ហូជីមិញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Viettel បានចាប់ផ្ដើមសាងសង់រោងចក្រផលិត «បន្ទះឈីប» ជាលើកដំបូងបង្អស់នៅក្នុងប្រទេសវៀតណាម ដែលគ្រោងថានឹងធ្វើរួចរាល់នៅក្នុងអំឡុងពេលពី 3-4ឆ្នាំខាងមុខ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាផលិត «បន្ទះឈីប» របស់ប្រទេសខ្លួនឲ្យមានកម្រិតខ្ពស់ជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ VN Express។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhujaTiIFIWWq_Eau2YnKvaFXNOAHAaHIiRtt4e1JpAJsFN7O7P5bWQdpftA6dJgCD8FiCeAhuwRQX08TvEfqrmJ91nwLL83HtvNaG7okUDBGZJ8QyBbv4xjR-p2au84AbDTXwvHi1mU84XvL5dLZaj68oisEct0l-C_jL3GCTuWBhVeKcS5oIOHJzJh2E/s665/photo_2026-01-17_09-00-54%20(3).jpg
លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel បានថ្លែងថា គម្រោងនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីសមត្ថភាពផលិតបន្ទះឈីបក្នុងស្រុកដំបូងរបស់ប្រទេសវៀតណាម និងសម្រាប់ការដាក់មូលដ្ឋានគ្រឹះដើម្បីធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRwG4agrhY2se9F7mrJz6n6au0dahFD5CKk0aW3SRoaIR9ef6KCwsx4xixIV-n_eM9PaE18KGXO9tmoeZEgwiw78BBUZPLNtOeGoLmPqy7_7uPXTMnFX-yL83qP0di9oYJoYp-PjU-ql7WbGO-gxvJhHGgQDb-tGZEYmpSt2ZgIA3Bb4uTW0SdAXTLbUYF/s1280/photo_2026-01-17_09-00-54.jpg

លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានមាននិយាយថា «គម្រោងនេះបង្ហាញពីសមត្ថភាពរបស់វៀតណាមក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើបៗបន្តិចម្តងៗ»។ នៅពេលដែលរោងចក្រនេះដំណើរការរួច រោងចក្រនេះវាត្រូវបានគេរំពឹងថានឹងផ្គត់ផ្គង់បន្ទះឈីបដល់ឧស្សាហកម្មសំខាន់ៗដូចជា អាកាសចរណ៍ ទូរគមនាគមន៍ អ៊ីនធឺណិតនៃវត្ថុ ការផលិតរថយន្ត ឧបករណ៍វេជ្ជសាស្ត្រ និងស្វ័យប្រវត្តិកម្ម ដែលផ្ដល់នូវខ្សែសង្វាក់ផលិតកម្មយ៉ាងទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8eAD8yQ2hJa0KjYwwa_ITq4ht1rqWjxwrS9kVKM4iWwWjRM6DUS316F6Y18q8gb97KWdVbG2IqolHFn606GisAAdKpeoBe5S61VgLnmUk8khsRRUp76_kgxHhnsAYe_IGEtaQupVUWXkChJRWdGq6s0sC2Iqegq2kCG8JrAjoFRD9Ugmjmrub9TrhrQXY/s777/photo_2026-01-17_09-00-53.jpg

សូមជម្រាបថា ប្រទេសវៀតណាមបានដាក់គោលដៅក្នុងការបណ្តុះបណ្តាលវិស្វកររចនាបន្ទះឈីបចំនួន 50,000 នាក់នៅឆ្នាំ 2030 ក្រោមកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មស៊ីមីកុងដុកទ័ររបស់ខ្លួន ហើយព្យាករថាកម្លាំងពលកម្មបន្ទះឈីបសរុបរបស់ខ្លួននឹងមានលើសពី 100,000 នាក់នៅឆ្នាំ 2040 ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Pwi1Wr7otE53EG1MRNA1Pg_sfFKVOQk7GmC_Wb1ckHTfxh4agRroz_vnmNQKJp1kpQcwUFF4eN3Fze2mOc3hznPG4yyDsWbv7QMS-xl-sXKcT8Fi1vHfnTW0VLChfWa2KY1EoE7wXllkH0o5bfcQswQ2-CCM00Kh-g2FrnQegWskx6X2VeDtYuVYndC0/s780/photo_2026-01-17_09-00-54%20(2).jpg

លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិនៃគម្រោងនេះ រោងចក្រផលិតបន្ទះឈីបខាងលើ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់ឲ្យរួចរាល់នៅក្នុងពេលឆាប់ៗ ហើយគ្រោងនឹងបើកការផលិតសាកល្បងដំបូងនៅចុងឆ្នាំ 2027 ដោយផ្ដោតលើការកែលម្អប្រតិបត្តិការឱ្យស្របតាមស្តង់ដារអន្តរជាតិ ចាប់ពី 2028 ដល់ 2030៕