWiSghx5Q_-RkUq6dQnmxgJ1d2mI_NFWIlMBcIroourbF_M6_NuhnCxeiOgOPgCbEyf2IHgbGJuuaYUiiN3s-AsHtV_nD/s1024/image_2026-04-09_10-26-30%20(3).png
Jungkook បានសង្កត់ធ្ងន់លើភាពស្មោះត្រង់ចំពោះអ្នកគាំទ្ររបស់ខ្លួនថា «អ្នកដែលយល់ពីរបៀបដែលខ្ញុំប្រព្រឹត្តចំពោះ ARMY នឹងយល់។ ខ្ញុំតែងតែស្មោះត្រង់ ហើយចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់អ្នក»។ តារាចម្រៀងរូបនេះក៏បានទទួលស្គាល់ថាខ្លួនមិនល្អឥតខ្ចោះទេ។ Jungkook បាននិយាយថា«ខ្ញុំមិនអាចនិយាយថាខ្ញុំល្អឥតខ្ចោះ ឬតែងតែត្រឹមត្រូវនោះទេ ប៉ុន្តែប្រសិនបើមានអ្វីមួយហួសពីដែនកំណត់របស់ខ្ញុំ ខ្ញុំនឹងព្យាយាមគិតគូរពីមតិយោបល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0xhjBgcDd5NMVOFZazb_I1Q1z8d_w2vIrokUZFpvMGrQk3xTIZrZSLbC-bC-SQNm7M-3IIFEjB3f3P96GErcHTfjLoux5Jc4Cp1vY83qr6kEmD1YowkvvC97h4Qfxl-s4j8SWeCMhEJZFCISLixAcpB2hMuWJxTOBrh_egL_rJPwUd8kuxNdJ_rA-WFyA/s1192/image_2026-04-09_10-26-30%20(4).png

សេចក្តីថ្លែងការណ៍របស់ Jungkook ក្រោយមកបានបង្កឱ្យមានប្រតិកម្មចម្រុះ ដោយអ្នកខ្លះកោតសរសើរចំពោះភាពស្មោះត្រង់របស់លោកខណៈពេលដែលអ្នកផ្សេងទៀតនៅតែបន្តជជែកវែកញែកអំពីបញ្ហានេះ៕