Home Blog Page 206

ឈ្មោះ Bai Jingting ត្រូវជាប់នឹងពាក្យចចាមអារ៉ាមធ្វើបា.បបុគ្គលិកផ្នែកលក់

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនពាក្យចចាមអារ៉ាមអំពី Bai Jingting បានរីករាលដាលនៅលើ Weibo បន្ទាប់ពីការបង្ហោះមួយបានចោទប្រកាន់តារាប្រុសដ៏ល្បីឈ្មោះដែលមានតួអក្សរបី ដែលជាទូតរបស់ Louis Vuitton ថាមានភាពរួសរាយរាក់ទាក់ជាមួយបុគ្គលិកផ្នែកលក់នៅពេលថតរូប ប៉ុន្តែភ្លាមៗនោះបានងាកមកដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យកណ្តាលរបស់យីហោនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-QRAXx5BnDyPiBl-3fdToTcUIh0zVDpwy2P4JTW2Zv1A8-hgaFcgQv3sfOpwDyfOT_AmxiD3FBtMmHUA1TepYcHvrlW9svvCp54X_2_mtbyQlaHxDec1hYJWqj8H6oP81NqO_x1WFETplekyoDOSC2wq4m8JUJq6skkqAOI-TsQsmJXLjoe9t0p1gOVrE/s1920/image_2025-11-18_10-26-13.png
ប្រភពពីសារព័ត៌មាន sinchew បានឱ្យដឹងថាពាក្យបណ្តឹងនេះនាំឱ្យមានការចាត់វិធានការលើបុគ្គលិកទាំងអស់ដែលធ្វើការនៅថ្ងៃនោះ។ ព័ត៌មាននេះបានធ្វើឱ្យមជ្ឈដ្ឋានអនឡាញមានការសង្ស័យអំពីអត្តសញ្ញាណរបស់សិល្បករ។ ដំបូងឡើយ តារាប្រុសទាំងអស់ដែលមានឈ្មោះបីតួ និងជាទូតសុឆ្ឆន្ទៈម៉ាក LV ត្រូវបានអូសទាញចូលទៅក្នុងការពិភាក្សាដូចជា Zhu Yilong, Jackson Wang, Dylan Wang និង Bai Jingting ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl4IGxFvYT5b5xAUXx4QA2rw41o3Ebqq08AOQY3MDV6GRyeHwx0PfH8t6U4ZUUBOj6DWMlNiShkLwFmuBwuvLlkxm0Sfn8QfacaaIvf8UrEDMrOnHmP9256T-YFu5rhFahbIGvBUpn_PeBJa7qQPg4o6CPkQGe5QZPnhZsPLIRB5vtPCFnclb6YwtD0ThD/s1920/image_2025-11-18_10-26-06%20(5).png
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានផ្លាស់ប្តូរនៅពេលដែលអ្នកបង្ហោះបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយ និងលុបឈ្មោះនីមួយៗ។ បុគ្គលនោះបានបញ្ជាក់យ៉ាងច្បាស់ថា «វាមិនមែនជា, Dylan Wang ឬ Zhu Yilong ទេ»។ បន្ទាប់មក មតិមួយបានសួរដោយផ្ទាល់ថា «តើវាជា Gong Jun ឬ Bai Jing Ting?» ជាការឆ្លើយតប អ្នកបង្ហោះរូបនេះបានបដិសេធពាក្យចចាមអារ៉ាមដែលនិយាយអំពី Gong Jun ប៉ុន្តែមិនបាននិយាយពី Bai Jing Ting ទាល់តែសោះ។
ភាពស្ងៀមស្ងាត់នោះបានបង្កឱ្យមានការជជែកដេញដោលភ្លាមៗ ខណៈដែលមនុស្សជាច្រើនបានមើលឃើញថានេះជាសញ្ញាមួយបង្ហាញថាតារាដែលមានអាកប្បកិរិយាមិនល្អគឺ Bai Jingting ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW0WM4sfYV_LHvb4Oxx48PUz0R7_DyxJ-gAdauqZ9C9An5LFgQ8u_t12aFhLVq3KAla8GyujoWh0vTqSYRiSvJ6u5p73KEa0VL_MnB45NYZhroJZ1xZsps_stULgLFxUkhyphenhyphenypGmgSs7lIwY6F7zeskNEtBMBmruRPmADwZ7J7TIBCkB-arxBP9m40-byZ3/s690/image_2025-11-18_10-26-06.png
រូបភាពរបស់ Bai Jingting បានចាប់ផ្តើមចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលមានការរំពឹងទុកកើនឡើង។ ឈ្មោះរបស់លោកក៏បានចូលទៅក្នុងចំណាត់ថ្នាក់ស្វែងរកដែលកំពុងពេញនិយមនៅលើ Weibo ផងដែរ។ ទាំងម៉ាកយីហោ LV និងសិល្បករដែលបានលើកឡើង មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះទេ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យបណ្តឹងនេះកំពុងធ្វើឱ្យព័ត៌មានអវិជ្ជមានទាក់ទងនឹងអាកប្បកិរិយាអតីតកាលរបស់ Bai Jingting ត្រូវបាន «ជីកកកាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgthd1sh5VBVu1oFLkuOZoDrwYt2DP1ftiV-dHbpHhn19APxS2yj5cZ1xGlCuZjmN7-ZZh7oTiMEh_YYDa0XT8vggQ16IECQ2jodifWnqpr9BvhEHmViF-aAasqss5Oh2gyPC6ZFPuECaTFvzNFPSKwPDy__ZadQYQ942BHnFJs3caUG7DWj0XbDt5RPDyD/s1800/image_2025-11-18_10-26-08.png

កាលពីដើម ឆ្នាំ២០២៤ ក្នុងការសម្តែងក្នុងកម្មវិធី Spring Festival Gala របស់ CCTV Bai Jingting ត្រូវបានគេចោទប្រកាន់ថាមានចេតនាស្លៀកសម្លៀកបំពាក់ពណ៌ផ្សេងគ្នាពីមិត្តរួមការងារពីរនាក់របស់ខ្លួនដើម្បីធ្វើឱ្យខ្លួនលោកលេចធ្លោជាងគេនិងរងការរិះគន់ដែលធ្វើឱ្យតារាផ្សេងមិនអាចផ្លាស់ទីក្នុងអំឡុងពេលសម្តែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFdT8JgUCAACc-lG95vWpugUOuAs_8E1pnjIAYkK6RIwQQ77fRVakO-sjBsPKJqlMgd0qpNFa9tT00VxmCLHqIrS4BhM9etLqX4QIWR6peko8VAh8knQkDE2NztoyL7SLslumXtEphfKvMW2enR52i0WbD_Xl2lMsqfRarchWJgk0eBv6jHpDGA76mL32R/s690/image_2025-11-18_10-26-06%20(3).png

ដ្បិតមានភាពចម្រូងចម្រាសលើអាកប្បកិរិយាប៉ុន្តែការសម្ដែងរបស់ Bai Jingting ទទួលបានការឆ្លើយតបជាវិជ្ជមានកាន់តែច្រើនឡើង។ នេះបានជួយឱ្យតារាសម្តែងកើតឆ្នាំ ១៩៩៣ ត្រូវបានគេចាត់ទុកជាតារាល្បីមួយរូបក្នុងវិស័យភាពយន្តចិន៕

ជាមនុស្សស្ងប់ស្ងាត់តែ Zhang Linghe ចូលរួមកម្មវិធីប្រគំតន្រ្តី Liu Yuning

0

ការប្រគំតន្ត្រីរបស់ Liu Yuning នៅទីក្រុងប៉េកាំងបានល្បីកក្រើកនៅលើអ៊ីនធឺណិត ដោយសារតែឃើញវត្តមាន Zhang Linghe, Jin Jing និងសហការី និងផលិតករជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្តបានទៅចូលរួមដោយផ្ទាល់ ខណៈ Dilraba Dilmurat ក៏បានផ្ញើកម្រងផ្កាបង្ហាញការគាំទ្រទោះបីជាមិនបានមកដោយផ្ទាល់។ ចំណែកឯ Zhang Linghe ទោះបីជាលោកមិនបានប្រកាសជាមុនក៏ដោយ ប៉ុន្តែវត្តមានរបស់តារាប្រុសរូបនេះត្រូវបានអ្នកគាំទ្រជាច្រើនមើលឃើញថាជាទង្វើនៃការគាំទ្រចំពោះ Liu Yuning។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzOQnBzhI3L5uEi1QaCleGXH69OZxfcz_l4UjQ4SeV7E4UxSxxAIEDPIzkMZBbKp5sSl-0Ys7Kie_IJfWr0FxGNbozKhLCQZLrFrbx7viyO53w2FYGounjJF01kU4PAC8Iw-m9oa7Dtyt6rMVkEFnKDET-2c8ypW9YWRSTUqEnRcbD5gaWMDllf0U3-Zmm/s1430/image_2025-11-18_10-51-40.png

ក្នុងរូបភាពជាច្រើនសន្លឹកដែលថតបានដោយទស្សនិកជន Zhang Linghe ហាក់ដូចជាសាមញ្ញ អង្គុយមើលយ៉ាងស្ងៀមស្ងាត់ ប៉ុន្តែនៅតែមិនអាចលាក់បាំងការយកចិត្តទុកដាក់របស់លោកចំពោះ Liu Yuning។ មនុស្សជាច្រើនជឿថាវត្តមាននេះមិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់តារារួមអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគោរព និងទំនាក់ទំនងពិសេសរវាងសិល្បករទាំងពីរផងដែរ។ Zhang Linghe ជាធម្មតាស្ងប់ស្ងាត់ កម្របង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តណាស់ បើមិនទាក់ទងផ្ទាល់នឹងការងារ។ ដូច្នេះហើយ ការដែលលោកឆ្លៀតពេលទៅចូលរួមការប្រគំតន្ត្រីរបស់ Liu Yuning បានធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQNi-AzoRFJfnnlstSe0Qq4nw1Yayk6w1epwz6TI1WeOBXeSLfENa6NPtCUrQlk3XAy4ZnGEsftBI9DD-TyevqMzq8H9ts3ipoJMDBxFt6B-4s9MhmkddH9SB5I2kJN_bJzoF4C259RUDWuuBFM0SvDOy4KD5qijCgXT97Av5nIMNauKHrX93lqsa6df51/s1920/image_2025-11-18_10-51-43.png
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្របានចែករំលែកថា នេះមិនមែនជាលើកទីមួយទេ ដែល Zhang Linghe បង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះ Liu Yuning។ នៅពេលខ្លះនៅពីក្រោយឆាកកន្លងមក លោកបានយកចិត្តទុកដាក់ចំពោះ Liu Yuning ជាច្រើនដង ពីការក្រឡេកមើលបន្តិចបន្តួចរហូតដល់ការលើកទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiPPheqhQuVTGZQP5UJR63tJW2psXopYNIDs72XyBiAqlkyzrLAyF4iJErTl8Z364RniZE3AqMJ1mv3Xd8ZMxOvPBsI7mgLu7NmEEvrbs6mE7bwXjpPWTf-x8GbX2EHY2_BPqLFxPcifta7lccH6ukztYeD98FqbAFGmI8EpOhEnEC2Bo_kxWH-vBQ67Yi/s1620/image_2025-11-18_10-51-45.png

នៅឯការប្រគំតន្ត្រី នៅពេលដែល Liu Yuning ជជែកជាមួយទស្សនិកជន វីដេអូជាច្រើននៃប្រតិកម្មរបស់ Zhang Linghe បានញញឹមជាញឹកញាប់ ម្តងម្កាលលើកទឹកចិត្តជាមួយការសម្តែង។ ភាពធម្មជាតិ និងសកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនជឿថា Zhang Linghe មិនត្រឹមតែនៅទីនោះដើម្បីទស្សនាការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែពិតជាគាំទ្រសកម្មភាពតន្ត្រីរបស់ Liu Yuning ផងដែរ៕

មាន សូនីតា និង កុយ អេនណា ចេញសារថ្កោលទោសទង្វើព្រៃ.ផ្សៃរបស់ទាហានថៃធ្វើមកលើស្ត្រីខ្មែរ

0

ករណីទាហានថៃរំលោ.ភបូកលើស្រ្តីជាពលករខ្មែរ១នាក់បានធ្វើឱ្យសាធារណជនខឹងសម្បារជាសាធារណៈខណៈដែលកម្ពុជានឹងប្ដឹងតវ៉ាទៅអង្គការអន្តរជាតិ។ ការឈឺចាប់នេះក្នុងនាមជាស្រ្តីដូចគ្នា មាន សូនីតា និង កុយ អេនណា ចេញសារថ្កោលទោសចំពោះទង្វើព្រៃផ្សៃរបស់ទាហានថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUwNL6Gb4gr_IajfK_89o22AKeNQn-FxCgKEnOESQtjUAOZV5hEj7pnRZlxJpkukfwFZIatNG0Y2dfo9sTSWju76Td_apIC2jhRCf576J65hPIeB-m74EpzGY5lbQe0oNRiQRHbl4airx7avlxWma1zpVbBO6GfpPgbl_M7T1E8jv1rk2diYaT9Y8eFeXC/s2048/image_2025-11-18_13-36-40.png

នៅថ្ងៃទី១៨ ខែវិច្ឆិកា តារាសម្តែង មាន សូនីតា បានបង្ហោះថា «នាងខ្ញុំ មាន សូនីតា និងកូនខ្មែរគ្រប់រូបសុំប្ដឹង និងស្នើទៅដល់អន្តរជាតិ មេត្តាជួយស្វែងរកយុត្តិធម៌ជូនចំពោះស្រ្តីរងគ្រោះ ដែលនាងទទួលរងការឈឺចាប់យ៉ាងខ្លាំង ដោយមិនត្រឹមតែប៉ះពាល់សុខភាពរាងកាយនោះទេ តែបានប៉ះពាល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ តើនាងនឹងត្រូវរស់ជាមួយនឹងស្លាកស្នាមនៃការឈឺចាប់នេះដល់ពេលណា? ទង្វើដ៏សាហាវយង់ឃ្នងពីសំណាក់ក្រុមទាហានថៃ ដែលបានប្រព្រឹត្តអំពីហិង្សាធ្វើទារុណកម្មផ្លូវភេទចំពោះបងប្អូនស្ត្រីជនជាតិខ្មែរ នៅពេលពួកនាងធ្វើដំណើរវិលត្រឡប់ចូលមកមាតុប្រទេសវិញ ជាអំពើដ៏ព្រៃផ្សៃដែលយើងជាប្រជាជនកម្ពុជា ពិតជាមិនអាចទទួលយកបានជាដាច់ខាត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVCPCbXoiw00C0G7lvNbZvBuz39hLSXOMhadbyZgytrLHUBAKdA_nTRaU6wY4QODp5dFS1-F5heeBEeK1B1_Tvgmj2CzUXHHM9GkL7MC5I3U8Lv3g8FmpXN4hhzv4BC5cSRIptJMADKpZXnn1eTskf-lPuKyfmUfeOOPN-JJJR7BJxTLIiLGKhGkm4Ykm1/s2048/image_2025-11-18_13-36-46.png

«ក្នុងនាមជាមនុស្សស្រីដូចគ្នា នាងខ្ញុំ រួមទាំងបងប្អូនខ្មែរទាំងអស់ពិតជាមានការឈឺចាប់ខ្លាំងណាស់ និងសូមថ្កោលទោសចំពោះទង្វើដ៏ព្រៃផ្សៃរបស់ទាហានថៃបានធ្វើមកលើស្ត្រីជនជាតិកម្ពុជារបស់យើង។ នេះជាការប្រមាថដែលមិនចំពោះតែចំពោះស្ត្រីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវា ស បញ្ជាក់យ៉ាងច្បាស់ថា ក្រុមទាហានថៃ បានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរបស់ស្រ្តីទូទាំងពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIfw1m1VFJalJmB7OpM2wHgPiZvYt5e-R6NJXDYj9CBwGFNFJey8dgcHqDQq2PDNvXliJSjG4V6FY9fKLSyLWDzAPq6Er9Mb_krbzHCEk8V5YeoTDKutOFN2KVPyotdhzehAOa9gxKf79aonNT5FeqbsIdfzxsOYZ0KBft6vfITLYYNsq67_FhfGQ75hyphenhyphenA/s1423/image_2025-11-18_13-36-44.png

បវរកញ្ញា កុយ អេនណា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងបំផុត និងប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដែលបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន១៣នាក់។ ក្នុងនោះទាហានឈុតខ្មៅថៃ ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភបូក)ទៅលើពលករខ្មែរជាស្រ្តី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មកប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja8QKbSZKHMefNA7hNFmsBTzugiiVsm2PjNvAtLIh4GDrFAgopUr6G2RUWuOpHzSMBZLs35vLtiKwpvYGpanLR9IzSifsngF4zPl8TWPFWvxQDPR8aNxmtr6nCjBzp_owrN2qNdl91NrJgxoB02T33pHSbULU-sKRZ7w-al9hkXtlDP5xd1TWOYcetZ_Lz/s1280/image_2025-11-18_13-39-54.png

តាមរយៈសាររបស់ទូតសុឆន្ទៈនៃក្រសួងកិច្ចការនារី បានឱ្យដឹងទៀតថា គណៈកម្មការសិទ្ធមនុស្សកម្ពុជា បានចាត់ទុកទង្វើយោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា មានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានចាត់ទុក « ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង»៕

កុំថាឡើយមនុស្ស សូម្បីសត្វចិញ្ចឹមក៏អាចមានបញ្ហាធ្លាក់ទឹកចិត្តដែរ!

0

សត្វចិញ្ចឹមជាចំណែកមួយសំខាន់ក្នុងជីវិតមនុស្ស ហើយវាក៏ចេះមានអារម្មណ៍សប្បាយ ខឹង ឬអន់ចិត្តជាមួយម្ចាស់ដូចមនុស្សដែរ។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា សត្វក៏អាចមានបញ្ហាធ្លាក់ទឹកចិត្ត (depression) បានដែរ បើទោះបីវាមិនដូចជា depression របស់មនុស្សក៏ដោយ។ អាការៈនេះជារឿងមិនគួរមើលរំលងឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់សត្វចិញ្ចឹមរបស់អ្នកយ៉ាងខ្លាំង។ មូលហេតុអ្វីបានជា សត្វអាចធ្លាក់ទឹកចិត្ត?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdjiIRM02_rVo9JheSZ7CGmjl_0WovgLLgTjeV9yceOX8Nswh0uUmSERe1l3X9G2GKdX7vBxV9omfwISuOgj2SYg2S1XSztbh6AXsAYzMRsfY09YRw6fvbKhYMm6LLaLd7qDHk-Fcn1cUBPgSN6-CX0Q-NlUivKGgBvzTl2-3iTYEGhUw6O-fBOLVGBf1v/s1253/photo_2025-11-18_13-02-02%20(2).jpg
ជាទូទៅមានរឿងជាច្រើនដែលធ្វើឲ្យសត្វចិញ្ចឹមរបស់អ្នកបាក់ទឹកចិត្ត ដូចជា៖
ការបាត់បង់ម្ចាស់ នៅឯកាគ្មានអ្នកលេងជាមួយ សុខភាពមិនល្អ
និងបញ្ហាផ្លូវចិត្តដោយសារអារម្មណ៍របស់ម្ចាស់ជាដើម។ ខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលបង្ហាញថា សត្វចិញ្ចឹមរបស់អ្នកអាចកំពុងធ្លាក់ទឹកចិត្ត ដូចជា៖
-ការគេងច្រើនលើសធម្មតា
-ទម្លាប់ញ៉ាំអាហារមិនដូចមុន (ញ៉ាំតិច ឬមិនចង់ញ៉ាំ)
-មិនចូលចិត្តលេង ឬបាត់ចំណាប់អារម្មណ៍លើសកម្មភាពដែលវាធ្លាប់ចូលចិត្ត
-រក្សាគម្លាត ឬទំនាក់ទំនងជាមួយមនុស្ស
-បញ្ចេញសម្លេងត្អូញត្អែរ ឬស្រែកគ្មានហេតុ
-មានអាកប្បកិរិយាខ្លាចៗ
-និងក្លាយជាសត្វ “clingy” ចង់ឱ្យតែម្ចាស់នៅជាប់ជានិច្ច។ ទោះជាយ៉ាង សញ្ញាទាំងនេះអាចបញ្ជាក់ពីបញ្ហាសុខភាពផ្សេងៗទៀតផងដែរ ដូច្នេះដើម្បីចង់ដឹងច្បាស់ គួរនាំពួកគេទៅជួបពេទ្យសត្វគឺសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWmvGNsTEiPTw-zx4rs-u-gVlNr1JVw4taapOob5QnkQwiVZRaKeOcU-Ow9tQWKa4gOR8YyTvRCJs1F3uhDqg2_K2Nd5z1jaPmVxdc5zEz4RQWH4jJM_qJW-ZhIUu6Lrq1m9bKDF8XW8lult6Ok11d8IolUgmn0W_XIgcLk14FSHkBNIB9p8Sl34FxHQs_/s800/photo_2025-11-18_13-02-02.jpg

សត្វចិញ្ចឹមដូចជាក្មេងតូចដែរត្រូវការការយកចិត្តទុកដាក់ មើលថែថ្នាក់ថ្នមលើពួកគេដែរ ហើយទាំងនេះជាអ្វីដែលម្ចាស់អាចធ្វើដើម្បីជួយសត្វកុំឲ្យមាន ឬឈានទៅជំងឺធ្លាក់ទឹកចិត្ត៖

១. ផ្ដល់ពេលវេលា និងលេងជាមួយវា
សកម្មភាពកីឡា ដើរកំសាន្ត និងល្បែងបញ្ញា (puzzle toys) ជួយវាកាត់បន្ថយស្ទ្រេស និងធ្វើឱ្យវាមានអារម្មណ៍ល្អឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXMir_PIqRunFqg7FgtPRLGLK_a019xV6DPpYALCsfpzY5QhnI6E3bhE-Ze9g0iNC0M8a7Z1ARx0rRGT0wN4gCXnCEiXTh02M-kRxihmXAL2cQW_PbNX4-Zkj2UniY1wUZPzOHD4xz8q_7RQuCz_nAWoxbAvdeA1OI6KxBcA51AejsMnv19rBI_V-8K1u3/s1280/photo_2025-11-18_13-02-02%20(3).jpg

២. រក្សារបៀបរស់នៅប្រចាំថ្ងៃឲ្យថេរ
Routine មានសារៈសំខាន់ខ្លាំងសម្រាប់សត្វ ដែលធ្វើឱ្យវាមានអារម្មណ៍សុវត្ថិភាព និងតម្លាភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3l9NhDLGl7TIgEID25BSF-BAzfYwDYOL3YW-iO-3h9pGe_kgaXGg25gKrTMkf8JKtnJvCRrO6EPhfs6OXetT6oDp5BAJlCmt1fJQJI-Ds3e4wX1wG6ptzdN4Voz5GjxyasMrsn3ZDwRJyVJL6x0zYWFKa5Yt8T1QU8tAeey208JttUZqvknra0BH26Wyd/s1280/photo_2025-11-18_13-02-04.jpg

៣. ត្រួតពិនិត្យសុខភាពជាប្រចាំ
បើសត្វមានអាការៈចុះខ្សោយ ញ៉ាំអាហារតិចៗ ឬឈឺចាប់ អ្នកគួរតែនាំពួកវាទៅពិនិត្យ។ ជំងឺជាច្រើនអាចមានរោគសញ្ញាដូច depression ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR8rMjIe475s5m2FZX6OVMrN0KJzcrlr6H15EY9VhiqM7khxcE7IzC6PJCsLS6vqtp2CVql_1d7bbyIk2LqixexqO8bZ631gBF4-LdgVufaE6vbqg3bdVt9x7vv3tw1_LPNnno3RKpECxs0kmMNmfVR1z8rci03pJd84Z5wRBs14LqX3Bd9dG31xuJ4lTX/s1024/photo_2025-11-18_13-02-03.jpg

៤. បង្កើតបរិយាកាសល្អក្នុងផ្ទះ
ទីកន្លែងស្ងប់ស្ងាត់ កន្លែងគេងកក់ក្តៅ និងការយកចិត្តទុកដាក់ជាប់លាប់អាចជួយសត្វមានអារម្មណ៍សុវត្ថិភាព។v

៥. ពិគ្រោះជាមួយអ្នកជំនាញ
ក្នុងករណីធ្ងន់ អ្នកអាចពិគ្រោះជាមួយ “Veterinary behaviorist” ឬអ្នកជំនាញអាកប្បកិរិយាសត្វ ដែលអាចផ្តល់ការណែនាំ ឬការព្យាបាលជាក់លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsFKyBnS_hImiaKU7REKryR1F2OKkHcy4KtuW0jR0q6HJZvbm73rg4XWvMOBr6R-mY2El3EnjRDSKgd90xwZM2_8R4uYD1MvVu6UNKu9agGnMx3DnBLHaXyV0Bre76y88JrXMt3RbZdCyzT37sJscFw5WFr9cns9p0-gtkyyVcEsUv16Gveo-TPjfWRIF/s1280/photo_2025-11-18_13-02-03%20(2).jpg

សត្វចិញ្ចឹមមានអារម្មណ៍ ផ្លូវចិត្ត និងជីវវិទ្យាស្មុគស្មាញជាងអ្វីដែលមនុស្សជាច្រើនគិត។ ការធ្លាក់ទឹកចិត្តចំពោះសត្វមិនមែនជារឿងលេងសើចទេ ជាពិសេសសម្រាប់អ្នកស្រឡាញ់សត្វ ចាត់ទុកសត្វចិញ្ចឹមជាសមាជិកគ្រួសារ ដែលបញ្ហានេះត្រូវបានអ្នកស្រាវជ្រាវ និងពេទ្យសត្វជាច្រើនចាប់អារម្មណ៍។ ដូច្នេះ គួរយកចិត្តទុកដាក់ចំពោះពួកគេផង ការទទួលបានអារម្មណ៍ស្រឡាញ់ និងទំនាក់ទំនងស្និទ្ធស្នាលជាមួយម្ចាស់ គឺជាថ្នាំដ៏ល្អបំផុតក្នុងការការពារ និងព្យាបាលជំងឺធ្លាក់ទឹកចិត្តរបស់សត្វ៕

Influencer ថៃបង្ហាញទង្វើមិនសមរម្យនៅជប៉ុនរហូតដល់រដ្ឋមន្ត្រីទេសចរណ៍ដាស់តឿនខ្លា.ចស្អុយកេរ្តិ៍ឈ្មោះប្រទេស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកលេងបណ្តាញសង្គមថៃបានរិះគ.ន់ខ្លាំងៗទៅបុរសថៃម្នាក់ជា Influencer បង្ហាញអាកប្បកិរិយាមិនសមរម្យនៅប្រទេសជប៉ុន គឺរាំដោះអាវលើដំបូលរថយន្តមុខហាងលក់ទំនិញនៅភ្នំភ្លើងហ្វូជិ ដែលធ្វើឱ្យស្អុយកេរ្តិ៍ឈ្មោះដល់ប្រទេសថៃ និងពលរដ្ឋថៃ ។ ក្រោយពីអ្នកលេងបណ្តាញសង្គមថៃសំណូមពរឱ្យជប៉ុនហាមឃាត់ Influencer រូបនេះកុំឱ្យជាន់ទឹកដីជប៉ុនបន្តទៀត និងឱ្យមន្ត្រីថៃពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានដាស់ឱ្យ Influencer គោរពវប្បធម៌ និងច្បាប់ជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKDsP9c9RFdDbP0q0u5AlJL_fkbLIKdANUh6PnpqqE65EpJssde1nmbyhsG8WkOXoDzBObmguIzgC5ljRiBuqPIhDfnl0Dvede9KMi41H_K_GGCP4wCLfxneyqFoqSckPmz-dVT1CeMmcN_hHBQL9EtD8oBdrre_n54dz1-eBjD4NLUV9ZCUz-b9LXu375/s1200/photo_2025-11-18_16-03-35%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក Atthakorn Sirilatthayakorn បាននិយាយពី Influencer ថៃបង្ហោះវីដេអូរាំដោះអាវមុខហាងលក់ទំនិញឈ្មោះ «LAWSON» នៅភ្នំភ្លើងហ្វូជិ ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ជប៉ុនថា ទង្វើនេះមិនសមរម្យយ៉ាងខ្លាំង ប៉ះពាល់ដល់មាត់មុខប្រទេសថៃ និងសំណូមពរឱ្យ Influencer គោរពវប្បធម៌ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBTDCHdb_M-rZOA4xB6askWQ-R3jzPuccPmo5ZoRptbW7fEJlt6oNCrjalLC2x4_axyx9hyphenhyphenA-AqrcFBRFJR67WCiNmztjXzncm9nuxZobl8PJ9OjmX5K8UGpNLuuc556KsZjG8SK3lRu-iIeyk09vUqZsxr5jgfwV35OVbg_b4lAqYsmSRqW8Svn8_mG2p/s1200/photo_2025-11-18_16-03-35%20(3).jpg

កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Atthakorn និយាយថា Influencer ថៃល្បីល្បាញម្នាក់ឈ្មោះ «Jaturong Papho» បានបង្ហោះវីដេអូដោះអាវរាំមុខហាងលក់ទំនិញ «LAWSON» ខាងមុខភ្នំដ៏ស្រស់ស្អាតនៅខេត្តយ៉ាម៉ាណាឈិ ប្រទេសជប៉ុន ។ ទង្វើនេះប៉ះពាល់ដល់កេរ្តិ៍ឈ្មោះភ្ញៀវទេសចរថៃផ្សេងទៀតដែលទៅលេងប្រទេសជប៉ុន ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបន្តថា ពុំអាចហាមឃាត់កុំឱ្យ Influencer ថៃប្រព្រឹត្តទង្វើឥតអៀនខ្មាស់បែបនេះនៅក្រៅប្រទេសទេ ពីព្រោះវាជាសិទ្ធិ ប៉ុន្តែកន្លងមក ក្រសួងទេសចរណ៍ថៃព្យាយាមអំពាវនាវទៅកាន់ជនជាតិថៃដែលធ្វើដំណើរទៅក្រៅប្រទេស សូមកុំធ្វើអ្វីផ្ទុយនឹងវប្បធម៌ ឬច្បាប់ប្រទេសនោះដាច់ខាត ពីព្រោះវានឹងប៉ះពាល់ដល់កិត្តិយសប្រទេសថៃទាំងមូល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3IiUOyGvDLfuzUaHqHlEa_9-eYjjtJyMihcek5u2HxZbvsEu4xDKyaMnpf9mVNGiYZzj6OaHdr1qM_iYoJ2ZGIR4YJRbPKXr5EiGluI5_DHQ_IThHITEa_ccydLT0Q95sKbIKbum_3MUciv_70oUjp4Js8i0smLwJmtc_tW8TvEnZwFCmyUGHjBBU3Byv/s1280/photo_2025-11-18_16-03-35.jpg
ជនជាតិថៃទៅកម្សន្តនៅក្រៅប្រទេស មិនត្រូវប្រព្រឹត្តទង្វើមិនសមរម្យ និងជួយគ្នាទប់ស្កាត់ ពីព្រោះគ្រប់ទង្វើអវិជ្ជមាននឹងប៉ះពាល់ដល់មុខមាត់ប្រទេសថៃ ហើយក្រសួងទេសចរណ៍បានព្យាយាមបកស្រាយប្រាប់ប្រទេសនានា រួមទាំងជប៉ុន កុំឱ្យវាយតម្លៃដល់ពលរដ្ឋថៃផ្សេងទៀត ។ បើអាចធ្វើបាន គឺចង់ឱ្យជនជាតិថៃដើរលេងក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXssntg8OlI8dbgl1NXeUt_oKSe1cwzH2ErpbwaPcNvzN_62FdLZhGRMJfhaHXfIfLb2NEu3dM5-OxkG3PgFUHXSKY5dvH31NboY1N6kYMLXU5cDCuRlQwtFgNFHZMpLqQnrWoILxhI-DA5oAPTHyRnrf9PnllZpJ0mm963JU3YhM6nRDOkA7B76sXNTou/s1280/photo_2025-11-18_16-03-36.jpg

គួរបញ្ជាក់ថា វីដេអូរបស់ Influencer ថៃត្រូវបានសារព័ត៌មានថៃផ្សព្វផ្សាយ និងចែកចាយយ៉ាងច្រើនក្នុងបណ្តាញសង្គម រហូតដល់ផ្ទុះការរិះគន់ពីទង្វើមិនសមរម្យនៅទីសាធារណៈ បង្ហាញពីការមិនគោរពវប្បធម៌បរទេស ខណៈ Influencer រូបនេះសរសេរសារថា «ទោះជាមានអ្នកមើលងាយខ្លួនក៏ដោយ ក៏មិនចាប់អារម្មណ៍ដែរ» ។ រីឯសារព័ត៌មានជប៉ុនបានចុះផ្សាយព័ត៌មាននេះ ដោយសរសេរចំណងជើងថា «Youtuber ថៃបង្កភាពរញ៉េរញ៉ៃនៅជប៉ុន ដោយរាំដោះអាវលើដំបូលរថយន្តមុខហាងលក់ទំនិញនៅភ្នំភ្លើងហ្វូជិ នេះជាការអាម៉ាស់របស់ប្រទេសថៃ» ៕

លោក ណុប បាយ៉ារិទ្ធ សរសើរភាពយន្តខ្មែរមួយនេះខណៈ សាន្ត កុសុមៈ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលរឿងមួយ

0

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានសរសើរមិនដាច់ពីមាត់ទៅកាន់ភាពយន្តខ្មែរ «ភូមិបុរាណ» ដែលមានតួស្រី សាន្ត កុសុមៈ និងតារាចម្រៀង ខាយ ថា ការដឹកនាំ តួសម្តែង បច្ចេកទេសនោះទេគឺល្អទាំងអស់។ រឿងនេះខុសភាពយន្តខ្មែរភាគច្រើនដែលនិយាយពីខ្មោច ព្រាយ ប៉ុន្តែជាភាពយន្តឆ្លងទៅសម័យកាលបុរាណ។ អ្វីដែលទស្សនិកជនមួយចំនួនអាចមិនទាន់បានដឹងនោះ សាន្ត កុសុមៈ មិនត្រឹមតែជាតួឯកស្រីក្នុងរឿងប៉ុណ្ណោះទេតែនាងបានចូលរួមជាផលិតករមួយរូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFFw9i8_rDyRAK2Bhi4RimnmfwGmWO3vzntYiqVPx_13-kjQgKyU7SyDUnxg9kGTBII3mgANXxZULdXbDEw5H47qjqL9zsqH5fK73gonqgt4N1tyuLwIjYdWH22eui8ZEBWhZ5xePYGL6ZgMQ3tyorLYtZ_VOZqRK9PdT1-PBl1H8eJt1RMR2xk2y_xoqA/s1170/image_2025-11-18_09-50-05.png

កាលពីពេលថ្មីៗមកនេះតារាចម្រៀងជើងចាស់ ណុប បាយ៉ារិទ្ធ បានបង្ហោះជាសាធារណៈអំពីភាពយន្តខ្មែរ ភូមិបុរាណ ដែលមានរយៈពេល២ម៉ោងមើលហើយមិនធុញ ល្អទាំងសាច់រឿង ការដឹកនាំ តួសម្តែង បច្ចេកទេស។ លោកបានបន្ថែមទៀតថាកុនខ្មែរដែលល្អមើលយ៉ាងហោចណាស់ក៏លោកមើល៤ដងដែរមិនស្តាយលុយនោះទេ។ លោក បាយ៉ារិទ្ធ ថាសាច់រឿងប្លែកជក់ចិត្តគួរឱ្យចង់តាមដាន មានហេតុមានផលច្បាស់លាស់អត់ភ្លាវ មានការឆ្លងភពបុរាណនិងសម័យ តែមិនឆ្លងសម័យកាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ZlYPrTco_t6AhJWrHxe1SPL5J0hvfwFYytHNnap6u_c04DB-42xdBE7uXA5QvcUPQeooKTzdBEWHttFl8rwW05OTJI0UJEuPT7lVhzZqDQgkyMY47LOaI7EI4eBfiCWpuTIG7EmK8i6zurGIqPChrH8voS7ggzfg6RxoKciQu8PErrTcjsVeecGh-9Hl/s1440/image_2025-11-18_09-50-06%20(2).png

តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះបានបង្ហាញថា ភាពយន្ត ភូមិបុរាណ មានបង្កប់អត្ថន័យអប់រំ និង បង្ហាញពីទំនៀមទម្លាប់ខ្មែរច្រើន មានគ្រប់រសជាតិ កម្សត់ សប្បាយ កំប្លែង សាច់រឿងទាយមិនត្រូវគួរឱ្យសរសើរ។ លោកបន្ថែមទៀតថាតួសម្តែងវិញគឺលេងសមទាំងអស់ស្មើដៃល្អសូម្បីតែតួប្រជាជនឡើង ចំណែកឯក្រាហ្វិកមិនចាញ់កុនរបស់ប្រទេសជិតខាងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKY6pmiaEpYl0n-neNhSBfH1KrJjLEcO6AIoBjGL_MSs4m8gX49ynOLyfqpi9SQbcyj-hJRgAMVmd89wW29Tl6gNFCDC2w05AAkAHrH6VfFOmaLSqkwiZJRnMbx5pixFhh8tMAXnM1hvegyY55turTgdqXeVQuZ5WxuCoQ6VGHrQZBKtN7XDCu0ljZdUz/s2048/image_2025-11-18_09-50-02.png

តារាចម្រៀង ណុប បាយ៉ារិទ្ធ ថានៅពេលមើលលោកចង់យំដោយសារតែរំភើបដែលឃើញកុនខ្មែរធ្វើបានល្អ ហើយអារម្មណ៍បែបនេះតែងតែកើតមានរាល់ពេលដែលលោកមើលកុនខ្មែរដែលផលិតបានល្អ មិនថារឿងនេះឬរឿងកន្លងមកដែលធ្លាប់មើល។ លោកថាភាពយន្តមានគុណភាពច្បាស់មួយដឹងមួយមិនខ្វះអ្នកគាំទ្រទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHnWhyN5-5sgRLgoqsSipagseldA7I4ihLy9ka3spt7vo0MTlceUC8C_th6MVu-HqYpFFfbeY4AC7YaOkU4PIX2AjtauK4a2aE6w2sOcPYlrk236WBTqCMcE-Gxfccvoi75kwpo8TmEd-9tX_fGDsptcDpnTBTyEu341pzAvoV7JjMdgufUlVSlNaE1ack/s2048/image_2025-11-18_09-49-58.png

ជាមួយនឹងសំឡេងគាំទ្រយ៉ាងច្រើនពីទស្សនិកជនក្នុងស្រុក កញ្ញា សាន្ត កុសុមៈ ដែលជាតួឯកស្រីក្នុងភាពយន្តនេះក៏បានបង្ហាញអារម្មណ៍យ៉ាងពិសេសដែលនាងបានលើកដំបូងក្នុងជីវិតបើទោះបីជានាងធ្លាប់បានសម្តែងរឿងជាច្រើនមកហើយ។ អ្វីដែលធ្វើឱ្យ កុសុមៈ រំភើបចិត្តបែបនេះដោយសារតែ «ភូមិបុរាណ» គឺជាស្នាដៃដំបូងដែលនាងចូលរួមជាតួសម្តែងផងនិងជាផលិតករផងថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន៕

Nana, Jungkook និងតារាកូរ៉េផ្សេងទៀតបង្កឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីសុវត្ថិភាពនិងភាពឯកជន

0

ឧស្សាហកម្មកម្សាន្តរបស់កូរ៉េកំពុងមានភាពចលាចលបន្ទាប់ពីមានព័ត៌មានថាតារាស្រី Nana ដែលជាអតីតសមាជិកក្រុម After School បានរងរបួសដោយសារមានជនលុកលុយចូលផ្ទះ។ ឧបទ្ទវហេតុនេះរឹតតែគួរឱ្យព្រួយបារម្ភ ខណៈដែលថ្មីៗនេះ អ្នកសិល្បៈជាច្រើនបានក្លាយជាជនរងគ្រោះនៃការលុកលុយផ្ទះខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTKJXSpT6bpFcHtYFLkDUhTvxZolXZR1jSV_5HW157ev9QftyMQhW1g6CxEXc9d2r5T6e-CHpuC9KWcvvfxoCCj_N7O2ZV66unMdHHb9wmspCSKNP0on2eD8rr-3fFNkFM7uX1Ie8DC-bw5822L7MU-b4vRYym6tHNw0M_dgKN0UmEB-ouIrdw8Fey_gU0/s928/image_2025-11-17_11-10-26%20(2).png

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ស្ថានីយ៍ប៉ូលិស Guri បានប្រកាសថាខ្លួនបានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ ៣០ ឆ្នាំ ពីបទលួចចូលផ្ទះរបស់តារាសម្តែង Nana ក្នុងទីក្រុង Acheon-dong ដោយកាន់អាវុធគំរាម Nana និងម្តាយរបស់នាងដើម្បីប្លន់ពួកគេ។ ក្នុងស្ថានភាពធ្ងន់ធ្ងរ Nana និងម្តាយបានវាយតបតវិញ ។ ក្រោយពីឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តារាស្រីរូបនេះ និងម្ដាយរបស់នាងបានវាយលើជនសង្ស័យ ហើយបានទូរស័ព្ទទៅប៉ូលិសភ្លាមៗ។
ក្រុមហ៊ុនគ្រប់គ្រងរបស់ Nana បានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃឧបទ្ទវហេតុនេះថា «ក្នុងអំឡុងពេលវាយដំ ម្តាយរបស់ Nana បានរងរបួសធ្ងន់ និងសន្លប់។ Nana ខ្លួនឯងក៏បានរងរបួសផងដែរ ខណៈពេលដែលព្យាយាមគេចពីស្ថានភាពដ៏គ្រោះថ្នាក់។ ពួកគេទាំងពីរកំពុងត្រូវការការព្យាបាល និងសម្រាកពេញលេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju2faAMX7vtqnv6xaVZeLoQmgYhyphenhyphenf9utyNYdt5wIVahHFY-sfxPAd2snmCGwILpYC67dzaRzbzEI7NPBtqNmgaqYafSvo50Y_tCqV1-WD-8nZHq8_oTJ7FaaRZ3jzO-z4K5bAyCMQAmPssOKM3-xLLF8EGUtKXNMn8sYrh5lCef2cYy-5rpUvVnPem4acM/s1273/image_2025-11-17_11-10-24.png

នេះមិនមែនជាករណីទីមួយទេដែលផ្ទះរបស់សិល្បករត្រូវបានគេទម្លុះចូលដោយខុសច្បាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កាលពីមុន ពិធីការិនី Park Na Rae ត្រូវបានចោរប្លន់នៅផ្ទះល្វែងរបស់នាងក្នុងទីក្រុង Yongsan ទីក្រុងសេអ៊ូល ជាមួយនឹងទ្រព្យសម្បត្តិរាប់សិបលានវ៉ុន។ ដោយសារតែមិនមានសញ្ញានៃការបង្ខំឱ្យចូល មនុស្សជាច្រើនបានប៉ាន់ស្មានថាជនល្មើសអាចជាអ្នកស្គាល់គ្នា។ ទោះជាយ៉ាងណា ប៉ូលិសបានបញ្ជាក់ក្រោយមកថា ពិរុទ្ធជនជាអ្នកក្រៅ។ ចោរមានប្រវត្តិឧក្រិដ្ឋហើយបានលក់របស់ដែលលួចនោះជាទំនិញខុសច្បាប់។ ទោះបីជាយ៉ាងណាក៏ដោយ Park Na Rae បានយកមកវិញនូវវត្ថុដែលលួចបានទាំងអស់ដោយគ្មានស្លាកស្នាមអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4A0aBhhWKupioO1lxeG7hhjLmZ8A6PSEdrjrVuUwInbPg8E80IE853T3s3xg0FuIl1-ZIf3J9iFl61_dE6Dv6fqd6xh5KY1W_sRBV6JCqwUxwj3Su4gaSXKH25RGj-XCzi_v6P1901lAhP-NKkhweK2caYjR1qjjfEf1yRrLkIH-OLp8964-q9tXL5qWO/s1193/image_2025-11-17_11-10-25%20(2).png

កាលពីខែសីហា Jungkook សមាជិក BTS បានប្រឈមមុខនឹងការឈ្លានពានដ៏គួរឱ្យរំខានមួយនៅពេលដែលស្ត្រីអាយុ ៤០ ឆ្នាំបានចូលចតឡានឯកជនរបស់លោក។ Jungkook បានឃើញហេតុការណ៍ទាំងមូលនៅលើ CCTV ហើយបានទូរសព្ទទៅប៉ូលិសភ្លាមៗ។ ស្រ្តីរូបនោះថែមទាំងបានអះអាងថាជាមិត្តរបស់ Jungkook ទៀត។ Jungkook ត្រូវបានគេយាយីជាច្រើនដងចាប់តាំងពីលោកចេញពីបំពេញកាតព្វកិច្ចយោធា។ ស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួនម្តងហើយម្តងទៀតបានបញ្ចូលលេខសម្ងាត់ទៅកាន់ទ្វារខាងមុខផ្ទះរបស់ Jungkook នៅថ្ងៃដែលលោកចេញពីជួរកងទ័ពក្នុងខែមិថុនា។ កាលពីដើមសប្តាហ៍នេះ អ្នកគាំទ្រស្រីម្នាក់ត្រូវបានអ្នកជិតខាងរបស់ Jungkook ចាប់បានពេលព្យាយាមដោះលេខកូដទ្វារមុខដើម្បីទម្លាយចូលទៅក្នុងផ្ទះរបស់តារាចម្រៀងរូបនេះ។ នាងកាន់វ៉ាលីដូចនាងទៅវិស្សមកាល ហើយពេលថតវីដេអូ នាងបានបិទមុខយ៉ាងលឿន ហើយរត់ចេញទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw2QpbjMFfEAvQpBoU2X6zPFinkXgqq_a01n2BHZnVlzipUIfMLi5jEscb_dHU7PKfFBU8AOBw3KneEscR6Itc-uKPeCl7gEYX49ZekgRypim60YAd8-jb9LTx5krb2rrPzVutOs0NBCJxexodQ3uCjhfBw6gVlcoeVpIQSU9bcMJ-f7hJVgN2BnuVGSAt/s1350/image_2025-11-17_11-10-27.png
គូស្នេហ៍តារាសម្ដែង Lee Min Jung និង Lee Byung Hun ក៏ធ្លាប់មានការលួចចូលផ្ទះរបស់ពួកគេក្នុងរដ្ឋ Los Angeles សហរដ្ឋអាម៉េរិក។ យោងតាម TMZ ចោរបានគាស់ទ្វារកញ្ចក់ដើម្បីចូលក្នុងផ្ទះ។ តារាសម្តែង Lee Byung Hun មិននៅផ្ទះទេ នៅម៉ោងកើតហេតុ។ ការលួចចូលនេះ ត្រូវបានគេជឿថា ជាផ្នែកនៃក្រុមចោរប្លន់ជាបន្តបន្ទាប់ ដែលសំដៅទៅលើតំបន់អ្នកមានស្តុកស្តម្ភ នៅក្នុងតំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4xh9vifcs3W0zel_ScF2qtvpqjzc7YuNmHsO6-W5jcq3bM8eQlJIIZeC7gsFSlIgyspmKoC41_bW74otM64AWeiBtnAspG6ZghmE1ElYElUieiwKzvXe5pcNmRoeNlNYmP5DOT3xp1v6zSMwvH_otKnqvV0qVumXJTJ4RK19hyphenhyphenVj9netQQWOT9hyDYqo3/s1534/image_2025-11-17_11-10-26.png

ខណៈឧប្បត្តិហេតុបន្តកើតឡើងពីប្រទេសកូរ៉េខាងត្បូងទៅសហរដ្ឋអាម៉េរិក សិល្បករ និងអ្នកគាំទ្រព្រួយបារម្ភ។ ការកើនឡើងនៃការលុកលុយក្នុងផ្ទះបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាព ឯកជនភាព ចំពោះតារាល្បី៕

ក្រសួងកិច្ចការនារី កំពុងចាត់វិធានការផ្លូវច្បាប់លើករណីនារីខ្មែរម្នាក់ត្រូវបានទាហានថៃរំលោ.ភបំពាន

0

រាជធានីភ្នំពេញ៖ ក្រសួងកិច្ចការនារី បានប្រកាសថ្កោលទោ.សយ៉ាងដាច់អហង្ការចំពោះទង្វើដ៏សា.ហាវព្រៃផ្សៃ និងអមនុស្សធម៌ របស់ក្រុមទាហានឈុតខ្មៅថៃមកលើពលករខ្មែរចំនួន ១៣នាក់ និងបានប្រព្រឹត្តអំពើថោ.កទាប ស្មោ.គគ្រោក (រំលោ.ភបូក) ទៅលើពលករខ្មែរជាស្រ្តីម្នាក់។ ក្រសួងកិច្ចការនារី នឹងចាត់វិធានការផ្លូវច្បាប់ទៅអង្គការអន្តរជាតិ ដើម្បីប្ដឹងតវ៉ាចំពោះសកម្មភាពរបស់ទាហានថៃទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbyeAKkwtsMdLlhINyUStEP43o8ZkEfFJotUyih6TBKOjUr2Dam7WdId_LYLYaYZuI2NhYdAMrXp6ge8Fh-HDu0vUUO9VrngnKGIY7GpVipcWYLF1bnCI1odUATBx3b54MsxiUkAOyzc475oBSWVd6bbItaD0W7NOJOHl4ym9whMY-nbqNe_-WTBH5UZD/s1280/photo_2025-11-18_13-38-39.jpg
យោងតាមសេចក្ដីថ្លែការណ៍ ចេញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញថា ក្រសួងកិច្ចការនារីបានចាត់ទុកទង្វើដែលក្រុមទាហានឈុតខ្មៅថៃ គឺជាទង្វើគួរឱ្យស្អ.ប់ខ្ពើម អមនុស្សធម៌ ព្រៃផ្សៃមិនអាចទទួលយកបាន ហើយជាបទឧក្រិដ្ឋ និងជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានចែងក្នុងច្បាប់ជាតិ និងលិខិតុបករណ៍ របស់អង្គការសហប្រជាជាតិ (UN) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK5IRqSXKiRmfFqByJ2BWsDaOR9Sj2183pvUT6WWMy3RPbfMp9huapH4p7L4-CwHefXqQSGVvKHy6ZVOc1QuEuGCHNcB-8NxaD25lsZkMUqF219vuzDM_lLaPaqrxjwjr3wbpRKb7X1Es7LPQCKFre4Qcp9bAeJchpQ5srSSTki8Cb6pDrrX-FyaFKcy3D/s1280/photo_2025-11-18_13-38-40%20(2).jpg
ក្រសួងកិច្ចការនារី បានសម្តែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងសូមប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌របស់ក្រុមទាហានឈុតខ្មៅថៃ ដោយបានប្រើប្រាស់អំពើហិង្សា យ៉ាងសាហាវយង់ឃ្នង និងវាយដំ ទាត់ធាក់ ជំរិតទារប្រាក់ គំរាមកំហែងយកទ្រព្យសម្បត្តិ មកលើក្រុមពលករទេសន្តរ ប្រវេសន៍ខ្មែរចំនួន១៣នាក់ ហើយក្នុងនោះទាហានឈុតខ្មៅ៧នាក់ បានប្រព្រឹត្តអំពើថោកទាប ស្មោកគ្រោក (រំលោភ បូក)ទៅលើពលករខ្មែរជាស្ត្រី១នាក់ ខណៈដែលពលករខ្មែរទាំង១៣នាក់ ធ្វើដំណើរចេញពីប្រទេសថៃត្រឡប់មក ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguhH_WkWTIAXNT1NuhYbup3lfDCb7XAQKRziH4wcJpp7Wy23DNwIl2RO00jWd0Hx8Zk6boK1s0y2I-cvjCZzkknwq0xKnAcKiSR6ZXhe0qGakiByT8dSh37M_SQZiyOh2CwLhTdEKNWEVwxNNC3ztu0ioWZmuiT-rvju8ziYOKgeVVkJPz2zOQ3WxJvQez/s1280/photo_2025-11-18_13-38-40.jpg
ជាមួយគ្នានេះ ក្រសួងកិច្ចការនារីបាននិងកំពុងសហការតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ហើយ បច្ចុប្បន្ន ក្រសួងសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលផ្តល់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ ស្ត្រីរងគ្រោះដែលកំពុងទទួលសេវាព្យាបាលនៅកន្លែងផ្តល់សេវាចម្រុះឆ្លើយតបដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅ មន្ទីរពេទ្យបង្អែកខេត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4oVzersD7rJExIAJK4lVWKfN3ShMbVMUYFVsYcadlI2vS_PIo8KPGl5WPQZdSYhx8ZYHXkfOeXgLv-QPTtHCTH3vsIlQB8zY_sqBsSLS4-0POOxWLQh_BMl0SIZLbDPsKiVuSnMyAUhfp-4hlES6aRgTye1KHgl47zx8lLGfvZMp_wKYA2rDa8EEkCF1w/s1280/photo_2025-11-18_13-38-39%20(2).jpg

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ការិយាល័យឧត្តមស្នងការអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់ អាចដល់ស្ត្រី (UN Women) និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការតាមដាន និងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃធ្វើការ ស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរង គ្រោះ ដោយគ្មានការលើកលែង៕

កម្ពុជា-ថៃ ត្រៀមបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅភូមិជោគជ័យ និងភូមិព្រៃចាន់

0

ខេត្តបន្ទាយមានជ័យ៖ ក្រុមប្រតិបត្តិការបច្ចេកទេស នៃភាគីកម្ពុជា និងភាគីថៃ ជួបប្រជុំគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction) ក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ចន្លោះលេខ ៤២ ដល់ ៤៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17nmdUjGTS9FsZZb5x59VjXLrzJTrQsHaXHxmqSvyDX2CM0FZr5b5V6GSGfyZjwRt7h2Ubate6jrruqaFtkYAcZV2qYl8rH6-R_uMkMUrsROk5CgYwCEQsQQjn-09Urapb9oLR-R4R3grmjpXk9ZbAOUvrJ3xtZ0gxTvOv4B0Lr7oesZX6OLC8Abjqeqd/s1280/photo_2025-11-18_14-19-47.jpg
យោងតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា បន្ទាប់ពីទទួលបានអនុម័តពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) នៃប្រទេសទាំងពីរ, ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6xKNG5Og1Q2ftJpP1fteaC9y7M409v_K7unHU4vChlIMo31fKymqIBgU_Qiqwtl3mELwcyEpcKbGjlThxFUzV094c9Eo1rzBORoUR2Yfyfuni3Yy0xRzZdm_A3vnxdf148Pq0C-I4CSqyHGq4WNsPuFoX86ja_LBol8gUaXEUTTT44pffBqz9JfF9GDgK/s1280/photo_2025-11-18_14-19-48.jpg

មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងបន្ថែមទៀតថា៖ «ក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ នឹងចុះពិនិត្យទីតាំង និងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYQyljVfchcNlnfZffdR_k3U3mTEQ2E9nCQGZy4NwnrB-nNyw6vxLYTUDLj6hEjHMtDyh8aEUOeDdEWZ8hMdtr_UDHBMXSn93XWUF1q_CBPVn-kHbvmMCYIRKNYOGtAIxUo7RM0Ei_lzd_NVJ88RkoECDOBKvgV3WKCcK3Gy-Y5YwgeQKhYx3oYPt75IHc/s1280/photo_2025-11-18_14-19-48%20(2).jpg

តាមការបញ្ជាក់ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែននេះ គឺធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដែលភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់ វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ ៤២-៤៧។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYgwwcjgwbhmf9fs1dDWE3ckweZNJJCgDMOnuaGl_8lzWezcAYScZw-35ro-WT3JGPfntRl3bl9FcdCKc8Wz9o6YJ04S0jNDUgcO7m674AkNMDYIKRvcpWRqpPe8N1RawVrN-p8j4lHrW6tjRUTZvf7SYZ219O919NM-subzZz11BO5v4LLAzjVwmXRNH2/s1280/photo_2025-11-18_14-19-49.jpg
បន្ថែមលើនោះ សេចក្ដីប្រកាសព័ត៌មានរួមក៏បានគូសបញ្ជាក់ដែរថា៖ «បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពី រដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើ ការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់ និងអាស្រ័យផលរបស់ភាគីទាំងពីរ»៕

ពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីធ្វើឱ្យបាក់ទំនប់យក្ស «Bhumibol Dam» ខេត្តតាក ខណៈទឹកក្នុងទំនប់កំពុងកើនឡើងខ្លាំង

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានគ្រោះរញ្ជួយដីកើតឡើងនៅខេត្តតាក កម្រិត៣.២រិចទ័រ ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនៅឆ្ងាយពីទំនប់ទឹកយក្ស «Bhumibol Dam» ត្រឹមតែ៤៨គីឡូម៉ែត្រប៉ុណ្ណោះ ។ គ្រោះរញ្ជួយដីនេះធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងខ្លាចបាក់ទំនប់យក្ស ខណៈបច្ចុប្បន្ន ទំនប់យក្សកំពុងជិតបាក់ដោយសារស្តុកទឹកច្រើនរហូតដល់ជាង៩៩% បើទំនប់បាក់រលំនឹងធ្វើឱ្យទីក្រុងបាងកក និងបណ្តាខេត្តមួយចំនួនលិចលង់យ៉ាងធ្ងន់ធ្ងរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jTOYhs10d91C6p_eBqGqR2KHYyg9BytehONPHO3Tv9WsSrRSh75dBVh1h_ZmpxC0IA9SczUnmXVKi3oTlcJeHswi5JcbhHF86ivXn4GVe9AQILn1Kg86p0wiWCUjjIi1xTwrUmwcW1qB4zR0BFF_mDZPe3a6mKxH1LN3gv8ChLz2ebIDXbe5qbI3oxAA/s1280/photo_2025-11-17_11-04-05.jpg

តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា មានគ្រោះរញ្ជួយដីកើតឡើងកម្រិត៣.២រិចទ័រ ជម្រៅ១គីឡូម៉ែត្រ នៅស្រុកសាយង៉ៅ ខេត្តតាក ដែលចំណុចកណ្តាលនៃគ្រោះរញ្ជួយដីស្ថិតនៅមិនឆ្ងាយពីទំនប់យក្ស «Bhumibol Dam» ។ វាធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីប៉ះពាល់ដល់ទំនប់យក្ស ឬធ្វើឱ្យទំនប់យក្សកាន់តែឆាប់បាក់ ពីព្រោះពេលនេះ បរិមាណទឹកក្នុងទំនប់យក្សកើនឡើងរហូតដល់ជាង៩៩% ដោយសារទឹកហូរពីតំបន់ផ្សេងៗធ្លាក់ចូលទំនប់ ប៉ុន្តែភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីថា ទំនប់យក្សមិនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhpti8o9xAAbAWMmkwUtkQJAA9sC3RIM5KF7FgGZ8ricvctudtfJSLFSMamjUDo1JTbMRS6Z3Xw_38B8jTCSVasCxFvdAtbBVRpuu4mspVTkReIoQ_TOly5z6ec6C1xn9cPABb7jUwn5a_oze1JmXcRX1lJ-ofSQGJ8b5k-XciTPDPwVSTBpriVcQaKPGD/s1280/photo_2025-11-17_11-04-06.jpg

ភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយរាយការណ៍ថា កាលពីវេលាម៉ោង៩និង៣៦នាទី ថ្ងៃទី១៨ ខែវិច្ឆិកា មានគ្រោះរញ្ជួយដីកើតឡើងនៅឃុំបានណា ស្រុកសាមង៉ៅ ខេត្តតាក ដែលស្ថិតនៅឆ្ងាយពីទំនប់យក្ស «Bhumibol Dam» ចម្ងាយប្រមាណ៤៨គីឡូម៉ែត្រ ។ គ្រោះរញ្ជួយដីនេះធ្វើឱ្យពលរដ្ឋនៅខេត្តតាកបារម្ភយ៉ាងខ្លាំងខ្លាចបាក់ទំនប់យក្ស បង្កជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់បណ្តាខេត្តនៅជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioA9vLBOGGaeMlPAlaUY89nmMuNUwXO7youH0TRe2Hut50JbiAScBgzdmIJhqwllQvBKG6z6FlcTHA-GOeqr9hna9iCwBx4VQPq44f-Y19tE9PjIERGx-OUq4bfHxNbnBIas2I6SScXFMZE_dybYDaRBfrHBGQYnIsWzgfVxtA26oMLOHF8-0qffLJccGO/s696/photo_2025-11-17_11-04-01%20(2).jpg

ដោយឡែក ហ្វេសប៊ុកផេកទំនប់យក្សនៅខេត្តតាក និងអាជ្ញាធរអគ្គិសនីថៃ បានជូនដំណឹងភ្លាមៗថា គ្រោះរញ្ជួយដីមិនប៉ះពាល់ដល់ទំនប់យក្ស និងទំនប់ផ្សេងៗឡើយ ។ អាជ្ញាធរអគ្គិសនីថៃបញ្ជាក់ថា ទំនប់ទឹកទាំងអស់ស្ថិតក្រោមការថែទាំរបស់អាជ្ញាធរអគ្គិសនី គឺមានភាពរឹងមាំ និងមិនរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig9MIg_qoU137dAwfP-HzETTr4lh7pNyoRxsWJ6cqlO9hLRtW3MXynMgUs-nLn9lenwtiI3HNthoZ-sqFrlVYYmaeds2ws-Wzwdlg49LcjJ3WsB_CubcZIz8migyJrJSxezy9fS_XDUuc-lj4k84L16hP3y2DaINZbTkvzGAJhcZtApXqAIFIQ8HPJEec1/s1280/photo_2025-11-17_11-04-01%20(3).jpg

គួរបញ្ជាក់ថា ពេលនេះ ពលរដ្ឋថៃនៅតាមបណ្តាខេត្តកំពុងបារម្ភក្រោយពីបរិមាណទឹកក្នុងទំនប់នានាកើនឡើងខ្លាំង ក្នុងនោះបរិមាណទឹកក្នុងទំនប់ទឹកយក្ស «Bhumibol Dam» ខេត្តតាក ក៏កើនឡើងខ្លាំងដែរ ដែលអាចធ្វើឱ្យខេត្តនានា រួមទាំងទីក្រុងបាងកក ជន់លិចធ្ងន់ធ្ងរដោយសារបាក់ទំនប់ ។ បើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនឹងធ្វើឱ្យបរិមាណទឹកក្នុងទំនប់យក្សកាន់តែកើនឡើងបង្កជាគ្រោះទឹកជំនន់ និងសំណូមពរឱ្យអាជ្ញាធរធនធានទឹកបង្ហូរទឹកចេញជាបន្ទាន់ដើម្បីបង្ការទឺកជំនន់ បើមិនដូច្នោះទេ នឹងមានគ្រោះថ្នាក់មិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4v3ew2yM6UC3tEZqg_-_7aBQ6L8nd4w5jwO_W3OJRKBdzk-Fz-OMWfB8fAGg8n1DKRnQcwvitju0lhQUUNyx7olWogZHxCebRT8M6r0AAchIc58wHeRod8z598KaGAISTjNsLCZ22Xft6myNbtYCI-I53mc2r07Xu3zk4FL0rq67aYKSYnq8HE9uUldy/s696/photo_2025-11-17_11-04-01.jpg

ទិន្នន័យចុងក្រោយបង្ហាញថា ទំនប់យក្សបានស្តុកទឹកកើនឡើងដល់ជាង៩៩% អាចជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ ពីព្រោះវាអាចផ្ទុកទឹកបានតែបន្តិចទៀតប៉ុណ្ណោះ ករណីបង្ហូរទឹកមិនទាន់ពេលវេលានឹងប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរទន្លេចៅព្រះយ៉ា ខណៈពេលនេះ បរិមាណទឹកនៅខេត្តឆ័យណា សីងបុរី អាងថង និងអយុធ្យា កំពុងកើនឡើងខ្លាំង ។ បរិមាណទឹកក្នុងទំនប់យក្ស «Bhumibol Dam» ខេត្តតាក កើនឡើងខ្ពស់មិនធ្លាប់មាន ខណៈវាមានសមត្ថភាពផ្ទុកទឹករហូតដល់១៣,៤៦២លានម៉ែត្រគូប ៕