ព្រះរាជបុត្រារបស់ស្តេចអ៊ីរ៉ង់ចុងក្រោយដែលបាននិរទេសខ្លួន បានចេញមកអំពាវនាវឱ្យពិភពលោកជួយក្រុមបាតុករផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់បច្ចុប្បន្ន ដើម្បីកាត់បន្ថយអំពើហិង្សា និងជួយសង្គ្រោះជីវិតពលរដ្ឋ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី១៧ ខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2dd_Ax06YEWJ3JJXdthKOgfThJoDu9EuVyLmhR2L0dc3q5Uzxpjpb8HzxfqCr9TiDjYXgTR2Kbj_kyvYN4AVW2Q5MDsXcwoKUs23Rll3hz_vYkHpYObkXmieMAe0f8xRMYawA8e-4HZh3s8HQpBiEpefab6MJAG1cdRLSj-VrLJQkL4oq92PvYKP4HRSM/s1280/photo_2026-01-17_10-31-15%20(2).jpg

លោក Reza Pahlavi បុត្រាបង្កើតរបស់អតីតស្តេចអ៊ីរ៉ង់ និងជារាជទាយាទនៃរាជវង្ស Shah ចុងក្រោយដែលបាននិរទេសចេញពីប្រទេស បានថ្លែងនៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះថា ការដួលរលំនៃរបបសាធារណរដ្ឋអ៊ីស្លាម គឺជៀសមិនរួចទេ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលបរទេសកំណត់គោលដៅលើថ្នាក់ដឹកនាំនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម ដើម្បីកាត់បន្ថយអំពើហិង្សា និងជួយសង្គ្រោះជីវិតដែលកំពុងរងការគំរាមកំហែងពីរបបផ្ដាច់ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qmv-lguK7UmJT7Q3Qq73IjINmJxjyKxUUrBFKkITVEGKVIZmX2Mf7w5gxDr-RWFzbbAKTfO6geMHF0yslcGdQxgGGtyZSYXCFtr-fAhL6pM_kDrKKdYgUT2LnH6TsAI_FV2EzI99EggH7Z8rFMpybgTYRKxhWF7Vid9uUG5UOCe6-KvqT6TE4uqBkCLv/s1100/photo_2026-01-17_10-31-15.jpg

លោក Pahlavi ក៏បានជំរុញឱ្យប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងលើទីក្រុងតេអេរ៉ង់ បណ្តេញអ្នកការទូតអ៊ីរ៉ង់ ដោះលែងអ្នកទោ.សនយោបាយ និងស្ដារប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសឲ្យប្រជាជនឡើងវិញ ហើយលោកជឿជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងគាំទ្រដល់ប្រជាជនអ៊ីរ៉ង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_t89aJLTtcdnCfMZtZyIpIUlA740c0eza9s5cX0DXjhRRft0BuNpiJmMD5KkBZkOKpsNqiWr2j1qx5aZFTrMr5CPKeJfj9qB6IXJ_b71uL4_EqZvYP3c80Q3_EIH9etuKWWAdnXX2CmW0LqNYtU3FMl-lTHwaVU9z9gT5uMS6NhvuEGAg6MWSzDqAvkW_/s1280/photo_2026-01-17_10-31-16.jpg

បន្ថែមលើនោះ លោក Pahlavi បានសន្យាថានឹងវិលត្រឡប់ចូលប្រទេសអ៊ីរ៉ង់វិញ និងបានគូសបញ្ជាក់ពីគោលការណ៍សម្រាប់ប្រព័ន្ធប្រជាធិបតេយ្យថ្មីនាពេលអនាគត ដោយសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់ខ្លួនឯងគួរតែសម្រេចចិត្តលើភាពជាអ្នកដឹកនាំ និងកំណែទម្រង់រដ្ឋាភិបាលរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh761M3iU0PLsAly0ZAiFcXqYuux3Wnu-ZYH6kjO7ET5obejQ51-1-z_aboS3I9GoWqRUnMcOBMMaErkYxLKU-DwI1zw_5rTpB3HJEa-xQChdSqKhfm7GeuoqtP8CCqcW6wDnEUfUpK6v-p5B3SrYVuLD9CPolFwPtES-jWM5FG8ObLmrdJMmczzY_Y3oUY/s770/photo_2026-01-17_10-31-15%20(3).jpg

គួរជម្រាបថា របបរាជានិយមរបស់អ៊ីរ៉ង់ត្រូវបានផ្ដួលរំលំនៅឆ្នាំ១៩៧៩ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលថ្មីដែលជារបបសាធារណរដ្ឋអ៊ីស្លាម បានឡើងកាន់អំណាចដឹកនាំប្រទេស ប៉ុន្តែនាំមកនូវផលលំបាកជាច្រើនដូចជាផ្នែកសេដ្ឋកិច្ច ការគាបសង្កត់នយោបាយ និងការគ្រប់គ្រងបក្ខពួកនិយម ជាហេតុធ្វើឲ្យការតវ៉ាពីសំណាក់ប្រជាជនបានផ្ទុះឡើងនៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6jIuxCyOKewC2aqjb6OSP3NmpjyYk1Tq1n6-aydjxTxrH7L9ij7VMg76iymAPfdM-RDdF-DD-xU5MdtwAKs5GONKtaFIi4f1CiOhR3e8DaD6SmP0FI73FMPQqounnG3xMBHmZIbkKe6sPv74_82gYTGIKj6MYEdQjQi-v0CDBpX8h5b25DKUgULO7FBE9/s1280/photo_2026-01-17_10-31-15%20(4).jpg

យោងតាមក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា គិតមកទល់ពេលនេះអ្នកតវ៉ាជាង 2,600 នាក់ត្រូវបានសម្លា.ប់ និងប្រហែល 19,000 នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអាជ្ញាធរបានផ្តាច់អ៊ីនធឺណេត និងប្រព័ន្ធទំនាក់ទំនងស្ទើរតែទាំងស្រុង និងបានប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបបាតុកម្មយ៉ាងសាហា.វព្រៃផ្សៃ៕